Basic Sciences 1 (Q1-10)

1.លំហូរឈាមវ៉ែនពោះវៀនជាធម្មតាឆ្លងកាត់តាម :
A វ៉ែនកាវក្រោម (Inferior vena cava)
B វ៉ែនកាវលើ (Superior vena cava)
C វ៉ែនព័ក (Portal vein)
D វ៉ែនក្រពះពោះវៀន (Gastrointestinal vein)
2.ពន្លករសជាតិអណ្តាតមានឈ្មោះថា :
A ប៉ាពីឡ៉ែមានទំរង់ឆ្មារ (Filiform papillae)
B ប៉ាពីឡ៉ែមានទំរង់ផ្សិត (Fungiform papillae)
C ប៉ាពីឡ៉ែមានទំរង់វ៉ាល់លេត (Vallate papillae)
D ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
3 ដុំសាច់អាមីដាល់ (The palatine tonsils) ជាប់ទាក់ទង់នឹង :
A ប្រព័ន្ធរំលាយអាហារ
B ប្រព័ន្ធសរសៃប្រសាទ
C ប្រព័ន្ធឡាំ (Lymphoreticular system)
D ប្រព័ន្ធដង្ហើម
4 ចំនួនឆ្មេញព្រៃ (deciduous) និងឆ្មេញស្រុក (permanente) មាន :
A លំដាប់២០និង៣២
B លំដាប់២៤និង៣២
C លំដាប់១៨និង៣៤
D លំដាប់២០និង២០
5 បំពង់ Stenson បញ្ចេញនូវ :
A ក្រពេញទឹកមាត់ប៉ារូទីដ (Parotid)
B ក្រពេញទឹកមាត់ក្រោមថ្គាមក្រោម (Submandibular Salivary gland)
C ក្រពេញទឹកមាត់ក្រោមគល់អណ្តាត (Sublingual Salivary gland)
D លំពែង
6 សាច់ដុំខ្ជិបពីឡ៏រ (The pyloric sphincter) មានទីតាំងនៅ :
A ផ្នែកចុងខាងលើនៃក្រពះ
B ផ្នែកចុងខាងក្រោមនៃក្រពះ
C ចំណុចប្រសព្វចុងពោះវៀនតូចនិងដើមពោះវៀនធំ (Ileocaecal Junction)
D ទ្វារលាមក
7 Nephron គឺជាចំណុចគ្រឹះនៃ :
A ប្រព័ន្ធប្រសាទ
B ប្រព័ន្ធឈាមរត់
C ខួរក្បាល
D តំរងនោម
8 ប្លោកនោមត្រូវបានពាសទៅដោយ :
A ជាលិកាអេពីតេល្យូមសណ្ឋានរោម (Ciliated columnar epithelium)
B ជាលិកាអេពីតេល្យូមសណ្ឋានស្រកា (Squamous epithelium)
C ជាលិកាអេពីតេល្យូមប្រែប្រួល (Transitional epithelium)
D ជាលិកាអីពីឌេល្យូមសណ្ឋានគូប (Cuboidal epithelium)
9 Vas deferens គឺជាផ្នែកមួយនៃ :
A ខ្សែសំលេង (Vocal cord)
B បំពង់ទឹកកាម (Spermatic cord)
C ទងផ្ចិត (Umbilical cord)
D សរសៃប្រសាទចំហៀងនៃដើមដៃ (Brachial plexus)
10 Fimbria គឺជាផ្នែកមួយនៃ :
A ស្បូន
B ឆ្អឹងណាមួយរបស់លលាដ៏ក្បាល
C ដៃស្បូន
D អវ:យវ:លើ
0
{"name":"Basic Sciences 1 (Q1-10)", "url":"https://www.quiz-maker.com/QGH0YTGBI","txt":"1.លំហូរឈាមវ៉ែនពោះវៀនជាធម្មតាឆ្លងកាត់តាម :, 2.ពន្លករសជាតិអណ្តាតមានឈ្មោះថា :, 3 ដុំសាច់អាមីដាល់ (The palatine tonsils) ជាប់ទាក់ទង់នឹង :","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker