Basic Sciences 8 (Q101-132)
101 តើចម្លើយខាងក្រោមនេះមួយណាកើតឡើងអំឡុងពេលថតក្រោមនៃបេះដូងសំរាក (Ventricular diastole) ?
A ការកើនឡើងសំពាធអាអក
B ការកើនឡើងចំណុះឈាមថតក្រោម (Increased ventricular volume)
C សំលេងបេះដូងតាក់ (Lub heart sound)
D T wave
102 តើស្រទាប់ក្រោមបង្អស់របស់សរសៃឈាមពាសដោយជាលិកាប្រភេទអ្វី ?
A មួយស្រទាប់រាងស្រកា (Simple squamous)
B ច្រើនស្រទាប់រាងស្រកា (Stratified squamous)
C អេពីតេល្យូមមួយស្រទាប់រាងគូប (Simple cuboidal epithelium)
D អេពីតេល្យូមច្រើនស្រទាប់រាងគូប (Stratified cuboidal epithelium)
103 សំពាធសរសៃឈាម (Angiotension) អាចជាមូលហេតុដោយផ្ទាល់ ឲ្យមានការបញ្ចេញអ្វីពីសំបកក្រពេញលើតំរងនោម (Adrenal cortex) :
A Renin
B Adesterone
C Calcitonin
D Thyroxine
104 តើចំណុះបញ្ចេញឈាមក្នុង១នាទី (Cardiac Output) ជាផលរបស់អ្វី និងអ្វី ?
A ចំនួនកន្ត្រាក់បេះដូង (Heart rate) និងសំពាធ Diastolic
B ចំនួនកន្ត្រាក់បេះដូង (Heart rate) និងចំណុះបញ្ចេញចំណុះឈាមមួយថត (Stroke volume)
C ចំនួនកន្ត្រាក់បេះដូង (Heart rate) និង EF
D សំពាធ Diastolic និង Systolic
105 ការហើមសួត ជាប់ទាក់ទងស្ទើតែទាំងស្រុងទៅនឹងការចុះខ្សោយ ៖
A ថតលើស្តាំ
B ថតលើឆ្វេង
C ថតក្រោមស្តាំ
D ថតក្រោមឆ្វេង
106 តើចម្លើយខាងក្រោមនេះមួយណាជាមែកដំបូងរបស់អាអកកោង?
A អាទែការ៉ូទីដធំ
B អាទែដើមដៃនិងក្បាល (Brachiocephalic)
C អាទែក្រោមឆ្អឹងដងកាំបិតស្តាំ
D អាទែប្រអប់ទ្រូង
107 អាទែដើមដៃនិងក្បាល (Brachiocephalic artery) ចែកជាការ៉ូទីដធំស្តាំ (Right common carotid) និងអាទែ ៖
A ក្រោមឆ្អឹងដងកាំបិតឆ្វេង
B ក្រោមឆ្អឹងដងកាំបិតស្តាំ
C ការ៉ូទីធំឆ្វេង (Left common carotid)
D ប្រអប់ទ្រូងស្តាំ
108 តើចម្លើយខាងក្រោមនេះមួយណាបង្កើតជា អាទែផាលឆ្វេង អាទែថ្លើម និង អាទែក្រពះ?
A អាទែ sacral ឆ្វេង
B អាទែ celiac
C អាទែ suprarenal
D អាទែ phrenic
109 តើចម្លើយខាងក្រោមនេះមួយណាមិនមែនជា អាទែធំរបស់អាអ័កទ្រូងចុះ?
A អាទែ Mediastinal
B អាទែតំរងនោម
C អាទែទងសួត (Brachial artery)
D អាទែចន្លោះឆ្អឹងជំនីក្រោយ (Posterior intercostal artery)
110 តើចម្លើយខាងក្រោមនេះមួយណាមិនមែនជាមែករបស់ អាអ័កពោះ (Abdominal aorta)?
A អាទែផាល
B អាទែធំ iliac
C អាទែ Gonadal
D អាទែ Mediastinal
111 តើចម្លើយខាងក្រោមនេះមួយណាមិនមែនជាមែកធំរបស់អាទែភ្លៅ?
A Superficial pudental arteries
B Deep external pudental arteries
C Superficial circumflex artery
D Deep circumflex artery
112 តើចម្លើយខាងក្រោមនេះមួយណាមិនមែនជាមែកទាំងបីរបស់ វ៉ែនព័ក ?
A Inferior mesenteric vein
B វ៉ែនផាល
C វ៉ែនក្រពះឆ្វេង
D វ៉ែនក្រោមដងកាំបិត
113 តើនៅក្នុងប្រហោងប្រអប់លលាដ៏ក្បាល អាទែឆ្អឹងខ្នងបង្កើតបានជាអាទែអ្វី ?
A Basilar
B common carotid
C MCA
D PCA
114 តើសំពាធជីពចរបានមកពីណា?
A ភាពខុសគ្នារវាងសំពាធ diastolic និង systolic
B ភាពរួមផ្សំនៃសំពាធ diastolic និង systolic
C ការជះត្រឡប់នៃសំពាធឈាម (Inverse of the blood pressure)
D ពាក់កណ្តាលនៃសំពាធ systolic
115 សរសៃប្រសាទអ្វីដែលស្ថិតនៅចំណុចប្រសព្វរបស់ SA និង AV nodes នៃបេះដូង?
A Accelerator
B Phrenic
C ប្រអប់ទ្រូង (Thoracic)
D ក្រពះ (Gastric)
116 តើចម្លើយខាងក្រោមនេះសរសៃប្រសាទបាតលលាដ៏ក្បាលមួយណាមិនមានទំនាក់ទំនងផ្ទាល់ទៅនឹងភ្នែក?
A សរសៃប្រសាទទី២
B សរសៃប្រសាទទី៣
C សរសៃប្រសាទទី៦
D សរសៃប្រសាទទី៧
117 តើចម្លើយខាងក្រោមនេះសរសៃប្រសាទបាតលលាដ៏ក្បាលមួយណាដែលជាមូលហេតុឲ្យមានចលនាសាច់ដុំ trapezius ?
A សរសៃប្រសាទទី៤
B សរសៃប្រសាទទី៧
C សរសៃប្រសាទទី១០
D សរសៃប្រសាទទី១១
118 តើចម្លើយខាងក្រោមនេះសរសៃប្រសាទបាតលលាដ៏ក្បាលមួយណាដែលជាមូលហេតុឲ្យមានញ្ញាណដឹង ១ភាគ៣ នៃអណ្តាត?
A សរសៃប្រសាទទី៤
B សរសៃប្រសាទទី៧
C សរសៃប្រសាទទី១០
D សរសៃប្រសាទទី១១
119 តើចម្លើយខាងក្រោមនេះសរសៃប្រសាទបាតលលាដ៏ក្បាលមួយណាដែលអាចភ្ជាប់ផ្ទាល់ទៅវិបត្តិមុខងារផ្លូវដង្ហើម និងបេះដូង?
A សរសៃប្រសាទទី៤
B សរសៃប្រសាទទី៧
C សរសៃប្រសាទទី១០
D សរសៃប្រសាទទី១១
120 តើចម្លើយខាងក្រោមនេះសរសៃប្រសាទបាតលលាដ៏ក្បាលមួយណាដែលអាចភ្ជាប់ផ្ទាល់ទៅនឹងវិបត្តិធ្លាក់ត្របកភ្នែក (ptosis) ?
A សរសៃប្រសាទទី៣
B សរសៃប្រសាទទី៤
C សរសៃប្រសាទទី៥
D សរសៃប្រសាទទី៦
121 តើចម្លើយខាងក្រោមនេះសរសៃប្រសាទបាតលលាដ៏ក្បាលមួយណាដែលអាចភ្ជាប់ផ្ទាល់ទៅនឹងវិបត្តិមើលវត្ថុឃើញរូបពីរ (diplopia) ?
A សរសៃប្រសាទទី៣
B សរសៃប្រសាទទី៤
C សរសៃប្រសាទទី៥
D សរសៃប្រសាទទី៦
122 តើចម្លើយខាងក្រោមនេះមួយណាជាឈ្មោះផ្សេងទៀតនៃសរសៃប្រសាទបាតលលាដ៏ក្បាលទី៩ ?
A Trochlear
B Vestibulocochlear
C Hypoglossal
D Glossopharyngeal
123 គេតែងតែជួបប្រភេទចលនា Athetosis ដោយបញ្ចាក់ពីការប៉ះពាល់ទៅលើ ៖
A Midbrain
B Bassal ganglia
C Subthalamic
D Thalamus
124 ការប្រែប្រួលលក្ខណបុគ្គលនិងលក្ខណវិនិច្ឆ័យដែលតែងតែជួបជាញឹកញាប់ដោយរួមផ្សំជាមួយការប៉ះពាល់ទៅលើ ៖
A Frontal lobe
B Parietal lobe
C Brosca's area
D Wernicke's area
125 ការប្រែប្រួលចលករនៃការបាត់សំលេង (aphasia) ដែលតែងតែជួបជាញឹកញាប់ដោយរួមផ្សំជាមួយការប៉ះពាល់ទៅលើ ៖
A Frontal lobe
B Parietal lobe
C Brosca's area
D Wernicke's area
126 ការប្រែប្រួលទៅលើញាណដឹងនៃការបាត់សំលេង (aphasia) ដែលតែងតែជួបជាញឹកញាប់ដោយរួមផ្សំជាមួយការប៉ះពាល់ទៅលើ ៖
A Frontal lobe
B Parietal lobe
C Brosca's area
D Wernicke's area
127 តើចម្លើយខាងក្រោមនេះជម្ងឺមួយណាដែលមិនជាប់ទាក់ទងជាមួយ Bell's palsy ?
A អេដស៍ (AIDS)
B ទឹកនោមផ្អែម (Diabetes)
C Lym disease
D Alzheimer's disease
128 តើចម្លើយខាងក្រោមនេះសរសៃប្រសាទមួយណាជាប្រភពឆ្លើយតបដ៏ប្រសើរជាមួយភាពសកម្មនៃសាច់ដុំ triceps (triceps muscle) ?
A C5
B C6
C C7
D T2
129 តើផ្នែកខាងលើ និងកណ្តាលនៃសរសៃប្រសាទ brachial plexus រួមផ្សំដើម្បីបង្កើតបានជាអ្វី ?
A សរសៃចំហៀង
B សរសៃក្រោយ
C សរសៃកណ្តាល
D សរសៃមុខ
130 តើផ្នែកខាងលើ កណ្តាល និងខាងក្រោមនៃសរសៃប្រសាទ brachial plexus រួមផ្សំដើម្បីបង្កើតបានជាអ្វី ?
A សរសៃចំហៀង
B សរសៃក្រោយ
C សរសៃកណ្តាល
D សរសៃមុខ
131 តើសរសៃខាងក្រោមនៃសរសៃប្រសាទ brachial plexus បង្កើតជាទម្រង់អ្វី
A សរសៃចំហៀង
B សរសៃក្រោយ
C សរសៃកណ្តាល
D សរសៃមុខ
132 ការផ្លាស់ប្តូរចលនា Jerky និង Sudden random ជាញឹកញាប់តែងតែរួមផ្សំ ដោយប៉ះពាល់ទៅលើ ៖
A Midbrain
B Bassal ganglia
C Subthalamic
D Thalamus
{"name":"Basic Sciences 8 (Q101-132)", "url":"https://www.quiz-maker.com/QE3D6L1BV","txt":"101 តើចម្លើយខាងក្រោមនេះមួយណាកើតឡើងអំឡុងពេលថតក្រោមនៃបេះដូងសំរាក (Ventricular diastole) ?, 102 តើស្រទាប់ក្រោមបង្អស់របស់សរសៃឈាមពាសដោយជាលិកាប្រភេទអ្វី ?, 103 សំពាធសរសៃឈាម (Angiotension) អាចជាមូលហេតុដោយផ្ទាល់ ឲ្យមានការបញ្ចេញអ្វីពីសំបកក្រពេញលើតំរងនោម (Adrenal cortex) :","img":"https://www.quiz-maker.com/3012/images/ogquiz.png"}