area IV 4.Clinical Sciences (1-64)

1.អ្នកជំងឺម្នាក់អាយុ 62ឆ្នាំ មានប្រវត្តិកើតជំងឺលើសឈាម (Hypertension/ Hypertension) និង gout/ goutte ហើយបច្ចុប្បន្នចាប់ផ្តើមព្យាបាលជំងឺលើសឈាម (Hypertension/Hypertension)។ តើឱសថមួយណា ដែលជាជម្រើសដ៏សមស្របបំផុតនៅពេលចាប់ផ្តើមការព្យាបាលដំបូងដោយផ្អែកលើ JNC-VII (Joint National Committee VII) ?
Chlorothiazide
Torsemide
Tenormin
Chlorthalidone
2.បណ្តាការប្រើឱសថខាងក្រោមនេះសុទ្ធតែអាចបណ្តាលអោយបេះដូងដើរយឺត (bradycardia/bradycardie) លើកលែងតែមួយគឺ៖
Terazosin
Verapamil
Diltiazem
Ziac (bisoprolol et hydrochlorothiazide)
3.អ្នកជំងឺម្នាក់ត្រូវការ cardioselective beta-blocker / bêta-bloquant cardioselective ក្នុងរបបនៃការព្យាបាលជំងឺថ្មីមួយរបស់គាត់ myocardial infarction / infarctus du myocarde ក្រោយចេញពីមន្ទីរពេទ្យថ្មីៗ ។ អ្នក ផ្តល់ដំបូន្មានអោយគាត់ប្រើ៖
Labetalol
Esmolol
Propranolol
Atenolol
4.តើឱសថបញ្ចុះសម្ពាធឈាមមួយណាខាងក្រោម (antihypertensive agents / antihypertenseurs) ដែលនៅកម្រិតប្រើដំបូងអាចបង្កអោយខ្យល់គ (first-dose syncope/syncope à la première dose), ញ័រដើមទ្រូង (palpitations/ palpitations), ហើម (peripheral edema/oedème périphérique) និង priapism/priapisme?
Hydralazine
Nitroprusside
Prazosin
Verapamil
5.តើឱសថខាងក្រោមនេះ មួយណាជាឱសថបញ្ចុះសម្ពាធឈាម (antihypertensive agents/ antihypertenseurs) ដែលអាចបណ្តាលអោយមាន lupus syndrome / syndrôme lupus, postural hypotension / hypotension posturale និង peripheral neuropathy / neuropathie périphérique ខ្លាំងជាងគេ?
Atenolol
Hydralazine
Guanfacine
Mibefradil
6.តើឱសថបញ្ចុះសម្ពាធឈាម (antihypertensive agents/antihypertenseurs) អ្វីដែលមិនគួរប្រើ ចំពោះអ្នកជំងឺមាន essential hypertension / hypertension essentielle និងធ្លាប់មានប្រវត្តិធ្លាក់ទឹកចិត្ត (depression/dépression) ព្រមទាំងមានគំនិតចង់សម្លាប់ខ្លួន (suicidal ideation/idée suicide)?
Captopril
Prazosin
Metolazone
Reserpine
7.ខាងក្រោមនេះគឺជាមូលហេតុបន្ទាប់បន្សំ (secondary causes/causes secondaires) ដែលអាចបណ្តាលឲ្យមានជំងឺលើសឈាម (hypertension/hypertension) លើកលែងតែ៖
renovascular disease / maladies rénovasculaires
pheochromocytoma / phénochromocytome
systemic lupus erythematosus / lupus érythemateux systématique
primary aldosteronism / aldostérone primaire
8.ក្នុងចំណោមយន្តការ (mechanisms/mécanisme) ខាងក្រោម តើមួយណាដែលជាគុណប្រយោជន៍ បានមកពីការប្រើ beta-blockers / bêta-bloquant ក្នុងការព្យាបាលជំងឺ heart failure / insuffisance cardiaque?
