Area II 1.ផ្នែកទី១៖ Pharmacokinetics/pharmacocinétique (159-237)
159.តើឱសថមួយណា ដែលត្រូវបានចែកចាយទៅក្នុងប្រព័ន្ធសរសៃប្រសាទ កណ្តាល និងមានឥទ្ធិពលខ្ពស់ជាង antimuscarinic agent/ agent antimuscarinique ដទៃទៀត?
Atropine
Scopolamine
Homatropine
Ipratropium
160.ជាលិកាដែលមានលក្ខណៈ sensitive / sensible ជាងគេទៅនឹង atropine ៖
ក្រពេញទឹកមាត់ ទងសួត និងញើស
កោសិកា parietal របស់ក្រពះ
សាច់ដុំរលោង និង autonomic effectors/ effecteurs du système nerveux autonome
បេះដូង
161.Atropine ជាជំរើសខ្ពស់បំផុតសំរាប់ ៖
M1 receptor subtype/ sous-type de récepteur M1
M2 receptor subtype/ sous-type de récepteur M2
M3 receptor subtype/ sous-type de récepteur M3
ចម្លើយ A,B,C
162.ក្នុងចំណោម Antimuscarinic drugs/ médicaments antimuscariniques ខាងក្រោម តើឱសថមួយណាដែលមានឥទ្ធិពលក្នុងការបង្ការ vestibular disturbances / troubles vestibulaires ជាពិសេស motion sickness/ mal de transport ?
Atropine
Ipratropium
Scopolamine
Homatropine
163.Atropine ធ្វើឲ្យ ៖
កូនក្រមុំភ្នែករួមតូច សម្ពាធក្នុងភ្នែកថយចុះ និង cyclospasm
កូនក្រមុំភ្នែករីកធំ សម្ពាធក្នុងភ្នែកកើនឡើង និង cycloplegia/ cycloplégie
កូនក្រមុំភ្នែករួមតូច សម្ពាធក្នុងភ្នែកកើនឡើង និង cycloplegia/ cycloplégie
កូនក្រមុំភ្នែករីកធំ សម្ពាធក្នុងភ្នែកកើនឡើង និង cyclospasm
164.អ្នកជម្ងឺត្អូញត្អែរពីការស្ងួតភ្នែក ឬ រកាំភ្នែក នៅពេលគាត់បានប្រើកម្រិតខ្ពស់នៃឱសថ ៖
Atropine
Hexamethonium
Pilocarpine
Carbachol
165.ខាងក្រោមនេះជាផ្នែកនៃបេះដូងដែលងាយ sensitive/ sensible ទៅនឹង muscarinic receptor blockade/ blocage de récepteur muscarinique លើកលែងតែ ៖
Atria/ Oreillette
Sinoatrial node/ nœud sinusal auriculaire
Atrioventricular node/ nœud auriculo ventriculaire
Ventricle/ ventricule
166.Atropine ធ្វើអោយ ៖
បេះដូងលោតយឺត សម្ពាធឈាមថយចុះ និងទងសួតរួមតូច
បេះដូងលោតញាប់ មានប្រសិទ្ឋភាពតិចតួចលើសម្ពាធឈាម និងទងសួតរីក
បន្ថយកម្លាំងកន្ត្រាក់ ល្បឿនបញ្ជូនព័ត៌មាន ឬ សញ្ញានៃបេះដូងតាមរយៈ Atrioventricular node/ nœud auriculo ventriculaire
បេះដូងលោតញាប់ សម្ពាធឈាមកើនឡើងភ្លាមៗ និងទងសួតរីក
167.Atropine តែងតែត្រូវបានគេយកមកប្រើជា inhalation anesthetics/ anesthésique par inhalation ដើម្បីបន្ថយ ៖
កម្លាំងសាច់ដុំ
ការបញ្ចេញ (secretion)
ក្អួតនិង ចង្អោរ
ចម្លើយ A,B,C
168.Atropine កម្រត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាល peptic ulcer/ ulcère peptique ដោយសារតែ ៖
ការរុញអាហារចេញពីក្រពះយឺត និងធ្វើអោយដំបៅប៉ះអាស៊ីតកាន់តែយូរ
មានប្រសិទ្ធភាពតិច និងត្រូវការកម្រិតប្រើខ្ពស់
ឥទ្ធិពលមិនចង់បាន (Adverse effect/ effets indésirables)
ចម្លើយ A,B,C
169.តើឱសថ antimuscarinic ណាមួយខាងក្រោម ជា selective M1 blocker/ bloqueur sélectif du récepteur M1 ?
Atropine
Scopolamine
Pirenzepine
Homatropine
170.Atropine បណ្ដាលអោយ ៖
មានសកម្មភាព spasmolitic
ចលនាពោះវៀនកាន់តែខ្លាំង
មានការកន្រ្តាក់ពោះវៀន
មានសកម្មភាពបញ្ចេញ (secretory activity/ activité secrétoire)
171.តើថ្នាំខាងក្រោម មួយណាមានប្រយោជន៍ក្នុងការព្យាបាល uterine spasms / spasms utérins ?
Carbachol
Vecuronium
Aropine
Edrophonium
172.Atropine អាចបណ្ដាលអោយសីតុណ្ហភាពក្នុងខ្លួនកើនឡើង (Atropine fever / fièvre atropinique) ចំពោះ ៖
មនុស្សពេញវ័យ
ស្រ្តីមានផៃ្ទពោះ
ទារក និងកុមារ
ចម្លើយ A,B,C
173.តើសកម្មភាពជាឱសថ (pharmacologic action/ action pharmacologique) នៃ scopolamine ស្រដៀងនឹងឱសថណាជាងគេ?
Hexamethonium
Atropine
Succinylcholine
Pilocarpine
174.បើប្រៀបធៀបនឹងatropine, Scopolamine មានលក្ខណៈដូចខាងក្រោម លើកលែងតែ ៖
មានឥទ្ធិពលខ្លាំងជាងទៅលើប្រព័ន្ធសរសៃប្រសាទកណ្ដាល
មានសក្តានុភាពខ្សោយជាងទៅលើការបញ្ចេញស្លេស្ម ទឹកមាត់ និងញើស
មានសក្តានុភាពជាងក្នុងការពង្រីកកូនក្រមុំភែ្នក និងcycloplegia/cycloplégie
មានឥទ្ធិពលខ្សោយជាងទៅលើបេះដូង សាច់ដុំទងសួត និងពោះវៀន
175.តើថ្នាំណាមួយខាងក្រោម មានប្រយោជន៏ក្នុងការព្យាបាលជំងឺ Parkinson ?
Benztropine
Edrophonium
Succinylcholine
Hexamethonium
176.តើ antimuscarinic មួយណាដែលត្រូវបានប្រើជាថ្នាំពង្រីកកូនក្រមុំភ្នែក (mydriatic/ mydriatique) ?
Pilocarpine
Neostigmine
Homatropine
Ipratropium
177.តើសារធាតុខាងក្រោមមួយណា ត្រូវបានគេប្រើប្រាស់ជា inhalation នៅក្នុងជំងឺហឺត (asthma/ asthme) ?
Atropine
Ipratropium
Lobeline
Homatropine
178.តើសារធាតុខាងក្រោម មួយណាមានប្រសិទ្ឋភាពបំផុតក្នុងការបង្កើតឡើងវិញនូវ អង់ស៊ីម cholinesterase នៅ skeletal muscle neuromuscular junctions/ jonctions neuromusculaires du muscle squelettique ?
Succinylcholine
Pralidoxime
Pirenzepine
Propiverine
179.តើ antimuscarinic ខាងក្រោម មួយណាមានប្រសិទ្ធភាពក្នុងការព្យាបាល ពុលផ្សិត ៖
Pralidoxime
Pilocarpine
Homatropine
Atropine
180.Antimuscarinics ត្រូវបានប្រើសំរាប់ព្យាបាលជំងឺដូចតទៅ លើកលែងតែ៖
Motion sickness / Mal des transports
ទឹកដក់បាតភ្នែក (Glaucoma / glaucome)
បែកញើសច្រើន (Hyperhidrosis / hydrohidrose)
ហឺត (asthma / asthme)
181.ការពុល Atropine មានសញ្ញាដូចតទៅ លើកលែងតែ៖
រីកកូនក្រមុំភែ្នក (Mydriasis/mydriase), ខ្សោយសាច់ដុំភ្នែក (cycloplegia/cycloplégie)
កម្តៅខ្លួនឡើងខ្លាំង (Hyperthermia/hyperthermie), ស្ងួតមាត់ ស្បែកក្តៅ និងទ្បើងក្រហម
ញ័រ (agitation) និងរវើរវាយ (delirium/délire)
បេះដូងលោតយឺត សម្ពាធឈាមថយចុះពេលងើប (orthostatic hypotension / hypotension orthostatique)
182.ឥទ្ធិពលរបស់ Antimuscarinic អាចព្យាបាលបានដោយប្រើ ៖
Neostigmine
Hexamethonium
Homatropine
Acetylcholine
183.ឱសថ Antimuscarinic មានការហាមប្រើបា្រស់លើជំងឺដូចតទៅ លើកលែងតែ៖
ទឹកដក់បាតភ្នែក (glaucoma/ glaucome)
ខ្សោយសាច់ដុំ (myasthenia/ myasthénie)
ជំងឺហឺត (bronchial asthma/ asthme bronchique)
ស្ទះពោះវៀនបណ្តាលមកពីខ្សោយការកន្រ្តាក់ (paralytic ileus / iléus paralytique) ខ្សោយកម្លាំងប្លោកនោម (atony of the urinary blader / atonie de la vessie)
184.Hexamethonium ទប់ស្កាត់សកម្មភាពនៃ Acetylcholine និង agonists ដែល ស្រដៀងគ្នានៅត្រង់៖
Muscarinic receptor site/ site de récepteur muscarinique
Neuromuscular junction/ jonction neuromusculaire
Autonomic ganglia/ ganglion autonome
Axonal transmission/ transmission axonale
185.ការប្រើ Ganglion blockers/ bloqueurs ganglionnaires, ganglioplégiques ត្រូវបានបញ្ឈប់ដោយសារមូលហេតុខាងក្រោម លើកលែងតែ៖
សម្ពាធឈាមថយចុះពេលងើប (Orthostatic hypotension/ hypotension orthostatique)
កង្វះភាពជម្រើស (lack of selectivity/ manque de sélectivité)
ទប់ស្កាត់ homeostatic reflexes/ réflexes homéostasiques
ដងើ្ហមខ្សោយ (respiratory depression/ depression respiratoire)
186.តើឱសថខាងក្រោមមួយណាជា Ganglion blocker/ bloqueur ganglionnaire ឬ ganglioplégique ដែលមានសកម្មភាពខ្លី ?
Homatropine
Trimethaphane
Hexamethonium
Pancuroium
187.តើឱសថ Ganglion-blocking/ bloquant ganglionnaire ខាងក្រោម មួយណាដែលអាចប្រើតាមមាត់បានសម្រាប់ព្យាបាលជំងឺលើសឈាម ?
Mecamylamine
Scopolamine
Trimethaphane
Vecocuronium
188.ឱសថ ganglion blocking/bloquant ganglionnaire ឬ ganglioplégique ត្រូវបាន ប្រើបា្រស់សំរាប់ការសង្គ្រោះបន្ទាន់ខាងក្រោម លើកលែងតែ៖
ការឡើងសម្ពាធឈាមភ្លាមៗ (hypertensive crises/ crises hypertensives)
ការចុះសម្ពាធឈាមដែលគ្រប់គ្រងបាន (controlled hypotension/ hypotension contrôlée)
ការធ្លាក់ចុះនៃប្រព័ន្ធបេះដូងសរសៃឈាម (Cardiovascular collapse/collapsus cardiovasculaire)
ការហើមសួត (Pulmonary edema/oedème pulmonaire)
189.សារធាតុដែលធ្វើឲ្យមាន Neuromuscular blockade/ blocage neuromusculaire ធ្វើសកម្មភាពដោយរារាំង៖
អន្តរកម្មរវាង acetylcholine និង cholinergic receptors/ récepteurs cholinergiques
ការបញ្ចេញ acetylcholine ពី prejunctional membrane/ membrane préjonctionelle
ការបញ្ចូល acetylcholine ទៅក្នុង synaptic vesicles/ vésicules synaptiques
ការចាប់យកមកវិញ (reuptake/recapture) នូវ acetylcholine បញ្ចូលទៅក្នុង nerve ending/ terminaison nerveuse
190.ការសម្រួល និងការគាំងសាច់ដុំជាប់ឆ្អឹង (Skeletal muscle relaxation and paralysis/ relaxation et paralyse du muscle squelettique) អាចកើតទ្បើងពីការផ្អាកមុខងារនៅនឹងកន្លែងខ្លះៗដូចខាងក្រោម លើកលែងតែ៖
Nicotinic acetylcholine receptors/ Récepteurs nicotiniques de l’acétylcholine
Muscarinic acetylcholine receptors/ Récepteurs muscariniques de l’acétylcholine
Motor end plate/ Plaques motrices
Contractile apparatus/ Appareil contractile
191.សារធាតុ Non depolarization neuromuscular blocking / bloquant neuromusculaire non dépolarisant ៖
រាំងខ្ទប់ការចាប់យកមកវិញ (reuptake/recapture) នូវ acetylcholine
រារាំងការចូលនៃ transmitter/ transmetteur ទៅរក receptor/ récepteur និង depolarization
រាំងខ្ទប់ការបញ្ជូនព័ត៌មាន (transmission) ដោយភាពច្រើនហួសហេតុនៃ depolarization agonist/ agoniste dépolarisant
ចម្លើយ A,B,C
192.តើឱសថខាងក្រោមណាមួយ ដែលមានរចនាសម្ព័ន្ធជា double-acetylcholine ?
Rocuronium
Carbachol
Atracurium
Succinylcholine
193.ខាងក្រោមនេះ តើមួយណាជា neuromuscular blocking agent/ agent bloquant neuromusculaire ដែលមានសកម្មភាពរយៈពេលវែង?
Rapacuronium
Mivacurium
Tubocurarine
Rocuronium
194.ក្នុងចំណោមឱសថ Neuromuscular blocking/ bloquant neuromusculaire ខាងក្រោម តើមួយណាដែលជាអ្នកធ្វើឲ្យសាច់ដុំសំរាកក្នុងរយៈពេលមធ្យម?
Vecuronium
Tubocurarine
Pancuronium
Rapacuronium
195.ក្នុងចំណោម Non depolarizing agent / agent non dépolarisant ខាងក្រោមនេះ តើមួយណាចាប់ផ្តើមមានឥទ្ធិពលលឿនជាងគេ?
Succinylcholine
Rapacuronium
Pancuronium
Tubocurarine
196.តើ Neuromuscular blocker/ bloqueur neuromusculaire ខាងក្រោមណាមួយ ដែលសារធាតុបម្លែងរបស់វា (breakdown product/produit de dégradation) ឆ្លងកាត់ Blood-Brain-Barrier/ barrière hématoencéphalique ដោយងាយ និងអាចបណ្តាលអោយប្រកាច់ (seizure) ៖
Pancuronium
Succinylcholine
Tubocurarine
Atracurium
197.តើ competitive neuromuscular blocking agent/ agent bloquant compétitif neuromusculaire ខាងក្រោម មួយណាដែលអាចប្រើជាមួយអ្នកជំងឺខ្សោយតំរងនោមបាន?
Atracurium
Succinylcholine
Pipecuronium
Doxacurium
198.តើ Non-depolarizing agent / agent non dépolarisant ខាងក្រោម មួយណាដែលមានសកម្មភាពរយៈពេលខ្លី?
Succinylcholine
Tubocurarine
Mivacurium
Pancuronium
199.តើ Depolarizing agent/ agent dépolarisant ខាងក្រោម មួយណាដែលមានសកម្មភាពរយៈពេល ខ្លីបំផុត ?
Mivacurium
Rapacuronium
Rocuronium
Succinylcholine
200.ការរំាងខ្ទប់នៅទីប្រសព្វរវាង neurone និង skeletal muscle/ muscle squelettique (Neuromuscular blockade/blocage neuromusculaire) ដោយប្រើ succinylcholine និង mivacurium ត្រូវបានពន្យាពេលចំពោះអ្នកមានជំងឺ ៖
ក.ខ្សោយតំរងនោម
ខ.An abnormal variant of plasma cholinesterase /une variante anormale de cholinesterase plasmatique
គ.ជំងឺថ្លើម
ឃ.ចំលើយ (ខ) និង (គ)
201.Depolarizing agents / agents dépolarisants មានលក្ខណៈសម្បត្តិដូចខាងក្រោម លើកលែងតែ ៖
មានអន្តរកម្មជាមួយ Nicotinic Receptor/ récepteur nicotinique ដើម្បីប្រកួតប្រជែងជាមួយ acetylcholine ដោយពុំធ្វើឲ្យ Receptor មានសកម្មភាព
មានប្រតិកម្មជាមួយ Nicotinic receptor/récepteur nicotinique ដើម្បីបើក channel /canaux និងធ្វើឲ្យមាន depolarisation of the end plate/ depolarization de la plaque motrice
ធ្វើឲ្យមាន desensitization/ désensibilisation, noncompetive block/ blocage non competitif ដែលស្តែងឡើងដោយការទន់លែងកម្រើកបាន (flaccid paralysis/paralysie flasque)
cholinesterase inhibitor/ inhibiteur de la cholinestérase ពុំមានសមត្ថភាពកែប្រែការរាំងខ្ទប់នេះទេ
202.តើសាច់ដុំសរីរាង្គខាងក្រោម ណាមួយដែលធន់ទៅនឹងការរាំងខ្ទប់ជាងគេ ហើយឆាប់ត្រឡប់មកដូចដើមវិញ?
ក្បាល
ជើង
ក
សន្ទះទ្រូង
203.តើ Neuromuscular blocking agent/ agent bloquant neuromusculaire ណាមួយដែលមានសក្តានុភាពធ្វើអោយមានការបញ្ចេញ Histamine ច្រើនជាងគេ?
Succylcholine
Tubocurarine
Pancuronium
Rocuronium
204.តើឱសថដែលធ្វើឲ្យសាច់ដុំសម្រាក (Muscular relaxant/relaxant musculaire) ខាងក្រោម ណាមួយដែលធ្វើអោយសម្ពាធឈាមធ្លាក់ចុះ និងធ្វើអោយមានការកន្រ្តាក់ទងសួត?
Vecuronium
Succinylcholine
Tubocurarine
Repacuronium
205.តើ Neuromuscular blocker/ bloqueur neuromusculaire ខាងក្រោម ណាមួយធ្វើឲ្យ បេះដូងលោតញាប់?
Tubocurarine
Atracurium
Pancuronium
Succinylcholine
206.តើ Neuromuscular blocking agents/ agent bloquant neuromusculaire ខាងក្រោម ណាមួយដែលធ្វើអោយចង្វាក់បេះដូងលោតមិនទៀងទាត់?
Vecuronium
Tubocurarine
Rapacuronium
Succinylcholine
207.ឥទ្ធិពលដែលគេឃើញមានតែជាមួយ Depolardizing blockade / blocage dépolarisant មានដូចខាងក្រោម លើកលែងតែ៖
ការកើនឡើងនៃកម្រិតកាល់ស្យូមក្នុងឈាម
ការថយចុះនៃសម្ពាធក្នុងភ្នែក
ក្អួត
ឈឺសាច់ដុំ
208.តើ Neuromuscular blocking agent/ agent bloquant neuromusculaire ខាងក្រោម មួយណាដែលត្រូវបានហាមប្រើចំពោះអ្នកមានជំងឺទឹកដក់ក្នុងភ្នែក?
Tubocurarine
Succinylcholine
Pancuronium
Gallamine
209.តើ Neuromuscular blocker/ bloqueur neuromusculaire ខាងក្រោម មួយណាដែលត្រូវបានហាមប្រើចំពោះអ្នកមានជំងឺខ្សោយតម្រងនោម?
Pipercuronium
Succinylcholine
Atracurium
Rapacuronium
210.ឱសថខាងក្រោមនេះសុទ្ធតែបង្កើនឥទ្ធិពលរបស់ depolarizing neuromuscular blocking agent/ agent bloquant neuromusculaire dépolarisant លើកលែងតែ៖
Aminoglycosides
Antiarrythmic drug/ medicaments antiarythmiques
Nondepolarizing blockers/ bloqueurs non dépolarisants
Local anesthetics/ anesthésiques locaux
211.តើជំងឺខាងក្រោម មួយណាដែលអាចបង្កើនឥទ្ធិពលរបស់ Neuromuscular blockade/ blocage neuromusculaire ដែលបង្ករឡើងដោយ nondepolarizing muscle relaxants/ relaxant musculaire non-dépolarisant ?
Myasthenia gravis/ myasthénie
ការរលាក (burn/brûlure)
ជំងឺហឺត
Parkinsonisme
212.ចូរបង្ហាញឱសថប្រឆាំងនឹង Neuromuscular blockade / blocage neuromusculaire ដែលបណ្តាលមកពី Nondepolarizing drugs / médicaments non dépolarisants ៖
Atropine
Neostigmine
Acetylcholine
Pralidoxime
213.ការភ្ញោចទៅលើ sympathetic / système nerveux sympathique ត្រូវបានកើតឡើងតាមរយៈ ៖
ការបញ្ចេញ Noradrenaline ពី nerve terminals/ terminaisons nerveuses
Adrenoreceptors/ récepteurs adrénergiques នៅកន្លែង postsynaptic
ការបញ្ចេញ adrénaline ពី adrenal medulla/ médullosurrénale
ចម្លើយ A,B,C
214.លក្ខណៈរបស់ Adrénaline មានដូចខាងក្រោម លើកលែងតែ ៖
វាត្រូវបានសំយោគនៅក្នុង Adrenal medulla/ médullosurrénale
វាត្រូវបានសំយោគនៅក្នុង nerve ending/ terminaison nerveuse
វាត្រូវបានដឹកជញ្ចូនតាមឈាមទៅកាន់ជាលិកាគោលដៅ
វាមានអំពើផ្ទាល់ជាមួយ Adrenoreceptor/ récepteurs adrénergiques និងធ្វើអោយ Adrenoreceptors/ récepteurs adrénergiques មានសកម្មភាព
215.តើ sympatomimetic / sympatomimetique ខាងក្រោម មួយណាដែលមានអំពើមិនផ្ទាល់?
Adrénaline
Noradrénaline
Ephedrine
Methoxamine
216.សកម្មភាពមិនផ្ទាល់រួមមានលក្ខណៈសម្បត្តិខាងក្រោម លើកលែងតែ ៖
បញ្ចេញ catecholamines ដែលបានស្តុកទុក ពី Adrenergic nerve ending / terminaison nerveuse adrénergique
រារាំងការចាប់យកត្រឡប់មកវិញនូវ catecholamines ដែលបានបញ្ចេញរួច
មានអន្តរកម្មជាមួយ adrenoreceptors/ récepteurs adrénergiques
រារាំងការបញ្ចេញ endogenous catecholamine/ catecholamine endogène ពី peripheral adrenergic neurons/ neurones adrénergiques périphériques
217.សារធាតុខាងក្រោមនេះជា catecholamine លើកលែងតែ ៖
Ephedrine
Adrénaline
Isoprenaline
Noradrénaline
218.Adrénaline បន្ថយកំរិត cAMP ក្នុងកោសិកា ដោយមានអំពើទៅលើ ៖
alfa 1 receptor / récepteur alpha 1
alfa 2 receptor / récepteur alpha 2
beta 1 receptor / récepteur bêta 1
beta 2 receptor / récepteur bêta 2
219.ឥទ្ធិពលផ្ទាល់របស់ adrénaline ឬ noradrénaline លើបេះដូងត្រូវបានកំណត់ដោយ៖
alfa 1 receptor / récepteur alpha 1
alfa 2 receptor / récepteur alpha 2
beta 1 receptor / récepteur bêta 1
beta 2 receptor / récepteur bêta 2
220.តើឥទ្ធិពលខាងក្រោមមួយណា ដែលទាក់ទងនឹងការភ្ញោចដោយផ្ទាល់ទៅលើ beta 1-adrenoreceptor/ récepteur bêta-1 adrénergique ?
ការរីកទងសួត
ការរីកសរសៃឈាម
បេះដូងលោតលឿន
បេះដូងលោតយឺត
221.ការចែកចាយ alfa adrenoreceptor subtypes / sous-types de récepteurs alpha adrénergiques មាននៅជាលិកាទាំងអស់ខាងក្រោម លើកលែងតែជាលិកានៃ ៖
បេះដូង
សរសៃឈាម
ប្រូស្តាត
សាច់ដុំពង្រីកកូនក្រមុំភ្នែក (Pupillalry dilator muscle/muscle dilatateur de la pupille)
222.Subtype/ sous-type របស់ beta adrenoreceptors/ récepteurs bêta adrénergiques មាននៅក្នុងជាលិកាទាំងអស់ខាងក្រោម លើកលែងតែ ៖
សាច់ដុំទងសួត
បេះដូង
សាច់ដុំពង្រីកកូនក្រមុំភ្នែក (Pupillalry dilator muscle/muscle dilatateur de la pupille)
កោសិកាខ្លាញ់
223.តើនៅក្នុងជាលិកាខាងក្រោមមួយណា ដែលការភ្ញោច alfa និង beta adrenergic / récepteur alpha និង bêta adrénergique បង្កើតបានឥទ្ធិពលដូចគ្នា?
សរសៃឈាម
ពោះវៀន
ស្បូន
សាច់ដុំទងសួត
224.ឥទ្ធិពលរបស់ Sympathomimetics/ Sympathomimetiques លើសម្ពាធឈាមមាន ពាក់ព័ន្ធនឹងឥទ្ធិពលរបស់វា លើ ៖
បេះដូង
ភាពធន់របស់សរសៃឈាមបរិវេណ (Peripheral resistance/résistance périphérique)
Venous return/ retour veineux
ចម្លើយ A,B,C
225.Non selective beta receptor agonist/ agoniste bêta non sélectif ធ្វើឲ្យមានឥទ្ធិពល ដូចខាងក្រោម លើកលែងតែ៖
បង្កើន Cardiac output/ debit cardiaque
បង្កើន Peripheral arterial resistance/ résistance artérielle périphérique
បន្ថយ Peripheral arterial resistance/ résistance artérielle périphérique
បន្ថយ Mean pressure/ pression moyenne
226.តើប្រយោគខាងក្រោមណាមួយដែលមិនត្រឹមត្រូវ ?
alfa agonists/ agonistes alpha បណា្តលឲ្យ កូនក្រមុំភ្នែករួមតូច
alfa agonists/ agonists alpha បណា្តលឲ្យកូនក្រមុំភ្នែករីកធំ
beta antagonists/ antagonists bêta បន្ថយការផលិត aqueous humor/ humeur aqueuse
alfa agonists/ agonists alpha បង្កើនការហូរចេញ aqueous humor/ humeur aqueuse
227.សាច់ដុំរលោងរបស់ទងសួតមាន ៖
alfa 1 receptor / récepteur alpha 1
alfa 2 receptor / récepteur alpha 2
beta 1 receptor / récepteur bêta 1
beta 2 receptor / récepteur bêta 2
228.ខាងក្រោមនេះសុទ្ធតែជា beta receptor agonists/ agonistes bêta adrénergiques លើកលែងតែ៖
Adrénaline
Isoproterenol
Methoxamine
Dobutamine
229.ក្នុងចំណោមឱសថខាងក្រោម តើមួយណាធ្វើឲ្យទងសួតរីក ដោយពុំមានការភ្ញោចទៅលើបេះដូង?
Isoprenaline
Terbutaline
Xylometazoline
Methoxamine
230.ការភ្ញោច alfa-receptor/ récepteur alpha adrénergique មានឥទ្ធិពលដូចខាងក្រោម លើកលែងតែ៖
សាច់ដុំរលោងរបស់ក្រពះពោះវៀនសម្រាក (relaxation)
ប្លោកនោម ស្បូន និងប្រូស្តាតកន្ត្រាក់
ភ្ញោចការបញ្ចេញ insulin
ភ្ញោចការប្រមូលផ្តុំគ្នានៃប្លាកែត
231.ការភ្ញោច beta1 receptor/ récepteur bêta1 មានឥទ្ធិពលដូចខាងក្រោម លើកលែងតែ៖
បង្កើនការកន្ត្រាក់
ពង្រីកទងសួត
បេះដូងលោតញាប់
បង្កើនល្បឿនការចម្លងក្នុង atrioventricular node/ noeud auriculoventriculaire
232.ការភ្ញោច beta2 receptor/ récepteur beta2 adrénergique មានឥទ្ធិពលដូចខាងក្រោម លើកលែងតែ៖
ភ្ញោចការបញ្ចេញ renin/ rénine
កំហាប់ potassium ក្នុងប្លាស្មាធ្លាក់ចុះ
ប្លោកនោម និងស្បូនសម្រាក
បេះដូងលោតញាប់
233.ការកើនឡើងកម្រិតជាតិស្ករក្នុងឈាម (hyperglycemia/hyperglycémie) បណ្តាល មកពី adrénaline ដោយសារតែ៖
Gluconeogenesis/ gluconéogenèse (beta2)
ការរារាំងការបញ្ចេញ Insulin (alfa)
ការភ្ញោច glycogenolysis/ glycogénolyse (beta2)
ចម្លើយ A,B,C
234.តើឥទ្ធិពលខាងក្រោមនេះ មួយណាដែលទាក់ទងនឹងការភ្ញោច beta3-receptor / récepteur bêta3 adrénergique?
Lipolysis/ lipolyse
បន្ថយការប្រមូលផ្តុំប្លាកែត
ពង្រីកទងសួត
បេះដូងលោតញាប់
235.តើប្រយោគខាងក្រោមណាមួយដែលមិនត្រឹមត្រូវ ?
Adrénaline មានអំពើលើ alfa and beta-receptors/ récepteurs alpha et bêta
Noradrénaline មានសកម្មភាព beta ដោយលើសលុប
Methoxamine មានសកម្មភាព alfa ដោយលើសលុប
Isoprenaline មានសកម្មភាពរបស់ beta ដោយលើសលុប
236.តើឱសថណាមួយដែលជា alfa and beta-receptors agonist / agoniste des récepteurs alpha et bêta ?
Noradrénaline
Methoxamine
Isoproterenol
Ephedrine
237.តើសារធាតុខាងក្រោមមួយណា គឺជា alfa1 alfa2 bêta1 bêta2 receptor agonist / agoniste des récepteurs alpha1, alpha2, bêta1, bêta2 ?
Methoxamine
Albuterol
Adrénaline
Noradrénaline
{"name":"Area II 1.ផ្នែកទី១៖ Pharmacokinetics\/pharmacocinétique (159-237)", "url":"https://www.quiz-maker.com/QEPBCWQ5F","txt":"159.តើឱសថមួយណា ដែលត្រូវបានចែកចាយទៅក្នុងប្រព័ន្ធសរសៃប្រសាទ កណ្តាល និងមានឥទ្ធិពលខ្ពស់ជាង antimuscarinic agent\/ agent antimuscarinique ដទៃទៀត?, 160.ជាលិកាដែលមានលក្ខណៈ sensitive \/ sensible ជាងគេទៅនឹង atropine ៖, 161.Atropine ជាជំរើសខ្ពស់បំផុតសំរាប់ ៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}