Part B
1 តើរោគសញ្ញាខាងក្រោមមួយណាមិនមែនជារោគសញ្ញាតែងកើតមានឬ ក្លាស៊ីកចំពោះការបាក់បាតប្រអប់លលាដ៏ក្បាល (basal skull fracture)?
A Battle sign
B racoon eyes
C ឈាមហូរក្នុងត្រចៀកកណ្តាល (hemotympanum)
D Freedman sign
E ហូរទឹកខួរឆ្អឹងខ្នងតាមច្រមុះ/ត្រចៀក (CSF rhinnorhea/ottorrhea)
2 ស្រ្តីអាយុ១៩ឆ្នាំម្នាក់ប៉ះទង្គិចក្បាល ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ដោយក្រុមសង្រ្គោះបន្ទាន់ ។ សភាពចរន្តឈាមរបស់គាត់ ធម្មតាតែតម្រូវអោយមានជំនួយការដកដង្ហើម តាមរយៈបំពង់ដាក់ក្នុងបំពង់ខ្យល់។ រំញោចឈឺចាប់គាត់មិនបើកភ្នែកទេ ហើយមានឥរិយាបថដេកសណ្តូកខុសធម្មតា។ តើចម្លើយខាងក្រោមមួយណាមិនត្រឹមត្រូវ?
A ពិន្ទុ Glasgow របស់គាត់គឺ៣ (her GCS is 3)
B ពិន្ទុ Glasgow 8 ជាករណីត្រូវដាក់ intubation
C របួសតែក្បាលជាមូលហេតុធ្វើអោយស្ហុក
D គាត់គួរដកដង្ហើមជាមួយ pCO2 of 30-35 mm Hg
E ចម្លើយទាំងអស់សុទ្ធតែមិនត្រឹមត្រូវ (all are incorrect)
3 សំដៅលើការហូរឈាមច្រមុះ ការអធិប្បាយខាងក្រោមគឺសុទ្ធតែខុស លើកលែងតែមួយ?
A ការហូរឈាមច្រមុះកម្រកើតមានលើកុមារ
B ជាធម្មតាវាជាលទ្ធផលនៃការរបួសសរសៃឈាមច្រមុះនៅខាងក្រោយ
C វាអាចព្យាបាលបានដោយការចងសរសៃអាទែរការ៉ូទីតរួមខាង
D ការហូរឈាមច្រមុះអាចព្យាបាល cautery of Little’s area silver nitrate
E វាមិនមែនជាមូលហេតុទូទៅនៃ ការសង្រ្គោះបន្ទាន់នៃផ្នែកត្រចៀក ច្រមុះបំពង់ទេ
4 ការក្អួតអូសបន្លាយ តើភាពខុសធម្មតានៃអេឡិចត្រូលីតមានដូចម្តេច?
A "អាស៊ីដូសមេតាបូលីសអ៊ីយ៉ុងក្លរនិងកាលី ទាប (hypochloremic hypokalemic metabolic alkalosis)"
B អាល់កាឡូសមេតាបូលីសអ៊ីយ៉ុងក្លរនិងកាលីឡើងខ្ពស់ (hypochloremic hypokalemic metabolic alkalosis)
C អាស៊ីដូសមេតាបូលីស អ៊ីយ៉ុងក្លរឡើងខ្ពស់ (hyperchloremic metabolic acidosis)
D កំរិតប៉ូតាស្យូមក្នុងឈាមកើនខ្ពស់ (hyperkalemia)
E មិនមានចម្លើយនៅលើទេ
5 ករណីត្រូវអនុវត្តន៍ ការព្យាបាលដោយវះកាត់ភ្លាមៗជាជាងការព្យាបាលដោយមិនវះកាត់ចំពោះជំងឺខ្សោយសរសៃអាទែរ (arterial insufficiency)គឺ។ ចម្លើយខាងក្រោមលើកលែងតែមួយ?
A ឈឺចាប់អវយវៈនៅពេលយប់ (nocturnal limb pain)
B ដំបៅដោយសារខ្វះឈាមចិញ្ចឹម (ischemic ulceration)
C បាត់ជីពចរ (absent pulse)
D ជំងឺប្រសាទដោយសារខ្វះឈាមចិញ្ចឹម (ischemic neuropathy)
E រលួយ ម្រាមជើង (toe gangrene)
6 ចម្លើយខាងក្រោមទាំងអស់ជាករណីត្រូវវះកាត់ចំពោះ diverticulitis លើកលែងតែមួយ?
A រលាកស្រោមពោះ (peritonitis)
B នៅមានការហូរឈាម (persisting hemorrhage)
C មានរន្ធធ្លាយ (fistula)
D ធំជាង (greater than two severe attacks)
E ដុំម៉ាស់ស្ទាបឃើញនៅពោះផ្នែកក្រោមឆ្វេង
7 ចំពោះអ្នកជំងឺស្ទះពោះវៀនមេកានិក ក្រោយថតកាំរស្មីអ៊ិចធម្មតានៅពោះ គេឃើញមានសញ្ញាខាងក្រោម លើកលែងតែមួយ?
A a "step ladder" pattern
B រីករង្វេលពោះវៀនតូច
C កំរឹតទឹកខ្យល់បញ្ឈរដូចគ្នាក្នុងរង្វេលពោះវៀន (air-fluid levels at uniform height in same bowel loop)
D អវត្តមានខ្យល់នៅក្នុងពោះវៀនធំ
E "ជួរដុំខ្យល់តូចៗទិសផ្តេកប្រមូលផ្តុំនៅ valvulae conniventes (i.e.""string of pearls"")"
8 បុរសអាយុ២៨ឆ្នាំម្នាក់ ក្រោយការផឹកដ៏លើសលប់ នៅចុងសប្តាហ៍មក គាត់ការឈឺចាប់ក្នុងពោះ រាលដាលទៅក្រោយខ្នង។ តើជម្រើសនៃការធ្វើអង្កេតតេស្តឈាម និងរបៀបរោគវិន្និច្ឆ័យ គឺអ្វី?
A អេកូ(អ៊ុលត្រាសោន) ពោះ
B ស៊ីធីស្កេនពោះ
C ថតកាំរស្មីអ៊ិចធម្មតាពោះ (abdominal plain film)
D អង់ដូស្កូប cholangiopancreatography ពីក្រោមឡើងលើ
E ឆ្លុះអង់ដូស្កូប ឆ្លងកាត់ស្បែកពោះ (laparoscopy)
9 "អ្នកជិះម៉ូតូអាយុ១៨ឆ្នាំម្នាក់ ចូលមកបន្ទប់សង្រ្គោះបន្ទាន់ក្រោយគ្រោះថ្នាក់។ គាត់បានបាក់ឆ្អឹងទាំងពីរចំហ នៃកំភួនជើងស្តាំ និងបាត់ជីពចរជើង ស្តាំ។ ការព្យាបាលជាបន្ទាន់គួរធ្វើអ្វី?"
