Area IV 3.COMPRIMÉ ថ្នាំគ្រាប់(421-480)

421.តើចំនុចខាងក្រោមមួយណា កើតមានពេលលាយសារធាតុរំអិលលើសក្នុងផលិតកម្មឱសថគ្រាប់ ?
បែកគ្រាប់ឱសថជាពីរ ឬបី
បែកគ្រាប់ឱសថជាបន្ទះៗ
មិនសូវស្អិត
ចម្លើយ A,B,C
422.តើឃ្លាមួយណា ជាលក្ខខ័ណ្ឌនៃការជ្រើសរើសសារធាតុរំអិល (Lubricant / lubrifiant) ?
វិធីប្រើឱសថ និងប្រភេទនៃឱសថគ្រាប់ដែលត្រូវផលិត
លក្ខណៈបំបែក និងលក្ខណៈរលាយរបស់ឱសថដែលគេចង់បាន
បញ្ហារំអិល បញ្ហាលំហូរ និងតម្រូវការនៃការផលិត
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
423.សារធាតុរំអិល​ អាចធ្វើចំណាត់ថ្នាក់ដោយយោលតាមលក្ខណៈដូចខាងក្រោម?
A.សារធាតុរំអិលដែលរលាយក្នុងទឹក
B.សារធាតុរំអិលដែលមិនរលាយក្នុងទឹក
ចម្លើយ A,B
C.តម្លៃ
424.សារធាតុរំអិលដែលមិនរលាយក្នុងទឹក​ គឺ៖
សារធាតុ Magnesium stearate
សារធាតុ Stearic acid
សារធាតុ Sodium stearate
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
425.កំរិតប្រើនៃសារធាតុរំអិលដែលមិនរលាយក្នុងទឹក គឺ៖
0,25% ដល់ 1%
1% ដល់ 3%
3% ដល់ 4%
0,25% ដល់ 5%
426.តើសារធាតុខាងក្រោមមួយណា ដែលមិនមែនជាសារធាតុ កុំឲ្យស្អិត (Antiadherent) ?
សារធាតុ Talc
សារធាតុ Magnesium steatrate
សារធាតុ Corn starch
សារធាតុ Silicone oil
427.តើសារធាតុណាមួយខាងក្រោម ជាសារធាតុរំអិលដែលរលាយក្នុងទឹក ?
សារធាតុ Boric acid
សារធាតុ Sodium benzoate + sodium acetate
សារធាតុ Carbowax 4000
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
428.កំរិតប្រើនៃសារធាតុរំអិលដែលរលាយក្នុងទឹក គឺ៖
0,1% ដល់ 2%
1% ដល់ 2%
1% ដល់ 5%
2% ដល់ 10%
429.តើឃ្លាមួយណាត្រូវចំពោះសារធាតុស្រូប (Adsorbent/adsorbant) ដែលត្រូវប្រើនៅក្នុងរូបមន្តផលិតឱសថ ?
វាមានទំនោរចាប់យកសំណើម
វាមានសមត្ថភាពចាប់យកទឹក 50% នៃទម្ងន់របស់វា
វាមានសមត្ថភាពចាប់យកសារធាតុសកម្ម 50% នៃទម្ងន់របស់វា
វាអាចបំបែកគ្រាប់ឱសថបាន
430.សារធាតុស្រូប (Adsorbent/absorbant) ដែលប្រើនៅក្នុងរូបមន្តផលិតឱសថ ?
សារធាតុ Silicon dioxide
សារធាតុ Magnesium silicate
សារធាតុ Tricalcium phosphate
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
431.អត្ថប្រយោជន៍ចម្បងនៃទម្រង់ឱសថរឹងដែលដាក់ទឹកពុះ (Effervescent dosage form/forme effervescente unitaire) គឺ ?
វាអាចផ្ទុកសារធាតុសកម្មឱសថច្រើន
វាធ្វើឲ្យងាយស្រួលដល់ក្រពះដោយមិនបាច់កិនបំបែក
សាធាតុសកម្មឱសថជ្រាបចូលក្នុងសរសៃឈាមតែរយៈពេល 15នាទី
វាធ្វើឲ្យមានរស់ជាតិឆ្ងាញ់
432.តើឃ្លាមួយណា និយាយអំពីការប្រើប្រាស់ឱសថរឹងដែលដាក់ទឹកពុះ (Effervescent tablet/comprimé effervescent) ?
វាត្រូវបានរំលាយក្នុង ទឹក ឬ សូដា ឬ ទឹកផ្លែឈើមួយកែវ
កូរក្នុងកែវ 2-3ដង ដើម្បីឲ្យរលាយសព្វ បើចាំបាច់
ផឹកបន្ទាប់ពីទុកមួយភ្លែត
ចម្លើយ A,B,C
433.បើសិនជាសំណើមមានតិចពេកនៅក្នុងគ្រាប់ឱសថ អាចបណ្តាលឲ្យគ្រាប់ ឱសថ៖
ស្រួយ
ទន់
ផុយ
ចម្លើយ A,C
434.តើសារធាតុខាងក្រោមមួយណាដែលមិនប្រើដើម្បីផលិតឱសថទម្រង់ Enteric-coated dosage form/forme unitaire gastro-résistante ?
សារធាតុអាស៊ីតខ្លាញ់ (Fatty acid/acide gras)
សារធាតុក្រមួន (Waxes/cires)
សារធាតុស៊ីឡិច Shellac / laque en écaille
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
435.សារធាតុ Sodium bicarbonate ប្រើនៅក្នុង៖
A.ការផលិតឱសថគ្រាប់ធម្មតា (Conventional tablet/comprimé conventionnel)
B.ផលិតឱសថសម្រាប់ទំពារ (Chewable drug/comprimé à croquer)
C.ការផលិតឱសថដាក់ទឹកឲ្យពុះ (Effervescent tablet drug/comprimé effervescent)
ចម្លើយ A,B
436.អត្រារលាយនៅក្នុងទឹករបស់ឱសថដាក់ទឹកពុះ (Effervescent tablet/comprimé effervescent) កើតឡើងដោយ៖
រលាយយឺតៗ
រលាយយ៉ាងលឿន
ដំបូងរលាយយ៉ាងលឿន បន្ទាប់មករលាយយឺតៗ
ចម្លើយ A,B
437.តើសារធាតុខាងក្រោមមួយណា ជាសារធាតុសម្រាប់ស្រោបឱសថគ្រាប់ ?
A.សារធាតុស្ករ Sugar
B.សារធាតុ Macrogol 6000
C.សារធាតុ HPMC
ចម្លើយ B និង C
438.តើឃ្លាមួយណា​ និយាយអំពីសមាសធាតុនៃឱសថគ្រាប់ចាក់ពុម្ព (molded drug tablet/comprimé moulé [tablette])?
ក.សារធាតុបំពេញបង្រ្គប់ (Filler/diluant) និងអាល់កុល 50%
ខ.សារធាតុស្អិត 10% ជាសូលុយស្យុងក្នុងទឹក
គ.សារធាតុរំអិល 50% នៅក្នុងរូបមន្តផលិតឱសថ
ចម្លើយ (ខ) និង (គ)
គ្មានចម្លើយណាមួយត្រឹមត្រូវ
439.តើចំណុចខាងក្រោមមួយណាត្រឹមត្រូវជាង អំពីលក្ខណៈពិសេសរបស់ឱសថដាក់ទឹកពុះ (Effervescent drug/comprimé effervescent)?
ជា Granules / granulés
មានភាគល្អិតស្មើគ្នា
Granules / granulés មានលំហូរសេរី
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
440.តើឃ្លាខាងក្រោមមួយណា មិនមានសារធាតុ Carbonate នៃឱសថដាក់ទឹកពុះ (Effervescent drug) ?
សារធាតុ Sodium bicarbonate និង sodium carbonate
សារធាតុ hydrocarbon / hydrocarbure
សារធាតុ Sodium glycine carbonate
សារធាតុ Potassium bicarbonate និង potassium carbonate
441.តើប្រយោគខាងក្រោមមួយណា មិនមែនជាលក្ខណៈរបស់ Sodium bicarbonate?
