Area II 5.អង់ទីប៊ីយ៉ូទិក(1-50)

1.ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖
សារធាតុអសរីរាង្គ ឬ សំយោគ ដែលសម្លាប់ ឬ រារាំងការលូតលាស់របស់អតិសុខុមប្រាណដទៃ
សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលសម្លាប់ ឬ រារាំងការ លូតលាស់របស់ អតិសុខុមប្រាណដទៃ
សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលរារាំងការលូតលាស់របស់កោសិកាសារពាង្គកាយ
សារធាតុសំយោគស្រដៀងនឹងសារធាតុធម្មជាតិ ដែលសម្លាប់ពពួកប្រូតូសូអ៊ែ (protozoa/protozoaire) និងព្រូន
2.គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖
ការវិនិច្ឆ័យគ្លីនីកដោយផ្អែកលើកត្តាជីវមីក្រូសាស្ត្រ
ការសំគាល់ច្បាស់លាស់ពីការបង្ករោគដោយបាក់តេរី និង microorgnism’s susceptibility/ sensibilité des microorganismes
ផ្លូវប្រើ កម្រិតប្រើ ចំនួនដងនៃការប្រើ និងរយៈពេលនៃការព្យាបាល សមស្រប
ចម្លើយ A,B,C
3.រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial/ antibactérienគឺ:
មិនតិចជាង ១ថ្ងៃ
មិនតិចជាង ៥ថ្ងៃ
មិនតិចជាង ១០ ទៅ ១៤ថ្ងៃ
មិនតិចជាង ៣ អាទិត្យ
4.គោលបំណងនៃការប្រើ anti-microbial/ antimicrobiens រួមបញ្ចូលគ្នាគឺ ៖
ផ្តល់ឥទ្ធិពលបន្ថែម (synergism/synergie) ក្នុងករណីដែលឱសថមួយមុខ ពុំមានប្រសិទ្ធភាពក្នុងការ សម្លាប់មេរោគ
ផ្តល់វិសាលភាពក្នុងការប្រឆាំងនឹងមេរោគ (broad spectrum/spectre large)
បង្ការភាពធន់ (resistance) ភ្លាមៗ
ចម្លើយ A,B,C
5.ខាងក្រោមនេះគឺជាយន្តការនៃភាពធន់ (resistance) របស់បាក់តេរីទៅនឹងឱសថ antimicrobial/ antimicrobiens លើកលែងតែ ៖
ការដឹកនាំសកម្ម (active transport/transport actif) ឱសថចេញពី អតិសុខុមប្រាណ ឬ/និង អ៊ីដ្រូលីសនៃឱសថតាមរយៈអង់ស៊ីមរបស់អតិសុខុមប្រាណ
ការកើនឡើងនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ
ការប្រែប្រួលគោលដៅរបស់ឱសថ
ការថយចុះនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ
6.ឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide) គឺ ៖
រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី
រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង
បំផ្លាញកោសិកាបាក់តេរី
បង្កើតនូវបាក់តេរីមានទម្រង់ L
7.តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide)?
Tetracycline
Macrolides
Penicillins
ចម្លើយ A,B,C
8.ឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី (bacteriostatic effect / effet bactériostatique) គឺ ៖
រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី
រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង
បំផ្លាញកោសិកាបាក់តេរី
បង្កើតនូវបាក់តេរីមានទម្រង់ L
9.តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលរារាំងការលូតលាស់ របស់បាក់តេរី (bacteriostatic effect/effet bactériostatique)?
Carbapenems
Macrolides
Aminoglycosides
Cephalosporins
10.តើអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណាមាន beta-lactam ring/ noyau bêta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វា?
