area IV 4.Clinical Sciences (65-128)

65.តើឱសថលេបពន្យាកំណើតមួយណាក្នុងចំណោមឱសថខាងក្រោម ដែលជាផលិតផល biphasic / biphasique ?
Ortho Tri-Cyclen
Ortho-Novum 10/11
Ortho-Novum 1/35
Yasmin
66.តើផលិតផលខាងក្រោមនេះមួយណា ជាឱសថពន្យាកំណើតដែលមាន progestin (ជាផលិតសំយោគដែលមានឥទ្ធិពលដូច progesterone) តែមួយមុខ?
Nordette
Ortho Tri-cyclen
Nor-QD
Demulen1/50
67.តើកម្រិត estrogen / estroène (ethinyl estradiol) ខ្ពស់បំផុត ដែលគេដាក់ក្នុងឱសថគ្រាប់ពន្យាកំណើតមានប៉ុន្មាន?
25 mcg/µg
30 mcg/µg
35 mcg/µg
50 mcg/µg
68.គេនិយមប្រើឱសថគ្រាប់ពន្យាកំណើតដែលមានតែ Progestin ជាង ឱសថគ្រាប់ ពន្យាកំណើតដែលមានអរម៉ូនរួមបញ្ចូលគ្នា ក្នុងគ្រប់ករណីទាំងអស់ខាងក្រោម លើកលែងតែ ៖
អ្នកជក់បារី មួយថៃ្ងមួយកញ្ចប់ ដែលមានអាយុលើស 35ឆ្នាំ
អ្នកជំងឺដែលមានការប្រែប្រួល fibrocystic​ /​ fibrokyste ក្នុងសុដន
ស្រ្តីបំបៅដោះកូន
អ្នកជម្ងឺដែលមានប្រវត្តិធ្លាប់មានជម្ងឺឈាមកកក្នុងសសៃឈាម (thromboembolism/thromboembolisme)
69.ក្នុងចមើ្លយខាងក្រោមនេះ ចូរជ្រើសរើសនូវប្រតិកម្មបនា្ទប់បន្សំ (side effect / effet secondaire) ដែលតែងតែជួបប្រទះនៅពេលប្រើ estrogen / oestrogène ដើម្បីព្យាបាល៖
A.ភាពតឹងដោះ
B.ការធ្លាក់ទឹកចិត្ត (depression)
C.ចងោ្អរ (nausea/nausée)
ចម្លើយ (A) និង (C)
70.ការសិក្សាដំបូងអំពីសុខភាពរបស់ស្រី្ត ត្រូវបានបពា្ចប់ដោយសារ HRT (hormone replacement therapy/traitement hormonal substitutif) ដែលបង្កើនកតា្តគ្រោះថ្នាក់ទាំងឡាយខាងក្រោម លើកលែងតែ៖
ជំងឺមហារីកដោះ
ជំងឺដាច់សរសៃឈាម (stroke/Accident Vasculaire Cérébral)
ជំងឺសរសៃឈាមបេះដូង (Cadiovascular disease/maladie cardiovasculaire)
ស្ទះសរសៃអាកទែនៅក្នុងសួត (embolism/embolie)
71.តើអន្តរកម្ម (interaction) របស់ឱសថខាងក្រោមមួយណាធ្វើអោយឥទ្ធិពលព្យាបាលរបស់ estrogen / oestrogène កើនឡើង?
Macrolide antibiotics / les macrolides
Itraconazole
Ketoconazole
ចំលើយ (A) (B) និង (C)
72.តើឱសថបញ្ចុះទឹកម៉ូត្រខាងក្រោមមូយណា ដែលអាចរក្សាឥទ្ធិពលរបស់វានូវអត្រានៃការច្រោះរបស់ glomerulusr / glomérule < 30 ml/min ?
Hydrochlorothiazide
Chlorothiazide
Metolazone
Spironolactone
73.តើភាពមិនធម្មតានៃវត្ថុរាវ និងអេឡិត្រូលីតមួយណាខាងក្រោម ដែលកើតមាន លើអ្នកជំងឺខូចមុខងារតម្រងនោមធ្ងន់ធ្ងរ (គឺថា creatinine clearance/clairance de créatinine < 15 ml/min )? 1. Metabolic alkalosis / Alcalose métabolique 2. កម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើង 3. កម្រិត phosphate នៅក្នុងឈាមកើនឡើង
1 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
2 និង 3 ត្រឹមត្រូវ
74.តើភាពមិនធម្មតានៃអេឡិចត្រូលីតដែលទាក់ទងនឹង Angiotensin converting enzyme inhibitors / Inhibiteurs d’ enzyme de conversion de l’angiotensine ដែលគេច្រើនជួបប្រទះ គឺ៖
កម្រិតម៉ាញ៉េស្យូមនៅក្នុងឈាមចុះទាប
កម្រិតប៉ូតាស្យូមនៅក្នុងឈាមចុះទាប
កម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើង
កម្រិត phosphate នៅក្នុងឈាមកើនឡើង
75.តើឃ្លាមួយណាខាងក្រោមនេះ ដែលជាផលរំខាននៃឱសថបន្សាបអាស៊ីត ក្នុងក្រពះ ដែលមានសារធាតុផ្សំពីអំបិលម៉ាញ៉េស្យូម និងអំបិលអាលុយមីញ៉ូមទៅលើ ក្រពះ-ពោះវៀន?
ម៉ាញ៉េស្យូមធ្វើឲ្យទល់លាមករីឯអាលុយមីញ៉ូមធ្វើឲ្យរាក
ម៉ាញ៉េស្យូមធ្វើឲ្យរាគរីឯអាលុយមីញ៉ូមធ្វើឲ្យទល់លាមក
សារធាតុទាំងពីរនេះធ្វើឲ្យរាក
សារធាតុទាំងពីរនេះធ្វើឲ្យទល់លាមក
76.តើខាងក្រោមនេះមួយណា ជារោគសញ្ញាដែលតែងជួបប្រទះចំពោះបណ្តុំរោគសញ្ញា Esophageal GERD / Reflux gastro-eosophagique?
     1. ឈឺចុងដង្ហើម (heartburn/pyrosis)
     2. ភើ (Belching/éructation)?
     3. ក្អែ (Regurgitation/Régurgitation)?
     4. ចេញទឹកមាត់ច្រើន (hypersalivation/hypersalivation)?
     5. ស្អកក (Hoarseness/enrouement)?
1, 2 និង 3 ត្រឹមត្រូវ
1 និង 3 ត្រឹមត្រូវ
2 និង 4 ត្រឹមត្រូវ
5 ត្រឹមត្រូវ
ចម្លើយទាំងអស់ត្រឹមត្រូវ
77.Alosetron មានគុណភាពព្យាបាលលើក្រុមអ្នកជំងឺដែលមានកន្សោមរោគសញ្ញារលាកពោះវៀន (Irritable bowel syndrome [IBS]/syndrome de l’intestin irritable) មួយណា?
ស្រ្តីមានជំងឺរាគភាគច្រើន បណ្តាលមកពី IBS
បុរសមានជំងឺរាគភាគច្រើន បណ្តាលមកពី IBS
ស្ត្រីមានជំងឺទល់លាមកភាគច្រើន បណ្តាលមកពី IBS
បុរសមានជំងឺទល់លាមកភាគច្រើន បណ្តាលមកពី IBS
78.ខាងក្រោមនេះ គឺជាវិធីសាស្ត្រដែលប្រើសម្រាប់កាត់បន្ថយការពុលទៅលើក្រពះ-ពោះវៀន ដោយសារការប្រើឱសថក្រុម NSAIDs/AINS លើកលែងតែ៖
ផ្លាស់ប្តូរឱសថពី nonselective cyclooxygenase inhibitor / inhibiteur de cyclooxygènase non-sélective ទៅជា type II specific inhibitor / Inhibiteur spécifique type II ដូចជា Celebrex
បន្ថែមឱសថដែលទប់ proton pump / pompe à proton ដូចជា Prevacid ដល់អ្នកជំងឺដែលប្រើ NSAIDs / AINS
បន្ថែម Cytotec ដល់អ្នកជំងឺដែលប្រើ NSAIDs / AINS
អប់រំអ្នកជំងឺឲ្យលេប NSAIDs នៅពេលយប់ ដែលជាពេលអាស៊ីតក្រពះមិនសូវចេញ
79.ក្នុងចំណោមចម្លើយខាងក្រោមនេះ តើចម្លើយណាត្រឹមត្រូវដែលទាក់ទងទៅនឹង Diclofenac?
     1. វាអាចជាឱសថ Extended-release / libération prolongée ដូចជា Voltaren XR
     2. វាអាចជាឱសថចាក់ ដូចជា Voltaren IM
     3. វាអាចជាឱសថដែលរួមផ្សំជាមួយ misoprostol (Arthrotec)
1 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
1, 2 និង 3 ត្រឹមត្រូវ
1 និង 3 ត្រឹមត្រូវ
80.ការប្រើប្រាស់ឱសថ Glucocorticoids / glucocorticoides អាចធ្វើឲ្យមានផលរំខានជាច្រើន ហើយនិងមានផលវិបាករយៈពេលវែង។ ខាងក្រោមនេះជាចំនុចដំបូងដើម្បីព្យាបាល ការពារ ឬ កាត់បន្ថយផលរំខាន លើកលែងតែ៖
អប់រំអ្នកជំងឺឲ្យលេបឱសថ Glucocorticoids / gucocorticoides តែមួយដងក្នុងមួយថ្ងៃ ជាជាងការចែកកម្រិតប្រើក្នុងមួយថ្ងៃជាពីរ ឬ បួនដង
អប់រំអ្នកជំងឺដែលទទួលការព្យាបាលក្នុងរយៈពេលយូរ ឲ្យបន្ថែម កាល់ស្យូម 1500mg និង ergocalciferol 400-800 IU ទៅក្នុងការព្យាបាល
ណែនាំឲ្យបន្ថែមប៊ីផូស្វូណាត ទៅក្នុងការព្យាបាល
ហាមអ្នកជំងឺមិនឲ្យឈប់ប្រើប្រាស់ឱសថ Glucocorticoid ភ្លាមៗ
81.ចម្លើយទាក់ទងនឹង Zyloprim ខាងក្រោមនេះសុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
វាកាត់បន្ថយការបង្កើត អាស៊ីតអ៊ុយរិច ដោយទប់អង់ស៊ីម xanthine oxidase / xanthine oxydase
វាមិនត្រូវការ ការកែតម្រូវកម្រិតប្រើប្រាស់ចំពោះអ្នកជម្ងឺខ្សោយតំរងនោម
ប្រតិកម្មនៅលើស្បែក ដូចជាកន្សោមរោគសញ្ញា Stevens-Johnson អាចមាននៅពេលប្រើឱសថនេះ
មិនគួរប្រើឱសថនេះសំរាប់ព្យាបាលជំងឺប្រគ្រីវ (gout/goutte) ស្រួចស្រាវ
82.ក្នុងចំណោមឱសថខាងក្រោមនេះ តើឱសថណាដែលមានប្រតិកម្មគ្រោះថ្នាក់ខ្លាំង នៅពេលប្រើជាមួយឱសថ Zyloprim?
      1. Amoxicillin
      2. Imuran
      3. Esidrex
1 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
1, 2 និង 3 ត្រឹមត្រូវ
3 ត្រឹមត្រូវ
83.តើ Opioids / opioïdes គេនិយមប្រើប្រាស់តាមផ្លូវណា ?
តាមមាត់
ចាក់តាមសរសៃវ៉ែន
ចាក់ក្រោមស្បែក
សុលតាមបាត
84.ក្នុងចំណោម Opioids / opioïdes ខាងក្រោមនេះ តើមួយណាដែលមាន ប្រសិទ្ធភាពបំបាត់ការឈឺចាប់យូរជាងគេ?
Methadone
Controlled-released morphine/morphine à libération controllée
Hydromorphone
Transdermal fentanyl / Fentanyl transdermique
85.តើសារធាតុមួយណាខាងក្រោមនេះ ដែលជា selective serotonin agonist / agoniste sélectif de sérotonine?
Sumatriptan
Ketorolac
Dihydroergotamine
Metoclopramide
86.ឃ្លាខាងក្រោមនេះ តើណាមួយជាផលរំខានរបស់ Ergotamine ?
Ergotamine មានសកម្មភាពទប់ chemoreceptor trigger zone / zone chimioreceptrice ក្នុងការកាត់បន្ថយអាការៈក្អួតចង្អោរ
Ergotamin មានឱកាសគ្រោះថ្នាក់តិចតួចប្រឈមនឹងការញៀន
ផលរំខានរបស់ Ergotamine ដែលមិនសូវជួបញឹកញាប់គឺ ខ្សោយសាច់ដុំ
ការប្រើប្រាស់ Ergotamine លើសកម្រិតអាចបណ្តាលឲ្យមានជំងឺ limb ischemia / ischémie des extrémités.
87.ឃ្លាខាងក្រោមនេះ តើណាមួយត្រឹមត្រូវចំពោះ Triptans?
មានបំរាម មួយចំនួនក្នុងការប្រើប្រាស់ triptans
Triptans ត្រូវបានហាមក្នុងករណីជម្ងឺ ischemic cardiovascular disease / maladie cardiovasculaire ischémique
Triptans អាចព្យាបាលជំងឺ migraine ក្នុងកំឡុងពេលមានផ្ទៃពោះ
អ្នកជំងឺដែលកំពុងតែប្រើប្រាស់ ergot alkaloid / alcaloides de l’ergot អាចប្រើ triptans ស្របពេលជាមួយគ្នាបាន
88.ការព្យាបាលជំងឺមុន (acne/acné) ពីកម្រិតស្រាល ទៅ កម្រិតមធ្យម រូមមាន៖
      1. ឱសថប្រឆាំងនឹងមេរោគ ប្រភេទលាបនៅលើស្បែក ( Topical antimicrobial/ antimicrobiens topiques)
      2. ពូក retinoids ប្រភេទលាបនៅលើស្បែក (Topical retinoids/rétinoides topiques)
      3. isotretinoin / isotrétinoide
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
89.ជំងឺមុន (acne/acné) បណ្តាលមកពី៖
      1. ការផលិតជាតិខ្លាញ់ (sebum/sébum) លើផ្ទៃមុខកើនឡើង
      2. ការស្ទះរន្ធញើសលើផ្ទៃមុខ
      3. ការរលាក (inflammation)
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1, 2 និង 3 ត្រឹមត្រូវ
90.អ្នកជំងឺដែលកំពុងតែប្រើប្រាស់ពូក retinoids / rétinoides ប្រភេទលាបនៅលើស្បែក (topical retinoid/topique rétinoides) ដូចជា tretinoin (Retin-A) គូរតែត្រូវបានគេណែនាំឲ្យដឹងអំពី៖
     1. ការប្រើប្រាស់ sunblock / antisolaire មុនពេលប៉ះនឹងពន្លឺថ្ងៃ
     2. ការហាមប្រើ tretinoin ជាមួយសារធាតុបង្រួមរន្ធញើស សាប៊ូដែលមានជាតិកាត់ ឬ សារធាតុធ្វើឲ្យស្ងួតមុខ
     3. ការប្រែប្រួលយ៉ាងឆាប់រហ័ស បន្ទាប់ពីបានទទួលការព្យាបាល 2 ឬ 3ថ្ងៃក្រោយមក
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
91.ខាងក្រោមនេះ តើណាមួយជាផលរំខានដែលតែងតែជួបញឹកញាប់បំផុតរបស់ Isotretinoin (Accutane)៖
     1. ប្រេះបបូរមាត់
     2. ការធ្លាក់ទឹកចិត្តស្រួចស្រាវ
     3. ភ្នែកស្រវាំងនៅពេលយប់
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
92.តើចំណុចណាមួយខាងក្រោម ជាការហាម និងការប្រុងប្រយ័ត្នសំខាន់បំផុត ក្នុងការប្រើប្រាស់ Isotretinoin (Accutane)?
ជំងឺលើសសម្ពាធឈាម
ជំងឺឈឺមួយចំហៀងក្បាល (migraine)
allergic rhinitis / rhinite allergique
ស្រ្តីមានផ្ទៃពោះ
93.តើឱសថណាមួយខាងក្រោម ជាឱសថប្រឆាំងនឹងជំងឺផ្សិត ប្រភេទលាបលើស្បែក (topical antifungal/antifongique topique) ដែលមិនត្រូវការវេជ្ជបញ្ជា ហើយមានប្រសិទ្ធភាពខ្ពស់ជាងគេ៖
Tolnaftate (Tinactin)
Terbinafine (Lamisil)
Micronazole (Micatin)
Undecylenic acid (Desenex)
94.តើជំងឺផ្សិតណាមួយខាងក្រោមនេះ អាចព្យាបាលដោយឱសថប្រឆាំងនឹងជំងឺផ្សិតប្រភេទលាបលើស្បែក (topical antifungal/antifongique topique) យ៉ាងមានប្រសិទ្ធភាព?
     1. ជំងឺស្រែងនៅលើក្បាល (Tinea capitis/Teigne de cuire chevelue)
     2. ជំងឺផ្សិតនៅក្រចកជើង និងក្រចកដៃ (Tinea unguium/Teigne des ongles)
     3. ជំងឺស្រែង នៅលើស្បែក (Tinea corporis/Teigne de la peau)
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
95.Tinea pedis / Teigne de pied អាចហៅម្យ៉ាងទៀតថា ៖
athlete’s foot / pied d’athlete
jock itch / eczéma marginé
onycomycosis / onycomycose
ជំងឺស្រែងនៅលើក្បាល (Tinea capitis/Teigne de cuir chevelu)
96.ជម្រើសក្នុងការព្យាបាល Tinea unguium/Teigne des ongles គឺ៖
clotrimazole
miconazole
undecylenic acid
griseofulvin
97.ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវ ចំពោះការណែនាំអ្នកជំងឺក្នុងការប្រើប្រាស់ ឱសថ minoxidil ឲ្យបានត្រឹមត្រូវ លើកលែងតែ៖
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គេត្រូវយកឱសថទៅលាបលើស្បែកក្បាល ហើយទុកក្នុងរយៈពេល ៤ម៉ោង ដើម្បីទទួលបានប្រសិទ្ធិភាព អតិប្បរមា
បន្ទាប់ពីប្រើប្រាស់ឱសថនេះភ្លាម អ្នកជំងឺមិនត្រូវហែលទឹក កក់សក់ ឬ ដើរក្រោមភ្លៀង
មិនត្រូវប្រើនៅលើស្បែកដែលមានការបង្ករោគ ដាច់រលាត់ រលាក ឬ ស្បែកដែលរលាកដោយកម្តៅព្រះអាទិត្យ
ចំពោះស្ត្រីដែលជ្រុះសក់ គាត់គួរជ្រើសរើសប្រើឱសថ minoxidil កំហាប់ 5% ល្អជាងប្រើកំហាប់ 2%
98.ឥទ្ធិពលបន្ទាប់បន្សំដែលទទួលបានបន្ទាប់ពីការប្រើឱសថ minoxidil មាន៖
     1. សក់ដុះច្រើនជាងធម្មតា (hypertrichosis/hypertricose)
     2. មានការរលាក និងរមាស់នៅលើស្បែកក្បាល
     3. ខូចខាតថ្លើម
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1, 2 និង 3 ត្រឹមត្រូវ
99.Finasteride (Propecia) ជាឱសថប្រើសម្រាប់កាត់បន្ថយការជ្រុះសក់សម្រាប់ បុរសដែលមានសកម្មភាព៖
មានប្រសិទ្ធភាពផ្ទាល់ទៅលើឫសសក់ ដែលធ្វើអោយឫសសក់ជ្រៅ ជាងមុន
រារាំងសកម្មភាពអង់ស៊ីម 5-α-reductase ដែលជាអ្នករាំងខ្ទប់ការបំលែងពី testosterone ទៅជា dihydrotestosterone
ការឈាមហូរក្រោមស្បែកកើនឡើងល្អទៅកាន់ឬសសក់នៅនឹងស្បែកក្បាលដោយ សារការរីកសសៃឈាម (vasodilatation)
ការឈាមហូរក្រោមស្បែកកើនឡើងល្អទៅកាន់ឬសសក់នៅនឹងស្បែកក្បាលដោយសារការបើក potassium channel / canal potassique
100.ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះឱសថ Finasteride លើកលែងតែ៖
ហាមប្រើចំពោះស្ត្រីដែលមានអាយុស្ថិតនៅចន្លោះអាយុដែលអាចបង្កើតកូនបាន
ឱសថនេះប្រើព្យាបាល benign prostatic hypertrophy / hypertrophie bénigne de la prostate
សក់នឹងបន្តដុះច្រើនជាងមុនក្នុងករណីបន្តការព្យាបាល (នៅពេលបញ្ឈប់ ការព្យាបាល សក់ដែលដុះថ្មីនឹងជ្រុះក្នុងរយៈពេល 1ឆ្នាំ)
ដើម្បីអោយឱសថជ្រាបបានល្អ គេត្រូវលេបវានៅពេលក្រពះទទេរ
101.ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះ ជំងឺឫស (wart/verrue) លើកលែងតែ៖
ជាលទ្ធផលដែលទទូលបានពីការបង្ករោគដោយ human papilloma virus
ជាជំងឺឆ្លង
ជំងឺនេះអាចឆ្លងរាលដាលពេញរាងកាយ
plantar warts / verrue plantaire មានទីតាំងដុះនៅលើដៃ ម្រាមដៃ និងជង្គង់
102.គេអាចយក ឫស ចេញតាមរយៈវិធីសាស្ត្រដូចខាងក្រោម៖
     1. វះកាត់
     2. បង្កកឫស ដោយប្រើសារធាតុរាវជាអាហ្សូត (cryotherapy/cryotherapie)
     3. កាត់ឫស (ឧ. ដោយប្រើ salicylic acid)
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1, 2 និង 3 ត្រឹមត្រូវ
103.ឃ្លាខាងក្រោមសុទ្ធតែត្រឹមត្រូវចំពោះ diphenhydramine លើកលែងតែ៖
វាជាសារធាតុដែលអាចធ្វើឲ្យងងុយដេកតិចជាង OTC antihistamine / antihistamine en vente libre ដ៏ទៃទៀត
វាជាសារធាតុសកម្មដែលមាននៅក្នុងឱសថប្រើដោយមិនចាំបាច់មានវេជ្ជបញ្ជា ដែលគេប្រើនៅពេលគេងមិនលក់
សារធាតុនេះ ត្រូវបានប្រើជាឱសថប្រើដោយមិនចាំបាច់មានវេជ្ជបញ្ជាហើយមានឈ្មោះពាណិជ្ជកម្មគឺ Benadryl
ភាគតិចចំពោះកុមារដែលប្រើឱសថនេះ គេឃើញមានការរំញោចដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលខុសធម្មតា
104.ខាងក្រោមជាឈ្មោះពាណិជ្ជកម្ម និងឈ្មោះ generic/générique ដែលត្រឹមត្រូវ សម្រាប់ឱសថនីមួយៗ លើកលែងតែ៖
Chlor-Trimeton = chlorpheniramine
Tavist = diphenhydremine
Claritin = loratadine
Nasalcrom = cromolyn
105.តើចម្លើយណាមួយខាងក្រោម ដែលមិនមែនជាឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ Loperamide ?
រំងាប់ការឈឺចាប់ (sedative)
វិលមុខ
ស្ងួតមាត់
ដេកមិនលក់
106.តើចម្លើយណាមួយខាងក្រោម ដែលមិនមែនជាឥទ្ធិពលបន្ទាប់បន្សំរបស់ឱសថ Pepto- Bismol ?
មានប្រសិទ្ធភាពជា anticholinergic, ស្ងួតមាត់ និងស្ងួតភ្នែក
ធ្វើឲ្យហ៊ឹងត្រចៀក
ធ្វើឲ្យមានប្រតិកម្មខ្វែងជាមួយនឹងឱសថ aspirin (cross-sensitivity to aspirin allergy / réaction croisée à l’aspirine)
ធ្វើឲ្យអណ្តាតមានពណ៌ខ្មៅប្រផេះ
107.តើឱសថណាមួយដែលមានលក្ខណៈជាឱសថបំបាត់ការឈឺចាប់ និងឱសថបញ្ចុះកំដៅ តែមិនមានលក្ខណៈជាឱសថដែលប្រឆាំងនឹងការរលាក (anti-inflammatory/anti-inflammatoire)?
Ibuprofen
Sodium salicylate
Acetaminophen
Magnesium salicylate
108.តើឱសថណាមួយដែលមិនមានប្រតិកម្មជាមួយ NSAIDs / AINS ?
Methotrexate
Warfarin
ឱសថប្រឆាំងនឹងជម្ងឺសម្ពាធឈាមឡើងខ្ពស់ (Antihypertensive agent / Hypotenseurs)
Diphenhydramine
109.ស្ត្រីម្នាក់អាយុ 32ឆ្នាំ មានជំងឺហឺត និងមានប្រតិកម្មធ្ងន់ធ្ងរជាមួយ aspirin ។ គាត់មកឱសថស្ថានដើម្បីទិញឱសថបំបាត់ការឈឺចាប់ ដែលជាប្រភេទឱសថមិនមានវេជ្ជបញ្ជា។ តើឱសថណាមួយខាងក្រោមដែលឱសថការីគួរផ្តល់ឲ្យស្រ្តីនោះ ?
A.Ibuprofen
B.Naproxen
C.Acetaminophen
ចម្លើយ (A) និង (B)
110.ប្រយោគខាងក្រោមនិយាយអំពី bisacodyl សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
វាមិនគួរលេបពេលដំណាលគ្នាជាមួយនឹង antacids / antiacides
បើសិនជាចាំបាច់ អាចបំបែក ឬ ទំពារមុនលេប
វាមិនត្រូវបានណែនាំឲ្យស្រ្តីមានផៃ្ទពោះប្រើប្រាស់
វាអាចមានទម្រង់ជាគ្រាប់ ឬ ថ្នាំសុល (suppositoire)
111.ក្នុងចំណោម antihistamines ខាងក្រោមនេះ តើណាមួយដែលយើងអាចរកទិញបាន ដោយមិនចាំបាច់មានវេជ្ជបញ្ជា​ សម្រាប់ធើ្វឲ្យងងុយគេង?
A.Diphenhydramine
B.Cetirizine
C.Loratadine
ចម្លើយ (B) និង (C)
112.ប្រយោគណាមួយដែលជាពពួកមេរោគ ដែលធើ្វឲ្យមនុស្សពេញវ័យនៅក្នុងសហគមន៍មានជំងឺរលាកសួតភាគច្រើន ?
Chlamydia pneumoniae, Mycoplasma pneumoniae និង Haemophilus influenzae
Streptococcus pneumoniae, Haemophilus influenzae និង Chlamydia pneumoniae
Mycoplasma pneumoniae, Chlamydia pneumoniae និង Streptococcus pneumoniae
Mycoplasma pneumoniae, Streptococcus pneumoniae និង Haemophilus influenzae
113.ដើម្បីទទួលបាននូវឥទិ្ធពលក្នុងការព្យាបាលអ្នកជំងឺរលាកសួត សំរាកពេទ្យគួរតែប្រើរួមបញ្ចូលគ្នានូវឱសថ៖
Tobramycin និង gentamicin
Cefotaxime និង cefepime
Vancomycin និង gentamicin
Gentamicin និង cefepime
114.ការព្យាបាលជំងឺ latent tuberculosis infections / infection latente de tuberculose ដែលបង្កឡើងដោយ Mycobacterium tuberculosis ធន់នឹងឱសថ isoniazide ភាគច្រើនគេប្រើ៖
Rifabutin និង Pyrazinamide
Rifampin / Rifampicine និង Pyrazinamide
Isoniazid, Rifampin / Rifampicine និង Pyrazinamide
Ethambutol និង Rifampin / Rifampicine
115.ការចម្លងរោគដោយ Candida albicans អាចព្យាបាលបានដោយ៖
Itraconazole
Amphotericin B
Voriconazole
Caspofungin
116.ឱសថប្រឆាំងនឹងវីរុស ដែលមានដែនសកម្មភាពទូលាយក្នុងការប្រឆាំងនឹងសកម្មភាពរបស់ Influenza គឺ៖
Zanamivir
Rimantadine
Amantadine
Oseltamivir
117.Herpes infections / Infections à Herpès ដែលធន់នឹង Acyclovir អាចព្យាបាលដោយ៖
Famciclovir
Valacyclovir
Foscarnet
Ganciclovir
118.តើក្នុងចំណោមលក្ខណៈខាងក្រោមនេះ ណាមួយដែលបញ្ជាក់ការពុលដោយ aminoglycoside ខ្លាំងជាងគេ?
     1. ខូចត្រចៀក (ototoxicity/ototoxicité) ព្រោះ cranial nerve / nerf cranien ទី8 ត្រូវបានបំផ្លាញ
     2. ពុលតំរងនោមដោយសារមាន acute tubular necrosis / nécrose tubulaire aigüe
     3. បំបាត់សកម្មភាពខួរឆ្អឹង (bone marrow suppression/suppression de la moelle)
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
119.ក្នុងចំណោមឱសថប្រឆាំងផ្សិតខាងក្រោមនេះ តើណាមួយដែលមានប្រសិទ្ធភាពប្រឆាំងទៅនឹង systemic infections / infections systémiques?
     1. Amphotericin B
     2. Fluconazole
     3. Nystatin
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1 និង 2 ត្រឹមត្រូវ
120.ក្នុងចំណោមប្រយោគខាងក្រោមនេះ តើប្រយោគណាមួយដែលពិពណ៍នាពិសេសអំពីអន្តរកម្មឱសថ (drugs interactions/interactions médicamenteuses) ជាមូយនឹង imidazole ៖
     1. បង្កើនការបញ្ចេញចោល warfarin
     2. បន្ថយការបញ្ចេញចោល warfarin
     3. បង្កើនមេតាបូលីសរបស់ថ្នាំគ្រាប់ពន្យាកំណើត
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
2 និង 3 ត្រឹមត្រូវ
121.តើឱសថប្រឆាំងជំងឺរបេងណាមូយ ដែលបង្ហាញពីការកើតមានភាពធន់តិចបំផុតចំពោះមេរោគ៖
     1. Isoniazid
     2. Rifampicine
     3. Streptomycin
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
2 និង 3 ត្រឹមត្រូវ
122.តើឱសថរួមផ្សំគ្នាមួយណាខាងក្រោម ដែលជាជម្រើសទី1 ក្នុងការព្យាបាលជំងឺរបេង?
     1. Isoniazid, Rifampicine, និង Streptomycin
     2. Isoniazid, Rifampicine, និង Pyrazinamide
     3. Isoniazid, Ethambutol, និង Cycloserine
1 ត្រឹមត្រូវ
2 ត្រឹមត្រូវ
3 ត្រឹមត្រូវ
1, 2 និង 3 ត្រឹមត្រូវ
123.តើឱសថខាងក្រោមមួយណា ដែលភ្ញោចផ្ទាល់ទៅលើ dopamine receptor / récepteur dopaminergique ?
Amantadine
Benztropine
Entacapone
Ropinirole
124.តើឱសថខាងក្រោមមួយណា ដែលរារាំងអង់ស៊ីម Monoamine oxidase (MAO)?
Benztropine
Bromocriptine
Pramipexole
Rasagiline
125.តើឱសថខាងក្រោមមួយណា ដែលគេយកទៅបន្សាប Acetaminophen បានល្អបំផុត ?
Actylcysteine
Dimercaprol
Prqalidoxime
Atropine
126.តើសារធាតុខាងក្រោមមួយណា ដែលគួរផ្តល់អោយអ្នកជំងឺពិសារជាមួយអាហារដើម្បីធ្វើឲ្យការស្រូបជាតិដែកបានល្អ?
ទឹងក្រូច
កាហ្វេ
តែ
ទឹកដោះគោ
127.ដើម្បីស្រូបបានល្អ វីតាមីន B12 ត្រូវការនូវ៖
factor pernicious / facteur pernicieux
Transcoblalamin II
intrinsic factor / facteur intrinsèque
កត្តានៃការស្រូបវីតាមីន B12
128.ក្នុងចំណោមកតា្តខាងក្រោមនោះ តើមួយណាដែលហាមឃាត់ចំពោះការព្យាបាលដោយការប្រើអរម៉ូនជំនួស លើស្រី្តក្រោយពេលអស់រដូវ?
ជំងឺទឹកនោមផែ្អម
ជំងឺមហារីកស្បែក
ជំងឺឈាមកកក្នុងសសៃឈាម (thromboembolism/thromboembolisme)
ជំងឺធ្លាក់ទឹកចិត្ត (depression)
0
{"name":"area IV 4.Clinical Sciences (65-128)", "url":"https://www.quiz-maker.com/Q752446Q4","txt":"65.តើឱសថលេបពន្យាកំណើតមួយណាក្នុងចំណោមឱសថខាងក្រោម ដែលជាផលិតផល biphasic \/ biphasique ?, 66.តើផលិតផលខាងក្រោមនេះមួយណា ជាឱសថពន្យាកំណើតដែលមាន progestin (ជាផលិតសំយោគដែលមានឥទ្ធិពលដូច progesterone) តែមួយមុខ?, 67.តើកម្រិត estrogen \/ estroène (ethinyl estradiol) ខ្ពស់បំផុត ដែលគេដាក់ក្នុងឱសថគ្រាប់ពន្យាកំណើតមានប៉ុន្មាន?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker