General Pharmacology Part 2
61. ឱសថដែលមិនសូវចូលចិត្តភ្ជាប់សម្ព័ន្ធ <៣ % ជាមួយសារធាតុរបស់ឈាម
σ ជាប្រភេទឱសថដែលមានប្រសិទ្ធភាពខ្សោយ
σ ជាប្រភេទឱសថដែលមានប្រសិទ្ធភាពខ្លាំងឬខ្ពស់ ឬងាយពុល
σ ជាប្រភេទឱសថដែលបណ្តាលឲ្យងាយមានប្រតិកម្ម ឬមានប្រសិទ្ធភាពខ្ពស់
σ ជាប្រភេទឱសថដែលបង្កឲ្យមានអាល្លែកហ្ស៊ី
62. ភាពមានជំងឺធ្វើឲ្យប្រែប្រួលចំនួនអាល់ប៊ុយមីន
σ ខ្សោយថ្លើម (ថយចុះការសំយោគ) ឬខ្សោយតំរងនោម
σ ជំងឺរលាកបំពង់ក ឬមានជំងឺដំបៅក្រពះ
σ ជំងឺរលាកមាត់ស្បូន
σ ជំងឺក្រិនសាច់ដុំបេះដូង
63. ការបញ្ចេញឱសថតាមផ្លូវណាដែលច្រើនជាងគេ
σ តាមផ្លូវទឹកប្រម៉ាត់ ឬតាមលាមក
σ តាមផ្លូវទឹកនោម
σ តាមរន្ធញើស
σ តាមការកណ្តាស់
64. ផ្លូវសំខាន់ដែលឱសថបញ្ចេញចោល
σ បញ្ចេញតាមរន្ធញើស
σ បញ្ចេញតាមលាមក
σ បញ្ចេញតាមទឹកភ្នែក ឬសំបោរ
σ បញ្ចេញតាមលាមក ឬទឹកនោម
65. សរីរាង្គណាមួយដែលងាយបញ្ចូលទឹក
σ ស្បែក សាច់ដុំ
σ ឆ្អឹង
σ ខ្លាញ់ សរសៃសក់
σ ថ្លើម តម្រងនោម បេះដូង
66. ក្នុងទឹកនោមមានអាល់ប៊ុយមីន ឬទេចំពោះមនុស្សជា?
σ មាន
σ គ្មាន
σ ជួនមាន ជួនអត់
σ មាន ឬ គ្មាន
67. ក្នុងទឹកនោមមានគ្លុយកូស (glucose) ឬទេចំពោះមនុស្សជា?
σ គ្មាន
σ មាន
σ ជួនមាន ជួនអត់
σ មាន ឬគ្មាន
68. ជាទូទៅការចេញវេជ្ជបញ្ជាឱសថថ្មីនៅលើស្រ្តីមានផ្ទៃពោះត្រូវហាមឃាត់ ហើយត្រូវប្រយ័ត្នខ្ពស់ចំពោះស្រ្តីដែលសង្ស័យថានឹងមានផ្ទៃពោះ
σ កូនកើតមកពុំមានលក្ខណៈគ្រប់គ្រាន់ដូចទារកផ្សេងៗ
σ ពេលឆ្លងទន្លេអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត
σ ទារកអាចខូចវិញ្ញាណណាមួយ ឬកូនកើតមកពុំមានលក្ខណៈគ្រប់គ្រាន់
σ អាចបង្កអោយមានផលប៉ះពាល់ដល់ទារកនៅពេលកើតចេញពីម្តាយ
69. កត្តាធ្វើអោយមានការប្រែប្រួលការបញ្ចេញចោលរបស់ឱសថ
σ មនុស្សចាស់ជរា
σ អ្នកមានជំងឺខ្សោយតម្រងនោម ឬមានអន្តរកម្មឱសថ
σ អ្នកមានជំងឺរបេង
σ អ្នកមានជំងឺក្រពះ
70. ម៉ូលេគុលណាសំរាប់បរិធានទទួលសញ្ញា (Récepteur) Bétaadrénergique
Histamine
Adrénaline
Sérotonine
Dopamine
71. ភាពងាយមានប្រតិកម្មនៅពេលប្រើឱសថ (Hypersensibilité )
σ មានហ្សុកអាណាហ្វីឡាក់ទីកភ្លាមៗក្រោយពីប្រើឱសថ និងមានអាល្លែកហ៊្សី
σ បណ្តាលឲ្យងងុយដេក ២ម៉ោង ក្រោយពីលេបថ្នាំ
σ មានរាករូស ឬឆ្អល់ពោះ ឬកើតហឺត
σ ឡើងកន្ទាលត្រអាក រមាស់ រាក ក្រោយពីលេបថ្នាំបាន ៤៥ថ្ងៃ
72. pHទារកទើបនឹងកើត (ថ្ងៃទី១)
σ pH មាន ៖ ១-៥
σ pH មាន ៖ ៦-៨
σ pH មាន ៖ ១-៣,៥
σ pH មាន ៖ ៥-៧
73. ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើត
σ ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើតមានកំរិតខ្ពស់ជាងកុមារ
σ ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើតមានកំរិតទាបជាងមនុស្សពេញវ័យ
σ ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើតមានកំរិតទាបជាងកុមារ
σ ជាតិទឹកនៅក្នុងខ្លួនទារកទើបនឹងកើតមានកំរិតទាបជាងមនុស្សចាស់ជរា
74. មុខងារតម្រងនោមរបស់ទារកទើបនឹងកើតនៅអាយុប៉ុន្មានទើបមានតម្រងនោមដូចមនុស្សពេញវ័យ
σ អាយុពី ៣-៤ ឆ្នាំ ឬ អាយុពី ១-៣ ឆ្នាំ
σ អាយុពី ១០-១៥ឆ្នាំ
σ អាយុពី ៦-៧ឆ្នាំ
σ អាយុពី ១-៣ ឆ្នាំ
75. pH ក្រពះរបស់មនុស្សចាស់ជរា
σ ១-៣,៥
σ ៣,៥-៤,៥
σ ៧៩ ឬ១៣,៥
σ ២-៤
76. ចំនួនអាល់ប៊ុយមីនមនុស្សចាស់ជរា ក្នុង១លីត្រឈាម
σ ៥០ក្រ/ល ឬ ៦០ក្រ/ល
σ ៣៨ក្រ/ល
σ ៣០ក្រ/ល ឬ ៣៥ក្រ/ល
σ ៤៧ក្រ/ល (មនុស្សពេញវ័យ)
77. ចំពោះមនុស្សអាយុ ៨០ឆ្នាំ ទំងន់របស់សរីរាង្គ១ណាកើនឡើង :
σ ម៉ាស់សាច់ដុំ ៤០%
σ អណ្តើក ២៨%
σ សួត ឬបេះដូង ១១%
σ ថ្លើម ២០%
78. ក្នុងនាមអ្នកជាគ្រូពេទ្យចំពោះមនុស្សចាស់ដែលមានអាយុ ៨០ឆ្នាំ តើអ្នកត្រូវចេញវេជ្ជបញ្ជាយ៉ាងដូចម្តេច ?
σ ត្រូវកំរិតប្រើឱសថឲ្យដូចស្រ្តីមានផ្ទៃពោះ
σ ប្រាប់អ្នកជំងឺឲ្យគោរពតាមវេជ្ជបញ្ជា
σ ចាត់ទុកអ្នកជំងឺមនុស្សចាស់ដូចអ្នកជំងឺធម្មតា
σ ចាត់ទុកអ្នកជំងឺអាយុ ៨០ឆ្នាំ ដូចទារកទើបនឹងកើត
79. កត្តាដែលជះឥទ្ធិពលលើការភ្ជាប់សម្ព័ន្ធជាមួយអាល់ប៊ុយមីន
σ ថយចុះកំហាប់អាល់ប៊ុយមីនក្នុងឈាម
σ ការដណ្តើមគ្នាក្នុងការភ្ជាប់ជាមួយអាល់ប៊ុយមីន មានជំងឺ និងមានអន្តរកម្មឱសថ
σ ការផ្លាស់ប្តូរទ្រង់ទ្រាយរបស់អាល់ប៊ុយមីន
σ ការកើនឡើងកំហាប់អាល់ប៊ុយមីនក្នុងឈាម
80. ចំពោះស្រ្តីមានផ្ទៃពោះ តើចំនួនអាល់ប៊ុយមីនថយចុះ ឬកើនឡើងក្នុង១លីត្រឈាម
σ ៣៥ក្រ/ល
σ ២៥ក្រ/ល
σ ៤០ក្រ/ល(ធម្មតា)
σ ៥០ក្រ/ល
81. ចំពោះស្រ្តីមានផ្ទៃពោះតើជាតិទឹកក្នុងខ្លួនកើនឡើង ឬថយចុះ?
σ ថយចុះ ៥លីត្រ
σ កើនឡើង ១៥លីត្រ
σ កើនឡើង ៨លីត្រ
σ ថយចុះ ១០លីត្រ
82. ក្នុងនាមអ្នកជាគ្រូពេទ្យ ចំពោះស្រ្តីមានផ្ទៃពោះ តើអ្នកត្រូវចេញវេជ្ជបញ្ជាយ៉ាងដូចម្តេច?
σ ត្រូវសួរព័ត៌មានពីកូនក្នុងពោះឲ្យបានច្បាស់លាស់ មុននឹងចេញវេជ្ជបញ្ជា
σ ពិនិត្យជំងឺដូចអ្នកជំងឺធម្មតា
σ ផ្តល់ឱសថដែលមានផលរំខានដល់ទារកក្នុងផ្ទៃ
σ ចាត់ទុកការចេញវេជ្ជបញ្ជាចំពោះស្រ្តីមានផ្ទៃពោះដូចមនុស្សចាស់ជរា
83. ក្នុងនាមអ្នកជាគ្រូពេទ្យចំពោះស្រ្តីបំបៅដោះកូន តើអ្នកត្រូវចេញវេជ្ជបញ្ជាយ៉ាងដូចម្តេច?