A ថតសរសៃឈាមជាបន្ទាន់
B វះកាត់ជាបន្ទាន់
C ដាក់ប្លាត្រឬរណប
D ទាញតម្រង់និងដាក់រណប
E ថតកាំរស្មីអ៊ិច (x-ray)
10 ខាងក្រោមនេះតើមួយណាជាផលវិបាកធ្ងន់ធ្ងរនៃការបាក់លើកែងដៃនៃឆ្អឹងដើមដៃ (supracondylar fracture of the humerus)?
A Compartment syndrome នៅកំភួនដៃ
B ឆ្អឹងមិនអាចដុះជាប់គ្នា
C ឆ្អឹងដុះជាប់គ្នាមិនត្រឹមត្រូវតាមកាយវិភាគវិទ្យាធម្មតា
D របួសសរសៃប្រសាទមេដ្យាន
E ចលនាកែងដៃមានកំរិត
11 ខាងក្រោមមួយណាមិនមែនជាផលវិបាកនៃការរលាកត្រចៀកកណ្តាលដែលមិនបានព្យាបាល
A cholesteatoma
B រលាកស្រោមខួរ (meningitis)
C ធ្លាយក្រដាសត្រចៀក (tympanic membrane perforation)
D trigeminal neuralgia
E បាត់បង់ការបញ្ជូនសម្លេង (conductive hearing loss)
12 ចម្លើយខាងក្រោមជាលក្ខណៈនៃការគ្រប់គ្រងការបញ្ចេញទឹកនោម លើកលែងតែមួយ?
A ការខូចខាតស្រោមខួរក្បាលបង្កអោយមានការបង្កើនសកម្មភាពនៃសាច់ដុំប្លោកនោម
B Basal ganglia រារាំងប្លោកនោមកុំអោយធ្វើសកម្មភាពលើស
C Cerebellum សម្របសម្រួលការបញ្ចេញទឹកនោមអោយអស់
D ការខូចខាត cerebellum បង្កអោយ ចុះខ្សោយកម្លាំងសាចដុំប្លោកនោម
E "ការរបួសខាងលើនៃ brainstem បង្កអោយមានការបង្កើនតែសកម្មភាព ប្លោកនោមប៉ុណ្ណោះ"
13 បណ្តាថ្នាំខាងក្រោមតើមួយណាដែលមិនជម្រុញអោយមានការចាល់ទឹកនោម?
A sympathomimetics
B anticholinergics
C cholinergic agonists
D Tricyclic Antidepressant (TCAs)
E ថ្នាំបន្ធូរសាច់ដុំរលោង (smooth muscle depressants)
14 អ្នកជំងឺម្នាក់មានហូរឈាមនៅ subarachnoid (SAH) ដោយសារធ្លាយអាទែរមុខ-ស្តាំ ដែលរីកប៉ោង ហើយបានព្យាបាលដោយវះកាត់ក្រោយហូរឈាមពីរ ថ្ងៃ។ បីថ្ងៃក្រោយ ដៃស្តាំចុះខ្សោយទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ តើរោគវិន្និច្ឆ័យខាងក្រោមមួយណាត្រឹមត្រូវជាងគេ?
A មានទឹកក្នុងខួរក្បាល (hydrocephalus)
B រលាកស្រោមខួរ (meningitis)
C ការហូរឈាមឡើងវិញ (repeat hemorrhage)
D សរសៃឈាមរួមតូច (vasospasm)
E មិនមានចម្លើយនៅខាងលើទេ
15 ចម្លើយខាងក្រោមជាផលវិបាកនៃការកាត់អាមីដាល លើកលែងតែមួយ?
A ហូរឈាមក្រោយវះកាត់ (secondary hemorrhage)
B ឈឺចាប់ក្នុងត្រចៀក (severe otalgia)
C រលាកអាមីដាលនិងមានអាប់សែជាលិកាជុំវិញ (Quinsy)
D ចង្អៀតរន្ធច្រមុះបំពង់ក (nasopharyngeal stenosis)
E មិនមានចម្លើយនៅខាងលើទេ
16 ចម្លើយខាងក្រោមជាលក្ខណៈនៃអាការៈរលាកអាមីដាលស្រួចស្រាល់ លើកលែងតែមួយ?
A លេបអាហារឈឺចាប់ (odynophagia)
B ក្អក
C សំដៅលើការឈឺចាប់ត្រចៀក (referred otalgia)
D ជាជំងឺកូនកណ្តុរនៅក (cervical lymphadenopathy)
E ពិបាកលេបអាហារ (dysphagia)
17 ទារកអាយុ៦ខែម្នាក់មានអាការៈ mild inspiratory stridor ពីរខែមកហើយ។ ចម្លើយខាងក្រោមមួយណា ត្រឹមត្រូវ?
A Laryngomalacia
B រលាកអេពីក្លូតស្រួចស្រាល់ (acute epiglottitis)
C មានរលាក (croup)
D អាមីដាលរីកធំ (tonsillar hypertrophy)
E មានវត្ថុនៅស្ទះក្នុងផ្លូវដង្ហើម (foreign body aspiration)
18 បុរសអាយុ៤៨ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្គ្រោះបន្ទាន់ដោយ កំពុងធ្វើ ការសង្រ្គោះបេះដូងនិងផ្លូវដង្ហើម (CPR)។ ECG បង្ហាញថាមានសកម្មភាពបេះដូងតែគេស្ទាបមិនឃើញជីពចរការ៉ូទីតនៅកទេ។ តើចម្លើយខាងក្រោមមួយណាមិនមែនជាការខុសគ្នារវាងការស្ទាបមិនឃើញជីពចរដោយសារសកម្មភាពអគ្គិសនី?
A សម្ពាធឈាមទាប (hypotension)
B អត្រាប៉ូតាស្យូមក្នុងឈាមទាប (hypokalemia)
C Cardiac tamponade
D សីតុណ្ហភាពរាងកាយទាប (hypothermia)
E មានសម្ពាធខ្យល់ក្នុងប្រអប់ទ្រូង (tension pneumothorax)
19 បុរសអាយុ៨៣ឆ្នាំម្នាក់ធ្លាក់ពេលកំពុងចុះជណ្តើរ។ គាត់ត្រូវបានគេបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ ដោយមានបាក់បីកំណាត់នៃ intertrochanteric ឆ្អឹងភ្លៅ។ ក្នុងចំណោមវិធីខាងក្រោម តើគេត្រូវជ្រើសរើសវិធីមួយណាដើម្បីព្យាបាល?