វាជាប្រភពចំបងនៃកាបូនឌីអុកស៊ីតនៅក្នុងការផលិតឱសថដាក់ទឹកពុះ
វារលាយក្នុងទឹក
វាមិនស្រូបសំណើម
វាមិនអាចប្រើបាននៅក្នុងឱសថ Antacid / Antiacide
442.តើប្រយោគខាងក្រោមមួយណា ជាលក្ខណៈរបស់ Sodium bicarbonate ?
វាក៏ត្រូវបានគេស្គាល់ថាជាម្សៅសូដាផងដែរ
វាមាន pH 8,3 នៅ សូលុយស្យុង0,85% ក្នុងទឹក
វាត្រូវបានប្រើច្រើន នៅក្នុងឱសថ Antacid / Antiacide
វាអាចព្រលែង CO2 បាន​ 52 %
443.តើសារធាតុផ្សំខាងក្រាមមួយណា ជាសារធាតុផ្សំចម្បងដែលប្រើក្នុងផលិតផលឱសថដាក់ទឹកពុះ (Effervescent drug product) ?
សារធាតុស្អិត (Binder/liant)
សារធាតុបំបែក (Disintegrant/désintégrant)
សារធាតុរំអិល (Lubricant/lubrifiant)
សារធាតុពណ៌ (Color/colorant)
444.តើឃ្លាខាងក្រោមមួយណាជាលក្ខខណ្ឌនៃការប្រើសារធាតុស្អិត(Binder) នៅក្នុង ផលិតផលឱសថដាក់ទឹកពុះ (Effervescent drug product) ?
បរិមាណសារធាតុស្អិតប្រើត្រូវមានកំណត់
បរិមាណសារធាតុស្អិតប្រើមិនកំណត់
សារធាតុស្អិតត្រូវប្រើជាសូលុយស្យុង
សារធាតុស្អិតត្រូវប្រើស្ងួត
445.តើប្រយោគខាងក្រោមមួយណា និយាយអំពីការប្រើប្រាស់សារធាតុ Polyvinylpyrrolidone នៅក្នុងផលិតឱសថដាក់ទឹកពុះ (Effervescent drug product / comprimé effervescent) ?
ប្រើបរិមាណច្រើន
ប្រើបរិមាណមធ្យម
ប្រើបរិមាណតិច
យោលទៅតាមបរិមាណ sodium bicarbonate
446.តើវិធីផលិតខាងក្រោមមួយណា មិនមែនជាវិធីផលិតឱសថដាក់ទឹកពុះ (Effervescent drug tablet/comprimé effervescent) ?
វិធីលាយ
វិធីសម្ងួត
វិធីធ្វើជា Granule
វិធីស្រោប
447.តើឃ្លាខាងក្រោមមួយណា ជាប្រភេទឱសថគ្រាប់ស្រោប ?
A.ប្រភទស្រោបស្ករ (Sugar coat)
B.ប្រភេទស្រោបហ្វ៊ីម (Film coat)
C.ប្រភេទស្រោបសារធាតុរំអិល (Lubricant/lubrifiant coat)
ចម្លើយ A,B
448.តើឃ្លាខាងក្រោមមួយណា មិនមែនជាមូលហេតុនៃការស្រោបឱសថគ្រាប់?
ដើម្បីបំបាត់រសជាតិអាក្រក់
ដើម្បីការពារការខូចឱសថដោយទឹកក្រពះ
ដើម្បីធ្វើឲ្យខូចទឹករំអិលក្រពះរបស់អ្នកជំងឺ
ដើម្បីទទួលបាននូវការរលាយយឹតៗនៃសារធាតុសកម្មឱសថ
449.តើចំណុចខាងក្រោមមួយណា ត្រូវនឹងសារធាតុសម្រាប់ស្រោបហ្វ៊ីមឱសថ គ្រាប់ជាងគេ?
សារធាតុ Resin
សារធាតុ Solvent
សារធាតុ Cellulose ether
ចម្លើយ A,B,C
450.តើឃ្លាខាងក្រោមមួយណា ជាប្រភេទឱសថគ្រាប់ស្រោបសារធាតុហ្វ៊ីម (film) ?
