MATERNAL NEONATAL & CHILD HEALTH 1 (Q1-50)

1 នៅក្នុងក្បួនលេខ៤របស់លោក Batholonew's បញ្ជាក់ថាពេលបាតស្បូនទ្បើងមកដល់ពាក់កណ្តាលរវាងផ្ចិត និងចុងស្រួចនៃឆ្អឹងសន្ទះទ្រូង (xyphoid process) គឺត្រូវបានកំណត់ថាកូនមានអាយុ (age of gestation = AOG) ៖
A ៥ ខែ
B ៦ ខែ
C ៧ ខែ
D ៨ ខែ
2 នៅក្នុងជំហានទី១នៃវិធាន Leopold's (Leopold's maneuver step #1) អ្នកបានស្ទាបផ្នែកទន់ ហើយប៉ះកនែ្លងរឹង (mass)។ ការបកស្រាយត្រឹមត្រូវនៃការប៉ះនេះគឺជា ៖
A ការទំរង់នោះគឺជាគូថ (breech)
B ម៉ាសដែលបានស្ទាបគឺជាគូថ
C ម៉ាសដែលបានស្ទាបបាតស្បូនគឺជាផែ្នកមួយរបស់ក្បាល
D ម៉ាសដែលបានស្ទាបគឺជាខ្នង
3 អ្នកបានអនុវត្តវិធាន Leopold's ហើយរកឃើញដូចតទៅ៖ ទំរង់ហុចគូថ ខ្នង ទារក នៅខាងស្តាំពោះម្តាយ។ ផែ្អកលើការរកឃើញនេះ អ្នកអាចឮសំលេងបេះដូងកូន (Point of Maximum Intensity=PMI) ខ្លាំងនៅត្រង់កនែ្លងណា ?
A ១ភាគ៤ ខាងលើខាងឆេ្វង​ (Left upper quadrant)
B ១ភាគ៤ ខាងលើខាងស្តាំ (Right upper quadrant)
C ១ភាគ៤ ខាងឆេ្វងខាងក្រោម (Left lower quadrant)
D ១ភាគ៤ ខាងស្តាំខាងក្រោម (Right lower quadrant)
4 "នៅពេលកំពុង់រៀបចំធើ្វអេកូសាស្រ្តទៅលើពោះស្រី្តមានគត៌៤ខែតើគិលានុបដ្ឋាកត្រូវណែនាំស្រ្តីនោះធ្វើដូចមេ្តច ?"
A ចំហអាវត្រង់ពោះដើម្បីងាយស្រួលពិនិត្យ
B ចំហត្រង់់ប៉េរីណេមុនពេលពិនិត្យ
C ផឹកទឹកយ៉ាងតិច២លីត្រ ២ម៉ោងមុនពេលពិនិត្យ​
D មិនឲ្យផឹក ឬ ទទួលទានអាហារ ចាប់ពីពាក់កណ្តាលអាធ្រាតមកដើម្បី​​ ជៀសវាងក្អួត
5 ភាគច្រើននៃទំរង់ធម្មតារបស់ទារកនៅក្នុងស្បូនគឺ :
A ទំរង់បព្ឆិាត (Oblique position)
B ទំរង់បពា្ឈរ (Vertical position)
C គ្មានទំរង់ទាំងពីរខាងលើ (None of the above)
D ទំរង់បង្ហាញទទឹង​ (transverse position)
6 ទំងន់ស្រីមានផ្ទៃពោះត្រូវបានរំពឹងទុកនឹងកើនឡើងនៅត្រីមាសទី៣គឺ :
A ៤៥០០ក្រាម សំរាប់សរុបទំងន់ទទួលបាននៅត្រីមានទី៣
B ៤៥០០ក្រាមក្នុងមួយខែ
C ៩០០ក្រាមក្នុង១សប្តាហ៏
D ៤៥០ក្រាមក្នុង១សប្តាហ៏
7 ជាបទពិសោធសី្រមានផ្ទៃពោះចុកសាច់ដុំជើង គិលានុបដ្ឋាកជួយអន្តរាគមន៏ ដើម្បីបន្ថយការឈឺចាប់សាច់ដុំនេះត្រូវធ្វើដូចម្តេច
A អនុញ្ញាតឲ្យសី្រទម្រេតនិង​ dorsiflex the foot ឆ្ពោះទៅជង្គង់
B សុំឲសី្រលើកជើងនាងឡើងលើទាំងពីរ
C អនុញ្ញាតដើរក្នុងពេលនោះ
D អនុញ្ញាតឲ្យសី្រធ្វើការហាត់ប្រាណ
8 នៅជំហានទី២នៃវិធានLeopold's maneuver step #3 អ្នកបានស្ទាបជុំវិញដុំមួយអាចកំរើកបាន នៅខាងលើឆឹ្អងថ្ងាស pubic ។ ម៉ាសដែលបានស្ទាបឃើញនោះគឺ៖
A គូថទារកទាំងសងខាងពីព្រោះមានចង្អូរគូថ
B ក្បាលទារក
C ផែ្នកមួយរបស់ទារក
D ខ្នងទារក
9 ស្បែកជើងទាប កែងស្បែកជើងទូលាយ ព្រមទាំងការឈរអង្គុយត្រឹមត្រូវនិងបង្កាបញ្ហាមួយណាមុនពេលឆ្លងទន្លេ ?