A ប្តូរសន្លាក់សិប្បនិម្មិតម្ខាង (hemiarthoplasty)
B ប្តូរសន្លាក់ភ្លៅ (total hip replacement)
C ម្ជុលភ្ជាប់ឆ្អឹងច្រើនប្រភេទ (multiple pin fixation)
D bipolar arthroplasty
E វះកាត់តឆ្អឹងដោយប្រើម្ជុលនិងបន្ទះលោហធាតុ (pin and plate)
20 បុរសអាយុ៤៥ឆ្នាំម្នាក់មានប្រវត្តិគីសជាច្រើននៅតម្រងនោម (polycystic kidney disease) ដោយក្នុងពេលនោមឃើញមានឈាមតែមិនមានការឈឺចាប់ទេ។ ការងារបន្តគឺ
A មិនមានការវិភាគអមគ្លីនិកទេ ព្រោះថាការនោមឈាមទំនងជាដោយសាររបួសដោយគីសតម្រងនោម។
B មិនមានការវិភាគអមគ្លីនិកនៅពេលនេះទេ តែបើសិនពេលនោមឃើញមានឈាមដោយភ្នែកត្រូវធ្វើការអង្កេត
C អ៊ុលត្រាសោន (U/S)
D អ៊ុលត្រាសោន, urine C&S (culture and sensibility), ឆ្លុះប្លោកនោម (cystoscopy)
21 បុរសអាយុ៧៥ឆ្នាំម្នាក់មានប្រវត្តិនោមយប់ គាត់មិនបានបញ្ចេញទឹកនោម១០ម៉ោងមកហើយ ហើយបានត្អូញឈឺចាប់នៅផ្នែកក្រោមពោះយ៉ាងខ្លាំង។ មូលហេតុដែលសមហេតុផលជាងគេគឺ?
A Benign Prostatic Hyperplasia (BPH)
B មហារីកប្រូស្តាត (prostate cancer)
C ខ្សោយតម្រងនោម renal failure)
D រលាកផ្លូវទឹកនោម (UTI)
E រលាកប្រូស្តាត
22 ស្រ្តីអាយុ៤៣ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ ក្រោយរលាកដោយសារភ្លើងឆេះផ្ទះ ។ តាមការប៉ាន់ស្មានផ្ទៃរលាកមានប្រហែល ២០%នៃផ្ទៃសរុបដងខ្លួន រលាកកម្រឹតពីរ១១% និង កម្រឹតបី៩%។ គាត់មានទម្ងន់ដងខ្លួន៦០គ.ក្រ កំពស់១២០ស.ម។ តើអ្នកគួរចាប់ផ្តើមព្យាបាលបញ្ចូលសារធាតុរាវ តាមសរសៃវ៉ែនជាបន្ទាន់ដោយរបៀបណា?
A សេរ៉ូមប្រៃធម្មតា២០០ម.ល/ម៉ ក្នុង២៤ម៉ោង។
B សេរ៉ូមប្រៃធម្មតា៤០០ម.ល/ម៉ ក្នុង២៤ម៉ោង។
C សេរ៉ូមប្រៃធម្មតា១៥០ម.ល/ម៉ ក្នុង៨ម៉ោង បន្ទាប់មក៧៥ម.ល/ម៉ ក្នុង១៦ម៉ោងបន្ទាប់។
D សេរ៉ូមប្រៃធម្មតា៣០០ម.ល/ម៉ ក្នុង៨ម៉ោង និង១៥០ម.ល/ម៉ ក្នុង១៦ម៉ោងបន្ទាប់។
E សេរ៉ូមប្រៃធម្មតា៦០០ម.ល/ម៉ ក្នុង៨ម៉ោង បន្ទាប់ម៣០០ម.ល/ម៉ ក្នុង១៦ម៉ោងបន្ទាប់។
23 ចម្លើយខាងក្រោមជាកត្តាគ្រោះថ្នាក់ (risk factors)នៃ hepatocellular carcinoma លើកលែងតែមួយ?
A រលាកថ្លើម A
B ក្រឹនថ្លើម(cirrhosis)
C ការប្រើស្តេរ៉ូអ៊ីត (exogenous steroid use)
D hemochromatosis
E ការជក់បារី (smoking)
24 ចម្លើយខាងក្រោមមួយណាជាការរួមផ្សំជាមួយការឈឺចាប់ប្រម៉ាត់ (biliary colic)?
A ការឈឺចាប់នៅចុងដង្ហើម (epigastric pain)
B rebound tenderness
C គ្រុនលឿង (jaundice)
D រោគសញ្ញាមួកភី (Murphy sign)
E ចម្លើយទាំងអស់ខាងលើ (all of the above)
25 "យុវតីអាយុ១៦ឆ្នាំម្នាក់ដួលក្នុងពេលលេង roller-bladingដោយច្រត់បាតដៃ ស្តាំ។ នៅបន្ទប់សង្រ្គោះបន្ទាន់ កាំរស្មីអ៊ិចបង្ហាញថាបាក់ Colles fracture បិទមុខ។ បច្ចេកទេសការទាញតម្រង់សមស្របសម្រាប់បាក់កដៃនេះគឺអ្វី?"
A លាកំភួនដៃបន្តិច ផ្កាប់បាតដៃអោយអស់និងតម្រង់ឆ្អឹងយូរណា (ulnar deviation)
B បត់កំភួនដៃបន្តិច ផ្ងារបាតដៃអោយអស់និងតម្រង់ឆ្អឹងរ៉ាឌីយ៉ាល់ (radial deviation)
C លាកំភួនដៃបន្តិច ផ្ងារបាតដៃអោយអស់និងតម្រង់ឆ្អឹងយូរណា (ulnar deviation)
D បត់កំភួនដៃបន្តិច ផ្កាប់បាតដៃអោយអស់និងតម្រង់ឆ្អឹងយូរណា (ulnar deviation)
E បត់កំភួនដៃបន្តិច ផ្កាប់បាតដៃអោយអស់និងតម្រង់ឆ្អឹងរ៉ាឌីយ៉ាល់ (radial deviation)
26 ចម្លើយខាងក្រោមមួយណាមិនទំនងជាមូលហេតុនៃ avascular necrosis
A ជម្ងឺកោសិកាកណ្តៀវ (sickle cell disease)
B រលាកសន្លាក់ករោគ (septic arthritis)
C ការប្រើស្តេរ៉ូអ៊ីត
D រុំបង់តឹងពេក (constrictive dressings)
E បាក់ឆ្អឹងក្រោយការប៉ះទង្គិច (post-traumatic fracture)
27 ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវសំដៅលើការបាក់ឆ្អឹងធ្គាមក្រោម?
A ភាគច្រើនបាក់តែម្ខាង (they are predominantly unilateral)
B ការបាក់ឆ្អឹងច្រើនបំណែក កម្រកើតមាននៅក្នុងមាត់
C វាអាចមានការស្ពឹកក្នុង V2 នៃតំបន់សរសៃប្រសាទមុខ
D ការខាំធ្មេញមិនត្រូវជួរ ជារោគសញ្ញាតែងជួបប្រទះ (mal occlussion of teeth is a common sign)
E វាកម្របណ្តាលអោយមានការរឹងធ្គាមណាស់ (they seldom result in trismus)
28 ខាងក្រោមគឺជាទិដ្ឋនៃការឈឺចាប់ពេលស្រោមពងស្វាសហើម លើកលែងតែមួយគឺ?
A រមួលខ្នែងពងស្វាសជាទូទៅស្រាលមិនចាំបាច់ធ្វើការវះកាត់
B ក្អួត/ចង្អោរជាអាការៈតែងកើតមានជាញឹកញាប់នៅក្នុងការរលាកអេពីឌីឌីម
C អ៊ុលត្រាសោនអាចជួយរកឃើញមូលហេតុនៃការហូរឈាមក្នុងពងស្វាស
D ការរមួលតែងកើតមានឡើងញឹកញាប់បំផុតនៅ លើបុរសក្មេង
E រលាកពងស្វាសអាចធ្វើអោយពងស្វាសស្វិត
29 តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវសំដៅលើ Prostate-Specific Antigen (PSA)?
A គ្រប់បុរសដែលមានអាយុចាប់ពី៥០ឡើងទៅគួរត្រូវទៅធ្វើPSAតេស្ថដើម្បីរកមហារីកក្រពេញប្រូស្តាតដំណាក់កាលទីមួយ។
B PSA ជាវិធីដ៏ល្អបំផុតសម្រាប់តាមដានការវិវឌ្ឍន៍នៃជំងឺឬ តាមដានក្រោយការវះកាត់
C PSA ជាវិធីមួយមិនមានប្រយោជន៍អ្វីទេ (PSA is a useless test)
D អត្រារវាង complex PSA និង total PSA កើនឡើង ជាលក្ខណៈបង្កអោយមាន Benign Prostate Hyperplasia ច្រើនជាងមហារីកប្រូស្តាត
E ចម្លើយទាំងអស់ខាងលើ
30 ស្រ្តីអាយុ៤០ឆ្នាំម្នាក់ចូលមកបន្ទប់សង្រ្គោះបន្ទាន់ដោយមានអាការៈក្តៅ និងឈឺចាប់នៅតំបន់ ខាងឆ្វេងផ្ចឹត រាលដាលទៅក្រលៀន។ ស៊ីធីស្កែនលើរាងកាយបង្ហាញថាមានក្រួស៨មីល្លីម៉ែត្រនៅ កំណាត់ខាងដើមនៃបង្ហូរនោម(Uretere)ឆ្វេង។ តើអ្នកគួរធ្វើអ្វី?
A អោយគាត់ទៅផ្ទះ ព្រោះជំងឺក្រួសផ្លូវទឹកនោមទើបចាប់ផ្តើម
B អោយគាត់ទៅផ្ទះដោយអោយថ្នាំលេបបំបាត់ការឈឺចាប់និងប្រាប់គាត់អោយត្រលប់មកមន្ទីរពេទ្យវិញបើសិនជាមានការឈឺចាប់ក្នុង២៤ម៉ោងមិនព្រមបាត់
C អនុញ្ញាត្តិអោយចូលមន្ទីរពេទ្យ តាមដានជាប្រចាំ បង្រ្គប់ជាតិទឹក និងបន្ថយការឈឺចាប់
D អនុញ្ញាត្តិអោយចូលមន្ទីរពេទ្យ បង្រ្គប់ជាតិទឹក បន្ថយការឈឺចាប់ អង់ទីប៊ីយ៉ូទិកតាមសរសៃ (ដូចជា៖ Amp និង Gent) និងដាក់បំពង់បង្ហូរ(stenting) បើចង្កោមរោគសញ្ញាមិនថមថយ
31 មហារីកច្រមុះបំពង់ក (Nasopharyngeal carcinoma):
A ជាជំងឺតែងតែកើតមានច្រើនបំផុតនៅកម្ពុជា
B រោគសញ្ញាកើតមានដំបូងបង្អស់គឺឈឺច្រមុះ
C ការព្យាបាលគឺវះកាត់ដោយទូលំទូលាយ
D ត្រូវតាមដានដោយវិធី Epstein-Barr virus antibodies
E ៩០%នៃអ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង
32 ខាងក្រោមជាកត្តាដែលរួមចំណែកធ្វើអោយ squamous cell cancers នៅក្បាលនិងក វិវឌ្ឍន៍ឆាប់រហ័ស លើកលែងតែមួយ?
A ជក់បារី (cigarette smoking)
B ការផឹកស្រា (alcohol ingestion)
C អាយុច្រើន (aging)
D ការប្រឈមជាមួយនឹងផ្សែងម៉ាស៊ីនម៉ាហ្សូត
E កាំរស្មីព្រះអាទិត្យ (solar irradiation)
33 ការអធិប្បាយខាងក្រោមមួយណាមិនត្រឹមត្រូវ ទាក់ទងនឹងការស្រូបយកគ្រាប់សណ្តែកដីចូលក្នុងទងសួត?
A គ្រាប់សណ្តែកដីច្រើនចូលទៅក្នុងក្លែបក្រោមឆ្វេងនៃទងសួត
B ពិបាកដកដង្ហើមចេញទំនងជាត្រូវបានគេរកឃើញនៅពេលពិនិត្យគ្លីនិកតែប៉ុណ្ណោះ
C គ្រាប់សណ្តែកដីអាចត្រូវបានយកចេញពីអ្នកជំងឺដែលបានដាក់ថ្នាំសណ្តំ តាមរយៈBronchoscopeដោយប៉ាំងកៀបយកចេញ
D អង់ដូស្កូប ដោយប្រើឧបករណ៍ពិសេស forceps designed សំរាប់ចាប់
E កាំរស្មីអ៊ិចទ្រូង បង្ហាញថាស្វិតសួតនៅខាងចុងដល់កន្លែងស្ទះទងសួត
34 បុរសអាយុ៦០ឆ្នាំម្នាក់មកដល់ការិយាល័យរបស់អ្នកដោយមានអាការៈឈឺចាប់នៅចង្កេះនិងជើង ហើយមានវិបត្តិនៃការបញ្ចេញទឹកនោម។ ការពិនិត្យ ឃើញ គាត់មានវេទនារម្មណ៍ថយចុះនៅតំបន់ ក្រោយគូថទាំងសងខាង ចលនាធម្មតា និងបាត់ ការកន្រ្តាក់កជើងទាំងសងខាង។ តើគេមានវិធានការដោយរបៀបណា?
A កាំរស្មីអ៊ិចធម្មតាឆ្អឹងកងចង្កេះ (plain films of the lumbar spine)
B ស៊ីធីស្កេនខួរឆ្អឹងកងចង្កេះ
C សំរាកលើគ្រែ២សប្តាហ៏ បន្ទាប់មកឆាប់ធ្វើចលនា
D វះដើម្បីកាត់ថាសទ្រនាប់ឆ្អឹងកងជាបន្ទាន់
E ប្រើថ្នាំប្រឆាំងរលាកមិនមែនស្តេរ៉ូអ៊ីត និងព្យាបាលដោយចលនា
35 "បុរសអាយុ៧២ឆ្នាំម្នាក់ ពិនិត្យឃើញមានការពិបាកនិយាយ និងខ្សោយដៃខាង ស្តាំ។ តើទីតាំងរបួស ដ៏ត្រឹមត្រូវស្ថិតនៅតំបន់ណា?"
A ក្លែបប៉ារ៉ង់តាល់ស្តាំ (right parietal lobe)
B ក្លែបហ្រ្វុងតាល់ឆ្វេង (left frontal lobe)
C ក្លែបហ្រ្វុងតាល់ស្តាំ (right frontal lobe)
D ក្លែបប៉ារ៉ង់តាល់ឆ្វេង (left parietal lobe)
E បាសាល់ហ្គង់ហ្គ្លីយ៉ា (basal ganglia)
36 ខាងក្រោមគឺជាការព្យាបាលដំបូងចំពោះអ្នកជំងឺ បាត់ស្មារតី (coma) ដោយមិនដឹងមូលហេតុ លើកលែងតែមួយ?
A សំអាតនិងរក្សាផ្លូវដង្ហើម (clear and secure the airway)
B Naloxone
C D50W 50 mL IV
D Dexamethasone 16 mg IV
E Thiamine
37 ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ត្រូវបានឪពុកម្តាយនាំចូលមន្ទីរពេទ្យ ក្រោយ ឃ្មុំទិច។ សញ្ញាជីវិតមាន៖ សម្ពាធឈាម ៧០/៤០, សង្វាក់ដង្ហើម ៣០ សង្វាក់បេះដូង១៤០ សីតុណ្ហភាព ៣៧.៥។ តើឪសថខាងក្រោមមួយណាមិនមែនជាជម្រើសនៃការព្យាបាល?
A អេពីណេហ្រ្វីន (epinephrine)
B ឌីហ្វេនអ៊ីដ្រាមីន (diphenhydramine)
C មេទីលប៉្រេដនីសូឡុង (methylprednisolone)
D សាល់ប៊ុយតូមូល (salbutomol)
E អាត្រូពីន(atropine)
38 ស្រ្តីអាយុ២៤ឆ្នាំម្នាក់មកដល់បន្ទប់សង្រ្គោះបន្ទាន់។ សម្ពាធឈាម ៩០/៦0, សង្វាក់បេះដូង៦០, សង្វាក់ដង្ហើម ៨, ល្បាយអុកស៊ីសែន៨៦% ។ ភ្នែកនៅបិទទោះបីទទួលរំញោចឈឺចាប់ក៏ដោយ ហើយស្តាប់មិនយល់ការនិយាយ។ កែងដៃនិងកដៃបត់ ប្រអប់ជើងលា។ ដូច្នេះពិន្ទុ Glasgow Coma Scale (GCS score)របស់អ្នកជំងឺគឺ៖
A 3
B 4
C 5
D 6
E 7
39 ការពិនិត្យគ្លីនិកខាងក្រោមមួយណា មិនឃើញមាននៅក្នុង ការកើនសំពាធក្នុងប្រអប់លលាដ៏ក្បាល ?
A ការខូចខាតកម្រឹតនៃស្មារតី (deteriorating level of consciousness)
B កើនសង្វាក់បេះដូងនិងកើនសំពាធឈាម
C ស្ងាប ត្អើក ក្អួត (yawning, hiccuping, vomiting)
D ប្រកាច់ (seizures)
E ខ្វិនសរសៃប្រសាទខួរក្បាលទី៦ម្ខាង
40 ការអធិប្បាយខាងក្រោមមួយណាមិនត្រឹមត្រូវ ចំពោះការករោគក្រោយវះកាត់?
A មេរោគ S. aureus ជួបប្រទះញឹកញាប់បំផុត
B ជាទូទៅមានគ្រុនក្តៅក្រោយ៣ទៅ៤ថ្ងៃ
C មានការកើនឡើងជាមួយអ្នកជំងឺទឹកនោមផ្អែម
D ការព្យាបាលសំខាន់គឺប្រើអង់ទីប៊ីយ៉ូទិក
E ប្រឈមមុខខ្ពស់ជាមួយរយៈពេលនៃការវះកាត់
41 អ្នកជំងឺដែលមានស្ទះពោះវៀនតូច តើរោគសញ្ញាមួយណាដែលអនុញ្ញាត្តិអោយធ្វើការវះកាត់?
A ឈឺចាប់ក្នុងពោះ (abdominal tenderness)
B កាំរស្មីអ៊ិចពោះឃើញមានកម្រឹតខ្យល់-ទឹក (air-fluid levels on abdominal x-ray)
C ការឈឺចាប់ក្នុងពោះយ៉ាងខ្លាំង (worsening abdominal pain)
D ក្អួតចេញលាមក
E កាំរស្មីអ៊ិចពោះឃើញមានខ្យល់ក្នុងពោះវៀនធំនិងរ៉ិចតូម
42 ស្រ្តីអាយុ៥៩ម្នាក់បានរៀបរាប់ប្រាប់គ្រូពេទ្យប្រចាំគ្រួសារថា គាត់មានដុំសាច់ក្នុងដោះទំហំ៣សង្ទីម៉ែត្រ គែមរបស់ដុំសាច់ស្មើច្បាស់ ស្ទាបមិនឈឺ។ គាត់បានចាប់ផ្តើមដឹងជាដំបូងជាច្រើនខែមកហើយ ហើយវាកាន់តែធំឡើងជាលំ ដាប់។ ម្តាយរបស់គាត់ និងម្តាយមីងខាងម្តាយគាត់ ធ្លាប់ត្រូវបានគ្រូពេទ្យធ្វើរោគវិន្និច្ឆ័យថា មានមហារីកដោះ តាំងពីគាត់អាយុជាង៥០ឆ្នាំ។ ក្រៅពីនោះគាត់មិនមានជំងឺណាផ្សេងទៀតទេ។ លទ្ធផលការធ្វើម៉ាម៉ូក្រាមបង្ហាញថាមិនមានអ្វីខុសធម្មតាទេ។ តើជំហ៊ានព្យាបាល ដ៏សមស្របបំផុតបន្តទៅទៀតគឺអ្វី?
A វះកាត់ដោះដើម្បីបង្ការ
B ធ្វើមាម៉ូក្រាម៦ខែក្រោយ
C ធ្វើមាម៉ូក្រាម១ឆ្នាំក្រោយ
D កាត់ធ្វើប៊ីយ៉ូបស៊ី
E អ៊ុលត្រាសោន (ultrasound)
43 ការអធិប្បាយខាងក្រោមមួយណាមិនត្រឹមត្រូវសំដៅ pancreatic pseudocysts?
A វាជាមូលហេតុនៃការលេចជ្រាបតាមបំពង់ (it is caused by duct leakage)
B ត្រូវបានគេសង្ស័យតាមរយៈគ្លីនិកបើសិនជា ការឈឺចាប់លើសពី២ សប្តាហ៏ ក្រោយការធ្វើរោគវិន្និច្ឆ័យថា រលាកលំពែងស្រួចស្រាវ
C ភាគច្រើនត្រូវព្យាបាលដោយវះកាត់ (majority are treated surgically)
D អន្តរាគមន៍ដោយវះកាត់ ត្រូវពន្យារដើម្បីទុកអោយដុំគីសទំពេញលក្ខណៈ
E កង្វះអេពីតេល្យូមពិត (lacks true epithelium)
44 បុរសលើសទម្ងន់អាយុ៤៥ឆ្នាំម្នាក់ បានរៀបរាប់ថាមានការឈឺចាប់នៅតំបន់ពោះខាងក្រោមឆ្វេង (left lower quadrant) របស់គាត់ និងមានប្រវត្តិចុកចាប់ក្នុងពោះមួយសប្តាហ៏ លាមករាវមិនមានឈាម និងគ្រុនក្តៅខ្លាំង។ ពិសោធន៍ឈាមឃើញគោលិកាឈាមសកើន ណឺត្រូស៊ីតកើនឡើង ( left shift) ។ តើគេត្រូវធ្វើរោគវិន្និច្ឆ័យដោយវិធីណា?
A ស៊ីធីស្កេន (CT scan)
B បារីយ៉ូមអេនេម៉ា (barium enema)
C អ៊ុលត្រាសោន
D កាំរស្មីអ៊ិចពោះធម្មតា (plain abdominal film)
E ថតសរសៃឈាម(angiography)
45 ក្មេងស្រីអាយុ១៩ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូ។ ការពិនិត្យ គាត់មានពិន្ទុ GCS 10 មានហើមនៅ occipital protuberance។ តើគេត្រូវសិក្សា លើរូបភាពណាដែលត្រឹមត្រូវបំផុត?
A MRI លលាដ៏ក្បាលនិងខួរក្បាល (MRI of skull and contents)
B កាំរស្មីអ៊ិចប្រអប់លលាដ៏ (skull films)
C ស៊ីធីស្កែនក្បាលដោយមាន contrast (head CT with contrast)
D ស៊ីធីស្កែនក្បាលដោយគ្មាន contrast (head CT without contrast)
E ស៊ីធីស្កែនខួរឆ្អឹងខ្នង (CT myelogram)
46 តើគេទទួលបានរូបភាពកាំរស្មីអ៊ិចមួយណា ដែលមាននៅលើជំងឺរលាកឆ្អឹងសន្លាក់នៅជង្គង់ (osteoarthritis of the knee) ។
A សឹកគែមឆ្អឹង (marginal erosions)
B Osteopenia នៅសន្លាក់ក្បែរខាង
C បាត់បង់ articular cartilage ដោយមានការរួមចង្អៀតចន្លោះក្បាលឆ្អឹង
D ការរលួយនៅ medialondyle នៃឆ្អឹងភ្លៅ
E ការខូចទ្រង់ទ្រាយ syndesmophyte
47 ការពិពណ៌នាខាងក្រោមមួយណាមិនត្រឹមត្រូវសំដៅលើការសះស្បើយរបួស (wound healing)?
A ការកកើតជាលិកាអេពីតេល្យូមអាចកើតឡើងក្នុងអំឡុង២៤ម៉ោងក្រោយ ភ្ជឹតមុខរបួសដំបូង។
B របួសតែងរឹងមាំក្រោយ២ឆ្នាំ
C របួសបន្តរឹងមាំក្រោយការសំយោគកូឡាជែនមានតុល្យភាព
D មុខរបួសរួញត្រូវបានសម្រួលដោយ myofibroblasts ។
E ការករោគមុខរបួសកើនឡើងនៅក្នុងការសះរបួសដំណាក់កាល២ (secondary intention)
48 ចម្លើយខាងក្រោមមួយណាមិនមែនជា មូលហតុនៃការបាត់បង់សោតវិញ្ញាណ តាមរបៀប sensor-neural hearing loss
A ការដាច់ចេញពីគ្នានៃកូនឆ្អឹងក្នុងត្រចៀកកណ្តាល
B ការពុលសោតវិញ្ញាណ (Ototoxicity)
C ជំងឺ Méniére (Méniére disease)
D សម្លេង (noise)
E Presbycusis
49 តើចម្លើយខាងក្រោមមួយណាមិនមែនជាលក្ខណៈនៃជំងឺ Meniere ?
A មានការវិលមុខ បាត់បង់ការស្តាប់ឭសម្លេង ហ៊ឹងនិងណែនត្រចៀក
B ការវិលមុខត្រូវបានបាត់ទៅវិញទៅតាមពេលវេលា
C អាចព្យាបាលបានដោយប្រើថ្នាំបញ្ចុះទឹកនោម
D វាជាលទ្ធផលនៃការប្រមូលផ្តុំខុសធម្មតានៃប៉តាស្យូម
E ការវិលមុខកើតឡើងតែមួយភ្លែត
50 គ្រូពេទ្យវះកាត់ផ្នែកសរសៃប្រសាទម្នាក់មានប្រវត្តិខ្សោយដៃខាងស្តាំនៅពេលយប់ ៣សប្តាហ៏មកហើយ ភាពមិនប្រកតីនេះកើតឡើងជាច្រើននាទីទើបត្រឡប់មកធម្មតាវិញ។ ការពិនិត្យឃើញ គាត់មានការចុះខ្សោយជាមធ្យមចលនាញែកមេដៃនិងចុះខ្សោយវេទនារម្មណ៍ឈឺចាប់នៅផ្ទៃមុខមេដៃនិងចង្អុលដៃ។ ការធ្វើរោគវិន្និច្ឆ័យត្រឹមត្រូវគឺៈ
A ចង្កោមរោគសញ្ញារូងកដៃ (carpal tunnel syndrome)
B ជំងឺឬសសរសៃប្រសាទក (cervical radiculopathy)
C ស្វិតសរសៃសាំប៉ាទិករ៉េផ្លិច
D រលាកសរសៃពួរ (tendonitis)
E "ការវាយប្រហារនៃកង្វះឈាមចិញ្ចឹមតាមសរសៃអាទែរខួរក្បាល កណ្តាលឆ្វេង (left middle cerebral artery ischemic attacks)"
51 ស្រ្តីអាយុ៣៧ឆ្នាំម្នាក់ រៀបរាប់ថា៦ខែមុន បានដើរពិបាកនិងពិបាកទ្រាំនៅចង្កេះ រោគសញ្ញានេះកាន់តែខ្លាំងឡើងនៅពេលដើរ។ ការពិនិត្យមិនឃើញមានអ្វីគួរអោយកត់សម្គាល់លើកលែងតែមានការចុះខ្សោយរ៉េផ្លិចនៅសាច់ដុំលាកំភួនជើង។ កាំរស្មីអ៊ិចតំបន់ឆ្អឹងកងចង្កេះនិងគូថបង្ហាញថាមានការខូចខាតស្របទៅនឹងអាយុរបស់គាត់។ ការធ្វើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវបំផុតគឺ៖
A ក្លនលូនឆ្អឹងកងចង្កេះស្រួចស្រាវ (acute lumbar disc herniation)
B ត្បៀតឬចង្អៀតឆ្អឹងកងចង្កេះ (lumbar stenosis)
C បញ្ហាសាច់ដុំ (myopathy)
D សំពាធធម្មតានៃទឹកក្នុងខួរក្បាល (normal pressure hydrocephalus)
E ត្បៀតឬចង្អៀតឆ្អឹងកងក (cervical stenosis)
52 លក្ខណៈខាងក្រោមមួយណាដែលត្រូវបានគេឃើញកើតមានម្តងម្កាលលើ cardiac tamponade?
A លើសឈាម
B ជីពចរប៉ារ៉ាដុកសាល់ (pulsus paradoxus)
C សញ្ញា Kussmaul
D រីកសរសៃវ៉ែន jugular
E បាត់សម្លេងបេះដូង
53 ការធ្វើរោគវិន្និច្ឆ័យល្អបំផុតសម្រាប់សម្ពាធខ្យល់ចូលសួត (Tension pneumothorax) គឺ?
A ស៊ីធីស្កែន (stat CT scan)
B កាំរស្មីអ៊ិចទ្រូង (chest x-ray)
C សង្កេតមើលនិងរង់ចាំ (watch and wait)
D ការពិនិត្យគ្លីនិក (clinical exam)
E មិនមានចម្លើយខាងលើ (none of the above)
54 ចម្លើយខាងក្រោមមួយណាមិនមែនជាមូលហេតុសំខាន់នៃការហូរឈាមផ្លូវរំលាយអាហារខាងក្រោម?
A រលាកឌីវែកទីគុល(diverticulitis)
B ការលូតលាស់ខុសធម្មតានៃសរសៃឈាម (agiodysplasia)
C ការលេចធ្លាយសរសៃអាអ័កទៅផ្លូវរំលាយអាហារ (aotoenteric fistula)
D មិនមានចម្លើយខាងលើ (none of the above)
55 ចម្លើយទាំងអស់ខាងក្រោមជាដើមហេតុនៃការភ្លាត់សន្លាក់ស្មាទៅក្រោយ លើកលែងតែ?
A ស្រវឹងស្រា អេតាណុល (ethanol)
B ឆក់អគ្គិសនី (electricity)
C លំហាត់ប្រាណ (exercise)
D ឆ្កួតជ្រូក (epilepsy)
E រលាកខួរក្បាល(encephalitis)
56 ការព្យាបាលបាក់ឆ្អឹងចំហរមុខ ជានិច្ចជាកាលត្រូវអនុវត្តដូចខាងក្រោម លើកលែងតែ?
A វាយតម្លៃសភាពសរសៃឈាម និងសរសៃប្រសាទ
B តម្រង់និងតឆ្អឹង (reduction and fixation of fracture)
C លាងនិងសម្អាតរបួស
D គ្របរបួសដោយស្បៃស្តេរីល
E ដាក់ថ្នាំអង់ទីប៊ីយ៉ូទិកនឹងកន្លែងរបួស (topical antibiotic)
57 តើប្រភេទមហារីកក្រពេញទីរ៉ូអ៊ីតមួយណាដែលជួបប្រទះញឹកញាប់ជាងគេ?
A medullary
B papillary
C follicular
D lymphoma
E anaplastic
58 ខាងក្រោមនេះជាករណីដាច់ខាតត្រូវអនុវត្តការកាត់អាមីដាល (tonsillectomy)?
A ស្ទះឬឧបសគ្គផ្លូវដង្ហើម (airway obstruction)
B រលាកអាមីដាលលាប់សារចុះឡើងលើសពី៥ដង
C អាប់សែជុំវិញអាមីដាល
D អាមីដាលរីកធំ
E មានក្លឹនស្អុយមាត់
59 ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវសំដៅចំពោះពិន្ទុ Glasgow coma scale?
A ជាពិន្ទុសម្រាប់វាយតម្លៃផលវិបាកយូរអង្វែងនៃការប៉ះទង្គិចក្បាល
B ពិន្ទុខ្ពស់មានទំនាក់ទំនងទៅនឹងអត្រាស្លាប់ខ្ពស់
C ក្នុងនោះមានវិធានការណ៍វាស់សម្ពាធក្នុងប្រអប់លលាដ៏
D រួមមានវិធានការណ៍វាស់រ៉េផ្លិចនៃប្រស្រីភ្នែក
E ក្នុងនោះមានវិធានការណ៍វាស់ការឆ្លើយតបដោយសម្លេង
60 ការគ្រប់គ្រងដង្ហើម hyperventilation (មានកម្រឹតកាបូនិកក្នុឈាមទាប) ជាទូទៅគឺក្រោយការប៉ះទង្គិចក្បាល។ ការព្យាបាលផលវិបាករបស់វាគឺ៖
A កាត់បន្ថយ (endogenous catecholamines)
B កាត់បន្ថយកម្រឹតប៉ូតាស្យូមក្នុងកោសិកា
C បង្កើនភាពធន់(resistance)នៃសរសៃឈាមខួរក្បាល
D បញ្ចូលបំពេញអាល់កាឡូស៊ីសមេតាបូលីស
E ត្រូវតាមដានសំពាធធក្នុងប្រអប់លលាដ៏
61 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវ សំដៅលើការបាក់ឆ្អឹងលលាដ៏ក្បាល?
A ការស្រុតឆ្អឹងគឺជាករណីដែលស្មារតីអ្នកជំងឺចុះខ្សោយឬបាត់បង់
B បាក់ឆ្អឹងស្មុគស្មាញគឺជាករណីដែលឆ្អឹងប្រអប់លលាដ៏ត្រូវបាក់ហើយខួរក្បាលខាងក្រោមត្រូវដាច់រហែក
C បំណែកឆ្អឹងដាច់ចេញមានទំហំធំជាង១សង្ទីម៉ែត្រទៅខាងក្នុងត្រូវទាញមកវិញដោយការវះកាត់
D ការហូរទឺកខួរឆ្អឹងខ្នងតាមត្រចៀកឬច្រមុះ ជាករណីត្រូវធ្វើការព្យាបាលដោយវះកាត់
E ស្ទើរតែគ្រប់ការបាក់ឆ្អឹងលលាដ៏ក្បាលទាំងអស់ ត្រូវព្យាបាលដោយវះកាត់
62 "យុវជនអាយុ១៨ឆ្នាំម្នាក់ចូលបន្ទប់សង្រ្គោះបន្ទាន់ក្រោយគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ។ គាត់ នៅដឹងខ្លួនធម្មតាតែសាក្សីនៅកន្លែងកើតហេតុបានឪ្យដឹង ថាគាត់វង្វេងវង្វាន់ម្តងម្កាលក្រោយគ្រោះថ្នាក់។ កាំរស្មីអ៊ិចប្រអប់លលាដ៏បង្ហាញ ថាមានបាក់ឆ្អឹងតំប៉ូរ៉ាល់(temporal)ឆ្វេង។ ក្រោយការថតកាំរស្មីអ្នកជំងឺបានបាត់ ស្មារតីមួយរំពេចនិងមានរីកប្រស្រីភ្នែក។ តើអ្នកជំងឺនេះមានបញ្ហាអ្វីកើតឡើង? "
A របួសសរសៃឈាមរីកប៉ោងបែរី (Ruptured berry aneurysm)
B ការហូរឈាមក្នុង subdural ស្រួចស្រាវ
C ការកកឈាមក្នុងអេពីឌុយរ៉ាល់ (Epidural hematoma)
D ការហូរឈាមក្នុងពោះ (Intraabdominal hemorrhage)
E របួសសរសៃវ៉ែនអាទែរដែលមានទម្រង់ខុសធម្មតា
63 លក្ខណៈគ្លីនិកខាងក្រោមមួយណា ត្រូវបានគេរកឃើញនៅក្នុងការកើនសំពាធក្នុងប្រអប់លលាដ៏ក្បាលស្រួចស្រាវ?
A ការដកដង្ហើមមិនរៀបរយ (Respiratory irregularities)
B សំពាធឈាមធ្លាក់ចុះ (Decreased blood pressure)
C សង្វាក់បេះដូងលឿនជាងធម្មតា (Tachycardia)
D Papilledema
E សរសៃប្រសាទខួរក្បាលទី៥រងការសង្កត់
64 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវសំដៅលើការរបួសខ្ទាំខួរក្បាល?
A វាច្រើនកើតឡើងនៅក្នុងក្លែប occipital
B វាអាចកើតឡើងនៅផ្នែកខាងផ្ទុយពីលលាដ៏ក្បាលដែលប៉ះទង្គិច.
C វាកម្រមានការរួមផ្សំជាមួយការហូរឈាមក្នុងសាច់ខួរក្បាល
D វាអាចកើតឡើងដោយឯកឯងលើអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំប្រឆាំងការកកឈាម
E ថ្នាំប្រឆាំងការប្រកាច់មិនមានតួនាទីអ្វីទេក្នុងការព្យាបាលដំបូងនូវវិបត្តិនេះ
65 បុរសអាយុ៣៧ឆ្នាំម្នាក់ក្នុងខណៈពេលមើលការប្រកួតវាយកូនហ្គោល បានប៉ះទង្គិចត្រូវផ្នែកម្ខាងនៃក្បាលដោយកូនហ្គោល។ ក្រោយប៉ះទង្គិចគាត់នៅដឹងខ្លួននិង និយាយកម្មតា តែក្រោយប៉ុន្មានថ្ងៃ គាត់សង្កេតឃើញថា ពិបាកធ្វើចលនាកាន់តែខ្លាំងឡើង ជួនកាលវង្វេងវង្វាន់និងមិនអាចធ្វើចលនា ចំហៀងខ្លួនខាងស្តាំ។ តាមការពិពណ៌នាខាងលើ ជ្រើសរើសយកប្រភេទសរសៃឈាម ដែលទំនងជាមានការពាក់ព័ន្ធច្រើនជាងគេ?
A កកឈាមក្នុង Subdural (Subdural hematoma)
B កកឈាមក្នុង Epidural (Epidural hematoma)
C ដាច់ការ៉ូទីត (Carotid dissection)
D ខ្ទាំខួរក្បាល (Brain contusion)
E របួសសរសៃឈាមរីកប៉ោងក្នុងប្រអប់លលាដ៏ក្បាល
{"name":"Part B", "url":"https://www.quiz-maker.com/QPREVIEW","txt":"1 តើរោគសញ្ញាខាងក្រោមមួយណាមិនមែនជារោគសញ្ញាតែងកើតមានឬ ក្លាស៊ីកចំពោះការបាក់បាតប្រអប់លលាដ៏ក្បាល (basal skull fracture)?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
More Quizzes
Well
1058
Identif
10516
After Summit Trivia - 11/2022
10514
Do you really know Animal Jam?
520
TEAM 2 QUIZ
10512
History of Code Part 1
740
The election (also to make it fun please just don’t vote for yourself)
740
Political poll
1050
Which red lights fart signs member are you
9424
Car Rental Insights Quiz
320
Strategic Thinking
210
Forest Ecosystem
10518