Area III Behavioral Science (1-41)
1.បុរសម្នាក់អាយុ 40ឆ្នាំ មានជំងឺធ្លាក់ទឹកចិត្ត, គ្មានការសប្បាយចិត្ត ដេកមិនលក់ មិនឃ្លាន ស្រកទម្ងន់អស់ 4kg និងបាត់បង់អារម្មណ៏ផ្លូវភេទ។ បញ្ហាទាំងអស់នេះបណ្តាលមកពីការមិនដំណើរការនៃ៖
Frontal lobes / lobes frontales
Pituitary / glande pituitaire
Hippocampus / hypocampe
Hypothalamus
2.ការពិតដែលថាការបញ្ចេញ endorphins / endorphines ពី pituitary / glande pituitaire មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការបញ្ចេញរបស់ adrenocorticotropic hormone / hormone adrénocorticotropique (ACTH) បង្ហាញថា endorphins / endorphines ជាអ្នកសម្រួលសមត្ថភាពឆ្លើយតបទៅនឹង៖
ការយឺតយ៉ាវក្នុងការលូតលាស់
សម្ពាធឈាមឡើងខ្ពស់
ការតប់ប្រមល់
ការឈឺចាប់រ៉ាំរ៉ៃ
3.បុរសម្នាក់អាយុ 47ឆ្នាំ ទើបតែលែងលះថ្មីៗ មានមុខងារជាអ្នកកាន់បញ្ជី មានការឈឺចុងដង្ហើមជាច្រើនសប្តាហ៏មកហើយ។ រោគសញ្ញានេះប្រហាក់ប្រហែលទៅនឹងការឈឺចាប់ដែលគាត់ធ្លាប់មានកាលពីឆ្នាំមុន និងដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាជាដំបៅគល់ពោះវៀន (duodenal ulcer/ulcère duodénale)។ កត្តាដែលជាមូលហេតុនៃការរើឡើងវិញនៃដំបៅរបស់គាត់គឺ៖
បុគ្គលភាពផ្ទាល់របស់គាត់
ការថប់អារម្មណ៍រ៉ាំរ៉ៃ និងការតប់ប្រមល់
ការបរិភោគអាហារដែលមានរសជាតិហឺរញឹកញាប់
ស្ថានភាពសេដ្ឋកិច្ចសង្គម
4.ស្រ្តីម្នាក់អាយុ 26ឆ្នាំ ធ្លាប់មានប្រវត្តិមានជំងឺដំបៅពោះវៀនធំ ជាច្រើនឆ្នាំ។ ថ្មីៗនេះ គាត់បានព្យាបាលជាមួយ alprazolam 0.5 mg បីដងក្នុងមួយថ្ងៃ។ ការព្យាបាលនេះ អាចត្រូវបានគេរំពឹងថា៖
នឹងទទួលបានលទ្ធផលប្រសើរទ្បើងក្នុងរយៈពេលវែង
នឹងកាត់បន្ថយគ្រោះថ្នាក់ពីបុគ្គលម្នាក់ទៅម្នាក់
នឹងបង្កើនកម្លាំងបន្តិចបន្តួច
នឹងកាត់បន្ថយកម្រិតខ្ពស់នៃការតប់ប្រមល់
5.តើសារធាតុខាងក្រោមមួយណាជា endogenous opioid peptide / peptide opioïde endogène ដែលមានតទ្ធិផលខ្លាំងជាងគេបំផុត ?
Dynorphin
Morphine
Neoendorphin (α-endorphin)
β-Endorphin
6.Hormone ដែលមានតួនាទីសំខាន់បំផុតក្នុងការឈ្លានពាន (agression) គឺ៖
Thyroxine
Testosterone
Estrogen
Progesterone
7.នៅពេលដែលសារធាតុអសកម្មមួយ ឬ លក្ខខណ្ឌមួយ នាំឲ្យមានការប្រែប្រួលដល់ការព្យាបាល ដំណើរការនេះ (លទ្ធផល) ត្រូវបានហៅថាជា៖
ការផ្លាស់ប្តូរលក្ខខណ្ឌ
ប្រតិកម្មកកើត
ឥទ្ធិពល Placebo
ប្រតិកម្មមិនច្បាស់លាស់
8.បុរសម្នាក់អាយុ 22ឆ្នាំ ទើបតែចូលរៀនសាលាពេទ្យ និងបានសំរេចចិត្តគាំទ្រ ខ្លួនឯងក្នុងការចាប់ផ្តើមជក់បារី។ ក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលគាត់ថាការជក់បារីនឹងបំផ្លាញរាងកាយទាំងមូលរបស់គាត់ អ្នកប្រាប់គាត់ថាផលប៉ះពាល់នៃការជក់បារីគឺ៖
ធ្វើអោយមុខងារ lymphocyte ថយចុះ
ធ្វើអោយមុខងារប្រព័ន្ធការពាររាងកាយថយចុះ
ធ្វើអោយខូចខាតប្រព័ន្ធ Mucociliary / mucociliaire
ធ្វើអោយញៀន nicotine
9.និស្សិតមហាវិទ្យាល័យម្នាក់ ដែលមានការព្រួយបារម្ភអំពីការប្រឡងបញ្ចប់ការសិក្សា បានទៅផ្នែកសុខភាពនិស្សិត ហើយប្រាប់ថាគាត់ដកដង្ហើមញាប់ និងការថប់បារម្ភខ្លាំង។ Hyperventilation គឺជាចំណុចមួយដែលអាចនាំឲ្យ៖
ការកើនឡើងនៃសកម្មភាព sympathetic / sympathique
ការកើនឡើងនៃ CO2 ក្នុងឈាម
ការកើនឡើងនៃ អាស៊ីត ក្នុងឈាម
ការថយចុះនៃការរួមសរសៃឈាម
10.ការខូចខាត dopamine neurons / neurone dopaminergique ក្នុង midbrain / mésencéphale គឺជា central feature / caractère central នៃ pathophysiology របស់ជំងឺ Parkinson ។ ចំពោះជំងឺនេះ ការបាត់បង់ midbrain dopamine / dopamine mésencéphale ជាប់ទាក់ទងនឹង៖
ការកើនទ្បើង dopamine transpoter / transpoteur dopamine
ការថយចុះនៃ dopamine 1 receptor density / densité des récepteurs dopaminergiques 1
ការកើនទ្បើងនៃ dopamine 2 receptor density / densité des récepteurs dopaminergiques 2
ការកើនទ្បើងនៃ dopamine 1 and dopamine 2 receptor density / densité des deux récepteurs dopaminergiques 1 et 2
11.អ្នកជំងឺទឹកនោមផ្អែមប្រភេទទី1 ត្រូវបានព្យាបាលដោយវិធីសម្រាកលំហែ ជារៀងរាល់ថ្ងៃ រយៈពេលមួយខែ។ ការព្យាបាលនេះ ហាក់ដូចជាមានផលប៉ះពាល់ដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់គាត់ ដោយ៖
បានបង្កើនកម្រិត cortisol ក្នុងប្លាស្មា
បានបង្កើន sensitivity / sensibilité ទៅនឹង insulin
បានបង្កើនការបញ្ចេញ insulin ដែលភ្ញោចដោយ glucose
បានធ្វើអោយ glucose tolerance បានប្រសើរឡើង
12.បុរសម្នាក់អាយុ 55ឆ្នាំ មានជំងឺ angina / angine ម្តងម្កាល ក្នុងពេលថ្មីៗនេះ ក្លាយជាអ្នកជំងឺរបស់អ្នក។ ដើម្បីជាការថែទាំល្អ អ្នកជំងឺនេះត្រូវតម្រូវឲ្យមានការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅជាច្រើន ព្រមទាំងតាមដានស្ថានភាពបេះដូង និងប្រព័ន្ធសសៃឈាមឲ្យបានញឹកញាប់ ។ កត្តាសំខាន់ដែលបញ្ជាក់អំពីការអនុវត្តល្អ ក្នុងទំនាក់ទំនងរវាងឱសថការី និងអ្នកជំងឺ គឺ៖
ការផ្លាស់ប្តូរពត៌មានដែលត្រឹមត្រូវ និងការពិតទៅវិញទៅមក
ការក្តីសង្ឃឹមរបស់ឱសថការី និងអ្នកជម្ងឺដូចគ្នា
ភាពប្រហាក់ប្រហែលគ្នានៃអាយុរបស់ឱសថការី និងអ្នកជំងឺ
ភាពខុសគ្នានៃការទទួលស្គាល់ និងវណ្ណៈសង្គមរវាងឱសថការី និងអ្នកជំងឺ
13.ប្រតិកម្មដំបូងដែលអ្នកជំងឺភាគច្រើនតែងមាន នៅពេលដឹងថាពួកគាតមានជំងឺមហារីក គឺ៖
ចោទសួរថា “ហេតុអ្វីក៏ជាខ្ញុំ?”
ការបន់ស្រន់ដល់ព្រះ ឬ មហិទ្ធិរិទ្ធស័ក្តសិទ្ធិ
ខឹងនឹងខ្លួនឯង ឬ វេជ្ជបណ្ឌិត
មិនជឿ
14.តើខាងក្រោមមួយណា ត្រូវបានចាត់ទុកជាការទំនាក់ទំនងតាមកាយវិកា (non verbal) ដែលមានប្រសិទ្ធភាពជាងគេ?
ការប៉ះ
កាយវិការ និង ឥរិយាបថ
សម្លៀកបំពាក់ និង ការតុបតែង
ចម្ងាយខ្លួននៅពេលទំនាក់ទំនង
15.ការស្តាប់ដោយយចិត្តទុកដាក់ រួមមានអំពើណាមួយខាងក្រោម?
"ផ្តោតអារម្មណ៍លើអ្វីដែលអ្នកដទៃនិយាយ "
ឱ្យតម្លៃលើទំនាក់ទង
បង្ហាញពីឥរិយាបថ បើកទូលាយ ស្ងប់ និងដោយសម្រួលមិនប្រញាប់ប្រញាល់
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
16.ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ ឱសថការីគួរធ្វើ ដូចម្តេច?
ជៀសវាងការសម្លឹងមុខចំ
អង្គុយ ឬឈរ ត្រឹមខ្សែរភ្នែករបស់អ្នកជម្ងឺ ឬ ទាបជាង
អង្គុយ ឬ ឈរ ឲ្យជិតអ្នកជម្ងឺតាមដែលអាចធ្វើបាន
មិនរវល់ពីកាយវិការរបស់អ្នកជម្ងឺ
17.នៅពេលណា ដែលយើងគួរហៅអ្នកជម្ងឺ ដោយប្រើនាមខ្លួនរបស់គាត់?
ក្នុងករណីដែលអ្នកជម្ងឺមានអាយុតិចជាងឱសថការី
នៅពេលជួបអ្នកជម្ងឺលើកដំបូង
នៅពេលព្យាយាមរម្ងាប់អារម្មណ៍របស់អ្នកជម្ងឺ
ក្នុងករណីដែលអ្នកជម្ងឺមានអាយុច្រើនជាងឱសថការី
18.តើសំនួរប្រភេទណាមួយខាងក្រោម ដែលគួរចាប់សួរមុនដំបូង នៅពេលធ្វើការសាកសួរអ្នកជម្ងឺ?
សំណួរវែង ហើយស៊ាំញ៉ាំ
សំណួរដែលអាចឆ្លើយចម្លើយ បាទ/ចាស/ទេ
សំណួរបើក
សំណួរដឹកនាំ
19.តើឃ្លាណាមួយខាងក្រោមនេះ ដែលអាចធ្វើឲ្យភាពអាម៉ាស់ (situations embarrassantes) កាន់តែមានសភាពធ្ងន់ធ្ងរ?
យល់ដឹងពីស្ថានភាពអាម៉ាស់ធ្ងន់ធ្ងរ
ដឹងពីសញ្ញាឬ ភ័ស្តុតាងដែលអ្នកជម្ងឺមានការខ្មាស់
ប្រើការកំប្លែងដើម្បីបន្ថយភាពតានតឹង
ពិភាក្សាបញ្ហា តាមបែបវិទ្យាសាស្ត្រឲ្យបានសមស្រប
20.តើវិធីណាដែលល្អបំផុត សម្រាប់ប្រើជាមួយអ្នកជម្ងឺដែលតែងតែជំទាស់ជាមួយយើង?
គេចវេះពីពួកគាត់
ផ្តល់យោបស់ឲ្យគាត់ប្រើឱសថជំនួសដែលមានតម្លៃថោក
និយាយជាមួយនឹងអាណាព្យាបាល របស់ពួកគាត់
កំនត់រយៈពេលនៃការឆ្លើយឆ្លងនីមួយៗ
21.តើវិធីណាដែលល្អបំផុត សម្រាប់ប្រើជាមួយអ្នកជម្ងឺពិការ?
ធ្វើទៅកាន់ពួកគាត់ដូចអ្នកជម្ងឺដទៃ
ជៀសវាងការសម្លឹងមុខចំ
សម្លឹងពួកគាត់
មិនអើពើនឹងពួកគាត់
22.តើបុព្វបទ “ tele- “ សំដៅលើពាក្យណាមួយខាងក្រោម?
ពីចម្ងាយ
កុំព្យូទ័រ
ការកត់ត្រា
អេឡិចត្រូនិច
23.តើសកម្មភាពណាមួយខាងក្រោម ដែលល្មើសនឹងការសម្ងាត់របស់អ្នកជម្ងឺ?
ពិភាក្សាអំពីករណីជម្ងឺរបស់អ្នកជម្ងឺក្នុងជណ្តើរយន្តសាធារណៈ
បង្ហើបនូវលទ្ធផលតេស្តន៏រោគវិនិច្ឆ័យដល់មិត្តភ័ក្តរបស់អ្នកជម្ងឺ
"អនុញ្ញាត្តិអោយមានការចូលមើលពត៏មានអ្នកជម្ងឺ ដែលរក្សាទុកតាមរយៈ ប្រព័ន្ធកុំព្យូទ័រ "
ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
24.ពាក់ព័ន្ធនឹងការផ្តល់ប្រឹក្សាដល់អ្នកជម្ងឺ ឃ្លាដែលត្រឹមត្រូវបំផុត គឺ៖
ការផ្តល់ប្រឹក្សាត្រូវបានធ្វើ ដោយអ្នកផ្តល់ប្រឹក្សាដែលមានការបណ្តុះ បណ្តាលរួច
ការផ្តល់ប្រឹក្សាជាការផ្តល់ការណែនាំដ៏ល្អបំផុតដែលអាចធ្វើទៅបាន
ការផ្តល់ប្រឹក្សាមិនមែនជាការសន្ទនាប្រចាំថ្ងៃជាធម្មតា
ការផ្តល់ប្រឹក្សាជាវិធីជួយមនុស្សឲ្យជួយខ្លួនឯងតាមរយៈការបង្កើនការយល់ពីខ្លួនឯង
25.ការយល់ខុស ពាក់ព័ន្ធនឹងការផ្តល់ប្រឹក្សាដល់អ្នកជម្ងឺ គឺ៖
ការផ្តល់ប្រឹក្សាជាការផ្តល់ការណែនាំផ្ទាល់ទៅកាន់អតិថិជន
ការផ្តល់ប្រឹក្សាត្រូវបានធ្វើឡើងជាពិសេសដោយអ្នកជំនាញផ្នែកចិត្តសាស្រ្ត
ការផ្តល់ប្រឹក្សាមានន័យដូចទៅនឹងការព្យាបាលខាងផ្នែកចិត្តសាស្រ្ត
ការផ្តល់ប្រឹក្សាមានប្រសិទ្ធិភាពបំផុតចំពោះអ្នកជម្ងឺផ្លូវចិត្ត
26.អ្នកជម្ងឺមានភាពតានតឹងអារម្មណ៍ (stress) នឹងការសំរាកពេទ្យ គឺបណ្តាលមកពី៖
ការឃ្លាតពីមិត្តភ័ក្ត និងការងារ
ការស្តីបន្ទោសដោយចំហរ ឬការព្រមាន
រចនាសម្ព័ន្ធ និងដំណើរការក្នុងមន្ទីរពេទ្យ
ការបាត់បង់ការគោរពខ្លួនឯង ឬ មើលងាយខ្លួនឯង
27.តើចំណុចណាមួយខាងក្រោម ដែលជាឧទាហរណ៏ដ៏សមស្របបំផុតនៃភាពតានតឹងអារម្មណ៍ (stress) ខាងផ្នែកចិត្តសាស្រ្តសង្គម?
សំលេងរំខាន
ស្ថានភាពសេដ្ធកិច្ច
ភាពអត់ឃ្លាន
ជម្ងឺ
28.ឧទាហរណ៍ដ៏សមស្របបំផុតនៃជំនាញទំនាក់ទំនងខាងផ្នែកនិយាយ គឺ៖
ពាក្យពេចន៏ល្អៗ
សមត្ថភាពក្នុងការធ្វើបទបង្ហាញ
ការនិយាយស្ទាត់ជំនាញ
ការរៀបចំការបណ្តុះបណ្តាលចំណេះដឹង និងសកម្មភាពស្រាវជ្រាវផ្សេងៗ
29.ការប្រែប្រួលនៃឥរិយាបថទាក់ទងនឹង៖
ការដោះស្រាយបញ្ហាតាមរយៈការយល់ដឹងយ៉ាងច្បាស់លាស់
ការទុក ឬ បណ្តោយឲ្យឥរិយាបថស្ថិតក្រោមបញ្ជារបស់ការរំញោច
ការបង្ហាញការសិក្សាដោយគ្មានការប្រឹងប្រែងបន្ថែម
ការប្រើប្រាស់គោលការណ៍នៃការសិក្សាដើម្បីផ្លាស់ប្តូរឥរិយាបថ
30.គោលគំនិតយុត្តិធម៌នៅក្នុងក្រមសីលធម៌ គឺ៖
ជាកាតព្វកិច្ចរបស់អ្នកជម្ងឺក្នុងសង្គម
ធនធានសុខាភិបាលត្រូវចែកចាយយោងតាមគោលការណ៏សមធម៌
ត្រូវបានចាត់ទុកជាសិទ្ធរបស់អ្នកជម្ងឺក្នុងការជ្រើសរើស ឬ បដិសេធការ ព្យាបាល
សំរាប់ឲ្យបុគ្គលិកសុខាភិបាល អនុវត្តន៏ល្អចំពោះអ្នកជម្ងឺគ្រប់ល័ក្ខខ័ណ្ឌ ទាំងអស់
31.នៅពេលមនុស្សម្នាក់ឈឺ ប្រតិកម្មឆ្លើយតបជារឿយៗរបស់គាត់ គឺ៖
កើតទុក្ខព្រួយអំពីការងារដែលត្រូវបញ្ចប់
មានអារម្មណ៏ថាទន់ខ្សោយ
ប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន
ចង់បង្កើនការគ្រប់គ្រង
32.អ្នកដែលឈឺ និងកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ មិនទំនងជាបង្ហាញនូវប្រតិកម្ម ចំពោះការបាត់បង់នូវ៖
ភាពឯករាជ្យ
ការស្រេកឃ្លាន
ការគោរពខ្លួន
ការគ្រប់គ្រង
33.តើអថេរសង្គមខាងក្រោមណាមួយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និតបំផុតជាមួយនឹងអត្រាមរណៈរបស់ទារក?
ភាពក្រីក្រ
ចំណេះដឹងរបស់ម្តាយ
ចំណេះដឹងរបស់ឪពុក
មុខរបររបស់ឪពុក
34.ការផ្លាស់ប្តូរបរិស្ថាន និងរបៀបរស់នៅ បណ្តាលឲ្យមានការថយចុះនូវអត្រាកើត ឡើងនៃជម្ងឺមួយចំនួន។ តើជម្ងឺមួយណាក្នុងចំណោមជម្ងឺខាងក្រោម ដែលអត្រា កើតនៃជំងឺនោះ មិនត្រូវបានកាត់បន្ថយតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ?
ជំងឺរបេង
ជំងឺមហារីកប្រូស្តាត
rheumatic heart disease / rhumatisme cardiaque
ជំងឺសរសៃឈាម coronary / coronaire
35.ប្រយោគមួយដែលត្រឹមត្រូវ អំពីប្រសិទ្ធិភាពនៃ placebo គឺ៖
វាមានគុណប្រយោជន៍ក្នុងការព្យាបាល schizophrenia / schizophrénie
វាមិនមែនជាកត្តាមួយក្នុងការព្យាបាលតាមផ្នែកចិត្តសាស្រ្ត
វាជាកត្តាមួយដ៏សំខាន់ក្នុងលទ្ធផលឆ្លើយតបតាមបែបជីវសាស្ត្រ
Placebos មិនមានប្រសិទ្ធិភាព នៅពេលប្រើជាមួយឱសថដែលមាន សារធាតុគីមីសកម្ម
36.ផលរំខាននៃឥរិយាបថ ដែលមានឥទិ្ធពលខ្លាំងបំផុតដល់ការកើនឡើងនៃ សំពាធឈាម គឺ៖
ការសម្រកទម្ងន់
ការសម្រាក
ការរៀនស្គាល់ពីប្រភពនៃភាពតានតឹងអារម្មណ៍
ការបង្កើតនូវជំនាញចំលងតាម
37.ក្រមសីលធមិឱសថការី រៀបចំដោយៈ
ស្ថាប័ននីតិបញ្ញត្តិ
ស្ថាប័ននីតិប្រតិបត្តិ
គណៈឱសថការី
សមាគមឱសថការី
38.ការប្រព្រឹត្តិល្មើសនឹងក្រមសីលធម៍ត្រូវទទួល
ទោសពិន័យជាប្រាក់
ទោសជាប់ពន្ធនាគារ
ការដាក់វិន័យ
ទោសរដ្ឋប្បវេណី
39.ក្រុមប្រឹក្សាគណៈឱសថការីកម្ពុជាពីមជ្ឈឹមដល់ខេត្តមាន
១ប្រភេទ
២ប្រភេទ
៣ប្រភេទ
៤ប្រភេទ
40.មហាសន្និបាតគណៈឱសថការីកម្ពុជាប្រព្រឹត្តទៅរៀងរាល់
២ឆ្នាំម្តង
៤ឆ្នាំម្តង
៥ឆ្នាំម្តង
៦ឆ្នាំម្ដង
41. ក្រុមប្រឹក្សាគណ: ឱសថការីកម្ពុជាផ្លាស់ប្ដូរសមាជិក១/៣រៀងរាល់
១ឆ្នាំម្តង
២ឆ្នាំម្តង
៤ឆ្នាំម្តង
៦ឆ្នាំម្ដង
{"name":"Area III Behavioral Science (1-41)", "url":"https://www.quiz-maker.com/QEYP65JOE","txt":"1.បុរសម្នាក់អាយុ 40ឆ្នាំ មានជំងឺធ្លាក់ទឹកចិត្ត, គ្មានការសប្បាយចិត្ត ដេកមិនលក់ មិនឃ្លាន ស្រកទម្ងន់អស់ 4kg និងបាត់បង់អារម្មណ៏ផ្លូវភេទ។ បញ្ហាទាំងអស់នេះបណ្តាលមកពីការមិនដំណើរការនៃ៖, 2.ការពិតដែលថាការបញ្ចេញ endorphins \/ endorphines ពី pituitary \/ glande pituitaire មានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការបញ្ចេញរបស់ adrenocorticotropic hormone \/ hormone adrénocorticotropique (ACTH) បង្ហាញថា endorphins \/ endorphines ជាអ្នកសម្រួលសមត្ថភាពឆ្លើយតបទៅនឹង៖, 3.បុរសម្នាក់អាយុ 47ឆ្នាំ ទើបតែលែងលះថ្មីៗ មានមុខងារជាអ្នកកាន់បញ្ជី មានការឈឺចុងដង្ហើមជាច្រើនសប្តាហ៏មកហើយ។ រោគសញ្ញានេះប្រហាក់ប្រហែលទៅនឹងការឈឺចាប់ដែលគាត់ធ្លាប់មានកាលពីឆ្នាំមុន និងដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាជាដំបៅគល់ពោះវៀន (duodenal ulcer\/ulcère duodénale)។ កត្តាដែលជាមូលហេតុនៃការរើឡើងវិញនៃដំបៅរបស់គាត់គឺ៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}