Penicillins
Cephalosporins
Carbapenems និង monobactams
ចម្លើយ A,B,C
11.ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក macrolides ៖
Neomycin
Doxycycline
Erythromycin
Cefotaxime
12.ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក carbapenems ៖
Aztreonam
Amoxicillin
Imipinem
Clarithromycin
13.ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក monobactams ៖
Ampicillin
Bicillin-5
Aztreonam
Imipinem
14.ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក cephalosporins ៖
Streptomycin
Cefaclor
Phenoxymethylpenicillin
Erythromycin
15.ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម Lincozamides ៖
Erythromycin
Lincomycin
Azithromycin
Aztreonam
16.ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក tetracyclines ៖
Doxycycline
Streptomycin
Clarithromycin
Amoxicillin
17.អង់ទីប៊ីយ៉ូទីកខាងក្រោមនេះ ស្ថិតក្នុងក្រុម aminoglycosides លើកលែងតែ ៖
Gentamycin
Streptomycin
Clindamycin
Neomycin
18.ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងស្រឡាយនៃ nitrobenzene ៖
Clindamycin
Streptomycin
Azithromycin
Chloramphenicol
19.ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម glycopeptides ៖
Vancomycin
Lincomycin
Neomycin
Carbenicillin
20.អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគជញ្ជាំងកោសិកាបាក់តេរី គឺ ៖
អង់ទីប៊ីយ៉ូទីក Beta-lactam
Tetracyclines
Aminoglycosides
Macrolides
21.អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគ RNA របស់បាក់តេរី គឺ ៖
Erythromycin
Rifampin
Chloramphenicol
Imipinem
22.អង់ទីប៊ីយ៉ូទីក ដែលទៅកែបែ្រភាពជ្រាបនៃភ្នាសកោសិកា គឺ ៖
Glycopeptides
Polymyxins
Tetracyclines
Cephalosporins
23.ខាងក្រោមនេះជា អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគប្រូតេអ៊ីនក្នុងកោសិកា បាក់តេរី លើកលែងតែ ៖
Macrolides
Aminoglycosides
Glycopeptides
Tetracyclines
24.ជីវសំយោគនៃ Penicillins មានឥទិ្ធពលប្រឆាំងនឹង ៖
Gram-positive និង gram–negative cocci, Corynebacterium diphtheria, Spirochetes, Clostridium gangrene
Corynebacterium diphtheria, mycobacteries
Gram-positive cocci, Viruses
Gram-negative cocci, Rickettsia, ការបង្ករោគដោយពួកផ្សិត
25.តើឱសថខាងក្រោមមួយណា ដែលធន់នឹងជាតិអាស៊ីតរបស់ក្រពះ ?
Penicillin G
Penicillin V
Carbenicillin
Procaine penicillin
26.តើឱសថខាងក្រោមមួយណា ដែលធន់នឹងអង់ស៊ីម penicillinase ?
Oxacillin
Amoxicillin
Bicillin-5
Penicillin G
27.ខាងក្រោមនេះ ជាឱសថដែលមានឥទ្ធិពលយូរ លើកលែងតែ៖
Penicillin G
Procaine penicillin
Bicillin-1
Bicillin-5
28.យន្តការនៃឥទិ្ធពល antibacterial/ antibactérien របស់ penicillins គឺ ៖
រារាំងការធ្វើ transpeptidation ក្នុងជញ្ជាំងកោសិកាបាក់តេរី
រារាំងអង់ស៊ីម beta-lactamase របស់បាក់តេរី
ជំរុញសកម្មភាព endogenous proteases/ proteases endogènes ដែលទៅបំផ្លាញជញ្ជាំងកោសិកាបាក់តេរី
ជំរុញសកម្មភាព endogenous phospholipases/ phospholipases endogènes ដែលនាំឲ្យមានការប្រែប្រួលភាពជ្រាបរបស់ភ្នាសកោសិកា
29.ចូរជ្រើសរើស Beta-lactamase inhibitor/ inhibiteur des bêta-lactamases សម្រាប់ប្រើផ្គូបជាមួយ penicillins ៖
Clavulanic acid/ acide clavulanique
Sulbactam
Tazobactam
ចម្លើយ A,B,C
30.Cephalosporines គឺជាថ្នាំដែលគេជ្រើសយកមកព្យាបាល ៖
ការបង្ករោគដោយពពួកមេរោគ Gram(-)
"ការបង្ករោគដោយពពួកមេរោគ Gram(+) "
ការបង្ករោគដោយពពួកមេរោគ Gram(-) និង Gram(+) ក្នុងករណីប្រើ penicillins គ្មានប្រសិទ្ធភាព
ការបង្ករោគដោយពពួក bacteroides តែប៉ុណ្ណោះ
31.ឱសថខាងក្រោមសុទ្ធតែជា អង់ទីប៊ីយ៉ូទីក ដែលសិ្ថតនៅក្នុងក្រុម macrolides លើកលែងតែ ៖
Erythromycin
Clarithromycin
Lincomycin
Roxythromycin
32.Tetracyclins មានផលរំខាន (unwanted effects/effets indésirables) ដូចតទៅ ៖
រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន, phototoxicity/ phototoxicité
ពុលថ្លើម, ឥទ្ធិពល anti-anabolic / anti-anabolique
ឆ្មេញលូតលាស់មិនល្អ (Dental hypoplasia/hypoplasie dentaire) និង ខូចទ្រង់ទ្រាយឆ្អឹង (Bone deformities/ déformations des os)
ចម្លើយ A,B,C
33.ចូរជ្រើសរើសឱសថដែលសិ្ថតក្នុងក្រុម អង់ទីប៊ីយ៉ូទីក aminoglycosides ៖
Erythromycin
Gentamycin
Vancomycin
Polymycin
34.Aminoglycosides មានឥទ្ធិពលមិនចង់បានដូចតទៅ ៖
Pancytopenia/ pantocytopénie
ពុលថ្លើម (hépatotoxicity/hépatotoxicité)
ខូចត្រចៀក (ototoxicity/ototoxicité), ពុល nephron (néphrotoxicity/néphrotoxicité)
រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន
35.Chloramphenicol មានផលរំខាន ដូចតទៅ ៖
ពុល nephron (néphrotoxicity/néphrotoxicité)
Pentocytopenia/ pantocytopénie
ពុលថ្លើម (hépatotoxicity/hépatotoxicité)
ខូចត្រចៀក (ototoxicity/ototoxicité)
36.ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Lincozamides ៖
មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ (broad spectrum/spectre large) និងមានឥទ្ធិពលសម្លាប់បាក់តេរី
មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram negative cocci
មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ និងមានឥទ្ធិពលរារាំងការរីកលូតលាស់របស់បាក់តេរី
មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram positive cocci
37.តើមួយណាជាផលរំខានរបស់ Lincozamides ?
ពុល nephron (néphrotoxicity/néphrotoxicité)
ធ្វើអោយកើតមហារីក
Pseudomembranous colitis/ colite pseudomembraneuse
ការរោលរាល (irritation) ដល់សរីរាង្គរបស់ប្រព័ន្ធផ្លូវដង្ហើម
38.ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Vancomycin ៖
វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកានិងមានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram negative
វាជា glycopeptide ដែលផ្លាស់ប្តូរភាពជ្រាបរបស់ភ្នាសកោសិកាហើយមាន សកម្មភាពប្រឆាំងពពួកបាក់តេរី anaerobic/ anaérobiques
វាជាអង់ទីប៊ីយ៉ូទីក beta lactam ដែលរារាំងការសំយោគជញ្ជាំងកោសិកាហើយមានសកម្មភាពប្រឆាំងតែពពួក Pseudomonas aeruginosa
វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកា ហើយ មានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram positive
39.តើមួយណាជាឥទ្ធិពលមិនចង់បានរបស់ Vancomycin ?
Pseudomembranous coplitis/ colite pseudomembraneuse
ពុលថ្លើម
Red neck syndrome/ syndrome de l’homme rouge និងរលាកសរសៃវ៉ែន(phlebitis/phlébite)
ចម្លើយ A,B,C
40.តើឱសថខាងក្រោមណាមួយ ដែលត្រូវបានគេប្រើសំរាប់ព្យាបាលការបង្ករោគជាលក្ខណៈ systemic and deep/ systémique et profonde ដោយពពួកផ្សិត?
Co-trimoxazol
Griseofulvin
Amphotericin B
Nitrofungin
41.តើឱសថខាងក្រោមមួយណា ដែលត្រូវបានគេប្រើសំរាប់ព្យាបាលជំងឺស្បែក ដែលបង្កដោយមេរោគផ្សិត?
Nystatin
Griseofulvin
Amphotericin B
Vancomycin
42.តើឱសថខាងក្រោមមួយណា ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺ Candidiasis/ candidose ?
Griseofulvin
Nitrofungin
Myconazol
Streptomycin
43.ឱសថប្រឆាំងនឹងមេរោគផ្សិតខាងក្រោមនេះសុទ្ធតែជា អង់ទីប៊ីយ៉ូទីក លើកលែងតែ៖
Amphotericin B
Nystatin
Myconazol
Griseofulvin
44.យន្តការសកម្មភាពរបស់ Amphotericin B គឺ៖
រារាំងការសំយោគជញ្ជាំងកោសិកា
រារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត
រារាំងការសំយោគ DNA
កែប្រែការជ្រាបរបស់ភ្នាសកោសិកា
45.ពពួក Azoles មានឥទ្ធិពលប្រឆាំងនឹងមេរោគផ្សិតដោយសារ ៖
ការរារាំងការសំយោគជញ្ជាំងកោសិកា
ការរារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត
ការបន្ថយការសំយោគ ergosterol
ការរារាំងការសំយោគ DNA
46.តើឱសថខាងក្រោមមួយណា ដែលកែប្រែការជ្រាបនៃភ្នាសកោសិការបស់ពពួក Candida?
Amphotericin B
Ketoconazole
Nystatin
Terbinafine
47.Amphotericin B មានផលរំខាន ដូចខាងក្រោម ៖
ជំងឺសរសៃប្រសាទ
ខ្សោយតម្រងនោម, ជំងឺស្លេកស្លាំង
ជំងឺឡើងសម្ពាធឈាម, ជំងឺបេះដូងលោតមិនទៀងទាត់
ពុលដល់ខួរឆ្អឹង
48.ចូរជ្រើសរើសឱសថដែលស្ថិតក្នុងក្រុម អង់ទីប៊ីយ៉ូទីក ដែលមានរចនាសម្ព័ន្ធជាPolyene ៖
Nystatin
Ketoconazole
Griseofulvin
ចម្លើយ A,B,C
49.លក្ខណៈនៃ Amphotericin B មានដូចខាងក្រោមនេះ លើកលែងតែ៖
ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្សិតក្នុងចរន្តឈាម (systemic mycosis/mycose systémique)
មានការស្រូបយឺតពីប្រព័ន្ធរំលាយអាហារ
មិនមានការពុល nephron (nephrotoxicity/néphrotoxicité)
មានឥទ្ធិពលលើការជ្រាបនៃភ្នាសកោសិការបស់ផ្សិត
50.Sulfonamides មានប្រសិទ្ធិភាពប្រឆាំងទៅនឹង ៖
បាក់តេរី និង Chlamydia
Actinomyces
Protozoa/ protozoaires
ចម្លើយ A,B,C
0
{"name":"Area II 5.អង់ទីប៊ីយ៉ូទិក(1-50)", "url":"https://www.quiz-maker.com/QBQ3PY18Y","txt":"1.ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖, 2.គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖, 3.រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial\/ antibactérienគឺ:","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker