Area II 3.Organotropic agents (55-108)

55.ប្រយោគខាងក្រោមទាំងអស់ដែលស្តីពីការប្រើ angiotensin-converting enzyme (ACE) inhibitors/ inhibiteurs de l’enzyme de conversion de l’angiotensine ក្នុងការព្យាបាលជំងឺខ្សោយបេះដូង សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
វាកែលម្អលោហិតថាមពល (hemodynamics/hémodynamique) ដោយបន្ថយ afterload / postcharge
វាអាចបង្កើនអត្រា plasma cholesterol/ cholesterol plasmatique
វាអាចពន្យឺតការវិវត្តន៍នៃជំងឺខ្សោយបេះដូងដោយរារាំង myocardial and vascular remodeling / remodelage myocardique et vasculaire
វាជាសារធាតុដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ
56.ជំងឺចុកទ្រូង (Angina pectoris/angine de poitrine) គឺជា៖
ការឈឺតឹងណែនក្នុងទ្រូងកម្រិតធ្ងន់ ជួនកាលរាលពីតំបន់ precordium / précordiale ទៅស្មាឆ្វេង និងចុះមកតាមដៃ ដែលបណ្តាលមកពីការផ្តល់ឈាមមិនគ្រប់គ្រាន់ទៅបេះដូង ដែលជាធម្មតាបង្កដោយ coronary disease / maladie coronaire
ទម្រង់ដ៏គ្រោះថ្នាក់មួយដែលកើតឡើងជាញឹកញាប់ នៃដំណើរលោតខុស សង្វាក់បេះដូង ដែលត្រូវបានសម្គាល់ដោយ ការកន្ត្រាក់រហ័ស មិនទៀង ទាត់នៃថតក្រោមរបស់បេះដូង ជំនួសឲ្យការកន្ត្រាក់ធម្មតា ដែលនាំឲ្យ មានការបាត់បង់ជីពចរ
ស្ថានភាពប្រព័ន្ធឈាមរត់ដែលក្នុងនោះសមត្ថភាពរបស់បេះដូងក្នុងការបូមឈាមចុះខ្សោយ
ចម្លើយ A,B,C
57.ក្រុមឱសថខាងក្រោមទាំងអស់ដែលមានប្រយោជន៍ក្នុងជំងឺចុកទ្រូង (Angina pectoris/angine de poitrine) សុទ្ធតែបន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង និងបង្កើនការផ្តល់អុកស៊ីសែនទៅសាច់ដុំបេះដូង លើកលែងតែ៖
Nitrates and nitrite drugs/ médicaments nitrates et nitrites (Nitroglycerin, Isosorbide dinitrate)
Calcium channel blockers/ inhibiteurs des canaux calciques (Nifedipine, Nimodipine)
Beta-adrenoceptor-blocking drugs/ bloqueurs des récepteurs bêta-adrénergiques (Atenolol, Metoprolol)
Potassium channel openers/ ouvreurs des canaux potassiques (Minoxidil)
58.តើក្រុមឱសថណាមួយ ដែលគេប្រើក្នុងជំងឺចុកទ្រូង (Angina pectoris/angine de poitrine) ហើយដែលមានសកម្មភាពបន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង និងមិនបង្កើនការផ្តល់អុកស៊ីសែនទៅសាច់ដុំបេះដូង ?
Nitrates and nitrite drugs/ médicaments nitrates et nitrites (Nitroglycerin, Isosorbide dinitrate)
Myotropic coronary dilators/ dilatateurs coronariens myotrophiques (Dipyridamole)
Potassium channel openers/ ouvreurs des canaux potassiques (Minoxidil)
Beta-adrenoceptor-blocking drugs/ bêta-bloquants (Atenolol, Metoprolol)
59.តើក្រុមឱសថណាមួយ ដែលគេប្រើក្នុងជំងឺចុកទ្រូង ហើយដែលមានសកម្មភាព បង្កើនការផ្តល់ oxygen ទៅសាច់ដុំបេះដូង និងមិនបន្ថយតម្រូវការ oxygen របស់សាច់ដុំបេះដូង?
Beta-adrenoceptor-blocking drugs/ bêta-bloquants (Atenolol, Metoprolol)
Myotropic coronary dilators/ dilatateurs coronariens myotrophiques (Dipyridamole)
Calcium channel blockers/ inhibiteurs des canaux calciques(Nifedipine, Nimodipine)
Potassium channel openers/ ouvreurs des canaux potassiques (Minoxidil)
60.តើប្រយោគខាងក្រោមមួយណា ដែលទាក់ទងនឹងយន្តការសកម្មភាពរបស់ nitrate ជាប្រយោគត្រឹមត្រូវ?
សារធាតុដែលសកម្មក្នុងការព្យាបាលក្នុងក្រុមនេះ អាចបញ្ចេញ nitric oxide (NO) ទៅក្នុងជាលិកាគោលដៅនៃសាច់ដុំរលោងរបស់សរសៃឈាម
Nitric oxide (NO) ជាអ្នកជំរុញ soluble guanylyl cyclase ដ៏មានប្រសិទ្ធភាព និងអាចធ្វើសកម្មភាពតាមយន្តការនេះ
Nitrates ដែលមានប្រយោជន៍ក្នុងជំងឺចុកទ្រូង ធ្វើសកម្មភាពបន្ថយតម្រូវការ oxygen របស់សាច់ដុំបេះដូង និងបង្កើនការផ្តល់អុកស៊ីសែនទៅសាច់ដុំបេះដូង
ចម្លើយ A,B,C
61.តើឱសថ nitrates និង nitrite មួយណាដែលមានសកម្មភាពយូរ ?
Nitroglycerin ដាក់ក្រោមអណ្តាត (sublingual)
Isosorbide dinitrate ដាក់ក្រោមអណ្តាត (Isordil, Sorbitrate)
Amyl nitrite, inhalant (Aspirols, Vaporole)
Sustac (glyceryl trinitrate)
62.តើឱសថ nitrates និង nitrite មួយណាដែលមានសកម្មភាពខ្លី?
Nitroglycerin 2%, ointment/ pommade(Nitrol)
Nitroglycerin, oral sustained-release/ orale à libération prolongée (Nitrong)
Amyl nitrite, inhalant (Aspirols, Vaporole)
Sustac (glyceryl trinitrate)
63.តើឱសថ nitrates និង nitrite មួយណាដែលគេប្រើសម្រាប់បង្ការ ការចុកទ្រូង ភ្លាមៗ (angina attack/crise d’angine) ?
Nitroglycerin 2%, ointment/ pommade (Nitrol)
Nitroglycerin, oral sustained-release/ orale à liberation prolongée (Nitrong)
Isosorbide mononitrate (Ismo)
ចម្លើយ A,B,C
64.រយៈពេលសកម្មភាពរបស់ nitroglycerin ដាក់ក្រោមអណ្តាត គឺ៖
10-30 នាទី
6-8 ម៉ោង
3-5 នាទី
1ម៉ោង 30នាទី ទៅ 2ម៉ោង
65.ប្រយោគខាងក្រោមដែលទាក់ទងនឹងយន្តការនៃឥទ្ធិពលគ្លីនីកល្អរបស់ nitrate សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
បន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង
បន្ថយការកន្ត្រាក់របស់ coronary artery/ artères coronaires
ធ្វើឲ្យ perfusion ទៅកាន់ ischemic myocardium/ myocarde ischémique បានល្អឡើង
បង្កើនការប្រើប្រាស់អុកស៊ីសែនរបស់សាច់ដុំបេះដូង
66.ខាងក្រោមនេះជាផលបន្ទាប់បន្សំរបស់ឱសថ nitrates និង nitrite លើកលែងតែ៖
សម្ពាធឈាមធ្លាក់ចុះពេលងើប សង្វាក់បេះដូងលឿន
វិបត្តិ ផ្លូវក្រពះ ពោះវៀន
ឈឺក្បាលដូចគេដំ (Throbbing headache/mal de tête lancinant)
ភាពស៊ាំ (tolerance)
67.ប្រយោគខាងក្រោមដែលទាក់ទងនឹងយន្តការសកម្មភាពនៃ calcium channel blockers/ inhibiteurs calciques សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
សារធាតុសកម្មក្នុងការព្យាបាលក្នុងក្រុមនេះ អាចបញ្ចេញ nitric oxide(NO) ក្នុងជាលិកាគោលដៅនៃសាច់ដុំរលោងរបស់សរសៃឈាម
Calcium channel blockers/ inhibiteurs calciques ភ្ជាប់ទៅនឹង L-type calcium channel sites/ sites des canaux calciques de type L
Calcium channel blockers/ Inhibiteurs calciques ដែលមានប្រយោជន៍ក្នុងការព្យាបាលជំងឺចុកទ្រូង មានសកម្មភាពបន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង និងបង្កើនការផ្តល់អុកស៊ីសែនដល់សាច់ដុំបេះដូង
Calcium channel blockers/ Inhibiteurs calciques បន្ថយចរន្តកាល់ស្យូមកាត់ភ្នាសកោសិកា ដែលទាក់ទងនឹងការសម្រួលសាច់ដុំរលោងក្នុងរយៈពេលវែង និងការបន្ថយភាពកន្ត្រាក់របស់សាច់ដុំបេះដូង
68.ក្នុងចំណោមសារធាតុបំបាត់ជំងឺចុកទ្រូង (angina pectoris/ angine de poitrine) ខាងក្រោម តើមួយណាជា calcium channel blocker/ Inhibiteur calcique ?
Nitroglycerin
Dipyridamole
Minoxidil
Nifedipine
69.ក្នុងចំណោមឥទ្ធិពលលើប្រព័ន្ធបេះដូងសរសៃឈាម (cardiovascular system / système cardiovasculaire) ខាងក្រោម តើមួយណាទាក់ទងទៅនឹង calcium channel blocker/ inhibiteurs calciques?
បន្ថយភាពធន់ (resistance) របស់សរសៃឈាមនៅជាយៗ
បន្ថយភាពកន្ត្រាក់របស់បេះដូង និងក្នុងករណីខ្លះបន្ថយ cardiac output
បន្ថយការកន្ត្រាក់របស់ coronary artery/ artères coronaires
ចម្លើយ A,B,C
70.ការប្រើប្រាស់គ្លីនីកចម្បងរបស់ calcium channel blockers/ Inhibiteurs calciques គឺ៖
ជំងឺចុកទ្រូង (Angina pectoris/angine de poitrine)
ជំងឺសម្ពាធឈាមឡើងខ្ពស់
ជំងឺ Supraventricular tachyarrhythmias/ tachyarythmie supraventriculaire
ចម្លើយ A,B,C
71.ក្នុងចំណោមសារធាតុបំបាត់ជំងឺចុកទ្រូង (Angina pectoris/angine de poitrine) ខាងក្រោម តើមួយណាជា myotropic coronary dilator/ dilatateur coronarien myotrophique ?
Dipyridamole
Validol
Atenolol
Alinidine
72.ក្នុងចំណោមសារធាតុបំបាត់ជំងឺចុកទ្រូង (Angina pectoris/angine de poitrine) ខាងក្រោម តើមួយណាជាឱសថ beta-adrenoceptor-blocking/ bêta-bloquant ?
Dipyridamole
Validol
Atenolol
Alinidine
73.សារធាតុខាងក្រោមសុទ្ធតែជាឱសថរាំងខ្ទប់ beta1-adrenoceptor/ récepteur beta-1 adrénergique ដោយជម្រើសលើបេះដូង ដែលគេប្រើក្នុងជំងឺចុកទ្រូង (Angina pectoris/angine de poitrine) លើកលែងតែ៖
Metoprolol
Talinolol
Atenolol
Propranolol
74.ក្នុងចំណោមសារធាតុបំបាត់ជំងឺចុកទ្រូងខាងក្រោម តើមួយណាទាក់ទងទៅនឹង reflex coronary dilators / réflexes dilatateurs coronaries?
Dipyridamole
Validol
Atenolol
Alinidine
75.ក្នុងចំណោមឱសថបំបាត់ជំងឺចុកទ្រូង (angina pectoris/ angine de poitrine) ខាងក្រោម តើមួយណាជាអ្នកបើក potassium channel/ canaux potassiques ?
Dipyridamole
Validol
Atenolol
Minoxidil
76.តើឱសថខាងក្រោមណាមួយ ដែលបន្ថយសម្ពាធឈាមដោយមានអំពើលើ vasomotor centers/ centre vasomoteur នៅក្នុងប្រព័ន្ធប្រសាទកណ្តាល ?
Labetalol
Clonidine
Enalapril
Nifedipine
77.ខាងក្រោមនេះសុទ្ធតែជាឱសថបញ្ចុះសម្ពាធឈាម ដែលមានអំពើលើប្រព័ន្ធប្រសាទកណ្តាល លើកលែងតែ៖
Methyldopa
Clonidine
Moxonidine
Minoxidil
78.តើឱសថ ganglioblocking/ ganglioplégiques ខាងក្រោមមួយណា ដែលគេប្រើសម្រាប់ព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់?
Hydralazine
Tubocurarine
Trimethaphan
Metoprolol
79.ចូរជ្រើសរើសឱសថ ដែលមានសកម្មភាព nonselective beta-adrenoblocking / bêta-bloquant non sélectif ៖
Atenolol
Propranolol
Metoprolol
Nebivolol
80.ចូរជ្រើសរើសឱសថ ដែលជាអ្នករាំងខ្ទប់ដោយជម្រើសនៃ beta-1 adrenoreceptors/ récepteurs bêta-1 adrénergiques ៖
Labetalol
Prazosin
Atenolol
Propranolol
81.ចូរជ្រើសរើសឱសថ ដែលជាអ្នករាំងខ្ទប់ alpha and beta adrenoreceptors / récepteurs alpha et bêta ៖
Labetalol
Verapamil
Nifedipine
Metoprolol
82.តើឱសថខាងក្រោមណាមួយ រារាំង angiotensin-converting enzyme/ enzyme de conversion de l’angiotensine ?
Captopril
Enalapril
Ramipril
ចម្លើយ A,B,C
83.តើឱសថខាងក្រោមណាមួយ ដែលជាអ្នកពង្រីកសរសៃឈាមដោយផ្ទាល់ ?
Labetalol
Clonidine
Enalapril
Nifedipine
84.ចូរជ្រើសរើសសារធាតុបញ្ចុះទឹកម៉ូត្រ ដែលគេប្រើសម្រាប់ព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់ ?
Losartan
Dichlothiazide
Captopril
Prazosin
85.តើឱសថណាមួយរាំងខ្ទប់ alpha-1 adrenergic receptors/ récepteur alpha-1 adrénergique ?
Prazosin
Clonidine
Enalapril
Nifedipine
86.តើឱសថខាងក្រោមណាមួយ ដែលធ្វើឲ្យ alpha-2 adrenergic receptors/ récepteurs alpha-2 adrénergiques មានសកម្មភាព ?
Labetalol
Phentolamine
Clonidine
Enalapril
87.តើឱសថខាងក្រោមណាមួយ ដែលជាអ្នករារាំងការសំយោគ renin/ rénine ?
Propranolol
Enalapril
Diazoxide
Losartan
88.តើឱសថខាងក្រោមណាមួយជា non-peptide angiotensin II receptor antagonist / antagoniste des récepteurs de l’angiotensine II ?
Clonidine
Captopril
Losartan
Diazoxide
89.តើឱសថខាងក្រោមណាមួយ ដែលជាអ្នកធ្វើឲ្យ potassium channel/ canaux potassiques មានសកម្មភាព ?
Nifedipine
Saralasin
Diazoxide
Losartan
90.ប្រយោគខាងក្រោមទាំងអស់ទាក់ទងនឹង angiotensin II សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
វាជា peptide hormone/ hormone peptidique
វាភ្ញោចការសំយោគ aldosterone
Angiotensin I មានកម្លាំងប្រហាក់ប្រហែលនឹង angiotensin II
វាជាអ្នកបង្រួមសរសៃឈាមដ៏ខ្លាំងមួយ
91.តើឱសថខាងក្រោមណាមួយ ដែលគេហាមប្រើចំពោះអ្នកមានជំងឺហឺត ?
Labetalol
Clonidine
Enalapril
Nifedipine
92.តើឱសថខាងក្រោមណាមួយ ដែលត្រូវបានផ្លាស់ប្តូរទៅជា active metabolite / métabolite actif ក្រោយការស្រូបចូល ?
Labetalol
Clonidine
Enalapril
Nifedipine
93.តើឱសថខាងក្រោមណាមួយ ដែលតាមធម្មតាអាចធ្វើឲ្យបេះដូងលោតញាប់បន្តិចបន្តួច ?
Propranolol
Clonidine
Enalapril
Nifedipine
94.ប្រយោគខាងក្រោមទាំងអស់ដែលទាក់ទងនឹងឱសថពង្រីកសរសៃឈាម សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
Hydralazin ធ្វើអោយបេះដូងលោតញាប់
Nifedipine ជា dopamine receptor antagonist/ antagoniste des récepteurs dopaminergiques
Nitroprusside ពង្រីកសរសៃឈាម អាកទែរ និងវ៉ែន
Minoxidil អាចធ្វើអោយមាន hypertrichosis/ hypertrichose
95.ប្រយោគខាងក្រោមទាំងអស់ដែលស្តីពី verapamil សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
វារាំងខ្ទប់ L-type calcium channels/ canaux calciques de type-L
វាបង្កើនសង្វាក់បេះដូង
វាបន្ធូរសាច់ដុំរលោងនៃអាកទែរ coronary/ coronaire
វាធ្វើអោយភាពកន្ត្រាក់របស់បេះដូងចុះខ្សោយ
96.ចូរជ្រើសរើសផលរំខានរបស់ clonidine ៖
មូលសញ្ញា Parkinson
ឥទ្ធិពលរម្ងាប់អារម្មណ៍ និងសណ្តំ
Agranulocytosis and aplastic anemia/ agranulocytose et anémie aplasique
ក្អកស្ងួត និងចលនាដង្ហើមចុះខ្សោយ
97.មូលហេតុដែលប្រើ beta-blockers/ beta-bloquants សម្រាប់ព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់ គឺ៖
ការពង្រីកសរសៃឈាមនៅជាយៗ
ការបន្ថយមាឌឈាម
ការបន្ថយការងារបេះដូង
ការធ្វើអោយ vasomotor center/ centre vasomoteur ចុះខ្សោយ
98.សារធាតុបង្រួមសរសៃឈាមដែលកើតពីក្នុងខ្លួន ហើយដែលអាចភ្ញោចការបញ្ចេញ aldosterone ពីក្រពេញ suprarenal/ surrénal គឺ៖
Angiotensinogen
Angiotensin I
Angiotensin II
Angiotensin-converting enzyme/ enzyme de conversion de l’angiotensine
99.ចូរជ្រើសរើសក្រុមឱសថបញ្ចុះសម្ពាធឈាម ដែលបន្ថយមេតាបូលីសរបស់ bradykinin ៖
Ganglioblockers/ ganglioplégiques
Alfa-adrenoblockers/ alpha-bloquants
Angiotensin-converting enzyme inhibitors/ inhibiteurs de l’enzyme de conversion de l’angiotensine
Diuretics/ diurétiques
100.Hydralazine (សារធាតុពង្រីកសរសៃឈាម) អាចធ្វើឲ្យមាន ៖
ការប្រកាច់, extrapyramidal disturbances/ troubles extrapyramidaux
សង្វាក់បេះដូងញាប់, lupus erhythromatosis/ lupus érythémateux
ជំងឺរលាកថ្លើមស្រួចស្រាវ
Aplastic anemia/ anémie aplasique
101.ចូរជ្រើសរើសសារធាតុពង្រីកសរសៃឈាមដែលបញ្ចេញ NO ៖
Nifedipine
Hydralazine
Minoxidil
Sodium nitroprusside
102.មូលហេតុដែលគេប្រើឱសថបញ្ចុះទឹកម៉ូត្រ សម្រាប់ព្យាបាលជំងឺសម្ពាធឈាម ឡើងខ្ពស់ គឺ៖
វារាំងខ្ទប់ adrenergic transmission/ transmission adrénergique
វាបន្ថយមាឌឈាម និងបរិមាណអ៊ីយ៉ុង Na+ ក្នុង endothelium របស់សរសៃឈាម
វាធ្វើឲ្យប្រព័ន្ធ renin-angiotensin-aldosterone ខ្សោយ
វាធ្វើឲ្យ vasomotor center/ centre vasomoteur ខ្សោយ
103.ចូរជ្រើសរើសឱសថបញ្ចុះទឹកម៉ូត្រ ដែលជា aldosterone antagonist/ antagoniste de l’aldostérone ៖
Furosemide
Spironolactone
Dichlothiazide
Captopril
104.ចូរជ្រើសរើសឱសថបញ្ចុះទឹកម៉ូត្រ ដែលមានឥទ្ធិពលខ្លាំង និងរហ័ស ៖
Furosemide
Spironolactone
Dichlothiazide
Indapamide
105.ជំងឺប្រកាំង គឺជាវិបត្តិមួយដែលមានការទាក់ទងជាមួយ ៖
កំណកឈាមក្នុងសរសៃឈាមខួរក្បាល
ការហូរឈាមក្នុងខួរក្បាល
ដំណើរមិនប្រក្រតី នៃការធ្វើអោយរៀបរយដល់កម្លាំងសរសៃឈាមខួរក្បាល
សាច់ដុះក្នុងខួរក្បាល
106.តើស្រឡាយរបស់ Indol ខាងក្រោមណាមួយ ត្រូវបានប្រើសម្រាប់ព្យាបាល វិបត្តិស្រួចស្រាវ នៃជំងឺប្រកាំង (acute migraine attack/crise aiguë de la migraine)?
Paracetamol
Sumatriptan
Ergotamine
Metoclopramide
107.តើស្រឡាយរបស់ Ergot ខាងក្រោមណាមួយ ត្រូវបានប្រើសម្រាប់ព្យាបាល វិបត្តិស្រួចស្រាវ នៃជំងឺប្រកាំង (acute migraine attack/crise aiguë de la migraine)?
Paracetamol
Sumatriptan
Ergotamine
Metoclopramide
108.តើស្រឡាយរបស់ lysergic acid/ acide lysergique ខាងក្រោមណាមួយ ត្រូវបានប្រើសម្រាប់បង្ការ វិបត្តិនៃជំងឺប្រកាំង ?
Metoclopramide
Methysergide
Sumatriptan
Ergotamine
0
{"name":"Area II 3.Organotropic agents (55-108)", "url":"https://www.quiz-maker.com/QB0WCJ3U1","txt":"55.ប្រយោគខាងក្រោមទាំងអស់ដែលស្តីពីការប្រើ angiotensin-converting enzyme (ACE) inhibitors\/ inhibiteurs de l’enzyme de conversion de l’angiotensine ក្នុងការព្យាបាលជំងឺខ្សោយបេះដូង សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖, 56.ជំងឺចុកទ្រូង (Angina pectoris\/angine de poitrine) គឺជា៖, 57.ក្រុមឱសថខាងក្រោមទាំងអស់ដែលមានប្រយោជន៍ក្នុងជំងឺចុកទ្រូង (Angina pectoris\/angine de poitrine) សុទ្ធតែបន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង និងបង្កើនការផ្តល់អុកស៊ីសែនទៅសាច់ដុំបេះដូង លើកលែងតែ៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker