surgery A (1-79)
carcinoma of the sigmoide colon
"ចាក់ថ្នាំអង់ទីប៊ីយ៉ូទិកមួយដូសតាមសរសៃ ដើម្បីបង្ការពពួកមេរោគ ដែលត្រូវការខ្យល់ (aerobes) និងមិនត្រូវការខ្យល់ (anaerobes)។"
"ចៀសវាងលេបថ្នាំអង់ទីប៊ីយ៉ូទិក ដើម្បីបង្ការជាបន្ទាន់ពពួកមេរោគ Clostridium difficile។"
"ក្រោយវះកាត់ផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកចំនួន២ទៅ៤ថ្ងៃដើម្បីបង្ការពពួក មេរោគដែលត្រូវការខ្យល់ (aerobes) និងមិនត្រូវការខ្យល់ (anaerobes)។"
ក្រោយវះកាត់ផ្តល់ថ្នាំអង់ទីប៊ីយ៉ូទិកចំនួន៥ទៅ៧ថ្ងៃដើម្បីបង្ការពពួកមេរោគដែលត្រូវការខ្យល់(aerobes)និងមិនត្រូវការខ្យល់(anaerobes)។
រយៈពេលវះកាត់មិនលើសពី៥ម៉ោង។
បុរសអាយុ៧៨ឆ្នាំម្នាក់មានប្រវត្តិជម្ងឺសរសៃឈាមបេះដូង( coronary artery disease)និងមានរោគក្លនលូនតែមិនទាន់មានសញ្ញាគ្រោះថ្នាក់នៅឡើយ (asymptomatic reducible inguinal hernia) ចង់វះកាត់រៀបចំឡើងវិញ ( requests an elective hernia repair). តើអ្នកត្រូវពន្យល់យ៉ាងដូចម្តេចដើម្បីអោយគាត់យល់ព្រមពន្យាការវះកាត់របស់គាត់?
"សរសៃឈាមបេះដូងចៀសវាងការវះកាត់បីខែដំបូង វះកាត់ Coronary artery bypass យ៉ាងតិច បីខែ/ (Coronary artery bypass surgery 3 mo earlier)"
មានប្រវត្តិជក់បារី (A history of cigarette smoking)
កសរសៃវ៉ែនជូហ្គូឡា (Jugular venous distension)
លើសឈាម (Hypertension)
លើសខ្លាញ់ក្នុងឈាម (Hyperlipidemia)
ក្រោយការវះកាត់បើកពោះ (celiotomy), ជាធម្មតារយៈពេលប៉ុន្មាន ចលនាក្រពះពោះវៀនត្រលប់មកធម្មតាវិញ?
ក្រពះក្រោយ៤ម៉ោង ពោះវៀនតូចក្រោយ២៤ម៉ោង និងពោះវៀនធំក្រោយការលេបអាហារលើកដំបូង។
ក្រពះក្រោយ២៤ម៉ោង ពោះវៀនតូចក្រោយ៤ម៉ោង និងពោះវៀនធំក្រោយ៣ថ្ងៃ
ក្រពះក្រោយ៣ថ្ងៃ ពោះវៀនតូចក្រោយ៣ថ្ងៃនិងពោះវៀនធំក្រោយ៣ថ្ងៃ
ក្រពះក្រោយ២៤ម៉ោង ពោះវៀនតូចក្រោយ២៤ម៉ោង និងពោះវៀនធំក្រោយ២៤ម៉ោង
ក្រពះក្រោយ៤ម៉ោង ពោះវៀនតូចក្រោយវះកាត់រួចភ្លាម និងពោះវៀនធំក្រោយ២៤ម៉ោង
តើប្រភេទវះកាត់មួយណាដែលអាចជួយបន្តជីវិតអ្នកជម្ងឺអេដស៏បានយូរជាងគេ?
កាត់អណ្តើកដើម្បី AIDS-related idiopathic thrombocytopenic purpura
ការវះកាត់ពោះវៀនធំដើម្បីបើកផ្លូវអោយវីរុសស៊ីតូមេហ្គាឡូបង្ករោគ (Colonic resection for perforation secondary to cytomegalovirus infection)
កាត់ថង់ប្រម៉ាត់ដើម្បីព្យាបាលការរលាកថង់ប្រម៉ាត់
កាត់ក្រពះចំពោះអ្នកជម្ងឺហូរឈាមក្រពះដោយសារ lymphoma ឬ Kaposi’s sarcoma
ចោះបំពង់ខ្យល់ដាក់ ventilator-dependent ចំពោះអ្នកជម្ងឺពិបាកដកដង្ហើម
អ្នកជម្ងឺក្រឹនថ្លើមម្នាក់ដែលមានបញ្ហាឈាមកកដោយសារការសំយោគរបស់ថ្លើមមិនដំណើរការ អ្នកជម្ងឺត្រូវកាត់ថង់ប្រម៉ាត់ជាបន្ទាន់។ដើម្បីបង្ការការហូរឈាមពេលវះ គេមានផែនការបញ្ចូលប្លាស្មាស្រស់ ( fresh frozen plasma)។ តើល្អបំផុតគេគួរអនុវត្តន៌ក្នុងពេលណា?
ពេលថ្ងៃមុនថ្ងៃវះកាត់ (The day before surgery)
ពេលយប់មុនការវះកាត់ (The night before surgery)
ក្នុងពេលរោបចំវះកាត់វះកាត់ (On call to surgery)
ក្នុងពេលវះកាត់ (Intraoperatively)
ក្នុងបន្ទប់សម្រាកក្រោយវះកាត់ (In the recovery room)
"អ្នកជម្ងឺបុរសអាយុ៥៥ឆ្នាំមានសុខភាពធម្មតាម្នាក់ ក្រោយវះកាត់ថ្លើមមួយផ្នែកបាន៣ថ្ងៃ គេសង្កេតឃើញ មានឈាមលាយប្លាស្មាហូរចេញពីមុខរបួសវះ។ មុខរបួសវះចង្អូរកណ្តាលលើផ្ចឹតប្រវែង១០សង្ទីម៉ែត្រ ដាច់ចេញពីគ្នា ( upper midline abdominal fascia) ល្អបំផុតតើគ្រូពេទ្យគួរធ្វើអ្វី? "
កាត់ថ្នរចេញនិងបិទមុខរបួសដោយស្បៃស្តេរីលសើម
ចាប់ផ្តើមប្រើអង់ទីប៊ីយ៉ូទិកតាមសរសៃវ៉ែន
ចងរឹតពោះរបៀប Scultetus
ដេរមុខរបួសឡើងវិញនៅបន្ទប់វះកាត់
សម្រាកលើគ្រែ (Bed rest)
ក្រោយកាត់មហារីកពោះវៀនស៊ីកម៉ា (sigmoid colectomy)៥ថ្ងៃ មុខរបួសវះដាច់ចេញពីគ្នានិងមានលេចចេញឈាមលាយប្លាស្មាជាច្រើន។ ពិនិត្យមុខរបួស ដាច់ចេញពីគ្នាយ៉ាងខ្លាំង។ ការព្យាបាលបន្ត ល្អបំផុតគេគួរធ្វើអ្វី?
បើកទូលាយមុខរបួសដើម្បីបង្ហូរកាកសំណល់ចេញពីមុខរបួស
យកសារធាតុរាវទៅបណ្តុះមេរោគនិងក្រោយមានលទ្ធផលប្រើអង់ទីប៊ីយ៉ូទិកសមស្រប
ប្រើបង់បិទភ្ជឹតគែមមុខរបួសឡើងវិញដោយប្រុងប្រយ័ត្ន
បញ្ជូនត្រលប់ទៅបន្ទប់វះកាត់ភ្លាម
អនុវត្តការចងរឹតពោះរបៀប Scultetus binder
រោគសញ្ញានិងចង្កោមរោគសញ្ញានៃការបែកគ្រាប់ឈាមដោយសារប្រតិកម្មការបញ្ចូលឈាមគឺ?
ឡើងកម្តៅ (Hypothermia) ខ្លួនឡើងត្រជាក់ខ្លាំង
សម្ពាធឈាមកើនខ្ពស់ (Hypertension)
ទឹកនោមច្រើន (Polyuria)
ហូរឈាមខុសធម្មតា (Abnormal bleeding)
ស្រកៀរស្បែកតំបន់បញ្ចូលឈាម (Hypesthesia at the transfusion site)
គ្រូពេទ្យវះកាត់គួរផ្តោតការយកចិត្តទុកដាក់លើតេស្តណាអំពីតួនាទីឈាមកក ចំពោះអ្នកជម្ងឺដែលបានប្រើថ្នាំ ប្រឆាំង រលាកឬថ្នាំបន្ថយការឈឺចាប់?
