Clinical Sciences (Q128) GECHPOR LOVE VIVORN
1 អ្នកជំងឺម្នាក់អាយុ 62ឆ្នាំ មានប្រវត្តិកើតជំងឺលើសឈាម (Hypertension/ Hypertension) និង gout/ goutte ហើយបច្ចុប្បន្នចាប់ផ្តើមព្យាបាលជំងឺលើសឈាម (Hypertension/Hypertension)។ តើឱសថមួយណា ដែលជាជម្រើសដ៏សមស្របបំផុតនៅពេលចាប់ផ្តើមការព្យាបាលដំបូងដោយផ្អែកលើ JNC-VII (Joint National Committee VII) ?
A Chlorothiazide
B Torsemide
C Tenormin
D Chlorthalidone
2 បណ្តាការប្រើឱសថខាងក្រោមនេះសុទ្ធតែអាចបណ្តាលអោយបេះដូងដើរយឺត (bradycardia/bradycardie) លើកលែងតែមួយគឺ៖
A Terazosin
B Verapamil
C Diltiazem
D Ziac (bisoprolol et hydrochlorothiazide)
3 "អ្នកជំងឺម្នាក់ត្រូវការ cardioselective beta-blocker / bêta-bloquant cardioselective ក្នុងរបបនៃការព្យាបាលជំងឺថ្មីមួយរបស់គាត់ myocardial infarction / infarctus du myocarde ក្រោយចេញពីមន្ទីរពេទ្យថ្មីៗ ។ អ្នក ផ្តល់ដំបូន្មានអោយគាត់ប្រើ៖"
A Labetalol
B Esmolol
C Propranolol
D Atenolol
4 តើឱសថបញ្ចុះសម្ពាធឈាមមួយណាខាងក្រោម (antihypertensive agents / antihypertenseurs) ដែលនៅកម្រិតប្រើដំបូងអាចបង្កអោយខ្យល់គ (first-dose syncope/syncope à la première dose), ញ័រដើមទ្រូង (palpitations/ palpitations), ហើម (peripheral edema/oedème périphérique) និង priapism/priapisme?
A Hydralazine
B Nitroprusside
C Prazosin
D Verapamil
5 តើឱសថខាងក្រោមនេះ មួយណាជាឱសថបញ្ចុះសម្ពាធឈាម (antihypertensive agents/ antihypertenseurs) ដែលអាចបណ្តាលអោយមាន lupus syndrome / syndrôme lupus, postural hypotension / hypotension posturale និង peripheral neuropathy / neuropathie périphérique ខ្លាំងជាងគេ?
A Atenolol
B Hydralazine
C Guanfacine
D Mibefradil
6 តើឱសថបញ្ចុះសម្ពាធឈាម (antihypertensive agents/antihypertenseurs) អ្វីដែលមិនគួរប្រើ ចំពោះអ្នកជំងឺមាន essential hypertension / hypertension essentielle និងធ្លាប់មានប្រវត្តិធ្លាក់ទឹកចិត្ត (depression/dépression) ព្រមទាំងមានគំនិតចង់សម្លាប់ខ្លួន (suicidal ideation/idée suicide)?
A Captopril
B Prazosin
C Metolazone
D Reserpine
7 ខាងក្រោមនេះគឺជាមូលហេតុបន្ទាប់បន្សំ (secondary causes/causes secondaires) ដែលអាចបណ្តាលឲ្យមានជំងឺលើសឈាម (hypertension/hypertension) លើកលែងតែ៖
A renovascular disease / maladies rénovasculaires
B pheochromocytoma / phénochromocytome
C systemic lupus erythematosus / lupus érythemateux systématique
D primary aldosteronism / aldostérone primaire
8 ក្នុងចំណោមយន្តការ (mechanisms/mécanisme) ខាងក្រោម តើមួយណាដែលជាគុណប្រយោជន៍ បានមកពីការប្រើ beta-blockers / bêta-bloquant ក្នុងការព្យាបាលជំងឺ heart failure / insuffisance cardiaque?
A ភ្ញោច beta 2-receptors / bêta récepteur 2
B បង្កើនចង្វាក់បេះដូង និងបន្ថយសំពាធឈាម
C ភ្ញោច beta 1-receptors / récepteurs bêta-1
D រាំងខ្ទប់ (blockade/blocage) ការកើនទ្បើងសកម្មភាពប្រព័ន្ធប្រសាទ sympathetic/ sympathique
9 រោគសញ្ញាទាំងអស់ខាងក្រោមគឺជា adverse effets / effets indésirables របស់ digoxin លើកលែងតែ៖
A ចង្អោរ (nausea/nausée)
B មិនឃ្លានអាហារ (anorexia/anorexie)
C ភាន់ច្រឡំ (confusion/confusion)
D ខ្សោយតម្រងនោមស្រូចស្រាវ (acute renal failure/insuffisance rénale aigüe)
10 "ជំងឺខ្សោយបេះដូង(Heart failure/insuffisance cardiaque) អាចកាន់តែធ្ងន់ធ្ងរទ្បើងៗ ដោយការប្រើប្រាស់ឱសថណាមួយ ឬណាខ្លះក្នុងចំណោមឱសថខាងក្រោម? 1- Naproxen 2- Glipizide 3- Crestor"
A 1 ត្រឹមត្រូវ
B 3 ត្រឹមត្រូវ
C 1 និង 2 ត្រឹមត្រូវ
D 2 និង 3 ត្រឹមត្រូវ
11 តើការក្អក គឺជាផលរំខានរបស់ឱសថណាមួយ ក្នុងចំណោមឱសថខាងក្រោម?
A Ramipril
B Valsartan
C Carvedilol
D Torsemide
12 តើឱសថណាមួយក្នុងចំណោម ACE (angiotensin converting enzyme inhibitors) / IEC (inhibiteurs d’enzyme de conversion) ខាងក្រោម មានរយៈពេលធ្វើសកម្មភាពខ្លីជាងគេបំផុត?
A Ramipril
B Captopril
C Lisinopril
D Monopril
13 "តើរោគសញ្ញាណាមួយ ឬណាខ្លះក្នុងចំណោម ផលរំខាននៃ lisinopril អាចត្រូវបានចៀសវាង ដោយការប្តូរប្រើ candesartan? 1- សម្ពាធឈាមថយចុះ (hypotension) 2- ខ្សោយតម្រងនោម (renal insufficiency/insuffisance rénale) 3- កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង (hyperkalemia/hyperkaliémie) 4- ក្អក"
A 1, 2 និង 3 ត្រឹមត្រូវ
B 1 និង 2 ត្រឹមត្រូវ
C 2 និង 3 ត្រឹមត្រូវ
D 4 ត្រឹមត្រូវ
14 អន្តរៈកម្ម (Interaction) ដ៏គួរឲ្យកត់សំគាល់មួយ អាចកើតមានប្រសិនបើ digoxin ត្រូវបានប្រើរួមគ្នាជាមួយ៖
A Biaxin
B Fosinopril
C Glyburide
D Lipitor
15 ឱសថព្យាបាលខាងក្រោម អាចបណ្តាលអោយបេះដូងដើរយឺត (bradycardia/ bradicardie) លើកលែងតែ៖
A Carvedilol
B Amiodarone
C Digoxin
D Dobutamine
16 តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ត្រូវបានហាមចំពោះអ្នកជំងឺមានប្រវត្តិ angioedema / angioedème ដោយប្រើ lisinopril ?
A Captopril
B Torsemide
C Spironolactone
D Milrinone
17 ឃ្លាខាងក្រោមគឺជាការពិតអំពីការប្រើប្រាស់ Furosemide ក្នុងការព្យាបាលជំងឺខ្សោយបេះដូង (heart failure/insuffisance cardiaque) លើកលែងតែ៖
A វាបន្ថយការស្លាប់ និងបន្ថយការវិវឌ្ឍនៃជំងឺខ្សោយបេះដូង
B កម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ គឺជាផលរំខាន
C ការឆ្លើយតប អាចត្រូវបានវាយតម្លៃដោយការត្រួតពិនិត្យទម្ងន់អ្នកជំងឺ
D bioavailability / biodisponibilité របស់ Furosemide ត្រូវបានកាត់បន្ថយដោយចំណីអាហារ
18 "តើឃ្លាមួយណាខាងក្រោម ដែលជាលក្ខណៈសំគាល់សំខាន់នៅពេលប្រើប្រាស់ beta-blockers/ bêta-bloquants សម្រាប់ព្យាបាលជំងឺខ្សោយបេះដូង (heart failure/ insuffisance cardiaque)? "
A ប្រសិទ្ធភាពចំពោះតែអ្នកជំងឺ post-myocardial infarction / infactus post myocarde
B គ្រប់ beta-blockers/ bêta-bloquants មានប្រសិទ្ធភាពស្មើគ្នា សំរាប់ការព្យាបាល heart failure / insuffisance cardiaque
C ការព្យាបាលគួរតែចាប់ផ្តើមនៅ target dose / dose cible
D ការព្យាបាលត្រូវបានចាប់ផ្តើមនៅ low doses / doses faibles និងកើនទ្បើងបន្តិចម្តងៗ
19 តើកម្រិត (dose) នៃការប្រើឱសថមួយណា គួរតែត្រូវបានកាត់បន្ថយ ចំពោះអ្នកជំងឺខ្សោយតម្រងនោម (renal insuffisance/insuffisance rénale)?
A Metoprolol
B Carvedilol
C Digoxin
D Nitroglycerin
20 តើឃ្លាខាងក្រោមមួយណា ដែលពិតជាជាប់ទាក់ទងទៅនឹងការព្យាបាលដោយ digoxin ចំពោះអ្នកជំងឺមានជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (chronic heart failure / insuffisance cardiaque chronique)?
A ការព្យាបាលព្រមគ្នាជាមួយ glyburide អាចបង្កើនកំរិត Digoxin នៅក្នុងឈាម
B ការព្យាបាលព្រមគ្នាជាមួយ amiodarone អាចបង្កើនកម្រិត Digoxin នៅក្នុងឈាម
C Digoxin ត្រូវបានហាមមិនអោយប្រើប្រាស់ ចំពោះអ្នកជំងឺមាន heart failure / insuffisance cardiaque និង atrial fibrillation / fibrillation atriale
D Target concentration / concentration cible របស់ Digoxin នៅក្នុងឈាមគឺ 0.5-1.0 ng/mL
21 តើ beta-blockers / bêta-bloquants មួយណា ដែលរាំងខ្ទប់ (block/bloquer) α1-receptors / récepteurs α1 និងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខ្សោយបេះដូង (heart failure/insuffisance cardiaque) ?
A Metoprolol
B Carvedilol
C Bisoprolol
D Atenolol
22 "Nitrates បន្ថយតម្រូវការអុកស៊ីសែនតាមរយៈយន្តការ (mechanism/mécanisme) ៖ 1. Peripheral vasodilatation / vasodilatation périphérique 2. Arterial vasodilatation / vasodilatation artérielle 3. បន្ថយ contractility / contractilité"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 1 និង 2 ត្រឹមត្រូវ
D 1, 2 និង 3 ត្រឹមត្រូវ
23 "តើ beta-blockers / bêta-bloquants ណាមួយខាងក្រោម មានសកម្មភាព ISA (intrinsic sympathomimetic activity) / ASI (activité sympathomimétique intrinsèque)?"
A Tenormin
B Sectral
C Inderal
D Lopressor
24 តើឱសថខាងក្រោមមួយណា ដែលហាមមិនអោយប្រើក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីប្រើ Nitrate ?
A Metoprolol
B Quinapril
C Verapamil
D Sildenafil
25 តើមូលហេតុមួយណាខាងក្រោម ដែលមិនមែនជាមូលហេតុបន្ទាប់បន្សំនៃការកើនឡើងនៃកម្រិតលីពីដក្នុងឈាម(hyperlipidemia/hyperlipidémie)?
A High LDL / LDL élevé
B Hypothyroidism / hypothyroïdie
C Diabetes / diabètes
D Renal disease/maladie rénale
26 តើជីវសំយោគ cholesterol / cholestérole អាចត្រូវបានថយចុះដោយសារ សារធាតុខាងក្រោមមួយណា ?
A Statins
B Oat bran / son d’aboine
C Bile acide sequestrants (resins) / chélateurs des acides biliaires (résines)
D Ezetimibe
27 ចូរជ្រើសរើសឱសថ ដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើការបង្កើន HDL ៖
A Lovastatin
B Pravastatin
C Gemfibrozil
D Niaspan
28 ចូរជ្រើសរើសចំណាត់ថ្នាក់ឱសថ ដែលមានឥទ្ធិពលក្នុងការធ្វើឲ្យ LDLថយចុះ ៖
A Nicotinic acid / acide nicotique
B Fibric acids / acides fibrique
C Omega-3 fatty acids / acide gras omega-3
D HMG-CoA reductase inhibitors / inhibiteurs HMG-CoA reductase
29 ចូរជ្រើសរើសចម្លើយត្រឹមត្រូវ ៖
A Diabetes / Diabètes ប្រឆាំងគ្នាដាច់ខាតទៅនឹងការប្រើប្រាស់ nicotinic acid / acide nicotinique.
B Aspirin / Aspirine ត្រូវប្រើ 3ដងក្នុងមួយថ្ងៃ ដើម្បីការពារការបំផ្លាញដោយ niacin / niacine
C Germfibrozil អាចកាត់បន្ថយ triglycerides / triglycerides ប្រមាណជា 50%
D Colesevelam មានបញ្ហា tolerence របស់អ្នកជំងឺដូចគ្នានឹង Cholestyramine
30 កម្រិតលីពីដក្នុងឈាមកើនឡើង (hyperlipidemia/hyperlipidémie) សំដៅទៅលើ៖
A ការកើនទ្បើងនៃ apolipoproteins / apolipoprotéines
B Hypercholesterolemia / hypercholestérolémie
C កម្រិតខ្ពស់នៃកោសិកាឈាមស
D ការបរិភោគប្រូតេអ៊ីនកើនឡើង
31 តើតម្លៃលេខខាងក្រោមមួយណា បង្ហាញពីកម្រិត optimal LDL / LDL optimal ?
A > 190 mg/dL
B < 40 mg/dL
C < 150 mg/dL
D < 100 mg/dL
32 ចូររកតេស្តមន្ទីរពិសោធន៏ដំបូងមួយ ដែលត្រូវធ្វើមុនប្រើ statin / statine ៖
A រាប់ចំនួនកោសិកាឈាមស (WBC/GB)
B Complete blood cell count / Numération formule sanguine-plaquette (CBC/NFS-plaquette)
C តេស្តវាយតម្លៃមុខងារថ្លើម (liver function tests/test de la fonction hépatique)
D រក creatinine/créatinine ក្នុងសេរ៉ូម
33 "កម្រិតរបស់ insuline ត្រូវបានកែសម្រួលទៅតាម parameters / paramètres ខាងក្រោម៖ 1. លទ្ធផលតេស្តវាយតម្លៃមុខងារថ្លើម (liver function tests / test de la fonction hépatique) 2. ការធ្វើរបបអាហារ (Dietary intake/régime alimentaire) 3. កាយចលនា និងលំហាត់ប្រាណ 4. កម្រិតជាតិស្ករនៅក្នុងឈាម 5. ការពិនិត្យភ្នែក (Ophthalmic examinations/examens ophtalmiques)"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 1 និង 2 ត្រឹមត្រូវ
D 2, 3 និង 4 ត្រឹមត្រូវ
34 តើ Diabetes mellitus / Diabètes sucrés ជាមូលហេតុនៃផលវិបាកណាមួយក្នុងចំណោមផលិបាកខាងក្រោម?
A រលាកលំពែង (Pencreatitis/Pencréatite)
B Fatty liver / stéatose hépatique
C ភាពងងឹតភ្នែក
D ភាពស្តាប់មិនឮ (Deafness/Surdité)
35 តើរោគសញ្ញាមួយណាខាងក្រោម ដែលបង្ហាញថាអ្នកជំងឺកំពុងមានផលវិបាក រយៈពេលវែងដោយសារ Diabetes mellitus / Diabète sucré?
A Tachycardia / tachycardie
B Glucosuria / glucosurie
C Leukocytosis / leucocytose
D Proteninuria / protéinurie
36 តើ Sulfonylurea / Sulfonylurée មួយណាដែលធ្វើអោយមានគ្រោះថ្នាក់ខ្ពស់បំផុត នៃការអូសបន្លាយកម្រិតជាតិស្ករទាបនៅក្នុងឈាម (prolonged hypoglycemia /prolongé l’hypoglycémie) ចំពោះមនុស្សចាស់?
A Tolazamide
B Tolbutamide
C Chlorpropamide
D Glimepiride
37 Metformin មិនមែនជាជម្រើសសម្រាប់អ្នកជំងឺ ដែលមានលក្ខណៈវិនិច្ឆ័យ ណាមួយខាងក្រោម៖
A ភាពស្លេកស្លាំងដោយកង្វះជាតិដែក
B តម្រងនោមដំណើរមិនល្អ
C លើសសម្ពាធឈាម
D Type 2 DM / Diabète sucré type 2
38 តើរោគសញ្ញាមួយណាក្នុងចំណោមខាងក្រោម ជាព្រឹត្តិការណ៍មិនចង់បាន (adverse drug event / évènement indésirable) របស់ Glucophage?
A ទ្បើងទម្ងន់
B នោមញឹក
C រាក
D Lactic acidosis / acido-lactique
39 ទាក់ទងទៅនឹងការព្យាបាលដោយ acarbose ប្រយោគខាងក្រោមនេះ សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A ហាមមិនឲ្យប្រើ acarbose ក្នុងជំងឺ inflammatory bowel disease / maladie inflammatoire intestinale
B លេប acarbose ពេលចាប់ផ្តើមបរិភោគបាយ
C acarbose មិនបណ្តាលអោយកម្រិតជាតិស្ករក្នុងឈាមចុះទាប ឬទ្បើងទម្ងន់
D ត្រូវធ្វើតេស្តវាយតម្លៃមុខងារថ្លើម ត្រូវផ្តល់អោយរៀងរាល់ ៣ខែ ក្នុងរយៈពេលមួយឆ្នាំដំបូង និងបន្ទាប់មកត្រូវធ្វើម្តងម្កាល (ប្រសិនបើ dose > 50 mg បីដងក្នុងមួយថ្ងៃ)
40 "អ្នកជំងឺទទួលការប្រឹក្សាទាក់ទងទៅនឹង meglitinides / métaglitinides គួរតែរាប់បញ្ចូលនូវចំនុចខាងក្រោម៖ 1- ត្រូវលេបក្នុងរយៈពេល 30នាទី មុនអាហារ 2- ប្រសិបបើគ្មានអាហារ កុំលេប 3- វាបង្កើនការប្រើប្រាស់ជាតិស្ករមុនពេលបរិភោគអាហារ 4- ធ្វើអោយជាតិស្ករទ្បើងខ្ពស់ក្នុងឈាម (ដែលជា potential adverse drug event / évènement indésirable potentiel) "
A 1 ត្រឹមត្រូវ
B 3 ត្រឹមត្រូវ
C 1 និង 2 ត្រឹមត្រូវ
D 2, 3 និង 4 ត្រឹមត្រូវ
41 ក្នុងចំណោមឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមខាងក្រោម តើឱសថមួយណា ដែលមិនត្រូវការធ្វើតេស្តវាយតម្លៃមុខងារ របស់ថ្លើម?
A Glargine
B Miglitol
C Rosiglitazone
D Acarbose
42 ខាងក្រោមនេះជាសញ្ញា ឬរោគសញ្ញានៃកម្រិតជាតិស្ករក្នុងឈាមថយចុះ (hypoglycemia/hypoglycémie) លើកលែងតែ៖
A បេះដូងដើរលឿន
B បែកញើស
C ភាពញ័រ (Shakiness/tremblement)
D នោមច្រើន
43 កម្រិតលើសនៃ levothyroxine អាចបណា្តលអោយ៖
A ទ្បើងទំងន់
C មិនអាចទ្រាំទ្រនឹងភាពត្រជាក់
D បេះដូងដើរយឺត
B ពុកឆ្អឹង
44 "តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលអាចបង្ក hypothyroidism / hypothyroidie? 1- Amitriptyline 2- Lithium 3- Amiodarone"
A 1 ត្រឹមត្រូវ
B 3 ត្រឹមត្រូវ
C 1 និង 2 ត្រឹមត្រូវ
D 2 និង 3 ត្រឹមត្រូវ
45 ឱសថទាំងអស់ខាងក្រោមនេះ សុទ្ធតែអាចបន្ថយឥទ្ឋិពលរបស់ thyroid hormone supplementation / effet d'hormone thyroïde supplémentaire លើកលែងតែ៖
A Antiacids / antiacides
B Bile acid sequestrants / chélateurs des acides biliaires
C Estrogens / estrogènes
D Theophylline / theophylline
46 អ្នកជំងឺម្នាក់មិនអាចទ្រាំទ្របាននឹងកំដៅ ស្រកទម្ងន់ បេះដូងដើរលឿន ញ័រ (tremor/tremblement) និងការថប់បារម្ភអារម្មណ៍ (anxiety/anxiété) អាចត្រូវបានព្យាបាលដោយ៖
A Acetaminophen
B Mitotane
C Cyproheptadine
D Propylthiouracil
47 "តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលត្រូវបានប្រើព្យាបាលជំងឺ Cushing? 1- Ketoconazole 2- Aminoglutethimide 3- Mitotane"
A 1 ត្រឹមត្រូវ
B 3 ត្រឹមត្រូវ
C 1 និង 2 ត្រឹមត្រូវ
D 1, 2 និង 3 ត្រឹមត្រូវ
48 តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលបន្ថយការសំយោគcortisol?
A Cortrosyn
B ACTH
C Oxandrolone
D Metyrapone
49 ការស្រូបរបស់ ketoconazole ថយចុះ អាចកើតទ្បើង ប្រសិនបើគេប្រើវាជាមួយ នឹងឱសថ ឬលក្ខខណ្ឌណាមួយខាងក្រោមនេះ៖
A Antacids / antiacides
B Food / repas
C Wafarin
D Cyclosporine
50 តើការប្រើប្រាស់ឱសថមួយណាក្នុងចំណោមឱសថខាងក្រោមនេះ ដែលតម្រូវ ឲ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការបញ្ចេញ adrenal hormones / hormones surrénales ?
A Methyltestosterone
B Mitotane
C Desmopressin
D Iodides
51 តើឱសថណាមួយខាងក្រោមនេះ ត្រូវបានប្រើដើម្បីព្យាបាលវិបត្ត adrenal crisis / crise surrénalienne ?
A Cosyntropin
B Aminoglutethimide
C Fluoxymesterone
D Hydrocortisone
52 តើឥទ្ធិពលណាមួយខាងក្រោមនេះមិនមែនជាឥទ្ធិពល (effect/effet) របស់ glucocorticoids / glucocorticoïdes ?
A immunosuppression
B បន្ថយការសំយោគ prostaglandin / prostaglandine
C រារាំង glycogenolysis / glycogénolyse
D បន្ថយ neutrolphils / neutrophiles នៅកន្លែងមាន infection
53 តើការប្រើប្រាស់ glucocorticoids / glucocorticoïdes រយៈពេលយូរអាចអោយអ្នកជំងឺកើតនូវរោគសញ្ញាណាមួយខាងក្រោម?
A ឈឺសន្លាក់
B ធាត់
C ជំងឺ Alzheimer
D ពុកឆ្អឹង
54 អ្នកជំងឺម្នាក់ប្រើ prednisone 40 mg ជារៀងរាល់ថ្ងៃរយៈពេល 6ខែ។ ការបញ្ឈប់ភ្លាមៗអាចបណ្តាលអោយកើតមានជំងឺណាមួយខាងក្រោម?
A ជំងឺសាច់ដុំ
B ទឹកនោមផ្អែម
C Infection
D វិបត្ត Adrenal crisis / crise surrénale
55 ភាពងាយទទួលរងគ្រោះថ្នាក់ដោយសារជំងឺ peptic ulcer / ulcère peptique កើនឡើងនៅពេល NSAIDs / AINS ត្រូវបានគេប្រើរួមគ្នាជាមួយឱសថណាមួយខាងក្រោមនេះ?
A Ranitidine
B Ferrous sulfate
C Dexamethasone
D Carbamazepine
56 តើឱសថណាមួយខាងក្រោម ត្រូវបានប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យ adrenal insufficiency / insuffisance surrénale?
A Desmopressin
B Clemastine
C Captopril
D Cosyntropin
57 តើ hormone ណាមួយខាងក្រោម ត្រូវបានបញ្ចេញដោយក្រពេញ pituitary / hypophyse?
A Adrenocorticotropic hormone / hormone adrénocorticotrophine
B Testosterone / testostérone
C Cortisol
D Thyroxine
58 តើពាក្យ ឬ ឃ្លាមួយណាខាងក្រោម មិនមែនជាគុណភាពព្យាបាល (indication) របស់ testosterone / testostérone?
A កង្វះឈាម
B hypogonadism / hypogonadisme
C ពន្យាភាពពេញវ័យ
D ភាពរីកលូតលាស់នៃរាងកាយ (body building/musculation)
59 ឱសថការីម្នាក់ទទួលបានវេជ្ជបញ្ជាមួយសរសេរអោយប្រើប្រាស់ Fosamax ® (Alendronate) 70 mg ជារៀងរាល់ថ្ងៃដើម្បីការពារ (prevention) ជំងឺពុកឆ្អឹង ជាមួយនឹង ការណែនាំដល់អ្នកជំងឺអោយលេបឱសថនេះជាមួយអាហារ និង រក្សាដងខ្លួនឲ្យនៅឈរ (ឈរ ឬ អង្គុយ) យ៉ាងហោចណាស់ 30នាទី បន្ទាប់ពីលេបឱសថនេះ។ តាមរយៈឃ្លាខាងក្រោមនេះ ចូររក កំហុសមួយនៅក្នុងវេជ្ជបញ្ជានេះ៖
A dose របស់ Fosamax គួរតែ 35 mg រៀងរាល់សប្តាស៏ដើម្បីបង្ការពុកឆ្អឹង និងមិនគួរលេបឱសថនេះក្នុងកំឡុងពេលពិសារអាហារទេ
B Fosamax គួរតែលេបយ៉ាងហោចណាស់ 30នាទី មុនពេលបាយ
C អ្នកជំងឺអាចគេងសំរាក 1ម៉ោង ក្រោយពេលលេប Fosamax
D ជ្រើសរើស B និង C ជាចំលើយត្រឹមត្រូវ
60 ខាងក្រោមនេះគឺជាចន្លោះកម្រិតអនុញ្ញាតឲ្យប្រើប្រចាំថ្ងៃរបស់កាល់ស្យូមចំពោះមនុស្សពេញវ័យ។ តើមួយណាជាចន្លោះកម្រិតត្រឹមត្រូវ?
A 200-400 mg
B 250-500 mg
C 300-600 mg
D 1000-1500 mg
61 តើមួយណាក្នុងចំណោមឱសថខាងក្រោម ត្រូវបានចាត់ទុកជាជម្រើសដំបូងក្នុងការព្យាបាល ជំងឺពុកឆ្អឹង ក្រោយពេលអស់រដូវ?
A Alendronate
B Calcitonin
C Prempro
D Denosumab
62 តើមួយណាក្នុងចំណោមឱសថខាងក្រោម មានទម្រង់ជាឱសថចាក់ផង និង ឱសថបាញ់ច្រមុះផង?
A Raloxifene
B Alendronate
C Teriparatide
D Calcitonin
63 តើមួយណាក្នុងចំណោមឱសថខាងក្រោម មិនបង្កើនហានិភ័យ (risk/risque) នៃជំងឺពុកឆ្អឹង?
A Anticonvulsants
B Tamoxifen
C Glucocorticoids
D Estrogen
64 តើកម្រិតរបស់ raloxifene ណាមួយដែលគេផ្តល់អនុសាសន៏អោយប្រើក្នុងការការពារ និងព្យាបាលជំងឺពុកឆ្អឹង ក្រោយពេលអស់រដូវ?
A 10 mg ជារៀងរាល់ថ្ងៃ
B 15 mg ជារៀងរាល់ថ្ងៃ
C 40 mg ជារៀងរាល់ថ្ងៃ
D 60 mg ជារៀងរាល់ថ្ងៃ
65 តើឱសថលេបពន្យាកំណើតមួយណាក្នុងចំណោមឱសថខាងក្រោម ដែលជាផលិតផល biphasic / biphasique ?
A Ortho Tri-Cyclen
B Ortho-Novum 10/11
C Ortho-Novum 1/35
D Yasmin
66 តើផលិតផលខាងក្រោមនេះមួយណា ជាឱសថពន្យាកំណើតដែលមាន progestin (ជាផលិតសំយោគដែលមានឥទ្ធិពលដូច progesterone) តែមួយមុខ?
A Nordette
B Ortho Tri-cyclen
C Nor-QD
D Demulen1/50
67 តើកម្រិត estrogen / estroène (ethinyl estradiol) ខ្ពស់បំផុត ដែលគេដាក់ក្នុងឱសថគ្រាប់ពន្យាកំណើតមានប៉ុន្មាន?
A 25 mcg/µg
B 30 mcg/µg
C 35 mcg/µg
D 50 mcg/µg
68 គេនិយមប្រើឱសថគ្រាប់ពន្យាកំណើតដែលមានតែ Progestin ជាង ឱសថគ្រាប់ ពន្យាកំណើតដែលមានអរម៉ូនរួមបញ្ចូលគ្នា ក្នុងគ្រប់ករណីទាំងអស់ខាងក្រោម លើកលែងតែ ៖
A អ្នកជក់បារី មួយថៃ្ងមួយកញ្ចប់ ដែលមានអាយុលើស 35ឆ្នាំ
B អ្នកជំងឺដែលមានការប្រែប្រួល fibrocystic / fibrokyste ក្នុងសុដន
C ស្រ្តីបំបៅដោះកូន
D អ្នកជម្ងឺដែលមានប្រវត្តិធ្លាប់មានជម្ងឺឈាមកកក្នុងសសៃឈាម (thromboembolism/thromboembolisme)
69 ក្នុងចមើ្លយខាងក្រោមនេះ ចូរជ្រើសរើសនូវប្រតិកម្មបនា្ទប់បន្សំ (side effect / effet secondaire) ដែលតែងតែជួបប្រទះនៅពេលប្រើ estrogen / oestrogène ដើម្បីព្យាបាល៖
A ភាពតឹងដោះ
B ការធ្លាក់ទឹកចិត្ត (depression)
C ចងោ្អរ (nausea/nausée)
D ចម្លើយ (A) និង (C)
70 ការសិក្សាដំបូងអំពីសុខភាពរបស់ស្រី្ត ត្រូវបានបពា្ចប់ដោយសារ HRT (hormone replacement therapy/traitement hormonal substitutif) ដែលបង្កើនកតា្តគ្រោះថ្នាក់ទាំងឡាយខាងក្រោម លើកលែងតែ៖
A ជំងឺមហារីកដោះ
B ជំងឺដាច់សរសៃឈាម (stroke/Accident Vasculaire Cérébral)
C ជំងឺសរសៃឈាមបេះដូង (Cadiovascular disease/maladie cardiovasculaire)
D ស្ទះសរសៃអាកទែនៅក្នុងសួត (embolism/embolie)
71 តើអន្តរកម្ម (interaction) របស់ឱសថខាងក្រោមមួយណាធ្វើអោយឥទ្ធិពលព្យាបាលរបស់ estrogen / oestrogène កើនឡើង?
A Macrolide antibiotics / les macrolides
B Itraconazole
C Ketoconazole
D ចំលើយ (A) (B) និង (C)
72 តើឱសថបញ្ចុះទឹកម៉ូត្រខាងក្រោមមូយណា ដែលអាចរក្សាឥទ្ធិពលរបស់វានូវអត្រានៃការច្រោះរបស់ glomerulusr / glomérule < 30 ml/min ?
A Hydrochlorothiazide
B Chlorothiazide
C Metolazone
D Spironolactone
73 "តើភាពមិនធម្មតានៃវត្ថុរាវ និងអេឡិត្រូលីតមួយណាខាងក្រោម ដែលកើតមាន លើអ្នកជំងឺខូចមុខងារតម្រងនោមធ្ងន់ធ្ងរ (គឺថា creatinine clearance/clairance de créatinine < 15 ml/min )? 1. Metabolic alkalosis / Alcalose métabolique 2. កម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើង 3. កម្រិត phosphate នៅក្នុងឈាមកើនឡើង"
A 1 ត្រឹមត្រូវ
B 3 ត្រឹមត្រូវ
C 1 និង 2 ត្រឹមត្រូវ
D 2 និង 3 ត្រឹមត្រូវ
74 តើភាពមិនធម្មតានៃអេឡិចត្រូលីតដែលទាក់ទងនឹង Angiotensin converting enzyme inhibitors / Inhibiteurs d’ enzyme de conversion de l’angiotensine ដែលគេច្រើនជួបប្រទះ គឺ៖
A កម្រិតម៉ាញ៉េស្យូមនៅក្នុងឈាមចុះទាប
B កម្រិតប៉ូតាស្យូមនៅក្នុងឈាមចុះទាប
C កម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើង
D កម្រិត phosphate នៅក្នុងឈាមកើនឡើង
75 តើឃ្លាមួយណាខាងក្រោមនេះ ដែលជាផលរំខាននៃឱសថបន្សាបអាស៊ីត ក្នុងក្រពះ ដែលមានសារធាតុផ្សំពីអំបិលម៉ាញ៉េស្យូម និងអំបិលអាលុយមីញ៉ូមទៅលើ ក្រពះ-ពោះវៀន?
A ម៉ាញ៉េស្យូមធ្វើឲ្យទល់លាមករីឯអាលុយមីញ៉ូមធ្វើឲ្យរាក
B ម៉ាញ៉េស្យូមធ្វើឲ្យរាគរីឯអាលុយមីញ៉ូមធ្វើឲ្យទល់លាមក
C សារធាតុទាំងពីរនេះធ្វើឲ្យរាក
D សារធាតុទាំងពីរនេះធ្វើឲ្យទល់លាមក
76 "តើខាងក្រោមនេះមួយណា ជារោគសញ្ញាដែលតែងជួបប្រទះចំពោះបណ្តុំរោគសញ្ញា Esophageal GERD / Reflux gastro-eosophagique? 1. ឈឺចុងដង្ហើម (heartburn/pyrosis) 2. ភើ (Belching/éructation)? 3. ក្អែ (Regurgitation/Régurgitation)? 4. ចេញទឹកមាត់ច្រើន (hypersalivation/hypersalivation)? 5. ស្អកក (Hoarseness/enrouement)?"
A 1, 2 និង 3 ត្រឹមត្រូវ
B 1 និង 3 ត្រឹមត្រូវ
C 2 និង 4 ត្រឹមត្រូវ
D 5 ត្រឹមត្រូវ
E ចម្លើយទាំងអស់ត្រឹមត្រូវ
77 Alosetron មានគុណភាពព្យាបាលលើក្រុមអ្នកជំងឺដែលមានកន្សោមរោគសញ្ញារលាកពោះវៀន (Irritable bowel syndrome [IBS]/syndrome de l’intestin irritable) មួយណា?
A ស្រ្តីមានជំងឺរាគភាគច្រើន បណ្តាលមកពី IBS
B បុរសមានជំងឺរាគភាគច្រើន បណ្តាលមកពី IBS
C ស្ត្រីមានជំងឺទល់លាមកភាគច្រើន បណ្តាលមកពី IBS
D បុរសមានជំងឺទល់លាមកភាគច្រើន បណ្តាលមកពី IBS
78 ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលប្រើសម្រាប់កាត់បន្ថយការពុលទៅលើក្រពះ-ពោះវៀន ដោយសារការប្រើឱសថក្រុម NSAIDs/AINS លើកលែងតែ៖
A ផ្លាស់ប្តូរឱសថពី nonselective cyclooxygenase inhibitor / inhibiteur de cyclooxygènase non-sélective ទៅជា type II specific inhibitor / Inhibiteur spécifique type II ដូចជា Celebrex
B បន្ថែមឱសថដែលទប់ proton pump / pompe à proton ដូចជា Prevacid ដល់អ្នកជំងឺដែលប្រើ NSAIDs / AINS
C បន្ថែម Cytotec ដល់អ្នកជំងឺដែលប្រើ NSAIDs / AINS
D អប់រំអ្នកជំងឺឲ្យលេប NSAIDs នៅពេលយប់ ដែលជាពេលអាស៊ីតក្រពះមិនសូវចេញ
79 "ក្នុងចំណោមចម្លើយខាងក្រោមនេះ តើចម្លើយណាត្រឹមត្រូវដែលទាក់ទងទៅនឹង Diclofenac? 1. វាអាចជាឱសថ Extended-release / libération prolongée ដូចជា Voltaren XR 2. វាអាចជាឱសថចាក់ ដូចជា Voltaren IM 3. វាអាចជាឱសថដែលរួមផ្សំជាមួយ misoprostol (Arthrotec)"
A 1 ត្រឹមត្រូវ
B 1 និង 2 ត្រឹមត្រូវ
C 1, 2 និង 3 ត្រឹមត្រូវ
D 1 និង 3 ត្រឹមត្រូវ
80 ការប្រើប្រាស់ឱសថ Glucocorticoids / glucocorticoides អាចធ្វើឲ្យមានផលរំខានជាច្រើន ហើយនិងមានផលវិបាករយៈពេលវែង។ ខាងក្រោមនេះជាចំនុចដំបូងដើម្បីព្យាបាល ការពារ ឬ កាត់បន្ថយផលរំខាន លើកលែងតែ៖
A អប់រំអ្នកជំងឺឲ្យលេបឱសថ Glucocorticoids / gucocorticoides តែមួយដងក្នុងមួយថ្ងៃ ជាជាងការចែកកម្រិតប្រើក្នុងមួយថ្ងៃជាពីរ ឬ បួនដង
B អប់រំអ្នកជំងឺដែលទទួលការព្យាបាលក្នុងរយៈពេលយូរ ឲ្យបន្ថែម កាល់ស្យូម 1500mg និង ergocalciferol 400-800 IU ទៅក្នុងការព្យាបាល
C ណែនាំឲ្យបន្ថែមប៊ីផូស្វូណាត ទៅក្នុងការព្យាបាល
D ហាមអ្នកជំងឺមិនឲ្យឈប់ប្រើប្រាស់ឱសថ Glucocorticoid ភ្លាមៗ
81 "ចម្លើយទាក់ទងនឹង Zyloprim ខាងក្រោមនេះសុទ្ធតែត្រឹមត្រូវ លើកលែងតែ៖ "
A វាកាត់បន្ថយការបង្កើត អាស៊ីតអ៊ុយរិច ដោយទប់អង់ស៊ីម xanthine oxidase / xanthine oxydase
B វាមិនត្រូវការ ការកែតម្រូវកម្រិតប្រើប្រាស់ចំពោះអ្នកជម្ងឺខ្សោយតំរងនោម
C ប្រតិកម្មនៅលើស្បែក ដូចជាកន្សោមរោគសញ្ញា Stevens-Johnson អាចមាននៅពេលប្រើឱសថនេះ
D មិនគួរប្រើឱសថនេះសំរាប់ព្យាបាលជំងឺប្រគ្រីវ (gout/goutte) ស្រួចស្រាវ
82 "ក្នុងចំណោមឱសថខាងក្រោមនេះ តើឱសថណាដែលមានប្រតិកម្មគ្រោះថ្នាក់ខ្លាំង នៅពេលប្រើជាមួយឱសថ Zyloprim? 1. Amoxicillin 2. Imuran 3. Esidrex"
A 1 ត្រឹមត្រូវ
B 1 និង 2 ត្រឹមត្រូវ
C 1, 2 និង 3 ត្រឹមត្រូវ
D 3 ត្រឹមត្រូវ
83 តើ Opioids / opioïdes គេនិយមប្រើប្រាស់តាមផ្លូវណា ?
A តាមមាត់
B ចាក់តាមសរសៃវ៉ែន
C ចាក់ក្រោមស្បែក
D សុលតាមបាត
84 ក្នុងចំណោម Opioids / opioïdes ខាងក្រោមនេះ តើមួយណាដែលមាន ប្រសិទ្ធភាពបំបាត់ការឈឺចាប់យូរជាងគេ?
A Methadone
B Controlled-released morphine/morphine à libération controllée
C Hydromorphone
D Transdermal fentanyl / Fentanyl transdermique
85 តើសារធាតុមួយណាខាងក្រោមនេះ ដែលជា selective serotonin agonist / agoniste sélectif de sérotonine?
A Sumatriptan
B Ketorolac
C Dihydroergotamine
D Metoclopramide
86 ឃ្លាខាងក្រោមនេះ តើណាមួយជាផលរំខានរបស់ Ergotamine ?
A Ergotamine មានសកម្មភាពទប់ chemoreceptor trigger zone / zone chimioreceptrice ក្នុងការកាត់បន្ថយអាការៈក្អួតចង្អោរ
B Ergotamin មានឱកាសគ្រោះថ្នាក់តិចតួចប្រឈមនឹងការញៀន
C ផលរំខានរបស់ Ergotamine ដែលមិនសូវជួបញឹកញាប់គឺ ខ្សោយសាច់ដុំ
D ការប្រើប្រាស់ Ergotamine លើសកម្រិតអាចបណ្តាលឲ្យមានជំងឺ limb ischemia / ischémie des extrémités.
87 ឃ្លាខាងក្រោមនេះ តើណាមួយត្រឹមត្រូវចំពោះ Triptans?
A មានបំរាម មួយចំនួនក្នុងការប្រើប្រាស់ triptans
B Triptans ត្រូវបានហាមក្នុងករណីជម្ងឺ ischemic cardiovascular disease / maladie cardiovasculaire ischémique
C Triptans អាចព្យាបាលជំងឺ migraine ក្នុងកំឡុងពេលមានផ្ទៃពោះ
D អ្នកជំងឺដែលកំពុងតែប្រើប្រាស់ ergot alkaloid / alcaloides de l’ergot អាចប្រើ triptans ស្របពេលជាមួយគ្នាបាន
88 "ការព្យាបាលជំងឺមុន (acne/acné) ពីកម្រិតស្រាល ទៅ កម្រិតមធ្យម រូមមាន៖ 1. ឱសថប្រឆាំងនឹងមេរោគ ប្រភេទលាបនៅលើស្បែក ( Topical antimicrobial/ antimicrobiens topiques) 2. ពូក retinoids ប្រភេទលាបនៅលើស្បែក (Topical retinoids/rétinoides topiques) 3. isotretinoin / isotrétinoide"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1 និង 2 ត្រឹមត្រូវ
89 "ជំងឺមុន (acne/acné) បណ្តាលមកពី៖ 1. ការផលិតជាតិខ្លាញ់ (sebum/sébum) លើផ្ទៃមុខកើនឡើង 2. ការស្ទះរន្ធញើសលើផ្ទៃមុខ 3. ការរលាក (inflammation)"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1, 2 និង 3 ត្រឹមត្រូវ
90 "អ្នកជំងឺដែលកំពុងតែប្រើប្រាស់ពូក retinoids / rétinoides ប្រភេទលាបនៅលើស្បែក (topical retinoid/topique rétinoides) ដូចជា tretinoin (Retin-A) គូរតែត្រូវបានគេណែនាំឲ្យដឹងអំពី៖ 1. ការប្រើប្រាស់ sunblock / antisolaire មុនពេលប៉ះនឹងពន្លឺថ្ងៃ 2. ការហាមប្រើ tretinoin ជាមួយសារធាតុបង្រួមរន្ធញើស សាប៊ូដែលមានជាតិកាត់ ឬ សារធាតុធ្វើឲ្យស្ងួតមុខ 3. ការប្រែប្រួលយ៉ាងឆាប់រហ័ស បន្ទាប់ពីបានទទួលការព្យាបាល 2 ឬ 3ថ្ងៃក្រោយមក"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1 និង 2 ត្រឹមត្រូវ
91 "ខាងក្រោមនេះ តើណាមួយជាផលរំខានដែលតែងតែជួបញឹកញាប់បំផុតរបស់ Isotretinoin (Accutane)៖ 1. ប្រេះបបូរមាត់ 2. ការធ្លាក់ទឹកចិត្តស្រួចស្រាវ 3. ភ្នែកស្រវាំងនៅពេលយប់"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1 និង 2 ត្រឹមត្រូវ
92 តើចំណុចណាមួយខាងក្រោម ជាការហាម និងការប្រុងប្រយ័ត្នសំខាន់បំផុត ក្នុងការប្រើប្រាស់ Isotretinoin (Accutane)?
A ជំងឺលើសសម្ពាធឈាម
B ជំងឺឈឺមួយចំហៀងក្បាល (migraine)
C allergic rhinitis / rhinite allergique
D ស្រ្តីមានផ្ទៃពោះ
93 តើឱសថណាមួយខាងក្រោម ជាឱសថប្រឆាំងនឹងជំងឺផ្សិត ប្រភេទលាបលើស្បែក (topical antifungal/antifongique topique) ដែលមិនត្រូវការវេជ្ជបញ្ជា ហើយមានប្រសិទ្ធភាពខ្ពស់ជាងគេ៖
A Tolnaftate (Tinactin)
B Terbinafine (Lamisil)
C Micronazole (Micatin)
D Undecylenic acid (Desenex)
94 "តើជំងឺផ្សិតណាមួយខាងក្រោមនេះ អាចព្យាបាលដោយឱសថប្រឆាំងនឹងជំងឺផ្សិតប្រភេទលាបលើស្បែក (topical antifungal/antifongique topique) យ៉ាងមានប្រសិទ្ធភាព? 1. ជំងឺស្រែងនៅលើក្បាល (Tinea capitis/Teigne de cuire chevelue) 2. ជំងឺផ្សិតនៅក្រចកជើង និងក្រចកដៃ (Tinea unguium/Teigne des ongles) 3. ជំងឺស្រែង នៅលើស្បែក (Tinea corporis/Teigne de la peau)"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1 និង 2 ត្រឹមត្រូវ
95 Tinea pedis / Teigne de pied អាចហៅម្យ៉ាងទៀតថា ៖
A athlete’s foot / pied d’athlete
B jock itch / eczéma marginé
C onycomycosis / onycomycose
D ជំងឺស្រែងនៅលើក្បាល (Tinea capitis/Teigne de cuir chevelu)
96 ជម្រើសក្នុងការព្យាបាល Tinea unguium/Teigne des ongles គឺ៖
A clotrimazole
B miconazole
C undecylenic acid
D griseofulvin
97 ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវ ចំពោះការណែនាំអ្នកជំងឺក្នុងការប្រើប្រាស់ ឱសថ minoxidil ឲ្យបានត្រឹមត្រូវ លើកលែងតែ៖
A ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គេត្រូវយកឱសថទៅលាបលើស្បែកក្បាល ហើយទុកក្នុងរយៈពេល ៤ម៉ោង ដើម្បីទទួលបានប្រសិទ្ធិភាព អតិប្បរមា
B បន្ទាប់ពីប្រើប្រាស់ឱសថនេះភ្លាម អ្នកជំងឺមិនត្រូវហែលទឹក កក់សក់ ឬ ដើរក្រោមភ្លៀង
C មិនត្រូវប្រើនៅលើស្បែកដែលមានការបង្ករោគ ដាច់រលាត់ រលាក ឬ ស្បែកដែលរលាកដោយកម្តៅព្រះអាទិត្យ
D ចំពោះស្ត្រីដែលជ្រុះសក់ គាត់គួរជ្រើសរើសប្រើឱសថ minoxidil កំហាប់ 5% ល្អជាងប្រើកំហាប់ 2%
98 "ឥទ្ធិពលបន្ទាប់បន្សំដែលទទួលបានបន្ទាប់ពីការប្រើឱសថ minoxidil មាន៖ 1. សក់ដុះច្រើនជាងធម្មតា (hypertrichosis/hypertricose) 2. មានការរលាក និងរមាស់នៅលើស្បែកក្បាល 3. ខូចខាតថ្លើម"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1, 2 និង 3 ត្រឹមត្រូវ
99 Finasteride (Propecia) ជាឱសថប្រើសម្រាប់កាត់បន្ថយការជ្រុះសក់សម្រាប់ បុរសដែលមានសកម្មភាព៖
A មានប្រសិទ្ធភាពផ្ទាល់ទៅលើឫសសក់ ដែលធ្វើអោយឫសសក់ជ្រៅ ជាងមុន
B រារាំងសកម្មភាពអង់ស៊ីម 5-α-reductase ដែលជាអ្នករាំងខ្ទប់ការបំលែងពី testosterone ទៅជា dihydrotestosterone
C ការឈាមហូរក្រោមស្បែកកើនឡើងល្អទៅកាន់ឬសសក់នៅនឹងស្បែកក្បាលដោយ សារការរីកសសៃឈាម (vasodilatation)
D ការឈាមហូរក្រោមស្បែកកើនឡើងល្អទៅកាន់ឬសសក់នៅនឹងស្បែកក្បាលដោយសារការបើក potassium channel / canal potassique
100 ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះឱសថ Finasteride លើកលែងតែ៖
A ហាមប្រើចំពោះស្ត្រីដែលមានអាយុស្ថិតនៅចន្លោះអាយុដែលអាចបង្កើតកូនបាន
B ឱសថនេះប្រើព្យាបាល benign prostatic hypertrophy / hypertrophie bénigne de la prostate
C "សក់នឹងបន្តដុះច្រើនជាងមុនក្នុងករណីបន្តការព្យាបាល (នៅពេលបញ្ឈប់ ការព្យាបាល សក់ដែលដុះថ្មីនឹងជ្រុះក្នុងរយៈពេល 1ឆ្នាំ)"
D ដើម្បីអោយឱសថជ្រាបបានល្អ គេត្រូវលេបវានៅពេលក្រពះទទេរ
101 ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះ ជំងឺឫស (wart/verrue) លើកលែងតែ៖
A ជាលទ្ធផលដែលទទូលបានពីការបង្ករោគដោយ human papilloma virus
B ជាជំងឺឆ្លង
C ជំងឺនេះអាចឆ្លងរាលដាលពេញរាងកាយ
D plantar warts / verrue plantaire មានទីតាំងដុះនៅលើដៃ ម្រាមដៃ និងជង្គង់
102 "គេអាចយក ឫស ចេញតាមរយៈវិធីសាស្ត្រដូចខាងក្រោម៖ 1. វះកាត់ 2. បង្កកឫស ដោយប្រើសារធាតុរាវជាអាហ្សូត (cryotherapy/cryotherapie) 3. កាត់ឫស (ឧ. ដោយប្រើ salicylic acid) "
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1, 2 និង 3 ត្រឹមត្រូវ
103 ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះ diphenhydramine លើកលែងតែ៖
A វាជាសារធាតុដែលអាចធ្វើឲ្យងងុយដេកតិចជាង OTC antihistamine / antihistamine en vente libre ដ៏ទៃទៀត
B វាជាសារធាតុសកម្មដែលមាននៅក្នុងឱសថប្រើដោយមិនចាំបាច់មានវេជ្ជបញ្ជា ដែលគេប្រើនៅពេលគេងមិនលក់
C សារធាតុនេះ ត្រូវបានប្រើជាឱសថប្រើដោយមិនចាំបាច់មានវេជ្ជបញ្ជាហើយមានឈ្មោះពាណិជ្ជកម្មគឺ Benadryl
D ភាគតិចចំពោះកុមារដែលប្រើឱសថនេះ គេឃើញមានការរំញោចដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលខុសធម្មតា
104 ខាងក្រោមជាឈ្មោះពាណិជ្ជកម្ម និងឈ្មោះ generic/générique ដែលត្រឹមត្រូវ សម្រាប់ឱសថនីមួយៗ លើកលែងតែ៖
A Chlor-Trimeton = chlorpheniramine
B Tavist = diphenhydremine
C Claritin = loratadine
D Nasalcrom = cromolyn
105 តើចម្លើយណាមួយខាងក្រោម ដែលមិនមែនជាឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ Loperamide ?
A រំងាប់ការឈឺចាប់ (sedative)
B វិលមុខ
C ស្ងួតមាត់
D ដេកមិនលក់
106 តើចម្លើយណាមួយខាងក្រោម ដែលមិនមែនជាឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ Pepto- Bismol ?
A មានប្រសិទ្ធភាពជា anticholinergic, ស្ងួតមាត់ និងស្ងួតភ្នែក
B ធ្វើឲ្យហ៊ឹងត្រចៀក
C "ធ្វើឲ្យមានប្រតិកម្មខ្វែងជាមួយនឹងឱសថ aspirin (cross-sensitivity to aspirin allergy / réaction croisée à l’aspirine) "
D ធ្វើឲ្យអណ្តាតមានពណ៌ខ្មៅប្រផេះ
107 "តើឱសថណាមួយដែលមានលក្ខណៈជាឱសថបំបាត់ការឈឺចាប់ និងឱសថបញ្ចុះកំដៅ តែមិនមានលក្ខណៈជាឱសថដែលប្រឆាំងនឹងការរលាក (anti-inflammatory/anti-inflammatoire)? "
A Ibuprofen
B Sodium salicylate
C Acetaminophen
D Magnesium salicylate
108 តើឱសថណាមួយដែលមិនមានប្រតិកម្មជាមួយ NSAIDs / AINS ?
A Methotrexate
B Warfarin
C ឱសថប្រឆាំងនឹងជម្ងឺសម្ពាធឈាមឡើងខ្ពស់ (Antihypertensive agent / Hypotenseurs)
D Diphenhydramine
109 "ស្ត្រីម្នាក់អាយុ 32ឆ្នាំ មានជំងឺហឺត និងមានប្រតិកម្មធ្ងន់ធ្ងរជាមួយ aspirin ។ គាត់មកឱសថស្ថានដើម្បីទិញឱសថបំបាត់ការឈឺចាប់ ដែលជាប្រភេទឱសថមិនមានវេជ្ជបញ្ជា។ តើឱសថណាមួយខាងក្រោមដែលឱសថការីគួរផ្តល់ឲ្យស្រ្តីនោះ ?"
A Ibuprofen
B Naproxen
C Acetaminophen
D ចម្លើយ (A) និង (B)
110 ប្រយោគខាងក្រោមនិយាយអំពី bisacodyl សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A វាមិនគួរលេបពេលដំណាលគ្នាជាមួយនឹង antacids / antiacides
B បើសិនជាចាំបាច់ អាចបំបែក ឬ ទំពារមុនលេប
C វាមិនត្រូវបានណែនាំឲ្យស្រ្តីមានផៃ្ទពោះប្រើប្រាស់
D វាអាចមានទម្រង់ជាគ្រាប់ ឬ ថ្នាំសុល (suppositoire)
111 ក្នុងចំណោម antihistamines ខាងក្រោមនេះ តើណាមួយដែលយើងអាចរកទិញបាន ដោយមិនចាំបាច់មានវេជ្ជបញ្ជា សម្រាប់ធើ្វឲ្យងងុយគេង?
A Diphenhydramine
B Cetirizine
C Loratadine
D ចម្លើយ (B) និង (C)
112 ប្រយោគណាមួយដែលជាពពួកមេរោគ ដែលធើ្វឲ្យមនុស្សពេញវ័យនៅក្នុងសហគមន៍មានជំងឺរលាកសួតភាគច្រើន ?
A Chlamydia pneumoniae, Mycoplasma pneumoniae និង Haemophilus influenzae
B Streptococcus pneumoniae, Haemophilus influenzae និង Chlamydia pneumoniae
C Mycoplasma pneumoniae, Chlamydia pneumoniae និង Streptococcus pneumoniae
D Mycoplasma pneumoniae, Streptococcus pneumoniae និង Haemophilus influenzae
113 ដើម្បីទទួលបាននូវឥទិ្ធពលក្នុងការព្យាបាលអ្នកជំងឺរលាកសួត សំរាកពេទ្យគួរតែប្រើរួមបញ្ចូលគ្នានូវឱសថ៖
A Tobramycin និង gentamicin
B Cefotaxime និង cefepime
C Vancomycin និង gentamicin
D Gentamicin និង cefepime
114 ការព្យាបាលជំងឺ latent tuberculosis infections / infection latente de tuberculose ដែលបង្កឡើងដោយ Mycobacterium tuberculosis ធន់នឹងឱសថ isoniazide ភាគច្រើនគេប្រើ៖
A Rifabutin និង Pyrazinamide
B Rifampin / Rifampicine និង Pyrazinamide
C Isoniazid, Rifampin / Rifampicine និង Pyrazinamide
D Ethambutol និង Rifampin / Rifampicine
115 ការចម្លងរោគដោយ Candida albicans អាចព្យាបាលបានដោយ៖
A Itraconazole
B Amphotericin B
C Voriconazole
D Caspofungin
116 "ឱសថប្រឆាំងនឹងវីរុស ដែលមានដែនសកម្មភាពទូលាយក្នុងការប្រឆាំងនឹងសកម្មភាពរបស់ Influenza គឺ៖ "
A Zanamivir
B Rimantadine
C Amantadine
D Oseltamivir
117 Herpes infections / Infections à Herpès ដែលធន់នឹង Acyclovir អាចព្យាបាលដោយ៖
A Famciclovir
B Valacyclovir
C Foscarnet
D Ganciclovir
118 "តើក្នុងចំណោមលក្ខណៈខាងក្រោមនេះ ណាមួយដែលបញ្ជាក់ការពុលដោយ aminoglycoside ខ្លាំងជាងគេ? 1. ខូចត្រចៀក (ototoxicity/ototoxicité) ព្រោះ cranial nerve / nerf cranien ទី8 ត្រូវបានបំផ្លាញ 2. ពុលតំរងនោមដោយសារមាន acute tubular necrosis / nécrose tubulaire aigüe 3. បំបាត់សកម្មភាពខួរឆ្អឹង (bone marrow suppression/suppression de la moelle) "
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1 និង 2 ត្រឹមត្រូវ
119 "ក្នុងចំណោមឱសថប្រឆាំងផ្សិតខាងក្រោមនេះ តើណាមួយដែលមានប្រសិទ្ធភាពប្រឆាំងទៅនឹង systemic infections / infections systémiques? 1. Amphotericin B 2. Fluconazole 3. Nystatin"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1 និង 2 ត្រឹមត្រូវ
120 "ក្នុងចំណោមប្រយោគខាងក្រោមនេះ តើប្រយោគណាមួយដែលពិពណ៍នាពិសេសអំពីអន្តរកម្មឱសថ (drugs interactions/interactions médicamenteuses) ជាមូយនឹង imidazole ៖ 1. បង្កើនការបញ្ចេញចោល warfarin 2. បន្ថយការបញ្ចេញចោល warfarin 3. បង្កើនមេតាបូលីសរបស់ថ្នាំគ្រាប់ពន្យាកំណើត"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 2 និង 3 ត្រឹមត្រូវ
121 "តើឱសថប្រឆាំងជំងឺរបេងណាមូយ ដែលបង្ហាញពីការកើតមានភាពធន់តិចបំផុតចំពោះមេរោគ៖ 1. Isoniazid 2. Rifampicine 3. Streptomycin"
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 2 និង 3 ត្រឹមត្រូវ
122 "តើឱសថរួមផ្សំគ្នាមួយណាខាងក្រោម ដែលជាជម្រើសទី1 ក្នុងការព្យាបាលជំងឺរបេង? 1. Isoniazid, Rifampicine, និង Streptomycin 2. Isoniazid, Rifampicine, និង Pyrazinamide 3. Isoniazid, Ethambutol, និង Cycloserine "
A 1 ត្រឹមត្រូវ
B 2 ត្រឹមត្រូវ
C 3 ត្រឹមត្រូវ
D 1, 2 និង 3 ត្រឹមត្រូវ
123 តើឱសថខាងក្រោមមួយណា ដែលភ្ញោចផ្ទាល់ទៅលើ dopamine receptor / récepteur dopaminergique ?
A Amantadine
B Benztropine
C Entacapone
D Ropinirole
124 តើឱសថខាងក្រោមមួយណា ដែលរារាំងអង់ស៊ីម Monoamine oxidase (MAO)?
A Benztropine
B Bromocriptine
C Pramipexole
D Rasagiline
125 "តើឱសថខាងក្រោមមួយណា ដែលគេយកទៅបន្សាប Acetaminophen បានល្អបំផុត ? "
A Actylcysteine
B Dimercaprol
C Prqalidoxime
D Atropine
126 "តើសារធាតុខាងក្រោមមួយណា ដែលគួរផ្តល់អោយអ្នកជំងឺពិសារជាមួយអាហារដើម្បីធ្វើឲ្យការស្រូបជាតិដែកបានល្អ? "
A ទឹងក្រូច
B កាហ្វេ
C តែ
D ទឹកដោះគោ
127 ដើម្បីស្រូបបានល្អ វីតាមីន B12 ត្រូវការនូវ៖
A factor pernicious / facteur pernicieux
B Transcoblalamin II
C intrinsic factor / facteur intrinsèque
D កត្តានៃការស្រូបវីតាមីន B12
128 ក្នុងចំណោមកតា្តខាងក្រោមនោះ តើមួយណាដែលហាមឃាត់ចំពោះការព្យាបាលដោយការប្រើអរម៉ូនជំនួស លើស្រី្តក្រោយពេលអស់រដូវ?
A ជំងឺទឹកនោមផែ្អម
B ជំងឺមហារីកស្បែក
C ជំងឺឈាមកកក្នុងសសៃឈាម (thromboembolism/thromboembolisme)
D ជំងឺធ្លាក់ទឹកចិត្ត (depression)
{"name":"Clinical Sciences (Q128) GECHPOR LOVE VIVORN", "url":"https://www.quiz-maker.com/QPREVIEW","txt":"1 អ្នកជំងឺម្នាក់អាយុ 62ឆ្នាំ មានប្រវត្តិកើតជំងឺលើសឈាម (Hypertension\/ Hypertension) និង gout\/ goutte ហើយបច្ចុប្បន្នចាប់ផ្តើមព្យាបាលជំងឺលើសឈាម (Hypertension\/Hypertension)។ តើឱសថមួយណា ដែលជាជម្រើសដ៏សមស្របបំផុតនៅពេលចាប់ផ្តើមការព្យាបាលដំបូងដោយផ្អែកលើ JNC-VII (Joint National Committee VII) ?, 2 បណ្តាការប្រើឱសថខាងក្រោមនេះសុទ្ធតែអាចបណ្តាលអោយបេះដូងដើរយឺត (bradycardia\/bradycardie) លើកលែងតែមួយគឺ៖, 3 \"អ្នកជំងឺម្នាក់ត្រូវការ cardioselective beta-blocker \/ bêta-bloquant cardioselective ក្នុងរបបនៃការព្យាបាលជំងឺថ្មីមួយរបស់គាត់ myocardial infarction \/ infarctus du myocarde ក្រោយចេញពីមន្ទីរពេទ្យថ្មីៗ ។ អ្នក ផ្តល់ដំបូន្មានអោយគាត់ប្រើ៖\"","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
More Quizzes
Découvre-toi à travers ce quiz
13612
LSU Queens Edition Quiz (Win a Full pass)
63139
Neoliberalism
940
Who should you fight in pentagon based on your natal chart
52450
Binary - Denary
210
Mathlib quiz
1050
Pomegranate - Wellness Collection (ENGLISH)
520
Which Firefall Character are you?
6327
Lecenté Safety and Cosmetic Compliance Certification
25120
NOWONARODZONE CIELĘ. ZARZĄDZANIE SIARĄ
1360
Health quiz
1680
Calisthenics exercises
105139