Part C1
61 បុរសអាយុ៤៥ឆ្នាំម្នាក់បាន វះកាត់ open right inguinal hernia repair with mesh for a large right inguinoscrotal hernia បីថ្ងៃមកហើយ។ គាត់ចូលមកអាគារសង្រ្គោះបន្ទាន់ដោយមានអាការៈឈឺចាប់យ៉ាងខ្លាំងនៅពងស្វាសតាំងវះរួចមក។ ការពិនិត្យ៖ មិនឃើញមានហើមក្រលៀនទេ តែមានហើមនិងឈឺចាប់តឹងណែននៅថង់ពងស្វាសខាងស្តាំ។ តើរោគវិន្និច្ឆ័យខាងក្រោម មួយណាទំនងជាត្រឹមត្រូវជាងគេ?
A រលាកពងស្វាសនិងអេពីឌីឌីម (Epidiyimo-orchitis)
B រមួលពងស្វាស (Torsion of testis)
C រលាកពងស្វាសខ្វះឈាម(Ischaemic orchitis)
D ការឈឺចាប់តំរងនោម (Renal colic)
E ក្លនលូន inguinal រើឡើងវិញ (Recurrence of the inguinal hernia)
62 បុរសអាយុ៦៥ឆ្នាំម្នាក់ មានអាការៈឈឹចាប់ក្នុងពោះនិងក្អួត រយៈពេល២ថ្ងៃមកហើយ។ គាត់ធ្លាប់មានប្រវត្តិវះដើម្បីកាត់មហារីក rectal cancer៣ឆ្នាំមកហើយ។ ពិនិត្យឃើញមាន៖ ពោះរឹងនិងហើមតឹង។ នៅបណ្តោយកណ្តាលពោះមានសម្លាកស្នាមវះ នៅកណ្តាលសម្លាកមានផ្លែទំហំ៦សង្ទីម៉ែត្រ ស្ទាបឈឺ និងមិនរួញតូច នៅពេលសង្កត់ចូល ។ កាំរស្មីអ៊ិចពោះបង្ហាញរូបភាព central bowel loops with air-fluid levelsជាច្រើន។ តើគំរោងព្យាបាលសមស្របបំផុតគឺអ្វី?
A ព្យាបាលដោយមិនវះកាត់ (Non-operative management)
B ធ្វើរោគវន្និច្ឆ័យតាមការឆ្លុះពោះជាបន្ទាន់ (Emergency diagnostic laparoscopy)
C ធ្វើ Gastrograffin ពោះវៀនតូចមួយខ្សែ (Gastrograffin small bowel series)
D ធ្វើ Gastrograffin enema (Gastrograffin enema)
E វះបើកពោះជាបន្ទាន់ (Emergency exploratory laparotomy)
63 ស្រ្តីស្គម អាយុ៨៥ឆ្នាំម្នាក់ មានដុំពកនៅក្រលៀនខាងឆ្វេង។ គាត់ត្អូញថាចង់ក្អួតនិងក្អួត ហើយធ្លាប់មានប្រវត្តិលើសឈាម និងរីកសរសៃវ៉ែន (varicose veins)។ ពិនិត្យឃើញមាន ដុំពករឹងនៅខាងក្រោមនិងខាងក្រៅនៃ pubic tubercle ខាងឆ្វេង។ ដុំពកនេះមិនរួញតូចហើយ គាត់មិនក្អកទេពេលរុញចូល។ តើរោគវិន្និច្ឆ័យមួយណាដែលទំនងបំផុត?
A Femoral hernia
B Inguinal hernia
C Saphena varix
D Lipoma
E Inguinal lymph nodes
64 ស្រ្តីអាយុ៤០ឆ្នាំម្នាក់ មានអាការៈឈឺចាប់នៅតំបន់ពោះខាងលើស្តាំ ក្រោយជួបគ្រោះថ្នាក់ ដោយរថយន្តល្បឿនលឿនបុកទល់មុខគ្នា ខណៈគាត់អង្គុយនៅកៅអីជួរមុខគេ។ មកដល់ អាគារសង្រ្គោះបន្ទាន់មាន៖ សង្វាក់បេះដូង 100 bpmនិងសំពាធឈាម 110/60 mmHg ។ ពោះរបស់គាត់តឹងល្មមនិងឈឺល្មមនៅតំបន់ខាងលើស្តាំ(mild right upper quadrant tenderness)។ ស៊ីធីស្កែនពោះនិងអាងត្រគាកបង្ហាញថាមានដាច់រហែកថ្លើមទំហំធំល្មមនិងមានសារធាតុរាវនៅជុំវិញ។ តើចម្លើយខាងក្រោមមួយណាជាគំរោងព្យាបាលត្រឹមត្រូវបំផុត?
A ទទួលចូលដើម្បីសង្កេតតាមដានអោយបានដឹតដល់
B ចោះពោះធ្វើរោគវិន្និច្ឆ័យ (Diagnostic laparoscopy)
C វះបើកពោះ (Exploratory laparotomy)
D ធ្វើ Diagnostic peritoneal lavage
E ធ្វើ Angiography +/- embolisation
65 "អ្នកត្រូវបានគេហៅទៅមើលអ្នកជំងឺច្រឡំម្នាក់នៅអាគារវះកាត់ គាត់កំពុងទទួលអុកស៊ីសែនតាមរយៈម៉ាស់ក្នុងកម្រឹត 4L/min។ តើអ្នកគួរសង្កេតមើលលក្ខណៈមួយណាដែល អាចអោយដឹងអំពីភាពធ្ងន់ធ្ងរនៃជំងឺ? You are called to see a confused patient on the surgical wards, who is currently receiving oxygen via facemask at 4L/min. Which of the following observations would suggest that the patient is critically ill? "
A សីតុណ្ហភាពរាងកាយ 39.6ºC
B សង្វាក់បេះដូង 92 bpm
C សង្វាក់ដង្ហើម 38/minute
D សំពាធឈាម110/50 mmHg
E កម្រឹតរលាយអុកស៊ីសែនខាងក្រៅ93% (Peripheral oxygen saturation of 93%)
66 អ្នកត្រូវសួរឡើងវិញអ្នកជំងឺដែលបានកាត់ក្រពះមួយផ្នែករយៈពេល៤ថ្ងៃមកហើយ។ គាត់មានប្រវត្តិជំងឺស្ទះឈាមបេះដូង (ischaemic heart)និង ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ។ ពិនិត្យឃើញមាន៖ សីតុណ្ហភាព 38.3°C សង្វាក់បេះដូង 124/min សំពាធឈាម 124/min ចុងដៃជើងក្តៅឧណ្ហៗហើយ wave-form នៃសរសៃវ៉ែន jugular មើលមិនឃើញទេ។ តើមូលហេតុមួយណាដែទំនងជាងគេនៅក្នុងឈុតឆាកនេះ?
A ករោគមុខរបួស (Wound infection)
B ស្ទះសរសៃឈាមសួត (Pulmonary embolus)
C ខ្វះ(ស្ទះ)សរសៃឈាមចិញ្ចឹមសាច់ដុំបេះដូង (Myocardial infarction)
D នៅមានការហូរឈាមនៅមុខតំណ (anastomosis) ណាមួយ
E សំពាធសង្កត់ដោយសារខ្យល់ចូលសួត (Tension pneumothorax)
67 អ្នកជំងឺប្រុស ធាត់ អាយុ៤៥ឆ្នាំម្នាក់ មានអាការៈឈឺនៅកំភួនជើង និងហើមកែងជើងខាងឆ្វេង ពីរថ្ងៃមកហើយ។ តើចម្លើយខាងក្រោមមួយណាជាការព្យាបាលត្រឹមត្រូវជាងគេ?
A រុំបង់យឺតនិងលេបថ្នាំអាស្ពីរីន ពិនិត្យឡើងវិញក្រោយ៥ថ្ងៃ
B ដេកសម្រាកនិងគងជើងឆ្វេងអោយខ្ពស់
C ស្កែន duplex ultrasound សរសៃវ៉ែនជើងឆ្វេង
D ចាក់ heparin ក្រោមស្បែក៦ថ្ងៃ (Subcutaneous heparin for 6 days)
E ថតកាំរស្មីអ៊ិចធម្មតាកែងជើង (Plain X-ray of the left ankle)
68 តើចម្លើយខាងក្រោម មួយណា មិនមែនជា ចង្កោមរោគសញ្ញាឬរោគសញ្ញា នៃកង្វះឈាម (ischaemia) អវយវៈក្រោមស្រួចស្រាវ?
A ការឈឺចាប់នៅកំភួនជើងពេលសម្រាក (Pain in the calf at rest)
B បាត់ជីពចរនៅកជើង (Absent ankle pulses)
C ស្លេកស្លាំង (Pallor)
D ខ្វិនចលនានៅកជើង/ម្រាមជើង (Paralysis of ankle/toe movement)
E ត្រជាក់ប្រអប់ជើងធៀបនឹងជើងម្ខាងទៀត
69 តើប្រភេទវះកាត់ណាមួយ ដែលក្រោយវះកាត់ ប្រឈមនឹងការកកស្ទះសរសៃវ៉ែនជ្រៅ (deep vein thrombosis=DVT)ខ្លាំងជាងគេ?
A ការប្តូរសន្លាក់ភ្លៅទាំងស្រុង (Total Hip Arthroplasty)
B កាត់ក្រពះដោយសារមហារីក (Gastrectomy for carcinoma)
C កាត់ឬសប្រូស្តាត (Radical prostatectomy)
D វះកាត់រៀបចំឡើងវិញការរីកសរសៃអាអ័ក (Open aortic aneurysm repair)
E វះកាត់ផ្នែកខាងក្រោមពោះ (Abdominoperineal resection)
70 ខាងក្រោមនេះ ជាវិធីបង្ការកកស្ទះសរសៃវ៉ែនជ្រៅក្រោយវះកាត់ តើមួយណាមានប្រសិទ្ធភាពជាងគេ បន្ទាប់ពីចោះពោះពីខាងមុខដើម្បីកាត់មហារីកពោះវៀនស៊ីចម៉ា?
A បូមសរសៃវ៉ែនប្រអប់ជើង (Venous foot pump=VFP)
B សង្កត់លស់គ្នាលើទ្រូង (Intermittent pneumatic compression=IPC)
C ប្រើថ្នាំអេប៉ារីនមានទម្ងន់ម៉ូឡេគុលទាប (Low molecular weight heparin=LMWH)
D ប្រើថ្នាំអាស្ពីរីន (Aspirin)
E "ប្រើវិធីរុំសង្កត់តាមបណ្តោយភ្លៅ (Thigh length graduated compression stocking (GCS)"
71 អ្នកជំងឺប្តូរសន្លាក់ភ្លៅទាំងមូល( Total Hip Arthroplasty=THA)ក្រោយចេញពីមន្ទីរពេទ្យ ៤សប្តាហ៏ គាត់គួរទទួលវិធីបង្ការដុំឈាមកកស្ទះសរសៃវ៉ែនមួយណា?
