Basic science Foundation 2 (Q40-78)
40 អ្នកជម្ងឺមហារីកដែលទើបតែធ្វើរោគវិនិច្ឆ័យហើយថ្មីៗបាននិយាយថា “ខ្ញុំមិនអាចទ្រាំទ្រពីការព្យាបាលដោយថ្នាំជាតិគីមី”។ ប្រយោគឆ្លើយតបរបស់គ្រូពេទ្យភាគច្រើនគឺៈ
A “តើការព្យាបាលដោយថ្នាំជាតិគីមីអ្វីដែលធ្វើឲ្យអ្នកខ្វល់ខ្វាយ?”
B “ការព្យាបាលដោយថ្នាំជាតិគីមី គឺប្រសើរជាងមុន”
C “ខ្ញុំអាចយល់ពីបញ្ហានេះ”
D “តើអ្នកធ្លាប់ព្យាបាលដោយថ្នាំជាតិគីមីពីមុនមកឬ?”
41 គិលានុបដ្ឋាក ដែលចាត់ទុកដូចជាអ្នកសំខាន់នោះ បាននាំនូវគុណប្រយោជន៍ នៃការអនុវត្តផ្នែកទំនាក់ទំនងជាមួយនឹងអ្នកជម្ងឺម្នាក់ៗ រួមមានដូចជា ផ្នែកចំណេះដឹង បទពិសោធន៍ពីអតីត ភាពខ្លាំង និង ភាពខ្សោយជាដើម។ ពាក្យរួមបញ្ចូលមួយដែលត្រូវបានប្រើសម្រាប់ពិពណ៌នានូវមេាទនភាពនេះគឺ
A បទពិសោធន៍នៃភាពជាមនុស្ស
B ឥទ្ធិពលនៃសរីរាង្គ
C ឥទ្ធិពលនៃសង្គម
D ការប្រើប្រាស់ «ខ្លួនឯង» ក្នុងផ្នែកគិលានុបដ្ឋាក
42 អ្នកជម្ងឺបានសួរគិលានុបដ្ឋាកដែលជាអ្នកដើរប្រមូលថាសអាហារពេលព្រឹកថា "តើនឹងមានអ្វីកើតឡើងនៅពេលដែលធ្វើតេស្តសារធាតុវិទ្យុសកម្មនៅព្រឹកនេះ?" គិលានុបដ្ឋាករូបនោះបានឆ្លើយឡើងថា "ការពន្យល់ដែលចាំបាច់ទាំងនេះមិនមានសរសេរនៅក្នុងក្រដាសនៃតារាងនៅលើតុនោះទេ" នេះគឺជាឧទាហរណ៍មួយនៃការរំលោភបំពានផ្នែកៈ
A ការរក្សាការសម្ងាត់
B ភាពដាច់ដោយឡែក
C ការពន្យល់ពីការថែទាំ
D ការបន្តការថែទាំ
43 តើចំណុចមួយណាក្នុងចំណោមចំណុចខាងក្រោមដែលសមស្របនឹងអ្នកស្រី វិមាន ដែលមានអាយុ ៨០ឆ្នាំដែលមានជម្ងឺស្លាប់មួយចំហៀងខ្លួន (Hemiplegia)
A "អរុណសួស្តី អ្នកស្រី វិមាន ខ្ញុំឈ្មោះ អាន ហើយខ្ញុំជាអ្នកជួយថែទាំអ្នកស្រីនៅថ្ងៃនេះ"
B "ខ្ញុំជាអ្នកថែទាំអ្នកស្រី ថ្ងៃនេះគឺជាថ្ងៃងូតទឹកហើយ។ អ្នកនឹងដល់វេនងូតបន្ទាប់ពីញ៉ាំបាយព្រឹករួច"
