Area I 4.Hematology (1-40)
1.ចូររកឃ្លាត្រឹមត្រូវដែលបញ្ជាក់ពីគោលការណ៍នៃការរាប់កោសិកាឈាមក្រហម(red blood cell/Globule rouge)៖
សំអាងលើការពង្រាវឈាមជាមួយនឹងសូលុយស្យុងអាស៊ីតអាសេទិក ប្រើ Hemocytometer / Hémocytomètre និងមីក្រូទស្សន៍ Objective x10
សំអាងលើការពង្រាវឈាមជាមួយនឹងសូលុយស្យុង Formol citrate ប្រើ Hemocytometer / Hémocytomètre និងមីក្រូទស្សន៍ Objective x40
សំអាងលើការពិនិត្យគំនៀសឈាម (blood smear/étalement) បំពាក់ព៌ណ ដោយ May-Grunwald Giemsa និងមីក្រូទស្សន៍ objective x100
សំអាងលើការពិនិត្យគំនៀសឈាមបំពាក់ព៌ណដោយ Cresyl Blue Brillant / Bleu de crésyl brillant) និងមីក្រូទស្សន៍ objective x100
2.ខាងក្រោមនេះសុទ្ធតែជាសំភារៈ និងប្រតិករដែលចាំបាច់សម្រាប់ការរាប់កោសិកាឈាមស (WBC/GB) លើកលែងតែមួយ គឺ៖
មីក្រូទស្សន៍
មីក្រូពីប៉ែត (Micropipette 200-1000 µL & 10-100 µL)
បំពង់សាក និងទម្របំពង់សាក
ប្រេង Immersion
3.រកឃ្លាមួយត្រឹមត្រូវ ដែលបញ្ជាក់ពីមូលហេតុនៃការកៀសឈាម (smear / étalement) លើផ្ទៃឡាម គឺដើម្បី៖
ឲ្យកោសិកាឈាមបែក ដែលធ្វើឲ្យស្រួលពិនិត្យមើលផ្នែកខាងក្នុងកោសិកា
ឲ្យកោសិកាតំរៀបគ្នាមួយស្រទាប់ក្នុងទម្រង់ធម្មតា ដែលធ្វើឲ្យស្រួលមើល រូបរាងកោសិកា
ឲ្យកោសិការីកធំជាងធម្មតា ដែលធ្វើឲ្យងាយស្រួលមើលរូបរាងកោសិកា
គ្មានចម្លើយណាមួយត្រឹមត្រូវ
4.ខាងក្រោមនេះ សុទ្ធតែជាឈ្មោះឧបករណ៍សម្រាប់វិភាគតេស្តក្នុងផ្នែកលោហិតសាស្រ្ត តើមួយណាដែលគេប្រើសម្រាប់ធ្វើ ESR / VS (Erythrocyte Sedimentation Rate / Vitesse de sédimentation)?
Micropipette 200-1000 µL
Hemocytomer, Neubauer / Hémocytomètre Neubauer
Red Blood Cell Counter / numération du GR
Westergren Tubes & their support / Tubes de Westergren et leur support
5.តើអ្វីជាគោលបំណងនៃការធ្វើគំនៀស (smear/Étalement) ឈាម បំពាក់ព៌ណ ដោយ Cresyl Blue Brillant / Bleu de crésyl brillant?
កំណត់អត្តសញ្ញាណប្រភេទកោសិកាឈាមស
ការរាប់ចំនួនរ៉េទីគុយឡូស៊ីត
កំណត់រូបរាងមិនធម្មតានៃកោសិកាឈាមក្រហម
កំណត់រកមេរោគៈ ប៉ារ៉ាស៊ីត គ្រុនចាញ់
6.ក្នុងចំណោមប្រតិករខាងក្រោម តើមួយណាដែលប្រើសម្រាប់រាប់ប្លាកែត (Platelet/ Plaquette)?
សូលយស្យុង អាស៊ីតអាសេទិក
សូលុយស្យុង Formol-Citrate
សូលុយស្យុង New Methylene Blue / bleue de Méthylène
សូលុយស្យុង Oxalate ammonium 1%
7.តើឃ្លាមួយណាដែលត្រឹមត្រូវ ចំពោះទីតាំងផលិតកោសិកាឈាម (Hematopoiesis/Hématopoièse) ក្នុងរយៈពេលនៃការលូតលាស់ Fetus, Infants / Foetus, Enfants ? រកចម្លើយ មួយណាដែលត្រឹមត្រូវជាងគេ :
ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់) ថ្លើម
ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់) ថ្លើម ផាល
Yolk sac / Sac vitellin ថ្លើម អណ្តើក ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់)
Yolk sac, thymus
8.កោសិកាខាងក្រោមទាំងអស់នេះ សុទ្ធតែគេឃើញមានស្ថិតនៅក្នុងខួរឆ្អឹង លើកលែងតែ៖
Adipocytes
Macrophages
Osteoblasts / Ostéblastes
Thymocytes
9.កោសិកាខាងក្រោមនេះ សុទ្ធតែជា stroma cells / cellule stroma លើកលែងតែមួយវានោះ គឺជា៖
Adipocytes
Fibroblasts / fibroblastes
Reticulum cells / cellules Réticulum
Reticulocytes
10.តើមុខងារមួយណាក្នុងចំណោមមុខងារខាងក្រោមនេះ ដែលមិនមែនជាមុខងាររបស់ hematopoietic growth factors / facteurs de croissance hématopoiétique ?
Proliferation
Differentiation
Suppression of apoptosis / suppression de l’apoptose
Functional inactivation / inactivation fonctionnelle
11.ខាងក្រោមនេះ សុទ្ធតែជាកោសិកាដែលបង្កើតដោយ mesenchymal stem cells / cellules souches de la mésenchyme លើកលែងតែមួយ គឺ៖
Muscle cells / cellules musculaires
Osteoblasts / Ostéoblates
Vascular endothelial tissues / tissu vasculaire endothélial
Myeloid cells / cellules myéloïdes
12.កោសិកាដែលមានលក្ខណៈខាងក្រោម៖ មិនមាន Nuclear DNA / ADN nucléaire, មាន RNA / ARN ក្នុងស៊ីតូប្លាស់ មានវត្តមាននៅក្នុងខួរឆ្អឹង និងក្នុងឈាម គឺជា៖
Pronormoblast / pronormoblaste
Normoblast / normoblaste
Reticulocyte / réticulocyte
Mature RBC / GR mature
13.តើសរីរៈណាមួយ ដែលផលិត erythropoietin / érythropoiétine ច្រើនជាងគេបំផុត?
ថ្លើម
លំពែង
តម្រងនោម
ផាល
14.តើកត្តាសំខាន់ជាងគេបំផុតមួយណា ដែលនាំឲ្យមានការភ្ញោចការផលិត Erythropoietin / Erythropoiétine ?
សម្ពាធអុកស៊ីហ្សែន (O2) នៅក្នុងសួតធ្លាក់ចុះ
សម្ពាធអុកស៊ីហ្សែន (O2) នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ
សម្ពាធអុកស៊ីហ្សែន (O2) នៅក្នុងជាលិកាតម្រងនោមកើនឡើង
សម្ពាធឧស្ម័នកាបូនិក (CO2) នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ
15.ចូររកលក្ខខណ្ឌមួយដែលមិនត្រឹមត្រូវ ក្នុងចំណោមលក្ខខណ្ឌខាងក្រោមដែលបង្កឲ្យសម្ពាធ អុកស៊ីហ្សែន នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ?
ភាពស្លេកស្លាំង (anemia/anémie)
នៅពេលអុកស៊ីសែនបរិយាកាសចុះទាប
ការបំពេញមុខងារបេះដូង ឬ សួតមានភាពខ្ចោះ
ពេលមានគ្រួសក្នុងតម្រងនោម (Renal calculi/calcul rénal)
16.Normoblasts / normoblastes អាចមានវត្តមាននៅក្នុង peripheral blood / sang périphérique ក្នុងករណី៖
មនុស្សធម្មតា
Extramedullary erythropoiesis / érythropoièse extramédullaire ឬ ជំងឺខួរឆ្អឹងមួយចំនួន
សម្ពាធ O2 ក្នុងជាលិកាតម្រងនោមធ្លាក់ចុះ
ការបំពេញមុខងាររបស់បេះដូងមិនបានល្អ
17.ខាងក្រោមនេះសុទ្ធតែជាកត្តា ឬ precursor / précurseur ដែលធ្វើឲ្យ erythropoiesis / érythropoièse មានប្រសិទ្ធិភាព លើកលែងតែមួយ៖
លោហៈ (Fe, Co)
វីតាមីន (B12, B6, B2 folate, vitamin C, vitamin E)
Hormones (Androgens, thyroxine)
Thrombopoietin / Thrombopoiétine
18.Hemoglobin / hémoglobine ដែលលេចចេញក្នុងឈាមបន្ទាប់ពីអាយុពី 3 ទៅ 6ខែ មាន polypeptides 4ខ្សែ (2 ខ្សែអាល់ហ្វា និង 2 ខ្សែបែតតា) ដែលខ្សែនីមួយៗមានបង្គុំ Heme និងមានម៉ាស់ម៉ូល 68 000។ ទាំងនេះគឺជាលក្ខណៈរបស់Hemoglobin / hémoglobine មួយណា?
Hb A
Hb A2
Hb F
Hb H
19.ចូររកចម្លើយដែលត្រឹមត្រូវជាងគេបំផុត ចំពោះមុងងាររបស់ Hemoglobin / Hemoglobine ៖
A.នៅក្នុងសសៃអាកទែរ ដឹកនាំ O2 ពីសួតទៅឲ្យជាលិកា
B.នៅក្នុងសសៃវ៉ែន ដឹកនាំ CO2 ពីជាលិកាទៅសួត
C.នៅក្នុងសសៃអាកទែរ ដឹកនាំ CO2 ពីជាលិកាទៅសួត
D.ចម្លើយ (A) និង (B)
20.Methemoglobinemia / méthémoglobinémie គឺជា៖
Hb ដែលមានវត្តមានអ៊ីយ៉ុងដែកវ៉ាឡង់ 2 (Fe++)
Hb ដែលមានវត្តមានអ៊ីយ៉ុងដែកវ៉ាឡង់ 3 (Fe3+)
Hb ដែលមានវត្តមានអ៊ីយ៉ុងស្ពាន់ធ័រ (S)
Hb ដែលមានវត្តមានបង្គុំមេទីល (methyl)
21.ខាងក្រោមជាមូលហេតុ ឬ លក្ខខណ្ឌដែលនាំឲ្យមាន methemoglobinemia / méthémoglobinémie លើកលែងតែ មួយគឺ៖
ភាពខ្វះខាតពីកំណើតនៃ NADH
ភាពសួពូជនៃភាពមិនធម្មតារចនាសម្ព័ន្ធរបស់ Hb M
សារធាតុពុល ឬ ឱសថមួយចំនួនធ្វើអុកស៊ីតកម្មទៅលើ Hb
ភាពសំបូរនៃ NADH នៅក្នុងឈាម
22.នៅពេលមានកង្វះវីតាមីន B12 និង folate បង្កឲ្យកោសិកាឈាមក្រហមមាន រូបរាងជា៖
Microcyte
Macrocyte
Target cells / cellules cibles
Stomatocyte
23.ជំងឺស្លេកស្លាំង (anemia/anémie) ត្រូវបានគេកំណត់ថាជាការថយចុះនៃ៖
កំហាប់ជាតិដែក
កំហាប់ Hb
មាឌកោសិកាឈាមក្រហម (parked cell volume ឬ Hématocrite)
ចំនួនកោសិកាឈាមក្រហម (RBC/GR)
24.Effective erythropoiesis / Erythropoièse effective ត្រូវបានគេវាយតម្លៃដោយ៖
ការរាប់ចំនួនកោសិកាឈាមក្រហម
ការរាប់ចំនួន Reticulocytes
ការធ្វើ Erythrocyte indices / indices érythrocytaire
ការពិនិត្យខួរឆ្អឹង (Bone marrow examination/myélogramme)
25.ក្នុងចំណោមអង់ស៊ីម ឬ ប្រូតេអ៊ីនខាងក្រោម សុទ្ធតែមានជាតិដែក លើកលែងតែមួយ គឺ៖
Cytochromes
Succinyl dehydrogenase
Catalase
Ceruloplasmin / Céruléoplasmine
26.ក្នុងចំណោមប្រភេទប្រជាជនខាងក្រោម តើប្រភេទមួយណាដែលត្រូវការជាតិដែកប្រចាំថ្ងៃ ច្រើនជាងគេបំផុត?
បុរសពេញវ័យ
ស្រ្តីអស់ដូវ
ស្រ្តីពេញវ័យកំពុងមានរដូវ
ស្រ្តីអាយុពី 12 ទៅ 15 ឆ្នាំ
27.ខាងក្រោមនេះសុទ្ធតែជាមូលហេតុនៃកង្វះជាតិដែក លើកលែងតែមួយ គឺ៖
ការបាត់បង់ឈាមរ៉ាំរ៉ៃ (chronic blood loss/perte sanguine chronique)
ការបាត់បង់ឈាមស្រួចស្រាវ (acute blood loss/perte sanguine aigüe)
តម្រូវការជាតិដែកកើនឡើង
ការព្យាបាលដោយ erythropoietin / érythropiétine
28.ក្នុងចំណោមលក្ខខណ្ឌខាងក្រោម តើលក្ខខណ្ឌណាខ្លះដែលបង្កឲ្យ MCV & MCHC / VGM et TCMH (Mean Corpuscular Volume & Mean Corpuscular Hemoglobin Concentration / Volume globulaire moyen & Teneur corpusculaire moyenne en hémoglobine) ថយចុះយ៉ាងច្បាស់? 1. កង្វះជាតិដែក (Iron deficiency/déficience en Fer) 2. ភាពហើមរលាករ៉ាំរ៉ៃឬភាពកាច (Chronic inflammatory or malignancy / inflammation chronique ou malignité) 3. Thalassemia trait (α & β) / Thalassémies 4. Sideroblastic anemia / anémie sidéroblastique 5. B12 & folate deficiency / Déficience en B12 et folate
1 & 2 ត្រឹមត្រូវ
1 & 3 ត្រឹមត្រូវ
1 & 4 ត្រឹមត្រូវ
1 & 5 ត្រឹមត្រូវ
29.ចំពោះ Macrocytic anemia / anémie macrocytaire កោសិកាឈាមក្រហម មាន ទំហំខុសពីធម្មតា ។ តើតម្លៃ MCV / VGM (Mean Corpuscular Volume/Volume globulaire moyen) មួយណាដែលត្រឹមត្រូវ?
> 95 fL
= 95 fL
> 90 fL
= 90 fL
30.ចូររកឃ្លាមួយដែលមិនត្រឹមត្រូវ ចំពោះ Megaloblastic anemia / anémie mégaloblastique ៖
គឺជាភាពស្លេកស្លាំងដែល erythroblasts / érythroblastes នៅក្នុងខួរឆ្អឹងបង្ហាញពីលក្ខណៈ មិនធម្មតា
ជាប់ទាក់ទងទៅនឹងភាពទុំរបស់ណ្វៃយ៉ូ យឺតជាងភាពទុំរបស់ស៊ីតូប្លាស់
ជាប់ទាក់ទងទៅនឹងភាពខ្ចោះរបស់ណ្វៃយ៉ូនៃការសំយោគ DNA / ADN
បង្កឡើងដោយកង្វះជាតិដែក
31.ចំពោះមនុស្សពេញវ័យ តើ hématopoïèse / hematopoiesis ធ្វើនៅទីណា?
ក្នុងឆ្អឹងវែង
ក្នុងឆ្អឹងសំប៉ែត
ក្នុងថ្លើម
ក្នុងអណ្តើក
32.មនុស្សប្រុសម្នាក់អាយុ 20ឆ្នាំ ត្រូវមានចំនួន hémoglobine / hemoglobin ចន្លោះពី៖
11-12 g/dl នៃឈាម
16-20 g/dl
13 à 17 g/dl
50 à 60 g/dl
33.តើម៉ូលេគុលមួយណា ដែលទទួលខុសត្រូវក្នុងការស្តុកជាតិដែក (Fe) ក្នុងសារពាង្គកាយ៖
transferrine
hemoglobin / hémoglobine
ferritine / Ferritin
hémosidérine / hemosiderin
34.តើកោសិកាឈាមមួយណា ដែលមាន peroxydase ច្រើនជាងគេ?
គោលិកាក្រហម
polynucléaire neutrophile / neutrophil
ប្លាកែត
polynucléaire basophile / basophil
35.តើអាយុកាលរបស់ réticulocyte / reticulocyte នៅក្នុងឈាម មានប៉ុន្មាន?
3 ម៉ោង
2-3 ថ្ងៃ
7 ថ្ងៃ
10 ថ្ងៃ
36.តើអ្វីទៅជា corps de Howell Jolly / Jolly’s body ?
ជាសត្វល្អិតនៅក្នុងពោះវៀន
ជា dégradation / damage នៃ hémoglobine / hemoglobin
ជាបំណែកនៃក្រូម៉ូសូមដែលផ្តាច់ចេញក្នុងរយៈពេលនៃមីតូស(mitose/mitosis)
ជាមីក្រុបនៅក្នុងគោលិកាក្រហម (GR/RBC)
37.តើវីតាមីនណាខ្លះ ដែលចូលរួមក្នុង érythropoïèse / erythropoiesis នៅពេលសំយោគ ADN (Acide désoxyribonucléique/DNA)?
វីតាមីន B6 និង B2
វីតាមីន B2 និង B5
វីតាមីន B9 និង B12
វីតាមីន C និង E
38.តើអង់ស៊ីមមួយណា ដែលជាកាតាលីករនៃជីវសំយោគ (biosynthèse/biosynthesis) របស់ hème / heme ?
(G6PD) glucose 6 phosphate dehydrogenase
Isomérase / isomerase
Porphyrin-III oxidase / Porphyrine-III oxydase
Hexokinase
39.តើប្រូតេអ៊ីនណា ដែលភ្ជាប់គ្រោងឆ្អឹងទៅនឹងផ្ទៃភ្នាស ហើយដែលបង្កើតនូវ liaisons / links ជាមួយ spectrine ផង និង protéine bande 3 / band 3 protein ផង ?
Actine / actin
Protéine C réactive (CRP)
Fibrinogène / fibrinogen
Ankyrine/ankyrin
40.នៅក្នុងប្លាស្មា ជាតិដែក (Fe) បានត្រូវភ្ជាប់ទៅនឹង glycoprotéine មួយ ឈ្មោះ tranferrine។ តើកោសិកាណាដែលទទួលជា intermédiaire / intermediate រវាង Erythroblasts និង transferrine ?
polynucléaire neutrophile / neutrophil
ប្លាកែត
macrophage
lymphocyte T / T-cells
{"name":"Area I 4.Hematology (1-40)", "url":"https://www.quiz-maker.com/Q60WCPXU1","txt":"1.ចូររកឃ្លាត្រឹមត្រូវដែលបញ្ជាក់ពីគោលការណ៍នៃការរាប់កោសិកាឈាមក្រហម(red blood cell\/Globule rouge)៖, 2.ខាងក្រោមនេះសុទ្ធតែជាសំភារៈ និងប្រតិករដែលចាំបាច់សម្រាប់ការរាប់កោសិកាឈាមស (WBC\/GB) លើកលែងតែមួយ គឺ៖, 3.រកឃ្លាមួយត្រឹមត្រូវ ដែលបញ្ជាក់ពីមូលហេតុនៃការកៀសឈាម (smear \/ étalement) លើផ្ទៃឡាម គឺដើម្បី៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}