σ ឱសថបញ្ចញចោលតាមទឹកដោះក្នុងទិសដៅធម្មជាតិពីកំហាប់ខ្លាំងទៅកំហាប់ខ្សោយ បើមិនចាំបាច់មិនត្រូវប្រើឱសថទេ
σ ឱសថបញ្ចញចោលតាមទឹកដោះក្នុងទិសដៅផ្ទុយពីធម្មជាតិពីកំហាប់ខ្សោយទៅកំហាប់ខ្លាំងគួរប្រើឱសថប៉ះពាល់តិចតួច
σ ឱសថបញ្ចេញចោលតាមទឹកដោះ ត្រូវចេញវេជ្ជបញ្ជាឱសថដែលបញ្ចេញតាមទឹកដោះ
σ ត្រូវចេញវេជ្ជបញ្ជាចំពោះឱសថដែលមិនបញ្ចេញចោលតាមទឹកដោះ
84. pH របស់ទឹកដោះម្តាយ
σ ៧ ឬ៣-៨
σ ៨-៩
σ ៥-៦,៥
σ ៦,៦-៧,២
85. ដើម្បីកាត់បន្ថយផលរំខានចំពោះទារកតើគេត្រូវបំបៅទារកនៅពេលណា?
σ បំបៅនៅពេលកំហាប់របស់ឱសថធ្លាក់ចុះពីTmax, Cmax បន្តិច
σ បំបៅនៅពេល(Tmax ,Cmax ) កំហាប់របស់ឱសថឡើងដល់កំពូល
σ បំបៅនៅពេលកំហាប់របស់ឱសថឡើងជិតដល់កំពូល
σ បំបៅនៅពេលកំហាប់របស់ឱសថធ្លាក់ជិតដល់ក្រោម
86. ទារកអាយុពី ៣-៤ខែ ក្នុង១ថ្ងៃទារកបៅដោះប៉ុន្មានមីល្លីលីត្រ
σ ១៥០០ម.ល-២០០០ម.ល
σ ៧៥០ម.ល-១០០០ ម.ល
σ ៥០០ម.ល-៧៥០ម.ល
σ ១០០០ម.ល-១៥០០ ម.ល
87. លើវេជ្ជបញ្ជាតើគ្រូពេទ្យមានសិទ្ធិចេញអ្វីខ្លះ?
σ ឱសថ ឬតមជាតិស្ករ ឬតមប្រៃ
σ វិក័យបត្របង់លុយ
σ ការវិភាគឈាម វិភាគទឹកនោម រកមេរោគផេ្សងៗ
σ ថត ឆ្លុះ
88. ៨៨វេជ្ជបញ្ជាដែលគ្រូពេទ្យចេញត្រូវតែត្រឹមត្រូវ អានបាននិងយល់បានដោយអ្នកជំងឺនិងមានផលរំខានតិច ៖
σ ការពន្យល់ត្រូវសមស្របនឹងចំណេះដឹងរបស់អ្នកជំងឺ និងអាចឲ្យអ្នកជំងឺប្រើឱសថបានត្រឹមត្រូវ
σ សរសេរខ្ជីខ្ជាធ្វើឲ្យអ្នកលក់ថ្នាំឲ្យឱសថខុស ឬច្រឡំទៅអ្នកជំងឺ
σ សរសេរវេជ្ជបញ្ជាអានបានតែគ្រូពេទ្យខ្លួនឯង
σ វេជ្ជបញ្ជាដែលមានឱសថច្រើនមុខ (៧-១០មុខ)
89. របៀបសរសេវេជ្ជបញ្ជា
σ សរសេឈ្មោះអាស័យដ្ឋាន លេខទូរស័ព្ទរបស់អ្នកចេញបញ្ជា ឬអាស័យដ្ឋានរបស់មន្ទីរសំរាកព្យាបាល
σ សរសេរថ្ងៃ ខែ ឆ្នាំ ចេញវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ តែគ្មានហត្ថលេខាអ្នកចេញវេជ្ជបញ្ជា
σ សរសេឈ្មោះ ភេទ អាយុនិងអាស័យដ្ឋានអ្នកជំងឺឲ្យបានត្រឹមត្រូវ សរសេឈ្មោះឱសថ កំរិតប្រើ របៀបប្រើរយៈពេលប្រើឲ្យបានច្បាស់លាស់
σ ការសរសេវេជ្ជបញ្ជាមុនពិនិត្យជំងឺ ឬនិយាយបញ្ជារតាមទូរស័ព្ទ
90. វិធានការទូទៅ ក្នុងការចេញវេជ្ជបញ្ជាឱសថញៀនប្រភេទចាក់
σ ១៤ថ្ងៃ ឬ២១ថ្ងៃ
σ ១០ថ្ងៃ ឬ២ថ្ងៃ
σ ៧ថ្ងៃ
σ ២០ថ្ងៃ ឬ១០ថ្ងៃ
91. រយៈពេលចេញវេជ្ជបញ្ជាយូរបំផុតចំពោះឱសថងងុយដេក (Hypnotique)
σ ៦អាទិត្យ ឬតិចជាង
σ ១ខែ ឬតិចជាង
σ ១២អាទិត្យ
σ ១០ថ្ងៃ ឬ៨អាទិត្យ
92. រយៈពេលចេញវេជ្ជបញ្ជាយូរបំផុតចំពោះឱសថប៉ះពាល់ផ្លូវចិត្ត (Anxiolytique )
σ ១២អាទិត្យ ឬតិចជាង
σ ១៥០ថ្ងៃ ឬលើស
σ ៤ខែ ឬតិចជាង
σ ១៦អាទិត្យ
93. ផលរំខានបែប (A) ផលរំខាននេះយើងដឹងមុន និងស្គាល់តាមប្រតិកម្មឱសថវិទ្យារបស់ឱសថ
σ អាចចៀសវាងបានដោយត្រូវប្រើតាមកំរិត និងគោរពតាមការណែនាំលើការប្រុងប្រយ័ត្នពេលប្រើប្រាស់
σ មិនគោរពតាមការណែនាំលើការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់
σ ករណីខ្លះមិនអាចចៀសវាងបានទេ ផលរំខានធ្ងន់ធ្ងរ តែគ្រូពេទ្យមិនបានប្រាប់ទៅអ្នកជំងឺ
σ គោរពតាមការណែនាំលើការប្រុងប្រយ័ត្ន
94. ផលរំខានដែលភ្ជាប់ជាមួយការព្យាបាល
σ ក្រុមប្រឆាំងនឹងការរលាក និងមានសាយភាយនូវជំងឺឆ្លង ក្រុមប្រឆាំងនឹងឈាមកក និងធ្វើឲ្យមានការហូរឈាម
σ ក្រុមប្រឆាំងនឹងជំងឺមហារីក និងមានការបាត់បង់គ្រាប់ឈាមស
σ ក្រុមប្រឆាំងនឹងជំងឺឡើងសម្ពាធឈាម និងធ្វើឲ្យមានក្អួតចង្អោរ វិលមុខ
σ ក្រុមប្រឆាំងនឹងឈាមកក និងធ្វើឲ្យមានការហូរឈាម
95. ផលរំខានប្រភេទ(B)គឺវាមកដល់ឬកើតឡើងដោយមិនដឹងខ្លួន
σ ផលរំខានកើតឡើងមិនអាចគិតទុកជាមុនមិនដឹងក្នុងដំណាក់កាលណាមួយនៃការព្យាបាល បើទោះជាមានវេជ្ជបញ្ជាត្រឹមត្រូវក៏ដោយ
σ ក្រុមប្រឆាំងនឹងឈាមកកនិងធ្វើឲ្យមានការហូរឈាម
σ ករណីខ្លះផលរំខានធ្ងន់ធ្ងរកើតឡើងដោយដឹងខ្លួនជាមុន
σ កើតឡើងលើមនុស្សយ៉ាងច្រើន
96. ផលរំខានប្រភេទ(C)ជាគ្រោះថ្នាក់ដែលកើតឡើងក្រោយពីប្រើប្រាស់ឱសថរយៈពេលយូរដែលបង្កឲ្យញៀន
σ ម័រហ្វីន (Morphine)
σ ក្លុកសាស៊ីលីន(Cloxacilline)
σ ស៊ីមេទីឌីន (Cimétidine)ឬឌីយ៉ាហ្សេបាំ (Diazépam)
σ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) និងឌីយ៉ាហ្សេបាំ (Diazépam)
97. គុណសម្បត្តិនៃសរីរាង្គដែលមានលទ្ធភាពទទួលឱសថ (Tolérance)
σ Paracetamol 0,5g បុគ្គលខ្លះអាចប្រើរហូតដល់ ៥ក្រាម ដោយគ្មានបញ្ហា
σ Paracetamol 0,5g បុគ្គលភាគច្រើនអាចប្រើត្រឹមតែ ៣ក្រាម/ថ្ងៃ ប្រើលើសមានបញ្ហា
σ Paracetamol 0,5g បុគ្គលខ្លះអាចប្រើត្រឹមតែ ១,៥ក្រាម/ថ្ងៃ ប្រើលើសមានបញ្ហា
σ Paracetamol 0,5g បុគ្គលខ្លះអាចប្រើត្រឹមតែ 0,៥ក្រាម ឬ១ក្រាម/ថ្ងៃ មានបញ្ហា
98. គុណវិបត្តិនៃសរីរាង្គដែលគ្មានលទ្ធភាពទទួលឱសថ
σ Ibuprofen 400mg បុគ្គលមួយចំនួនតូចអាចប្រើរហូតដល់២,៨ក្រាម/ថ្ងៃ ដោយគ្មានបញ្ហា
σ Ibuprofen 400mg បុគ្គលភាគច្រើនអាចប្រើត្រឹម២ក្រាម/ថ្ងៃ ប្រើលើសមានបញ្ហា
σ Ibuprofen 400mg បុគ្គលមួយចំនួនតូចប្រើត្រឹមតែ០,២-០,៤ក្រាម បណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ
σ Ibuprofen 400mg បុគ្គលខ្លះអាចប្រើត្រឹមតែ ១២០០ម.ក្រ/ថ្ងៃប្រើលើសមានបញ្ហា
99. ការពុលនៅក្នុងសរីរាង្គ (Toxicose )
σ ការពុលកើតមកពីសារធាតុក្នុងសរីរាង្គ ឬការពុលបណ្តាលពីមេរោគមានជីវិតនៅក្នុងខ្លួនមនុស្ស
σ ការពុលបណ្តាលពីការលេបឱសថ
σ ការពុលបណ្តាលពីការហូបត្រីកំពត
σ ការពុលបណ្តាលមកពីការផឹកថ្នាំបំពុលកណ្តុរ
100. ការពុលបណ្តាលមកពីមជ្ឈដ្ឋានខាងក្រៅ
σ ការពុលបណ្តាលពីមេរោគមានជីវិតនៅក្នុងខ្លួនមនុស្ស
σ ការពុលបណ្តាលពីការហូបត្រីកំពត ឬការលេបឱសថលើសកំរិត
σ ការពុលបណ្តាលពីសារធាតុក្នុសរីរាង្គ
σ ការពុលមកពីលេបឱសថលើសកំរិត
101. ការពុលដែលមិនអាចមើលឃើញ ហើយច្រើនខែឆ្នាំទើបមានរោគសញ្ញា
σ ការពុលបណ្តាលមកពីផឹកថ្នាំសំលាប់ស្មៅ
σ ការពុលរបស់មន្ត្រីធ្វើការកន្លែងថតកាំរស្មីអិចរាប់ឆ្នាំ ឬធ្វើការរោងចក្រគីមីយូរឆ្នាំ
σ ការពុលរបស់កម្មករធ្វើការនៅក្នុងរោងចក្រកាត់ដេរ
σ ការពុលបណ្ដាលពីការលេបឱសថ
102. ការថិតនៅក្រោមការគ្រប់គ្រងរបស់ឱសថ មិនអាចឲ្យសរីរាង្គដំណើរការបានត្រឹមត្រូវទេបើគ្មានឱសថដែលខ្លួនត្រូវការ
σ ឱសថប្រឆាំងនឹងការរលាក ឬហើមដោយការប៉ះទង្គិច (Alphachymotripsine )
σ ឱសថងងុយដេក ឬឱសថប៉ះពាល់ផ្លូវចិត្ត
σ ឱសថបំបាត់ការឈឺចាប់ ឬបញ្ចុះកំដៅ
σ ឱសថអង់ទីប៊ីយូទិក
103. ពួកស្រវឹង
σ ស្រា ឬកញ្ឆា
σ អំហ្វេតាមីន ឬមេតំហ្វេតាមីន
σ បារី ឬកញ្ឆា
σ ស្រីស្អាតស៊ិចស៊ី
104. ក្រុមអាភៀននិងដេរីវេរបស់វា
σ កញ្ឆា ឬមេតំហ្វេតាមីន
σ ម័រហ្វីន ឬហេរ៉ូអ៊ីន
σ ប្រេដនីហ្សូឡូន
σ ថ្នាំស្ពឹក (anesthésie locale) លីដូកាអ៊ីន
105. ក្រុមសារធាតុជំរុញ (Excitant)
σ លីដូកាអ៊ីន
σ ស្រា ឬបារី
σ កញ្ឆា
σ អំហ្វេតាមីន ឬមេតំហ្វេតាមីន
106. ឱសថធ្វើឲ្យងងុយដេក ឬក្រុមសំរួលផ្លូវចិត្ត
σ ប្រូម៉ាហ្សេប៉ាម (Lexomil)
σ កូដេអ៊ីន
σ អ៊ីដ្រូគ័រទីហ្សូន
σ អំហ្វេតាមីន
107. ចលនកាលប្រតិកម្មរបស់ក្រុមឱសថបេតាឡាក់តាមីន
σ ទប់ស្កាត់ការសំយោគមុយរេអ៊ីនជាសំបកខាងក្រៅរបស់មេរោគ ហើយប្រតិកម្មនេះប្រព្រឹត្តទៅនៅពេលដែលមេរោគកំពុងលូតលាស់
σ ប្រតិកម្មនេះប្រព្រឹត្តទៅនៅពេលដែលមេរោគកំពុងបញ្ចេញឥទិ្ធពលសាហាវ
σ ប្រតិកម្មនេះធ្វើឲ្យមេរោគបំលែងខ្លួនជារាងពងក្រពើវែងរួចស៊ាំនឹងឱសថ
σ ប្រតិកម្មនេះប្រព្រឹត្តទៅនៅពេលដែលមេរោគកំពុងសង្ងំមិនទាន់បញ្ចេញឥទិ្ធពល
108. ចលនកាលដែលមេរោគស៊ាំជាមួយបេតាឡាក់តាមីន
σ ជាពេលដែលមេរោគត្រូវបេតាឡាក់មីនបំផ្លាញប្រែរូបរាងហើយវិវត្តខ្លួនវាប្រឆាំងនឹងបេតាឡាក់តាមីន និងសំបកខាងក្រៅរបស់មេរោគកសាងពីជាតិលីប៉ូប៉ូលីសាក់ការីត
σ ជាពេលដែលមេរោគត្រូវបេតាឡាក់មីនបំផ្លាញរូបរាងរហូតដល់ផ្ទុះខ្លួនស្លាប់
σ ដោយសារសំបកខាងក្រៅរបស់មេរោគកសាងពីជាតិមុយរេអ៊ីន ដែលបេតាឡាក់តាមីនអាចជ្រែកទៅខាងក្នុងមេរោគបាន
σ ដោយសារមេរោគបញ្ចេញអង់ស៊ីមបេតាឡាក់តាម៉ាសសំរាប់ប្រឆាំងនឹងបេតាឡាក់តាមីន=> រូបមន្តបេតាឡាក់តាមីនត្រូវបំផ្លាញ
109. ចំណាត់ថ្នាក់ពួកប៉េនីស៊ីលីនទៅតាមប្រភពរបស់វា
σ ប៉េនីស៊ីលីនចំរាញ់ចេញពីធម្មជាតិ (ប៉េនីស៊ីលីនG ប៉េនីស៊ីលីនV)និងប៉េនីស៊ីលីនពាក់កណ្តាលសំយោគបំលែងពីធម្មជាតិ
σ ក្រុមមានប្រសិទ្ធភាពសំលាប់មេរោគបានមួយចំនួនមុខមេរោគ
σ ប៉េនីស៊ីលីនសំយោគ
σ ក្រុមអាចកំចាត់ពួកប៉េនីស៊ីលីនណាស់
110. ប៉េនីស៊ីលីន G វាបំផ្លាញដោយអាស៊ីដក្រពះ
σ ប៉េនីស៊ីលីន G ជាទូទៅគេផលិតវាជាថ្នាំចាក់ IM ឬ IV
σ ប៉េនីស៊ីលីន G ផលិតជាថ្នាំគ្រាប់សំរាប់លេប
σ ប៉េនីស៊ីលីន G ផលិតជាថ្នាំគ្រាប់ធំរំលាយក្នុងទឹកសំរាប់ផឹក
σ ប៉េនីស៊ីលីន G ផលិតជាម្សៅរំលាយក្នុងទឹកសំរាប់ផឹក
111. ប៉េនីស៊ីលីន G ចាក់ IV ចំពោះករណីជំងឺអ្វី ?
σ ជំងឺស្រាល ឬធ្ងន់
σ ជំងឺធ្ងន់ធ្ងរ ហើយត្រូវប្រើកំរិតខ្ពស់
σ ជំងឺរលាកសន្លាក់ដៃជើង
σ ជំងឺកាមរោគ
112. ប៉េនីស៊ីលីន G ចាក់ IM កំរិតប្រើធម្មតា
σ 2-4M/24h
σ 1-2M/24h
σ 4-8M/24h
σ 10-15M/24h
113. Benzathine PNC 2,4M តើក្នុង១ដបប៉ុន្មានថ្ងៃគេចាក់ម្តង
σ ៥ថ្ងៃចាក់ម្តង
σ ១-៤អាទិត្យចាក់ម្តង
σ ១ថ្ងៃចាក់ម្តង
σ ១ថ្ងៃចាក់៤ដង
114. គុណភាពព្យាបាលរបស់ Benzathine PNC 2,4M
σ ជំងឺរលាកបំពង់ក ឬជំងឺរបេង
σ ជំងឺស្វាយ (កាមរោគ) និងការពារការលាប់ឡើងវិញនៃជំងឺរលាកសន្លាក់ដៃជើង
σ ជំងឺរបេង ឬអេដស៍
σ ជំងឺនោមទាស់(កាមរោគ)
115. ការព្យាបាល choc anaphylactique បង្កដោយពួក PNC ឬឱសថដទៃទៀតចំពោះមនុស្សពេញវ័យ
σ ចាក់អាដ្រេណាលីន 0,5mg IM ឬ SC ១៥នាទីក្រោយអាចចាក់អាដ្រេណាលីនម្តងទៀត និងដាក់អុកស៊ីសែន
σ 2h ក្រោយចាក់អាដ្រេណាលីនម្តងទៀត
σ បាញ់ក្នុងបំពង់ក salbutamolឬ Terbutaline
σ ដាក់អុកស៊ីសែន
116. ក្រុមប៉េនីស៊ីលីន V លេបពេលណា
σ លេបក្រោយបាយ ឬលេបមុនបាយ
σ លេបមុនបាយ
σ លេបមុនបាយ និងលេបពេលបាយ
σ លេបពេលបាយ ឬលេបក្រោយបាយ
117. កំរិតប្រើប៉េនីស៊ីលីន V ប្រចាំថ្ងៃ ១ថ្ងៃលេប ៣ដង៤ដង
σ លេប ១ថ្ងៃ 2-3M/24h
σ លេប ១ថ្ងៃ 2M/24h
σ លេប ១ថ្ងៃ 3-8 M/24h
σ លេប ១ថ្ងៃ 0,5M-1,5M/24h
118. ប៉េនីស៊ីលីន M ជាក្រុមស៊ាំជាមួយប៉េនីស៊ីលីនណាស
σ Ampicilline អំពីស៊ីលីន
σ Cloxacilline ក្លុកសាស៊ីលីន
σ Céphalexine សេហ្វាឡិចស៊ីន
σ Benzathine PNC បង់ហ្សាទីនប៉េនីស៊ីលីន
119. គុណភាពព្យាបាលរបស់ពួកប៉េនីស៊ីលីន M
σ ជំងឺបង្កដោយមេរោគ staphylocoque ធ្ងន់ធ្ងរទូទៅឬនៅតំបន់ណាមួយ និងជំងឺឆ្លងនៅORL ជំងឺឆ្លងនៅផ្លូវដង្ហើមនិងលើស្បែក
σ ជំងឺកាមរោគដោយ gonocoque
σ ជំងឺឆ្លងនៅផ្លូវទឹកម៉ូត្រ និងប្រដាប់បន្តពូជ
σ ជំងឺឆ្លងនៅក្នុងឆ្អឹង និងក្នុងសាច់បេះដូង
120. ពួកប៉េនីស៊ីលីន Aឬ M មួយណាដែលឆាប់មានប្រសិទ្ឋភាពដល់អ្នកប្រើប្រាស់
σ ពួកអំពីស៊ីលីនជ្រាបចូលក្នុងចរន្តឈាមបាន ៤០%
σ ពួកអាម៉ុកស៊ីលីនជ្រាបចូលក្នុងចរន្តឈាមបាន ៩៣%
σ ពួកក្លុកសាស៊ីលីន ជ្រាបចូលក្នុងចរន្តឈាមបាន ៧០%
σ ពួកអុកសាស៊ីលីន ជ្រាបចូលក្នុងចរន្តឈាមបាន ៥៩%
121. កំរិតប្រើប្រចាំថ្ងៃរបស់អំពីស៊ីលីន
σ 2g/24h
σ 4g/24h
σ 1-6g/24h
σ 2-5g/24h
122. ក្នុងការព្យាបាលជំងឺឆ្លងតើឱសថមួយណាដែលមានប្រសិទ្ធភាពជាងគេ
σ Ampicilline
σ Amoxicilline
σ Amoxicilline+Acide clavulanique
σ Oxacilline
123. គុណភាពព្យាបាលជំងឺឆ្លងដោយពួកសេហ្វាឡូស្ពោរីនជំនាន់ទី១
σ គេដឹងច្បាស់ពីរោគវិនិច្ឆ័យនៃជំងឺឆ្លង ឬគេស្គាល់ច្បាស់ពីមេរោគដែលបង្កជំងឺឆ្លង
σ គេមិនដឹងច្បាស់ពីរោគវិនិច្ឆ័យនៃជំងឺឆ្លង
σ គេមិនស្គាល់ច្បាស់ពីមេរោគបង្កជំងឺឆ្លង និងមានជំងឺឆ្លងដោយមេរោគចំរុះ ឬជំងឺឆ្លងផ្លូវដង្ហើម
σ គេប្រើសំរាប់ព្យាបាលជំងឺឆ្លងផ្លូវដង្ហើម
124. គុណភាពព្យាបាលជំងឺឆ្លងដោយពួកសេហ្វាឡូស្ពោរីនជំនាន់ទី៣
σ ជំងឺឆ្លងដោយមេរោគដែលកបនឹងក្រុមឱសថនេះ ជំងឺសាយភាយមេរោគក្នុងឈាម
σ ជំងឺរលាកសន្លាក់ដៃជើង
σ ជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺឆ្លងផ្លូវទឹកម៉ូត្រ
σ ជំងឺសាយភាយមេរោគក្នុងឈាម
125. គុណភាពព្យាបាលចំបងរបស់ Streptomycine
σ ជំងឺឆ្លងដោយមេរោគដែលកបនឹងឱសថនេះ
σ ជំងឺឆ្លងក្នុងពោះវៀន
σ ជំងឺរបេងសួត និងរបេងក្រៅសួត
σ ជំងឺរបេងក្រៅសួត
126. កំរិតប្រើរបស់ហ្សង់តាមីស៊ីន
σ 2mg/Kg/24h
σ 2,5-3,5mg/Kg/24h
σ 10mg/Kg/24h
σ 4-6mg/Kg/24h
127. ការពុលរបស់ឱសថហ្សង់តាមីស៊ីននៅត្រង់ណាខ្លាំងជាងគេ
σ ការពុលទៅតម្រងនោម ឬនៅក្នុងត្រចៀក
σ ធ្វើឲ្យអាល្លែកហ៊្សី
σ បំផ្លាញគោលិកាឈាមស ឬឈាមក្រហម
σ ធ្វើឲ្យស្រវាំងភ្នែក
128. ការហាមប្រើរបស់ហ្សង់តាមីស៊ីន ដែលអាចរំលោភ១ដង១កាលចំពោះជំងឺដូចខាងក្រោម ៖
σ អ្នកជំងឺមានផ្ទៃពោះ និងអ្នកជំងឺខ្សោយតម្រងនោម
σ អ្នកជំងឺមានបញ្ហាផ្លូវដង្ហើម
σ អ្នកជំងឺធ្លាប់អាល្លែកហ៊្សីជាមួយពួកអាមីណូស៊ីតផេ្សងទៀត
σ អ្នកមានជំងឺហ៊ឹងត្រចៀក
129. ពួកអាមីណូស៊ីតដែលទុកសំរាប់ព្យាបាលជំងឺទៅនឹងកន្លែងឈឺ (usage local)
σ Gentamycine
σ Kanamycine
σ Néomycine
σ Tobramycine
130. គុណភាពព្យាបាលរបស់ឡាំងកូមីស៊ីន
σ ជំងឺឆ្លងក្នុងឆ្អឹង និងឆ្លងក្នុងប្រអប់មាត់
σ ជំងឺឆ្លងសាយភាយមេរោគក្នុងឈាម និងជំងឺរមាស់លើស្បែក
σ ជំងឺស្វាយ(កាមរោគ)
σ ជំងឺឆ្លងក្នុងត្រចៀក ច្រមុះ បំពង់ក ជំងឺឆ្លងក្នុងឆ្អឹង និងឆ្លងក្នុងប្រអប់មាត់
131. របៀបប្រើឡាំងកូមីស៊ីន
σ លេបឡាំងកូមីស៊ីនពេលពោះទទេ
σ លេបពេលស្រស់ស្រូបអាហារ
σ លេបឱសថឡាំងកូមីស៊ីន ២ម៉ោង មុនឬក្រោយស្រស់ស្រូបអាហារ
σ លេបក្រោយពេលបាយ
132. កំរិតប្រើឡាំងកូមីស៊ីន
σ 2ទៅ3g/24h
σ 1,5ទៅ2g/24h
σ 0,5ទៅ1g/24h
σ 3g/24h
133. ការហាមប្រើឡាំងកូមីស៊ីន
σ អាល្លែកហ៊្សីជាមួយឡាំងកូមីស៊ីន ឬក្លាំងដាមីស៊ីន ឬស្រ្តីបំបៅដោះកូន
σ ចំពោះស្រ្តីមានផ្ទៃពោះ
σ ចំពោះអ្នកខ្សោយតម្រងនោម
σ ចំពោះមនុស្សចាស់ជរា (៧៥ឆ្នាំ)
134. ផលរំខានរបស់ឡាំងកូមីស៊ីន
σ វិបត្តិផ្លូវរំលាយអាហារ (រាក ក្អួត)វិបត្តិឈាម ប្រតិកម្មលើជាលិកាទន់ និងអាល្លែកហ៊្សី
σ ប្រតិកម្មលើជាលិកាទន់ និងអាល្លែកហ៊្សី
σ ផលរំខានពាក់ព័ន្ធនឹងការចាក់
σ វិបត្តិគំហើញ(ព្រិលភែ្នក រូប១ឃើញរូប២)
135. កំរិតប្រើរបស់ក្លាំងដាមីស៊ីនចំពោះមនុស្សពេញវ័យ
σ 600mg ទៅ 2400mg/24h
σ 2400mg ទៅ 3600mg/24h
σ 2g/24h
σ 1500mg/24h
136. ការហាមប្រើរបស់ក្លាំងដាមីស៊ីន
σ ការហាមប្រើចំពោះមនុស្សចាស់ជរា និងស្រ្តីមានផ្ទៃពោះ
σ អាល្លែកហ៊្សីជាមួយឡាំងកូមីស៊ីន ឬក្លាំងដាមីស៊ីន ចំពោះស្រ្តីបំបៅដោះកូន និងកុមារអាយុតិចជាង ៦ឆ្នាំ
σ ចំពោះស្រ្តីបំបៅដោះកូន និងកុមារអាយុតិចជាង ៦ឆ្នាំ
σ ចំពោះស្រ្តីមានផ្ទៃពោះ
{"name":"General Pharmacology Part 2", "url":"https://www.quiz-maker.com/QPREVIEW","txt":"61. ឱសថដែលមិនសូវចូលចិត្តភ្ជាប់សម្ព័ន្ធ <៣០% ជាមួយសារធាតុរបស់ឈាម, 62. ភាពមានជំងឺធ្វើឲ្យប្រែប្រួលចំនួនអាល់ប៊ុយមីន, 63. ការបញ្ចេញឱសថតាមផ្លូវណាដែលច្រើនជាងគេ","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
More Quizzes
Which Member Of The Addams Family Musical Are You?
158101
Wardo's Quarantine Quiz 6
15840
Introduction Quiz 2
74555
Computer Parts and Devices
5247
Indiana Cosmetology State Board Practice Test - Free
201024601
Art History - Test Your Knowledge of Periods & Styles
201017417
Match Network Media to Situations - Free Practice
201017490
Lamb to the Slaughter - Roald Dahl Short Story
201020479
Harry Potter - Free Trivia Questions & Answers
201026803
Dark Knight Trivia - Test Your Batman Knowledge
201019052
Business Aviation Knowledge Test - Free Online
201017417
What Bowling Ball Should I Use? Free
201027492