C "សួស្តី អ្នកស្រីជាទីស្រឡាញ់ ថ្ងៃនេះយើងនឹងរៀបចំអាហារពេលព្រឹកឲ្យ បានរួចរាល់ហើយ យើងនឹងចាប់ផ្តើមងូតទឹកអោយអ្នកស្រីតែម្តង"
D "ខ្ញុំឈ្មោះអាន ថ្ងៃនេះ អ្នកស្រីជាអ្នកជម្ងឺរបស់ខ្ញុំ"
44 ជួនកាលអ្នកជម្ងឺធ្វើការទំនាក់ទំនងតាមរយៈការយំ ការទួញសោក ឬ ការសើច ក្អាកក្អាយជាដើម។ ពាក្យសម្រាប់ពិពណ៌នាពីទំនាក់ទំនងបែបនេះគឺៈ
A ការទំនាក់ទំនងតាមបែបនិយាយស្តី
B ការទំនាក់ទំនងដោយមិនមានការនិយាយស្តី
C ការធ្វើសកម្មភាពដើម្បីស្វែងរកការចាប់អារម្មណ៍
D ការស្វែងរកការគាំទ្រ
45 ប្រសិនបើគិលានុបដ្ឋាកនោះធ្វើការទំនាក់ទំនងតាមបែប បើកចំហរ ស្មោះត្រង់ និង មិនមានការកំណត់លក្ខណៈណាមួយនោះ អកប្បកិរិយាបែបនេះគឺៈ
A ការប្រាស្រ័យទាក់ទងបែបព្យាបាល
B ការប្រាស្រ័យទាក់ទងបែបប្រជាធិបតេយ្យ
C ប្រើប្រយោគ "ខ្ញុំ"
D ការប្រាស្រ័យទាក់ទងបែបអត្តនោម័ត
46 គិលានុបដ្ឋាកត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើតាមទម្រង់ការនីមួយៗ ជាជំហានៗពីព្រោះ ភាពឋិតឋេរក្នុងការថែទាំនឹងៈ
A កំណត់យ៉ាងច្បាស់ថាគ្មានជំហានណាមួយដែលត្រូវបានលុបចោលនោះឡើយ
B ធានាបាននូវសុវត្ថិភាពពេញលេញ
C កសាងនូវទំនុកចិត្តក្នុងសមត្ថកិច្ចរបស់គិលានុបដ្ឋាក
D ជួយសន្សំពេលវេលា
47 គិលានុបដ្ឋាកដែលចាត់តាំងឲ្យថែទាំអ្នកជម្ងឺដែលជិតដិតនឹងក្រុមគ្រួសារជាច្រើនឆ្នាំ។ដើម្បីរក្សាបានទំនាក់ទំនងនៅក្នុងកាលៈទេសៈទាំងនេះ គិលានុបដ្ឋាកគួរតែ ប្រាប់អ្នកជម្ងឺយ៉ាងសមគួរថាៈ
A កុំមានការបារម្ភអ្វីឲ្យសោះ។ ខ្ញុំយល់ថាអ្នកនឹងទទួលបានការថែទាំយ៉ាងម៉ត់ចត់នៅវេន អ្នកដ៏ទៃ ព្រោះអ្នកគឺជាមិត្តរបស់ខ្ញុំ។
B អ្នកអាចមានអារម្មណ៍ថាមិនស្រណុកចំពោះការថែទាំរបស់ខ្ញុំ។ អ្វីដែលបានកើតឡើងនៅ ទីនេះ គឺជាការសម្ងាត់ ប៉ុន្តែតើអ្នកត្រូវការអ្នកថែទាំថ្មីទៀតឬទេ?
C ក្រុមនេះគឺរវល់មែនទែន ប៉ុន្តែខ្ញុំធានាថាអ្នកនឹងទទួលបានការយកចិត្តទុកដាក់បានច្រើន ហើយខ្ញុំនឹងត្រលប់មកមើលអ្នកពេលដល់វេនខ្ញុំ។
D ខ្ញុំមានការសោកស្តាយជាខ្លាំងដែលអ្នកចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក៏ប៉ុន្តែខ្ញុំនឹងប្រាប់មិត្តរួមការងារខ្ញុំទាំងអស់ឲ្យថែទាំអ្នកជាពិសេសជំនួសខ្ញុំ។
48 គិលានុបដ្ឋាកបានកំពុងតែប្តូរបង់រុំរបួសពោះឲ្យបុរសវ័យ៨៩ឆ្នាំដែលមានស្មារតីវង្វេងវង្វាន់ នៅពេលដែលគាត់ចាប់ដើមទ្រូងគិលានុបដ្ឋាកដោយដៃទាំងទេ្វ ហើយទាញវាមកដាក់ មាត់របស់គាត់ ព្រមទាំងខ្សឹបថា “ម៉ារី” (ប្រពន្ធរបស់គាត់)។ ការឆ្លើយតបនៃការព្យាបាលដ៏ល្អបំផុតគឺៈ
A ចាត់ទុកគាត់ជាបុរសមិនល្អ ហើយព្រមានបុគ្គលិកដ៏ទៃទៀតឲ្យនៅឆ្ងាយពីគាត់
B ទទួលបញ្ជារពីវេជ្ជបណ្ឌិតឲ្យចងកដៃ នៅពេលគិលានុបដ្ឋាកទាំងឡាយទៅក្បែរអ្នកជម្ងឺ ដូចជាផ្លាស់សម្លៀកបំពាក់ ងូតទឹកសម្អាត និងបញ្ចុកអាហារជាដើម
C រក្សាក្រសែភ្នែកជាប់ជាមួយអ្នកជម្ងឺ ហើយប្រាប់គាត់ម្តងហើយម្តងទៀត យ៉ាងច្បាស់ថា ”ខ្ញុំគឺជាគិលានុបដ្ឋាករបស់អ្នក ខ្ញុំមកដើម្បីជួយអ្នកទទួលទានអាហារ ងូតទឹក ប្តូរបង់រុំរបួស។ ខ្ញុំមិនមែនម៉ារីទេ។
D បង់រុំនេះត្រូវប្តូរចេញ កុំធ្វើដូចនេះជាមួយខ្ញុំម្តងទៀត បើមិនដូច្នោះទេខ្ញុំនឹងវាយដៃទាំងពីររបស់អ្នក ហើយឲ្យម៉ារីមកប្តូរបង់របួសចេញ
49 នារីវ័យជំទង់មកមន្ទីរព្យាបាលសុខភាពសាធារណៈដើម្បីទទួលថ្នាំសម្លាប់មេរោគ សម្រាប់ជម្ងឺ្ងឆ្លងតាមផ្លូវភេទ (STI)។ នាងបានមកជាមួយមិត្តប្រុសដែលរស់នៅជាមួយគ្នា។ របៀបព្យាបាលសំខាន់បំផុតដែលគិលានុបដ្ឋាកគួរប្រាប់ទៅបុរសនោះគឺៈ
A ការឆ្លងរបស់នាងគឺរាលដាលខ្លាំងណាស់។ តើអ្នកចង់ឲ្យខ្ញុំប្រាប់ពីទីកន្លែងដែលអ្នកអាច ទៅថតមើល និងវិធីព្យាបាលឬទេ?
B អ្នកប្រហែលជាឆ្លងជម្ងឺកាមរោគដែរហើយ។ អ្នកគួរតែពិនិត្យវាជាមុន ចៀសវាងចម្លងឲ្យនាងនិងអ្នកដ៏ទៃ។
C អ្នកប្រហែលជាឆ្លងជម្ងឺដូចគ្នា។ តើអ្នកមានទំនាក់ទំនងជាមួយនារីដ៏ទៃទៀតនាពេលកន្លងទៅនេះ? ក្រសួងសុខាភិបាលត្រូវការចុះបញ្ជី។
D នេះគឺជាលើកទី៣ហើយដែលមិត្តរបស់អ្នកបានមកទីនេះ ជាការឆ្លងដដែល។ ហេតុអ្វីក៏អ្នកមិនព្យាបាលខ្លួនឯងឲ្យជា?
50 គិលានុបដ្ឋាកធ្វើការប៉ាន់ប្រមាណផលប៉ះពាល់របស់អ្នកជម្ងឺបាននិងកំពុងតែស្វែងរកមើលអ្វីអំពីអ្នកជម្ងឺៈ
A បញ្ហា
B អារម្មណ៍
C ការសម្របសម្រួលខ្លួន
D តម្រូវការ
51 គិលានុបដ្ឋាកពន្យល់ពីសុខភាពនិងការឈឺមិនឈប់ឈរដោយផ្អែកទៅលើអ្វី ?
A ការពារជម្ងឺធ្ងន់ធ្ងរ
B ការទទួលខុសត្រូវលើសុខភាពឬជម្ងឺរបស់មនុស្សម្នាក់ៗ
C ការលើកកម្ពស់ពីសុខភាពនិងសុខមាលភាព
D កម្រិតផ្សេងៗគ្នានៃសុខភាពនិងជម្ងឺ
52 គិលានុបដ្ឋាកបញ្ជាក់ថា ប្រព័ន្ធគាំពារសុខាភិបាលនាពេលបច្ចុប្បន្នគឺទាក់ទងទៅនឹង:
A ព្យាបាលជម្ងឺ
B ការពារជម្ងឺ
C លើកកម្ពស់មុខងារល្អបំផុតសម្រាប់ព្យាបាលជម្ងឺរុំារ៉ៃ
D គាំពារអ្នកជម្ងឺស្រួចស្រាវនិងរុំារ៉ៃ
53 តើគិលានុបដ្ឋាកលើកឡើងពីទស្សនៈសុខភាពបច្ចុប្បន្នដូចម្តេច?
A លើកកម្ពស់គុណភាពជីវិតឲ្យបានប្រសើរបំផុតតាមតែអាចធ្វើទៅបាន ទោះតាមផ្លូវចិត្តឬសង្គមក្តី
B រួមបញ្ចូលការសម្របផ្លូវចិត្ត រាងកាយ សង្គម និងស្មារតីទៅតាមបរិយាកាសជុំវិញ
C រួមបញ្ចូលតម្រូវការផ្នែកសរីរៈសាស្រ្តជាមូលដ្ឋាននិង តម្រូវការផ្ទាល់ខ្លួនប្រចាំថ្ងៃ
D ពឹងផ្អែកលើជម្រើសនៃការព្យាបាលផ្សេងទៀត ដើម្បីឆ្លាស់គ្នាជាមួយការថែទាំ
54 ពេលប្រមូលទិន្ន័យដំបូង អ្នកជម្ងឺស្រកទម្ងន់៨គឺឡូក្រាម ចាប់តាំងពីការស្លាប់ របស់ប្រពន្ធគាត់៥សប្តាហ៍មុន។ គាត់បាននិយាយថាគាត់ដេកមិនលក់និង ទទួលទានមិនបាន។ ដោយប្រើ Maslow’s Hierarchy of Needs គិលានុបដ្ឋាកវាយតម្លៃសេចក្តីត្រូវការដែលមិនបានបំពេញ ថាស្ថិតក្នុងប្រភេទក្រុម :
A សរីរៈសាស្រ្ត
B សុវត្តិភាព និងសន្តិសុខ
C សេចក្តីស្រលាញ់ និងភាពជាកម្មសិទ្ធិ
D បច្ចុប្បន្នភាពផ្ទាល់ខ្លួន
55 គិលានុបដ្ឋាកបានសង្កត់ធ្ងន់ថា គុណប្រយោជន៍ចម្បងនៃការប្រើប្រាស់ Maslow’s Hierarchy of Needs ពេលរៀបចំផែនការថែទាំសម្រាប់អ្នកជម្ងឺគឺដើម្បី :
A បង្កើតការវិនិច្ឆ័យការថែទាំ
B ធ្វើឲ្យប្រសើរនូវបច្ចេកទេសដំណោះស្រាយបញ្ហា
C ផ្តល់អាទិភាពនូវការថែទាំអ្នកជម្ងឺ
D បង្កើតអាទិភាពថែទាំ
56 គិលានុបដ្ឋាកបានចង្អុលបង្ហាញការឆ្លើយតបនៃសរីរៈវិទ្យាទៅនឹងភាពតប់ប្រមល់ (stress) ពាក់ព័ន្ធ នឹងសរីរាង្គទាំងមូលហើយសំដៅទៅ :
A ការសម្របនឹងរោគសញ្ញាទូទៅ
B ការសម្របនឹងរោគសញ្ញាតាមកន្លែងសរីរៈ
C រោគសញ្ញាត្រឡប់អវិជ្ជមាន (negative feedback syndrome)
D រោគសញ្ញាសម្របទំាងមូល
57 តាមលោកម៉ាសស្លូ (Maslow) គិលានុបដ្ឋាកពន្យល់ថា សមត្ថភាពដោះស្រាយបញ្ហាគឺរក្សាជំនឿខ្លួនឯង និងមានឆន្ទៈទទួលយកការរិះគន់ដែលមាននៅក្នុង :
A សុវត្តិភាព និងសន្តិសុខ
B ការទុកចិត្តលើខ្លួនឯង
C បច្ចុប្បន្នភាពផ្ទាល់ខ្លួន
D សេចក្តីស្រលាញ់និងភាពជាកម្មសិទ្ធិ
58 អ្នកជម្ងឺម្នាក់ត្រឡប់ពីការវះកាត់ ត្អូញត្អែរពីការឈឺចាប់លើមុខរបួសដែលឥឡូវមានកម្រិត៧ ដែលកម្រិតនៃការឈឺចាប់មានពី១ដល់១០ (1 to 10 scale)។ ក្នុងឋានៈជាគិលានុបដ្ឋាក អ្នកដឹងថាការឈឺចាប់នោះជាឧទាហរណ៍នៃ :
A ការសម្របនឹងរោគសញ្ញាទូទៅ
B ការសម្របនឹងរោគសញ្ញាតាមកន្លែងសរីរៈ
C ការឆ្លើយតបខុសពីបច្ចុប្បន្ន
D ការឆ្លើយតបតាមតាមរយៈសរសៃវិញ្ញាណនៃក្រពេញ (neuroendocrine response)
59 គិលានុបដ្ឋាកបញ្ជាក់ថាភាពរំញោចរបស់ក្រពេញ (neuroendocrine response) ទាក់ទងទៅនឹងប្រព័ន្ធសរសៃប្រសាទស្វ័យយ័ត (autonomic nervous system) និងប្រព័ន្ធក្រពេញ (endocrine system) ហើយនឹងបានគិតថា :
A ការសម្របនឹងរោគសញ្ញាតាមកន្លែងសរីរៈ
B ការសម្របទៅនឹងរោគសញ្ញាទាំងមូល
C ការសម្របទៅនឹងរោគសញ្ញាស្រួចស្រាវ
D ការសម្របទៅនឹងរោគសញ្ញាទូទៅ
60 ប្រតិកម្មដំណាក់កាលប្រកាសអាសន្ន ដំណាក់កាលទប់ទល់ និងដំណាក់កាលអស់កំលាំងល្ហិតល្ហៃជាបីដំណាក់កាលនៃ :
A ការសម្របនឹងរោគសញ្ញាតាមកន្លែងសរីរៈ
B ការសម្របទៅនឹងរោគសញ្ញាទូទៅ
C ការសម្របទៅនឹងរោគសញ្ញាទាំងមូល
D ការសម្របសម្រួលទាំងស្រុងទៅនឹងរោគសញ្ញា
61 គិលានុបដ្ឋាកលើកឧទាហរណ៍ពេលដែលមនុស្សម្នាក់ចាប់ផ្តើមភ័យខ្លាច ហើយចង្វាក់បេះដូងនិងសកម្មភាពខួរក្បាលកើនឡើង ជាមួយនិងចលនាឈាមហូរចូលទៅក្នុងសាច់ដុំឆ្នូត (skeletal muscle) និងប្រស្រីភ្នែករីកធំ ម្នាក់នោះជួបប្រទះនូវប្រតិកម្មដ៏គ្រោះថ្នាក់ដែលរុញច្រានឲ្យរាងកាយប្រឆាំងទៅនឹងភាពតានតឹង។ ប្រតិកម្មក្នុងដំណាក់កាលប្រកាសអាសន្ននេះជា :
A ការឆ្លើយតបជាលក្ខណៈវិជ្ជមាន
B ការឆ្លើយតបជាលក្ខណៈអវិជ្ជមាន
C ការឆ្លើយតបទៅនឹងភាពតានតឹង
D ការឆ្លើយតបឲ្យមានភាពលំនឹង (homeostasis response)
62 អ្នកជម្ងឺចេញពីមន្ទីរពេទ្យនៅថ្ងៃដដែលក្រោយពីធ្វើការវះកាត់យកអាមីដាល់ (tonsillectomy)។ គិលានុបដ្ឋាកដឹងថាអ្នកជម្ងឺនឹងស្ថិតក្នុងដំណាក់កាលនៃការសម្របទៅនឹងរោគសញ្ញាទូទៅ ដែលរាងកាយចាប់ផ្តើមជាសះស្បើយបន្ទាប់ពីការរងរបួស។ ដំណាក់កាលនេះគេហៅថា :
A ដំណាក់កាលប្រកាសអាសន្ន
B ដំណាក់កាលទប់ទល់
C ដំណាក់កាលអស់កំលាំងល្ហិតល្ហៃ
D ដំណាក់កាលដំបូង
63 ក្នុងការពន្យល់ពីគោលគំនិតនៃអ្នកជម្ងឺរុំារ៉ៃ គិលានុបដ្ឋាកប្រើឧទាហរណ៍ពីអ្នក ជម្ងឺដែល :
A កើតមុន (acne)
B មានជម្ងឺរលាកខ្នែងពោះវៀន
C មានជម្ងឺគាំងបេះដូង
D មានជម្ងឺហឺត
64 គិលានុបដ្ឋាកប៉ាន់ប្រមាណទៅលើអ្នកជក់បារី សេពគ្រឿងស្រវឹង ការហាត់ប្រាណហួសកម្រិត ដែលអាចកើតឡើងដោយសារការឆ្លើយតបនឹងស្ថានភាពតប់ប្រមល់ តើស្ថិតនៅក្នុងប្រភេទឆ្លើយតបដូចខាងក្រោមណាមួយដែលត្រឹមត្រូវ?
A អ្នកនៅជុំវិញ
B អ្នករាថយ
C អ្នកបដិសេធ
D មកពីខ្លួនឯង
65 នៅពេលដែលមនុស្សម្នាក់ស្វែងរកប្រភពជំនួយពីក្រុមគ្រួសារ មិត្តភក្តិ ឬក៏សហគមន៍ក្នុងពេលមាន ភាពតប់ប្រមល់ គិលានុបដ្ឋាកប៉ាន់ប្រមាណថានេះជាឧទាហរណ៍នៃ :
A ការឆ្លើយតបពីខ្លួនឯង
B ការឆ្លើយតបពីអ្នកជុំវិញ
C ការឆ្លើយតបសរីរៈវិទ្យា
D ការឆ្លើយតបចិត្តវិទ្យា
66 សកម្មភាពនានាដែលឆ្ពោះទៅរកការថែទាំ និងពង្រឹងសុខមាលភាពទប់ទល់នឹងជម្ងឺ ត្រូវគេហៅថា :
A សកម្មភាពលើកកម្ពស់សុខភាព
B សកម្មភាពព្យាបាលសុខភាព
C សកម្មភាពវាយតម្លៃសុខភាព
D សកម្មភាពប៉ាន់ប្រមាណសុខភាព
67 អាកប្បកិរិយាគិតគូរពីសុខភាពដែលត្រូវបានគេប្រើដើម្បីទប់ស្កាត់ ឬ ពន្យាពេល នៃការចាប់ផ្តើមជម្ងឺ។ តើសមាសភាពនៃការ ការពារប្រភេទមួយណា?
A ទីពី
B ទីបី
C ចុងក្រោយ
D ទីមួយ
68 ជម្ងឺផ្តាសាយធម្មតា ជម្ងឺរលាកខ្នែងពោះវៀន និងការបង្ករោគផ្លូវទឹកនោម គឺជាឧទាហរណ៍នៃប្រភេទជម្ងឺមួយណា?
A ជម្ងឺរុំារ៉ៃ
B ជម្ងឺពិការ
C ជម្ងឺសង្គោះបន្ទាន់
D ជម្ងឺស្រួចស្រាវ
69 ជម្ងឺរលាកសន្លាក់ឆ្អឹង ជម្ងឺទឹកនោមផ្អែម និងជម្ងឺហឺត គឺជាឧទាហរណ៍នៃប្រភេទជម្ងឺមួយណា?
A ជម្ងឺរុំារ៉ៃ
B ជម្ងឺពិការ
C ជម្ងឺសង្គោះបន្ទាន់
D ជម្ងឺស្រួចស្រាវ
70 គិលានុបដ្ឋាកបង្រៀនអ្នកជម្ងឺម្នាក់ដែលមានសម្ពាធឈាមឡើងខ្ពស់ ថាសុខមាលភាពរបស់គាត់ត្រូវបានផ្តោតទៅលើ :
A ការទទួលទានអាហារត្រឹមត្រូវ
B ការគ្រប់គ្រងរោគសញ្ញា
C ការហាត់ប្រាណ
D ការប្រកាន់ខ្ជាប់ទៅនឹងពិធីសារនៃការព្យាបាលដោយថ្នាំ
71 ការគាំទ្រដ៏ខ្លាំងក្លាដោយស្មារតី និងរាងកាយដល់អ្នកជម្ងឺរុំារ៉ៃ ត្រូវបានផ្តល់ឲ្យ ដោយៈ
A ក្រុមគ្រូពេទ្យ
B គ្រួសារ
C គិលានុបដ្ឋាក
D មន្ទីរពេទ្យ
72 អទិភាពសំរាប់សុខភាពចំពោះ ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់គឺ
A ការចាក់រំលឹកថ្នាំបង្ការតេតាណុស
B ការតាមដានជម្ងឺរបេង
C ការពិនិត្យរកជម្ងឺមហារីកមាត់ស្បូន
D ការចាក់វ៉ាក់សាំងផ្តាសាយ
73 ប្រភេទសម្លៀកបំពាក់ ភាសា និងទំនាក់ទំនងសង្គមរបស់មនុស្សម្នាក់ទាក់ទងនឹងៈ
A អាយុចិត្តសាស្រ្ត
B អាយុជីវសាស្ត្រ
C អាយុកាល (chronological age)
D អាយុសង្គម
74 សមត្ថភាពចងចាំ យល់សប្តិ ការគ្រប់គ្រងអកប្បកិរិយាហាត់ប្រាណរបស់មនុស្សចាស់ម្នាក់គឺ ជាកត្តាមួយ ភាគច្រើនទាក់ទងទៅនឹងៈ
A អាយុជីវសាស្ត្រ
B អាយុចិត្តសាស្រ្ត
C អាយុសង្គម
D អាយុកាល (chronological age)
75 គិលានុបដ្ឋាកបានព្រមានថាបញ្ហាសុខភាពភាគច្រើនគឺទាក់ទងទៅនឹងៈ
A ភាពតប់ប្រមល់
B ការជក់បារី
C ការសេពគ្រឿងស្រវឹង
D ការហេវហត់
76 យុវវ័យគឺជាពេលដែលបុគ្គលម្នាក់ៈ
A រកប្រាក់ចំណូលភាគច្រើនដោយខ្លួនឯង បង់ពន្ធផ្សេងៗ ហើយមានអំណាចនៅក្នុងពាណិជ្ជកម្ម
B ចាប់ផ្តើមមានការងារ បង្កើតគ្រួសារ នឹងមានទំនួលខុសត្រូវថ្មី
C មានសេរីភាពផ្ទាល់ខ្លួន និងទទួលបានឥទ្ធិពលពេញលេញជាងអ្នកដ៏ទៃ
D ផ្តោតទៅលើការកែប្រែជាច្រើនដែលទៅតាមបម្រែបម្រួលរូបរាង ចិត្តសាស្រ្ត និងសង្គម
77 គិលានុបដ្ឋាកពន្យល់ថាការធាត់ជ្រុលក្នុងក្រុមយុវជន ជាចម្បងគឺទាក់ទងទៅនឹងៈ
A កង្វះកម្មវិធីលំហាត់ប្រាណ
B ទម្លាប់ញាំចំណីដែលមិនកែប្រែតាំងពីនៅវ័យជំទង់
C ភាពតានតឹងពីការងារនិងនៅផ្ទះ
D ការបរិភោគដោយប្រញាប់ប្រញាល់
78 មូលហេតុចំបងបំផុតនៃការស្លាប់ ក្នុងវ័យចាស់ជរារបស់ប្រជាជន នៅទីជនបទគឺ
A គ្រោះថ្នាក់ដោយសារយានយន្តនិងការធ្វើអត្តឃាត
B ជម្ងឺដាច់សរសៃឈាមបេះដូង និងជម្ងឺទឹកនោមផ្អែម
C ជម្ងឺប្រមឹកស្រានិងជម្ងឺក្រិនថ្លើម
D ជម្ងឺមហារីកនិងជម្ងឺដាច់សរសែឈាមក្នុងខួរក្បាល
{"name":"Basic science Foundation 2 (Q40-78)", "url":"https://www.quiz-maker.com/QG2QHFW8L","txt":"40 អ្នកជម្ងឺមហារីកដែលទើបតែធ្វើរោគវិនិច្ឆ័យហើយថ្មីៗបាននិយាយថា “ខ្ញុំមិនអាចទ្រាំទ្រពីការព្យាបាលដោយថ្នាំជាតិគីមី”។ ប្រយោគឆ្លើយតបរបស់គ្រូពេទ្យភាគច្រើនគឺៈ, 41 គិលានុបដ្ឋាក ដែលចាត់ទុកដូចជាអ្នកសំខាន់នោះ បាននាំនូវគុណប្រយោជន៍ នៃការអនុវត្តផ្នែកទំនាក់ទំនងជាមួយនឹងអ្នកជម្ងឺម្នាក់ៗ រួមមានដូចជា ផ្នែកចំណេះដឹង បទពិសោធន៍ពីអតីត ភាពខ្លាំង និង ភាពខ្សោយជាដើម។ ពាក្យរួមបញ្ចូលមួយដែលត្រូវបានប្រើសម្រាប់ពិពណ៌នានូវមេាទនភាពនេះគឺ, 42 អ្នកជម្ងឺបានសួរគិលានុបដ្ឋាកដែលជាអ្នកដើរប្រមូលថាសអាហារពេលព្រឹកថា \"តើនឹងមានអ្វីកើតឡើងនៅពេលដែលធ្វើតេស្តសារធាតុវិទ្យុសកម្មនៅព្រឹកនេះ?\" គិលានុបដ្ឋាករូបនោះបានឆ្លើយឡើងថា \"ការពន្យល់ដែលចាំបាច់ទាំងនេះមិនមានសរសេរនៅក្នុងក្រដាសនៃតារាងនៅលើតុនោះទេ\" នេះគឺជាឧទាហរណ៍មួយនៃការរំលោភបំពានផ្នែកៈ","img":"https://www.quiz-maker.com/3012/images/ogquiz.png"}