APTT
PT
រយៈពេលរឹបទីឡាស (Reptilase time)
រយៈពេលឈាមហូរ (Bleeding time)
រយៈពេលត្រុមប៊ីន (Thrombin time)
សារធាតុបន្សាបដំបូងបង្អស់ ក្រោយពេលវះកាត់គឺ៖
សារធាតុជាសាខានៃអាមីណូអាស៊ីត
សារធាតុមិនមែនជាសាខានៃអាមីណូអាស៊ីត
កេតូន (Ketone)
គ្លីកូសែន (Glycogen)
គ្លុយកូស (Glucose)
ការធ្វើរោគវិន្និច្ឆ័យតាមរយៈឧបករណ៌ឆ្លុះកាត់ជញ្ជាំងពោះ ( laparoscopy) តើគេមិនអនុវត្តចំពោះអ្នកជម្ងឺណា?
អ្នកជម្ងឺដែលហើមតឹងក្រោយរបួសបញ្ឆឹតពោះដោយគ្រាប់កាំភ្លើង
អ្នកជម្ងឺមានស្ថេរភាពក្រោយរបួសដោយរបួសចាក់នៅជញ្ជាំងទ្រូងផ្នែកខាងក្រោម
អ្នកជម្ងឺដែលមានដុំពកសាច់នៅក្បាលលំពែង
ស្រ្តីវ័យក្មេងដែលមានការឈឺចាប់នៅអាងត្រគាកនិងមានគ្រុនក្តៅ
អ្នកជម្ងឺមនុស្សចាស់កំពុងនៅក្នុងបន្ទប់សង្រ្គោះដោយសង្ស័យខ្វះឈាមចិញ្ចឹមនៅពោះវៀន(intestinal ischemia)
ស្រ្តីអាយុ២៣ឆ្នាំក្រោយវះកាត់ក្រពេញទីរ៉ូអ៊ីតទាំងមូលដោយសារកាស៊ីណូម៉ា (carcinoma)ក្រពេញ ទីរ៉ូអ៊ីត។ ក្រោយវះកាត់បានពីរថ្ងៃ គាត់ចាប់ផ្តើមត្អូញថាមានអារម្មណ៍ចាក់ស្កៀបនៅដៃទាំងពីរ។ គាត់មានសភាពរសាប់រសល់យ៉ាងខ្លាំងហើយក្រោយមកត្អូញរមួលក្រពើ។ ការព្យាបាលត្រូវចាប់ ផ្តើមយ៉ាងដូចម្តេច?
10 mL ម៉ាញ៉េស្យូមស៊ុលហ្វាត 10% ចាក់តាមសរសៃ
វីតាមីនដេ (D) លេប
100 µg Synthroid លេប
បន្តបញ្ចូលតាមសរសៃកាល់ស្យូមគ្លុយកូណាត (Calcium Gluconate)
កាល់ស្យូមគ្លុយកូណាតលេប (calcium gluconate)
កង្វះកាល់ស្យូមក្នុងឈាមជាការរួមផ្សំជាមួយ៖ (Hypocalcemia is associated with)
អាស៊ីតដូសស៊ីស (Acidosis)
ECG: ចន្លោះ QT ខ្លី (Shortened QT interval)
កំរិត ម៉ាញ៉េស្យូមក្នុងឈាមចុះទាប (Hypomagnesemia)
ក្រហាយសាច់ដុំបេះដូង (Myocardial irritability)
កំរិតប្រូតេអ៊ីនក្នុងឈាមកើនខ្ពស់ (Hyperproteinemia)
សារធាតុរាវក្នុងរាងកាយដែលមានអេឡិចត្រលីត (Na+, K+, C1−) ដូចក្នុងរីនជើរឡាក់តាតគឺ៖
ទឹកមាត់ (Saliva)
សារធាតុរាវនៅក្នុងពោះវៀនតូច (Contents of small intestine)
សារធាតុរាវនៅក្នុងពោះវៀនធំខាងស្តាំ (Contents of right colon)
សារធាតុរាវបញ្ចេញដោយលំពែង (Pancreatic secretions)
សារធាតុរាវបញ្ចេញដោយក្រពះឬរសក្រពះ (Gastric juice)
សូលុយស្យុងពីរដែលត្រូវបានគេប្រើញឹកញាប់ដើម្បីរក្សាតុល្យភាពសារធាតុរាវនិងអេឡើចត្រូលីត ក្នុងការព្យាបាលអ្នកជម្ងឺក្រោយវះកាត់គឺដិចស្រ្តូ៥%ក្នុងសូដ្យូមក្លរីដ 0.9% (5% dextrose in 0.9% sodium chloride) និង សូលុយស្យុងឡាក់តាតរីនជើរ ( lactated Ringer’s solution) តើលក្ខណៈខាងក្រោមនេះមួយណាត្រឹមត្រូវសំដៅលើ 5% dextrose in 0.9% saline ?
វាមានផ្ទុកអ៊ីយ៉ុងសូដ្យូមដូចជាមួយប្លាស្មាដែរ
វាអាចផ្តល់ក្នុងបរិមាណដ៏ច្រើនដោយមិនប៉ះពាល់ធ្ងន់ធ្ងរដល់តុល្យភាពអាស៊ីត-បាស
វាជាមានសម្ពាធអូស្មូទិក (អាសាវ័ណ) ដូចគ្នាជាមួយប្លាស្មា
វាមាន pH ស្មើនឹង 7.4 (It has a pH of 7.4)
វាអាចពង្រាវអាស៊ីតដូស (It may cause a dilutional acidosis)
"សូលុយស្យុងពីរដែលត្រូវបានគេប្រើញឹកញាប់ដើម្បីរក្សាតុល្យភាពសារធាតុរាវនិងអេឡើចត្រូលីត ក្នុងការព្យាបាលអ្នកជម្ងឺក្រោយវះកាត់គឺដិចស្រ្តូ៥%ក្នុងសូដ្យូមក្លរីដ 0.9% (5% dextrose in 0.9% sodium chloride) និង សូលុយស្យុងឡាក់តាតរីនជើរ ( lactated Ringer’s solution) លក្ខណៈខាងក្រោមមួយណាត្រឹមត្រូវ សំដៅលើសូលុយស្យុងឡាក់តាតរីនជើរ ? "
វាមានផ្ទុកអ៊ីយ៉ុងសូដ្យូមខ្ពស់ជាងប្លាស្មា
"វាសមស្របបំផុតក្នុងការជំនួសការបាត់បង់សារធាតុរាវតាមបំពង់សុងក្រពះដាក់ តាមច្រមុះ"
វាមានសម្ពាធអូស្មូទិកដូចជាមួយនឹងប្លាស្មា
វាមានpH ទាបជាង7.0
វាអាចធ្វើអោយមានមេតាបូលីសអាស៊ីតដូសយ៉ាងខ្លាំង
រោគសញ្ញានិងចង្កោមរោគសញ្ញាដំបូងដែលកើតមានជាមួយជម្ងឺ sepsis គឺ៖
ដង្ហើមអាស៊ីតដូស៊ីស (Respiratory acidosis)
បរិមាណឈាមបញ្ចេញពីបេះដូងទាប (Decreased cardiac output)
កំរិតជាតិស្ករក្នុងឈាមទាប (Hypoglycemia)
អុកស៊ីសែនក្នុង អាទែរនិងវ៉ែនមានការខុសគ្នាកាន់តែខ្លាំងឡើង
សរសៃឈាមក្រោមស្បែករីក
ជ្រើសរើសសមាសធាតុ (គិតជា meq/L)នៅក្នុងផ្លូវរំលាយអាហារដែលមានសមាសភាពអ៊ីយ៉ុងត្រឹមត្រូវ (ក្នុងទឹកមាត់) (ជ្រើសរើសយករូបមន្តមួយ)
Na=140 , K=5 , C1=104 , HCO3=30
Na=140 , K=5 , C1=75 , HCO3=115
Na=60 , K=10 , C1=130 , HCO3=0
Na=10 , K=26 , C1=10 , HCO3=30
Na=60 , K=30 , C1=40 , HCO3=50
ជ្រើសរើសសមាសធាតុ (គិតជាmeq/L)នៅក្នុងផ្លូវរំលាយអាហារដែលមានសមាសភាពអ៊ីយ៉ុងត្រឹមត្រូវ (ក្នុងរសក្រពះ) (ជ្រើសរើសយករូបមន្តមួយ)
Na=140 , K=5 , C1=104 , HCO3=30
Na=140 , K=5 , C1=75 , HCO3=115
Na=60 , K=10 , C1=130 , HCO3=0
Na=10 , K=26 , C1=10 , HCO3=30
Na=60 , K=30 , C1=40 , HCO3=50
(ជ្រើសរើសយករូបមន្តមួយ) (ក្នុងពោះវៀនតូច) (ជ្រើសរើសយករូបមន្តមួយ)
Na=140 , K=5 , C1=104 , HCO3=30
Na=10 , K=26 , C1=10 , HCO3=30
Na=60 , K=30 , C1=40 , HCO3=50
Na=140 , K=5 , C1=75 , HCO3=115
Na=60 , K=10 , C1=130 , HCO3=0
មូលហេតុសរីរវិទ្យានៃការខ្វះអុកស៊ីសែនក្នុងឈាមមួយណាជួបប្រទះញឹកញាប់ជាងគេ?
ខ្យល់ដង្ហើមទាប (Hypoventilation)
ការជ្រាបអុកស៊ីសែនចូលកូនថង់សួតមិនពេញលេញ
ជម្រាបខ្យល់ដង្ហើមមិនស្មើគ្នា (Ventilation-perfusion inequality)
មានលេចធ្លាយក្នុងសួត (Pulmonary shunt flow)
កើនកំរិតគោលិកាក្រហម 2,3-diphosphoglycerate (2,3-DPT)
"ជាទូទៅដើម្បីអនុត្តន៍ការវះកាត់មួយ គេត្រូវផ្គត់ផ្គង់ដង្ហើមយ៉ាងដូចម្តេច? (Generally accepted indications for mechanical ventilatory support include)"
សំពាធ O2ទាបជាង70 kPa និង PCO2 ខ្ពស់ជាង50 kPa ធៀបនឹងបរិយាកាសក្នុងបន្ទប់
សម្ពាធ O2 រវាងកូនថង់សួតនិងអាទែរ ខុស គ្នា 150 kPa ពេលដកដង្ហើមជាមួយ O2100%
សមត្ថភាព (ចំណុះ) ជីវិត40–60 mL/kg (Vital capacity of 40–60 mL/kg)
អត្រាសង្វាក់ដង្ហើមលើសពី៣៥ដងក្នុងមួយនាទី
អត្រានៃចំនួន dead spacetidal (VD/VT)ទាបជាង 0.6
ប្រតិកម្មបែកគ្រាប់ឈាមដោយសារការបញ្ចូលឈាមមិនត្រូវគ្នា ការព្យាបាលត្រឹមត្រូវបំផុតគឺ៖
ជម្រុញការបញ្ចេញទឹកនោមដោយប្រើម៉ានីតុល៥០% ចំនួន 250 ml
ព្យាបាលការគ្មានទឹកនោមដោយសារធាតុរាវនិងប៉ូតាស្យូម
ធ្វើអោយកំរិតអាស៊ីតទឹកនោមខ្ពស់ដើម្បីបង្ការកកអេម៉ូក្លូប៊ីនក្នុងបំពង់តម្រងនោម
ដកវត្ថុក្រៅរាងកាយ (foreign bodies) ចេញ, ដូចជា Foley catheters, ដែលជាមូលហេតុធ្វើអោយមានផលវិបាកហូរឈាម
បញ្ឈប់ការបញ្ចូលឈាមជាបន្ទាន់។
តើគេត្រូវរួមផ្សំប្រភេទថ្នាំស្ពឹកតាមផ្លូវដង្ហើមមួយណា ដើម្បីកបង្កើនប្រសិទ្ធភាពថ្នាំសណ្តំទូទៅ តាមផ្លូវដង្ហើម?
Diethyl ether
Nitrous oxide
Halothane
Methoxyflurane
Trichloroethylene
ដូប៉ាមីន (Dopamine) ជាថ្នាំ ដែលត្រូវបានគេប្រើប្រាស់ញឹកញាប់ចំពោះអ្នកជម្ងឺធ្ងន់ធ្ងរព្រោះ?
នៅកំរិតខ្ពស់វាបង្កើនលំហូរឈាមនៅ សរីរាង្គខាងក្នុង
"នៅកំរិតខ្ពស់បង្កើនលំហូរក្នុងសរសៃឈាមបេះដូងកូរ៉ូណែរ (coronary flow)"
នៅកំរិតទាបវាបន្ថយល្បឿនសង្វាក់បេះដូង
នៅកំរិទាបវាធ្វើអោយភាពយឺតនៃសរសៃឈាមបរិមណ្ឌលថយចុះ
វារារាំងការរំដោះចេញនូវកាតេកូបាឡាមីន( catecholamine)
យន្តការបំពេញ(ប៉ះប៉ូវ)ក្នុងពេលមានការហូរឈាមស្រួចស្រាវគឺ ?
បន្ថយលំហូរឈាមក្នុងសរសៃឈាមបេះដូងនិងខួរក្បាល
បន្ថយការកន្រ្តាក់សាច់ដុំបេះដូង
ពង្រីកសរសៃឈាមក្នុងតម្រងនោមនិងសរីរៈខាងក្នុង
បង្កើនល្បឿនសង្វាក់ដង្ហើម (Increased respiratory rate)
បន្ថយការស្រូបយកសូដ្យូមនៅតម្រងនោម (Decreased renal sodium resorption)
យុវតីអាយុ១៨ឆ្នាំម្នាក់ឡើងកន្ទាលត្រអាកនិងពិបាកដកដង្ហើមក្រោយចាក់ថ្នាំប៉េនីស៊ីលីន។ សម្ពាធឈាម 120/60 mm Hg សង្វាក់បេះដូង 155 beats/min, និងសង្វាក់ដង្ហើម 30 breaths/min។ ការព្យាបាលគឺ៖
បញ្ចូលអុកស៊ីសែន (Intubation)
ថ្នាំ Epinephrine
ថ្នាំ Beta blockers
ថ្នាំ Iodine
បញ្ចូលសារធាតុរាវ (Fluid challenge)
កំណកឈាម ក្នុងពេលបញ្ចូលឈាម មានការរួមផ្សំជាមួយ ៖ ( During blood transfusion, clotting of transfused blood is associated with)
ការមិនចុះសម្រុងរវាងក្រុមឈាម ABO (ABO incompatibility)
ការមិនចុះសម្រុងនៃក្រុមឈាមដែលមានចំនួនតិច (Minor blood group incompatibility)
ការមិនចុះសម្រុងនៃប្រភេទឈាម Rh (Rh incompatibility)
ការបញ្ចូលឆ្លងកាត់ Ringer’s lactate (Transfusion through Ringer’s lactate)
ការបញ្ចូលឆ្លងកាត់ ដិចស្រ្តូ៥%និងទឹក (Transfusion through 5% dextrose and water)
ក្នងចំណោមអ្នកជម្ងឺសម្រាកក្នុងបន្ទប់សង្រ្គោះបន្ទាន់ ត្រូវទទួលរបបអាហារអោយបានត្រឹមត្រូវ តើអ្វីជាភស្តុតាងបញ្ជាក់អំពីភាពត្រឹមត្រូវនៃរបបអាហារ?
កំរិតបញ្ចេញនីត្រូសែនតាមទឹកនោម (Urinary nitrogen excretion levels)
កំរិតប្រូតេអ៊ីនសរុបក្នុងសេរ៉ូម (Total serum protein level)
កំរិតអាល់ប៊ុយមីនក្នុងសេរ៉ូម (Serum albumin level)
កំរិតបញ្ចូល transferrin ក្នុងសេរ៉ូម Serum transferrin levels
ផលចែកនៃដង្ហើម (Respiratory quotient)
គ្រោះថ្នាក់នៃការបូមរសក្រពះដោយសារកាដឺទែរចូលទៅក្នុងផ្លូវដង្ហើម ការព្យាបាលដំបូងត្រូវធ្វើអ្វី?
បញ្ចូលទុយោក្នុងបំពង់ខ្យល់ និងការបូមស្លេស (Tracheal intubation and suctioning)
ព្យាបាលដោយស្តេរ៉ូអ៊ីត( Steroids)
ចិញ្ចឹមអាហារដោយសារធាតុរាវតាមសរសៃវ៉ែន (Intravenous fluid bolus)
ចោះនៅគ្រីកូទីរ័យ (Cricothyroidotomy)
សំពាធវិជ្ជមានខ្យល់ដង្ហើមចេញខ្ពស់ (High positive end expiratory pressure)
"នៅក្នុងការអនុវត្តន៍ចោះបំពង់ខ្យល់ អ្វីដែលជាអត្ថិភាព? (In performing a tracheostomy, authorities agree that)"
សាច់ដុំ strap អាចត្រូវបំបែកពីគ្នា (The strap muscles should be divided)
ចង្កេះក្រពេញទីរូអ៊ីតមិនត្រូវបានប៉ះពាល់ (The thyroid isthmus should be preserved)
បំពង់ខ្យល់គួរចោះនៅកង់ទី២ ឬទី៣
ផ្លូវចោះគឺត្រូវកាត់ទទឹង (Only horizontal incisions should be used)
ចោះបំពង់ខ្យល់ត្រឹមត្រូវគឺគេច្រើនចោះនៅគ្រីកូទីរ័យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់
"សម្ពាធឈាមវ៉ែនសង់ត្រាល់ អាចធ្លាក់ទាបដោយសារ៖ Central venous pressure (CVP) may be decreased by "
ស្ទះសរសៃឈាមក្នុងសួត (Pulmonary embolism)
កើនបរិមាណឈាម (Hypervolemia)
សម្ពាធខ្យល់ដង្ហើមវិជ្ជមាន (Positive-pressure ventilation)
ខ្យល់ចូលក្នុងសួត (Pneumothorax)
Sepsis ដោយសារពពួកមេរោគក្រាមអវិជ្ជមាន (Gram-negative sepsis)
"ការស្វិតសាច់ដុំនៅប្រអប់ដៃ អាចបណ្តាលមកពីរបួសសរសៃប្រសាទណា? (Wasting of the intrinsic muscles of the hand can be expected to follow injury of the)"
សរសៃប្រសាទយូណា (Ulnar nerve)
សរសៃប្រសាទរ៉ាដ្យាល់ (Radial nerve)
សរសៃប្រសាទប្រាស៊ីយ៉ាល់ (Brachial nerve)
សរសៃប្រសាទអាក់ស៊ីឡារី (Axillary nerve)
សរសៃប្រសាទតេណានិងអ៊ីប៉ូតេណា (Thenar and hypothenar nerves)
សំដៅលើការសះស្បើយរបួស តើលក្ខណៈមួយណាត្រឹមត្រូវ?
កូឡាជែនទៅដល់ជាអតិបរិមា ប្រហែលជាមួយអាទិត្យក្រោយរបួស
ម៉ូណូស៊ីតដើរតួនាទីសំខាន់ក្នុងការសះស្បើយរបួសធម្មតា
ហ្វីប្រូប្លាសលេចមុខក្នុងរបួស ក្នុងចន្លោះ២៤ទៅ៣៦ម៉ាងក្រោយរបួស
តួនាទីរបស់ម៉ូណូស៊ីតក្នុងការសះស្បើយរបួសគឺ លេបនិងកំទេចមេរោគ
"អត្ថិភាពនៃការសះស្បើរបួសជាដំបូងគឺជាតួនាទីរបស់សរសៃកូឡា ជែនប្រភេទ១"
ក្នុងខណៈដែលអ្នកប្រចាំការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ មានក្មេងប្រុស១២ឆ្នាំម្នាក់មកដល់ ក្នុងសភាពឈឺចាប់ និងរលាកនៅបាតជើងឆ្វេងផ្នែកខាងមុខ( over the ball of his left foot)និងស្នាមក្រហមឆ្នូតលាត សន្ធឹងឡើងលើនៅផ្នែកខាងក្នុងកំភួនជើង។ ក្មេងប្រុសចាំថាបានដករណបឈើពីបាតជើងមុននេះមួយថ្ងៃ។ តើនេះជាការករោគដោយមេរោគណា?
ក្លូស្ទ្រីដ្យូមពែកហ្វ្រាំងហ្សង់ (Clostridium perfingens)
ក្លូស្ទ្រីដ្យូមតេតានី (Clostridium tetani)
ស្តាហ្វីឡូកូក (Staphylococcus)
អេស្សីរីស្សីយ៉ា (Escherichia coli)
ស្ត្រឹបតូកូក (Streptococcus)
"ការពិពណ៌នាខាងក្រោម មួយណាគឺជាការរបួសបណ្តាសរសៃពួរនៅប្រអប់ដៃ?The true statement regarding tendon injuries in the hand is "
"សរសៃពួរបត់ម្រាមដៃស្រទាប់រាក់ ច្បាមបញ្ចប់នៅឆ្អឹងម្រាមដៃថ្នាំងទី១ (Flexor digitorum superficially inserts on the distal phalanx) "
"សរសៃពួរបត់ម្រាមដៃស្រទាប់ជ្រៅ ច្បាមបញ្ចប់នៅឆ្អឹងម្រាមដៃថ្នាំងកណ្តាល (Flexor digitorum profundus inserts on the middle phalanx) "
"សរសៃពួរបត់ម្រាមដៃស្រទាប់រាក់ កើតចេញពីសាច់ដុំ common muscle belly (The tendons of flexor digitorum superficialis arise from a common muscle belly) "
លទ្ធផលល្អបំផុតដើម្បីជួសជុលសរសៃពួរបត់ ដែលរបួសនៅក្នុង fibroosseous tunnel (zone 2)
"ដំណើរការនៃការសះស្បើយរបួសសរសៃពួរគឺការកកើតដុំសាច់សរសៃពួរ (The process of healing a tendon injury involves formation of a tenoma) "
ចំពោះករណីខាងក្រោមតើមួយណាដែលចាត់ទុកថាសម្អាតរបួសក្រខ្វក់ (ឆ្លងរោគ) ?
កាត់ថង់ប្រម៉ាត់ ដោយសារក្រួសប្រម៉ាត់
ការវះកាត់ជម្ងឺក្លនលូន ដោយការភ្ជឹតភ្ជាប់គ្នា (mesh repair)
ការវះកាត់ដុំសាច់ដោះ ដោយកាត់សំអាតដុំសាច់ដល់ក្លៀក
វះកាត់ខ្នែងពោះវៀនដោយសារអាប់សែបិទមុខ
"របួសដោយសារគ្រាប់កាំភ្លើង ប៉ះពាល់ពោះវៀនតូចនិងពោះវៀន ស៊ីចម៉ា "
បុរសអាយុ២៥ឆ្នាំម្នាក់ត្រូវបានបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ ក្រោយរលាកពេលភ្លើងឆេះអាគារ។ គាត់មានអាការៈ ពងទឹកនិងស្បែកឡើងក្រហម នៅមុខ, អវយវៈលើឆ្វេង និងទ្រូង និងរោលដៃស្តាំ។ គាត់ស្ថិតក្នុងអា ការៈឡេះឡះ សម្ពាធឈាមធ្លាក់ចុះ សង្វាក់បេះដូងលឿន។ តើការព្យាបាលដូចចម្លើយខាងក្រោម មួយ ណាត្រឹមត្រូវ?
មិនគួរប្រើថ្នាំអង់ទីប៊ីយ៉ូទិកនឹងកន្លែង ព្រោះវានឹងជួយជម្រុញអោយការលូតលាស់របស់មេរោគដែលប្រឆាំងថ្នាំ
ចាំបាច់ត្រូវត្រូវចៀរសំអាតជាលិកាមុខនិងដៃរលាកអោយបានរហ័ស
ការវះសម្លាកគួរ អនុវត្តន៍ តែពេលណាមានរបួសសរសៃប្រសាទធ្ងន់ធ្ងរ
ចៀរសម្អាតរលាកកំរឹត៣ឬ កំរឹត២ជ្រៅ ជាទូទៅគេអនុវត្តន៍នៅថ្ងៃទី៣ ទៅទី៧ ក្រោយរលាក
ការប៉ះស្បែកចំរៀកក្រាស គួរត្រូវបានគេអនុវត្តភ្លាមលើសម្លាកកំរឹតបី ក្នុងគោលបំណងបង្ការ បាត់បង់ជាតិទឹក
បុរសអាយុ២៥ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ក្រោយរលាកពេលភ្លើងឆេះអាគារ។ គាត់មានអាការៈ ពងទឹកនិងស្បែកឡើងក្រហម នៅមុខ, អវយវៈលើឆ្វេង និងទ្រូង ខ្លោចដៃស្តាំ។ គាត់ស្ថិតក្នុងអា ការៈឡេះឡះ សម្ពាធឈាមធ្លាក់ចុះ សង្វាក់បេះដូងលឿន។ តើលក្ខណៈខាងក្រោមមួយណាត្រឹមត្រូវចំពោះអ្នកជម្ងឺរលាកខាងលើនេះ?
ប្រើថ្នាំប៉េនីស៊ីលីនកម្រឹតខ្ពស់ដើម្បីបង្ការទុកមុន
ចាក់ថ្នាំបង្ការតេតាណូសគឺមិនចាំបាច់ទេបើសិនជាអ្នកជម្ងឺបានចាក់ថ្នាំបង្ការមុននេះបីឆ្នាំ
ផ្ទៃរលាកនេះមានប្រមាណ៦០%នៃផ្ទៃសរុបដងខ្លួនដោយប្រើច្បាប់លេខ៩
អាំងឌីកាទ័រសមស្របបំផុតសម្រាប់ការបង្រ្គប់ជាតិទឹកគឺអត្រានៃសង្វាក់បេះដូង
គួរបញ្ចូលទុយយោដកដង្ហើមភ្លាមដើម្បីការពារផ្លូវដង្ហើម និងដកដង្ហើមដោយអុកស៊ីសែន
តើលក្ខណៈខាងក្រោមមួយណាត្រឹមត្រូវចំពោះ carpal tunnel syndrome ?
វាកម្រកើតមានឡើងក្រោយការប៉ះទង្គិចណាស់
វាអាចកើតមានឡើងនៅលើអ្នកមានផ្ទៃពោះ
វាច្រើនជាមូលហេតុដែលធ្វើអោយស្ពឹកក្រោយការដើរជាច្រើនម៉ោង
វាច្រើនរួមផ្សំជាមួយ ជម្ងឺសរសៃឈាម (It is often associated with vascular compromise)
ការព្យាបាលដោយការវះកាត់គឺដើម្បីរំដោះ extensor retinaculum
ការព្យាបាល leukoplakia នៅក្នុងមាត់គឺ៖
គ្រប់របួសទាំងឡាយត្រូវកាត់ចេញ តាមរយៈ ឧបករណ៍ឆ្លុះ biopsy.
ប្រើអង់ទីប៊ីយ៉ូទិកនឹងកន្លែង (Application of topical antibiotics)
ព្យាបាលដោយកាំរស្មីក្នុងកម្រឹតទាប (Low-dose radiation therapy)
ជ្រើសរើសធ្មេញដាក់អោយសមស្រប (Ascertaining that dentures fit properly)
ព្យាបាលនឹងកន្លែងដោយសារធាតុគីមី
សំដៅលើការចុះខ្សោយក្រពេញ adrenal cortical តើការពិពណ៌នាខាងក្រោម មួយណាត្រឹមត្រូវ?
ជាការព្យាបាលដោយស្តេរ៉ូអ៊ីតគឺមិនមានប្រសិទ្ធភាព
ជាធម្មតាវាជាផលវិបាកនៃការរាលដាលនៃមហារីកពីកន្លែងផ្សេង ដូចជាសួត ឬដោះ ទៅកាន់ ក្រពេញអាដ្រេណាល់
ការចុះខ្សោយក្រពេញ adrenal រ៉ាំរ៉ៃ (ជំងឺ Addison) អ្នកជំងឺមុនវះកាត់ អាចដឹងតាមរយៈសញ្ញាមួយចំនួន៖ ជាតិស្ករក្នុងឈាមខ្ពស់ សូដ្យូមមក្នុងឈាមខ្ពស់ និងប៉ូតាស្យូមក្នុងឈាមទាប (hyperglycemia, hypernatremia, and hypokalemia)
ការស្លាប់ដោយមិនបានព្យាបាលជំងឺចុះខ្សោយក្រពេញអាដ្រេណាល់រ៉ាំរ៉ៃ អាចកើតឡើងក្នុងពេលវះកាត់
មូលហេតុញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ន គឺករោគដោយសារ របេងរ៉េស៊ីស្តង់ថ្នាំ
ស្រ្តីអាយុ៣៥ឆ្នាំម្នាក់បានពិនិត្យដោះដោយម៉ាមូក្រាមលើកទីមួយ។ តើរូបភាពម៉ាម៉ូក្រាហ្វិកដែលគេទទួលបានបែបណា ទើបតម្រូវអោយធ្វើប៊ីយ៉ូបស៊ីបន្តទៀត?
ដុំពកក្នុងដោះមានអង្កត់ផ្ចឹតធំជាង២មីល្លីម៉ែត្រ
ចង្កោមដុំពកតូចៗក្នុងដោះមានចំនួនស្មើឬលើសពី៥ក្នុង១សង្ទីម៉ែត្រការ៉េ
ជាដុំរឹងមួយដែលអាចបាត់ទៅវិញនៅពេលសង្កត់
ដុំពកតូចៗមានរាងជាទ្រនាប់ (Saucer-shaped microcalcifications)
ដុំពកដោះរឹងមិនស្មើសាច់ជាច្រើន (Multiple round well-circumscribed breast densities)
រោគវិនិ្នច្ឆ័យ ជំងឺកើនមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ដោយឯកឯង (primary hyperparathyroidism)?
សេរ៉ូមអាស៊ីតហ្វូសហ្វាតាសលើសពី 120 IU/L
សេរ៉ូមអាល់កាលីនលើសពី 120 IU/L
សេរ៉ូមកាល់ស្យូមលើសពី 11 mg/dL
កាល់ស្យូមក្នុងទឹកនោមក្រោម 100 mg/day
កំរិតអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតក្រោម 5 pmol/L
តើគេផ្តល់សូម៉ាតូស្តាទីន (Somatostatin) នៅក្នុងទម្រង់ការណាមួយ ?
រារាំង(Inhibition)កោសិកាអាដ្រេណូគ័រទីកាល់
រារាំង(Inhibition) កោសិកាអាល់ហ្វានៃលំពែង
ភ្ញោច (Stimulation) កោសិកា antral gastrin ក្រពះ
រំញោច (Stimulation) ការបញ្ចេញនៃកោសិកាក្នុងផ្នែកដើមពោះវៀនតូច (duodenum)
ភ្ញោចចលនាផ្លូវរំលាយអាហារ
តើការអធិប្បាយខាងក្រោម មួយណាត្រឹមត្រូវ សំដៅលើ Cushing syndrome secondary to adrenal adenoma?
40–60% នៃ Cushing syndrome ទាំងអស់ បណ្តាលមកពី Adrenal adenomas
ជាទូទៅការព្យាបាល lateralizing the tumors មុនវះកាត់ដោយទម្រង់ការគីមីជីវៈ និង កាំរស្មីអ៊ិច មិនទទួលបានជោគជ័យទេ
ត្រូវធ្វើការត្រួតពិនិត្យក្រពេញអាដ្រេណាល់ទាំងសងខាង
ចំពោះដុំពកធម្មតា (មិនស្មុគស្មាញ) ការវះកាត់បើកពោះត្រូវបានគេអនុវត្តជាទូទៅ
ការព្យាបាលក្រោយវះកាត់ ដោយប្រើគ័រទីកូអ៊ីត គឺដើម្បីបង្ការការចុះខ្សោយមុខងារអាដ្រេណាលីន
ស្រ្តីអាយុ៤០ឆ្នាំម្នាក់មានដុំគីស១ទៅ២សង្ទីម៉ែត្រនៅក្នុងដោះ ។ មិនឃើញមានហើមកូនកណ្តុរនៅក្លៀក ទេ។ តើគេត្រូវតាមដានអ្វីបន្តទៀត?
ត្រូវពិនិត្យឡើងវិញភ្លាមក្រោយពេលអស់រដូវ
ត្រូវកាត់យកដុំគីសទៅពិនិត្យកោសិកាភ្លាម
ត្រូវបូមយកដុំគីសទៅវិភាគកោសិកា
ធ្វើហ្ល្វុយអ័រស្កូពី (Fluoroscopically) ដោយប្រើម្ជុលនាំផ្លូវនៅនឹងកន្លែងដើម្បីពិនិត្យកោសិកា
ថតដោះដោយម៉ាម៉ូក្រាហ្វី និងវាយតម្លៃឡើងវិញក្រោយទទួលបានលទ្ធផល
សំដៅលើ papillary carcinoma នៃក្រពេញទីរ៉ូអ៊ីត តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ ជាងគេបំផុត?
ការរាលដាលទៅសរីរាង្គផ្សេងទៀតមានដោយកម្រ ការរីកធំនៅនឹងកន្លែងគឺលឿន ការស៊ីចូលទៅក្នុងបំពង់ខ្យល់ និង រីកសរសៃឈាមតែងកើតមានជានិច្ច
ការសង្កត់និងរាលដាលទៅសរីរាង្គផ្សេងទៀតមិនអាចកើតមានឡើយ ដែលបង្កើតជាពាក្យ កាកស៊ីណូម៉ាក្លែងក្លាយ (carcinoma misleading)
ការរាលដាលចូលទៅក្នុងឆ្អឹង ជួបប្រទះញឹកញាប់ និងក្លាយទៅជាការបំផ្លាញឆ្អឹង ជាពិសេស ឆ្អឹងកង។
វាច្រើនតែរាលដាលទៅក្នុងកូនកណ្តុរនៅក ទៅឆ្ងាយជាងនេះ និងរាលដាលទៅក្បែរខាង មានដោយកម្រ។
ការរាលដាលយ៉ាងឆាប់រហ័ស ទៅបណ្តាសរីរាង្គដូចជា៖ថ្លើម សួត និងខួរឆ្អឹង អត្រាអ្នកអាច រស់បាន៥ឆ្នាំ មានប្រហែល១០%។
បើសិនជាគេថត CT scanពោះផ្នែកខាងលើ រកឃើញដុំម៉ាស់៣សង្ទីម៉ែត្រនៅក្នុងក្រពេញអាដ្រេណាល់ដោយចៃដន្យ។ តើជំហ៊ានបន្ទាប់នៃការវិភាគនិងការព្យាបាល គេធ្វើអ្វីសមស្របជាងគេ?
ពិនិត្យបន្ថែម (Observation)
ធ្វើ ប៊ីយ៉ូបស៊ី តាមស៊ីធីស្កែនដោយម្ជុលនាំផ្លូវ (CT-guided needle biopsy)
កាត់ដុំម៉ាស់ចេញ (Excision of the mass)
វាស់ការបញ្ចេញកាតេកូឡាមីនក្នុងទឹកនោម
ធ្វើតេស្តគ័រទីសុល (Cortisol provocation test)
ស្រ្តីម្នាក់បានជួបគ្រោះថ្នាក់ របួសនៅដើមទ្រូង ដោយបុកនឹងចង្កូតរថយន្ត ។ ទាក់ទងនឹងការរលួយជាលិកាខ្លាញ់នៃដោះ ( fat necrosis of the breast) របស់គាត់ តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ?
ស្ទើរទាំងអស់នៃអ្នកជំងឺ មានប្រវត្តិប៉ះទង្គិច
របួសជាទូទៅមិនឈឺចាប់ និងរលាយទៅវិញ
វាជាឪកាស ក្លាយជាមហារីកដោះ
វាពិបាកក្នុងការបែងចែកអោយដាច់ពី (ឬអោយប្រាកដថា) មហារីកដោះណាស់
អនុវត្តទម្រង់ការកាត់យកចេញ (Excision exacerbates the process)
ការធ្វើរោគវិន្និច្ឆ័យត្រឹមត្រូវបំផុតចំពោះអ្នកជំងឺម្នាក់ដែលមាន៖ លើសឈាម, hypo kalemia និងមានដុំពកខាងលើតម្រងនោមទំហំ៧សង្ទីម៉ែត្រគឺ៖
Hypernephroma
Cushing’s disease
Adrenocortical carcinoma
Pheochromocytoma
Carcinoid
សំដៅលើជំងឺ Pagetតើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ?
ជាទូទៅ នឹងក្លាយទៅជាជំងឺ Paget នៃឆ្អឹង។
មានវត្តមានជាមួយជំងឺត្រអកជុំវិញក្បាលដោះ (nipple-areolar eczematous changes)
មិនមានហើមកូនកណ្តុរនៅក្លៀកទេព្រោះ វាជាគ្រាន់តែជារោគសញ្ញា intraductal carcinoma នៃប៉ុណ្ណោះ។
"មានចំនួន១០ទៅ១៥% នៃមហារីកដោះថ្មីត្រូវបានគេធ្វើរោគ វិន្និច្ឆ័យឃើញ"
ក្នុងពេលដែលមានវត្តមានជាដុំម៉ាស់ ការព្យាបាលដ៏ត្រឹមត្រូវបំផុតគឺវះកាត់ដ៏ទូលាយ១។
បុរសអាយុ៤០ឆ្នាំម្នាក់មានប្រវត្តិជំងឺរលាកក្រពះជាយូរមកហើយ ការព្យាបាលដោយថ្នាំមិនបានគាប់ប្រសើឡើងទេ ទើបគាត់ចូលសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កំរិតសេរ៉ូមហ្គាស្រ្តីន កើនឡើងគួរអោយកត់សម្គាល់ ។ តាមរយៈ ការវះបើកពោះឃើញមានដុំម៉ាស់តូចមួយស្ទាបឃើញនៅកន្ទុយលំពែង ។ ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ ទាក់ទងនឹងសភាពអ្នកជំងឺ?
ហីស្តាមីនឬអាហារប្រូតេអ៊ីននឹងធ្វើអោយកើនការបញ្ចេញអាស៊ីត
ការចាក់បញ្ចូលសេក្រេទីន អាចទប់ស្កាត់ការបញ្ចេញអាស៊ីត
ដុំម៉ាស់លំពែងប្រហែលជាទើបចាប់ផ្តើម
ការកាត់ផ្នែកខាងចុងលំពែង ជាជម្រើសនៃការព្យាបាល
H2 receptor antagonists មិនបានផលចំណេញអ្វី ពីការព្យាបាលសភាពនេះទេ
ផលវិបាកជាទូទៅនៃការកាត់ក្រពេញទីរ៉ូអ៊ីត មានផលវិបាកមួយដែលគួរបង្ការគឺ៖
របួសសរសៃ recurrent laryngeal nerve
របួសសរសៃ superior laryngeal nerve
ចង្កោមរោគសញ្ញានៃកំរិតកាល់ស្យូមក្នុងឈាមចុះទាប
ក្រពេញទីរ៉ូអ៊ីតកាន់តែធ្ងន់ធ្ងរឡើង (Thyroid storm)
ហូរឈាមក្រោយវះកាត់និងកកឈាមក្នុងរបួស
ក្រោយការកែតម្រូវអ្នកជំងឺម្នាក់ដែលមានកម្រិតកាល់ស្យូមក្នុងឈាមខ្ពស់ (hypercalcemia) តាម រយៈការបំពេញជាតិទឹក និងបញ្ចុះ ទឹកនោមតិចតួចដោយ (furosemide)តើការព្យាបាលដ៏ត្រឹមត្រូវបំផុតគឺ ?
ចាក់ដោយស្តេរ៉ូអ៊ីតក្នុងកម្រិតបរិមាណថេរ
ព្យាបាលដោយកាំរស្មីចំពោះការរាលដាលទៅក្នុងឆ្អឹង
កាត់៣/៤នៃក្រពេញប៉ារ៉ាទីរ៉ូអ៊ីត
វះកនិងកាត់អាដេណូមក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (parathyroid adenoma)
ចៀសវាងត្រូវពន្លឺថ្ងៃ, តម វីតាមីនដេ និង អាហារធ្វើពីផលិតផលទឹកដោះ
ស្រ្តីអាយុ៣៦ឆ្នាំម្នាក់ មានដុំម៉ាស់ទំហំ១.៥សង្ទីម៉ែត្រនៅក្រពេញទីរ៉ូអ៊ីតខាងស្តាំ។ ការវិភាគលើសារធាតុដែលបូមចេញមក មានផ្ទុក papillary neoplasm។ លទ្ធផលស្កែនដុំម៉ាស់មានសភាព “ Cold” លទ្ធផលអ៊ុលត្រាសោន មានសភាពរឹង ។ តើការព្យាបាលរបៀបណាដែលមិនគួរអនុវត្តន៍ ?
កាត់ក្លែបស្តាំក្រពេញទីរ៉ូអ៊ីត
កាត់ក្រពេញទីរ៉ូអ៊ីតពាក់កណ្តាលចេញ
កាត់ក្រពេញទីរ៉ូអ៊ីតទាំងស្រុង
កាត់ក្រពេញទីរ៉ូអ៊ីតទាំងស្រុងព្រមទាំងធ្វើការកាត់ lymph node
កាត់ក្រពេញទីរ៉ូអ៊ីតដោយ 131I radioactive
លក្ខណៈពិតនៃសារធាតុហូរចេញពីក្បាលដោះគឺ ៖
សារធាតុ ហូរចេញខាប់ឬរាវ អាចជាសារធាតុសរីវិទ្យាធម្មតា
ការហូរចេញដែលឃើញច្បាស់ជាករណីត្រូវធ្វើប៊ីយ៉ូបស៊ី
ការហូរឈាមបង្ហាញថាជាជំងឺកាចនៅស្រទាប់ក្រោម
ការហូរចេញទឹកដោះ (ហ្គាឡាក់តូស) បង្ហាញថាជាជំងឺកាចនៅស្រទាប់ក្រោម
ការហូរចេញដោយសារជំងឺ គឺច្រើនហូរទាំងសងខាង
សំដៅលើ ជំងឺ Cushingនិងចង្កោមរោគសញ្ញា Cushing លក្ខណៈខាងក្រោមនេះតើមួយណាជាលក្ខណៈពិត ?
ជំងឺ Cushing ស្ទើរតែទាំងអស់ បណ្តាលមកពី ក្រពេញអាដេណូគ័រទីកាល់រីកធំ
ការផលិត ACTH លើស ជាលក្ខណៈតែមួយគត់នៃចង្កោមរោគសញ្ញា Cushing
រោគសញ្ញាគ្លីនិកនៃជំងឺ Cushing និងចង្កោមរោគសញ្ញា Cushing គឺដូចគ្នាបេះបិទ
Neoplasms នៃក្រពេញពីទ្វីទែរក៏ដូចជា អាដ្រេណាល់ ជាមូលហេតុតែមួយគត់នៃ ចង្កោមរោគសញ្ញា Cushing
ជំងឺ Cushing មិនអាចព្យាបាលជាឡើយ។
ស្រ្តីអាយុ៣៤ឆ្នាំម្នាក់ឧស្សាហ៍សន្លប់។ តម្រឹតអាំងស៊ុយលីនសេរ៉ូមរបស់គាត់ ក្នុងពេលនោះកើន ឡើងគួរអោយកត់សម្គាល់។ តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវចំពោះសភាពអ្នកជំងឺនេះ?
ការរបួសសំខាន់គឺប្រហែលជាកោសិកា α-cell tumor នៃលំពែង
ជាទូទៅការរបួសគឺច្រើនកន្លែង
ការរបួសទាំងនេះជាទូទៅគឺកាច (malignant)
កម្រឹតកាល់ស្យូមក្នុងសេរ៉ូម អាចឡើងខ្ពស់
គាត់គួរត្រូវត្រួតពិនិត្យបន្ថែមក្រែងមាន pheochromocytoma រួមផ្សំ
ជំងឺមហារីកដោះ កើតថ្មី ´៖ The incidence of breast cancer
មានចំនួនកើនឡើងតាមអាយុ
មានចំនួនថយចុះតាំងពីឆ្នាំ១៩៤០មក
មានទំនាក់ទំនងជាមួយនឹងការហូបរបបអាហារខ្លាញ់
មានទំនាក់ទំនងជាមួយនឹងការផឹកកាហ្វេ
មានទំនាក់ទំនងជាមួយនឹងការរបបអាហារសំបូរវីតាមីនសេ
ដុំសាច់ ( Tumor) មិនអាចស្ទាបឃើញ, មានកូនកណ្តុរជាប់គ្នាពីមួយទៅមួយ, មិនឃើញមានការរាលដាលទៅកន្លែងផ្សេង ។ តាមការពិពណ៌នាគ្លីនិកខាងលើ ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប
តំណាក់កាល I (Stage I)
តំណាក់កាល II (Stage II)
តំណាក់កាល III (Stage III)
តំណាក់កាល IV (Stage IV)
កាស៊ីណូម៉ារលាក (Inflammatory carcinoma)
ដុំពក៥.០សង្ទីម៉ែត្រ គ្លីនីកមាន កូនកណ្តុរមានចលនានៅរួមខាង(ជាមួយដុំពក) មិនឃើញមានការរាលដាលទៅសរីរាង្គផ្សេងទៀត។ តាមការពិពណ៌នាគ្លីនិកខាងលើ ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប
តំណាក់កាល I (Stage I)
តំណាក់កាល II (Stage II)
តំណាក់កាល III (Stage III)
តំណាក់កាល IV (Stage IV)
កាស៊ីណូម៉ារលាក (Inflammatory carcinoma)
"ដុំពក២.១សង្ទីម៉ែត្រ គ្លីនីកមិនមានកូនកណ្តុរ មិនឃើញមានការរាលដាលទៅសរីរាង្គផ្សេងទៀត។ តាមការពិពណ៌នាគ្លីនិកខាងដើម ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប ? "
តំណាក់កាល II (Stage II)
តំណាក់កាល I (Stage I)
តំណាក់កាល III (Stage III)
តំណាក់កាល IV (Stage IV)
កាស៊ីណូម៉ារលាក (Inflammatory carcinoma)
ដុំពកមិនអាចស្ទាបឃើញ តែដោះរីកធំនិងក្រហម ពិនិត្យគ្លីនិកមាន កូនកណ្តុរខាងលើឆ្អឹងដងកាំបិត មានសញ្ញានៃការរាលដាល។ តាមការពិពណ៌នាគ្លីនិកខាងដើម ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប?
តំណាក់កាល I (Stage I)
តំណាក់កាល II (Stage II)
តំណាក់កាល III (Stage III)
តំណាក់កាល IV (Stage IV)
កាស៊ីណូម៉ារលាក (Inflammatory carcinoma)
"ដុំពក៥.០សង្ទីម៉ែត្រ ពិនិត្យគ្លីនីកមិនមានកូនកណ្តុរ មានការបាក់ឆ្អឹងជំនីដោយសារជំងឺ។ តាមការពិពណ៌នាគ្លីនិកខាងដើម ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប? "
តំណាក់កាល I (Stage I)
តំណាក់កាល II (Stage II)
តំណាក់កាល III (Stage III)
តំណាក់កាល IV (Stage IV)
កាស៊ីណូម៉ារលាក (Inflammatory carcinoma)
"បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាវ។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក ។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ២ .៥សង្ទីម៉ែត្រ នៅផ្នែកខាងក្រោមនៃខ្នែងពោះវៀន) "
កាត់ខ្នែងពោះវៀន
កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច
កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប
"បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាវ។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ ១សង្ទីម៉ែត្រ នៅផ្នែកខាងលើខ្នែងពោះវៀន) "
កាត់ខ្នែងពោះវៀន
កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច (Segmental ileal resection)
កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប
"បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាល់។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ ០.៥ សង្ទីម៉ែត្រ ជាមួយនឹង serosal umbilication in the ileum ) "
កាត់ខ្នែងពោះវៀន (Appendectomy)
កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច (Segmental ileal resection)
កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប
"បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាល់។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ ១.០ សង្ទីម៉ែត្រ នៅផ្នែកកណ្តាលខ្នែងពោះវៀន , មានរបួស រឹង ស្លេកពណ៌ ទំហំ ១.០ សង្ទីម៉ែត្រនៅម្តុំក្លែបស្តាំនៃថ្លើម។) "
កាត់ខ្នែងពោះវៀន (Appendectomy)
កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច (Segmental ileal resection)
កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
"កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប (Hepatic wedgeresection and appropriate bowel resection) "
"បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាល់។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ ៣.៥ សង្ទីម៉ែត្រ រាលចូលទៅផ្នែកខាងដើមពោះវៀនធំ និង រាលចូលទៅក្នុងថ្លើម,)"
កាត់ខ្នែងពោះវៀន (Appendectomy)
កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច (Segmental ileal resection)
កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប
អូមេប្រាសូលត្រូវបានបន្ថែមអោយ H2 antagonistsជាការព្យាបាលដំបៅក្រពះ និងដំបៅឌុយអូដេណូម ស្រួចស្រាវ គឺដើម្បី ?
ទប់ស្កាត់ការបំផ្លាញភ្នាសដោយសារ មេតាបូលីសថ្នាំប្រឆាំងរលាកមិនមែនស្តេរ៉ូអ៊ីត(NSAIDs)
បង្កើនប្រសិទ្ធភាពការពារកោសិកាដោយផ្ទាល់ B
ជាទ្រនាប់ឬសម្រាប់រំលាយអាស៊ីតក្រពះ (Buffering gastric acids)
រារាំងកោសិកាប៉ារីយេតាល់ hydrogen-potassium-ATPase
រារាំងការបញ្ចេញហ្គាសស្រ្តីននិងការផលិតអាស៊ីតនៃកោសិកាប៉ារីយេតាល់
ភស្តុតាងបញ្ជាក់ថាការកាត់ផាល (ឬអណ្តើក) អាចមានផលល្អចំពោះអ្នកជំងឺ ដែលមាន ការហូរឈាមក្រោមស្បែក ដោយសារចំនួនប្លាកែតក្នុងឈាមតិចតួច(ដោយមិនដឹងមូលហេតុ) ពីព្រោះ?
វាបញ្ជាក់ថាផាលរីកធំ (A significant enlargement of the spleen)
ចំនួនរ៉េទីគូឡូស៊ីតកើនឡើង (A high reticulocyte count)
មានសមាសធាតុមេហ្គាការីយ៉ូស៊ីតជាច្រើនក្នុងខួរឆ្អឹង
ចំនួនប្លាកែត (ប្លេតឺលែត)កើនឡើងក្នុងពេលព្យាលដោយគ័ទីសូន
អ្នកជំងឺមានអាយុ តិចជាង៥ឆ្នាំ (Patient age of less than 5 years)
តើការព៌ណនាខាងក្រោមមួយណា ត្រឹមត្រូវ ទាក់ទងនឹងការមិនមានរន្ធទ្វារវច្ចមគ្គ ?
ការមិនមានរន្ធទ្វារវច្ចមគ្គជួបប្រទះលើបុរសច្រើនជាងស្រ្តី
៩០%លើបុរស តែ៥០%លើស្រ្តី ចុងរិចតូមនៅខាងក្រោមសាច់ដុំ levator ani complex
ជាទូទៅរ៉ិចតូម បញ្ចប់នៅ blind pouch (The rectum usually ends in a blind pouch)
អាចផ្ទុកលាមកបានច្រើនជាងបើសិនជាវាចុះទៅដល់ខាងក្រោមសាច់ដុំ levator ani
ព្យាបាលអោយបានត្រឹមត្រូវជាបន្ទាន់ផលប៉ះពាល់កាយវិភាគវិទ្យា ជាតម្រូវការចាំបាច់ដើម្បី បង្ការការសេសសល់លាមក។
អ្នកជំងឺមានប្រវត្តិគ្រួសារមានប៉ូលីប ទទួលបានការកាត់ធ្វើរោគវិន្និច្ឆ័យ។ តើប្រភេទប៉ូលីបមួយណា ដែលត្រូវបានគេរកឃើញនៅពេលនេះ?
Villous adenoma
Hyperplastic polyp
Adenomatous polyp
Retention polyp
ប៉ូលីបក្លែងក្លាយ (Pseudopolyp)
តើផលវិបាក មួយណាដែលធ្ងន់ធ្ងរជាងគេ ក្រោយធ្វើទ្វារលាមកសិប្បនិម្មិត(colostomy) ?
ហូរឈាម (Bleeding)
ខូចខាតស្បែក (Skin breakdown)
ក្លនលូនច្រើនកន្លែងនៅទ្វារលាមក (Parastomal hernia)
ធ្លាយពោះវៀនធំនៅពេលលាងសំអាត (Colonic perforation during irrigation)
ការចុះខ្សោយមាត់ទ្វារលាមក (Stomal prolapse)
តើការអធិប្បាយមួយណាត្រឹមត្រូវ សំដៅលើមហារីក លំពែង ?
ករណីភាគច្រើន គ្រាន់តែមានខាន់លឿងស្បែកនិងភ្នាសតែប៉ុណ្ណោះ
CTស្កែន ការថតសរសៃឈាម និងការថតពោះមិនអាចព្យាករណ៍ ដើម្បីធ្វើការវះកាត់ទេ
បើអ្នកជំងឺចេញខាន់លឿង អត្រានៃការអាចវះកាត់បានគឺតិចជាង៥%
ក្នុងពេលធ្វើរោគវន្និច្ឆ័យឃើញជំងឺមហារីកលំពែង គឺ៩៩% មានការរាលដាលទៅហើយ
អត្រារស់បាន៥ឆ្នាំក្រោយដំណើរការ Whipple (កាត់លំពែងនិងឌុយអូដេណូម) គឺ៣០ទៅ៤០%
ស្រ្តីអាយុ៤៥ឆ្នាំម្នាក់ត្រូវបានរកឃើញថាធ្លាយដំបៅឌុយអូដេណូម ក្រោយពី៦ម៉ោង ចេញរោគសញ្ញាដំបូង។ គាត់ធ្លាប់មានប្រវត្តិ ព្យាបាលដោយថ្នាំ ជំងឺដំបៅក្រពះរ៉ាំរ៉ៃ បានធូរស្បើយ។ គេត្រូវជ្រើសរើសដំណើរការព្យាបាលមួយណា ក្នុងចំណោមខាងក្រោម?
ដេរបិទរន្ធធ្លាយធម្មតា
កាត់តួសរសៃ vagus និងធ្ចើពីល័រសិប្បនិម្មិត
កាត់ផ្នែកខាងក្រោមក្រពះនិងតួសរសៃ vagus
ជ្រើសរើសការកាត់ សរសៃ vagus
កាត់ក្រពះមួយចំហៀង
"ស្រ្តីអាយុ៤៥ឆ្នាំម្នាក់ត្រូវបានរកឃើញថាធ្លាយដំបៅឌុយអូដេណូម ក្រោយពី៦ម៉ោងនៃការចេញរោគសញ្ញាដំបូង។ គាត់ធ្លាប់មានប្រវត្តិព្យាបាលដោយថ្នាំ ជំងឺដំបៅក្រពះរ៉ាំរ៉ៃ បានធូរស្បើយ ។ ៦សប្តាហ៍ក្រោយវះកាត់ អ្នកជំងឺត្អូញថា ក្រោយហូបអាហារខ្សោយកម្លាំង បែកញើស មមើរមមាយ ចុកពោះ រាគរូស។ តើការព្យាបាលមួយណាត្រឹមត្រូវបំផុត ក្នុងចំណោមខាងក្រោម ៖ "
ថ្នាំបំបាត់ឈឺចាប់ដូចជា៖ Lomotil
ណែនាំពីរបបអាហារ និងផ្តល់ដំបូន្មានអំពីរោគសញ្ញានឹងថយចុះក្រោយ៣ខែវះកាត់
ណែនាំពីរបបអាហារ និងផ្តល់ដំបូន្មានអំពីរោគសញ្ញានឹងថយចុះ តែមិនគ្រោះថ្នាក់ទេ
ជំរុញ neuroendocrine tumor (e.g., carcinoid)
រៀបចំធ្វើ Roux- en-Y gastrojejunostomy
បុរសអាយុ៥៥ឆ្នាំម្នាក់ ត្អូញឈឺចាប់រ៉ាំរ៉ៃនៅតំបន់ចុងដង្ហើម (epigastric) ឆ្លុះក្រពះដោយអង់ដូស្កូប បង្ហាញថា មានដំបៅទំហំ២សង្ទីម៉ែត្រ នៅចុងក្រោមកំណោងតូច (distal lesser curvature)។ ការវិភាគកោសិកាបង្ហាញថាមិនមានជាលិកាកាចទេ។ ក្រោយការព្យាបាលសាកល្បងដោយ H2 blockade និងប្រឆាំងអាស៊ីត ដំបៅមិនមានប្រែប្រួលទេ។ ការព្យាបាលសមស្របនៅពេលនេះគឺ?
សាកល្បងព្យាបាលឡើងវិញដោយថ្នាំ
កាត់ដំបៅនៅនឹងកន្លែង
កាត់ក្រពះតាមរបៀប Billroth I partial gastrectomy
កាត់បំបែកសរសៃ Vagus និងកាត់ក្រពះតាមរបៀប Billroth I partial
កាត់សរសៃ Vagus និងធ្វើពីល័រសិប្បនិម្មិត
{"name":"surgery A (1-79)", "url":"https://www.quiz-maker.com/Q2G9GOG","txt":"carcinoma of the sigmoide colon, បុរសអាយុ៧៨ឆ្នាំម្នាក់មានប្រវត្តិជម្ងឺសរសៃឈាមបេះដូង( coronary artery disease)និងមានរោគក្លនលូនតែមិនទាន់មានសញ្ញាគ្រោះថ្នាក់នៅឡើយ (asymptomatic reducible inguinal hernia) ចង់វះកាត់រៀបចំឡើងវិញ ( requests an elective hernia repair). តើអ្នកត្រូវពន្យល់យ៉ាងដូចម្តេចដើម្បីអោយគាត់យល់ព្រមពន្យាការវះកាត់របស់គាត់?, ក្រោយការវះកាត់បើកពោះ (celiotomy), ជាធម្មតារយៈពេលប៉ុន្មាន ចលនាក្រពះពោះវៀនត្រលប់មកធម្មតាវិញ?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}