ឱសថគ្រាប់ប្រភេទស្រោបរលាយក្នុងពោះវៀន Enteric coated tablet / comprimé gastro-résistant
ឱសថគ្រាប់ប្រភេទ Sustained release tablet / comprimé à libération continue
ឱសថគ្រាប់ប្រភេទ Control release tablet / comprimé à libération contrôlée
ចម្លើយ A,B,C
451.តើមួយណា ជាសារធាតុប្រើច្រើនជាងគេសម្រាប់ស្រោបហ្វ៊ីមឱសថគ្រាប់?
សារធាតុ Plasticizer
សារធាតុ propyleneglycol
សារធាតុ glycerol
សារធាតុ HPMC
452.តើឃ្លាខាងក្រោមមួយណា ជាទម្រង់ការស្រោបស្ករនៃឱសថគ្រាប់ ?
លាយសូលុយស្យូងស្ករដែលមានកំហាប់ប្រហែល 65%
បន្ថែមសារធាតុ Talcum
សម្ងួតគ្រាប់ឱសថដែលបានស្រោបរយៈពេល1យប់ នៅសីតុណ្ហភាពមិនលើស 35 អង្សា
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
453.តើឃ្លាខាងក្រោមមួយណា ជាទម្រង់ការស្រោបដោយសារធាតុហ្វ៊ីម (film) នៃឱសថគ្រាប់?
A.លាយសូលុស្យុងហ្វ៊ីម (film) ដោយប្រើសារធាតុហ្វ៊ីម (film) ជាមួយនឹងសារធាតុរំលាយ
B.ព្រួសសូលុយស្យុងហ្វ៊ីម (film) ទៅលើគ្រាប់ឱសថ
C.លាយសូលុយស្សុងហ្វ៊ីម (film) ជាមួយគ្រាប់ឱសថ
ចម្លើយ A,B
454.តើឃ្លាខាងក្រោមមួយណា ជាឱសថស្រោបប្រភេទ Enteric coated tablet / comprimégastro-résistant ?
A.ឱសថរលាយនៅក្នុងពោះវៀនតូច
B.ឱសថរលាយនៅក្នុងក្រពះ
C.ឱសថរលាយនៅក្នុងពោះវៀនធំ
ចម្លើយ B និង C
455.តើឃ្លាខាងក្រោមមួយណា ជាឱសថគ្រាប់ស្រោបប្រភេទ Sustained release tablet / comprimé à liberation continue ?
ឱសថរលាយយឺតៗ ក្រោយពេលលេប
ឱសថរលាយក្នុងពោះវៀន
ឱសថរលាយក្នុងក្រពះ
ឱសថស្រោបស្ករ
456.តើឃ្លាខាងក្រោមមួយណា ជាឱសថគ្រាប់ស្រោបប្រភេទ Control release tablet ?
A.ឱសថសាយភាយតាមល្បឿនថេរ (ជា Zero order release / libération d’ordre zero) នោះ គឺព្រលែងយូរលើសពេលកំណត់ (Drug release over time / comprimé à liberation prolongée)
B.ឱសថតម្រូវឲ្យសាយភាយយឺតលើសពេលកំណត់ណាមួយ
C.ឱសថសាយភាយនៅក្នុងមាត់
ចម្លើយ B និង C
457.តើប្រភេទឱសថខាងក្រោមមួយណា មិនមែនជាឱសថគ្រាប់ (types of tablets / types de comprimés) ?
ឱសថគ្រាប់ប្រភេទចាក់ពុម្ព (Molded tablet/comprimé moulé)
ឱសថគ្រាប់ប្រភេទវាយបង្ហាប់ (Compressed tablet / comprimé par compression)
ឱសថគ្រាប់ប្រភេទស្ករគ្រាប់ (Sintered tablet/comprimé par coalescence)
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
458.តើឃ្លាខាងក្រោមមួយណា និយាយអំពីឱសថគ្រាប់ប្រភេទចាក់ពុម្ព (Molded tablet/comprimé moulé) ត្រឹមត្រូវជាងគេ ?
វាមានគ្រាប់តូចផលិតឡើងតាមរបៀបចាក់ពុម្ពល្បាយម្សៅទន់
វាផ្សំឡើងដោយសារធាតុសកម្មខ្លាំងលាយនឹងសារធាតុ Lactose
វាផ្សើមជាមួយអាល់កុល
ចម្លើយ A,B,C
459.តើសារធាតុផ្សំមួយណាខាងក្រោម ដែលប្រើក្នុងការផលិតឱសថគ្រាប់បែបស្ករគ្រាប់ SINTERED TABLET / comprimé coalescent ហើយក៏ប្រើក្នុងការផលិត ឱសថគ្រាប់ដ៏ទៃទៀត ?
សារធាតុបង្គ្រប់ (Filler/diluant)
សារធាតុស្អិតរំលាយបាន (Meltable binder/liant fusible)
សារធាតុឲ្យក្លិន Flavor
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
460.តើឃ្លាណាមួយត្រឹមត្រូវជាងគេ អំពីលក្ខណៈរបស់ឱសថគ្រាប់ ?
លក្ខណៈរឹង និងក្រាស់របស់ឱសថ
លក្ខណៈបំបែករបស់ឱសថ
លក្ខណៈទម្ងន់របស់ឱសថ
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
461.តើឃ្លាខាងក្រោមមួយណា ជាលក្ខណៈឱសថគ្រាប់ Pellets / Implant ?
វាជាគ្រាប់តូច
វាជាគ្រាប់ ស្តេរីល(sterile/stérile)
វាជាគ្រាប់ដាក់ចូលក្រោមស្បែក
ចម្លើយ A,B,C
462.តើឃ្លាខាងក្រោមមួយណាត្រឹមត្រូវជាងគេ អំពីឱសថគ្រាប់បៀម Lozenges or Troches / comprimé à sucer ?
A.វាមានគ្រាប់តូច
B.វាត្រូវបានផលិតឡើងដើម្បីឲ្យរលាយយឺតៗនៅក្នុងមាត់ពេលបៀម
C.វាគ្រាន់តែត្រូវបានគេប្រើក្រោមស្បែក
ចម្លើយ A,B
463.តើឃ្លាខាងក្រោមមួយណា ជាឱសថគ្រាប់ប្រភេទ Pills / pilules ?
វាងតូច ស្វ៊ែរ សម្រាប់ប្រើនៅក្នុងខ្លួនមនុស្ស
វាមានទម្ងន់ពី 60 ទៅ 300 mg
វាមានប្រជាប្រិយប្រហែល 100ឆ្នាំ កន្លងមកហើយ
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
464.តើឃ្លាខាងក្រោមមួយណាមិនមែនជារបៀបផលិតឱសថគ្រាប់សូន Pills / pilules?
លាយក្នុងត្បាល់
លុញ
កាត់ ហើយសូនឲ្យមូល
វាយបង្ហាប់ជាគ្រាប់
465.តើឃ្លាខាងក្រោមមួយណា និយាយអំពីការផលិតឱសថរាវ?
ការផលិតឱសថវាវភាគច្រើន គឺធ្វើតាមរបៀបមិនសម្លាប់មេរោគ
វាគួរតែត្រូវបានសម្លាប់មេរោគពេលវាផលិត សម្រាប់ប្រើលើស្បែករបួសឬក្នុងភ្នែក
វាគួរតែច្រកក្នុងដបមូល និងបិតស្លាកសញ្ញា
ចម្លើយ A,B,C
466.ប្រយោគខាងក្រោមសុទ្ទតែត្រឹមត្រូវពាក់ព័ន្ឋទៅនឹងរបៀបផលិតឱសថ Lotion លើកលែងតែមួយគឺ
វាត្រូវផលិតជា suspension ទឹក
វាត្រូវបានផលិតដោយលាយជាមួយសារធាតុប្រេង
វាត្រូវបានសម្លាប់មេរោគ (sterile)
ឱសថមិនត្រូវជ្រាបចូលក្នុងចរន្ដឈាមក្រោយពេលលាប
467.តើឃ្លាមួយណាត្រូវជាងគេ​ និយាយអំពីថ្នាំរឺត Methyl Salicylate ?