A ការឈឺខ្នង
B ការចង្អោរ
C ការចុកសាច់ដុំជើង (Leg cramps)
D ការវិលមុខ​​ (​Vertigo)
10 ចាប់ពីសប្តាហ៏ ទី៣៣ នៃគត៌រហូតដល់គ្រប់ខែ ដើម្បីឲ្យម្តាយមានសុខភាពល្អ មុនពេលឆ្លងទន្លេម្តាយត្រូវពិនិត្យតាមដានផ្ទៃពោះរាល់ :
A ១ សប្តាហ៏ម្តង
B ២ សប្តាហ៏ម្តង
C ៣ សប្តាហ៏ម្តង
D ៤ សប្តាហ៏ម្តង
11 នៅក្រោយត្រីមាសទី៣ ជាបទពិសោធម្តាយច្រើនដកដង្ហើមបានខ្លី ដែលបញ្ហានេះអាចពន្យល់ដូចតទៅ៖
A ជាផលវិបាកមកពីការមានផ្ទៃពោះ
B កើតជាធម្មតាពេលមានផៃ្ទពោះ ពីព្រោះទារកត្រូវការអុកសីសែនច្រើន
C ស្រ្តីមានប្រតិកម្មអាលែហ្សីនៅពេលមានគត៌និងជាមួយអ័រម៉ូន
D បាតស្បូនខ្ពស់រុញសន្ទះទ្រូងឡើងលើ
12 តើមានព្រឹត្តិការណ៏អ្វីកើតឡើងនៅលើស្ត្រីមានផ្ទៃពោះក្នុងត្រីមាស ទី២ ?
A ការដឹងទារកសំរុតចុះទៅក្នុងអាងត្រគាក​ (Lightening)
B លក្ខខ័ណ្ឌស្រីមានផៃ្ទពោះ (Pseudocyesis)
C ​ការឮសំលេងបេះដូងទារក (Ballotment)
D ស្រ្តីដឹងថាទារកក្នុងស្បូនមានចលនា (Quickening)
13 តើចំលើយណាមួយដែលត្រូវជ្រើសរើសនៅលើស្រ្តីមានផៃ្ទពោះ ២ខែ ?
A ឡើងដោះនិងនោមញឹក
B កើនទំងន់ពី ៣ទៅ៥ គ.ក្រ ព្រមទាំងមាន​សង្វា​រពោះ (striae gravidarum)
C កើនចង្វាក់ដង្ហើមព្រមទាំងមាន​ ballotment
D ការកន្រ្តាក់ស្បូន​ Braxton Hicks ​ព្រមទាំងទារកកំរើក
14 ចំណើអាហារសមស្របសំរាប់ស្រ្តីមានផ្ទៃពោះដែលត្រូវការខ្លាំង ៖
A សារជាតិផ្អែមនិងជីវជាតិ​ (Carbohydrates and Vitamins)
B ប្រូតេអីន អំបិលខនិជ និងវីតាមីន (Proteins, minerals and vitamins)
C ខ្លាញ់​ និងអំបិលខនិជ (Fats and minerals)
D ប្រូតេអីន​ សារជាតិផ្អែម (carbohydrate) ​និងខ្លាញ់
15 បើថ្ងៃទី១នៃរដូវចុងក្រោយ ចំថ្ងៃទី៣០ខែមករា ថ្ងៃរំពឹងទុកនៃការសំរាល គឺ៖
A ថ្ងៃទី៧ ខែវិច្ឆិកា
B ថ្ងៃទី២៤ ខែតុលា
C ថ្ងៃទី៨ ខែវិច្ឆិកា
D ថ្ងៃទី៧ ខែតុលា
16 អ័រម៉ូនទទួលខុសត្រូវសំរាប់ graafian follicle ទុំគឺ ៖
A Estrogen
B Progesterone
C Follicle stimulating hormone
D Luteinizing hormone
17 ការធ្វើលំហាត់ប្រាណតាមលោក Kegel ក្នុងពេលមានផ្ទៃពោះ ដើម្បី ៖
A ពង្រឹងសាច់ដុំក្បាលពោះ
B ការពារការហើមជើង និងការរីកសសៃវែន (varicosities)
C ពង្រឹងសាច់ដុំ perineal
D បន្ថយការឈឺចាប់ខ្នង
18 "អ្នកចង់ធ្វើការពិនិត្យផ្នែកត្រគាកអ្នកជំងឺម្នាក់ដែលមានផ្ទៃពោះ។អ្នកនឹងរៀបចំដំណើរការអ្នកជំងឺដោយ៖"
A ស្នើស្រ្តីនោះអោយដោះសំលៀកបំពាក់
B លាងសំអាតតំបន់ perineal​​ របស់ស្រ្តីនោះ
C រៀបចំពិនិត្យទ្វាមាស
D ចាប់អារម្មណ៍ពីសញ្ញាជីវិត និងកត់ត្រាទុកនូវលទ្ធផល
19 អន្តរាគមន៏របស់គិលានុបដ្ឋាក ដើម្បីបន្ថយការចាញ់កូនរបស់ស្រ្តីមានផ្ទៃពោះ ត្រូវបានធ្វើឡើងដោយការផ្តល់នូវ ៖
A អាហារស្ងួតដែលមានជាតិស្ករដូចជា នំស្រួយ
B បញ្ចូលសេរ៉ូម
C អោយថ្នាំប្រឆាំងអាសីត (antacid)
D អាហារដែលមានជាតិសូដ្យូមទាប
20 តេស្តអ័រម៉ូនវិជ្ជមានបញ្ជាក់ថាស្រ្តីមានផ្ទៃពោះគឺ ៖
A Estrogen
B Progesterone
C Human Chorionic Gonadotropin
D Follicle Stimulating hormone
21 ហេតុផលចំបងនៃការកើនឡើងនូវតំរូវការជាតិដែកសំរាប់ស្រ្តីមានផ្ទៃពោះគឺ ៖
A ស្រ្តីជាម្តាយអាចមានបញ្ហារំលាយអាហារ
B ស្ត្រីជាម្តាយរងការធ្លាក់ចុះនៃគ្រាប់ឈាមក្រហមដោយសារ​ របបអាហាrមិនគ្រប់គ្រាន់
C ការកើនឡើងនូវតំរូវការគ្រាប់ឈាមក្រហមរបស់ទារកដែលម្តាយត្រូវផ្តល់ឲ្យ
D "ស្រ្តីជាម្តាយអាចនឹងមានការធ្លាក់ចុះនៃគ្រាប់ឈាមក្រហមពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តដោយសារតែតំរូវការបរិមាណកោសិកាឈាមក្រហម និងតំរូវ​ការរបស់គភ៌ពី៣៥០​ដល់៤០០mg នៃការកើនឡើងសារធាតុដែក"
