Area I 2.Microbiologie 1- 66
1.អ្នកជំងឺផ្ទុកវីរុសហ៊ីវ (VIH) ម្នាក់ បានសួរអ្នកអំពីឱកាសរបស់គាត់ដែលអាច នឹងវិវឌ្ឍទៅការលេចចេញរោគសញ្ញាអេដស៍ (SIDA) ។ តើតេស្តខាងក្រោមនេះមួយណាដែលមានប្រយោជន៍ជាងគេបំផុត?
A.តេស្តរាប់ចំនួនកោសិកា lymphocyte CD4
B.តេស្តរាវរកអង្គបិដបក្ខប្រឆាំងនឹង វីរុស ហ៊ីវ (VIH)
C.តេស្តរាវរកវីរុសហ៊ីវដោយបច្ចេកទេស RT-PCR
D.តេស្តកំណត់កម្រិត Néoptérine
2.ការបង្ករោគដោយ វីរុស herpès simplex (HSV) ដែលជាវីរុសបង្កជំងឺលើមនុស្ស ត្រូវបានអត្ថាធិប្បាយយ៉ាងត្រឹមត្រូវបំផុតដោយឃ្លាណាមួយខាងក្រោមនេះ ៖
A.ជាញឹកញាប់មានការប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តាល (CNS/système nerveux central) និងសរីរាង្គខាងក្នុង (visceral organs/organes viscérales)
B.វាកម្រមានការលាប់ឡើងវិញលើបុគ្គលដែលមានអង្គបដិបក្ខក្នុងកំរិតខ្ពស់
C.វាអាចមានសកម្មភាពរើឡើងវិញដែលបណ្តាលមកពីមានវិបត្តិផ្លូវចិត្ត ឬសំដិលខ្លួនយូរនឹងពន្លឺព្រះអាទិត្យ
D.ការបង្ករោគដំបូង ជាញឹកញាប់កើតឡើងបានដោយការស្រូបវីរុសតាមពោះវៀន (intestinal absorption/absorption intestinale)
3.ជំងឺ mononulcléose infectieuse / infectious mononucleosis ជាជំងឺបង្កដោយវីរុស និងធ្វើអោយទ្រុឌទ្រោមដល់សព៌ាង្គកាយ។ តើប្រយោគមួយណានៅខាងក្រោមនេះ ដែលបង្ហាញពីលក្ខណៈនៃជំងឺ?
A.ជំងឺនេះវាកើតមានជាញឹកញាប់ជាងគេបំផុតលើក្មេងដែលមានអាយុ តិចជាង 14ឆ្នាំ
B.ជំងឺនេះបណ្តាលមកពីវីរុសម្យ៉ាងឈ្មោះ Rhabdovirus
C.វីរុស Epstein-Barr ជាមេរោគបង្កហេតុ
D.អ្នកឆ្លើយតបនឹងការព្យាបាលដោយមានការផលិតអង្គបដិបក្ខ hétérophile (heterophile antibodies/anticorps hétérophile)
4.ទិដ្ឋភាពគ្លីនីកនៃការបង្ករោគដោយ arbovirus សមស្របនឹងលក្ខណៈមួយក្នុងចំណោម លក្ខណៈទាំងបី ៖ ការរលាកខួរក្បាល (encéphalite) , គ្រុនឈាម (hemorrhagic fever / fièvre hémorragique) , ឬគ្រុនរួមជាមួយការឈឺសាច់ដុំ (Fever with myalgia / fièvre avec myalgie) ។ លក្ខណៈមួយរបស់ arbovirus គឺ ៖
A.ចម្លងតាមរយៈភ្នាក់ងារចម្លងប្រភេទ arthropode
B.ជាទូទៅវាមានភាពធន់នឹងអេទែ (resistant to ether/résistant avec éther)
C.ជាញឹកញាប់វាបណ្តាលអោយមានលេចចេញជារោគសញ្ញាចំពោះមនុស្ស (symptmatic infection/infection symptomatique)
D.វាមានទំនាក់ទំនងយ៉ាងជិតស្និទនឹង parvovirus
5.ជំងឺមួយប្រភេទនៃប្រភេទជំងឺឆ្លងតាមការរូមភេទ ដែលជួបប្រទះជាញឹកញាប់ ហើយអាចនឹងបង្កអោយទៅជាមហារីកមាត់ស្បូន (cervical carcinoma / carcinome du col utérin) បណ្តាលដោយវីរុសមួយណាខាងក្រោមនេះ ៖
A.Cytomégalovirus
B.Papillomavirus
C.Epstein-Barr virus
D.Virus herpès simplex
6.ជំងឺរលាកថ្លើម ប្រភេទ E (Hepatitis E / hépatite E) ដែលជា ជំងឺថ្លើមបង្កដោយវីរុស (viral hepatitis / hépatite virale) ដែលថ្មីៗនេះទើបនឹងត្រូវបានកំណត់លក្ខណៈ ត្រូវបានអត្ថាធិប្បាយយ៉ាងត្រឹមត្រូវបំផុត ដោយប្រយោគខាងក្រោមណាមួយ?
A.វាមិនមានការគំរាមកំហែងដល់ការផ្តល់និងការចាក់បញ្ចូលឈាម
B.វាជាមួលហេតុចំបងនៃជំងឺរលាកថ្លើមតាមការចាក់បញ្ចូលឈាម
C.វាកើតមានជាញឹកញាប់នៅអាមេរិកខាងជើង
D.វាជាវីរុសដែលមាន ADN តែមួយខ្សែ (ADN à simple brin / single-stranded DNA)
7.ការបង្ករោគដោយវីរុសរលាកថ្លើមប្រភេទ D (HDV, virus delta) អាចកើតមានរួមគ្នាជាមួយការបង្ករោគដោយវីរុសរលាកថ្លើមប្រភេទ B (HBV) ឬ ក៏មាននៅក្នុងបុគ្គលដែលមានផ្ទុកវីរុសរលាកថ្លើមប្រភេទ B ពីព្រោះ HDV ជាវីរុសមាន លក្ខណៈមិនពេញលេញ (defective virus/virus défectif) ដែលចាំបាច់វាត្រូវការវីរុស HBV សំរាប់បំពេញមុខងារក្នុងការបង្កើតកូនវីរុសថ្មី (replication/réplication) ។ តើ serological test / test sérologique ណាមួយ ដែលអាចយកមកប្រើប្រាស់សំរាប់កំណត់ថាអ្នកជំងឺម្នាក់មានវីរុស HDV ជាអ្នកផ្ទុកវីរុស HBV ?
A.តេស្តរកអង់ទីហែ្សន HBs (Ag HBs/HBsAg)
B.តេស្តរកអង្គបដិបក្ខ IgM anti-HBc/HBc IgM
C.តេស្តរកអង់ទីហែ្សន HBe (Ag HBe/HBeAg)
D.តេស្តរកអង្គបដិបក្ខ IgM anti-HBs/HBs IgM
8.គិលានុបដ្ឋាកយិកាម្នាក់ លេចចេញរោគសញ្ញាគ្លីនីក ដូចគ្នានឹងការរលាកថ្លើម (hepatitis/hépatite) ។ នាងបានរៀបរាប់ឡើងវិញថា នាងបានមុតម្ជុលចាក់ថ្នាំ ប្រហែលជា 4 ខែ មកហើយ បន្ទាប់ពីបានចាក់បូមឈាមពីអ្នកជម្ងឺម្នាក់ ។ លទ្ធផលនៃ serological test / test sérologique របស់នាងបានបង្ហាញថា អវិជ្ជមាននៃអង់ទីហែ្សន HBs (HBsAg/Ag HBs) , អង្គបដិបក្ខ anti-HBs និងអវិជ្ជមានផងដែរនៃវីរុសរលាកថ្លើមប្រភេទ A (HAV) ប៉ុនែ្តនាងមាន អង្គបដិបក្ខ IgM anti-core វិជ្ជមាន។ គិលានុបដ្ឋាកយិកានេះ៖
A.ពុំមានជំងឺរលាកថ្លើមដោយវីរុសប្រភេទ B ទេ
B.មានរលាកថ្លើមដោយវីរុសប្រភេទ A
C.ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការបង្ករោគរលាកថ្លើមដោយវីរុស ប្រភេទ B
D.ស្ថិតនៅក្នុងដំណាក់កាលបង្អួច “Window/Fenêtre” (គឺបន្ទាប់ពីការលិចបាត់នូវ អង់ទីហែ្សន HBs និងការលេចឡើងនូវអង្គបដិបក្ខ anti-HBs)
9.អត្រាមរណៈភាព បណ្តាលមកពីការរលាកខួរក្បាលដោយ វីរុស Eastern equine encephalitis / encéphalite équine de l’Est (EEE) មានកម្រិតខ្ពស់ ។ ការគ្រប់គ្រងការចម្លងជំងឺនេះ អាចធ្វើបានដោយការលុបបំបាត់ (Eradication/éradication) ៖
A.សត្វសេះ
B.បក្សី
C.មូស
D.ចៃ (Fleas/puce)
10.មនុស្សពេញវ័យដែលធ្លាប់កើតអុតស្វាយ (varicelle/varicella) ពេលនៅកុមារភាព មានឱកាសកើតនូវទំរង់លាប់ឡើងវិញដែលជាជម្ងឺរើម (zona/shingles) ។ តើភ្នាក់ងារដែលបង្កជំងឺនេះ ស្ថិតនៅក្នុងអំបូរវីរុសណាមួយខាងក្រោមនេះ៖
A.Herpesviridae
B.Poxviridae
C.Adenoviridae
D.Myxoviridae
11.វីរុសបង្ករជំងឺរលាកថ្លើមប្រភេទ D (វីរុស delta) ជាវីរុសមិនពេញលក្ខណៈ (virus défectif / defective virus)។ វាអាចបង្កើតកូនវីរុសថ្មី (réplication) បានតែនៅក្នុងកោសិកាដែលបង្ករោគរួចទៅហើយ (cellule infectée/infected cell) ដោយសារប្រភេទវីរុសមូយណានៅខាងក្រោមនេះ ៖
A.វីរុសរលាកថ្លើមប្រភេទ A
B.វីរុស Epstein-Barr
C.វីរុសរលាកថ្លើមប្រភេទ G
D.វីរុសរលាកថ្លើមប្រភេទ B
12.បុគ្គលិកមន្ទីរពេទ្យម្នាក់ ត្រូវបានរកឃើញថាគាត់មានវត្តមានអង់ទីហែ្សននៃផ្ទៃក្រៅរបស់វីរុសរលាកថ្លើមប្រភេទ B (antigène HBs/HBsAg) ។ ការធ្វើតេស្តវិភាគបន្តបន្ទាប់មកទៀត គេបានរកឃើញមានវត្តមានអង់ទីហែ្សន e (HBeAg/AgHBe) ផងដែរ ។ បុគ្គលិកមន្ទីរពេទ្យនេះភាគច្រើនអាច៖
A.មានការឆ្លងវីរុស និងមានជំងឺរលាកថ្លើមសកម្ម (active hepatitis / hépatite active)
B.មានការឆ្លងវីរុស ប៉ុន្តែមិនមានជំងឺរលាកថ្លើមសកម្ម
C.មិនមានការបង្ករោគដោយវីរុស
D.មានលទ្ធផលតេស្តវិភាគជីវសាស្រ្តមិនត្រឹមត្រូវ (លទ្ធផល faux positif / false-positive) ចំពោះជំងឺរលាកថ្លើម
13.វីរុស alpha (Alphavirus) បណ្តាលអោយកើតមានជំងឺមួយណាខាងក្រោមនេះ ៖
A.ជំងឺវីរុស Marburg
B.ជំងឺ encéphalite de Saint Louis / St.Louis encephalitis
C.ជំងឺ encéphalite équine de l’Ouest / Western equine encephalitis
D.ជំងឺDengue
14.សមាសធាតុប្រឆាំងវីរុស (Antiviral compounds/composants anti-viraux) មួយចំនួន ត្រូវបានអភិវឌ្ឍក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។ សារធាតុមួយក្នុងចំណោមសារធាតុទាំងនោះ គឺ Ribavirin/Ribavirine ។ Ribavirin/Ribavirine ជា nucleoside / nucléoside សំយោគដែលមានរចនាសម្ព័ន្ធទាក់ទងនឹង guanosine ។ ការព្យាបាលដោយ Ribavirin / Ribavirine ត្រូវបានប្រើប្រាស់ដោយជោគជ័យ ដើម្បីប្រឆាំងនឹង៖
A.វីរុស syncytium respiratoire (RSV)
B.វីរុស Herpès simplex (HSV)
C.វីរុសរលាកថ្លើមប្រភេទ B
D.វីរុស Coxsackie ក្រុម A (Group A coxsackievirus /Coxsackievirus groupe A)
15.តើនីតិវិធី ឬ រោគសញ្ញាគ្លីនីកមួយណាដូចតទៅនេះ ដែលបញ្ជាក់យ៉ាងច្បាស់លាស់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ infectious mononucleosis / mononucléose infectieuse ដែលបណ្តាលមកពីវីរុស Epstein-Barr ៖
A.ការធ្វើរោគវិនិច្ឆ័យដោយមន្ទីរពិសោធន៍ផ្អែកសំខាន់លើការរកឃើញវត្តមានកោសិកា lymphocyte atypique / atypical lymphocytes និងអង្គបដិបក្ខ EBV-specific antibody / spécifique anti-EBV
B.ការដុះលូតលាស់របស់វីរុសក្នុងកោសិកានៃថ្នាលបណ្តុះជាលិកា (tisssue culture cells / cellules de culture tissulaire)
C.មានវត្តមានអង្គបដិបក្ខ hétérophile ក្នុងសេរ៉ូមអ្នកជំងឺ
D.រកឃើញការរីករាលដាលនៃកូនកណ្តុរ (lymphadenopathie/lymphadenopathy) និងការកើតអណ្តើក (splenomegaly/splénomégalie) នៅពេលពិនិត្យគ្លីនីក
16.តើក្រុមមនុស្សប្រភេទណាមួយខាងក្រោមនេះ អាចជាក្រុមដែលប្រឈមមុខខ្ពស់នឹងគ្រោះថ្នាក់ឆ្លងជំងឺ ហ៊ីវ (VIH) ៖
A.សមាជិកគ្រួសារទាំងឡាយ ដែលក្នុងនោះមានបុគ្គលផ្ទុកវីរុសហ៊ីវស្នាក់នៅជាមួយ
B.បុគ្គលិកបដិសណ្ឋារកិច្ចនៅក្នុងមន្ទីរពេទ្យ
C.កម្មកររោងចក្រដែលសហការីរបស់គាត់មានផ្ទុកវីរុស ហ៊ីវ
D.និយោជិក សេវាកម្មបរទេស ដែលសំរាកពេទ្យក្នុងប្រទេសហ្សាអ៊ា (Zaire) ដោយមូលហេតុហូរឈាមដំបៅ (hémorragie ulcéreuse/bleeding ulcers)
17.អ្នកជំងឺម្នាក់ មានគ្រប់រោគសញ្ញាក្រពះ-ពោះវៀន (Gastrointestinal symptoms / Isymptômes gastro-intestinaux) នៃការបង្ករោគដោយវីរុស រលាកថ្លើមប្រភេទ A (HAV) ។ លទ្ធផលវិភាគនៃតេស្ត IgG anti-HAV និង IgM anti-HAV របស់គាត់ គឺអវិជ្ជមាន ។ មូលហេតុមូយ នៃការបង្ករោគនេះគឺ ៖
A.អង់ទីហ្សែនផ្ទៃខាងក្រៅ (HBsAg/AgHBs) របស់វីរុស រលាកថ្លើមប្រភេទ B
B.វីរុស រលាកថ្លើមប្រភេទ C
C.វីរុស រលាកថ្លើមប្រភេទ D
D.វីរុស រលាកថ្លើមប្រភេទ E
18.ស្រ្តីអ្នកជំងឺនៅផ្ទះម្នាក់អាយុ 70ឆ្នាំ បានបដិសេធការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយ ហើយបន្ទាប់មកគាត់បានកើតជំងឺផ្ដាសាយ។ គាត់បានស្លាប់ដោយការហើមសួតស្រួចស្រាវ (pneumonie aiguë/acute pneumonia) បន្ទាប់ពីកើតផ្ដាសាយបានមួយសប្តាហ៍។ មូលហេតុចំបងបំផុតនៃការហើមសួតស្រួចស្រាវក្រោយពីផ្ដាសាយ (pneumonie aiguë post-influenza/postinfluenzal pneumonia) គឺ ៖
A.Legionnella
B.Listeria
C.Staphylococcus aureus
D.Klebsiella
19.តើវីរុសណាមួយខាងក្រោម ធ្វើការចម្លងជាបឋមតាម ផ្លួវ មាត់-លាមក (voie oro-fécale / fecal-oral route) ?
A.វីរុស encéphalite de Saint Louis / St.Louis encephalitis virus
B.Virus de la fièvre à tique de Colorado / Colorado tick fever virus
C.Coxsakievirus
D.វីរុសគ្រុនលឿង (virus de la fièvre jaune/Yellow fever virus)
20.Hantavirus ជាភ្នាក់បង្ករោគ ។ តើប្រយោគណាមួយខាងក្រោម ដែលបានធ្វើការអត្ថាធិប្បាយយ៉ាងត្រឹមត្រូវបំផុត ដែលទាក់ទងនឹងវីរុសនេះ៖
A.មានរោគសញ្ញាដូចជំងឺផ្ដាសាយ និងរួមជាមួយការចុះខ្សោយយ៉ាងលឿន និងស្រួចស្រាវនៃប្រដាប់ដង្ហើម (acute respiratory failure / Insuffisance respiratoire aigüe)
B.ការបែកគ្រាប់ឈាមក្រហម (hemolysis/hémolyse) មានជាទូទៅ លើអ្នកជម្ងឺដែលបង្កដោយវីរុសប្រភេទនេះ
C.ជំងឺនេះ កើតឡើងបានដោយការដកដង្ហើមស្រូបយកចំហាយ (aerosol) នៃទឹកនោម និងលាមកសត្វរមាំង (cerf)
D.ជាទូទៅអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
21.ការបង្ករោគដោយ cytomégalovirus (CMV) កើតមានជាទូទៅ ។ តើឃ្លាមួយណា ខាងក្រោមនេះ ដែលអត្ថាធិប្បាយយ៉ាងត្រឹមត្រូវពីលក្ខណៈរបស់ CMV ?
A.វាអាចចម្លងដោយឆ្លងកាត់របាំងសុក (barrière placentaire/placental barrier)
B.ជាទូទៅ CMV ស្ទើរតែស្តែងចេញជារោគសញ្ញាគ្រប់ពេល ក្នុងខណៈនៃការបង្ករោគ
C.CMV អាចបណ្តុះបានចេញអំពីគោលិកាក្រហមរបស់អ្នកជម្ងឺ
D.មិនដូចជាវីរុសដ៏ទៃទៀត CMV មិនបានបាត់សកម្មភាពដោយសារការ ព្យាបាល immunosuppressif / immunosuppressive
22.ជម្ងឺរលាកខួរក្បាល Saint Louis (encéphalite de Saint Louis) ជាជំងឺបង្ករោគដោយ វីរុស ហើយត្រូវបានគេទទួលស្គាល់ជាដំបូង នៅឆ្នាំ 1933 ។ តើប្រយោគមូយ ណាខាងក្រោម ដែលបានអត្ថាធិប្បាយយ៉ាងច្បាស់លាស់ជាងគេនៃជម្ងឺនេះ ៖
A.ការចម្លងទៅមនុស្សតាមរយៈការខាំ ដោយសារចៃដង្កែ tique infecté / infected tick
B.ជាជំងឺដែលបង្កដោយវីរុស Togavirus
C.វាជាជំងឺ arbovirus ចម្បងជាងគេ ដែលបង្ករោគលើប្រពន្ធ័ប្រសាទកណ្តាលក្នុងប្រទេសអាមេរិក
D.វាហាក់ដូចជាសែ្តងឡើងនូវរោគសញ្ញាដំបូង មានសភាពដូចគ្នានិងផ្ដាសាយ (influenza)
23.តើប្រយោគមូយណាខាងក្រោម ដែលបានអត្ថាធិប្បាយយ៉ាងច្បាស់លាស់ជាងគេអំពីឥទ្ធិពល cytopathique (effet cytopathique/cytopathic effects) របស់វីរុសទៅលើ cellule hôte / host cell ៖
A.ជាធម្មតាកោសិកាមានរូបរាងទំរង់តាមធម្មជាតិ (morphologie dans la nature / morphological in nature)
B.ជាញឹកញាប់រួមទៅដោយការផ្លាស់ប្តូរនៅក្នុងភ្នាសមីតូកុងឌ្រី (mitochondrie / mitochondria)
C.វាកម្រនឹងសំលាប់ cellule hôte / host cell
D.អាចមើលឃើញបានលុះណាប្រើមីក្រូទស្សន៍ អេឡិចត្រូនិក (microscope électronique/electron microscope)
24.កេ្មងស្រីអាយុ 17ឆ្នាំម្នាក់ មានរោគសញ្ញាឡើងកូនកណ្តុរនៅនឹង ក (lymphadénopathie cervicale/cervical lymphadenopathy) , គ្រុនក្តៅ , និងរលាកបំពង់ក (pharyngitis/pharyngite) ។ រោគសញ្ញាទាំងនេះត្រូវបានសង្ស័យថាជាជម្ងឺ mononucléose infectieuse/infectious mononucleosis ។ តេស្តសំរាប់វិភាគ ដែលឆាប់រហ័ស ព្រមទាំងការពិនិត្យគ្លីនីក ដែលចាំបាច់បំផុត គឺ ៖
A.ការរកអង្គបដិបក្ខ IgM ប្រឆាំងនឹងអង់ទីហ្សែន capside របស់វីរុស (antigène de capside viral/Viral Core Antigen)
B.ការរក អង្គបដិបក្ខ IgG ប្រឆាំងនឹង អង់ទីហ្សែន capside របស់វីរុស / IgG antibody to VCA
C.ការបណ្តុះវីរុស (culture)
D.ការវាស់កំរិត protéine C réactive (CRP)
25.Lymphocytose atypique / atypical lymphocytosis ប្រហែលជាអាចជួបប្រទះច្រើនបំផុត នៅក្នុងជំងឺ៖
A.រលាកខួរក្បាល ដោយ វីរុស Herpès simplex
B.mononucléose បណ្តាលមកពី វីរុស Epstein-Barr
C.ការបង្ករោគដោយ Parvovirus
D.រលាកថ្លើមរ៉ាំរៃ ដោយវីរុសរលាកថ្លើមប្រភេទ C ( Hépatite C chronique)
26.ជំងឺរលាកថ្លើមដោយវីរុសរលាកថ្លើមប្រភេទ C (HCV) ជាទូទៅ មានរោគសញ្ញា គ្លីនីកមិនធ្ងន់ធ្ងរទេ គ្រាន់តែមានការកើនឡើងនូវ អង់ស៊ីម របស់ថ្លើមតិចតួចប៉ុណ្ណោះ ដោយមិនចាំបាច់សំរាកព្យាបាលក្នុងមន្ទីរពេទ្យទេ ។ តើប្រយោគមូយណាខាងក្រោម ដែលបានអត្ថាធិប្បាយយ៉ាងច្បាស់លាស់ជាងគេ អំពី HCV ៖
A.មានករណីតិចតួចវិវត្តន៍ទៅជាជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ (chronic liver disease / maladie hépatique chronique)
B.ជាញឹកញាប់កើតមានលើអ្នកជំងឺដែលធ្លាប់ចាក់បញ្ចូលឈាម (patients post-transfusionnels / post-transfusion patients)
C.គឺជាវីរុសរលាកថ្លើមប្រភេទ B (HBV) ប៉ុន្តែមិនមែនវីរុសរលាកថ្លើមប្រភេទ C ទេ (HCV) ដែលកើតឡើងចំពោះអ្នកចាក់ថ្នាំញៀនតាមសរសៃឈាម
D.គឺជា វីរុស AND / DNA
27.តើតេស្តវិភាគ (marqueur/marker) មួយណាដូចខាងក្រោមនេះ ជាញឹកញាប់ ជាតេស្តវិភាគ (marqueur) ដំបូងគេសំរាប់តាមដានរកក្រោយពីមានការបង្ករោគដោយវីរុសរលាកថ្លើមប្រភេទ B ៖
A.អង់ទីហ្សែន HBe
B.អង់ទីហ្សែន HBs
C.អង់ទីហ្សែន HBc
D.អង្គបដិបក្ខ anti-HBc
28.តើតេស្តវិភាគមួយណានៅខាងក្រោមនេះ ដែលប្រហែលជាអាចតាមដានរកឃើញ នៅក្នុងកំឡុងពេលទើបនឹងជាសះស្បើយពីការបង្ករោគដោយ វីរុស រលាកថ្លើមប្រភេទ B (ដំណាក់កាលចន្លោះបង្អួច phase de fenêtre/window phase)៖
A.អង់ទីហ្សែន HBe
B.អង់ទីហ្សែន HBs
C.អង់ទីហ្សែន HBc
D.អង្គបដិបក្ខ anti-HBc
29.តើក្នុងចំណោម អង់ទីហ្សែន ឬ អង្គបដិបក្ខខាងក្រោមមួយណា ដែលបានរកឃើញ តែនៅក្នុងណ្វៃយូរបស់កោសិកាថ្លើមដែលមានមេរោគ (noyeau de l’hépatocyte infectée/infected hepatocyte) និងមិនមានវត្តមាននៅក្នុងប្រពន្ធ័ឈាមរត់ទេ (circulation périphérique/peripheral circulation)៖
A.អង់ទីហ្សែន HBe
B.អង់ទីហ្សែន HBs
C.អង់ទីហ្សែន HBc
D.អង្គបដិបក្ខ anti-HBc
30.តើ ឱសថ ឬ វ៉ាក់សាំង មួយណា ដែលអាចរកបាន និងមានប្រសិទ្ធភាពសំរាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទ A ?
A.Acyclovir
B.វ៉ាក់សាំងផលិតចេញពីការរំងាប់វីរុស (vaccin de virus tués / killed virus vaccine)
C.វ៉ាក់សាំងផលិតចេញពីការធ្វើឲ្យ វីរុស អស់សកម្មភាព (vaccin de virus inactivé / inactivated virus vaccine)
D.វ៉ាក់សាំងផលិតចេញពី វីរុស រស់ (vaccin de virus vivant/live virus vaccine)
31.តើការព្យាបាលមួយណាខាងក្រោម អាចជាជម្រើសនៃការព្យាបាលសំរាប់ការបង្ករោគដោយវីរុស HSV ៖
A.Acyclovir
B.វ៉ាក់សាំង ផលិតចេញពីការរំងាប់ វីរុស (vaccin de virus atténué / killed virus vaccine)
C.Immunoglobuline ប្រឆាំង Herpès
D.Azythromycine
32.តើប្រភេទវ៉ាក់សាំងមួយណា ដែលអត្ថាធិប្បាយយ៉ាងត្រឹមត្រូវអំពី វ៉ាក់សាំងការពារជំងឺ រលាកថ្លើមប្រភេទ B ដែលមានវត្តមានបច្ចុប្បន្ន ?
A.វ៉ាក់សាំងជា peptide សំយោគ (vaccin de peptide synthétique / synthetic peptide vaccine)
B.វ៉ាក់សាំងផលិតចេញពីការរំងាប់ វីរុស (vaccin de virus tués/ killed virus vaccine)
C.វ៉ាក់សាំងផលិតចេញពីការធ្វើអោយ វីរុស អស់សកម្មភាព (vaccin de virus inactivé / activated virus vaccine)
D.វ៉ាក់សាំងផលិតចេញពីបច្ចេកវិទ្យារូមបញ្ចូល វីរុសឡើងវិញ (vaccin de virus recombinant / recombinant viral vaccine)
33.អុតស្វាយ (varicelle/varicella) កើតមានជារួមចំពោះកូនកេ្មង។ តើជំងឺនេះបង្កឡើងដោយ វីរុស ណាមួយខាងក្រោមនេះ ?
A.Cytomégalovirus
B.Rotavirus
C.Virus de la varicelle et du zona / Varicella-zoster virus
D.Adénovirus
34.មានវ៉ាក់សាំងមួយយ៉ាង សំរាប់ចាក់ការពារជំងឺមួយក្នុងចំណោមជំងឺដែលកើតមានជាញឹកញាប់ គឺជំងឺរលាកក្រពះ-ពោះវៀន កូនកេ្មង (gastro-entérite infantile / infantile gastroenteritis)។ ក៏ប៉ុន្តែវ៉ាក់សាំងនេះទើបនឹងត្រូវបានគេប្រមូលដកពីទីផ្សារវិញ។ វីរុស ដែលបង្កជំងឺនេះ គឺ៖
A.Cytomégalovirus
B.Rotavirus
C.Virus de la varicelle et du zona / Varicella-zoster virus (VZV)
D.Adenovirus
35.រោគសញ្ញារសាប់រសល់ (malaise) និងអស់កម្លំាង (fatigue) រួមជាមួយនឹងការកើនឡើងនូវ lymphocyte atypique / atypical lymphocyte និងតេស្តអង្គបដិបក្ខhétérophileវិជ្ជមាន (test aux anticorps hétérophiles reactif /reactive heterophile antibody test) បង្កដោយ ៖
A.Toxoplasma
B.Borrelia burgdorferi
C.វីរុស Epstein-Barr
D.Parvovirus
36.រោគសញ្ញារហិតរហៃ (léthargie/lethargy) រសាប់រសល់ (malaise) និងអស់កម្លាំង (fatigue) ត្រូវបានសងេ្កតឃើញក្នុងអ្នកជំងឺម្នាក់ បន្ទាប់ពីគាត់បានពិសារ Hamburger នៅក្នុងភោជនីយដ្ឋានមួយកាលពី 2សប្តាហ៍មុន។ មូលហេតុដែលសង្ស័យខ្លាំងជាងគេនៃការបង្ករោគនេះ គឺ៖
A.Toxoplasma
B.Cytomégalovirus
C.E. coli
D.Salmonella
37.Lymphome de Burkitt / Burkitt's lymphomត្រូវបានសម្គាល់ដោយការកើនឡើង នៃតេស្តអង់ទីហ្សែន précoce / early antigène ជាមួយ motif limité de fluorescence/restricted pattern of fluorescence)។ ជំងឺនេះមានមូលហេតុមកពី ៖
A.cytomégalovirus
B.B. burgdorferi
C.វីរុស Epstein-Barr
D.Lympho-granulum venerum / Lymphogranuloma venereum
38.វីរុសនេះ ប្រហែលជាអាចតាមដានរកឃើញដោយ PCR នៅក្នុងកោសិកាផ្សេងៗ របស់អ្នកជំងឺមហារីកច្រមុះ បំពង់ក (carcinome naso-pharyngé / nasopharyngeal carcinoma) ៖
A.កញ្ជ្រឹល (rougeole/Measles)
B.Oreillons / Mumps
C.Rubéole / Rubella
D.វីរុស Epstein-Barr
39.វីរុសនេះ បណ្តាលអោយលេចចេញកន្សោមរោគសញ្ញាដូចការកើតរោគ mononucléose (mononucleosis-like syndrome) ដែលមានមូលហេតុ ដោយសារ វីរុស herpès ទម្រង់ក្រាប (virus herpétique latente/latent herpesvirus)។ ជាញឹកញាប់ វាជាការបង្ករោគពីកំណើត (infection congénitale/congenital infection)។ បរិមាណដ៏ច្រើននៃវីរុសត្រូវបញ្ចេញតាមទឹកនោម ហេតុដូចនេះ ទឹកនោមបានក្លាយជាវត្ថុវិភាគជម្រើសមួយ សំរាប់ការធ្វើរោគវិនិច្ឆ័យជម្ងឺនេះ ។
A.វីរុស Norwalk
B.Cytomégalovirus
C.HHV-6
D.Parvovirus
40.ឧបមាថា អ្នកត្រូវបានសួរដោយកម្មសិក្សាការីវេជ្ជសាស្រ្ត (résidanat/resident) ម្នាក់ថា តើវត្ថុវិភាគប្រភេទមួយណា ដែលសមស្របសំរាប់ស្រាវជ្រាវរក វីរុស papilloma (humain papillomavirus) ៖
A.ជាលិកាមាត់ស្បូន (tissu cervical/cervical tissue)
B.ទឹកសន្លាក់ (liquide synovial/synovial fluid)
C.ឈាម
D.ស្បែក
41.ឧបមាថា អ្នកត្រូវបានសួរដោយកម្មសិក្សាការីវេជ្ជសាស្រ្ត (résidanat/resident) ម្នាក់ថា តើវត្ថុវិភាគប្រភេទមួយណា ដែលសមស្របសំរាប់ស្រាវជ្រាវរក វីរុស cytomégalovirus ៖
A.ជាលិកាមាត់ស្បូន (tissu cervical/cervical tissue)
B.ទឹកសន្លាក់ (liquide synovial/synovial fluid)
C.ឈាម
D.ស្បែក
42.ឧបមាថា អ្នកត្រូវបានសួរដោយកម្មសិក្សាការីវេជ្ជសាស្រ្ត (résidanat/resident) ម្នាក់ថា តើវត្ថុវិភាគប្រភេទមួយណា ដែលសមស្របសំរាប់ស្រាវជ្រាវរក វីរុស entérovirus ៖
A.ជាលិកាមាត់ស្បូន (tissu cervical/cervical tissue)
B.ទឹកសន្លាក់ (liquide synovial/synovial fluid)
C.ឈាម
D.ទឹកខួរឆ្អឹងខ្នង (liquide céphalorachidien/cerebrospinal fluid)
43.ឧបមាថា អ្នកត្រូវបានសួរដោយកម្មសិក្សាការីវេជ្ជសាស្រ្ត (résidanat/resident) ម្នាក់ថា តើវត្ថុវិភាគប្រភេទមួយណា ដែលសមស្របសំរាប់ស្រាវជ្រាវរក វីរុស អុតស្វាយ (Varicelle-zoster ,VZV) ៖
A.ជាលិកាមាត់ស្បូន (tissu cervical/cervical tissue)
B.ទឹកសន្លាក់ (liquide synovial/ synovial fluid)
C.ឈាម
D.ស្បែក
44.តើវីរុសមួយណាដែលចម្លងតាមផ្លូវ លាមក-មាត់ (voie oro-fécale/fecal-oral route) អាចឆ្លងតាមរយៈ សត្វងាវ-គ្រំ ខ្ចង ខ្ចៅ ហើយជាញឹកញាប់វាបណ្តាល ឲ្យលេចចេញ ខាន់លឿងស្រួចស្រាវ (ictère aigu/acute jaundice) , រាក និងខូចខាតមុខងារ ថ្លើម (anomalie de fonction hépatique/liver function abnormalities) ។
A.Rotavirus
B.Adenovirus 40/41
C.វីរុស Norwalk
D.វីរុស រលាកថ្លើមប្រភេទ A
45.តើ វីរុស មួយណា ដែលបណ្តាលអោយមានការរលាក ក្រពះ-ពោះវៀន ចំពោះកូនក្មេង (gastro-entérite infantile/pediatric gastroenteritis) ញឹកញាប់ជាងគេ ក្នុងលំដាប់ ទី2 ? វីរុសនេះ មិនដូចជាវីរុសដ៏ទៃផ្សេងទៀតដែលប្រហាក់ប្រហែលគ្នាទេ គឺវាបណ្តាលអោយមានតែការរលាក ក្រពះ-ពោះវៀន (gastro-entérite) តែប៉ុណ្ណោះ ។
A.Rotavirus
B.adenovirus 40/41
C.វីរុស Norwalk
D.Astrovirus
46.តើ វីរុស មួយណាដែលបណ្តាលអោយមានការរលាក ក្រពះ-ពោះវៀន ចំពោះកូនកេ្មង (gastro-entérite infantile/pediatric gastroenteritis) ញឹកញាប់? វីរុសនេះមានការលំបាកក្នុងការបណ្តុះលើកោសិកា (culture cellulaire / cell culture) ប៉ុន្តែ វាមានភាពងាយស្រួលក្នុងការវិភាគដោយបច្ចេកទេស immunologique / immunologic (ELISA) ។
A.Rotavirus
B.Adenovirus 40/41
C.វីរុស Norwalk
D.Astrovirus
47.តើវីរុសមួយណា ដែលជាមូលហេតុរួមនៃអេពីដេមីជំងឺរលាក ក្រពះ-ពោះវៀន (épidémie de gastro-entérite/epidemic gastroenteritis) ជាពិសេស ចំពោះក្រុម នាវាចរសមុទ្រ និងក្រុមអ្នកបោះជំរុំនារដូវក្តៅ? វីរុសនេះអាចតាមដានរកឃើញ ដោយបចេ្ចកទេស ELISA និងមីក្រូទស្សន៍អេឡិចត្រូនិក ។
A.rotavirus
B.adenovirus 40/41
C.វីរុស Norwalk
D.Astrovirus
48.អង្គបដិបក្ខ IgM ប្រឆាំងនឹងភាគល្អិតវីរុស (particule viral/viral particle) ជាវិធីសាស្រ្តជម្រើសមួយ សំរាប់ការធ្វើរោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ ដែលបចេ្ចកទេសនេះ ត្រូវបានយកមកប្រើសំរាប់រក វីរុស រលាកថ្លើមមួយណា ក្នុងចំណោមវីរុស រលាកថ្លើមខាងក្រោម ៖
A.វីរុស រលាកថ្លើមប្រភេទ A
B.វីរុស រលាកថ្លើមប្រភេទ B
C.វីរុស រលាកថ្លើមប្រភេទ C
D.វីរុស រលាកថ្លើមប្រភេទ D
49.វីរុស នេះស្ថិតនៅក្នុងអំបូររបស់ flavivirus ។ réservoir /reservoir របស់វាគឺដាច់ខាតមានតែនៅលើមនុស្ស (strictement humain/strictly human) ។ ការចម្លងរបស់វាគឺតាមរយៈការចាក់បញ្ចូលឈាម ដូចនេះ ផលិតផលឈាម ជាធម្មតាត្រូវតែធ្វើការស្រាវជ្រាវរក វីរុសនេះជាមុន ។
A.វីរុស រលាកថ្លើមប្រភេទ A
B.វីរុស រលាកថ្លើមប្រភេទ B
C.វីរុស រលាកថ្លើមប្រភេទ C
D.វីរុស រលាកថ្លើមប្រភេទ D
50.ការចាក់វ៉ាក់សាំងការពារ ជំងឺថ្លើម ដោយប្រើវ៉ាក់សាំងប្រភេទ អង់ទីហ្សែន នៃផ្ទៃរបស់ វីរុស (antigène de surface virale/viral surface antigen) និងជាទូទៅ វ៉ាក់សាំងនេះ ផ្តល់នូវភាពស៊ាំការពារជំងឺ (immunité/immunity)។
A.វីរុស រលាកថ្លើមប្រភេទ A
B.វីរុស រលាកថ្លើមប្រភេទ B
C.វីរុស រលាកថ្លើមប្រភេទ C
D.វីរុស រលាកថ្លើមប្រភេទ D
51.វីរុស រលាកថ្លើមប្រភេទនេះ គឺជា Calicivirus មួយ ។ réservoir / reservoir របស់វាគឺសត្វជ្រូក និងមនុស្ស ដែលទទួលយកបានការឆ្លងដោយ វីរុស នេះ តាមរយៈផ្លូវ លាមក-មាត់ (voie oro-fécale) ៖
A.វីរុស រលាកថ្លើមប្រភេទ A
B.វីរុស រលាកថ្លើមប្រភេទ B
C.វីរុស រលាកថ្លើមប្រភេទ C
D.វីរុស រលាកថ្លើមប្រភេទ E
52.វីរុស រលាកថ្លើមប្រភេទនេះ ជា វីរុស មិនគ្រប់លក្ខណៈ (virus défectif / defective virus) មួយ ។ វីរុស ប្រភេទនេះ មិនអាចបង្កើតកូន វីរុស ថ្មី (réplication) បានដោយគ្មានវត្តមាន វីរុស រលាកថ្លើមប្រភេទ B ទេ ។
A.វីរុស រលាកថ្លើមប្រភេទ A
B.វីរុស រលាកថ្លើមប្រភេទ B
C.វីរុស រលាកថ្លើមប្រភេទ C
D.វីរុស រលាកថ្លើមប្រភេទ D
53.វីរុស ប្រភេទនេះជា Orthomyxovirus ដែលមាន ARN / RNA មួយខ្សែ (ARN à simple brin/single-stranded RNA) ។ ការចាក់វ៉ាក់សាំងការពារជារៀងរាល់ឆ្នាំ ជាការចាំបាច់បំផុត ដោយហេតុថា វីរុស បានធ្វើការផ្លាស់ប្តូរលក្ខណៈ អង់ទីហ្សែន របស់វា (modifications antigéniques/antigenic drift and shift) ៖
A.វីរុស កញ្រ្ជិល (rougeole/measle)
B.វីរុស ផ្ដាសាយ (influenza)
C.វីរុស syncytium respiratoire (RSV)
D.វីរុស parainfluenza
54.វីរុស ប្រភេទនេះជា paramyxovirus ដែលមាន ARN / RNA មួយខ្សែ (ARN à simple brin/single-stranded RNA)។ រោគសញ្ញាកន្ទួលពង (éruption/rash) ដែលគេបានស្គាល់ថាជាចំណុច Koplik (point de Koplik/Koplik's spot)។ វាជារោគសញ្ញា យ៉ាងជាក់ច្បាស់ (signe pathognomonique/pathognomonic) របស់ ៖
A.វីរុស កញ្រ្ជិល (rougeole/measle)
B.វីរុស ផ្ដាសាយ (influenza)
C.វីរុស syncytium respiratoire / respiratory syncytial virus (RSV)
D.វីរុស parainfluenza
55.ចលនការ (mécanisme pathogénique/pathogenic mechanism) នៃជំងឺរបេង អាចមាន ទំនាក់ទំនងជាបឋមនឹង ៖
A.ជាតិពុល (toxine) ផលិតដោយ mycobactérie / mycobacteria
B.កន្លែងតោងស្អិតជាប់នឹងកោសិកាដែល spécifique (sites de l’adhésion cellulaire spécifique/specific cell adhesion sites)
C.Hypersensibilité à médiation cellulaire / cell-mediated hypersensitivity
D.ភាពស៊ាំ humoral (immunité humorale/humoral immunity)
56.ថ្នាំអង់ទីប៊ីយ៉ូទីកមួយប្រភេទ ដែលគេស្គាល់ថាជា Quinolones វាជាអង់ទីប៊ីយ៉ូទីក សម្លាប់បាក់តេរី (bactéricide/bactericid) ។ បែបបទធ្វើសកម្មភាព (mode d’action / mode of action) របស់វា លើបាក់តេរី ដែលកំពុងលូតលាស់ (bactérie en phase de croissance/growing bacteria) ត្រូវបានគេគិតថា វាមានសកម្មភាព ៖
A.រារាំង (inhibition) អង់ស៊ីម ADN gyrase / DNA gyrase
B.ធ្វើអោយអសកម្មភាព (inactivation) របស់ pénicilline binding protein II
C.រារាំង (inhibition) អង់ស៊ីម β-lactamase
D.កាពារ (prevention) ការបង្កើតការតភ្ជាប់ខ្វាត់ខ្វែង (cross-linking) នៃ glycine
57.របាយការណ៍មន្ទីរពិសោធន៍ ស្រាវជ្រាវជម្ងឺកាមរោគ លើអ្នកជំងឺ បានបង្ហាញថា តេស្ត VDRL គាត់មានប្រតិកម្មវិជ្ជមាននៅ dilution 1:4 (4 dils) ។ អ្នកជំងឺ ក៏បានប្រាប់ផងដែរថា គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺរលាកថ្លើមប្រភេទ A ថ្មីៗនេះ។ តើសកម្មភាពណាមួយដែលអ្នកត្រូវធ្វើ អោយបានសមស្របជាទីបំផុតចំពោះអ្នកជំងឺនេះ ?
A.រាយការណ៍ពីករណីអ្នកជំងឺនេះទៅនាយកដ្ឋានសុខាភិបាល ថាគាត់មានជំងឺស្វាយ (syphilis)
B.ស្នើសុំការធ្វើតេស្តអះអាងមួយ (test de confirmation/confirmatory test) ដូចជា តេស្ត FTA (dosage anti-tréponème par immunofluorescence / fluorescent treponemal antibody)
C.ធ្វើតេស្ត VDRL ឡើងវិញ
D.ស្នើសុំការធ្វើតេស្ត Rapid Plasma Reagin (RPR)
58.របាយការណ៍មន្ទីរពិសោធន៍ ស្រាវជ្រាវជម្ងឺកាមរោគ លើអ្នកជំងឺ បានបង្ហាញថា តេស្ត VDRL គាត់មានប្រតិកម្មវិជ្ជមាននៅ dilution 1:4 (4 dils) ។ អ្នកជំងឺ ក៏បានប្រាប់ផងដែរថា គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យមានជំងឺរលាកថ្លើមប្រភេទ A ថ្មីៗនេះ ។ តើតេស្តរួមផ្សំគ្នា ( test de combinaisons/test combinations) មួយណាដែលសមស្របបំផុត សំរាប់រក syphilis ?
A.FTA-Abs (IgG) / FTA-Abs (IgM)
B.RPR / FTA-Abs
C.RPR / ការបណ្តុះមេរោគ (Culture de lésion/culture of the lesion)
D.VDRL / RPR
59.បុរសម្នាក់មានដំបៅ Chancre នៅប្រដាប់ភេទ បានចូលសំរាកពេទ្យក្នុងផ្នែក សង្រ្គោះបន្ទាន់ ។ តេស្ត VDRL គឺអវិជ្ជមាន ។ សកម្មភាពសមស្របបំផុតរបស់គ្រូពេទ្យទទួលបន្ទុក គឺ៖
A.អោយអ្នកជំងឺត្រឡប់ទៅផ្ទះ ដោយមិនបានព្យាបាលអ្វីទាំងអស់
B.ស្នើសុំធ្វើតេស្ត VDRL ឡើងវិញ ក្នុងរយៈពេល 10 ថ្ងៃ
C.ពិនិត្យរកមើលមេរោគ tréponème / treponema ដោយ microscope à fond noir / dark-field microscopy
D.យកតម្បារសំឡីផ្តិតលើដំបៅ Chancre (écouvillon/swab) ហើយយកទៅបណ្តុះនៅលើ Thayer-Martin agar
60.អាសន្នរោគ (choléra) ជាជំងឺរាកមួលបណ្តាលមកពីជាតិពុលរបស់បាក់តេរី (maladie dysentérie toxicogénique/toxicogenic dysenteric disease) ដែលកើតមាន នៅក្នុងប្រទេសជាច្រើនលើសកលលោក។ ក្នុងការព្យាបាលអ្នកជំងឺដែលមានអាសន្នរោគការប្រើប្រាស់ឱសថដែលរារាំង (inhiber/inhibit) adenyle cyclase ត្រូវបានគេគិតថា៖
A.សំលាប់អ្នកជំងឺយ៉ាងឆាប់រហ័ស
B.លុបបំបាត់អតិសុខុមប្រាណ (éradication de l’organisme / eradicate the organism)
C.បង្កើនការបញ្ជេញវត្ថុរាវ (augmentation la sécrétion liquidienne / increase fluid secretion)
D.រាំងខ្ទប់ (bloquer/block) សកម្មភាពជាតិពុលរបស់មេរោគអាសន្នរោគ (toxine du choléra/cholera toxin)
61.Staphylococcus aureus(S.aureus) បណ្តាលអោយមានការបង្ករោគជាច្រើនយ៉ាង។ ការបង្ករោគរបស់វាមានចាប់ពីដំបៅក្លាយ រហូតដល់ pneumonie/pneumonia ។ ការព្យាបាលការបង្ករោគដោយ S. aureus ជាមួយឱសថ pénicilline / penicillin ជាញឹកញាប់ មានភាពស្មុគស្មាញដោយសារ៖
A.អសមត្ថភាពរបស់ penicillin ក្នុងការជ្រៀតចូល (pénétrer/penetrate) ភ្នាស (membrane) របស់ S. aureus
B.S. aureus ផលិតអង់ហ្ស៊ីម penicillinase
C.S. aureus ផលិតអង់ហ្ស៊ីម penicilline acétylase / penicillin acetylase
D.កង្វះទីកន្លែងចងភ្ជាប់ pénicilline នៅលើ S. aureus (manque le site de liaison pour la pénicilline / lack of penicillin binding sites on S. aureus)
62.ចំពោះអ្នកជំងឺដែលមាន anémie à drépanocytose / sickle cell anemia ជំងឺ Ostéomyélite / osteomyelitis ជាទូទៅ បង្កឡើងដោយអតិសុខុមប្រាណមួយណាខាងក្រោមនេះ ៖
A.Micrococcus
B.Escherichia
C.Pseudomonas
D.Salmonella
63.ជំងឺ Ostéomyélite hématogénique / hematogenous osteomyelitis ស្រួចស្រាវ (aiguë / acute) បានត្រូវគេធ្វើរោគវិនិច្ឆ័យជាញឹកញាប់ដោយបណ្តុះ (isolement/isolation) អតិសុខុមប្រាណពីក្នុងឈាម ហើយជំងឺនេះជាញឹកញាប់បំផុតបណ្តាលមកពី ៖
A.Proteus mirabilis
B.Streptococcus faecalis
C.Staphylococcus epidermidis
D.S. aureus
64.ជាតិពុលឈ្មោះ Toxine diphtérique / diphteria toxin ត្រូវបានផលិតដោយ souches / strains របស់ C. diphtheria តែប៉ុណ្ណោះ ដែល souche នោះជា៖
A.មានស្រោមស្រោបពីក្រៅ (encapsulé/encapsulated)
B.ជាអ្នកធ្វើឲ្យមាន fermentation du saccharose / sucrose fermentation
C.Lysogenic សំរាប់ beta prophage
D.souches mitis / the mitis strain
65.តេស្តវិភាគដែលមានប្រសិទ្ធភាព និងមិនសូវគ្រោះថ្នាក់ជាងគេ (test non-invasif / non invasive test) សំរាប់ធ្វើរោគវិនិច្ឆ័យដំបៅក្រពះដោយ helicobacter (ulcère gastrique associé au hélicobacter / Helicobacter-associated gastric ulcer) គឺ៖
A.ការរកអង់ទីហ្សែនរបស់ H. pylori នៅក្នុងលាមក
B.ការបណ្តុះ H. pylori ចេញពីសាច់ក្រពះ (biopsie gastrique/stomach biopsy)
C.ការបណ្តុះ H. pylori ចេញពីលាមក
D.បណ្តុះ contenus / contents របស់ក្រពះដើម្បីរក H. pylori
66.បាក់តេរីធ្វើឲ្យមានជំងឺតាមរយៈមធ្យោបាយមួយចំនួន។ ចលនការមួយដែល ធ្វើអោយកើតជំងឺ គឺការបញ្ចេញជាតិពុលជាប្រូតេអ៊ីនដែលមានកម្លាំងខ្លាំង (toxines protéiques puissantes/potent protein toxins)។ ជំងឺទាំងអស់ខាងក្រោមនេះ មានមូលហេតុបណ្តាលមកពី ប្រូតេអ៊ីនពុលរបស់មីក្រុប ប៉ុនែ្តមានជាតិពុលមួយប្រភេទត្រូវបានប្រើប្រាស់សម្រាប់ជំងឺច្រើនយ៉ាង។ ជាតិពុលនោះ គឺ៖
A.Tétanos / tetanus
B.Botulisme
C.Dysentérie bacillaire (shigella) / Bacillary dysentery
D.Diphtérie / diphteria
{"name":"Area I 2.Microbiologie 1- 66", "url":"https://www.quiz-maker.com/Q53DZZ3RN","txt":"1.អ្នកជំងឺផ្ទុកវីរុសហ៊ីវ (VIH) ម្នាក់ បានសួរអ្នកអំពីឱកាសរបស់គាត់ដែលអាច នឹងវិវឌ្ឍទៅការលេចចេញរោគសញ្ញាអេដស៍ (SIDA) ។ តើតេស្តខាងក្រោមនេះមួយណាដែលមានប្រយោជន៍ជាងគេបំផុត?, 2.ការបង្ករោគដោយ វីរុស herpès simplex (HSV) ដែលជាវីរុសបង្កជំងឺលើមនុស្ស ត្រូវបានអត្ថាធិប្បាយយ៉ាងត្រឹមត្រូវបំផុតដោយឃ្លាណាមួយខាងក្រោមនេះ ៖, 3.ជំងឺ mononulcléose infectieuse \/ infectious mononucleosis ជាជំងឺបង្កដោយវីរុស និងធ្វើអោយទ្រុឌទ្រោមដល់សព៌ាង្គកាយ។ តើប្រយោគមួយណានៅខាងក្រោមនេះ ដែលបង្ហាញពីលក្ខណៈនៃជំងឺ?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}