ភ្ញោច beta 2-receptors / bêta récepteur 2
បង្កើនចង្វាក់បេះដូង និងបន្ថយសំពាធឈាម
ភ្ញោច beta 1-receptors / récepteurs bêta-1
រាំងខ្ទប់ (blockade/blocage) ការកើនទ្បើងសកម្មភាពប្រព័ន្ធប្រសាទ sympathetic/ sympathique
9.រោគសញ្ញាទាំងអស់ខាងក្រោមគឺជា adverse effets / effets indésirables របស់ digoxin លើកលែងតែ៖
ចង្អោរ (nausea/nausée)
មិនឃ្លានអាហារ (anorexia/anorexie)
ភាន់ច្រឡំ (confusion/confusion)
ខ្សោយតម្រងនោមស្រូចស្រាវ (acute renal failure/insuffisance rénale aigüe)
10.ជំងឺខ្សោយបេះដូង(Heart failure/insuffisance cardiaque) អាចកាន់តែធ្ងន់ធ្ងរទ្បើងៗ ដោយការប្រើប្រាស់ឱសថណាមួយ ឬណាខ្លះក្នុងចំណោមឱសថខាងក្រោម?
     1- Naproxen 
     2- Glipizide
     3- Crestor
1 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
2 និង 3 ត្រឹមត្រូវ
11.តើការក្អក គឺជាផលរំខានរបស់ឱសថណាមួយ ក្នុងចំណោមឱសថខាងក្រោម?
Ramipril
Valsartan
Carvedilol
Torsemide
12.តើឱសថណាមួយក្នុងចំណោម ACE (angiotensin converting enzyme inhibitors) / IEC (inhibiteurs d’enzyme de conversion) ខាងក្រោម មានរយៈពេលធ្វើសកម្ម​ភាព​​ខ្លីជាងគេបំផុត?
Ramipril
Captopril
Lisinopril
Monopril
13.តើរោគសញ្ញាណាមួយ ឬណាខ្លះក្នុងចំណោម ផលរំខាននៃ lisinopril អាចត្រូវបានចៀសវាង ដោយការប្តូរប្រើ candesartan?
     1- សម្ពាធឈាមថយចុះ (hypotension)
     2- ខ្សោយតម្រងនោម (renal insufficiency/insuffisance rénale)
     3- កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង (hyperkalemia/hyperkaliémie)
     4- ក្អក
1, 2 និង 3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
2 និង 3 ត្រឹមត្រូវ
4 ត្រឹមត្រូវ
14.អន្តរៈកម្ម (Interaction) ដ៏គួរឲ្យកត់សំគាល់មួយ អាចកើតមានប្រសិនបើ digoxin ត្រូវបានប្រើរួមគ្នាជាមួយ៖
Biaxin
Fosinopril
Glyburide
Lipitor
15.ឱសថព្យាបាលខាងក្រោម អាចបណ្តាលអោយបេះដូងដើរយឺត (bradycardia/ bradicardie) លើកលែងតែ៖
Carvedilol
Amiodarone
Digoxin
Dobutamine
16.តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ត្រូវបានហាមចំពោះអ្នកជំងឺមានប្រវត្តិ angioedema / angioedème ដោយប្រើ lisinopril ?
Captopril
Torsemide
Spironolactone
Milrinone
17.ឃ្លាខាងក្រោមគឺជាការពិតអំពីការប្រើប្រាស់ Furosemide ក្នុងការព្យាបាលជំងឺខ្សោយបេះដូង (heart failure/insuffisance cardiaque) លើកលែងតែ៖
វាបន្ថយការស្លាប់ និងបន្ថយការវិវឌ្ឍនៃជំងឺខ្សោយបេះដូង
កម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ គឺជាផលរំខាន
ការឆ្លើយតប អាចត្រូវបានវាយតម្លៃដោយការត្រួតពិនិត្យទម្ងន់អ្នកជំងឺ
bioavailability / biodisponibilité របស់ Furosemide ត្រូវបានកាត់បន្ថយដោយចំណីអាហារ
18.តើឃ្លាមួយណាខាងក្រោម ដែលជាលក្ខណៈសំគាល់សំខាន់នៅពេលប្រើប្រាស់ beta-blockers/ bêta-bloquants សម្រាប់ព្យាបាលជំងឺខ្សោយបេះដូង (heart failure/ insuffisance cardiaque)?
ប្រសិទ្ធភាពចំពោះតែអ្នកជំងឺ post-myocardial infarction / infactus post myocarde
គ្រប់ beta-blockers/ bêta-bloquants មានប្រសិទ្ធភាពស្មើគ្នា សំរាប់ការព្យាបាល heart failure / insuffisance cardiaque
ការព្យាបាលគួរតែចាប់ផ្តើមនៅ target dose / dose cible
ការព្យាបាលត្រូវបានចាប់ផ្តើមនៅ low doses / doses faibles និងកើនទ្បើងបន្តិចម្តងៗ
19.តើកម្រិត (dose) នៃការប្រើឱសថមួយណា គួរតែត្រូវបានកាត់បន្ថយ ចំពោះអ្នកជំងឺខ្សោយតម្រងនោម (renal insuffisance/insuffisance rénale)?
Metoprolol
Carvedilol
Digoxin
Nitroglycerin
20.តើឃ្លាខាងក្រោមមួយណា ដែលពិតជាជាប់ទាក់ទងទៅនឹងការព្យាបាលដោយ digoxin ចំពោះអ្នកជំងឺមានជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ (chronic heart failure / insuffisance cardiaque chronique)?
ការព្យាបាលព្រមគ្នាជាមួយ glyburide អាចបង្កើនកំរិត Digoxin នៅក្នុងឈាម
ការព្យាបាលព្រមគ្នាជាមួយ amiodarone អាចបង្កើនកម្រិត Digoxin នៅក្នុងឈាម
Digoxin ត្រូវបានហាមមិនអោយប្រើប្រាស់ ចំពោះអ្នកជំងឺមាន heart failure / insuffisance cardiaque និង atrial fibrillation / fibrillation atriale
Target concentration / concentration cible របស់ Digoxin នៅក្នុងឈាមគឺ 0.5-1.0 ng/mL
21.តើ beta-blockers / bêta-bloquants មួយណា ដែលរាំងខ្ទប់ (block/bloquer) α1-receptors / récepteurs α1 និងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខ្សោយបេះដូង (heart failure/insuffisance cardiaque) ?
Metoprolol
Carvedilol
Bisoprolol
Atenolol
22.Nitrates បន្ថយតម្រូវការអុកស៊ីសែនតាមរយៈយន្តការ (mechanism/mécanisme) ៖
     1. Peripheral vasodilatation / vasodilatation périphérique
     2. Arterial vasodilatation / vasodilatation artérielle
     3. បន្ថយ contractility / contractilité
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
1, 2 និង 3 ត្រឹមត្រូវ
23.តើ beta-blockers / bêta-bloquants ណាមួយខាងក្រោម មានសកម្មភាព ISA (intrinsic sympathomimetic activity) / ASI (activité sympathomimétique intrinsèque)?
Tenormin
Sectral
Inderal
Lopressor
24.តើឱសថខាងក្រោមមួយណា ដែលហាមមិនអោយប្រើក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីប្រើ Nitrate ?
Metoprolol
Quinapril
Verapamil
Sildenafil
25.តើមូលហេតុមួយណាខាងក្រោម ដែលមិនមែនជាមូលហេតុបន្ទាប់បន្សំនៃការកើនឡើងនៃកម្រិតលីពីដក្នុងឈាម(hyperlipidemia/hyperlipidémie)?
High LDL / LDL élevé
Hypothyroidism / hypothyroïdie
Diabetes / diabètes
Renal disease/maladie rénale
26.តើជីវសំយោគ cholesterol / cholestérole អាចត្រូវបានថយចុះដោយសារ សារធាតុខាងក្រោមមួយណា ?
Statins
Oat bran / son d’aboine
Bile acide sequestrants (resins) / chélateurs des acides biliaires (résines)
Ezetimibe
27.ចូរជ្រើសរើសឱសថ ដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើការបង្កើន HDL ៖
Lovastatin
Pravastatin
Gemfibrozil
Niaspan
28.ចូរជ្រើសរើសចំណាត់ថ្នាក់ឱសថ​ ដែលមានឥទ្ធិពលក្នុងការធ្វើឲ្យ LDLថយចុះ ៖
Nicotinic acid / acide nicotique
Fibric acids / acides fibrique
Omega-3 fatty acids / acide gras omega-3
HMG-CoA reductase inhibitors / inhibiteurs HMG-CoA reductase
29.ចូរជ្រើសរើសចម្លើយត្រឹមត្រូវ ៖
Diabetes / Diabètes ប្រឆាំងគ្នាដាច់ខាតទៅនឹងការប្រើប្រាស់ nicotinic acid / acide nicotinique.
Aspirin / Aspirine ត្រូវប្រើ 3ដងក្នុងមួយថ្ងៃ ដើម្បីការពារការបំផ្លាញដោយ niacin / niacine
Germfibrozil អាចកាត់បន្ថយ triglycerides / triglycerides ប្រមាណជា 50%
Colesevelam មានបញ្ហា tolerence របស់អ្នកជំងឺដូចគ្នានឹង Cholestyramine
30.កម្រិតលីពីដក្នុងឈាមកើនឡើង (hyperlipidemia/hyperlipidémie) សំដៅទៅលើ៖
ការកើនទ្បើងនៃ apolipoproteins / apolipoprotéines
Hypercholesterolemia / hypercholestérolémie
កម្រិតខ្ពស់នៃកោសិកាឈាមស
ការបរិភោគប្រូតេអ៊ីនកើនឡើង
31.តើតម្លៃលេខខាងក្រោមមួយណា បង្ហាញពីកម្រិត optimal LDL / LDL optimal ?
> 190 mg/dL
< 40 mg/dL
< 150 mg/dL
< 100 mg/dL
32.ចូររកតេស្តមន្ទីរពិសោធន៏ដំបូងមួយ ដែលត្រូវធ្វើមុនប្រើ statin / statine ៖
រាប់ចំនួនកោសិកាឈាមស (WBC/GB)
Complete blood cell count / Numération formule sanguine-plaquette (CBC/NFS-plaquette)
តេស្តវាយតម្លៃមុខងារថ្លើម (liver function tests/test de la fonction hépatique)
រក creatinine/créatinine ក្នុងសេរ៉ូម
33.កម្រិតរបស់ insuline ត្រូវបានកែសម្រួលទៅតាម parameters / paramètres ខាងក្រោម៖
     1. លទ្ធផលតេស្តវាយតម្លៃមុខងារថ្លើម (liver function tests / test de la fonction hépatique)
     2. ការធ្វើរបបអាហារ (Dietary intake/régime alimentaire)
     3. កាយចលនា និងលំហាត់ប្រាណ
     4. កម្រិតជាតិស្ករនៅក្នុងឈាម
     5. ការពិនិត្យភ្នែក (Ophthalmic examinations/examens ophtalmiques)
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
2, 3 និង 4 ត្រឹមត្រូវ
34.តើ Diabetes mellitus / Diabètes sucrés ជាមូលហេតុនៃផលវិបាកណាមួយក្នុងចំណោមផលិបាកខាងក្រោម?
រលាកលំពែង (Pencreatitis/Pencréatite)
Fatty liver / stéatose hépatique
ភាពងងឹតភ្នែក
ភាពស្តាប់មិនឮ (Deafness/Surdité)
35.តើរោគសញ្ញាមួយណាខាងក្រោម ដែលបង្ហាញថាអ្នកជំងឺកំពុងមានផលវិបាក រយៈពេលវែងដោយសារ Diabetes mellitus / Diabète sucré?
Tachycardia / tachycardie
Glucosuria / glucosurie
Leukocytosis / leucocytose
Proteninuria / protéinurie
36.តើ Sulfonylurea / Sulfonylurée មួយណាដែលធ្វើអោយមានគ្រោះថ្នាក់ខ្ពស់បំផុត នៃការអូសបន្លាយកម្រិតជាតិស្ករទាបនៅក្នុងឈាម (prolonged hypoglycemia /prolongé l’hypoglycémie) ចំពោះមនុស្សចាស់?
Tolazamide
Tolbutamide
Chlorpropamide
Glimepiride
37.Metformin មិនមែនជាជម្រើសសម្រាប់អ្នកជំងឺ ដែលមានលក្ខណៈវិនិច្ឆ័យ ណាមួយខាងក្រោម​៖
ភាពស្លេកស្លាំងដោយកង្វះជាតិដែក
តម្រងនោមដំណើរមិនល្អ
លើសសម្ពាធឈាម
Type 2 DM / Diabète sucré type 2
38.តើរោគសញ្ញាមួយណាក្នុងចំណោមខាងក្រោម ជាព្រឹត្តិការណ៍មិនចង់បាន (adverse drug event / évènement indésirable) របស់ Glucophage?
ទ្បើងទម្ងន់
នោមញឹក
រាក
Lactic acidosis / acido-lactique
39.ទាក់ទងទៅនឹងការព្យាបាលដោយ acarbose ប្រយោគខាងក្រោមនេះ សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
ហាមមិនឲ្យប្រើ acarbose ក្នុងជំងឺ inflammatory bowel disease / maladie inflammatoire intestinale
លេប acarbose ពេលចាប់ផ្តើមបរិភោគបាយ
acarbose មិនបណ្តាលអោយកម្រិតជាតិស្ករក្នុងឈាមចុះទាប ឬទ្បើងទម្ងន់
ត្រូវធ្វើតេស្តវាយតម្លៃមុខងារថ្លើម ត្រូវផ្តល់អោយរៀងរាល់ ៣ខែ ក្នុងរយៈពេលមួយឆ្នាំដំបូង និងបន្ទាប់មកត្រូវធ្វើម្តងម្កាល (ប្រសិនបើ dose > 50 mg បីដងក្នុងមួយថ្ងៃ)
40.អ្នកជំងឺទទួលការប្រឹក្សាទាក់ទងទៅនឹង meglitinides / métaglitinides គួរតែរាប់បញ្ចូលនូវចំនុចខាងក្រោម៖
     1- ត្រូវលេបក្នុងរយៈពេល 30នាទី មុនអាហារ
     2- ប្រសិបបើគ្មានអាហារ កុំលេប
     3- វាបង្កើនការប្រើប្រាស់ជាតិស្ករមុនពេលបរិភោគអាហារ
     4- ធ្វើអោយជាតិស្ករទ្បើងខ្ពស់ក្នុងឈាម (ដែលជា potential adverse drug event / évènement indésirable potentiel)
1 ត្រឹមត្រូវ
3​ ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
2, 3 និង 4 ត្រឹមត្រូវ
41.ក្នុងចំណោមឱសថសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមខាងក្រោម តើឱសថមួយណា ដែលមិនត្រូវការធ្វើតេស្តវាយតម្លៃមុខងារ របស់ថ្លើម?
Glargine
Miglitol
Rosiglitazone
Acarbose
42.ខាងក្រោមនេះជាសញ្ញា ឬរោគសញ្ញានៃកម្រិតជាតិស្ករក្នុងឈាមថយចុះ (hypoglycemia/hypoglycémie) លើកលែងតែ៖
បេះដូងដើរលឿន
បែកញើស
ភាពញ័រ (Shakiness/tremblement)
នោមច្រើន
43.កម្រិតលើសនៃ levothyroxine អាចបណា្តលអោយ៖
ទ្បើងទំងន់
ពុកឆ្អឹង
មិនអាចទ្រាំទ្រនឹងភាពត្រជាក់
បេះដូងដើរយឺត
44.តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលអាចបង្ក hypothyroidism / hypothyroidie?
     1- Amitriptyline
     2- Lithium
     3- Amiodarone
1 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
2 និង 3 ត្រឹមត្រូវ
45.ឱសថទាំងអស់ខាងក្រោមនេះ សុទ្ធតែអាចបន្ថយឥទ្ឋិពលរបស់ thyroid hormone supplementation / effet d'hormone thyroïde supplémentaire លើកលែងតែ៖
Antiacids / antiacides
Bile acid sequestrants / chélateurs des acides biliaires
Estrogens / estrogènes
Theophylline / theophylline
46.អ្នកជំងឺម្នាក់មិនអាចទ្រាំទ្របាននឹងកំដៅ ស្រកទម្ងន់ បេះដូងដើរលឿន ញ័រ (tremor/tremblement) និងការថប់បារម្ភអារម្មណ៍ (anxiety/anxiété) អាចត្រូវបានព្យាបាលដោយ៖
Acetaminophen
Mitotane
Cyproheptadine
Propylthiouracil
47.តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលត្រូវបានប្រើព្យាបាលជំងឺ Cushing?
     1- Ketoconazole
     2- Aminoglutethimide
     3- Mitotane
1 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
1, 2 និង 3 ត្រឹមត្រូវ
48.តើឱសថមួយណាក្នុងចំណោមឱសថខាងក្រោម ដែលបន្ថយការសំយោគcortisol?
Cortrosyn
ACTH
Oxandrolone
Metyrapone
49.ការស្រូបរបស់ ketoconazole ថយចុះ អាចកើតទ្បើង ប្រសិនបើគេប្រើវាជាមួយ​ នឹងឱសថ ឬលក្ខខណ្ឌណាមួយខាងក្រោមនេះ៖
Antacids​ / antiacides
Food / repas
Wafarin
Cyclosporine
50.តើការប្រើប្រាស់ឱសថមួយណាក្នុងចំណោមឱសថខាងក្រោមនេះ ដែលតម្រូវ​ ឲ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការបញ្ចេញ adrenal hormones / hormones surrénales ?
Methyltestosterone
Mitotane
Desmopressin
Iodides
51.តើឱសថណាមួយខាងក្រោមនេះ ត្រូវបានប្រើដើម្បីព្យាបាលវិបត្ត adrenal crisis / crise surrénalienne ?
Cosyntropin
Aminoglutethimide
Fluoxymesterone
Hydrocortisone
52.តើឥទ្ធិពលណាមួយខាងក្រោមនេះមិនមែនជាឥទ្ធិពល (effect/effet) របស់ glucocorticoids / glucocorticoïdes ?
immunosuppression
បន្ថយការសំយោគ prostaglandin / prostaglandine
រារាំង glycogenolysis / glycogénolyse
បន្ថយ neutrolphils / neutrophiles នៅកន្លែងមាន infection
53.តើការប្រើប្រាស់ glucocorticoids / glucocorticoïdes រយៈពេលយូរអាចអោយអ្នកជំងឺកើតនូវរោគសញ្ញាណាមួយខាងក្រោម?
ឈឺសន្លាក់
ធាត់
ជំងឺ Alzheimer
ពុកឆ្អឹង
54.អ្នកជំងឺម្នាក់ប្រើ prednisone 40 mg ជារៀងរាល់ថ្ងៃរយៈពេល 6ខែ។ ការបញ្ឈប់ភ្លាមៗអាចបណ្តាលអោយកើតមានជំងឺណាមួយខាងក្រោម?
ជំងឺសាច់ដុំ
ទឹកនោមផ្អែម
Infection
វិបត្ត Adrenal crisis / crise surrénale
55.ភាពងាយទទួលរងគ្រោះថ្នាក់ដោយសារជំងឺ peptic ulcer / ulcère peptique កើនឡើងនៅពេល NSAIDs / AINS ត្រូវបានគេប្រើរួមគ្នាជាមួយឱសថណាមួយខាងក្រោមនេះ?
Ranitidine
Ferrous sulfate
Dexamethasone
Carbamazepine
56.តើឱសថណាមួយខាងក្រោម ត្រូវបានប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យ adrenal insufficiency / insuffisance surrénale?
Desmopressin
Clemastine
Captopril
Cosyntropin
57.តើ hormone ណាមួយខាងក្រោម ត្រូវបានបញ្ចេញដោយក្រពេញ pituitary / hypophyse?
Adrenocorticotropic hormone / hormone adrénocorticotrophine
Testosterone / testostérone
Cortisol
Thyroxine
58.តើពាក្យ ឬ ឃ្លាមួយណាខាងក្រោម មិនមែនជាគុណភាពព្យាបាល (indication) របស់ testosterone / testostérone?
កង្វះឈាម
hypogonadism / hypogonadisme
ពន្យាភាពពេញវ័យ
ភាពរីកលូតលាស់នៃរាងកាយ (body building/musculation)
59.ឱសថការីម្នាក់ទទួលបានវេជ្ជបញ្ជាមួយសរសេរអោយប្រើប្រាស់ Fosamax ® (Alendronate) 70 mg ជារៀងរាល់ថ្ងៃដើម្បីការពារ (prevention) ជំងឺពុកឆ្អឹង ជាមួយនឹង ការណែនាំដល់អ្នកជំងឺអោយលេបឱសថនេះជាមួយអាហារ និង រក្សាដងខ្លួនឲ្យនៅឈរ (ឈរ ឬ អង្គុយ) យ៉ាងហោចណាស់ 30នាទី បន្ទាប់ពីលេបឱសថនេះ។ តាមរយៈឃ្លាខាងក្រោមនេះ ចូររក កំហុសមួយនៅក្នុងវេជ្ជបញ្ជានេះ៖
dose របស់ Fosamax គួរតែ 35 mg រៀងរាល់សប្តាស៏ដើម្បីបង្ការពុកឆ្អឹង និងមិនគួរលេបឱសថនេះក្នុងកំឡុងពេលពិសារអាហារទេ
Fosamax គួរតែលេបយ៉ាងហោចណាស់ 30នាទី មុនពេលបាយ
អ្នកជំងឺអាចគេងសំរាក 1ម៉ោង ក្រោយពេលលេប Fosamax
ជ្រើសរើស B និង C ជាចំលើយត្រឹមត្រូវ
60.ខាងក្រោមនេះគឺជាចន្លោះកម្រិតអនុញ្ញាតឲ្យប្រើប្រចាំថ្ងៃរបស់កាល់ស្យូមចំពោះមនុស្សពេញវ័យ។ តើមួយណាជាចន្លោះកម្រិតត្រឹមត្រូវ?
200-400 mg
250-500 mg
300-600 mg
1000-1500 mg
61.តើមួយណាក្នុងចំណោមឱសថខាងក្រោម ត្រូវបានចាត់ទុកជាជម្រើសដំបូងក្នុងការព្យាបាល ជំងឺពុកឆ្អឹង ក្រោយពេលអស់រដូវ?
Alendronate
Calcitonin
Prempro
Denosumab
62.តើមួយណាក្នុងចំណោមឱសថខាងក្រោម មានទម្រង់ជាឱសថចាក់ផង និង ឱសថបាញ់ច្រមុះផង?
Raloxifene
Alendronate
Teriparatide
Calcitonin
63.តើមួយណាក្នុងចំណោមឱសថខាងក្រោម មិនបង្កើនហានិភ័យ (risk/risque) នៃជំងឺពុកឆ្អឹង?
Anticonvulsants
Tamoxifen
Glucocorticoids
Estrogen
64.តើកម្រិតរបស់ raloxifene ណាមួយដែលគេផ្តល់អនុសាសន៏អោយប្រើក្នុងការការពារ និងព្យាបាលជំងឺពុកឆ្អឹង ក្រោយពេលអស់រដូវ?
10 mg ជារៀងរាល់ថ្ងៃ
15 mg ជារៀងរាល់ថ្ងៃ
40 mg ជារៀងរាល់ថ្ងៃ
60 mg ជារៀងរាល់ថ្ងៃ
0
{"name":"area IV 4.Clinical Sciences (1-64)", "url":"https://www.quiz-maker.com/Q4CMMF9J6","txt":"1.អ្នកជំងឺម្នាក់អាយុ 62ឆ្នាំ មានប្រវត្តិកើតជំងឺលើសឈាម (Hypertension\/ Hypertension) និង gout\/ goutte ហើយបច្ចុប្បន្នចាប់ផ្តើមព្យាបាលជំងឺលើសឈាម (Hypertension\/Hypertension)។ តើឱសថមួយណា ដែលជាជម្រើសដ៏សមស្របបំផុតនៅពេលចាប់ផ្តើមការព្យាបាលដំបូងដោយផ្អែកលើ JNC-VII (Joint National Committee VII) ?, 2.បណ្តាការប្រើឱសថខាងក្រោមនេះសុទ្ធតែអាចបណ្តាលអោយបេះដូងដើរយឺត (bradycardia\/bradycardie) លើកលែងតែមួយគឺ៖, 3.អ្នកជំងឺម្នាក់ត្រូវការ cardioselective beta-blocker \/ bêta-bloquant cardioselective ក្នុងរបបនៃការព្យាបាលជំងឺថ្មីមួយរបស់គាត់ myocardial infarction \/ infarctus du myocarde ក្រោយចេញពីមន្ទីរពេទ្យថ្មីៗ ។ អ្នក ផ្តល់ដំបូន្មានអោយគាត់ប្រើ៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker