Voie Orale Solide (Q480) (201-400) GECHPOR LOVE VIVORN
201 មួយណាមិនមែនជាគុណវិបត្តិនៃសំភារៈផ្ទុកធ្វើពីប្លាស្ទិច សម្រាប់ផ្ទុក (ច្រក) collyre ?
A ពិបាកស្តេរីលដោយប្រើកំដៅ
B វាមិនថ្លាដូចកែវ
C វាអាចឲ្យអុកស៊ីសែនក្នុងខ្យល់ឆ្លងកាត់វាបាន
D វាស្រាលជាងកែវ
202 ទម្រង់មួយណាដែលគេអាចប្រើតាម route/voie ផ្សេងក្រៅពី ophthalmic route / voie ophtalmique បាន ?
A Collyre
B Eye drops/goutte ophtalmique
C Ointment/pommade
D Ophtalmic bath/Bain oculaire
203 ល្អង (particles/particules) ក្នុង ophthalmic suspension/suspensions collyres ត្រូវមានទំហំតូចជាង :
A 1 µ
B 10 µ
C 90 µ
D 900 µ
204 តើភ្នែកជា(មិនឈឺ) អាចធន់ទ្រាំដោយមិនមានឈឺចាប់ខ្លាំង មិនហូរទឹកភ្នែក ពី pH ប៉ុន្មានដល់ប៉ុន្មាន?
A 7,0 < pH < 7,4
B 7,4 < pH < 7,7
C 6 < pH < 8
D 4 < pH < 10
205 សារធាតុណាមួយដែលគ្មាន release effect/effet retard លើ collyres ?
A PEG
B MC
C Ammonium quaternaire
D Gels de résine vinylique
206 (Dans la préparation de collyre, l'ammonium quaternaire peut s'utiliser comme suivant sauf un, lequel?) នៅក្នុងការផលិត collyre គេអាចប្រើ NH4+ (quaternary ammonium/l'ammonium quaternaire) ជា ៖
A Buffer/tampon
B isotonic agent/isotonisant
C Bactericide/Bactéricide
D ចម្លើយ C,D
207 ណាមួយមិនមែនជាសារធាតុផ្សំសម្រាប់ផលិត ophtalmic ointment / pommades ophtalmiques ?
A Vaseline; Vaseline oil/huile vaseline ថែម lanoleine/lanoléine
B Polyvinylpyrrolidone
C PEG
D Antioxydants, Stabilisants,
208 ភាពស្តេរីល(sterility/stérilité) នៃ ointments/pommades អាចត្រូវទទួលបានដោយ៖
A ការប្រើកំដៅស្ងួត
B ការប្រើកំដៅសើម
C ការផលិតកុំឲ្យប៉ះមេរោគ
D ចម្រោះស្តេរីល
209 ណាមួយមិនត្រឹមត្រូវថាជាលក្ខណៈនៃសារធាតុផ្សំសម្រាប់ផលិត ointments / pommades ?
A មាន consistency/consistance ល្មម ងាយនឹងលន (apply/étaler) បានស្រួលដោយចលនារបស់ត្របកភ្នែក
B គ្មានប្រតិកម្មជាមួយជាតិសកម្ម
C ត្រូវតែមានចំណុចរលាយនៅ 36°C
D មិនបណ្តាលឲ្យកាត់ (irritation)
210 បាតុភូតចំណុចសំខាន់មួយណាត្រូវចៀសវាងក្នុងពេលផលិត ointment/pommades ៖
A Consistency/consistance រឹងជ្រុលពុំបាន semi-solide
B ភាពមិនសព្វដែលងាយនឹងកើតមានដោយកូរឆាប់ពេក
C ភាពណឺតដែលងាយនឹងបាត់បង់
D ការញែកផាស (phase) តាមសារធាតុផ្សំ ដែលងាយនឹងកើតមាន
211 សំណើណាមួយដែលមិនពិត ពាក់ព័ន្ធនឹងការផលិត ប៉ូម៉ាតដាក់ភ្នែក ?
A ជាតិសកម្មទាំងអស់ដាក់ចូលផ្ទាល់ទៅក្នុងសារធាតុផ្សំរំលាយហើយ
B ជាតិសកម្ម liposolubles ទាំងអស់ដាក់ចូលផ្ទាល់ទៅក្នុងសារធាតុផ្សំ
C ជាតិសកម្ម hydrosolubles ទាំងអស់ត្រូវរំលាយក្នុងទឹកបន្តិច
D ជាតិសកម្ម hydrosolubles ទាំងអស់ដាក់ចូលទៅក្នុង lanoleine/lanoléine បន្តិច
212 ណាមួយជាសារធាតុផ្សំរលាយក្នុងទឹក (soluble excipients/excipients soluble) សម្រាប់ផលិត suppositary/suppositoires ?
A Cacao butter/beurre de cacao
B Hard glycerine /glycérine solidifié
C Synthesis glycerine /glycéride synthétique
D PEG
213 ណាជាសារធាតុផ្សំរលាយដោយកំដៅ សម្រាប់ផលិត suppository/suppositoires?
A Cacao butter/beurre de cacao
B Hard glycerine /glycérine solidifié
C Synthesis /glycerine /glycéride synthétique
D ចម្លើយ A,B,C
214 ណាមួយមិនមែនជាតេស្ត (test/essays) ត្រូវធ្វើលើសារធាតុផ្សំប្រើសម្រាប់ផលិត suppository/suppositoires ?
A Solidification point/point de solidification
B Density/densité, hardness/dureté
C Refraction index/ indice de réfraction
D Opacity/opacité
215 ដើម្បីវាស់ភាពរឹងនៃសារធាតុផ្សំសម្រាប់ផលិត suppository / suppositoires គេប្រើអ្វី ?
A Hardness meter/le duromètre
B Penetrometer/le pénétromètre
C Nephelometer/le néphélomètre
D Spectrophotometer/le spectrophotomètre
216 ប្រយោគមួយណាដែលេរៀបរាប់តាមលំដាប់ពីវិធីផលិត suppositoires ?
A 1. រំលាយជាតិសកម្ម , 2. រំលាយសារធាតុផ្សំ(excipients) , 3. លាយលើភ្លើងតិចៗ , 4. ចាក់ចូល ក្នុងពុម្ព , 5. ចិតកៀសឲ្យស្អាត , 6. ទុកពុម្ពឲ្យត្រជាក់បន្តិច , 7. ដោះពុម្ព , 8. ទុកពុម្ពឲ្យត្រជាក់.
B 1. រំលាយជាតិសកម្ម , 2. រំលាយសារធាតុផ្សំ(excipients) , 3. លាយ , 4. ចាក់ចូលក្នុងពុម្ព , 5. ចិតកៀសឲ្យស្អាត , 6. ទុកពុម្ពឲ្យត្រជាក់បន្តិច , 7. ទុកពុម្ពឲ្យត្រជាក់ , 8. ដោះពុម្ព.
C 1. រំលាយជាតិសកម្ម , 2. រំលាយសារធាតុផ្សំ(excipients) , 3. លាយលើភ្លើងតិចៗ , 4. ចាក់ចូល ក្នុងពុម្ព , 5. ទុកពុម្ពឲ្យត្រជាក់បន្តិច , 6. ចិតកៀសឲ្យស្អាត , 7. ទុកពុម្ពឲ្យត្រជាក់ , 8. ដោះពុម្ព.
D 1. ទុកពុម្ពឲ្យត្រជាក់បន្តិច , 2. រំលាយសារធាតុផ្សំ(excipients) , 3. លាយ , 4. ចាក់ចូល ក្នុងពុម្ព , 5. រំលាយជាតិសកម្ម , 6. ចិតកៀសឲ្យស្អាត , 7. ទុកពុម្ពឲ្យត្រជាក់ , 8. ដោះពុម្ព.
217 Carbowax គឺជាល្បាយនៃ PEG 4000 ដែលមានចំណុចរលាយ 52°C ជាមួយនឹង PEG 6000 ដែលមានចំណុច រលាយ 60°C ។ រីឯខ្លួនមនុស្សមានសីតុណ្ហភាព37°C។ ហេតុអ្វីបានជាគេអាចប្រើវាជាសារធាតុផ្សំ សម្រាប់ផលិត suppository /suppositoires បាន? ពីព្រោះ៖
A ល្បាយនេះរលាយនៅ 37°C
B ល្បាយនេះរលាយក្នុង anal mucus/muqueuse anale
C ល្បាយនេះមានប្រតិកម្មជាមួយ anal mucus/muqueuse anale
D ល្បាយនេះក្លាយជា liquide ពេលចូលក្នុងខ្លួនមនុស្ស
218 បាតុភូតមួយសំខាន់ដែលគេត្រូវចៀសវាងក្នុងពេលផលិត suppository / suppositoires គឺ៖
A ភាពស្តេរីលដែលពិបាកនឹងទទួលបាន
B ភាពសព្វស្មើសាច់ដែលពិបាកនឹងធ្វើឲ្យបាន
C ភាពណឺតដែលងាយនឹងបាត់បង់ភ្លាមៗ
D ភាពរលាយជ្រុលដែលអាចនឹងកើតបាន
219 បាតុភូត ភាពរលាយជ្រុល (over melting/surfusion) ក្នុងពេលផលិត suppository / suppositoires គឺមានន័យថា៖
A ល្បាយរលាយនៅសីតុណ្ហភាពខ្ពស់ជាងធម្មតា
B ល្បាយរំលាយជាតិសកម្មច្រើនជាងធម្មតា
C ល្បាយក្លាយជារាវ នៅពេលចូលក្នុងខ្លួនមនុស្ស
D ល្បាយរលាយហើយលែងកកវិញ
220 ដើម្បីចៀសវាងបាតុភូត ភាពរលាយជ្រុល (over melting/surfusion) ក្នុងពេល ផលិត suppositoires គេត្រូវ ៖
A ប្រើ water bath/bain Marie កំពុងពុះ
B ដុតកំដៅម៉ាស់ល្បាយសន្សឹមៗ
C ដុតកំដៅម៉ាស់ល្បាយក្នុង sand bath /bain de sable
D ថែម thickening/épaississant ពេលដុតកំដៅម៉ាស់ល្បាយ
221 ណាមួយដែលមិនមែនជាគុណភាពនៃសារធាតុផ្សំប្រើសម្រាប់ផលិត suppository / suppositoires ?
A ត្រូវព្រលែងជាតិសកម្មយ៉ាងលឿនទៅឲ្យជាលិកា (tissus)
B ត្រូវមាន tolerance / tolérance ល្អជាមួយ anal mucus / muqueuse rectale
C ត្រូវមាន consistency semi-solid / consistance semi-solideនៅពេលប្រើប្រាស់វា
D មិនត្រូវមានប្រតិកម្មជាមួយជាតិសកម្មដែលដាក់បញ្ចូល
222 "ត្រូវព្រលែងជាតិសកម្មយ៉ាងលឿនទៅឲ្យជាលិកា (tissus). ត្រូវព្រលែងជាតិសកម្មទាំងអស់ទៅឲ្យជាលិកា (tissus). ត្រូវមាន tolerance/tolérance ល្អជាមួយ anal mucus/muqueuse rectale. មិនត្រូវមានប្រតិកម្មជាមួយជាតិសកម្មដែលដាក់បញ្ចូល។ ទាំងនេះជាគុណភាពនៃ ៖"
A excipients ប្រើសម្រាប់ផលិត eyes ointment/pommades ophtalmique
B excipients ប្រើសម្រាប់ផលិត ovules
C excipients ប្រើសម្រាប់ផលិត suppositary/suppositoire
D recipients/récipients ប្រើសម្រាប់ច្រក ovules
223 "ដោយប្រើ measuring pump/pompe doseuse ម៉ាស់ suppository/suppositoire បានត្រូវបង្ហូរចូលទៅក្នុងពុម្ព ដែលគេប្រើវាជាសំភារៈវេចខ្ចប់តែម្តង។ តើគេហៅពុម្ពនេះថាជាអ្វី?"
A Mold/moule
B Punch/poinçon
C Packing mold/moule emballage
D Die/matrice
224 ខាងក្រោមនេះ ជាប្រយោគដែលទាក់ទងនឹងការវេចខ្ចប់ suppository / suppositoires លើកលែងតែមួយ តើមួយណា ?
A suppository/les suppositoires វេចខ្ចប់ក្នុង packaging mold/moules emballages
B suppository/les suppositoires ដាក់ក្នុងចន្លោះ 2បន្ទះមានរន្ធស្រាប់ (demi- alvéoles préformés) ដែលបន្ទាប់មកគេអ៊ុតភ្ជាប់គ្នាដោយលនកាវ និងកំដៅ
C suppository/les suppositoires វេចខ្ចប់ក្នុងបន្ទះ cellulose acetate/acétate de cellulose ឬពី PVC
D suppository/les suppositoires វេចខ្ចប់ក្នុងបន្ទះ aluminium mold/moules en aluminium
225 "គឺជាផលិតផលដែលមាន consistancy/consistance រឹងមានរាងដូចស៊ុត ប្រើសម្រាប់ស៊កបញ្ចូលក្នុង sexual hole/cavité sexuelle លើមាត់ស្បូនរបស់ស្ត្រី។ គឺជានិយមន័យនៃ៖"
A Ovules
B Suppository/suppositoires
C Suppository mold/suppositoires moules
D Ovules mold/ovules moules
226 "គឺជាផលិតផលដែលមាន consistancy/consistance រឹងមានរាងដូចស៊ុត វេចខ្ចប់ក្នុងពុម្ពធ្វើអំពី thermoformable plastic/plastique thermoformable ប្រើសំរាប់ស៊កបញ្ចូលក្នុង sexual hole/cavité sexuelle លើមាត់ស្បូនរបស់ស្ត្រី។ គឺជានិយមន័យនៃ៖"
A Ovules
B Suppositoires
C Suppositoires moules
D Ovules mold/ovules moules
227 ចំណុចសំខាន់ក្នុងការជ្រើសរើសសារធាតុផ្សំ ដើម្បីផលិត ovules គឺត្រូវឲ្យ excipient នោះ ៖
A រលាយនៅ 36°C
B រលាយនៅក្នុង liquide vaginal
C រលាយហើយលែងកកវិញ
D ចម្លើយ A,B
228 ចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងពេលផលិត ovules គឺ៖
A ត្រូវឲ្យ ovules រលាយនៅ 36°C
B ត្រូវឲ្យ ovules រលាយនៅក្នុង vaginal liquid/liquide vaginal
C ត្រូវចៀសវាងបាតុភូត over melting/surfusion
D ត្រូវចៀសវាងបាតុភូត melting/fusion
229 មួយណាដែលមិនមែនជា chemical test/essais chimiques នៃ ovules ?
A Acid index/Indice d'acide
B Hydroxide index/indice d'hydroxyde, peroxide index/indice de peroxyde
C Refraction index/indice de réfraction
D Iodine index/Indice d'iode
230 Physiological test/essai physiologique ovules ត្រូវធ្វើ ៖
A នៅលើសត្វ
B នៅលើ healthy volunteers /volontaires sains
C នៅលើអ្នកជម្ងឺ
D នៅមន្ទីរពិសោធន៍ បាក់តេរីសាស្រ្ត
231 មួយណាដែលមិនមែនជា organoleptic control/contrôle organoleptique នៃ ovules ?
A ទិដ្ឋភាពស្មើសាច់
B គ្មានស្នាមប្រេះ
C ជាតិសកម្មមិនកកក្រាំងនៅកន្ទុយ ovules
D ជាតិសកម្មមិនកកគរនៅក្នុងសាច់ ovules
232 ចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងពេលផលិត vaginal tablet / comprimés gynécologiques គឺ ៖
A Vaginal tablet/comprimés gynécologiques ត្រូវរលាយនៅ 36°C
B Vaginal tablet/comprimés gynécologiques ត្រូវរលាយក្នុងបរិមាណដ៏តិចបំផុតនៃ vaginal liquid/liquide vaginal
C Vaginal tablet/comprimés gynécologiques ត្រូវមាន consistancy/consistance ទន់ល្មមងាយដាក់ចូល
D Vaginal tablet/comprimés gynécologiques ត្រូវតែមានរាងជាបេះដូង
233 មួយណាមិនមែនជាលក្ខណៈទាក់ទងនឹង vaginal tablet / comprimés gynécologiques ?
A Vaginal tablet/les comprimés gynécologiques មិនត្រូវធ្វើឲ្យប្រែប្រួល pH normal ដែលចូលរួមក្នុងស្វ័យការពារតទល់នឹងមេរោគមកពីខាងក្រៅ
B Vaginal tablet/les comprimés gynécologiques ត្រូវតែរលាយក្នុងបរិមាណវត្ថុរាវដ៏តឹចតួចបំផុតរបស់ vagin
C ជាតិសកម្មរបស់ Vaginal tablet/les comprimés gynécologiques ត្រូវតែជ្រៀតចូលគ្រប់ក្រហែងនៃ vagin ដើម្បីឲ្យមានសកម្មភាពនៅនឹងកន្លែង
D សរសៃឈាមនៃ vaginal/vagin ធ្វើឲ្យជាតិសកម្មរបស់ Vaginal tablet/les comprimés gynécologiques រត់ចូលទៅក្នុងឈាមបាន ជាការតម្រូវឲ្យមាន hepatic first pass effect/premier passage hépatique
234 មួយណាមិនមែនជាទំរង់នៃ vaginal tablet/comprimés gynécologiques ?
A Round biconvex/rondes bombées
B lozenge/losange
C Heart form/en forme de coeur
D Square/carré
235 Sodium lauryl sulfate/Le laurylsulfate de sodium ត្រូវបានប្រើប្រាស់ក្នុងការផលិត vaginal tablet/compprimés gynécologiques ដោយសារ power/pouvoir ៖
A Moussant
B Binder/agglutinant
C Wetting/mouillant
D ចម្លើយ A,C,D
236 រយ:ពេលកំណត់នៃ desagregation/désagrégation ឬ disintegration/délitement នៃ vaginal tablet/comprimés gynécologiques គឺ ៖
A 15 min
B 30 min
C 60 min
D 90 min
237 ខាងក្រោមនេះជាប្រយោគដែលពាក់ព័ន្ធនឹងការប្រើប្រាស់ vaginal tablet / comprimés gynécologiques ។ តើប្រយោគណាមួយដែលមិនត្រឹមត្រូវ ?
A Vaginal tablet/comprimés gynécologiques ត្រូវស៊កបញ្ចូលរហូតដល់មាត់ស្បូន
B មុននឹងប្រើគេត្រូវផឹកទឹកមួយកែវធំដើម្បីឲ្យសំណើមក្នុង vagin កើនឡើង
C មុននឹងប្រើគេត្រូវជ្រលក់ទឹកហើយលើកឡើងភ្លាមដើម្បីផ្សើមវា
D គេច្រើនប្រើវានៅពេលរៀបចូលដេក
238 មុននឹងប្រើ vaginal tablet/comprimé gynécologique យើងត្រូវ៖
A កិនបំបែកវា
B ផ្សើមវា
C ត្រាំវាក្នុងប្រេងរយៈពេល 2-3នាទី
D ត្រាំវាក្នុងទឹកកក
239 ការប្រើប្រាស់ vaginal tablet/comprimés gynécologiques : vaginal tablet/comprimé gynécologique ត្រូវដាក់នៅនឹង៖
A ផ្នែកខាងក្នុងបំផុតនៃស្បូន
B ក្នុងស្បូន
C កស្បូន
D ផ្នែកខាងក្នុងនៃ vagin ក្បែរមាត់ស្បូន
240 ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ lactose ក្នុងការផលិត vaginal tablet/comprimé gynécologique លើកលែងតែ៖
A វាក្លាយជាacide lactique
B វាមានរសជាតិផ្អែមធ្វើឲ្យស្រីៗចូលចិត្ត
C ចៀសវាងការកកើតជាផ្សិតនៅនឹង vagin
D ធ្វើឲ្យ pH ត្រលប់មកកំរិតធម្មតាវិញរហ័ស
241 Sodium lauryl sulfate/laurylsulfate de sodium ត្រូវបានគេប្រើនៅក្នុងការផលិត vaginal tablet/comprimé gynécologique ជា៖
A Diluent/diluant
B Binder/agglutinant
C Moussant
D Colorant
242 ខាងក្រោមនេះ គឺជាប្រយោគពាក់ព័ន្ធនឹង capsules vaginales លើកលែងតែ៖
A គឺជា capsules ទន់ដែលមានសំបកធ្វើអំពី gelatin/gélatine, glycerine/glycérine et dimeticone/diméticone
B សារធាតុផ្សំដែលគេប្រើគឺ diméthylpolysiloxane
C សារធាតុផ្សំដែលគេប្រើផ្សេងទៀតគឺ : Palm oil/huile de palme, soya oil hydrogene/huile de soja hydrogénée
D គេប្រើវានៅពេលថ្ងៃត្រង់បន្ទាប់ពីសំរាកថ្ងៃត្រង់ហើយ
243 ខាងក្រោមនេះ គឺជាប្រយោគពាក់ព័ន្ធនឹង vaginal instillation capsule/capsules pour instillation vaginale លើកលែងតែមួយណា ?
A គឺជា capsules ទន់ដែលមានសំបកធ្វើអំពី gelatin/gélatine, glycerine/glycérine et dimeticone/diméticone
B វាមានរាងដូចជាផ្លែ pear/poire
C គេប្រើវាសំរាប់ព្យបាល infections rectales
D គេប្រើវាដោយច្រឹបចុងវាហើយច្របាច់បង្ហូរ suspension ទៅក្នុង vagin
244 "ជាផលិតផលរាវសំរាប់លាបលើ mucus/muqueuses ក្នុងមាត់ និងក្នុងដើមបំពង់ក។ នេះគឺជានិយមន័យនៃ៖"
A Garagarism/gargarisme
B Collutory/collutoire
C Nasal drop/goutte nasale
D Solution for nasal washing/solution pour lavage nasal
245 "បំពង់ជ្រមុជក្នុងទឹក (Ducked cylinder/tube plongeur), សន្ទះ (Stopper/clapet), រ៉េស្ស័រ (ressort), ក្បាលចុច (push button/bouton poussoir)។ ទាំងនេះគឺជាគ្រឿងដែលផ្គុំគ្នាបង្កើតបានជា៖"
A Propulsor/Propulseur
B Propulsor by compressing gas/Propulseur à gaz comprimé
C Valve
D Propulsor by liquefied gas/Propulseur à gaz liquéfié
246 "1. ការបាញ់រោយទៅក្រៅពឹងផ្អែកតែកម្លាំងមេកានិចតែប៉ុណ្ណោះ។ 2. ដើម្បីឲ្យបានសំពាធខ្លាំង ជាចាំបាច់ត្រូវមានឧស្ម័ន 50%នៃមាឌរបស់ដប។ 3. បើអ្នកប្រើច្រឡំចុចប៊ូតុងពេលដបក្បាលចុះក្រោម ឧស្ម័ននឹងចេញអស់ក្នុងរយៈ 2 ឬ ៣វិនាទី។ ទាំងនេះគឺជាផលអាក្រក់នៃ៖"
A Gas propulser/gaz propulseur.
B Compressed gas/gaz comprimé.
C Spray of compressed gas/Pulvérisateur à gaz comprimé.
D Spray of liquid gas/Pulvérisateur à gaz liquéfié.
247 "1. Fréon 11 ; 2. Fréon 12 ; 3. Fréon 22 ; 4. Fréon 114. ទាំងនេះគឺជាឧស្ម័នប្រើក្នុងវិស័យឱសថសាស្រ្តជា៖"
A ឧស្ម័នសំរាប់ធាក់បញ្ចេញក្នុង Spray of compressed gas/pulverisateur à gaz comprimé
B Compressed gas/gaz comprimé
C Liquid gas/gaz liquéfié
D Freezing gas/gaz ធ្វើឲ្យត្រជាក់
248 "ជាផលិតឱសថរាវ ឬពាក់កណ្តាលរឹង ឬម្សៅ ប្រើសំរាប់ បន្តក់ បាញ់ រោយ ផ្លុំ លាប ក្នុងរន្ធត្រចៀក ឬលាងរន្ធត្រចៀក។ គឺជានិយមន័យនៃ៖"
A ផលិតផលឱសថសំរាប់ភ្នែក
B ផលិតផលឱសថសំរាប់ច្រមុះ
C ផលិតផលឱសថសំរាប់ត្រចៀក
D ផលិតផលឱសថសំរាប់លាបលើស្បែក
249 ការប្រើប្រាស់ផលិតផលឱសថសំរាប់ត្រចៀកត្រូវគិតគូរជាដំបូងអំពី៖
A ទំងន់របស់ជម្ងឺ
B ការព្យបាលដែលយើងចង់បាន
C សភាពរបស់ក្រដាសត្រចៀក
D ចំនួនរបស់មេរោគ
250 សកម្មភាពនៃការព្យបាល ដែលបានពីការប្រើប្រាស់ផលិតផលឱសថសំរាប់ត្រចៀកគឺ ៖
A សកម្មភាពចូលក្នុងជ្រៅ
B សកម្មភាពទូទៅ
C សកម្មភាពនៅនឹងកន្លែង
D សកម្មភាពចូលក្នុងឈាម
251 ខាងក្រោមនេះជា vehicle/vehicule ប្រើប្រាស់ក្នុងការផលិតឱសថសំរាប់ត្រចៀក លើកលែងតែមួយណា?
A ទឹក
B Glycerin/la glycérine
C Methanol/le méthanol
D Propylen-glycol/le propylène-glycol
252 គ្រោះឆ្លងមេរោគពីការប្រើប្រាស់ផលិតផលឱសថសំរាប់ត្រចៀក លើកទី1 ទៅលើកទី2 បានត្រូវចៀសវាងបានច្រើនបំផុតដោយ ៖
A ការបន្តក់
B ការលាបលនផ្ទាល់
C ការប្រើដបបាញ់បញ្ចេញ
D តម្បារផ្សើមផលិតផល
253 "ជាផលិតផលពាក់កណ្តាលរឹងប្រើសំរាប់ លាបនៅនឹងកន្លែង មានសារធាតុផ្សំតែមួយផាស(phase) ដែលក្នុងនោះគេអាចដាក់សារធាតុរឹងឬរាវ ។ គឺជានិយមន័យនៃ៖"
A Cream/crème
B Gel
C Ointment/Pommade
D Lotion
254 "ជាផលិតផលពាក់កណ្តាលរឹងប្រើសំរាប់លាបនៅនឹងកន្លែង មានសារធាតុផ្សំពីរផាស(phase)។ គឺជានិយមន័យនៃ៖"
A Cream/crème
B Gel
C Ointment/Pommade
D Paste/Pâte
255 "ជាផលិតផលពាក់កណ្តាលរឹងប្រើសំរាប់លាបនៅនឹងកន្លែង កើតឡើងដោយវត្ថុរាវធ្វើឲ្យទៅជាចៅហួយដោយប្រើភ្នាក់ងារធ្វើឲ្យទៅជាចៅហួយ។ គឺជានិយមន័យនៃ៖"
A Cream/crème
B Gel
C Ointment/Pommade
D Paste/Pâte
256 "ជាផលិតផលពាក់កណ្តាលរឹងប្រើសំរាប់លាបនៅនឹងកន្លែង ក្នុងនោះមាន សមាមាត្រម្សៅម៉ដ្ឋខ្ពស់ រាយប៉ាយនៅក្នុងសារធាតុផ្សំមួយ ឬច្រើន។ គឺជានិយមន័យនៃ៖"
A Cream/crème
B Gel
C Ointment/Pommade
D Paste/Pâte
257 ខាងក្រោមនេះ ជាកត្តាដែលចូលរួមក្នុងចលនការ (mechanism/mécanisme) នៃជម្រាបធាតុសកម្មចេញពីផលិតផលពាក់កណ្តាលរឹង ប្រើសំរាប់លាបនៅនឹងកន្លែង ចូលទៅក្នុងសាច់ លើកលែងតែមួយណា?
A ប្រភេទនៃធាតុសកម្ម
B សារធាតុផ្សំ
C កន្លែងលាប
D ចំណុចរលាយរបស់ធាតុសកម្ម
258 ខាងក្រោមនេះ ជាឥទ្ធិពលនៃសារធាតុផ្សំលើជម្រាបធាតុសកម្មចេញពីផលិតផលពាក់កណ្តាលរឹងប្រើសំរាប់លាបនៅនឹងកន្លែង ចូលទៅក្នុងសាច់ លើកលែងតែមួយណា?
A ប្រភេទគីមីនៃសារធាតុផ្សំ
B លក្ខណៈរូបនិងមេកានិចនៃសារធាតុផ្សំ
C វត្តមានឬគ្មានភ្នាក់ងារ surfactant / surfactif
D ពណ៌របស់សារធាតុផ្សំ
259 "ប្រយោគខាងក្រោមនេះសុទ្ធតែពិត លើកលែងតែមួយ តើមួយណា? ដើម្បីបង្កើនការបង្ហួត គេត្រូវ ៖"
A ពង្រីកផ្ទៃពោលគឺវាតផលិតផលឲ្យកាន់តែស្តើង
B តម្លើងសីតុណ្ហភាពត្បិត Pm កើនតាមសីតុណ្ហភាព
C បន្ថយសំពាធ ដោយបក់បំបាត់ចំហាយដែលកើតឡើង
D បង្កើនសំពាធ ដោយបង្កើតសុញ្ញកាស
260 ប្រយោគខាងក្រោមនេះ សុទ្ធតែជាគ្រឿងផ្សំ(បំណែក) នៃ nebulizer/nébullisateur លើកលែងតែមួយ តើមួយណា?
A ប្រព័ន្ធបាញ់រោយវត្ថុរាវ
B បន្ទប់សម្ងួត
C ប្រព័ន្ធខ្យល់កួច(cyclone) សំរាប់ញែក
D ប្រព័ន្ធបាញ់រោយវត្ថុរឹង
261 "ប្រយោគខាងក្រោមនេះ សុទ្ធតែពិត លើកលែងតែមួយ តើមួយណា? ការសម្ងួតដោយប្រើ Nebulizer/Nébulisateur ប្រើសម្រាប់សារធាតុ ៖"
A មិនងាយខូចដោយកម្តៅនិងអុកស៊ីសែន
B ត្រូវកម្តៅមិនបាន
C ងាយរងអុកស៊ីដកម្ម
D ត្រូវទឹកមិនបាន
262 ចំណុចប្រសព្វបីនៃ lyophilisation មាន 3 status/états ជួបគ្នា គឺ៖
A វត្ថុរឹង, វត្ថុរាវ, អណ្តាតភ្លើង
B វត្ថុរាវ, ឧស្ម័ន, អណ្តាតភ្លើង
C វត្ថុរឹង, វត្ថុរាវ, ឧស្ម័ន
D ចំហាយ, ឧស្ម័ន, អណ្តាតភ្លើង
263 Lyophilisator / Lyophilisateur ចែកចេញជា ៖
A 1 មណ្ឌល (enceinte) : Freezing and also sublimation / congélation et aussi sublimation
B 2 មណ្ឌល (enceintes) : Freezing / congélation, sublimation and also / et aussi condensation
C 3 មណ្ឌល (enceintes) : Freezing / congélation, sublimation, condensation
D 4 មណ្ឌល (enceintes) : dissolution, freezing / congélation, sublimation, condensation
264 Lyophilisation ត្រូវឆ្លងកាត់៣ដំណាក់កាលបន្តបន្ទាប់គ្នា គឺ៖
A Dispersion of active ingredient/ dispersion du principe actif > Freezing of liquid/ congélation du liquide > Sublimation of frozen solid/ sublimation du solide congelée.
B Freezing of liquid /congélation du liquide > Sublimation of frozen solid/ Sublimation du solide congelé > Condensation of vapor/ condensation de la vapeur.
C Dispersion of active ingredient/ dispersion du principe actif > Sublimation of frozen solid/ sublimation du solide congelé > Condensation of vapor/de la vapeur.
D Sublimation of frozen solid/ sublimation du solide congelée > Dissolution of active ingredient/ Dissolution du principe actif > Condensation of vapor/ condensation de la vapeur.
265 ដើម្បីទទួលល្បាយសព្វបានងាយ គេត្រូវឲ្យម្សៅគ្រាប់ មានដង់ស៊ីតេ និងទំហំប្រហាក់ប្រហែលគ្នា។ ដើម្បីទទួលបានបែបនេះ គេត្រូវអនុវត្តប្រតិបត្តិការជាបន្តបន្ទាប់ដូចតទៅ៖
A Compactage > Sifting/tamisage > Pulverization/pulvérisation
B Compactage > Granulation
C Pulverization/pulvérisation > Sifting/tamisage > Compactage (to omit)
D Wetting with a solvent/mouillage par un solvant > Granulation > Calibration / calibrage
266 តើមួយណាជាឈ្មោះ agitateur ខាងស្តាំនេះ ?
A Electromagnetic stirrer /agitateur électromagnétique
B Ultrasonic stirrer/agitateur à ultrasons
C Pallet stirrer/agitateur à palettes
D Helix stirrer/agitateur à helices
267 តើមួយណាជាឈ្មោះ agitateur ខាងស្តាំនេះ ?
A Electromagnetic stirrer /agitateur électromagnétique
B Ultrasonic stirrer/agitateur à ultrasons
C Pallet stirrer/agitateur à palettes
D Turbine stirrer/agitateur à turbine
268 តើមួយណាជាឈ្មោះ agitateur ខាងស្តាំនេះ ?
A Electromagnetic stirrer/agitateur électromagnétique
B Ultrasonic stirrer/agitateur à ultrasons
C Pallet stirrer/agitateur à palettes
D Turbine stirrer/agitateur à turbine
269 តើមួយណាជាឈ្មោះ agitateur ខាងស្តាំនេះ ?
A Electromagnetic stirrer/agitateur électromagnétique
B Ultrasonic stirrer/agitateur à ultrasons
C Pallet stirrer/agitateur à palettes
D Turbine stirrer/agitateur à turbine
270 តើមួយណាជាឈ្មោះ Stirrer/agitateur ខាងស្តាំនេះ?
A Stirer electromagnetic/agitateur électromagnétique
B Ultrasonic stirrer/agitateur à ultrasons
C Pallet stirrer/agitateur à palettes
D Turbine stirrer/agitateur à turbine
271 តើមួយណាជាឈ្មោះ agitateur ខាងស្តាំនេះ?
A Cream stirrer/mélangeur pour crème
B Ultrasonic stirrer/agitateur à ultrasons
C Pallet stirrer/agitateur à palettes
D Turbine stirrer/agitateur à turbine
272 តើមួយណាជាឈ្មោះ mixer/mélangeur ខាងស្តាំនេះ?
A Cubic mixer/mélangeur cubique
B V shap mixer/mélangeur en V
C Turbula mixer/mélangeur Turbula
D Fouet mixer/mélangeur à fouet
273 តើមួយណាជាឈ្មោះ mixer/mélangeur ខាងស្តាំនេះ?
A Cubic mixer/mélangeur cubique
B V shap mixer/mélangeur en V
C Turbula mixer/mélangeur Turbula
D Plowshare shape mixer/mélangeur à sac
274 តើមួយណាជាឈ្មោះ mélangeur ខាងស្តាំនេះ?
A Cubic mixer/mélangeur cubique
B V shap mixer/mélangeur en V
C Turbula mixer/mélangeur Turbula
D Double conic mixer/mélangeur double conique
275 តើមួយណាជាឈ្មោះ mélangeur ខាងស្តាំនេះ?
A Cubic mixer/mélangeur cubique
B V shap mixer/mélangeur en V
C Turbula mixer/mélangeur Turbula
D Cream mixer/mélangeur à crème
276 តើមួយណាជាឈ្មោះ mixer/mélangeur ខាងស្តាំនេះ?
A Cubic mixer/mélangeur cubique
B V shap mixer/mélangeur en V
C Turbula mixer/mélangeur Turbula
D Malaxeur
277 តើមួយណាជាឈ្មោះ mixer/mélangeur ខាងស្តាំនេះ?
A Ruban mixer/mélangeur à ruban
B Plowshare shape mixer/mélangeur à socs
C Arm mixer/mélangeur à bras
D Screw mixer/mélangeur à vis
278 តើមួយណាជាឈ្មោះ mixer/mélangeur ខាងស្តាំនេះ?