ថ្នាំរឺត Methyl Salicylate តម្រូវឲ្យចូលទៅក្នុងស្បែក
ប្រេងបន្លែត្រូវបានប្រើ
ប្រេងសណ្តែកដី Arachis / arachide ត្រូវបានប្រើ​
ចម្លើយ A,B,C
468.ឱសថដាក់ភ្នែក (Ophthalmic drug) គឺ៖
A.ជាឱសថដែលបានផលិតដោយមិនបានសម្លាប់មេរោគ (unsterilized product / produit non stérile)
B.ជាឱសថដែលបានផលិតដោយបានសម្លាប់មេរោគ (sterilized product / produit stérile)
C.ជាឱសថសម្រាប់ចាក់ (Injectable product/produit injectable)
ចម្លើយ A,C
469.តើឃ្លាណាមួយត្រឹមត្រូវជាងគេ និយាយអំពីប្រភេទឱសថដាក់ភ្នែក (Ophthalmic drug) ?
ឱសថបន្តក់ភ្នែក (Eye drop/collyre)
ប៉ូម៉ាតដាក់ភ្នែក (Eye ointment/pomade ophtalmique)
ឡូស្យុងដាក់ភ្នែក (Eye lotion/lotion ophtalmique)
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
470.តើឃ្លាខាងក្រោមមួយណាមិននិយាយអំពីរូបមន្តផលិតឱសថបន្តក់ភ្នែក (Eye drop/collyre) ?
សារធាតុសកម្មបង្កើតប្រសិទ្ធិភាពព្យាបាល
សារធាតុយាន (Vehicle/véhicule) ជាទូទៅជាទឹក ប៉ុន្តែពេលខ្លះក៏ជាប្រេងផងដែរ
សារធាតុរក្សាកុំឲ្យមានមេរោគ (Antimicrobial preservative / conservateur antimicrobien)
គ្មានចម្លើយណាមួយត្រឹមត្រូវ
471.តើឃ្លាខាងក្រោមមួយណា មិនមែនជាវិធិសាស្រ្តផលិតឱសថបន្តក់ភ្នែក (Eye drop/collyre) ?
សម្ងួតសូលុយស្យុង
ផលិតសូលុយស្យុង
ធ្វើឲ្យថ្លា
បំពេញ និងសម្លាប់មេរោគ
472.តើឃ្លាមួយណា និយាយអំពីការផលិតឱសថចាក់ (Parenteral preparation / parenteral preparation)?
វាជាឱសថ Solution ឬ ឱសថ Suspension ដែលបានសម្លាប់មេរោគរួចដែលមានសារធាតុយាន (Vehicle/véhicule) ជាទឹក ឬប្រេង
វាត្រូវបានបញ្ចូលក្នុងសរីរាង្គមនុស្សដោយចាក់បញ្ចូលឬបញ្ចូលតាមសេរ៉ូម
វាត្រូវតែបានសម្អាតដោយសម្លាប់មេរោគ គ្មានមេរោគ គ្មានជាតិពុល និងគ្មានសារធាតុធ្វើឲ្យឡើងកំដៅ
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
473.តើប្រយោគខាងក្រោមមួយណាត្រូវជាងគេ និយាយអំពីអត្ថប្រយោជន៍នៃ ឱសថចាក់?
វាត្រូវបានប្រើនៅពេលណាដែលសកម្មភាពរបស់ឱសថតម្រូវឲ្យមានយ៉ាងឆាប់
វាត្រូវបានប្រើនៅពេលណាដែលឱសថអត់ជ្រាបបន្ទាប់ពីបានលេប
វាត្រូវបានប្រើនៅពេលណាដែលអ្នកជំងឺមិនអាចលេបឱសថគ្រាប់បាន
ចម្លើយ A,B,C
474.តើប្រយោគខាងក្រោមមួយណា ជាគុណវិបត្តិនៃឱសថចាក់ (Parenteral drug / préparation parentérale) ?
វាមានតម្លៃថ្លៃ
ការសម្លាប់មេរោគឲ្យអស់ពីឱសថចាក់ជាំការសំខាន់
ចាក់ចូលសរីរាង្គខុសកន្លែងអាចបណ្តាលឲ្យស្លាប់
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
475.តើឃ្លាខាងក្រោមមួយណាត្រូវជាងគេ និយាយអំពីរូបមន្តនៃការផលិត ឱសថចាក់ ?
