ង់ទីបុីយ៉ូទិក(Q159) GECHPOR LOVE VIVORN
1 "ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖ "
A សារធាតុអសរីរាង្គ ឬ សំយោគ ដែលសម្លាប់ ឬ រារាំងការលូតលាស់របស់អតិសុខុមប្រាណដទៃ
B សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលសម្លាប់ ឬ រារាំងការ លូតលាស់របស់ អតិសុខុមប្រាណដទៃ
C សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលរារាំងការលូតលាស់របស់កោសិកាសារពាង្គកាយ
D សារធាតុសំយោគស្រដៀងនឹងសារធាតុធម្មជាតិ ដែលសម្លាប់ពពួកប្រូតូសូអ៊ែ (protozoa/protozoaire) និងព្រូន
2 "គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖ "
A ការវិនិច្ឆ័យគ្លីនីកដោយផ្អែកលើកត្តាជីវមីក្រូសាស្ត្រ
B ការសំគាល់ច្បាស់លាស់ពីការបង្ករោគដោយបាក់តេរី និង microorgnism’s susceptibility/ sensibilité des microorganismes
C ផ្លូវប្រើ កម្រិតប្រើ ចំនួនដងនៃការប្រើ និងរយៈពេលនៃការព្យាបាល សមស្រប
D ចម្លើយ A,B,C
3 រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial/ antibactérienគឺ:
A មិនតិចជាង ១ថ្ងៃ
B មិនតិចជាង ៥ថ្ងៃ
C មិនតិចជាង ១០ ទៅ ១៤ថ្ងៃ
D មិនតិចជាង ៣ អាទិត្យ
4 គោលបំណងនៃការប្រើ anti-microbial/ antimicrobiens រួមបញ្ចូលគ្នាគឺ ៖
A ផ្តល់ឥទ្ធិពលបន្ថែម (synergism/synergie) ក្នុងករណីដែលឱសថមួយមុខ ពុំមានប្រសិទ្ធភាពក្នុងការ សម្លាប់មេរោគ
B ផ្តល់វិសាលភាពក្នុងការប្រឆាំងនឹងមេរោគ (broad spectrum/spectre large)
C បង្ការភាពធន់ (resistance) ភ្លាមៗ
D ចម្លើយ A,B,C
5 ខាងក្រោមនេះគឺជាយន្តការនៃភាពធន់ (resistance) របស់បាក់តេរីទៅនឹងឱសថ antimicrobial/ antimicrobiens លើកលែងតែ ៖
A ការដឹកនាំសកម្ម (active transport/transport actif) ឱសថចេញពី អតិសុខុមប្រាណ ឬ/និង អ៊ីដ្រូលីសនៃឱសថតាមរយៈអង់ស៊ីមរបស់អតិសុខុមប្រាណ
B ការកើនឡើងនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ
C ការប្រែប្រួលគោលដៅរបស់ឱសថ
D ការថយចុះនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ
6 ឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide) គឺ ៖
A រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី
B រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង
C បំផ្លាញកោសិកាបាក់តេរី
D បង្កើតនូវបាក់តេរីមានទម្រង់ L
7 តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide)?
A Tetracycline
B Macrolides
C Penicillins
D ចម្លើយ A,B,C
8 ឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី (bacteriostatic effect / effet bactériostatique) គឺ ៖
A រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី
B រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង
C បំផ្លាញកោសិកាបាក់តេរី
D បង្កើតនូវបាក់តេរីមានទម្រង់ L
9 តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលរារាំងការលូតលាស់ របស់បាក់តេរី (bacteriostatic effect/effet bactériostatique)?
A Carbapenems
B Macrolides
C Aminoglycosides
D Cephalosporins
10 តើអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណាមាន beta-lactam ring/ noyau bêta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វា?
A Penicillins
B Cephalosporins
C Carbapenems និង monobactams
D ចម្លើយ A,B,C
11 ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក macrolides ៖
A Neomycin
B Doxycycline
C Erythromycin
D Cefotaxime
12 ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក carbapenems ៖
A Aztreonam
B Amoxicillin
C Imipinem
D Clarithromycin
13 ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក monobactams ៖
A Ampicillin
B Bicillin-5
C Aztreonam
D Imipinem
14 ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក cephalosporins ៖
A Streptomycin
B Cefaclor
C Phenoxymethylpenicillin
D Erythromycin
15 ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម Lincozamides ៖
A Erythromycin
B Lincomycin
C Azithromycin
D Aztreonam
16 ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក tetracyclines ៖
A Doxycycline
B Streptomycin
C Clarithromycin
D Amoxicillin
17 អង់ទីប៊ីយ៉ូទីកខាងក្រោមនេះ ស្ថិតក្នុងក្រុម aminoglycosides លើកលែងតែ ៖
A Gentamycin
B Streptomycin
C Clindamycin
D Neomycin
18 ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងស្រឡាយនៃ nitrobenzene ៖
A Clindamycin
B Streptomycin
C Azithromycin
D Chloramphenicol
19 ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម glycopeptides ៖
A Vancomycin
B Lincomycin
C Neomycin
D Carbenicillin
20 អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគជញ្ជាំងកោសិកាបាក់តេរី គឺ ៖
A អង់ទីប៊ីយ៉ូទីក Beta-lactam
B Tetracyclines
C Aminoglycosides
D Macrolides
21 អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគ RNA របស់បាក់តេរី គឺ ៖
A Erythromycin
B Rifampin
C Chloramphenicol
D Imipinem
22 អង់ទីប៊ីយ៉ូទីក ដែលទៅកែបែ្រភាពជ្រាបនៃភ្នាសកោសិកា គឺ ៖
A Glycopeptides
B Polymyxins
C Tetracyclines
D Cephalosporins
23 ខាងក្រោមនេះជា អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគប្រូតេអ៊ីនក្នុងកោសិកា បាក់តេរី លើកលែងតែ ៖
A Macrolides
B Aminoglycosides
C Glycopeptides
D Tetracyclines
24 ជីវសំយោគនៃ Penicillins មានឥទិ្ធពលប្រឆាំងនឹង ៖
A Gram-positive និង gram–negative cocci, Corynebacterium diphtheria, Spirochetes, Clostridium gangrene
B Corynebacterium diphtheria, mycobacteries
C Gram-positive cocci, Viruses
D Gram-negative cocci, Rickettsia, ការបង្ករោគដោយពួកផ្សិត
25 តើឱសថខាងក្រោមមួយណា ដែលធន់នឹងជាតិអាស៊ីតរបស់ក្រពះ ?
A Penicillin G
B Penicillin V
C Carbenicillin
D Procaine penicillin
26 តើឱសថខាងក្រោមមួយណា ដែលធន់នឹងអង់ស៊ីម penicillinase ?
A Oxacillin
B Amoxicillin
C Bicillin-5
D Penicillin G
27 "ខាងក្រោមនេះ ជាឱសថដែលមានឥទ្ធិពលយូរ លើកលែងតែ៖ "
A Penicillin G
B Procaine penicillin
C Bicillin-1
D Bicillin-5
28 យន្តការនៃឥទិ្ធពល antibacterial/ antibactérien របស់ penicillins គឺ ៖
A រារាំងការធ្វើ transpeptidation ក្នុងជញ្ជាំងកោសិកាបាក់តេរី
B រារាំងអង់ស៊ីម beta-lactamase របស់បាក់តេរី
C ជំរុញសកម្មភាព endogenous proteases/ proteases endogènes ដែលទៅបំផ្លាញជញ្ជាំងកោសិកាបាក់តេរី
D ជំរុញសកម្មភាព endogenous phospholipases/ phospholipases endogènes ដែលនាំឲ្យមានការប្រែប្រួលភាពជ្រាបរបស់ភ្នាសកោសិកា
29 ចូរជ្រើសរើស Beta-lactamase inhibitor/ inhibiteur des bêta-lactamases សម្រាប់ប្រើផ្គូបជាមួយ penicillins ៖
A Clavulanic acid/ acide clavulanique
B Sulbactam
C Tazobactam
D ចម្លើយ A,B,C
30 Cephalosporines គឺជាថ្នាំដែលគេជ្រើសយកមកព្យាបាល ៖
A ការបង្ករោគដោយពពួកមេរោគ Gram(-)
B "ការបង្ករោគដោយពពួកមេរោគ Gram(+) "
C ការបង្ករោគដោយពពួកមេរោគ Gram(-) និង Gram(+) ក្នុងករណីប្រើ penicillins គ្មានប្រសិទ្ធភាព
D ការបង្ករោគដោយពពួក bacteroides តែប៉ុណ្ណោះ
31 ឱសថខាងក្រោមសុទ្ធតែជា អង់ទីប៊ីយ៉ូទីក ដែលសិ្ថតនៅក្នុងក្រុម macrolides លើកលែងតែ ៖
A Erythromycin
B Clarithromycin
C Lincomycin
D Roxythromycin
32 Tetracyclins មានផលរំខាន (unwanted effects/effets indésirables) ដូចតទៅ ៖
A រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន, phototoxicity/ phototoxicité
B ពុលថ្លើម, ឥទ្ធិពល anti-anabolic / anti-anabolique
C ឆ្មេញលូតលាស់មិនល្អ (Dental hypoplasia/hypoplasie dentaire) និង ខូចទ្រង់ទ្រាយឆ្អឹង (Bone deformities/ déformations des os)
D ចម្លើយ A,B,C
33 ចូរជ្រើសរើសឱសថដែលសិ្ថតក្នុងក្រុម អង់ទីប៊ីយ៉ូទីក aminoglycosides ៖
A Erythromycin
B Gentamycin
C Vancomycin
D Polymycin
34 Aminoglycosides មានឥទ្ធិពលមិនចង់បានដូចតទៅ ៖
A Pancytopenia/ pantocytopénie
B ពុលថ្លើម (hépatotoxicity/hépatotoxicité)
C ខូចត្រចៀក (ototoxicity/ototoxicité), ពុល nephron (néphrotoxicity/néphrotoxicité)
D រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន
35 Chloramphenicol មានផលរំខាន ដូចតទៅ ៖
A ពុល nephron (néphrotoxicity/néphrotoxicité)
B Pentocytopenia/ pantocytopénie
C ពុលថ្លើម (hépatotoxicity/hépatotoxicité)
D ខូចត្រចៀក (ototoxicity/ototoxicité)
36 ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Lincozamides ៖
A មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ (broad spectrum/spectre large) និងមានឥទ្ធិពលសម្លាប់បាក់តេរី
B មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram negative cocci
C មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ និងមានឥទ្ធិពលរារាំងការរីកលូតលាស់របស់បាក់តេរី
D មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram positive cocci
37 តើមួយណាជាផលរំខានរបស់ Lincozamides ?
A ពុល nephron (néphrotoxicity/néphrotoxicité)
B ធ្វើអោយកើតមហារីក
C Pseudomembranous colitis/ colite pseudomembraneuse
D ការរោលរាល (irritation) ដល់សរីរាង្គរបស់ប្រព័ន្ធផ្លូវដង្ហើម
38 ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Vancomycin ៖
A វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកានិងមានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram negative
C វាជាអង់ទីប៊ីយ៉ូទីក beta lactam ដែលរារាំងការសំយោគជញ្ជាំងកោសិកាហើយមានសកម្មភាពប្រឆាំងតែពពួក Pseudomonas aeruginosa
B វាជា glycopeptide ដែលផ្លាស់ប្តូរភាពជ្រាបរបស់ភ្នាសកោសិកាហើយមាន សកម្មភាពប្រឆាំងពពួកបាក់តេរី anaerobic/ anaérobiques
D វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកា ហើយ មានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram positive
39 តើមួយណាជាឥទ្ធិពលមិនចង់បានរបស់ Vancomycin ?
A Pseudomembranous coplitis/ colite pseudomembraneuse
B ពុលថ្លើម
C Red neck syndrome/ syndrome de l’homme rouge និងរលាកសរសៃវ៉ែន(phlebitis/phlébite)
D ចម្លើយ A,B,C
40 តើឱសថខាងក្រោមណាមួយ ដែលត្រូវបានគេប្រើសំរាប់ព្យាបាលការបង្ករោគជាលក្ខណៈ systemic and deep/ systémique et profonde ដោយពពួកផ្សិត?
A Co-trimoxazol
B Griseofulvin
C Amphotericin B
D Nitrofungin
41 តើឱសថខាងក្រោមមួយណា ដែលត្រូវបានគេប្រើសំរាប់ព្យាបាលជំងឺស្បែក ដែលបង្កដោយមេរោគផ្សិត?
A Nystatin
B Griseofulvin
C Amphotericin B
D Vancomycin
42 តើឱសថខាងក្រោមមួយណា ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺ Candidiasis/ candidose ?
A Griseofulvin
B Nitrofungin
C Myconazol
D Streptomycin
43 ឱសថប្រឆាំងនឹងមេរោគផ្សិតខាងក្រោមនេះសុទ្ធតែជា អង់ទីប៊ីយ៉ូទីក លើកលែងតែ៖
A Amphotericin B
B Nystatin
C Myconazol
D Griseofulvin
44 យន្តការសកម្មភាពរបស់ Amphotericin B គឺ៖
A រារាំងការសំយោគជញ្ជាំងកោសិកា
B រារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត
C រារាំងការសំយោគ DNA
D កែប្រែការជ្រាបរបស់ភ្នាសកោសិកា
45 ពពួក Azoles មានឥទ្ធិពលប្រឆាំងនឹងមេរោគផ្សិតដោយសារ ៖
A ការរារាំងការសំយោគជញ្ជាំងកោសិកា
B ការរារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត
C ការបន្ថយការសំយោគ ergosterol
D ការរារាំងការសំយោគ DNA
46 តើឱសថខាងក្រោមមួយណា ដែលកែប្រែការជ្រាបនៃភ្នាសកោសិការបស់ពពួក Candida?
A Amphotericin B
B Ketoconazole
C Nystatin
D Terbinafine
47 Amphotericin B មានផលរំខាន ដូចខាងក្រោម ៖
A ជំងឺសរសៃប្រសាទ
B ខ្សោយតម្រងនោម, ជំងឺស្លេកស្លាំង
C ជំងឺឡើងសម្ពាធឈាម, ជំងឺបេះដូងលោតមិនទៀងទាត់
D ពុលដល់ខួរឆ្អឹង
48 ចូរជ្រើសរើសឱសថដែលស្ថិតក្នុងក្រុម អង់ទីប៊ីយ៉ូទីក ដែលមានរចនាសម្ព័ន្ធជាPolyene ៖
A Nystatin
B Ketoconazole
C Griseofulvin
D ចម្លើយ A,B,C
49 លក្ខណៈនៃ Amphotericin B មានដូចខាងក្រោមនេះ លើកលែងតែ៖
A ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្សិតក្នុងចរន្តឈាម (systemic mycosis/mycose systémique)
B មានការស្រូបយឺតពីប្រព័ន្ធរំលាយអាហារ
C មិនមានការពុល nephron (nephrotoxicity/néphrotoxicité)
D មានឥទ្ធិពលលើការជ្រាបនៃភ្នាសកោសិការបស់ផ្សិត
50 Sulfonamides មានប្រសិទ្ធិភាពប្រឆាំងទៅនឹង ៖
A បាក់តេរី និង Chlamydia
B Actinomyces
C Protozoa/ protozoaires
D ចម្លើយ A,B,C
51 យន្តការនៃឥទ្ធិពលប្រឆាំងនឹងបាក់តេរីរបស់ Sulfonamides គឺ៖
A រារាំងអង់ស៊ីម dihydropteroate reductase
B រារាំងអង់ស៊ីម dihydropteroate synthase
C រារាំងអង់ស៊ីម cyclooxygenase
D ជំរុញសកម្មភាពអង់ស៊ីម DNA gyrase
52 ការរួមបញ្ចូលគ្នា Sulfonamides ជាមួយ Trimethoprim គឺ៖
A បន្ថយឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides
B បង្កើនសកម្មភាពប្រឆាំងមេរោគ
C បន្ថយសកម្មភាពប្រឆាំងមេរោគ
D បង្កើនការបញ្ចេញចោល Sulfonamides
53 អនុភាពរបស់ Sulfonamides ត្រូរបានបន្ថយក្នុងករណីប្រើប្រាស់ជាមួយ ៖
A ថ្នាំបញ្ចុះជាតិស្ករ ប្រភេទលេប
B ថ្នាំស្ពឹក ដែលជាស្រឡាយនៃ Para-aminobenzoic acid
C ថ្នាំស្ពឹក ដែលជាស្រឡាយនៃ benzoic acid
D ថ្នាំបំបាត់ការឈឺចាប់ ប្រភេទមិនញៀន
54 មធ្យោបាយខាងក្រោមមួយណា ចាំបាច់ក្នុងការបង្ការការកករ (precipitation) នៃ Sulfonamides និងក្រាមក្នុងទឹកនោម (cristalluria/cristallurie) ៖
A ផឹកភេសជ្ជៈដែលមាន pH អាស៊ីត
B ផឹកភេសជ្ជៈដែលមាន pH បាស
C ផឹកភេសជ្ជៈដែលមានជាតិប្រៃ
D តមភេសជ្ជៈ
55 Sulfonamides មានឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) ចំពោះប្រព័ន្ធឈាមដូចខាងក្រោមនេះ ៖
A ជំងឺស្លេកស្លាំង ដែលបណ្តាលមកពីការបែកគ្រាប់ឈាម
B ចំនូនប្លាកែតថយចុះ
C Granulocyte ថយចុះ
D ចម្លើយ A,B,C
56 យន្ដការសកម្មភាពរបស់ Trimethoprim គឺ៖
A រារាំងអង់ស៊ីម cyclooxygenase
B រារាំងអង់ស៊ីម dihydrofolate reductase
C រារាំងអង់ស៊ីម dihydropteroate synthase
D រារាំងអង់ស៊ីម DNA gyrase
57 តើមួយណាជាឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides ?
A វិបត្តិដំណើរការផលិតគោលិកាឈាម និងប្លាកែត
B ក្រាមក្នុងទឹកនោម (cristalluria/cristallurie)
C ចង្អោរ ក្អួត និងរាក
D ចម្លើយ A,B,C
58 តើឱសថមួយណាខាងក្រោម ដែលមានប្រសិទ្ធភាពប្រឆាំងតែជាមួយ mycobacteria/ mycobactéries ?
A Isoniazid
B Streptomycin
C Rifampin/ rifampicine
D Kanamycin
59 តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីមួយ (first line/première ligne) ?
A PAS
B Isoniazid
C Kanamycin
D Pyrazinamide
60 តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីពីរ (second line/deuxième ligne) ?
A Isoniazid
B PAS
C Rifampin/ rifampicine
D Streptomycin
61 តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជា hydrazide នៃ isonicotinic acid/ acide nicotinique ?
A Rifampin/ rifampicine
B Isoniazid
C Ethambutol
D Pyrazinamide
62 យន្ដការសកម្មភាពរបស់ Isoniazid គឺ៖
A រារាំងការសំយោគប្រូតេអ៊ីន
B រារាំងការសំយោគ mycolic acid/ acide mycolique
C រារាំងការសំយោគ RNA
D រារាំងការសំយោគ ADP
63 យន្តការសកម្មភាពរបស់ Rifampin/ Rifampicine គឺ៖
A រារាំងការសំយោគ mycolic acid/ acide mycolique
B រារាំងការសំយោគ DNA dependent RNA polymerase
C រារាំងអង់ស៊ីម topoisomerase II
D រារាំងការសំយោគ cAMP
64 យន្តការសកម្មភាពរបស់ Cycloserine គឺ៖
A រារាំងការសំយោគ mycolic acid/ acide mycolique
B រារាំងការសំយោគ RNA
C រារាំងការសំយោគជញ្ជាំងកោសិកា
D រារាំងការសំយោគ pyridoxalphosphate
65 យន្តការសកម្មភាពរបស់ streptomycin គឺ៖
A រារាំងការសំយោគជញ្ជាំងកោសិកា
B រារាំងការសំយោគ ប្រូតេអ៊ីន
C រារាំងការសំយោគ RNA និង DNA
D រារាំងការជ្រាបរបស់ភ្នាសកោសិកា
66 ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Rifampin / rifampicine គឺ៖
A វិលមុខ ឈឺក្បាល
B ជ្រុះសក់
C Flu-like syndrome/ syndrome pseudo-grippal, tubular necrosis/ nécrose tubulaire
D ពុលថ្លើម
67 ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Isoniazid គឺ៖
A ពុលដល់បេះដូង
B ពុលដល់ថ្លើម ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy / névropathie périphérique)
C ជ្រុះសក់
D ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire)
68 ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ Ethambutol គឺ៖
A ពុលដល់បេះដូង
B ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire)
C retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte)
D ពុលដល់ថ្លើម
69 ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ streptomycin គឺ
A ពុលដល់បេះដូង
B ពុលដល់ថ្លើម
C retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte)
D ខូចត្រចៀក ពុល nephron
70 យន្តការសកម្មភាពរបស់អាស៊ីត aminosalicylic គឺ៖
A រារាំងការសំយោគ អាស៊ីត Mycolic
B រារាំងការសំយោគ folate
C រារាំង DNA dependent RNA polymerase
D រារាំងអង់ស៊ីម DNA gyrase
71 ឱសថ antimycobacterial/ antimycobactériens ខាងក្រោម មានឥទ្ធិពលសម្លាប់បាក់តេរី លើកលែងតែ៖
A Pyrazinamide
B Streptomycin
C Rifampin/ rifampicine
D Isoniazid
72 ការព្យាបាលជំងឺរបេងដោយការរួមបញ្ចូលឱសថច្រើនមុខ ត្រូវបានប្រើសម្រាប់៖
A បន្ថយភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ
B បង្កើនភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ
C បន្ថយសកម្មភាពប្រឆាំងនឹងមេរោគ
D បន្ថយ Biotranformation របស់ឱសថប្រឆាំងនឹង Mycobacteria/ mycobacterie
73 ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial /antibactérien) ដែលជាស្រឡាយរបស់ Nitrofurane ៖
A Nitrofurantoin
B Trimethoprim
C Ciprofloxacin
D Nystatin
74 ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Nitro-imidazole ៖
A Clavulanic acid
B Metronidazole
C Nitrofurantoin
D Doxycycline
75 ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Quinolone ៖
A Nitrofurantoin
B Nalidixic acid
C Streptomycin
D Metronidazole
76 ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Fluroquinolone គឺ៖
A Chloramphenicol
B Nitrofurantoin
C Nalidixic acid
D Ciprofloxacin
77 ជំងឺដែលកបនឹង Nitrofuranes គឺ៖
A ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ
B ជំងឺផ្លូវនោម និងផ្លូវអាហារ ដែលបង្កដោយមេរោគ
C ជំងឺស្វាយ
D ជំងឺរបេងសួត
78 ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ nitrofuranes ៖
A ចង្អោរ ក្អួត
B ប្រតិកម្ម allergic
C ភាពស្លេកស្លាំងបណ្ដាលមកពីការបែកគ្រាប់ឈាម (hemolytic anemia / anemie hemolytique)
D ចម្លើយ A,B,C
79 ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ Metronidazole ៖
A ចង្អោរ, ក្អួត, រាក, រលាកមាត់ (stomatitis/stomatite)
B សម្ពាធឈាមកើនឡើង
C វិបត្តិដំណើរឈាមរត់នៅបរិវេណ (peripheral blood circulation / circulation sanguine peripherique)
D ចម្លើយ A,B,C
80 យន្តការសកម្មភាពរបស់ fluoroquinolone គឺ ៖
A រារាំងអង់ស៊ីម phospholipase C
B រារាំងអង់ស៊ីម DNA gyrase
C រារាំងការសំយោគកោសិកាបាក់តេរី
D កែប្រែការជ្រាបនៃភ្នាសកោសិកា
81 Fluoroquinolones មានសកម្មភាពប្រឆាំងទៅនឹង ៖
A មេរោគ Gram negative តែប៉ុណ្ណោះ
B Mycoplasmas និង Chlamydia
C មេរោគ Gram positive តែប៉ុណ្ណោះ
D មេរោគ Gram-negative and positive ជាច្រើន រួមទាំង Mycoplasmas និងChlamydia
82 ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ fluoroquinolones ៖
A ការស្រមើស្រមៃ (hallucination)
B ឈឺក្បាល, វិលមុខ, ដេកមិនលក់
C សម្ពាធឈាមកើនឡើង
D ពុលដល់ប្រពន្ធ័ការពាររាងកាយ (immunity system/syteme immunitaire)
83 ឱសថ fluoroquinolones កបនឹង ៖
A ជំងឺផ្លូវនោមដែលបង្កដោយមេរោគ
B ជម្ងឺរាកបណ្តាលមកពីបាក់តេរី
C ជំងឺផ្លូវនោម និងផ្លូវដង្ហើមដែលបង្កដោយមេរោគ
D ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ
84 ឱសថជម្រើសសម្រាប់ព្យាបាល ជម្ងឺស្វាយ គឺ ៖
A Gentamycin
B Penicillin
C Chloramphenicol
D Doxycycline
85 ចូរជ្រើសរើសឱសថសម្រាប់បង្ការនិងព្យាបាលជម្ងឺគ្រុនចាញ់ ៖
A Chloroquine
B Quinidine
C Quinine
D Sulfonamides
86 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួកអាមីប ៖
A Nitrofurantoin
B Iodoquinol
C Pyrazinamide
D Mefloquine
87 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួក Trichomonas:
A Metronidazole
B Suramin
C Pyrimethamine
D Tetracycline
88 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ Toxoplasmosis/ toxoplasmose ៖
A Chloroquine
B Tetracyclin
C Suramin
D Pyrimethamine
89 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ balantidiasis/ balantidiose ៖
A Azitromycin
B Tetracycline
C Quinine
D Trimethoprim
90 ចូរជ្រើសរើសឱសថ សម្រាប់ព្យាបាលជម្ងឺ leishmaniasis/ leishmaniose ៖
A Pyrimethamine
B Albendazole
C Sodium stibogluconate
D Tinidazole
91 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ 8-aminoquinoline ៖
A Doxycycline
B Quinidine
C Primaquine
D Chloroquine
92 ខាងក្រោមនេះ សុទ្ធតែជាឱសថព្យាបាលជម្ងឺគ្រុនចាញ់ដែលជាស្រឡាយនៃ 4-quinoline លើកលែងតែ ៖
A Chloroquine
B Mefloquine
C Primaquine
D Amodiaquine
93 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ pyrimidine ៖
A Mefloquine
B Pyrimethamine
C Quinidine
D Chloroquine
94 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ trypanosomosis / trypanosomose ៖
A Melarsoprol
B Metronidazole
C Tetracycline
D Quinidine
95 ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពល gametocidal / gametocytocide ៖
A Mefloquine
B Primaquine
C Doxycycline
D Sulfonamides
96 ឱសថព្យាបាលជំងឺគ្រុនចាញ់ខាងក្រោមមានឥទ្ធិពលទៅលើ Schizonts ក្នុងឈាម លើកលែងតែ ៖
A Mefloquine
B Chloroquine
C Primaquine
D Quinidine
97 ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពលទៅលើ tissue schizonts/ schizontes tissulaires ៖
A Mefloquine
B Chloroquine
C Quinidine
D Primaquine
98 ចូរជ្រើសរើសក្រុម អង់ទីប៊ីយូទីក ដែលមានឥទ្ធិពលព្យាបាលជំងឺគ្រុនចាញ់ ៖
A Aminoglycosides
B Tetracyclins
C Carbapenems
D Penicillins
99 ចូរជ្រើសរើសឱសថសម្លាប់អាមីប ដែលប្រើសម្រាប់ព្យាបាលទម្រង់គ្មានរោគសញ្ញានៃជំងឺ ពោះវៀន ដែលបង្កឡើងដោយអាមីប ៖
A Chloroquine
B Diloxanide
C Emetine
D Doxycylcline
100 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅពោះវៀន ៖
A Metronidazole និង Diloxanide
B Diloxanide និង Streptomycin
C Diloxanide និង Iodoquinol
D Emetine និង Metronidazole
101 ចូរជ្រើសរើសឱសថសំរាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅថ្លើម ៖
A Diloxanide ឬ iodoquinol
B Tetracycline ឬ doxycycline
C Metronidazole ឬ emetine
D Erythromycin ឬ azitromycin
102 ចូរជ្រើសរើសឱសថដែលសម្លាប់អាមីបនៅក្នុងពោះវៀន (Luminal amoebicide / amoebicide luminal) ៖
A Metronidazole
B Emetine
C Doxycycline
D Diloxanide
103 ចូរជ្រើសរើសឱសថដែលប្រើសម្រាប់ព្យាបាល Extra luminal amebiasis/ amibiase extra luminale ៖
A Iodoquinol
B Metronidazole
C Diloxanide
D Tetracycline
104 ចូរជ្រើសរើសឱសថដែលទប់ស្កាត់ការបញ្ជូន Acetylcholine នៅចំណុចប្រសព្វ myoneural របស់ព្រូន (helminthes) ៖
A Levamisole
B Mebendazole
C Piperazine
D Niclosamide
105 ចូរជ្រើសយកឱសថដែលជាស្រឡាយ ឬ ដេរីវេនៃ salicylamide ៖
A Praziquantel
B Piperazine
C Mebendazole
D Niclosamide
106 ចូរជ្រើសរើសឱសថដែលរារាំងការធ្វើ oxidative phosphorylation/ phosphorylation oxidative នៅក្នុងប្រភេទព្រូនមួយចំនួន ៖
A Niclosamide
B Piperazine
C Praziquantel
D Mebendazole
107 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ neurocysticercosis/ neurocysticercose ៖
A Praziquantel
B Pyrentel
C Piperazine
D Bithionol
108 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឹបង្កដោយពពួក nematodes ៖
A Niclosamide
B Praziquantel
C Bithionol
D Pyrentel
109 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestodes ៖
A Piperazine
B Praziquantel
C Pyrentel
D Ivermectin
110 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កឡើងដោយពពួក trematode ៖
A Bithionol
B Ivenmectin
C Pyrantel
D Metronidazole
111 ចូរជ្រើសរើសឱសថដែលជាស្រឡាយ ឬ ដេរីវេរបស់ Benzimidazole ៖
A Praziquantel
B Mebendazole
C Suramin
D Pyrantel
112 តើឱសថមួយណាដែលមានដែនសកម្មភាព (spectrum) ទូលំទូលាយសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestode, trematode និង taenia solium ៖
A Piperazine
B Ivermectine
C Praziquantel
D Pyrantel
113 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយ ascaris lumbricoides និង enterobius vermicularis ៖
A Bithionol
B Pyrantel
C Prazuquantel
D Suramin
114 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក strongyloides ៖
A Niclosamide
B Praziquantel
C Bithionol
D Ivermectin
115 ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក echinococcus ៖
A Suramin
B Mebendazole or Albendazole
C Piperazine
D Iodoquinol
116 ឱសថប្រឆាំងនឹងវិរុសខាងក្រោមនេះ សុទ្ធតែជាសារធាតុស្រដៀងទៅនឹង nucleosides លើកលែងតែ៖
A Acyclovir
B Zidovudine
C Saquinavir
D Didanozine
117 តើឱសថមួយណាជាដេរីវេ ឬ ស្រឡាយនៃ adamantane ?
A Didanozine
B Rimantadine
C Gancyclovir
D Foscarnet
118 តើឱសថមួយណាជាស្រឡាយរបស់ pyrophosphate ?
A Foscarnet
B Zidovubine
C Vidarabine
D Acyclorvir
119 តើឱសថមួយណារារាំងការសំយោគ DNA របស់វីរុស ?
A Interferon
B Saquinavir
C Amantadine
D Acyclovir
120 តើឱសថមួយណាដែលរារាំង uncoating/ décapsidation នៃ RNA របស់វីរុស ?
A Vidarabine
B Rimantadin
C Acyclovir
D Didanozine
121 តើឱសថមួយណារារាំងអង់ស៊ីម reverse transcriptase/ transcriptase inverse របស់ វីរុស?
A Zidovudine
B Vidarabine
C Rimantadin
D Gancyclovir
122 តើឱសថមួយណារារាំងអង់ស៊ីម proteases របស់វីរុស ?
A Rimantadin
B Acyclovir
C Saquinavir
D Zalcitabine
123 តើឱសថមួយណាជាជម្រើសសម្រាប់ព្យាបាលជំងឺដែលបង្កដោយវីរុស herpes និង cytomegalovirus ?
A Saquinavir
B Interferon alfa
C Didanozine
D Acyclovir
124 តើឱសថមួយណារារាំងអង់ស៊ីម nonnucleoside reverse transcriptase/ transcriptase inverse non nucléosidique ?
A Zidovudine
B Vidarabine
C Nevirapine
D Gancyclovir
125 ឱសថប្រឆាំងវីរុសខាងក្រោមសុទ្ធតែជា antiretroviral/ antirétroviraux លើកលែងតែ៖
A Acyclovir
B Zidovudine
C Zalcitabine
D Didanozine
126 តើឱសថមួយណា ដែលត្រូវបានប្រើសម្រាប់បង្ការ ជំងឺផ្ដាសាយប្រភេទA ៖
A Acyclovir
B Rimantadine
C Saquinavir
D Foscarnet
127 តើឱសថម្រាប់ព្យាបាលជំងឺឆ្លង HIV មួយណាដែលជាដេរីវេ ឬ ស្រឡាយនៃ nucleosides ?
A Acyclovir
B Zidovudine
C Gancyclovir
D Trifluridine
128 តើឱសថប្រឆាំងនឹងវីរុសមួយណាជា endogenous proteins/ protéines endogènes ?
A Amantadine
B Saquinavir
C Interferon alfa
D Pencyclovir
129 តើឱសថប្រឆាំងនឹងវីរុសមួយណាដែលជា nucleoside revers transcriptase inhibitors / inhibiteur de la transcriptase inverse nucléosidique ?
A Didanosine
B Gancyclovir
C Nevirapine
D Vidarabine
130 ឱសថប្រឆាំងនឹងវីរុសខាងក្រោម សុទ្ធតែជាឱសថព្យាបាលជំងឺផ្ដាសាយ (anti-influenza) លើកលែងតែ៖
A Acyclovir
B Amantadine
C Interferons
D Rimantadine
131 ចូរជ្រើសរើសផលរំខានរបស់ zidovudine ៖
A ស្រមើស្រមៃ, វិលមុខ
B ស្លេកស្លាំង, ចំនួន neutrophil ថយចុះ, ចង្អោរ, ដេកមិនលក់
C សម្ពាធឈាមកើនឡើង, ក្អួត
D ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy/neuropathie périphérique)
132 ចូរជ្រើសរើសផលរំខានរបស់ acyclovir ប្រើតាមសរសៃវ៉ែន ៖
A ខ្សោយតម្រងនោម ញ័រ រវើរវាយ (delirium/délire)
B កន្ទួលក្រហម រាក ចង្អោរ
C ឈឺសរសៃប្រសាទ ឈឺពោះ
D ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ ដេកមិនលក់
133 ចូរជ្រើសរើសឱសថដែលអាចធ្វើអោយឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy / neuropathie périphérique) និងដំបៅមាត់ ៖
A Acyclovir
B Zalcitabine
C Zidovudine
D Saquinavir
134 ចូរជ្រើសរើសផលរំខានរបស់ didanozine ៖
A ការស្រមើស្រមៃ វិលមុខ ដេកមិនលក់
B ភាពស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ
C សម្ពាធឈាមកើនឡើង ក្អួត រាក
D ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង រាក និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie)
135 ចូរជ្រើសរើសផលរំខានរបស់ indinavir ៖
A សម្ពាធឈាមថយចុះ ក្អួត វិលមុខ
B គ្រួសក្នុងតំរងនោម ចង្អោរ ពុលថ្លើម
C ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie)
D ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ
136 ចូរជ្រើសរើសឱសថខាងក្រោម ណាមួយដែលបណ្តាលឲ្យមាន ចង្អោរ រាក ឈឺពោះ និង រលាកច្រមុះ ៖
A Acyclovir
B Zalcitabine
C Zidovudine
D Saquinavir
137 ឥទ្ធិពលខាងក្រោមសុទ្ធសឹងជាគុណវិបត្តិនៃឱសថប្រឆាំងនឹងជំងឺមហារីក លើកលែងតែ៖
A មានភាពជម្រើសតិច សម្រាប់កោសិកាមហារីក
B មុខងារខួរឆ្អឹងធ្លាក់ចុះ
C ការលូតលាស់នៃសរសៃឈាមថ្មីធ្លាក់ចុះ (depression of angiogenesis / dépression de l’angiogenèse)
D ប្រព័ន្ធសុំានឹងជំងឺធ្លាក់ចុះ
138 ការប្រើថ្នាំប្រឆាំងនឹងជំងឺមហារីកដោយការផ្សំចូលគ្នាបានត្រឹមត្រូវ គឺដើម្បី ៖
A ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការខុសៗគ្នា
B ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការដូចៗគ្នា
C ផ្តល់ការភ្ញោចដល់ប្រព័ន្ធសុំានឹងជំងឺ
D ផ្តល់ការភ្ញោចដល់ការរីកដុះដាលនៃកោសិកា
139 ចូរជ្រើសរើស ថ្នាំប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ chloroethylamine ៖
A Methotrexate
B Cisplatine
C Cyclophosphamide
D Carmustine
140 ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេឬ ស្រឡាយនៃ ethylenimine ៖
A Mercaptopurine
B Thiotepa
C Chlorambucil
D Procarbazine
141 ចូរជ្រើសរើសក្រុមឱសថជាអរម៉ូន ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមហារីក ៖
A Mineralocorticoid និង glucocorticoid
B Glucocorticoid និង gonadal hormone/ hormones sexuelles
C Gonadal hormone/ hormones sexuelles និង somatotropine
D Insuline
142 ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ alkylosulfonate ៖
A Fluorouracil
B Carboplatin
C Viblastine
D Busulfan
143 ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ដែលមានប្រភពពីរុក្ខជាតិ ៖
A Dactinomycin
B Vincristine
C Methotrexate
D Procarbazine
144 យន្តការសកម្មភាពរបស់ក្រុម alkylating agent/ agent alkylant គឺ ៖
A បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធប្រូតេអ៊ីន
B បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធ DNA
C ជា structural antagonism ប្រឆាំងនឹង purine និង pyrimindine
D រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA
145 "ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីកដែលជា antagonist របស់ pyrimidine ៖ "
A Fluorouracil
B Mercaptopurine
C Thioguanine
D Methotrexate
146 Methotrexate គឺជា ៖
A antagonist របស់ purine
B antagonist របស់អាស៊ីត folic
C អង់ទីប៊ីយ៉ូទីក
D alkylating agent/ agent alkylant
147 ចូរជ្រើសរើសឱសថ អង់ទីប៊ីយ៉ូទីក សម្រាប់ការព្យាបាលជំងឺមហារីកដោយ សារធាតុគីមី ៖
A Cytarabine
B Doxorubicine
C Gentamycine
D Etoposide
148 Fluorouracil ស្ថិតក្នុងក្រុម ៖
A អង់ទីប៊ីយ៉ូទីក
B antimetabolite
C អាល់កាឡូអ៊ីតនៃរុក្ខជាតិ
D កត្តាបង្កើនការលូតលាស់របស់ខួរឆ្អឹង (bone marrow growth factor/facteur de croissance de la moelle osseuse)
149 ចូរជ្រើសរើសយន្តការសកម្មភាពនៃឱសថប្រឆាំងនឹងជំងឺមហារីក ដែលជា អាល់កាឡូអ៊ីតនៃរុក្ខជាតិ ៖
A រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA
B Cross-linking of DNA/ réticulation de l’ AND
C បញ្ឈប់មីតូសនៅដំណាក់កាលមេតាផាស (metaphase)
D រារាំងអង់ស៊ីម aromatase ដោយមិនជម្រើស
150 ការហាមប្រើជាទូទៅ សម្រាប់ឱសថប្រឆាំងនឹងជំងឺមហារីក គឺ ៖
A មុខងារខួរឆ្អឹងធ្លាក់ចុះ
B ការបង្ករោគស្រួចស្រាវ
C ការខ្សោយថ្លើម និង/ឬ តំរងនោមកម្រិតធ្ងន់
D ចម្លើយ A,B,C
151 យន្តការសកម្មភាពរបស់ methotrexate គឺ៖
A រារាំងសកម្មភាពរបស់ dihydrofolate reductase
B ជំរុញការញែកមុខងាររបស់កោសិកា
C catabolic depletion/ déplétion catabolique របស់ asparagine នៅក្នុងសេរ៉ូម
D ចម្លើយ A,B,C
152 ចូរជ្រើសយកឱសថប្រឆាំងនឹងជំងឺមហារីកដែលជា លោហអសរីរាង្គសាំញ៉ាំ inorganic metal complexes/ complexes métalliques inorganiques ៖
A decarbazine
B Cisplatin
C Methotrexate
D Vincristine
153 ចូរជ្រើសយក indication របស់ estrogenes នៅក្នុង oncological practice/ pratique oncologique ៖
A មហារីកគ្រាប់ឈាមស
B មហារីក prostate
C មហារីក edometrium/ endomètre
D ដុំពកខួរក្បាល
154 ឱសថខាងក្រោមនេះសុទ្ធតែជាស្រឡាយ ឬដេរីវេនៃ nitrosoureas លើកលែងតែ៖
A Carmustine
B Vincristine
C Lomustine
D Semustine
155 ចូរជ្រើសយកក្រុមឱសថ ដែលត្រូវបានប្រើជាឱសថជំនួសក្នុងការព្យាបាលជំងឺមហារីក ៖
A Cytoprotectors/ cytoprotecteurs
B Bone marrow growth factors/ facteurs de croissance de la moelle osseuse
C Antimetastatic agent/ agent antimétastasique
D ចម្លើយ A,B,C
156 ចូរជ្រើសយកក្រុមឱសថដែលរារាំង estrogen ៖
A Leuprolide
B Tamoxifen
C Flutamide
D Anastrozole
157 ចូរជ្រើសយកឱសថ anti-androgen ៖
A Flutamide
B Aminogluthetimide
C Tamoxifen
D Testosterone
158 ចូរជ្រើសយកឱសថដែលរារាំងអង់ស៊ីម aromatase ៖
A Octreotide
B Anastrozole
C Flutamide
D Tamoxifen
159 ចូរជ្រើសយកឱសថដែលស្ថិតក្នុងក្រុម agonists របស់ gonadotropine-releasing hormone/ hormone libérant la gonadotropine ៖
A Leuprolide
B Tamoxifen
C Flutamide
D Anastrozole
{"name":"ង់ទីបុីយ៉ូទិក(Q159) GECHPOR LOVE VIVORN", "url":"https://www.quiz-maker.com/QPREVIEW","txt":"1 \"ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖ \", 2 \"គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖ \", 3 រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial\/ antibactérienគឺ:","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
More Quizzes
Kas oled kliimamuutusteks valmis? Testi oma teadmisi!
1050
Você sabe tudo sobre o ECA? Descubra!
1050
Sort of obscure Disney Quiz
10519
Which Hefflin Kingdom Do You Belong In?
12616
Common Entrance Verbal Aptitude (Quiz 86)
1050
In the past month, has the following situation happened to you?:
210
Do you know me?
11610
Who is your celebrity crush?
630
How well do you know ELLIE
1168
50250
Module E
24120
Interaksi Haiwan S6
8436