A Ruban mixer/mélangeur à ruban
B Plowshare shape mixer/mélangeur à socs
C Arm mixer/mélangeur à bras
D Planetary mixer/mélangeur planétaire
279 តើមួយណាជាឈ្មោះ mélangeur ខាងស្តាំនេះ?
A Ruban mixer/mélangeur à ruban
B Plowshare shape mixer/mélangeur à socs
C Arm mixer/mélangeur à bras
D Planetary mixer/mélangeur planétaire
280 តើមួយណាជាឈ្មោះ mélangeur ខាងស្តាំនេះ?
A Ribbon mixer/mélangeur à ruban
B Plowshare mixer/mélangeur à socs
C Arm mixer/mélangeur à bras
D Planetary mixer/mélangeur planétaire
281 ក្នុងចំណោមប៉ារាម៉ែត្រទាំងអស់នេះ មួយណាដែលអាចវាស់ ភាពសព្វ (homogeneity/l’homogénéité) បានច្បាស់ជាងគេ ?
A ញែករក (identify/identifier) ធាតុសកម្មតាមជំរៅផ្សេងៗនៃម៉ាស៊ីនលាយ (mixer/mélangeur)
B រកអត្រមាត្រា (assay/dosage) ធាតុសកម្មតាមជំរៅផ្សេងៗនៃម៉ាស៊ីនលាយ (mixer/mélangeur)
C ការពិនិត្យមើលដោយភ្នែកផ្ទាល់លើភាពខុសគ្នានៃម្សៅ តាមជំរៅផ្សេងៗនៃម៉ាស៊ីនលាយ (mixer/mélangeur)
D ការពិនិត្យមើលដោយភ្នែកផ្ទាល់លើពណ៌នៃម្សៅ តាមជំរៅផ្សេងៗនៃម៉ាស៊ីនលាយ (mixer/mélangeur)
282 "ទាក់ទងទៅនឹងការរំលាយ តើពត៌មានមួយណាដែលជាក់លាក់ជាងគេ ? ការរំលាយគឺជាប្រតិបត្តិការដែលរួមមាន ៖"
A បែងលំអិតសារធាតុមួយ ជាអង្គធាតុរឹង រាវ នឹង ឧស្ម័ន ឲ្យទៅជាម៉ូលេគុលក្នុងអង្គធាតុរាវ
B បែងលំអិតសារធាតុរឹងឲ្យមានលក្ខណៈជាម៉ូលេគុលចំពោះអង្គធាតុរាវ
C បែងលំអិតសារធាតុរឹងជាភាគតូចៗដាក់ក្នុងអង្គធាតុរាវ
D បំលែងពីសារធាតុរឹងទៅជាសារធាតុរាវ
283 តើបរិមាណនៃធាតុរំលាយមានមាឌប្រហែលប៉ុន្មានដងនៃធាតុរលាយ ដើម្បីឲ្យ គេនិយាយបានថា ធាតុរលាយនោះ "រលាយ(soluble)" ក្នុងធាតុរំលាយនោះ ?
A < 1 របស់អង្គធាតុរំលាយ
B រវាងពី 1 ទៅ 10 របស់អង្គធាតុរំលាយ
C រវាងពី 10 ទៅ 30 របស់អង្គធាតុរំលាយ
D រវាងពី 30 ទៅ 100 របស់អង្គធាតុរំលាយ
284 តើបរិមាណនៃធាតុរំលាយមានមាឌប្រហែលប៉ុន្មានដងនៃធាតុរលាយ ដើម្បីឲ្យ គេនិយាយបានថា ធាតុរលាយនោះ "រលាយខ្លាំងណាស់ (very soluble / très soluble)" ក្នុងធាតុរំលាយនោះ ?
A < 1 របស់អង្គធាតុរំលាយ
B រវាងពី 1 ទៅ 10 របស់អង្គធាតុរំលាយ
C រវាងពី 10 ទៅ 30 របស់អង្គធាតុរំលាយ
D រវាងពី 30 ទៅ 100 របស់អង្គធាតុរំលាយ
285 ទាក់ទងទៅនឹងការរំលាយសារធាតុមួយក្នុងធាតុរំលាយ តើពត៌មានមួយណាដែលខុស?
A Very soluble / très soluble : 1ភាគនៃសារធាតុរលាយក្នុង < 1ភាគនៃធាតុរំលាយ
B Freely soluble / facilement soluble : 1ភាគនៃសារធាតុរលាយក្នុង 1 ទៅ 10 ភាគនៃធាតុរំលាយ
C Soluble : 1ភាគនៃសារធាតុរលាយក្នុង 10 ទៅ 30 ភាគនៃធាតុរំលាយ
D Practically insoluble / pratiquement insoluble : 1ភាគនៃសារធាតុរលាយក្នុង 100 ទៅ 1000 ភាគនៃធាតុរំលាយ
286 ពាក្យ absolute ethanol / éthanol absolu សំដៅទៅលើ ៖
A Ethylic alcohol 30% / alcool éthylique 30%
B Ethanol 60% / ethanol 60%
C Alcohol/alcool
D Ethanol 95% up / éthanol à 95 % ou plus
287 "តើប្រយោគមួយណាដែលត្រឹមត្រូវ? Extractive dissolution/la dissolution extractive អនុវត្តលើ ៖"
A Drug / drogues មានប្រភពពីរុក្ខជាតិ ឬ ពីសត្វ
B Drug / drogues មានប្រភពពីរ៉ែ
C Drug / drogues មានប្រភពពីសារធាតុគីមី
D Drug / drogues មានប្រភពពីសំយោគ
288 "តើប្រយោគមួយណាដែលត្រឹមត្រូវ? Infusion/l'infusion អនុវត្តលើធាតុសកម្មដែល ៖"
A មិនខូចខាតនៅសីតុណ្ហភាព 100 oC.
B ខូចខាតតិចតួចនៅសីតុណ្ហភាព 100 oC.
C ខូចខាតនៅសីតុណ្ហភាព 100 oC.
D ខូចខាតខ្លាំងនៅសីតុណ្ហភាព 100 oC.
289 "តើប្រយោគមួយណាដែលត្រឹមត្រូវ? Decoction/décoction គឺ ៖"
A ការចំរាញ់ (extraction) ដោយប្រើធាតុរំលាយនៅ សីតុណ្ហភាព ambient / ambiante
B ការចំរាញ់ (extraction) ដោយប្រើធាតុរំលាយនៅ សីតុណ្ហភាព 50 °C.
C ការចំរាញ់ (extraction) ដោយប្រើធាតុរំលាយនៅ សីតុណ្ហភាព 70 °C.
D ការចំរាញ់ (extraction) ដោយប្រើធាតុរំលាយនៅ សីតុណ្ហភាពពុះ
290 "តើប្រយោគមួយណាដែលត្រឹមត្រូវ? Digestion គឺ៖"
A ការចំរាញ់ (extraction) ដោយត្រាំក្នុងធាតុរំលាយនៅសីតុណ្ហភាព ambient / ambiante.
B ការចំរាញ់ (extraction) ដោយត្រាំក្នុងធាតុរំលាយនៅសីតុណ្ហភាព 50 °C.
C ការចំរាញ់ (extraction) ដោយត្រាំក្នុងធាតុរំលាយនៅសីតុណ្ហភាព 70 °C.
D ការចំរាញ់ (extraction) ដោយត្រាំក្នុងធាតុរំលាយនៅសីតុណ្ហភាពក្រោមសីតុណ្ហភាពពុះ
291 "ការចំរាញ់ (extraction) ដោយត្រាំក្នុងធាតុរំលាយនៅសីតុណ្ហភាពក្រោមចំណុចរំពុះ។ វិធីនេះអនុវត្តចំពោះធាតុសកម្មដែលរលាយតិចណាស់ នៅពេល ត្រជាក់។ វិធីចំរាញ់ (extraction) នេះមានឈ្មោះថា៖"
A Digestion
B Warm maceration/La macération tiède.
C Infusion (ឆុង)
D Decoction/décoction
292 "ការចំរាញ់ (extraction) ដោយត្រាំ drug/drogue ក្នុងធាតុរំលាយមួយ។ វិធីនេះ អនុវត្តចំពោះធាតុសកម្មដែលរលាយខ្លាំងណាស់នៅពេលត្រជាក់។ វិធីចំរាញ់ (extraction) នេះមានឈ្មោះថា៖"
A Digestion
B Maceration/macération
C Infusion
D Decoction/décoction
293 មួយណាជាសទិសសន័យនៃពាក្យ Lixiviation ៖
A Decantation/decantation
B Percolation
C Continuous maceration/macération continue
D Continuous digestion/digestion continue
294 "មួយណាជាចម្លើយត្រឹមត្រូវ? វិធីជាសារវ័ន្តប្រើសម្រាប់ផលិត tincture / teinture ឬ alcohol extract / extrait alcoolique គឺ៖"
A Infusion
B Decoction/decoction
C Lixiviation
D Digestion
295 "មួយណាជាប្រយោគត្រឹមត្រូវ? Drug/drogues ប្រើនៅក្នុងវិធី lixiviation ត្រូវតែ ៖"
A ដាក់បញ្ចូលផ្ទាល់ទៅក្នុង percolateur តែម្ដង
B ដាក់បញ្ចូលទៅក្នុង percolateur ហើយត្រាំ 1ម៉ោងក្នុងទឹកមុននឹងបញ្ចូលធាតុរំលាយ
C រំលាយក្នុងធាតុរំលាយជាមុន ទើបដាក់បញ្ចូលទៅក្នុង percolateur
D ផ្សើមជាមួយធាតុរំលាយជាមុន ទើបដាក់បញ្ចូលទៅក្នុង percolateur
296 តើឧបករណ៏មួយណាដែលគេប្រើក្នុងការធ្វើ lixiviation ក្តៅ ?
A Lixiviateur
B Percolateur
C Soxhlet apparatus/appareil de Soxhlet
D Refrigerator/Réfrigérant
297 កត្តាណាដែលធ្វើឲ្យប្រែប្រួលលើចម្រោះ ៖
A Prefilter/préfiltre
B Accessory of filtration/adjuvant de filtration
C Temperature/temperature
D ចម្លើយ A,B,C, D
298 "មួយណាជាចម្លើយត្រឹមត្រូវ? ប្រតិបត្តិការមួយដែលធ្វើឲ្យកើតជាចំហាយដោយដុតវត្ថុរាវមួយឲ្យពុះ ហើយបង្កកចំហាយនោះឲ្យក្លាយជាវត្ថុរាវវិញមានឈ្មោះថា៖"
A Distillation
B Lyophilisation
C Under reflux extraction/extraction sous reflux
D Hot lixiviation/lixiviation à chaud
299 "មួយណាជាចម្លើយត្រឹមត្រូវ? ប្រតិបត្តិការមួយដែលត្រាំជាប្រចាំ ហើយបង្ហូរផលចំរាញ់បន្តិចម្ដងៗ ដោយគ្មានកើតជាចំហាយ ដោយគ្មានរំពុះធាតុរំលាយ មានឈ្មោះថា៖"
A Distillation
B Lyophilisation
C Under reflux extraction/extraction sous reflux
D Lixiviation
300 មួយណាជាចម្លើយត្រឹមត្រូវ? ប្រតិបត្តិការមួយដែលធ្វើឲ្យវត្ថុរាវក្លាយជាឧស្ម័នដោយប្រើកំដៅ រួចត្រឡប់មកជាវត្ថុរាវវិញដោយធ្វើឲ្យវាត្រជាក់ មានឈ្មោះថា៖
A Condensation
B Lyophilisation
C Distillation
D Evaporation
301 ប្រតិបត្តិការណាមួយដែលល្អជាងគេក្នុងការផលិត purified water/eau purifiée សម្រាប់ផលិតស៊ីរ៉ូ ?
A Condensation
B Sterilization/sterilisation
C Filtration
D Osmosis/osmose
302 Distillation ប្រើសម្រាប់ផលិត ៖
A Distilled water/eau distillée
B Water for injectable preparation/eau pour préparation injectable
C Alcohol extract/Alcoolat
D ចម្លើយ A,B,C, D
303 Indiquer le synonyme de réfrigérant ៖
A Cold pipe/Refroidisseur
B Serpentine/serpentin
C Condenser/condenseur
D Cryostat
304 ប្រតិបត្តិការមួយពេញតួជាប្រតិបត្តិការខាងឱសថសាស្ត្រ ដែលមានបំណងបំផ្លាញ ឬធ្វើឲ្យបាត់អស់មីក្រូសរីរាង្គពីវត្ថុមួយ ឬពីផលិតផលមួយ មានឈ្មោះ ៖
A Tyndallisation
B Distillation
C Sterilization/Stérilisation
D Drying/Dessiccation
305 មជ្ឈដ្ឋានដែលមេរោគធន់ទ្រាំបានខ្លាំងជាងគេ គឺ៖
A មជ្ឈដ្ឋាន ឧស្ម័ន
B មជ្ឈដ្ឋាន ស្ងួត
C មជ្ឈដ្ឋាន សើម
D មជ្ឈដ្ឋាន រាវ
306 "ប្រយោគខាងក្រោមសុទ្ធតែពិតលើកលែងតែមួយណា ? Sterilization/stérilisation ដោយប្រើកំដៅស្ងួត ត្រូវធ្វើនៅ ៖"
A សីតុណ្ហភាព 121 oC ក្នុងរយៈពេល 20 min.
B សីតុណ្ហភាព 180 oC ក្នុងរយៈពេល 30 min.
C សីតុណ្ហភាព 170 oC ក្នុងរយៈពេល 1 h.
D សីតុណ្ហភាព 160 oC ក្នុងរយៈពេល 2 h.
307 "ប្រយោគខាងក្រោមនេះមួយណាត្រឹមត្រូវ ? Sterilization/stérilisation ដោយប្រើកំដៅសើម ត្រូវធ្វើនៅ ៖"
A សីតុណ្ហភាព 120 oC ក្នុងរយៈពេល 20 min.
B សីតុណ្ហភាព 180 oC ក្នុងរយៈពេល 30 min.
C សីតុណ្ហភាព 170 oC ក្នុងរយៈពេល 1 h.
D សីតុណ្ហភាព 160 oC ក្នុងរយៈពេល 2 h.
308 Sterilization/stérilisation ដោយប្រើកំដៅស្ងួត ត្រូវធ្វើនៅ ៖
A Oven/étuve
B Autoclave
C Kiln or mufle furnace/ four
D Pressure cooker/cocotte minute
309 Sterilization/stérilisation ដោយប្រើកំដៅសើម ត្រូវធ្វើនៅ ៖
A Oven/étuve
B Autoclave
C Kiln or mufle furnace/ four
D Pressure cooker/cocotte minute.
310 នៅសំពាធ 1 atm = 760 mmHg, ទឹកពុះនៅ 100 oC ។ តើនៅ 2 atm តើទឹកពុះនៅប៉ុន្មាន oC ?
A នៅ 2 atm ទឹកពុះនៅ 110 °C.
B នៅ 2 atm ទឹកពុះនៅ 120 °C.
C នៅ 2 atm ទឹកពុះនៅ 134 °C.
D នៅ 2 atm ទឹកពុះនៅ 150 °C.
311 នៅសំពាធ 1 atm = 760 mmHg, ទឹកពុះនៅ 100 oC ។ តើនៅ 3 atm តើទឹកពុះនៅប៉ុន្មាន oC ?
A នៅ 3 atm ទឹកពុះនៅ 110 °C.
B នៅ 3 atm ទឹកពុះនៅ 120 °C.
C នៅ 3 atm ទឹកពុះនៅ 134 °C.
D នៅ 3 atm ទឹកពុះនៅ 150 °C.
312 ក្នុងការធ្វើ Sterilization/stérilisation ដោយប្រើកំដៅសើម គេអាចបើក autoclave បាន ដ៍រាបណា៖
A Manometer/manomètre ចង្អុលលេខ 2, សីតុណ្ ភាព >100 oC.
B Manometer/manomètre ចង្អុលលេខ 1, សីតុណ្ ភាព >100 oC.
C Manometer/manomètre ចង្អុលលេខ 0, សីតុណ្ហភាព 100 oC.
D Manometer/manomètre ចង្អុលលេខ 0, សីតុណ្ហភាព 90 oC.
313 ក្នុងការធ្វើ Sterilization/stérilisation ដោយប្រើកំដៅសើម លក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម ដែលល្អបំផុតសម្រាប់ការបើក autoclave ៖
A Manometer/manomètre ចង្អុលលេខ 2, សីតុណ្ ភាព >100 oC.
B Manometer/manomètre ចង្អុលលេខ 1, សីតុណ្ ភាព >100 oC.
C Manometer/manomètre ចង្អុលលេខ 0, សីតុណ្ហភាព 100 oC.
D Manometer/manomètre ចង្អុលលេខ 0, សីតុណ្ហភាព 80 oC.
314 ប្រតិបត្តិការមួយដែលមានបំណងបំផ្លាញ ឬធ្វើឲ្យបាត់អស់មីក្រូសរីរាង្គ ពីវត្ថុមួយ ឬពិផលិតផលមួយ ដោយដុតកំដៅ ពី 60 ទៅ 80°C ហើយទុកឲ្យត្រជាក់ ជាច្រើនសារ មានឈ្មោះថា ៖
A Tyndallisation.
B Distillation.
C Sterilization/Stérilisation
D Drying/Dessiccation.
315 Tyndallisation ប្រើសម្រាប់ ៖
A ផលិតផលអន្លាយ (viscous/visqueux) ដែលអាចធន់នឹងកំដៅបាន
B ធ្វើឲ្យម្សៅកាន់តែមានប្រហោងច្រើន
C ផលិតផលដែលមិនអាចធន់នឹងកំដៅ > 100 °C
D ពួក alcohol extracts/alcoolats ដើម្បីអាចបន្ថែមរុក្ខជាតិស្រស់ទៅក្នុងនោះបាន
316 តើឃ្លាខាងក្រោមមួយណាមិនត្រូវនឹងអត្ថន័យនៃការសិក្សាអំពី Pharmaceutical Technology / Pharmacotechnie?
A គំនិតដែលកើតឡើងថ្មីៗអំពីផលិតកម្មឱសថ
B គ្រាន់តែជាគំនិតអំពីគីមីសរីរាង្គ
C ទ្រឹស្តីថ្មីអំពីផលិតកម្មឱសថ
D ការអភិវឌ្ឍន៍ និងការផលិតផលិតផលឱសថ
317 តើឃ្លាខាងក្រោមមួយណាមិនមែនជាកត្តាសំខាន់ដែលនាំឱ្យលាយម្សៅឱសថ បានល្អ?
A សមាមាត្រនៃម្សៅត្រូវលាយ
B ឧបករណ៍ដែលត្រូវប្រើ
C ទំហំភាគល្អិតនៃម្សៅ
D ប្រភេទនៃប្រភពម្សៅ
318 តើឃ្លាខាងក្រោមមួយណាត្រូវនឹងលក្ខខ័ណ្ឌនៃការលាយម្សៅបានល្អ?
A បរិមាណតិចនៃសារធាតុសកម្មឱសថ
B បរិមាណតិចនៃសារធាតុផ្សំសម្រាប់ផលិតឱសថ
C បរិមាណច្រើននៃសារធាតុសកម្មឱសថ
D បរិមាណតិចនៃសារធាតុផ្សំសម្រាប់ផលិតឱសថ និងបរិមាណច្រើននៃសារធាតុសកម្មឱសថ
319 "តើឃ្លាខាងក្រោមមួយណាត្រូវនឹងលក្ខណៈវិនិច្ឆ័យនៃម៉ាស៊ីនលាយម្សៅឱសថ? "
A គួរកុំបំពេញម្សៅឱ្យលើស 80% នៃម៉ាស៊ីនលាយ
B គួរបង្វិលភាគល្អិតនៃម្សៅ ឱ្យមានចលនា 2ទិស
C គួរមានចលនាជ្រែកគ្រប់គ្រាន់ដើម្បីបង្ការការកកម្សៅ
D កម្លាំងលាយខ្លាំងអាចបណ្តាលឱ្យបែកភាគល្អិតរបស់ម្សៅ
320 តើម៉ាស៊ីនលាយម្សៅឱសថមួយណាដែលគេមិនសូវប្រើ ?
A Tumbling mixers
B drum-mixers
C Ribbon Mixer / Mélangeurs à ruban
D Cylindrical mixer / Mélangeur cylindrique
321 តើពាក្យខាងក្រោមមួយណា កើតឡើងពេលលាយម្សៅដោយប្រើល្បឿន លឿន ?
A Crystallization កើតជាកករ
B Plastic deformation ការប្រែទៅជាលក្ខណៈ Plastic
C Elastic deformation ការប្រែទៅជាលក្ខណៈ Elastic
D ល្បាយមិនស្មើសាច់
322 តើម៉ាស៊ីនលាយម្សៅឱសថខាងក្រោម មួយណាអាចលាយបានបរិមាណម្សៅច្រើន ?
A Double cone mixer
B Y-mixer/ Mélangeur en Y
C Ribbon Mixer / Mélangeurs à ruban
D Planetary mixer / Mélangeur planetaire
323 តើឃ្លាខាងក្រោមមួយណា ត្រូវនឹងអត្ថប្រយោជន៍នៃទម្រង់ឱសថរឹងមួយកម្រិតប្រើ (solid dosage form) ?
A តម្លៃថ្លៃ
B ពិបាកប្រើ
C ពិបាកដឹកជញ្ជូន
D គ្មានចម្លើយណាមួយត្រឹមត្រូវ
324 តើពាក្យខាងក្រោមមួយណា មិនមែនជាលក្ខណៈនៃឱសថគ្រាប់ ?
A ភាពរឹង
B ភាពផុយ
C ភាពស្វិត
D ភាពរលាយ
325 តើពាក្យខាងក្រោមមួយណាជាផ្លូវប្រើរបស់ឱសថគ្រាប់ ?
A លេប
B ដឹកជញ្ជូន
C ចែកចាយ
D លេបនិងចែកចាយ
326 តើឃ្លាខាងក្រោមមួយណា មិនត្រឹមត្រូវ តាមវិធីផលិតឱសថគ្រាប់?
A រែងវត្ថុធាតុដើមមុននឹងប្រើ
B លាយសារធាតុសកម្មឱសថជាមួយនឹងសារធាតុផ្សំចាំបាច់
C មិនស្រោប ទោះបីចាំបាច់ក៏ដោយ
D កិនវត្ថុធាតុដើម
327 តើឃ្លាខាងក្រោមមួយណាជាវិធីផលិតឱសថគ្រាប់ ?
A ការសិក្សាគ្លីនីក
B ការត្រួតពិនិត្យគុណភាពឱសថក្រោយដាក់លក់លើទីផ្សារ
C ការចែកចាយផលិតផលឱសថ
D ការធ្វើជាម្សៅគ្រាប់ (Granules/granules) ពីម្សៅឱសថ
328 តើឃ្លាខាងក្រោមមួយណា ជាវិធីផលិតឱសថដែលមានសណ្ឋានជាឱសថរឹងមួយកម្រិតប្រើ ?
A លាយឱសថ និងសារធាតុផ្សំតាមរបៀបសើម
B សម្ងួត Granules/granulés
C វាយបង្ហាប់ម្សៅជាគ្រាប់ឱសថ
D ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
329 តើហេតុផលខាងក្រោមមួយណា ដែលនាំឱ្យមានការកិនម្សៅឱសថ និងនាំឱ្យចាត់វិធានការណ៍ដើម្បីទទួលបានភាគល្អិតតូចៗនៃឱសថ ?
A ដើម្បីធ្វើឱ្យបំបែកជាគ្រាប់បានល្អ
B ដើម្បីឱសថគ្រាប់មានភាពរឹងល្អ
C ដើម្បីវាយសង្កត់ម្សៅឱសថបាន
D ដើម្បីបង្កើនកម្រិតរលាយ
330 តើឃ្លាខាងក្រោមមួយណា មិនមែនជាហេតុផលនៃការកិនម្សៅឱសថដែលមានទម្រង់រឹង?
A ដើម្បីធ្វើឱ្យភាគល្អិតនៃម្សៅឱសថមានភាពស្មើៗគ្នា
B ដើម្បីធ្វើឱ្យភាគល្អិតស្អិតជាប់គ្នាល្អ
C ដើម្បីធ្វើឱ្យការសម្ងួតម្សៅបានល្អ
D គ្មានចម្លើយណាមួយត្រឹមត្រូវ
331 Solvent ដែលគេច្រើនប្រើប្រាស់ញឹកញាប់ដើម្បីកាត់បន្ថយការបាត់បង់ flavor/arôme នៅក្នុងការផលិត Lozenges/pastilles មានដូចខាងក្រោម លើកលែងតែ៖
A Propylene Glycol
B Benzyl alcohol
C Polyethylene Glycol
D Water
332 តើឃ្លាខាងក្រោមមួយណា កើតឡើងពេលកិន milling ម្សៅឱសថដោយប្រើល្បឿន យឺតៗ ?
A ម្សៅឱសថឡើងម៉ដ្ឋ
B ម្សៅឱសថឡើងក្រាម
C ឡើងកករ
D ម្សៅឱសថឡើងគ្រើមៗ
333 តើឃ្លាខាងក្រោមមួយណា កើតឡើងពេលប្រើកម្លាំងកិនម្សៅ milling ឱសថខ្លាំងជាង កំលាំង intra-particle cohesive forces / Forces cohésives intraparticules ?
A ធ្វើឲ្យគ្រាប់ម្សៅបែក រឺប្រេះ (Cracks)
B ម្សៅឱសថឡើងក្រាម
C ទៅជាម្សៅគ្រើមមានគ្រាប់ធំៗ
D កើតជាកករ
334 តើពាក្យខាងក្រោមមួយណា កើតឡើងពេលកិនម្សៅ (milling) ឱសថដោយប្រើ រយៈពេលវែង ?
A គ្រាប់ម្សៅកាន់តែសិកតូចទៅៗ
B កើតជាក្រាម
C កើតជាម្សៅគ្រើមៗ
D មិនមានភាពសិករិល
335 តើពាក្យខាងក្រោមមួយណា ជារបៀបបំបែកភាគល្អិតរបស់ម្សៅនៅក្នុងម៉ាស៊ីនកិន Automatic Mortar with a Pestle / Mortier et pilon ?
A របៀបប៉ះទង្គិច កិន
B របៀបសង្កត់រែង
C របៀបកកិតកាត់
D របៀបកកិត (frottement) និងរបៀបសង្កត់ (Trituration)
336 តើពាក្យខាងក្រោមមួយណា ជារបៀបបំបែកភាគល្អិតរបស់ម្សៅនៅក្នុងម៉ាស៊ីនកិន Roller Mill / broyeur à rouleau?
A របៀបប៉ះទង្គិច
B របៀបសង្កត់
C របៀបកកិត
D របៀបកកិត និងរបៀបសង្កត់
337 តើម៉ាស៊ីនកិនម្សៅឱសថខាងក្រោមមួយណា អាចកិនបានទាំងម្សៅសើម និងម្សៅស្ងួត ?
A ម៉ាស៊ីន Automatic mortar with a pestle / Mortier et pilon automatique
B ម៉ាស៊ីន Roller mill / Broyeur à rouleau
C ម៉ាស៊ីន Ball Mill / Porphyre
D ម៉ាស៊ីន Hammer mill / broyeur à marteau
338 តើពាក្យខាងក្រោមមួយណា ជារបៀបបំបែកភាគល្អិតរបស់ម្សៅនៅក្នុងម៉ាស៊ីនកិន Ball Mill / Porphyre ?
A របៀបប៉ះទង្គិច
B របៀបសង្កត់
C របៀបកកិត
D របៀបកកិត របៀបប៉ះទង្គិច និងរបៀបសង្កត់
339 តើម៉ាស៊ីនកិនម្សៅឱសថខាងក្រោមមួយណា អាចកិនបានចំពោះម្សៅឱសថដែលងាយខូច ជាមួយនឹងអុកស៊ីហ្សែន ?
A ម៉ាស៊ីន Automatic mortar with a pestle / mortier et pilon automatique
B ម៉ាស៊ីន Roller Mill / broyeur à rouleau
C ម៉ាស៊ីន Hammer Mill / broyeur à marteau
D ម៉ាស៊ីន Ball Mill / Porphyre
340 តើកម្លាំងមួយណាកើតឡើងពេលម៉ាស៊ីនកិនម្សៅឱសថ Ball Mill / Porphyre កិនដោយប្រើល្បឿនយ៉ាងខ្លាំង?
A កម្លាំងជ្រែកចូល (Shearing force/ force de cisaillement)
B កម្លាំងអាចបំបែកភាគល្អិតនៃម្សៅឱសថ
C កម្លាំងចាកផ្ចិត (Centrifugal force/force centrifuge)
D កម្លាំងជ្រែកចូល និងកម្លាំងអាចបំបែកភាគល្អិតនៃម្សៅឱសថ
341 តើពាក្យខាងក្រោមមួយណា ជារបៀបបំបែកភាគល្អិតរបស់ម្សៅនៅក្នុងម៉ាស៊ីនកិន Hammer Mill/broyeur à marteau ?
A របៀបប៉ះទង្គិច (Impact/contact)
B របៀបសង្កត់ (Compress/compression)
C របៀបសង្កៀត (attrition)
D របៀបប៉ះទង្គិច និងរបៀបសង្កត់ (Impact and compress)
342 តើម៉ាស៊ីនកិនម្សៅឱសថមួយណា ដែលកិនម្សៅយូរទៅនៅតែមិនក្តៅម៉ាស៊ីន?
A ម៉ាស៊ីន Automatic mortar with a pestle / Mortier et pilon automatique
B ម៉ាស៊ីន Roller Mill / Broyeur à rouleau
C ម៉ាស៊ីន Hammer Mill / Broyeur à marteau
D ម៉ាស៊ីន Roller Mill and Ball Mill / Broyeur à rouleau et Porphyre
343 តើឃ្លាខាងក្រោមមួយណា មានន័យថាមានវត្តមានរបស់ទឹកក្នុងម្សៅឱសថតាមបែបខុសៗគ្នា ?
A ទឹកបានជ្រាបចូលទៅសារធាតុឱសថ (absorbed on the substance/absorbé sur la substance)
B កើតជាក្រាម ឬជ្រាបតាមរបៀបគីមី
C កំណកតាមចន្លោះរន្ធតូចៗនៃម្សៅ (capillary condensation/condensation capillaire
D ចម្លើយ A,B,C
344 តើម្សៅមួយណាស្រួលសម្ងួត ?
A ម្សៅគ្រើមៗ
B គ្មានចម្លើយណាមួយត្រឹមត្រូវ
C ម្សៅដែលមានភាគល្អិតស្មើៗគ្នា
D ម្សៅណែន
345 ម្សៅមានភាគល្អិតប្រភេទណាមួយ ដែលពិបាកទទួលបានលំនឹងពេលសម្ងួត?
A ម្សៅម៉ដ្ឋ (fine particles/particules fine)
B ម្សៅដែលមានភាគល្អិតស្មើៗគ្នា (uniform particles/particules uniformes)
C ម្សៅដែលមានភាគល្អិតមិនស្មើៗគ្នា (non uniform particles/particules non uniformes)
D គ្មានចម្លើយណាមួយត្រឹមត្រូវ
346 តើមួយណាមិនមែនជារបៀបដែលកំដៅទៅប៉ះនឹងម្សៅនៅក្នុងការសម្ងួតម្សៅឱសថ ?
A របៀប Radiation
B របៀប Conduction
C របៀប Convection
D គ្មានចម្លើយណាមួយត្រឹមត្រូវ
347 តើឃ្លាខាងក្រោមមួយណា ជាកំដៅដែលទៅប៉ះម្សៅតាមរបៀប Radiation នៅពេលសម្ងួត?
A កំដៅប៉ះផ្ទាល់ (Directly heat/chauffage directe)
B កំដៅប៉ះមិនផ្ទាល់ (Indirectly heat/chauffage indirecte) តែឆ្លងតាម onde électromagnétique
C កំដៅប៉ះផ្នែកណាមួយនៃភាគល្អិតរបស់ម្សៅ ហើយសាយភាយពេញភាគល្អិតទាំងមូល
D ជា transfer of heat energy ពីម្សៅមួយទៅម្សៅមួយទៀត
348 តើឃ្លាខាងក្រោមមួយណាជា កំដៅដែលទៅប៉ះម្សៅតាមរបៀប Conduction នៅពេលសម្ងួត?
A កំដៅប៉ះផ្ទាល់
B កំដៅប៉ះមិនផ្ទាល់
C កំដៅប៉ះផ្នែកណាមួយនៃភាគល្អិតរបស់ម្សៅ ហើយសាយភាយពេញភាគល្អិតទាំងមូល
D កំដៅប៉ះផ្នែកណាមួយនៃពំនូកម្សៅ ហើយសាយភាយទៅផ្នែកផ្សេងទៀតនៃពំនូកម្សៅ
349 តើឃ្លាខាងក្រោមមួយណា ជាកំដៅដែលទៅប៉ះម្សៅតាមរបៀប Convection នៅពេលសម្ងួត ?
A កំដៅប៉ះផ្ទាល់
B កំដៅប៉ះមិនផ្ទាល់
C កំដៅរបស់fluideប៉ះផ្នែកណាមួយរបស់ម្សៅ ហើយក៏ប៉ះផ្នែកផ្សេងៗរបស់ម្សៅទាំងមូល
D កំដៅប៉ះផ្នែកណាមួយនៃពំនូកម្សៅ ហើយសាយភាយទៅផ្នែកផ្សេងទៀតនៃពំនូកម្សៅ
350 "តើការផ្តល់កំដៅមួយណាដែលផ្តល់ដោយម៉ាស៊ីនសម្ងួត Tray Dryer/sèchoir à plateau? "
A ផ្តល់ដោយ Radiation
B ផ្តល់ដោយ Conduction
C ផ្តល់ដោយ Convection
D ចម្លើយ A,B,C
351 ជាទូទៅ តើរយៈពេលប៉ុន្មានដែលត្រូវប្រើ ដើម្បីសម្ងួតម្សៅឱសថនៅក្នុងម៉ាស៊ីនសម្ងួត Tray Dryer/ sèchoir à plateau ?
A រយៈពេល 1 ម៉ោង
B រយៈពេល 4 ម៉ោង
C រយៈពេល 6 ម៉ោង
D រយៈពេល 10 ម៉ោង
352 តើរបៀបផ្តល់កំដៅមួយណា ដែលផ្តល់ដោយម៉ាស៊ីនសម្ងួត Fluidized Bed Dryer / sèchoir à lit fluidisé ?
A របៀប Conduction
B របៀប Radiation
C របៀប Convection
D ចម្លើយ A,B,C
353 តើរយៈពេលប៉ុន្មាន ដែលត្រូវប្រើដើម្បីសម្ងួតម្សៅឱសនៅក្នុងម៉ាស៊ីនសម្ងួត Fluidized Bed Dryer/sèchoir à lit fluidisé ?
A រយៈពេល 1 ម៉ោង
B រយៈពេល 4 ម៉ោង
C រយៈពេល 6 ម៉ោង
D រយៈពេល 8 ម៉ោង
354 តើឃ្លាខាងក្រោមមួយណាត្រឹមត្រូវ អំពីម៉ាស៊ីនសម្ងួតម្សៅឱសថ ?
A ប្រើម៉ាស៊ីន Tray Dryer/séchoir à plateaux
B ប្រើម៉ាស៊ីន Fluidized Bed Dryer/sèchoir à lit fluidisé
C ហាលកំដៅថ្ងៃ
D ប្រើម៉ាស៊ីន Tray Dryer/sèchoir à plateaux ឬប្រើម៉ាស៊ីន Fluidized Bed Dryer/sèchoir à lit fluidisé
355 តើមួយណាជាបរិមាណសំណើមនៃបន្ទប់វាយគ្រាប់ថ្នាំ ដែលមានលំនឹងជា ទូទៅ ?
A បរិមាណពី 30-40%
B បរិមាណពី 50-60%
C បរិមាណពី 70-80%
D បរិមាណពី 90-100%
356 តើឃ្លាមួយណាត្រឹមត្រូវជាងគេ អំពីម៉ាស៊ីនសម្ងួតដែលអាចបំពាក់ឧបករណ៏ សំរាប់ព្រួសសារធាតុរាវទៅលើ Granules / granulés ?
A ម៉ាស៊ីនសម្ងួត Tray Dryer / sèchoir à plateaux
B ម៉ាស៊ីនសម្ងួត Fluidized Bed Dryer / sèchoir à lit fluidisé
C ទាំងម៉ាស៊ីនសម្ងួត Tray Dryer / sèchoir à plateaux និង Fluidized Bed Dryer / sèchoir à lit fluidisé
D Psychrometer / psychromètre
357 តើឃ្លាមួយណាត្រឹមត្រូវ និយាយពីគ្រឿងរបស់ម៉ាស៊ីនកិនម្សៅឱសថឈ្មោះ Ball Mill / Porphyre ?
A ស៊ីឡាំងមានរន្ធដែលអាចវិលបាន
B ដុំថ្មមានទំហំខុសៗគ្នា
C ដុំដែកមានទំហំខុសៗគ្នា
D ចម្លើយ A,B,C
358 តើឃ្លាមួយណាត្រឹមត្រូវជាងគេ ដែលនិយាយពីគ្រឿងរបស់ម៉ាស៊ីនកិនម្សៅ ឱសថឈ្មោះ Hammer Mill / Broyeur à marteau ?
A ញញួរ (Hammers) មួយចំនួន
B ឌីសមួយ
C កញ្រ្ចែងសំណាញ់មួយ
D ចម្លើយ A,B,C
359 តើឃ្លាមួយណាត្រឹមត្រូវជាងគេ និយាយអំពីឥទិ្ធពលនៃល្បឿនទៅលើទំហំនៃភាគល្អិត របស់ម្សៅឱសថនៅក្នុងម៉ាស៊ីនកិន Hammer Mill / Broyeur à marteau ដោយមិនផ្លាស់ប្តូរកញ្រ្ចែងសំណាញ់ ?
A ល្បឿនលឿនបង្កើតបានភាគល្អិតនៃម្សៅឱសថតូច
B ល្បឿនយឺតបង្កើតបានភាគល្អិតនៃម្សៅឱសថតូច
C ល្បឿនលឿនបង្កើតបានកំទេចនៃម្សៅឱសថធំៗ
D ចម្លើយ A , D
360 តើឃ្លាមួយណាត្រឹមត្រូវជាងគេ និយាយអំពីឥទិ្ធពលនៃកម្រាស់កញ្រ្ចែងសំណាញ់ ទៅលើទំហំនៃភាគល្អិតរបស់ម្សៅឱសថនៅក្នុងម៉ាស៊ីនកិន Hammer Mill / Broyeur à marteau ដោយរក្សារល្បឿនឲ្យថេរ?
A កញ្រ្ចែងសំណាញ់ដែលមានកម្រាស់ស្តើងបង្កើតបានកំទេចម្សៅឱសថធំៗ
B កញ្រ្ចែងសំណាញ់ដែលមានកម្រាស់ក្រាស់បង្កើតបានកំទេចម្សៅឱសថតូចៗ
C កញ្រ្ចែងសំណាញ់ដែលមានកម្រាស់ស្តើងបង្កើតបានកំទេចម្សៅឱសថ តូចៗ
D ចម្លើយ A,B
361 តើចំណុចមួយណាមិនមែនមានន័យថា កិនម្សៅឱសថនៅក្នុងផលិកម្មឱសថ?
A បន្ថយទំហំនៃភាគល្អិតរបស់ម្សៅឱសថ
B ធ្វើឲ្យភាគល្អិតនៃម្សៅឱសថទៅជាតូចៗ
C លំអិតដុំតូចៗនៃម្សៅឱសថ
D ចម្លើយ A,B,C
362 ក្នុងករណីម្សៅឱសថស្ងួតជ្រុល តើគួរធ្វើយ៉ាងណាដើម្បីវាយបង្ហាប់ឲ្យទៅជាគ្រាប់ ?
A បន្ថយកម្លាំងវាយបង្ហាប់
B កែ រ តម្រូវទីតាំង Punch/poinçon ខាងក្រោម
C ដាក់សំដិលម្សៅឱសថនៅកន្លែងសើម
D បង្កើនកម្លាំងវាយបង្ហាប់
363 តើឃ្លាមួយណានិយាយពីមូលហេតុនៃការសម្ងួតម្សៅឱសថ ?
A សម្ងួតបរិមាណទឹកនៅក្នុងម្សៅ
B ធ្វើឲ្យមានលំនឹងជាមួយសំណើមរបស់បរិស្ថាន
C បន្ថយភាពស្អិតរបស់ម្សៅឱសថ
D ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
364 តើឃ្លាណាមួយត្រូវនឹងទ្រឹស្តីនៃការលាយឱសថជាមួយសារធាតុផ្សំបានល្អ ?
A បរិមាណសារធាតុផ្សំច្រើន
B បរិមាណសារធាតុសកម្មឱសថតិច
C បរិមាណសារធាតុផ្សំតិចជាមួយបរិមាណសារធាតុសកម្មឱសថច្រើន
D បរិមាណសារធាតុផ្សំតិចលាយជាមួយបរិមាណសារធាតុសកម្មឱសថតិច
365 តើឃ្លាមួយណាមិននិយាយពីមូលហេតុនៃការធ្វើ Granule ក្នុងផលិតកម្មឱសថ គ្រាប់?
A ដើម្បីដោះស្រាយលើម្សៅឱសថណាដែលងាយកកណែន និងឡើងក្តាំង
B ដើម្បីដោះស្រាយលើម្សៅឱសថទាំងឡាយណាដែលមានដង់ស៊ីតេ ខុសៗគ្នា
C ដើម្បីសម្រួលដល់លក្ខណៈហូរនៃម្សៅឱសថ
D ដើម្បីធ្វើម្សៅឱសថល្អគួរចាប់ចិត្ត
366 តើចំនុចណាត្រឹមត្រូវជាងគេ អំពីការធ្វើឲ្យមានលំហូរសេរីនៃម្សៅឱសថ ?
A បន្ថយបរិមាណភាគល្អិតនៃម្សៅឱសថ
B ធ្វើ Granule / granulé
C សម្ងួតម្សៅឱសថ
D ចម្លើយ A,B
367 តើឃ្លាណាមួយជាវិធីព្យាករណ៍អត្រាហូរនៃម្សៅឱសថ សម្រាប់ផលិតឱសថសណ្ឋានរឹង?
A វិធីថ្លឹងម្សៅឱសថ
B វិធី Angle of repose / angle de repos
C ការវាស់ដង់ស៊ីតេម្សៅឱសថ
D បញ្ជាក់ពីភាពអាចវាយជាគ្រាប់បាននៃម្សៅឱសថ
368 ក្នុងចំណោមឱសថខាងក្រោម តើឱសថមួយណាដែលមិនប្រើបច្ចេកទេស ផលិតខ្ពស់?
A ឱសថពន្យារកំណើត
B ឱសថ Aspirin pH8
C ឱសថគ្រាប់
D ឱសថ Control release / comprimé à liberation contrôlé
369 តើពាក្យមួយណាមិនមែនជាកម្លាំងដែលកើតមាននៅពេលលាយម្សៅឱសថ ?
A កម្លាំងសាយភាយ (Diffusion)
B កម្លាំងញែកដោយផ្តុំ (Convection)
C កម្លាំងជ្រែក (Shear/Cisaillement)
D គ្មានចម្លើយណាមួយត្រឹមត្រូវ
370 តើកម្លាំងណាមួយដែលយើងចង់បាននៅពេលលាយម្សៅឱសថ ?
A កម្លាំងសាយភាយ (Diffusion)
B កម្លាំងញែក (separation)
C កម្លាំងចាកផ្ចិត (Centrifugation)
D ចម្លើយ A,B,C
371 តើចំណុចមួយណាត្រឹមត្រូវជាងគេ អំពីប្រភេទនៃម៉ាស៊ីនលាយម្សៅឱសថ ?
A ម៉ាស៊ីនដាំដូង Tumbling mixer / mélangeur autour d’un axe horizontal (en V, Y ou conique ou double conique)
B ម៉ាស៊ីន Static mixer / Mélangeur statique (mélangeur statique)
C ម៉ាស៊ីន Cube mixer / mélangeur cubique (mélangeur cubique)
D ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
372 តើចលនាមួយណានឹងអាចទទួលបាននៅក្នុងម៉ាស៊ីនលាយឱសថ Cylindrical mixer / Mélangeur cylindrique នៅពេលដែលស៊ីឡាំងរបស់ម៉ាស៊ីនមិនបានដាក់ ឲ្យចំមុំពិសេស?
A ចលនាមួយទិស
B ចលនាពីរទិស
C ចលនាបីទិស
D ចលនាបួនទិស
373 តើចំណុចណាមួយត្រឹមត្រូវ និយាយពីចំនួនម្សៅឱសថដែលត្រូវលាយក្នុងម៉ាស៊ីនលាយ Double cone mixer / mélanger double - conique ?
A ចំនួនម្សៅឱសថច្រើន
B ចំនួនម្សៅឱសថមធ្យម
C ចំនួនម្សៅឱសថតិច
D គ្មានចម្លើយណាមួយត្រឹមត្រូវ
374 តើចំណុចណាមួយត្រឹមត្រូវ និយាយពីចំនួនម្សៅឱសថដែលត្រូវលាយក្នុងម៉ាស៊ីនលាយ Cube mixer/mélangeur cubique?
A ចំនួនម្សៅឱសថតិច
B ចំនួនម្សៅឱសថមធ្យម
C ចំនួនម្សៅឱសថច្រើន
D ចម្លើយ A,B,C
375 ម៉ាស៊ីនលាយម្សៅឱសថ Double Cone Mixer / mélangeur double - conique មិនគួរប្រើសម្រាប់ ៖
A លាយម្សៅឱសថដែលមានដង់ស៊ីតេដូចគ្នា
B លាយម្សៅឱសថដែលមានលំហូរគ្រប់គ្រាន់
C លាយម្សៅឱសថដែលមានដង់ស៊ីតេខុសគ្នា
D ចម្លើយ A,C
376 ម៉ាស៊ីនលាយម្សៅឱសថ Cube mixer / mélangeur cubique មិនគួរប្រើសម្រាប់ ៖
A លាយម្សៅឱសថដែលមានដង់ស៊ីតេដូចគ្នា
B លាយម្សៅឱសថដែលមានលំហូរគ្រប់គ្រាន់
C លាយម្សៅឱសថដែលមានដង់ស៊ីតេខុសគ្នា
D ចម្លើយ A,C
377 "ម៉ាស៊ីនលាយម្សៅឱសថ V-mixer/ Mélangeur en V មិនគួរប្រើសម្រាប់ ៖ "
A លាយម្សៅឱសថដែលមានដង់ស៊ីតេដូចគ្នា
B លាយម្សៅឱសថដែលមានលំហូរគ្រប់គ្រាន់
C ចម្លើយ A,B
D លាយម្សៅឱសថដែលម៉ដ្ឋ
378 ម៉ាស៊ីនលាយម្សៅឱសថ Y-mixer / Mélangeur en Y អាចប្រើសម្រាប់ ៖
A លាយម្សៅឱសថដែលមានដង់ស៊ីតេដូចគ្នា
B លាយម្សៅឱសថដែលមានលំហូរគ្រប់គ្រាន់
C ចម្លើយ A,B
D លាយម្សៅឱសថដែលម៉ដ្ឋ
379 ម៉ាស៊ីនលាយម្សៅឱសថដាំដូង Tumbling Mixer / mélangeur à axe horizontal គឺ៖
A ម៉ាស៊ីន Cylindrical mixer / Mélangeur cylindrique
B ម៉ាស៊ីន Double Cone Mixer / mélangeur double - conique
C ម៉ាស៊ីន V-mixer / Mélangeur en V
D ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
380 ម៉ាស៊ីនលាយម្សៅឱសថ Static mixer / Mélangeur statiques គឺ៖
A ម៉ាស៊ីន Planetary mixer / Mélangeur planétaires
B ម៉ាស៊ីន V- and Y-mixer / Mélangeur en V et Mélangeur en Y
C ម៉ាស៊ីន Ribbon Mixer / Mélangeurs à ruban
D ចម្លើយ A,C
381 ម៉ាស៊ីន Static mixer / Mélangeur statique មានប្រយោជន៍ខ្លាំងក្នុងការលាយ៖
A ម្សៅឱសថដែលអាចវាយបង្ហាប់ជាគ្រាប់បានល្អ
B ម្សៅឱសថដែលងាយខូចនឹងសំណើមទឹក
C ម្សៅឱសថដែលឆាប់ក្ដាំងជាដុំ
D ម្សៅឱសថដែលមានភាពរលោង/រំអិល
382 តើឃ្លាខាងក្រោមមួយណាត្រូវនឹងខ្នូរវិលរបស់ម៉ាស៊ីនលាយម្សៅឈ្មោះ Planetary mixer / Mélangeurs planétaire ?
A វិលជុំវិញអ័ក្សរបស់ខ្នូរ
B វិលជុំវិញអ័ក្សកណ្តាលនៃផើងលាយ
C វិលទៅប៉ះគ្រប់ចំណុចទាំងអស់នៅក្នុងផើងលាយ
D ចម្លើយ A,B,C
383 តើឃ្លាមួយណាមិនត្រូវនឹងម៉ាស៊ីនលាយម្សៅ Ribbon Mixer / Mélangeurs à ruban?
A ម៉ាស៊ីនមានផើងលាយផ្តេក
B ម៉ាស៊ីនមាន double helix ribbon / ruban à double hélice
C ម៉ាស៊ីនដើរល្អក្នុងការលាយ solide-solide
D ត្រូវចំហរជានិច្ចក្នុងពេលលាយ
384 ការខូចប្រយោជន៍មួយដែលបណ្តាលមកពីដងកណ្តាលនៃម៉ាស៊ីនលាយ គឺអាចឲ្យមានលេចចេញខ្លាញ់គោចូលក្នុងម្សៅឱសថ។ បញ្ហានេះកើតមាន នៅក្នុង៖
A ម៉ាស៊ីន Planetary mixer / Mélangeur planétaire
B ម៉ាស៊ីន V-and Y-mixer/ Mélangeur en V et en Y
C ម៉ាស៊ីនចម្រៀកលោហៈ Ribbon Mixer / Mélangeurs à ruban
D ចម្លើយ A,B
385 តើម៉ាស៊ីនណាមួយប្រើសម្រាប់លាយម្សៅឱសថដែលមានបរិមាណច្រើន ៖
A ម៉ាស៊ីន Y mixer / Mélangeur en Y
B ម៉ាស៊ីន Cylindrical mixer / Mélangeur cylindrique
C ម៉ាស៊ីន Static mixer / Mélangeur statique
D ម៉ាស៊ីន cubic mixer / mélangeur cubique
386 តើឃ្លាមួយណា មិនត្រូវនឹងគោលការណ៍របស់ម៉ាស៊ីនវាយគ្រាប់ឱសថប្រភេទ Punch / poinçon តែមួយ?
A Hopper shoe/sabot/sabot ធ្វើចលនាលើរន្ធ Die / matrice និងបំពេញម្សៅ រួចហើយធ្វើចលនាថយវិញ
B Punch / poinçon ខាងលើធ្វើចលនាចុះ និងវាយបង្ហាប់លើម្សៅ
C Punch / poinçon ខាងលើធ្វើចលនាឡើង និង Punch / poinçon ខាងក្រោមធ្វើចលនាឡើង ហើយគ្រាប់ឱសថត្រូវបានឆ្កឹសចេញ
D កែតម្រូវទីតាំង Punch / poinçon ខាងលើ គឺដើម្បីទទួលបានកម្រាស់នៃគ្រាប់ឱសថតាមការចង់បាន
387 តើឃ្លាមួយណា មិនត្រូវនឹងគោលការណ៍របស់ម៉ាស៊ីនវាយគ្រាប់ឱសថប្រភេទ Punch / poinçon ច្រើន?
A Punch / poinçon ខាងលើ និងខាងក្រោមអាចកែតម្រូវទីតាំងកំពស់បាន
B ដំណាក់កាលវាយគ្រាប់៖ Punch / poinçon ខាងលើធ្វើចលនាចុះ និង Punch / poinçon ខាងក្រោមធ្វើចលនាឡើងបន្តិច
C ដំណាក់កាលឆ្កឹះគ្រាប់ឱសថចេញ៖ Punch / poinçon ខាងលើ និងខាងក្រោមធ្វើចលនាឡើងរហូតដល់គ្រាប់ឱសថត្រូវបានឆ្កឹះចេញ
D ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
388 តើឃ្លាមួយណាត្រូវនឹងលក្ខខណ្ឌនៃការវាយបង្ហាប់គ្រាប់ឱសថបានល្អ ?
A Granules / granulés គួរមានលំហូរសេរី
B Granules / granulés គួរអាចវាយបង្ហាប់ជាគ្រាប់បាន ឬមានភាពល្អគ្រប់គ្រាន់
C គ្រាប់ឱសថត្រូវឆ្កឹះចេញដោយស្រួល
D ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
389 តើឃ្លាមួយណា មិនត្រូវនឹងការវាយបង្ហាប់គ្រាប់ឱសថប្រកបដោយភាពរលូន ?
A Granules / granulés គួរមានលំហូរសេរី
B ប្រើកម្លាំងវាយបង្ហាប់ខ្លាំង គួរធ្វើឡើងនៅពេលម្សៅ Granules / granulés ស្ងួតខ្លំាង
C គ្រាប់ឱសថត្រូវឆ្កឹះចេញដោយស្រួល
D ប្រើកម្លាំងវាយបង្ហាប់ខ្សោយ គួរធ្វើឡើងនៅពេលម្សៅ Granules / granulés ស្ងួតខ្លំាង
390 តើចំណុចមួយណា មិនត្រូវនឹងប្រភេទឱសថដែលមិនរលាយ (Insoluble drug / médicament insoluble) ?
A ឱសថ Antacid / anti-acide
B ឱសថ Absorbent / absorbant
C ឱសថដែលសាយភាយភាគល្អិតសកម្មតូចៗដ៏ងាយស្រួល
D គ្មានចម្លើយណាមួយត្រឹមត្រូវ
391 តើចំណុចមួយណាត្រូវនឹងប្រភេទឱសថដែលមិនរលាយ (Insoluble drug / médicament insoluble) ?
A ឱសថ Antacid / anti-acide
B ឱសថ Absorbent / absorbant
C ឱសថសាយភាយក្នុងចរន្តឈាម
D ប្រើកម្លាំងវាយបង្ហាប់ខ្សោយ គួរធ្វើឡើងនៅពេលម្សៅ Granules / granulés ស្ងួតខ្លំាង
392 តើចំណុចមួយណា មិនត្រូវនឹងប្រភេទឱសថដែលរលាយ (soluble drug / médicament soluble)?
A ឱសថបំបែកយ៉ាងលឿន
B ឱសថរលាយយ៉ាងលឿន
C ឱសថជ្រាបក្នុងប្រព័ន្ធរំលាយអាហារ
D គ្មានចម្លើយណាមួយត្រឹមត្រូវ
393 តើចំណុចមួយណា មិនត្រូវនឹងប្រភេទឱសថដែលរលាយ (soluble drug / médicament soluble) ?
A ឱសថ Absorbent / Absorbant
B ឱសថរលាយយ៉ាងលឿន
C ឱសថជ្រាបក្នុងប្រព័ន្ធរំលាយអាហារ
D ចម្លើយ B,C
394 តើចំណុចមួយណាត្រូវនឹងទ្រឹស្តីនៃបរិមាណឱសថក្នុងឈាម ដែលអាចព្យាបាល (bioavailability consideration/consideration de la bioequivalence) ?
A បរិមាណឱសថក្នុងផ្លាស្មាអាចព្យាបាលជំងឺឲ្យជា
B បរិមាណឱសថក្នុងក្រពះ
C បរិមាណឱសថក្នុងពោះវៀនតូច
D បរិមាណឱសថក្នុងពោះវៀនធំ
395 ប្រយោគខាងក្រោមសុទ្ធតែត្រឹមត្រូវទៅនឹងទ្រឹស្តី នៃបរិមាណឱសថក្នុងឈាម ដែលអាច ព្យាបាល (bioavailability / bioequivalence) លើកលែងតែមួយគឺអ្វី ?
A ឱសថមិនមានកករនៅក្នុងក្រពះ
B ឱសថមិនត្រូវបានបំផ្លាញនៅក្នុងក្រពះ
C ឱសថមិនត្រូវបានបំផ្លាញនៅក្នុងប្រព័ន្ធរំលាយអាហារ
D ឱសថដែលបានលេបត្រូវតែរលាយនៅក្នុងក្រពះ
396 តើវិធីផលិតឱសថមួយណាខាងក្រោម ជាវិធីផលិតឱសថគ្រាប់ Effervescent tablet / comprimé effervescent ?
A វិធីធ្វើ Granule / granulé សើម (Wet granulation)
B វិធីធ្វើ Granule / granulé ស្ងួត (Dry granulation)
C វិធីវាយបង្ហាប់គ្រាប់ផ្ទាល់ (Direct compression)
D ចម្លើយ B , C
397 តើចំណុចមួយណាខាងក្រោមត្រូវជាងគេ ដែលនិយាយអំពីសារធាតុផ្សំស្ថិតនៅក្នុងក្រុមនៃសារធាតុផ្សំឱសថចំបងទាំង6 ?
A សារធាតុបំពេញ (Filler/diluant/diluant)
B សារធាតុស្អិត (Binder/liant)
C សារធាតុរំអិល (Lubricant/lubrifiant)
D ចម្លើយទាំងអស់ខាងលើត្រឹមត្រូវ
398 តើឃ្លាមួយណាត្រូវនឹងសារធាតុផ្សំសម្រាប់ឱសថ ?
A សារធាតុសកម្មឱសថ
B សារធាតុឱសថ
C សមាសធាតុឱសថ
D សារធាតុផ្សំបង្រ្គប់សម្រាប់ឱសថ
399 តើសារធាតុផ្សំមួយណា ជាសារធាតុដែលបណ្តាលឲ្យប៉ះពាល់ដល់ការវាយបង្ហាប់ជាគ្រាប់នៃឱសថ ?
A សារធាតុបំពេញ (Filler/diluant/diluant)
B សារធាតុស្អិត (Binder/liant)
C សារធាតុបំបែក (Disintegrant/désintégrant)
D ចម្លើយ A,B
400 តើសារធាតុផ្សំមួយណា ជាសារធាតុដែលបណ្តាលឲ្យប៉ះពាល់ដល់ស្ថេរភាព នៃគុណភាពឱសថជាងគេ ?
A សារធាតុបំពេញ (Filler/diluant/diluant)
B សារធាតុស្អិត (Binder/liant)
C សារធាតុបំបែក (Disintegrant/désintégrant)
D សារធាតុរំអិល (Lubricant/lubrifiant)
{"name":"Voie Orale Solide (Q480) (201-400) GECHPOR LOVE VIVORN", "url":"https://www.quiz-maker.com/QPREVIEW","txt":"201 មួយណាមិនមែនជាគុណវិបត្តិនៃសំភារៈផ្ទុកធ្វើពីប្លាស្ទិច សម្រាប់ផ្ទុក (ច្រក) collyre ?, 202 ទម្រង់មួយណាដែលគេអាចប្រើតាម route\/voie ផ្សេងក្រៅពី ophthalmic route \/ voie ophtalmique បាន ?, 203 ល្អង (particles\/particules) ក្នុង ophthalmic suspension\/suspensions collyres ត្រូវមានទំហំតូចជាង :","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
More Quizzes
Points test
100
AWS EC2
47240
Primary 4 Basic Science F1W10 (Day 2) (tklesson)
1050
Escape!
15823
Know your team
15810
How well do you know The Force Awakens?
520
How Well You Know Disney Movies?
1160
Organizational Behaviour
30150
WAS/WERE
1050
Cheltenham Festival 2020 Quiz - DAY TWO
74159
Written Test No.3
1580
Roman quiz
100