សូលុយស្យុង សម្រាប់ចាក់ចូលសរីរាង្គ
Suspension សម្រាប់ចាក់ចូលសរីរាង្គ
Emulsion សម្រាប់ចាក់ចូលសរីរាង្គ
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
476.តើឃ្លាខាងក្រោមមួយណា មិនមែនជាដំណាក់កាលនៃការផលិតឱសថចាក់ ?
ការប្រមូល និងការជ្រើសរើសវត្ថុធាតុដើមរួមទាំងគ្រឿងផ្សំ
រៀបចំទម្រង់ការ និងកន្លែងផលិត
គិតតម្លៃនៃការផលិត
ត្រួតពិនិត្យគុណភាព
477.តើឃ្លាខាងក្រោមមួយណាត្រឹមត្រូវជាគេ និយាយអំពីការរៀបចំកន្លែង ទម្រង់ការ និងការផលិតឱសថចាក់ (Parenteral preparation) ?
រៀបចំ និងត្រួតពិនិត្យបរិស្ថាន
សំអាតឧបករណ៍វេចខ្ចប់ និងឧបករណ៍របស់ម៉ាស៊ីនផលិត
ដំណើរការផលិត និងច្រោះសូលុយស្យុង
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
478.តើឃ្លាខាងក្រោមមួយណា មិនមែនជាសារធាតុផ្សំដែលត្រូវប្រើសម្រាប់ការ ផលិតឱសថចាក់ (Parenteral preparation/Préparation parentérale) ?
សារធាតុយាន (Vehicle/véhicule) និងសារធាតុរំលាយ
Stabilizers and Buffers / stabilisants et tampons
សារធាតុស្អិត (Binder/liant) និងសារធាតុបំបែក (Disintegrant/désintégrant)
សារធាតុ Antibacterials / antibactériens និងសារធាតុ Isotonicity Factors / isotonisant
479.តើប្រយោគមួយណាខាងក្រោម មិនមែនជាទឹកសម្រាប់ចាក់ចូលសរីរាង្គ (Water for Injection)?
វាជាទឹកស្អាត
វាជាទឹកដែលបន្សុទ្ធបានយ៉ាងល្អ
វាត្រូវបានប្រើជា Vehicle / véhicule សម្រាប់ឱសថចាក់ដទៃទៀត
វាជាទឹកដែលបានសម្លាប់មេរោគរួច សម្រាប់ចាក់ចូលសរីរាង្គ
480.តើប្រយោគខាងក្រោមមួយណា មិនមែនជាទម្រង់ការ (និតិវិធី) ទូទៅនៃការ ផលិតឱសថចាក់ ?
ទីកន្លែងត្រូវស្អាត និងត្រូវតែសម្លាប់មេរោគ
បុគ្គលិកធ្វើការត្រូវតែបានបណ្តុះបណ្តាលយ៉ាងល្អ និងមានភាពប៉ិនប្រសប់
សារធាតុគីមីដែលយកមកផលិតឱសថត្រូវតែសុទ្ធបានយ៉ាងល្អ និងថ្លឹង ឲ្យបានយ៉ា់ងត្រឹមត្រូវ
បន្ទាប់ពីច្រោះ មិនត្រូវច្រកចូលទៅក្នុង Container / recipient
0
{"name":"Area IV 3.COMPRIMÉ ថ្នាំគ្រាប់(421-480)", "url":"https://www.quiz-maker.com/Q2B23IJX3","txt":"421.តើចំនុចខាងក្រោមមួយណា កើតមានពេលលាយសារធាតុរំអិលលើសក្នុងផលិតកម្មឱសថគ្រាប់ ?, 422.តើឃ្លាមួយណា ជាលក្ខខ័ណ្ឌនៃការជ្រើសរើសសារធាតុរំអិល (Lubricant \/ lubrifiant) ?, 423.សារធាតុរំអិល​ អាចធ្វើចំណាត់ថ្នាក់ដោយយោលតាមលក្ខណៈដូចខាងក្រោម?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker