Area IV 3.COMPRIMÉ ថ្នាំគ្រាប់(360-420)
361.តើចំណុចមួយណាមិនមែនមានន័យថា កិនម្សៅឱសថនៅក្នុងផលិកម្មឱសថ?
បន្ថយទំហំនៃភាគល្អិតរបស់ម្សៅឱសថ
ធ្វើឲ្យភាគល្អិតនៃម្សៅឱសថទៅជាតូចៗ
លំអិតដុំតូចៗនៃម្សៅឱសថ
ចម្លើយ A,B,C
362.ក្នុងករណីម្សៅឱសថស្ងួតជ្រុល តើគួរធ្វើយ៉ាងណាដើម្បីវាយបង្ហាប់ឲ្យទៅជាគ្រាប់ ?
បន្ថយកម្លាំងវាយបង្ហាប់
កែ រ តម្រូវទីតាំង Punch/poinçon ខាងក្រោម
ដាក់សំដិលម្សៅឱសថនៅកន្លែងសើម
បង្កើនកម្លាំងវាយបង្ហាប់
363.តើឃ្លាមួយណានិយាយពីមូលហេតុនៃការសម្ងួតម្សៅឱសថ ?
សម្ងួតបរិមាណទឹកនៅក្នុងម្សៅ
ធ្វើឲ្យមានលំនឹងជាមួយសំណើមរបស់បរិស្ថាន
បន្ថយភាពស្អិតរបស់ម្សៅឱសថ
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
364.តើឃ្លាណាមួយត្រូវនឹងទ្រឹស្តីនៃការលាយឱសថជាមួយសារធាតុផ្សំបានល្អ ?
បរិមាណសារធាតុផ្សំច្រើន
បរិមាណសារធាតុសកម្មឱសថតិច
បរិមាណសារធាតុផ្សំតិចជាមួយបរិមាណសារធាតុសកម្មឱសថច្រើន
បរិមាណសារធាតុផ្សំតិចលាយជាមួយបរិមាណសារធាតុសកម្មឱសថតិច
365.តើឃ្លាមួយណាមិននិយាយពីមូលហេតុនៃការធ្វើ Granule ក្នុងផលិតកម្មឱសថ គ្រាប់?
ដើម្បីដោះស្រាយលើម្សៅឱសថណាដែលងាយកកណែន និងឡើងក្តាំង
ដើម្បីដោះស្រាយលើម្សៅឱសថទាំងឡាយណាដែលមានដង់ស៊ីតេ ខុសៗគ្នា
ដើម្បីសម្រួលដល់លក្ខណៈហូរនៃម្សៅឱសថ
ដើម្បីធ្វើម្សៅឱសថល្អគួរចាប់ចិត្ត
366.តើចំនុចណាត្រឹមត្រូវជាងគេ អំពីការធ្វើឲ្យមានលំហូរសេរីនៃម្សៅឱសថ ?
បន្ថយបរិមាណភាគល្អិតនៃម្សៅឱសថ
ធ្វើ Granule / granulé
សម្ងួតម្សៅឱសថ
ចម្លើយ A,B
367.តើឃ្លាណាមួយជាវិធីព្យាករណ៍អត្រាហូរនៃម្សៅឱសថ សម្រាប់ផលិតឱសថសណ្ឋានរឹង?
វិធីថ្លឹងម្សៅឱសថ
វិធី Angle of repose / angle de repos
ការវាស់ដង់ស៊ីតេម្សៅឱសថ
បញ្ជាក់ពីភាពអាចវាយជាគ្រាប់បាននៃម្សៅឱសថ
368.ក្នុងចំណោមឱសថខាងក្រោម តើឱសថមួយណាដែលមិនប្រើបច្ចេកទេស ផលិតខ្ពស់?
ឱសថពន្យារកំណើត
ឱសថ Aspirin pH8
ឱសថគ្រាប់
ឱសថ Control release / comprimé à liberation contrôlé
369.តើពាក្យមួយណាមិនមែនជាកម្លាំងដែលកើតមាននៅពេលលាយម្សៅឱសថ ?
កម្លាំងសាយភាយ (Diffusion)
កម្លាំងញែកដោយផ្តុំ (Convection)
កម្លាំងជ្រែក (Shear/Cisaillement)
គ្មានចម្លើយណាមួយត្រឹមត្រូវ
370.តើកម្លាំងណាមួយដែលយើងចង់បាននៅពេលលាយម្សៅឱសថ ?
កម្លាំងសាយភាយ (Diffusion)
កម្លាំងញែក (separation)
កម្លាំងចាកផ្ចិត (Centrifugation)
ចម្លើយ A,B,C
371.តើចំណុចមួយណាត្រឹមត្រូវជាងគេ អំពីប្រភេទនៃម៉ាស៊ីនលាយម្សៅឱសថ ?
ម៉ាស៊ីនដាំដូង Tumbling mixer / mélangeur autour d’un axe horizontal (en V, Y ou conique ou double conique)
ម៉ាស៊ីន Static mixer / Mélangeur statique (mélangeur statique)
ម៉ាស៊ីន Cube mixer / mélangeur cubique (mélangeur cubique)
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
372.តើចលនាមួយណានឹងអាចទទួលបាននៅក្នុងម៉ាស៊ីនលាយឱសថ Cylindrical mixer / Mélangeur cylindrique នៅពេលដែលស៊ីឡាំងរបស់ម៉ាស៊ីនមិនបានដាក់ ឲ្យចំមុំពិសេស?
ចលនាមួយទិស
ចលនាពីរទិស
ចលនាបីទិស
ចលនាបួនទិស
373.តើចំណុចណាមួយត្រឹមត្រូវ និយាយពីចំនួនម្សៅឱសថដែលត្រូវលាយក្នុងម៉ាស៊ីនលាយ Double cone mixer / mélanger double - conique ?
ចំនួនម្សៅឱសថច្រើន
ចំនួនម្សៅឱសថមធ្យម
ចំនួនម្សៅឱសថតិច
គ្មានចម្លើយណាមួយត្រឹមត្រូវ
374.តើចំណុចណាមួយត្រឹមត្រូវ និយាយពីចំនួនម្សៅឱសថដែលត្រូវលាយក្នុងម៉ាស៊ីនលាយ Cube mixer/mélangeur cubique?
ចំនួនម្សៅឱសថតិច
ចំនួនម្សៅឱសថមធ្យម
ចំនួនម្សៅឱសថច្រើន
ចម្លើយ A,B,C
375.ម៉ាស៊ីនលាយម្សៅឱសថ Double Cone Mixer / mélangeur double - conique មិនគួរប្រើសម្រាប់ ៖
លាយម្សៅឱសថដែលមានដង់ស៊ីតេដូចគ្នា
លាយម្សៅឱសថដែលមានលំហូរគ្រប់គ្រាន់
លាយម្សៅឱសថដែលមានដង់ស៊ីតេខុសគ្នា
ចម្លើយ A,C
376.ម៉ាស៊ីនលាយម្សៅឱសថ Cube mixer / mélangeur cubique មិនគួរប្រើសម្រាប់ ៖
លាយម្សៅឱសថដែលមានដង់ស៊ីតេដូចគ្នា
លាយម្សៅឱសថដែលមានលំហូរគ្រប់គ្រាន់
លាយម្សៅឱសថដែលមានដង់ស៊ីតេខុសគ្នា
ចម្លើយ A,C
377.ម៉ាស៊ីនលាយម្សៅឱសថ V-mixer/ Mélangeur en V មិនគួរប្រើសម្រាប់ ៖
លាយម្សៅឱសថដែលមានដង់ស៊ីតេដូចគ្នា
លាយម្សៅឱសថដែលមានលំហូរគ្រប់គ្រាន់
ចម្លើយ A,B
លាយម្សៅឱសថដែលម៉ដ្ឋ
378.ម៉ាស៊ីនលាយម្សៅឱសថ Y-mixer / Mélangeur en Y អាចប្រើសម្រាប់ ៖
លាយម្សៅឱសថដែលមានដង់ស៊ីតេដូចគ្នា
លាយម្សៅឱសថដែលមានលំហូរគ្រប់គ្រាន់
ចម្លើយ A,B
លាយម្សៅឱសថដែលម៉ដ្ឋ
379.ម៉ាស៊ីនលាយម្សៅឱសថដាំដូង Tumbling Mixer / mélangeur à axe horizontal គឺ៖
ម៉ាស៊ីន Cylindrical mixer / Mélangeur cylindrique
ម៉ាស៊ីន Double Cone Mixer / mélangeur double - conique
ម៉ាស៊ីន V-mixer / Mélangeur en V
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
380.ម៉ាស៊ីនលាយម្សៅឱសថ Static mixer / Mélangeur statiques គឺ៖
A.ម៉ាស៊ីន Planetary mixer / Mélangeur planétaires
B.ម៉ាស៊ីន V- and Y-mixer / Mélangeur en V et Mélangeur en Y
C.ម៉ាស៊ីន Ribbon Mixer / Mélangeurs à ruban
ចម្លើយ A,C
381.ម៉ាស៊ីន Static mixer / Mélangeur statique មានប្រយោជន៍ខ្លាំងក្នុងការលាយ៖
ម្សៅឱសថដែលអាចវាយបង្ហាប់ជាគ្រាប់បានល្អ
ម្សៅឱសថដែលងាយខូចនឹងសំណើមទឹក
ម្សៅឱសថដែលឆាប់ក្ដាំងជាដុំ
ម្សៅឱសថដែលមានភាពរលោង/រំអិល
382.តើឃ្លាខាងក្រោមមួយណាត្រូវនឹងខ្នូរវិលរបស់ម៉ាស៊ីនលាយម្សៅឈ្មោះ Planetary mixer / Mélangeurs planétaire ?
វិលជុំវិញអ័ក្សរបស់ខ្នូរ
វិលជុំវិញអ័ក្សកណ្តាលនៃផើងលាយ
វិលទៅប៉ះគ្រប់ចំណុចទាំងអស់នៅក្នុងផើងលាយ
ចម្លើយ A,B,C
383.តើឃ្លាមួយណាមិនត្រូវនឹងម៉ាស៊ីនលាយម្សៅ Ribbon Mixer / Mélangeurs à ruban?
ម៉ាស៊ីនមានផើងលាយផ្តេក
ម៉ាស៊ីនមាន double helix ribbon / ruban à double hélice
ម៉ាស៊ីនដើរល្អក្នុងការលាយ solide-solide
ត្រូវចំហរជានិច្ចក្នុងពេលលាយ
384.ការខូចប្រយោជន៍មួយដែលបណ្តាលមកពីដងកណ្តាលនៃម៉ាស៊ីនលាយ គឺអាចឲ្យមានលេចចេញខ្លាញ់គោចូលក្នុងម្សៅឱសថ។ បញ្ហានេះកើតមាន នៅក្នុង៖
A.ម៉ាស៊ីន Planetary mixer / Mélangeur planétaire
B.ម៉ាស៊ីន V-and Y-mixer/ Mélangeur en V et en Y
C.ម៉ាស៊ីនចម្រៀកលោហៈ Ribbon Mixer / Mélangeurs à ruban
ចម្លើយ A,B
385.តើម៉ាស៊ីនណាមួយប្រើសម្រាប់លាយម្សៅឱសថដែលមានបរិមាណច្រើន ៖
ម៉ាស៊ីន Y mixer / Mélangeur en Y
ម៉ាស៊ីន Cylindrical mixer / Mélangeur cylindrique
ម៉ាស៊ីន Static mixer / Mélangeur statique
ម៉ាស៊ីន cubic mixer / mélangeur cubique
386.តើឃ្លាមួយណា មិនត្រូវនឹងគោលការណ៍របស់ម៉ាស៊ីនវាយគ្រាប់ឱសថប្រភេទ Punch / poinçon តែមួយ?
Hopper shoe/sabot/sabot ធ្វើចលនាលើរន្ធ Die / matrice និងបំពេញម្សៅ រួចហើយធ្វើចលនាថយវិញ
Punch / poinçon ខាងលើធ្វើចលនាចុះ និងវាយបង្ហាប់លើម្សៅ
Punch / poinçon ខាងលើធ្វើចលនាឡើង និង Punch / poinçon ខាងក្រោមធ្វើចលនាឡើង ហើយគ្រាប់ឱសថត្រូវបានឆ្កឹសចេញ
កែតម្រូវទីតាំង Punch / poinçon ខាងលើ គឺដើម្បីទទួលបានកម្រាស់នៃគ្រាប់ឱសថតាមការចង់បាន
387.តើឃ្លាមួយណា ត្រូវនឹងគោលការណ៍របស់ម៉ាស៊ីនវាយគ្រាប់ឱសថប្រភេទ Punch / poinçon ច្រើន?
Punch / poinçon ខាងលើ និងខាងក្រោមអាចកែតម្រូវទីតាំងកំពស់បាន
ដំណាក់កាលវាយគ្រាប់៖ Punch / poinçon ខាងលើធ្វើចលនាចុះ និង Punch / poinçon ខាងក្រោមធ្វើចលនាឡើងបន្តិច
ដំណាក់កាលឆ្កឹះគ្រាប់ឱសថចេញ៖ Punch / poinçon ខាងលើ និងខាងក្រោមធ្វើចលនាឡើងរហូតដល់គ្រាប់ឱសថត្រូវបានឆ្កឹះចេញ
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
388.តើឃ្លាមួយណាត្រូវនឹងលក្ខខណ្ឌនៃការវាយបង្ហាប់គ្រាប់ឱសថបានល្អ ?
Granules / granulés គួរមានលំហូរសេរី
Granules / granulés គួរអាចវាយបង្ហាប់ជាគ្រាប់បាន ឬមានភាពល្អគ្រប់គ្រាន់
គ្រាប់ឱសថត្រូវឆ្កឹះចេញដោយស្រួល
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
389.តើឃ្លាមួយណា មិនត្រូវនឹងការវាយបង្ហាប់គ្រាប់ឱសថប្រកបដោយភាពរលូន ?
Granules / granulés គួរមានលំហូរសេរី
ប្រើកម្លាំងវាយបង្ហាប់ខ្លាំង គួរធ្វើឡើងនៅពេលម្សៅ Granules / granulés ស្ងួតខ្លំាង
គ្រាប់ឱសថត្រូវឆ្កឹះចេញដោយស្រួល
ប្រើកម្លាំងវាយបង្ហាប់ខ្សោយ គួរធ្វើឡើងនៅពេលម្សៅ Granules / granulés ស្ងួតខ្លំាង
390.តើចំណុចមួយណា មិនត្រូវនឹងប្រភេទឱសថដែលមិនរលាយ (Insoluble drug / médicament insoluble) ?
ឱសថ Antacid / anti-acide
ឱសថ Absorbent / absorbant
ឱសថដែលសាយភាយភាគល្អិតសកម្មតូចៗដ៏ងាយស្រួល
គ្មានចម្លើយណាមួយត្រឹមត្រូវ
391.តើចំណុចមួយណាត្រូវនឹងប្រភេទឱសថដែលមិនរលាយ (Insoluble drug / médicament insoluble) ?
A.ឱសថ Antacid / anti-acide
B.ឱសថ Absorbent / absorbant
C.ឱសថសាយភាយក្នុងចរន្តឈាម
ចម្លើយ A,B
392.តើចំណុចមួយណា មិនត្រូវនឹងប្រភេទឱសថដែលរលាយ (soluble drug / médicament soluble)?
ឱសថបំបែកយ៉ាងលឿន
ឱសថរលាយយ៉ាងលឿន
ឱសថជ្រាបក្នុងប្រព័ន្ធរំលាយអាហារ
គ្មានចម្លើយណាមួយត្រឹមត្រូវ
393.តើចំណុចមួយណា មិនត្រូវនឹងប្រភេទឱសថដែលរលាយ (soluble drug / médicament soluble) ?
A.ឱសថ Absorbent / Absorbant
B.ឱសថរលាយយ៉ាងលឿន
C.ឱសថជ្រាបក្នុងប្រព័ន្ធរំលាយអាហារ
ចម្លើយ B,C
394.តើចំណុចមួយណាត្រូវនឹងទ្រឹស្តីនៃបរិមាណឱសថក្នុងឈាម ដែលអាចព្យាបាល (bioavailability consideration/consideration de la bioequivalence) ?
បរិមាណឱសថក្នុងផ្លាស្មាអាចព្យាបាលជំងឺឲ្យជា
បរិមាណឱសថក្នុងក្រពះ
បរិមាណឱសថក្នុងពោះវៀនតូច
បរិមាណឱសថក្នុងពោះវៀនធំ
395.ប្រយោគខាងក្រោមសុទ្ធតែត្រឹមត្រូវទៅនឹងទ្រឹស្តី នៃបរិមាណឱសថក្នុងឈាម ដែលអាច ព្យាបាល (bioavailability / bioequivalence) លើកលែងតែមួយគឺអ្វី ?
ឱសថមិនមានកករនៅក្នុងក្រពះ
ឱសថមិនត្រូវបានបំផ្លាញនៅក្នុងក្រពះ
ឱសថមិនត្រូវបានបំផ្លាញនៅក្នុងប្រព័ន្ធរំលាយអាហារ
ឱសថដែលបានលេបត្រូវតែរលាយនៅក្នុងក្រពះ
396.តើវិធីផលិតឱសថមួយណាខាងក្រោម ជាវិធីផលិតឱសថគ្រាប់ Effervescent tablet / comprimé effervescent ?
វិA.ធីធ្វើ Granule / granulé សើម (Wet granulation)
B.វិធីធ្វើ Granule / granulé ស្ងួត (Dry granulation)
C.វិធីវាយបង្ហាប់គ្រាប់ផ្ទាល់ (Direct compression)
ចម្លើយ B , C
397.តើចំណុចមួយណាខាងក្រោមត្រូវជាងគេ ដែលនិយាយអំពីសារធាតុផ្សំស្ថិតនៅក្នុងក្រុមនៃសារធាតុផ្សំឱសថចំបងទាំង6 ?
សារធាតុបំពេញ (Filler/diluant/diluant)
សារធាតុស្អិត (Binder/liant)
សារធាតុរំអិល (Lubricant/lubrifiant)
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
398.តើឃ្លាមួយណាត្រូវនឹងសារធាតុផ្សំសម្រាប់ឱសថ ?
សារធាតុសកម្មឱសថ
សារធាតុឱសថ
សមាសធាតុឱសថ
សារធាតុផ្សំបង្រ្គប់សម្រាប់ឱសថ
399.តើសារធាតុផ្សំមួយណា ជាសារធាតុដែលបណ្តាលឲ្យប៉ះពាល់ដល់ការវាយបង្ហាប់ជាគ្រាប់នៃឱសថ ?
A.សារធាតុបំពេញ (Filler/diluant/diluant)
B.សារធាតុស្អិត (Binder/liant)
C.សារធាតុបំបែក (Disintegrant/désintégrant)
ចម្លើយ A,B
400.តើសារធាតុផ្សំមួយណា ជាសារធាតុដែលបណ្តាលឲ្យប៉ះពាល់ដល់ស្ថេរភាព នៃគុណភាពឱសថជាងគេ ?
សារធាតុបំពេញ (Filler/diluant/diluant)
សារធាតុស្អិត (Binder/liant)
សារធាតុបំបែក (Disintegrant/désintégrant)
សារធាតុរំអិល (Lubricant/lubrifiant)
401.តើសារធាតុផ្សំមួយណា ជាសារធាតុដែលមិនបណ្តាលឲ្យប៉ះពាល់ដល់ ស្ថេរភាពគីមី ?
សារធាតុបំពេញ (Filler/diluant)
សារធាតុស្អិត (Binder/liant)
សារធាតុរំអិល (Lubricant/lubrifiant)
សារធាតុបំបែក (Disintegrant/désintégrant)
402.តើសារធាតុបំពេញ (Filler/diluant) មួយណា ដែលរំខានដល់ការស្រូបរបស់ ឱសថ Tetracycline ?
សារធាតុ Lactose
សារធាតុ Calcium salts / sels de calcium
សារធាតុអាមីដុង (Starch/amidon)
សារធាតុ Mannitol
403.ឃ្លាខាងក្រោមនេះ សុទ្ធតែត្រឹមត្រូវពាក់ព័ន្ឋទៅនឹងរូបមន្ដនៃការផលិតឱសថ លើកលែងតែមួយគឺ៖
ឱសថដែលប្រើក្នុងកម្រិតប្រើតិច ចាំបាច់ត្រូវលាយសារធាតុបំពេញ (Filler/diluant) ច្រើន
ឱសថដែលប្រើក្នុងកម្រិតប្រើច្រើនមិនចាំបាច់លាយសារធាតុបំពេញ (Filler/diluant)
ឱសថដែលប្រើម្តងៗក្នុងបរិមាណច្រើន ចាំបាច់ត្រូវតែលាយសារធាតុផ្សំឱសថ (excipient)
បរិមាណសំណើមនៅក្នុងសារធាតុបំពេញ (Filler/diluant) គឺជាបញ្ហាមួយដែលប៉ះពាល់ដល់ថេរភាពនៃគុណភាពឱសថ
404.តើឃ្លាខាងក្រោមមួយណាមិនមែនជាលក្ខណ:ចាប់ជាតិទឹក (hygroscopic nature) នៃសារធាតុសម្រាប់ផ្សំឱសថ ?
វាជាបញ្ហាមួយដែលប៉ះពាល់ដល់ស្ថេរភាពឱសថ
វាចាប់យកសំណើម
វាស្រូបយកសំណើម
វាមិនចូលចិត្តចាប់យកសំណើម
405.តើសារធាតុបំពេញ (Filler/diluant) មួយណាដែលប្រើញឹកញាប់ ?
A.សារធាតុ Starch / Amidon
B.សារធាតុ Mannitol
C.សារធាតុ Sorbitol
ចម្លើយ A, C
406.តើសារធាតុបំពេញ (Filler/diluant) មួយណា ដែលប្រើល្អជាងគេនៅក្នុងឱសថ Effercescent ?
សារធាតុ Sucrose
សារធាតុ Sorbitol
សារធាតុ Sodium bicarbonate
សារធាតុ Lactose
407.តើឃ្លាខាងក្រោមមួយណា ជាលក្ខណៈលំហូររបស់សារធាតុ Microcrystalline cellulose ?
មិនហូរ
មិនសូវហូរ
ហូរល្អ
ហូរល្អណាស់
408.តើពាក្យណាមួយ មិនមែនជាពាណិជ្ជនាមរបស់សារធាតុ Sucrose-based ?
ពាណិជ្ជនាមជា Sugartab
ពាណិជ្ជនាមជា Di-Pac
ពាណិជ្ជនាមជា Avicel
ពាណិជ្ជនាមជា NuTab
409.តើពាក្យខាងក្រោមមួយណាជាសារធាតុសកម្មឱសថ ?
A.សារធាតុ Dextrose
B.សារធាតុ Amylose
C.សារធាតុ Aluminium hydroxide
ចម្លើយ A,C
410.តើឃ្លាខាងក្រោមមួយណា មិនមែនជាលក្ខណៈវិនិច្ឆ័យរបស់សារធាតុស្អិត (Binder/liant) ?
វាត្រូវគ្នានឹងសារធាតុផ្សំផ្សេងទៀតនៃឱសថគ្រាប់
វាមិនបំបែកចេញសារធាតុសកម្មពីផលិផលឱសថបន្ទាប់ពីលេប
វាក៏អាចឲ្យគ្រាប់ឱសថបំបែកដែរ
វាមានភាពស្អិតគ្រប់គ្រាន់នៃភាគល្អិតតូចៗទាំងអស់របស់ម្សៅ
411.តើឃ្លាមួយណាត្រូវជាងគេ និយាយពីគោលបំណងនៃការប្រើសារធាតុបំបែក (Disintegrant/désintégrant) ?
ដើម្បីធ្វើឲ្យគ្រាប់ឱសថរលោង
ដើម្បីធ្វើឲ្យគ្រាប់ឱសថប្រះបែកជាពីរ ឬជាបីពេលវាយបង្ហាប់ជាគ្រាប់
ដើម្បីបំបែកគ្រាប់ឱសថជាផ្នែកធំៗបន្ទាប់ពីលេប
ដើម្បីបំបែកគ្រាប់ឱសថឲ្យទៅជាកំទេចបន្ទាប់ពីលេប
412.តើឃ្លាខាងក្រោមមួយណាត្រូវ និយាយពីដំណាក់កាលលាយសារធាតុបំបែក (Disintegrant/désintégrant) ពេលផលិតឱសថ ?
A.ដំណាក់កាល Intra-granulation
B.ដំណាក់កាល Extra-granulation
C.ដំណាក់កាលលាយចុងក្រោយ
ចម្លើយ A,B
413.តើឃ្លាខាងក្រោមមួយណាមិនពិត ?
PVP ជាពាក្យកាត់របស់ Polyvinylpyrrolidone
Mannitol ជាស្ករមិនធ្វើឲ្យខូចធ្មេញ
Sorbitol មានជាតិអាហារបំប៉ន់ខ្ពស់
Sorbitol ជាស្ករមិនធ្វើឲ្យខូចធ្មេញ
414.តើឃ្លាខាងក្រោមមួយណា ជាមុខងាររបស់សារធាតុផ្សំសម្រាប់ផលិតឱសថ?
A.Antiadherent គឺជាការស្អិតរវាងបណ្តារភាគល្អិតនៃម្សៅ
B.Glident/glissant គឺប្រើសម្រាប់ជំរុញការហូររបស់ម្សៅឱសថ
C.Lubricant/lubrifiant មានលក្ខណៈល្អិត
ចម្លើយ A,C
415.តើឃ្លាមួយណាត្រូវនឹងមូលហេតុដែលបណ្តាលឲ្យបែកបាក់គ្រាប់ឱសថ ជា2 ឬជា3 ?
A.ប្រើសារធាតុល្អិតច្រើន
B.ប្រើកម្លាំងខ្សោយក្នុងការវាយបង្ហាប់ជាគ្រាប់ឱសថ
C.តម្លើងឧបករណ៍ម៉ាស៊ីនវាយគ្រាប់ឱសថមិនត្រឹមត្រូវ
ចម្លើយ A,B
416.តើឃ្លាមួយណា មិនត្រឹមត្រូវនិយាយពីជាសារធាតុរំអិល (Lubricant/lubrifiant) ?
វាបង្កើនភាពរឹងរបស់គ្រាប់ឱសថ
វាបង្កើនពេលវេលាបំបែកគ្រាប់ឱសថ
វាបន្ថយអត្រារលាយរបស់គ្រាប់ឱសថ
វារំខានដល់ការភ្ជាប់គ្នារវាងភាគបណ្តាល្អិតនៃម្សៅឱសថ
417.តើឃ្លាមួយណា ជាវិធីលាយសារធាតុរំអិល (Addition method of Lubricant / lubrifiant) នៅក្នុងការផលិតឱសថ?
សារធាតុរំអិលត្រូវបានលាយទាំងពេលកំពុងធ្វើ Granule និងក្រោយធ្វើ Granule
សារធាតុរំអិលត្រូវបានលាយពេលកំពុងធ្វើ Granule
សារធាតុរំអិលត្រូវបានលាយជាមួយម្សៅណាមួយ
សារធាតុរំអិលត្រូវបានលាយក្រោយពេលធ្វើ Granule រួច
418.តើចំនុចខាងក្រោមមួយណា កើតមានពេលលាយសារធាតុរំអិលមិនគ្រប់គ្រាន់ ក្នុងផលិតកម្មឱសថគ្រាប់?
ស្អិត
បំបែក
រំអិល
ចម្លើយ A,B,C
419.តើឃ្លាខាងក្រោមមួយណាមានន័យថាស្អិតជាប់នឹងឧបករណ៍វាយគ្រាប់ឱសថ?
A.បំណែកនៃភាគល្អិតនានារបស់ឱសថស្អិតជាប់មុខ Punch / poinçon
B.បំណែកនៃភាគល្អិតនានារបស់គែមគ្រាប់ឱសថត្រូវបានកកិតនឹងជញ្ជាំង Die / matrice
C.បំណែកនៃភាគល្អិតនានារបស់ឱសថខ្ទាតចេញពីរន្ធ Die / matrice
ចម្លើយ A,B
420.តើឃ្លាខាងក្រោមមួយណា ជាមូលហេតុដែលបណ្តាលឲ្យគ្រាប់ឱសថស្អិតជាប់នឹងឧបករណ៍ ?
Granules / granulés បានសម្ងួតត្រឹមត្រូវ
Granules / granulés បានសម្ងួតមិនបានត្រឹមត្រូវ
ដុំ Granules / granulés មិនស្មើគ្នា
ចម្លើយ A,B,C
{"name":"Area IV 3.COMPRIMÉ ថ្នាំគ្រាប់(360-420)", "url":"https://www.quiz-maker.com/QBDVOPOEJ","txt":"361.តើចំណុចមួយណាមិនមែនមានន័យថា កិនម្សៅឱសថនៅក្នុងផលិកម្មឱសថ?, 362.ក្នុងករណីម្សៅឱសថស្ងួតជ្រុល តើគួរធ្វើយ៉ាងណាដើម្បីវាយបង្ហាប់ឲ្យទៅជាគ្រាប់ ?, 363.តើឃ្លាមួយណានិយាយពីមូលហេតុនៃការសម្ងួតម្សៅឱសថ ?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}