A ប្រើវិធីរុំសង្កត់ (Graduated compression stocking (GCS)
B ប្រើថ្នាំអាស្ពីរីន (Aspirin)
C ប្រើវ័រហ្វារីន (Warfarin)
D ប្រើថ្នាំអេប៉ារីនមានទម្ងន់ម៉ូឡេគុលទាប (Low molecular weight heparin (LMWH)
E ប្រើថ្នាំអាស្ពីរីននិងក្លរពីដូហ្គ្រែល (Aspirin and clopidogrel)
72 "បុរសអាយុ២៤ឆ្នាំម្នាក់ចូលអាគារសង្រ្គោះបន្ទាន់ក្រោយគ្រោះថ្នាក់ពេលជិះម៉ូតូ។ គាត់មានរបួសគ្រាំជញ្ជាំងទ្រូងនិងដកដង្ហើមមានការឈឺចាប់ ( respiratory distress)។ គោះទ្រូងខាងឆ្វេងមានសម្លេង resonant និងមិនមានឭសម្លេងដង្ហើមទេ។ បំពង់ខ្យល់របស់គាត់ ( trachea)វៀចទៅ ស្តាំ។ តើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវជាងគេគឺអ្វី?"
A ចង្កោមរោគសញ្ញាដកដង្ហើមឈឺចាប់ស្រួចស្រាវ (ARDS)
B ស្ទះសរសៃឈាមសួត(Pulmonary embolism)
C ខ្យល់ចូលសួតដោយឯកឯង (Spontaneous pneumothorax)
D ឈាមក្នុងសួត (Haemothorax)
E សំពាធដោយសារខ្យល់ចូលសួត(Tension pneumothorax)
73 បុរសអាយុ២៥ឆ្នាំម្នាក់មានគ្រោះថ្នាក់ពេលជិះម៉ូតូ។ គាត់បានមកដល់អាគារសង្រ្គោះបន្ទាន់ មានសញ្ញាជីវិត៖ សង្វាក់បេះដូង 130/min,សំពាធឈាម 90/60 mmHg, សង្វាក់ដង្ហើម 32/min, សីតុណ្ហភាព 36ºC, និងកំរិតអុកស៊ីសែនរលាយខាងក្រៅ 97% ។ ជាដំបូងតើអ្នកគួរធ្វើអ្វី?
A វាយតម្លៃផ្លូវដង្ហើមនិងដាក់អុកស៊ីសែនតាមម៉ាស់
B ស៊កកានុលតាមសរសៃវ៉ែននិងយកឈាមដើម្បីធ្វើ cross-match
C វាយតម្លៃឆ្អឹងកងក និងដាក់រណបរឹងនៅក
D វាយតម្លៃ Glasgow Coma Score (Assess his Glasgow Coma Score)
E សំណូមពរ ថតកាំរស្មីអ៊ិចឆ្អឹងកងកនិងទ្រូង
74 បុរសអាយុ២៥ឆ្នាំម្នាក់មានគ្រោះថ្នាក់ពេលជិះម៉ូតូ។ គាត់បានមកដល់អាគារសង្រ្គោះបន្ទាន់ មានសញ្ញាជីវិត៖ សង្វាក់បេះដូង 130/min,សំពាធឈាម 90/60 mmHg, សង្វាក់ដង្ហើម 32/min, សីតុណ្ហភាព 36ºC, និងកំរិតអុកស៊ីសែនរលាយខាងក្រៅ 97%ក្នុងបន្ទប់ ។ តើអ្នកគួរបញ្ចូលសារធាតុរាវតាមសរសៃវ៉ែនតាមរបៀបមួយណា?
A បញ្ចូល ឈាមក្រុម O negative ២ថង់ក្នុងរយៈពេលជាងកន្លះម៉ោង
B សេរ៉ូមប្រៃធម្មតា1litre រយៈពេលជាង២ម៉ោង
C 1litreដិចស្រ្តូស4%និង0.18%សេរ៉ូមប្រៃធម្មតារយៈពេលជាង១ម៉ោង
D សេរ៉ូមប្រៃធម្មតា1litre រយៈពេលជាងកន្លះម៉ោង
E 1 litre សូលុយស្យុង Hartmans រយៈពេលជាង២ម៉ោង
75 ស្រ្តីអាយុ២៤ឆ្នាំម្នាក់ រយៈពេលបីថ្ងៃមកហើយ មានអាការៈឈឺចាប់នៅផ្នែកខាងក្រោមពោះ និងមានក្តៅខ្លួន 39°C ។ គាត់ត្រូវបានចោះពោះកាត់ខ្នែងពោះវៀនដែលរលាកនិងធ្លាយ៥ ថ្ងៃមកហើយ។ ដំណើរការវះកាត់មិនស្មុគស្មាញទេហើយគាត់បានចេញពីរមន្ទីរពេទ្យ២ថ្ងៃក្រោយចូលសម្រាក។ ពិនិត្យឃើញមាន៖ កំដៅ 38.9°C ជីពចរ 120 bs/minute និងសំពាធឈាម140/70 mmHg។ ពោះតឹងល្មមនិងមានការឈឺចាប់ជាមធ្យមនៅរណ្តៅឆ្អឹងផាលខាងស្តាំ(right iliac fossa)។ មុខរបួសនៃការចោះពោះស្អាត។ តើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវបំផុតគឺអ្វី?
A អាប់សែក្នុងពោះ (Intraabdominal abscess)
B លេចធ្លាយកំណាត់ខ្នែងពោះវៀនដែលបានកាត់ (Appendiceal stump leak)
C រលាកចុងខ្នែងពោះវៀនដែលបានកាត់ (Appendiceal stump appendicitis)
D រលាកផ្លូវទឹកនោម (Urinary tract infection)
E រលាកដៃស្បូន (Salpingitis)
76 បុរសម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់ក្រោយមានការប្រទុស្តរាយគ្នា។ Glasgow Coma Score=GCS = 8។ ប្រស្រីភ្នែកខាងស្តាំ រីកគួរអោយកត់សម្គាល់។ ខាងក្រោមនេះតើមួយណាដែលជាអត្ថិភាពសំខាន់ជាង?
A រៀបចំធ្វើស៊ីធីស្កែន(CT)ខួរក្បាលជាបន្ទាន់
B ផ្តល់ម៉ានីតុល (Give mannitol)
C ផ្តល់ហ្វេនីតូអ៊ីន (Give phenytoin)
D បើកផ្លូវដង្ហើម (Establish an airway)
E ត្រួតពិនិត្យរ៉េផ្លេច (Check for reflexes)
77 តើគំរបស្បែកលើជាលិកាទន់ មានលក្ខណៈណាមួយ?
A អាចរៀបចំតាមគ្រប់ រូបរាង ទំរង់ ទំហំ
B មានប្រព័ន្ធផ្គត់ផ្គង់ឈាមដោយផ្ទាល់របស់វា
C មិនអាចរៀបចំទៅតាមគ្រប់ផ្នែកនៃរាងកាយ
D មានគ្រប់ស្រទាប់នៃស្បែកនិងសាច់ដុំ
E ក្រោយពេលទទួលផលមិនប៉ះពាល់ដល់ផ្នែកខាងក្រោមនៃទីតាំងដែលផ្តល់ទេ (Does not leave a donor site behind after harvesting)
78 មានអត្ថន័យយ៉ាងដូចម្តេច ក្នុងពេលមានការឈឺចាប់ក្នុងពោះខ្លាំងៗស្រួចស្រាវ ?
A អាការៈនេះកើតឡើងយ៉ាងហោចណាស់ ១២ម៉ោងមកហើយ
B វាកាន់តែធ្ងន់ធ្ងរបើអ្នកជំងឺមិនអាចពិពណ៌នាអោយបានច្បាស់លាស់
C ការឈឺចាប់ដូចគេចាក់និងខ្លាំងឡើងនៅពេលដកដង្ហើមចូល
D ការឈឺចាប់ថេរនិងធ្ងន់ធ្ងរ (Is constant and severe)
E វាទើបចាប់ផ្តើមហើយកើនឡើងនិងខ្លាំងក្លា
79 "សំដៅលើថ្នាំបន្ថយការឈឺចាប់ ketamine តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ? Regarding analgesic doses of ketamine, which of the following statements is correct? "
A គួរផ្តល់អោយទៅអ្នកជំងឺហឺតដោយប្រុងប្រយ័ត្នបើសិនជាទងសួតរួមខ្លាំង
B វាទំនងជាមូលហេតុធ្វើអោយចង់ក្អួតនិងក្អួត
C It antagonises the effects of opiates
D វាមិនទំនងជាមូលហេតុនៃពិបាកដកដង្ហើម
E វាអាចឈឺចាប់ neuropathic យ៉ាងខ្លាំង (It may worsen neuropathic pain)
80 បុរសអាយុ៥៦ឆ្នាំម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត។ ពេលអ្នកវាយតម្លៃលើប្រព័ន្ធដង្ហើមឃើញមាន៖ ការចលនារីកសួតស្តាំថយចុះ។ គោះមានសម្លេង dull នៅផ្នែកខាងក្រោយនិងខាងក្រៅនៃសួតស្តាំ តែមានសម្លេង resonant នៅសួតខាងឆ្វេង។ គាត់មានការឈឺចាប់នៅយ៉ាងខ្លាំងនៅក្លៀកស្តាំ។ បាត់សម្លេងដង្ហើមនៅផ្នែកខាងក្រោមសួតស្តាំ និងមាន generally vesicular with occasional crackles នៅកន្លែងផ្សេងទៀត។ ផ្អែកលើរោគសញ្ញាដែលមានខាងដើម តើរោគវិន្និច្ឆ័យមួយណាទំនងជាត្រឹមត្រូវជាងគេ?
A ហូរឈាមនៅក្នុងទ្រូងខាងឆ្វេង (Haemothorax on the right)
B ខ្យល់ចូលក្នុងទ្រូងខាងស្តាំធម្មតា (Simple pneumothorax on the right)
C រលាកក្លែបក្រោមនៃសួតស្តាំ (Right lower lobe aspiration pneumonitis)
D ជំងឺហឺតធ្ងន់ធ្ងរស្រួចស្រាវ (Acute severe asthma)
E របួសគ្រាំសួតទាំងមូល (Generalised lung contusions)
81 បុរសអាយុ៤៥ឆ្នាំម្នាក់ចូលមកអាគារសង្រ្គោះបន្ទាន់ក្នុងអាការៈឈឺចាប់នៅផ្ទៃក្រៅកដៃក្រោយដួលច្រត់បាតដៃលើដី ក្នុងពេលកដៃលាអស់ ។ពិនិត្យឃើញមានការឈឺចាប់នៅ anatomical snuffbox។ កាំរស្មីអ៊ិចមិនឃើញមានការបាក់ឆ្អឹងពិតប្រាកដណាមួយទេ។ តើការបាក់ឆ្អឹងណាមួយ ដែលអ្នកសង្ស័យជាងគេ?
A បាក់ថ្នាំងទី១ឆ្អឹងមេដៃ (Fracture of the proximal thumb)
B បាក់ឆ្អឹងស្កាហ្វូអ៊ីតនៃកដៃ (Fracture of the scaphoid)
C បាក់ឆ្អឹង radial styloid (Fracture of the radial styloid)
D បាក់គល់ឆ្អឹងបាតដៃទី២ (Fracture of the base of the second metacarpal bone)
E បាក់ឆ្អឹង capitate នៃកដៃ (Fracture of the capitate)
82 បុរសអាយុ៤៥ឆ្នាំម្នាក់ មកដល់អាគារសង្រ្គោះបន្ទាន់ក្រោយកង់របស់គាត់បុកជាមួយ រថយន្ត។ គាត់នៅនិយាយធម្មតា និងមិនមានការបាត់ស្មារតីទេនៅក្នុងព្រឹត្តិការណ៍នេះ។ ការពិនិត្យមិនមានអ្វីគួរកត់សម្គាល់ទេលើកលែងតែមានជាំ ( brusing) នៅរណ្តៅគ្រាប់ភ្នែកសងខាង។ ស៊ីធីស្កែនក្បាលឃើញដុំខ្យល់តូចៗមួយចំនួននៅក្នុងប្រអប់លលាដ៏ក្បាល។
A ស្រុតឆ្អឹងលលាដ៏ក្បាល (Depressed skull fracture)
B របួសក្បាលបិទមុខ (Closed head injury)
C ឈាមកកនៅ Subdural (Subdural haematoma)
D បាក់ឆ្អឹងបាតលលាដ៏ក្បាល (Base of skull fracture)
E ឈាមកកនៅSubarachnoid (Subarachnoid haemorrhage)
83 លោកស្រី ជុប អាយុ៦០ឆ្នាំ ចូលមកអាគារសង្រ្គោះបន្ទាន់ក្រោយជិះម៉ូតូជួបគ្រោះថ្នាក់។ ការអង្កេតដំបូងឃើញ៖ ផ្លូវដង្ហើមធម្មតា ការដកដង្ហើមធម្មតា សង្វាក់ដង្ហើម២០/នាទី ជីពចរ៩០/នាទី សំពាធឈាម140/90 mmHg; Glasgow Coma Score= 15។ ការអង្កេតបន្ទាប់មិនឃើញមានអ្វីគួរកត់សម្គាល់ លើកលែងតែការឈឺចាប់នៅពេលសង្កត់ចូល ផ្នែកកណ្តាលឆ្អឹងសន្ទះទ្រូង។ ថតកាំរស្មីអ៊ិចមិនឃើញមានឈាមនិងខ្យល់ក្នុងទ្រូង ឬបាក់ឆ្អឹង ទេ។ តើរោគវិន្និច្ឆ័យមួយណាទំនងជាត្រឹមត្រូវជាងគេ?
A បាក់ឆ្អឹងសន្ទះទ្រូង (Fractured sternum)
B របួសជាលិកាទន់ (Soft tissue injury)
C បាក់ឆ្អឹងជំនី (Fractured ribs)
D របួសគ្រាំបេះដូង (Cardiac contusion)
E ដុំឈាមកកនៅមេឌីយ៉ាស្តាំង (Mediastinal haematoma)
84 ស្រ្តីអាយុ៦៥ឆ្នាំម្នាក់ចូលមកអាគារសង្រ្គោះបន្ទាន់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ។ ក្រោយការវាយតម្លៃដំបូង គាត់ត្រូវបានគេរកឃើញថាមានបាក់ឆ្អឹងដងកាំបិតខាងឆ្វេង(fractured left clavicl) និងមានរំកិលចុងឆ្អឹងបន្តិច។ បន្ទាប់ពីការចាក់ morphine5 mg ចូលសាច់ដុំ តើការព្យាបាលខាងក្រោមនេះមួយណាសមស្របបំផុត ?
A ចាក់ bupivacaine ចូល epidural ទ្រូងដើម្បីបន្ថយការឈឺចាប់
B បន្ថយការឈឺចាប់តាមខួរឆ្អឹងខ្នងដោយ bupivacaine
C វះដាក់លោហធាតុភ្ជាប់ឆ្អឹងដងកាំបិតក្រោមការប្រើថ្នាំសណ្តំ
D ដាក់លោហធាតុភ្ជាប់ឆ្អឹងខាងក្រៅក្រោមការប្រើថ្នាំស្ពឹកនឹងកន្លែង
E លេបថ្នាំបន្ថយការឈឺចាប់និងអចល័តដៃដោយប្រើសំពត់ព្យួរដៃទៅនឹងក
85 បុរសអាយុ២២ឆ្នាំម្នាក់ ចូលមកអាគារសង្រ្គោះបន្ទាន់ក្រោយគេផ្តួលពេលលេងបាល់អោប។ គាត់ត្អូញថាឈឺដៃឆ្វេងនិងមិនអាចធ្វើចលនាស្មាស្តាំព្រោះឈឺ។ កាំរស្មីអ៊ិចបង្ហាញថាតួឆ្អឹងដើមដៃ (humerus)បានបាក់នៅផ្នែកកណ្តាល និងមានរំកិលចុងឆ្អឹងបាក់បន្តិច។ ដៃឆ្វេងមានកំដៅនិងជីពចរចុងដៃធម្មតា។ វេទនារម្មណ៍នៅផ្នែកខាងលើដៃឆ្វេងក៏ធម្មតា។ តើការព្យាបាលមួយណាសមស្របបំផុតចំពោះការបាក់ឆ្អឹងដើមដៃនេះ(humeral fracture)?
A លេបថ្នាំបន្ថយការឈឺចាប់ទប់ដៃបាក់ដោយសំពត់ត្រីកោណស្ពាយ
B វះតម្រង់ឆ្អឹងនិងភ្ជាប់ឆ្អឹងខាងក្នុងដោយលោហធាតុក្រោមការប្រើថ្នាំសណ្តំ
C ភ្ជាប់ឆ្អឹងខាងក្រៅក្រោមការប្រើថ្នាំស្ពឹកនឹងកន្លែង
D ថតសរសៃឈាមអវយវៈលើដើម្បីបញ្ជាក់ថាមិនមានដាច់សរសៃអាទែរប្រាស្យាល់ឆ្វេងទេ
E ទាញតម្រង់ឆ្អឹងប្រើថ្នាំរំងាប់អារម្មណ៍
86 យុវតី១៥ឆ្នាំម្នាក់ មានអាការៈឈឺចាប់នៅរណ្តៅឆ្អឹងផាលខាងស្តាំ (right iiac fossa)១២ម៉ោងមកហើយ។ តើចង្កោមរោគសញ្ញាឬរោគសញ្ញាខាងក្រោមនេះ មួយណាដែលជាទូទៅមិនត្រូវបានគេរាប់បញ្ចូលដើម្បីធ្វើរោគវិ ន្និច្ឆ័យថាជារលាកខ្នែងពោះវៀនស្រួចស្រាវ?
A ការឈឺចាប់ចាប់ផ្តើមនៅតំបន់ជុំវិញផ្ចឹតនិងប្រមូលផ្តុំនៅរណ្តៅឆ្អឹងផាលខាងស្តាំ
B សីតុណ្ហភាពរាងកាយ 39.5oC
C ឈឺចាប់ (Tenderness) នៅនឹងកន្លែងរណ្តៅឆ្អឹងផាលស្តាំ
D អណ្តាតក្រខ្វក់និងពិបាកដកដង្ហើម (Coated tongue with bad breath)
E ការឈឺចាប់ចាប់ផ្តើមនៅតំបន់រណ្តៅឆ្អឹងផាលខាងស្តាំ
87 "ស្រ្តីអាយុ៣៥ឆ្នាំម្នាក់មានអាការៈឈឺចាប់នៅរណ្តៅឆ្អឹងផាលខាងស្តាំ ( right iliac fossa)២៤ម៉ោងមកហើយ។ គាត់មានការឈឺចាប់ល្មមពេលចុចរួចដកដៃលឿន (moderate rebound tenderness) នៅ រណ្តៅឆ្អឹងផាលខាងស្តាំ។ តើចម្លើយខាងក្រោមមួយណាដែលមិនសូវទំនងជារោគ វិន្និច្ឆ័យ ត្រូវញែកចេញ?"
A រលាកខ្នែងពោះវៀនស្រួចស្រាវ (Acute appendicitis)
B អាប់សែដៃស្បូនខាងស្តាំ (Right tubo-ovarian abscess)
C រលាកកូនកណ្តុរម៉េសង់តេរីក (Mesenteric adenitis
D បែក ovarian follicle (Mittelschmertz syndrome)
E បែកគីសអង់ដូម៉ែត្រនៃអូវ៉ែរ (Ruptured endometrial cyst of the ovary)
88 ស្រ្តីចំណាស់អាយុ៧២ឆ្នាំម្នាក់មានអាការៈឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង។ គាត់មានឈ្មោះរង់ចាំការវះកាត់ថង់ប្រម៉ាត់ ដោយសារគ្រួស ដោយប្រើឧបករណ៍អង់ដូស្កូប (laparoscopic cholecystectomy)។ ក្នុងសភាពមិនក្តៅខ្លួន ជីពចរនិងសម្ពាធឈាមធម្មតាឈឺចាប់នៅតំបន់ចុងដង្ហើម។ ជាមួយរោគវិន្និច្ឆ័យបណ្តោះអាសន្ន គឺរលាកលំពែងស្រួចស្រាវ ត្រូវបានបញ្ជាក់ថាមានការកើនឡើងកម្រឹតលីប៉ាសនិងអាមីឡាស។ តើចម្លើយខាង ក្រោមមួយណាមិនមានប្រយោជន៍ដល់ការព្យាករណ៍ភាពធ្ងន់ធ្ងរនៃការរលាកលំពែងស្រួចស្រាវនេះ?
A បរិមាណគោលិកាសកើនលើសពី 16,000
B កំរិត អាមីឡាសក្នុងសេរ៉ូមលើសពី 1,000 I/U
C អាយុលើសពី ៥៥ (Age greater than 55)
D អាល់ប៊ុយមីនក្នុងសេរ៉ូមទាបជាង 32 g/l (Serum albumin < 32 g/l)
E សំពាធអុកស៊ីសែនក្នុងអាទែរទាបជាង 60 mmHg
89 តើការប្រើថ្នាំស្ពឹកនឹងកន្លែង lignocaine លើសរីរាង្គមួយណានៅខាងក្រោមនេះ មិនមានប្រសិទ្ធភាព?
A គ័រណេ (Cornea)
B ផ្នែកខាងក្រោយបំពង់ក (Posterior pharynx)
C រន្ធត្រចៀក (Auditory canal)
D បង្ហួរនោម (Urethra)
E ភ្នាសច្រមុះ (Nasal mucosa)
90 បុរសអាយុ២៣ឆ្នាំម្នាក់មានអាការៈឈឺចាប់ក្នុងពោះក្រោយត្រូវនឹងគ្រាប់កាំភ្លើងមួយគ្រាប់នៅទ្រូងខាងឆ្វេង ( single low velocity gunshot wound to the left chest។ ផ្លូវចូលនៃមុខរបួសទំហំ3 cm នៅខាងក្រោមនិងខាងក្រៅក្បាលដោះខាងឆ្វេង ផ្លូវចេញទំហំ 6 cm នៅខាងក្រោមឆ្អឹងស្លាបប្រជៀវឆ្វេង។ បំពង់បង្ហូរទ្រូងដំបូងមានឈាម 400 ml ម៉ោងក្រោយមកជាង 50 ml។ កាំរស្មីអ៊ិចបង្ហាញថាសួតរីកធំនិងមានទឹកក្នុងស្រោមសួត។ ដំបូងសំពាធឈាម 70/20 mmHg ជីពចរ 120/min ។ បន្ទាប់ពីបញ្ចូលសេរ៉ូមប្រៃ 2 litres សំពាធឈាម 85/55 mmHg ជីពចរ110/min ។ ការធ្វើស៊ីធីស្កែនសំដៅកន្លែងប៉ះទង្គិចពោះ (focused abdominal scan in trauma)ដំបូង មិនឃើញមានអ្វីទេ។ តើជំហ៊ានព្យាបាលបន្ទាប់ទៀតគួរធ្វើអ្វី?
A ស៊ីធីស្កែនទ្រូងនិងពោះ
B ស៊ីធីស្កែនសំដៅកន្លែងប៉ះទង្គិចពោះ ឡើងវិញ (Repeat focused abdominal scan in trauma)
C បន្តការសង្កេតនិងតាមដាន(Continued observation)
D វះបើកពោះជាបន្ទាន់ (Emergency laparotomy)
E វះបើកកន្លែងរបួសដោយចាក់ថ្នាំស្ពឹកនឹងកន្លែង
91 ស្រ្តីអាយុ៤៨ឆ្នាំម្នាក់ស្រាប់តែចាប់ផ្តើមចុកពោះខាងស្តាំក្នុងពេលកំពុងលេងតឺនីស។ គាត់ បានរៀបរាប់ប្រាប់អ្នកថា ការឈឺចាប់ដូចចាក់នឹងកាំបិតនៅពោះខាងក្រោមស្តាំដោយមានក្អួតផង។ ការពិនិត្យឃើញមានក្តៅតិចតួច (37.2ºC) និងឈឺនៅផ្នែកខាងស្តាំ ក្រោមផ្ចឹតនិងមានដុំម៉ាស់មួយនៅតំបន់នេះ។ តើរោគវិន្និច្ឆ័យខាងក្រោមមួយណាទំនងជាត្រឹមត្រូវជាងគេ?
A រលាកខ្នែងពោះវៀនស្រួចស្រាវ (Acute appendicitis)
B មហារីកផ្នែកខាងដើមពោះវៀនធំ (Caecal carcinoma)
C ដុំឈាមកកក្នុងស្រោមពោះវៀនត្រង់ (Haematoma of the rectus sheath)
D រមួលដុំគីសអូវ៉ែរ (Torsion of an ovarian cyst)
E រលាកថង់ប្រម៉ាត់ស្រួចស្រាវ (Acute cholecystitis)
92 បុរសអាយុ៧២ឆ្នាំម្នាក់វះកាត់ប្តូរសន្លាក់ជង្គង់ទាំងមូល ២ថ្ងៃក្រោយវះ ឃើញមានហើមជើងនិងឈឺចាប់កំភួនជើងនៅពេលធ្វើចលនា។ តើរោគវិន្និច្ឆ័យខាងក្រោមមួយណា ទំនង ជាត្រឹមត្រូវបំផុត?
A ជាការហើមធម្មតាក្រោយវះ (Normal post operative swelling)
B ករោគសន្លាក់ស្រួចស្រាវ (Acute joint infection)
C ស្ទះឈាមក្នុងសរសៃអាទែរប៉ូព្លីតេ (Popliteal artery thrombosis)
D ហូរឈាមចូលទៅចន្លោះសន្លាក់ក្រោយវះ
E ស្ទះឈាមក្នុងសរសៃវ៉ែនជ្រៅ ក្រោយវះកាត់ (DVT)
93 បុរសអាយុ២៤ឆ្នាំម្នាក់ធ្លាក់ពីម៉ូតូ។ គាត់ត្រូវខ្វិនមួយកំណាត់ខ្លួនតាំងពីកន្លែងកើតហេតុ និងបាត់វេទនារម្មណ៍នៅកម្រឹត T10។ អ្នកពិនិត្យគាត់ឡើងវិញនៅបន្ទប់សង្រ្គោះបន្ទាន់។ ជើងទាំងពីររបស់គាត់ឡើងក្តៅឧណ្ហៗនិងត្រូវបានបញ្ចូលថ្នាំយ៉ាងត្រឹមត្រូវល្អ តែគាត់មានសង្វាក់បេះដូង លឿន (105 bpm)និងសម្ពាធឈាមទាប (85/40 mmHg)។ កម្រឹតអេម៉ូក្លូប៊ីនធម្មតា (120 g/L)។ តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ?
A គាត់ត្រូវបានគេសង្ស័យថាមានហូរឈាមខាងក្នុង និងត្រូវថតបន្តទៀតដើម្បីបញ្ជាក់ដល់រោគវិន្និច្ឆ័យ
B "គាត់ត្រូវបានគេគេសង្ស័យថាមានហូរឈាមខាងក្នុងនិងត្រូវបញ្ចូលឈាមទាំង មូល"
C ខួរឆ្អឹងខ្នងរបស់គាត់រងការប៉ះទង្គិចហើយត្រូវសង្រ្គោះដោយ crystalloid
D គាត់ជាអត្តពលិកវ័យក្មេងហើយនេះជាបញ្ហាធម្មតាសម្រាប់អាយុគាត់
E ខួរឆ្អឹងខ្នងរបស់គាត់រងការប៉ះទង្គិច ដែលអាចសះស្បើយដោយការចាក់បញ្ចូល methylprednisolone ក្នុងបរិមាណខ្ពស់តាមសរសៃវ៉ែន។
94 បុរសអាយុ៥០ឆ្នាំម្នាក់ត្រូវបានបញ្ជូនពីផ្ទះក្នុងពេលដែលគាត់មានអារម្មណ៍ឈឺខ្ទោកៗនៅចង្កេះនិងចាប់ផ្តើមឈឺភ្លាមៗយ៉ាងខ្លាំងនៅជើងឆ្វេង។ ការឈឺចាប់រាលដាលពីត្រគាកទៅខាងក្រោយភ្លៅនិងកំភួនជើង។ ការឈឺចាប់នេះមានរយៈពេល២សប្តាហ៍មកហើយ។ បច្ចុប្បន្នគាត់គាត់សង្កេតឃើញសាច់ដុំកំភួនជើងខាងឆ្វេងចុះខ្សោយ។ ជើងឆ្វេងគាត់មិនអាចឈរនៅលើម្រាមបាន។ ស៊ីធីស្កែនឆ្អឹងកងចង្កេះបង្ហាញថាថាសទ្រនាប់ឆ្អឹងកងលៀនទៅខាងឆ្វេងធ្វើអាយខូចខាតឬសសរសៃប្រសាទ S1 ។ តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ?
A គួរត្រូវធ្វើការវះកាត់ព្យាបាល (Surgical treatment should be offered)
B "ធ្វើការព្យាបាល ដោយរូបសាស្រ្តអោយត្រឹមត្រូវយ៉ាងតិច២ខែ (Intensive physiotherapy for at least 2 months should be offered)"
C ត្រូវចាក់ស្តេរ៉ូអ៊ីតទៅក្នុងEpidural
D សម្រាកនិងថ្នាំបន្ថយការឈឺចាប់
E ".ការសម្រេចចិត្តធ្វើការវះកាត់អាស្រ័យលើទំហំនៃថាសទ្រនាប់តាមរយៈការថត MRI "
95 "ស្រ្តីអាយុ៦៥ឆ្នាំម្នាក់ដួលក្នុងខណៈដែលគាត់បំពេញការងារដោយឈរនៅក្នុងទឹកត្រជាក់។ នៅពេលដួលគាត់សង្កេតឃើញថាប្រវេប្រវាត្រូវក្បាល។ បន្ទាប់មកត្រូវបានគេនាំចូលអាគារបន្ទាន់និងធ្វើស៊ីធីស្កែន បង្ហាញថាមានឈាមនៅក្នុងបាតក្រោមនៃ cistern ( basal cisterns) ។ តើរោគវិន្និច្ឆ័យប្រហាក់ប្រហែលបំផុតគឺមួយណា? "
A ការហូរឈាមនៅ Subarachnoid (Subarachnoid haemorrhage)
B ការហូរឈាមនៅក្នុងខួរក្បាល (Intracerebral haemorrhage)
C ការហូរឈាមនៅ Epidural (Epidural haemorrhage)
D ការហូរឈាមនៅExtradural (Extradural haemorrhage)
E ការហូរឈាមនៅ Subdural (Subdural haemorrhage)
{"name":"Part C1", "url":"https://www.quiz-maker.com/QPREVIEW","txt":"61 បុរសអាយុ៤៥ឆ្នាំម្នាក់បាន វះកាត់ open right inguinal hernia repair with mesh for a large right inguinoscrotal hernia បីថ្ងៃមកហើយ។ គាត់ចូលមកអាគារសង្រ្គោះបន្ទាន់ដោយមានអាការៈឈឺចាប់យ៉ាងខ្លាំងនៅពងស្វាសតាំងវះរួចមក។ ការពិនិត្យ៖ មិនឃើញមានហើមក្រលៀនទេ តែមានហើមនិងឈឺចាប់តឹងណែននៅថង់ពងស្វាសខាងស្តាំ។ តើរោគវិន្និច្ឆ័យខាងក្រោម មួយណាទំនងជាត្រឹមត្រូវជាងគេ?, 62 បុរសអាយុ៦៥ឆ្នាំម្នាក់ មានអាការៈឈឹចាប់ក្នុងពោះនិងក្អួត រយៈពេល២ថ្ងៃមកហើយ។ គាត់ធ្លាប់មានប្រវត្តិវះដើម្បីកាត់មហារីក rectal cancer៣ឆ្នាំមកហើយ។ ពិនិត្យឃើញមាន៖ ពោះរឹងនិងហើមតឹង។ នៅបណ្តោយកណ្តាលពោះមានសម្លាកស្នាមវះ នៅកណ្តាលសម្លាកមានផ្លែទំហំ៦សង្ទីម៉ែត្រ ស្ទាបឈឺ និងមិនរួញតូច នៅពេលសង្កត់ចូល ។ កាំរស្មីអ៊ិចពោះបង្ហាញរូបភាព central bowel loops with air-fluid levelsជាច្រើន។ តើគំរោងព្យាបាលសមស្របបំផុតគឺអ្វី?, 63 ស្រ្តីស្គម អាយុ៨៥ឆ្នាំម្នាក់ មានដុំពកនៅក្រលៀនខាងឆ្វេង។ គាត់ត្អូញថាចង់ក្អួតនិងក្អួត ហើយធ្លាប់មានប្រវត្តិលើសឈាម និងរីកសរសៃវ៉ែន (varicose veins)។ ពិនិត្យឃើញមាន ដុំពករឹងនៅខាងក្រោមនិងខាងក្រៅនៃ pubic tubercle ខាងឆ្វេង។ ដុំពកនេះមិនរួញតូចហើយ គាត់មិនក្អកទេពេលរុញចូល។ តើរោគវិន្និច្ឆ័យមួយណាដែលទំនងបំផុត?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
More Quizzes
740
Khmer Alphabets Test
31160
1050
Win a Las Vegas Experience!!!
1160
Prueba 1
100
U.S. States Quiz - Number 3!
1265
General Knowledge
100
LA MAISON - LA CHAMBRE
1058
Trivia
320
SO
1366
Soltiamon Christian School System
ICT First Quiz - Topic Information and Computer Security
Direction: Answer all questions (Multiple Choice)
Class: 10th Grade A
10555
Wild Boys: Which Duran Duran member are you in the music video?
10596