22 "គិលានុបដ្ឋាកពិនិត្យស្រ្តីក្រោយសំរាលម្នាក់ បានរកដូចតទៅ ៖ សំឡីអនាម័យ២បន្ទះដែលជោគជាំដោយឈាមក្នុង២ម៉ោងក្រោយសំរាល, ជីពចរ 80ក្នុង១នាទី, បាតស្បូនទន់ និងមិនអាចកំណត់ទំហំច្បាស់លាស់។ រោគវិនិច្ឆ័យត្រឹមត្រូវរបស់គិលានុបដ្ឋាកគឺ :"
A ការបញ្ចូលតាមសសៃនូវសារធាតុចិញ្ចឹមមិនសមស្របទៅនឹងការហូរឈាម
B ការហូរឈាមជាធម្មតាក្រោយសំរាល​
C បរិមាណឈាមក្នុងខ្លួនបាត់តុល្យភាព
D ការហូរឈាមបណ្តាលមកពីស្បូនមិនកន្រ្តាក់
23 ដើម្បីកំណត់រយៈពេលនៃការកន្ត្រាក់ស្បូន តាមបច្ចេកទេសត្រឹមត្រូវគឺវាស់ចាប់ពី :
A គំនូសខ្ពស់បំផុតនៃការកន្ត្រាក់មួយទៅគំនូសខ្ពស់បំផុតនៃការកន្ត្រាក់មួយទៀតបន្ទាប់
B ចុងនៃការកន្ត្រាក់មួយ ទៅកាន់ការចាប់ផ្តើមនៃការកន្ត្រាក់មួយទៀត
C ការចាប់ផ្តើមនៃការកន្ត្រាក់មួយទៅចុងបញ្ចប់នៃការកន្ត្រាក់មួយទៀត
D ការចាប់ផ្តើមនៃការកន្ត្រាក់មួយទៅចុងបញ្ចប់នៃការកន្រ្តាក់ដដែល។
24 "ការពិនិត្យមាត់ស្បូនរបស់ស្រ្តី G1P0 នៅម៉ោង៨ព្រឹកឃើញ មាត់ស្បូនបើក បាន ៦cm។ ការពិនិត្យម្តងទៀតធ្វើនៅម៉ោង ១០ព្រឹក ឃើញមាត់ស្បូនបើក (cervical dilatation) បាន៧cm។ ការបកស្រាយត្រឹមត្រូវនៃលទ្ធផលខាងលើគឺ :"
A រយៈពេលឈឺពោះសំរាល គឺធម្មតា
B រយៈពេលបើកមាត់ស្បូនយឺតនៃដំណាក់កាល ទី១ ត្រូវបានពន្យារពេល
C ការឈឺពាះសំរាល ដំណើរការដូចបានរំពឹងទុក
D រយៈពេលសកម្មរបស់ដំណាក់កាល ទី១ ត្រូវបានពន្យារពេល
25 បញ្ហាទីមួយដែលគិលានុបដ្ឋាកត្រូវធានាពេលក្បាលទារកចេញមកក្រៅគឺ ៖
A គ្មានទងផ្ចិតរុំកទារក
B ទងផិ្ចតនៅជាប់សុក
C ទងផិ្ចតនៅមានជីពចរលោត
D ទងផិ្ចតគ្មានការខូចខាត
26 អាយុគត៌ទាបបំផុតដែលអាចជួយសង្រ្គោះទារកបានគឺ ៖
A ២១ទៅ២៤សបា្តហ៏ នៃការរាំងរដូវ
B ២៥ទៅ២៧សបា្តហ៏ នៃការរាំងរដូវ
C ២៨​ទៅ៣០សបា្តហ៏ នៃការរាំងរដូវ
D ៣៨ទៅ៤០សបា្តហ៏ នៃការរាំងរដូវ
27 វិធីសំរាលទារកតាមក្បាលដែលគេនិយមជាងគេ គឺការសំរាលតាមទ្វាមាសដែលត្រូវបានជួយដោយ forceps ក្រោមការចាក់ថ្នាំស្ពឹកឆ្អឹងខ្នង (epidural anesthesia)។ ហេតុផលធំបំផុតសំរាប់ដំណើរការនេះគឺ :
A ដើម្បីការពារការរហែកប៉េរីណេដោយសារការលូនចេញក្បាលកូន
B "ដើម្បីធ្វើការសំរាលទារកដោយមិនបាច់អោយម្តាយប្រឹង និងម្តាយមិនចាំបាច់ខំប្រឹងនៅពេលស្បូនកន្រ្តាក់។"
C អនុញ្ញាតិឲ្យមានការផ្លាស់ប្តូរឈាមទារកជាមួយឈាមម្តាយដោយសន្សឹមៗ
D ធ្វើការសំរាលទារកដែលមិនមានការប៉ះទង្គិចខ្លាំង (atraumatic delivery)
28 ឥទ្ធិពលដំបូងដែលបានកើតចេញពីឈឺពោះសំរាលនិងការសំរាលទារកគឺ ៖
A មាត់ស្បូនទន់និងបើក
B បច្ចេកទេស​ Valsava (Valsava technique)
C សមត្ថភាពជំរុញទារកចុះក្រោមរបស់ម្តាយ
D ស្បូនកន្រ្តាក់
29 បច្ចេកទេសត្រឹមត្រូវដើម្បីតាមដានកំរិតនៃការកន្រ្តាក់ស្បូនគឺ ៖
A ដាក់ចុងម្រាមដៃថ្មមៗត្រង់បាតស្បូនហើយរកមើលជញ្ជាំង​ ពោះនៅពេលស្បូនកន្រ្តាក់ខ្លាំង
B ដាក់ចុងម្រាមដៃថ្មមៗខាងលើឆ្អឹងថ្ងាស (suprapubic) ពេលស្បូនកន្រ្តាក់
C ដាក់បាតដៃលើពោះពេលស្បូនកន្រ្តាក់
D ដាក់បាតដៃត្រង់បាតស្បូនហើយមានអារម្មណ៏ថាបាតស្បូនកន្រ្តាក់
30 "ចង្វាក់បេះដូងទារកនឹងត្រូវបានតាមដានរាល់១៥នាទីម្តងក្នុងពេលដំណាក់កាលទី២នៃការឈឺពោះ។ លក្ខណះធម្មតាចង្វាក់បេះដូងគឺ ៖"
A ចង្វាក់បេះដូងមិនបានទទួលឥទ្ធិពលពីការកន្រាក់ស្បូនទ្បើយ
B "ចង្វាក់បេះដូងនឹងបង្អន់ក្នុងពេលស្បូនកន្រ្តាក់ហើយបន្ទាប់មកត្រទ្បប់មកប្រក្រតីវិញរួចចង្វាក់នេះកើតមានសំរាប់ការកន្រ្តាក់លើកក្រោយ"
C ចង្វាក់បេះដូងកើនឡើងក្នុងពេលស្បូនកន្រ្តាក់ និងកើនបន្តិចមុនពេលស្បូនកន្រ្តាក់ និងពេលបពា្ចប់ការកន្រ្តាក់
D ចង្ចាក់បេះដូងនឹងថយចុះនៅពាក់កណ្តាលនៃការកន្រ្តាក់ស្បូនម្តងៗ​និង នៅតែបន្តរហូតដល់១នាទីបន្ទាប់ពីការកន្រ្តាក់ស្បូនបានចប់
 
31 "តើលក្ខខ័ណ្ឌបែបណានឹងនាំឲ្យទំហំគត៌តូចព្រោះតែទារកមានឈាមផ្តល់មិនគ្រប់គ្រាន់ ?"
A ម្តាយមានជំងឺបេះដូង
B សុកពុំាងមាត់ស្បូន​ (Abruptio placenta)
C ឈឺពោះសំរាលមិនគ្រប់ខែ​ (Premature labor)
D ម្តាយមានជំងឺទឹកនោមផ្អែម (Diabetes in the mother)
32 នៅពេលថង់ទឹកភ្លោះបែកដោយឯងៗ គិលានុបដ្ឋាកពិនិត្យមើលទ្វារមាស ក្រែងមានទងសុកធ្លាក់ចុះ។បើមានទងសុកលូនចេញមកក្រៅទ្វារមាសអន្តរាគមន៏ត្រឹមត្រូវរបស់គិលានុបដ្ឋាកគឺ ៖
A រុញទងផិ្ចតចូលេទៅក្នុងទ្វាមាសវិញ
B គ្របទងផិ្ចតដែលធ្លាក់ដោយកុំប្រេះស្ទេរីលផ្សើមដោយសេរ៉ូមប្រៃ​ ហើយ​ដាក់ស្រ្តីក្នុងស្ថានភាពក្បាលទាបជាងជើង (trendellenberg position)
C ដាក់ម្តាយក្នុងស្ថានភាពក្បាលពាក់កណ្តាលអង្គុយដេក (semifowler's) ដើម្បី ឲ្យចរន្ត​ឈាមប្រសើទ្បើង
D រុញទងផ្ចិតចូលទៅក្នុងវ៉ាសាំងហើយដាក់ស្រីក្នុងស្ថានភាព sims position
33 "នៅពេលប្រើថ្នាំ narcotic analgesics នៅលើស្រ្តីឈឺពោះសំរាល ពិសេសត្រូវពិចារណាទៅលី៖"
A ការកន្រ្តាក់ស្បូនកាន់តែញាប់ទ្បើងៗហើយការសំរាលទារកជិតនឹងកើត
B ការឈឺពោះសំរាលដំណើការល្អនិងឈានទៅដល់ដល់ពេលឆ្លងទនេ្ល
C ស្បូនកន្រ្តាក់ខ្លាំងហើយទារកមិនបានកើតក្នុងរយៈពេល៣ម៉ោងក្រោយ
D មាត់ស្បូនបើកយ៉ាងតិចដល់ ៨ស.ម
34 ការពិនិត្យចង្វាក់បេះដូងទារកបន្ទាប់ពីពេលបែកទឹកភ្លោះគឺដើម្បី ៖
A ផ្ទៀងផ្ទាត់ក្រែងទារករងការគាបសង្កត់ក្បាល
B កំណត់ពីការគាបសង្កត់ទងផ្ចិតបន្ទាប់ពីបែកទឹកភ្លោះ
C ពិនិត្យមើលទំរង់ទារកដែលបង្ហាញចុះមកបន្ទាប់ពីបែកទឹកភ្លោះ
D កំណត់ពីភាពខ្សោយរបស់សុកនិងស្បូន។
35 ចំនុចកំពូល នៃកាកន្រ្តាក់ស្បូនគឺត្រូវបានហៅថា ៖
A ការកន្រ្តាក់ស្បូនឈឺពោះសំរាលក្នុងពេលដែលសាច់ដុំកន្រ្តាក់ខ្លាំងបំផុត (Acme)
B ការកន្រ្តាក់ស្បូនចុះថយ (Deceleration)
C ការកន្រ្តាក់ស្បូនកើនទ្បើង (Acceleration)
D ការកន្រ្តាក់ស្បូនធម្មតា (Axiom)
36 "ដើម្បីធានាឲ្យទារកឆាប់ដកដង្ហើមក្រោយសំរាល គិលានុបដ្ឋាកជាតំបូងបំផុតត្រូវធ្វើអ្វី ?"
A គាបទងផ្ចិតប្រហែល៦អិងពីគល់ផិ្ចត
B បូមស្លេសពីមាត់និងច្រមុះ
C គោះគូថទារកដើម្បីឲ្យទារកយំ
D ពិនិត្យពណ៌ទារកដើម្បីធានាថាទារកមិនស្វាយសាច់
37 "នៅពេលថង់ទឹកភ្លោះបែកគិលានុបដ្ឋាក ត្រូវពិនិត្យលក្ខណៈទឹកភ្លោះ។ជាធម្មតា ពណ៌របស់ទឹកភ្លោះគឺ ៖"
A ថ្លាដូចទឹក
B បៃតងចាស់
C ខៀវចាស់
D លឿង
38 ក្នុងពេលពិគ្រោះជំងឺ អ្នកជំងឺម្នាក់បានសួរទៅអ្នកថានាងអាចធើ្វការសំរាលកូននៅផ្ទះរបស់នាងបានឬទេ។ បន្ទាប់ពីសួរប្រវត្តិនិងការពិនិត្យ អ្នកបានណែនាំមិន ឲ្យសំរាលទារកនៅផ្ទះ។តើបញ្ហាណាមួយដែលនាងមិនអាចសំរាលនៅផ្ទះបាន?
A នាងមានបាតដៃស្លេកស្លាំង
B ធ្លាប់មានផ្ទៃពោះ៥ដងនិងសំរាលកូនបាន៣ដង (រលូត១ដង)
C ទារកបង្ហាញក្បាលមកមុន
D សំពាធឈាមរបស់នាងគឺ​ ១៣០/៨០mm Hg
39 កុមារម្នាក់ត្រូវបានដាក់ឲ្យសំរាកពេទ្យដោយសារប្រកាច់ មិនអាចទុកព្យាបាលនៅ ផ្ទះ។ គ្រូពេទ្យដែលដាក់អ្មកជំងឺដេកពេទ្យ សរសេការណែនាំដល់គិលានុបដ្ឋាក សំរាប់អនុវត្តក្នុងករណីអ្នកជំងឺប្រកាច់ម្តងៗ។ តើការណែនាំណាមួយដែលមិនត្រូវរាប់បញ្ចូលក្នុងចំណោមប្រយោគខាងក្រោមនេះ ?
A ផ្តល់ពត៌មានជូនគ្រូពេទ្យ
B ទប់អវយវៈអ្នកជំងឺ
C ដាក់អ្នកជំងឺដេកទៅចំហៀងដោយក្បាលអោនមកមុខ
D ​សុលថ្នាំ​ diazepam តាមទ្វារលាមក
40 គិលានុបដ្ឋាកម្នាក់ផ្តល់ប្រឹក្សាម្តាយដែលឆ្លងទន្លេរួច ហើយទារកមានកំណើន ជាតិបីលីរុយបីន (Billirubine)។ តើការអប់រំរបស់គិលានុបដ្ឋាកណាមួយគឺមិនត្រឹមត្រូវ?
A បន្តបំបៅដោះញឹកញាប់ យ៉ាងតិចរាល់ ២ទៅ៤ម៉ោង
B បន្តរកដោយគ្រូពេទ្យកុមារក្នុងរយៈពេល ៧២ម៉ោង នៃការសំរាលសំរាប់ ពិនិត្យសេរ៉ូមបីលីរុយបីនម្តងទៀត និងពិនិត្យផេ្សងទៀត
C មើលសញ្ញាកង្វះជាតិទឹក រួមមានការថយចុះទឹកនោមនិងស្បែកមានផ្នត់
D រក្សាទារកក្នុងសភាពស្ងប់ស្ងាត់និងរុំក្រណាត់ហើយដាក់ក្នុងគ្រែកន្លែងងងឹត
41 ថ្មីៗគេបានធ្វើរោគវិនិច្ឆ័យទៅលើក្មេងអាយុ៨ឆ្នាំមានជំងឺទឹកនោមផ្អែមប្រភេទទី១ ហើយម្តាយរបស់វាក៏ទទួលការអប់រំដែរមុននឹងចាកចេញពីពេទ្យ។ គ្រូពេទ្យបាន ឲ្យថ្នាំ glucagon សំរាប់ប្រើករណីអាសន្ន។ ម្តាយបានសួរពីគោលបំណង នៃការប្រើ ថ្នាំនេះ។ តើការណែនាំណាមួយខាងក្រោមរបស់គិលានុបដ្ឋាកដែលត្រឹមត្រូវ?
A Glucagon បង្កើនឥទិ្ធពលទៅលើ insulin ក្នុងករណីជាតិស្ករនៅតែខ្ពស់ បន្ទាប់ពីចាក់ ​insulin មួយម៉ោងរួច
B Glucagon ព្យាបាលកង្វះជាតិស្ករក្នុងឈាមបណ្តាលមកពីចាក់​ Insulin លើសកំរិត
C Glucagon ព្យាបាលការបាត់បង់ជាតិខ្លាញ់ដែលបណ្តាលពីការចាក់​ insulin
D Glucagon មានឥទិ្ធពលយូរទៅលើ insulin អនុញ្ញាតិឲ្យចាក់តិចជាង
42 តើសកម្មភាពមួយណាមិនសមស្របក្នុងការថែទាំកុមារអាយុ ២ខែ ?
A ទារកដេកផ្ងារ
B បើទារកយំពេលយប់ ទុកឲ្យទារកយំ ៥នាទី មុនទៅលើកទារក
C និយាយជាមួយទារកញឹកញាប់ និងសំលឹងមើលមុខកូន
D រង់ចាំ៤ខែទៀត ទើបបន្ថែមធញ្ញជាតិ និងទឹកផ្លែឈើក្នុងចំណីអាហារទារក
43 កុមារម្នាក់ចូលសំរាកពេទ្យដោយសង្ស័យថាមានជំងឺគ្រុនឈឺសន្លាក់ (rheumatic fever)។ តើការពិនិត្យមួយណាដែលមិនបញ្ជាក់ពីរោគវិនិច្ឆ័យជំងឺ ?
A ស្បែកទ្បើងក្រហមពេញខ្លួននិងអវយវៈ
B មានប្រវតិ្តឈឺ កតាំងពីខែមុន
C តេស្ត anti streptolysin O អវិជ្ជមាន
D គ្រុនគ្មានមូលហេតុ
44 កុមារម្នាក់មានជំងឺស្ទះសរសៃឈាមបេះដូង (Congestive heart failure) ត្រូវបានព្យាបាលដោយថ្នាំបញ្ចុះទឹកនោមនៅផ្ទះ។ តើសញ្ញាណាមួយខាងក្រោមបង្ហាញថាចាំបាច់ត្រូវបង្កើនកំរិតថ្នាំ ?
A ភ្លាមៗទ្បើងទំងន់
B ​ថយចុះសំពាធឈាម
C ដង្ហើមយឺតៗសើៗ
D បេះដូងលោតរង្វើល
45 គិលានុបដ្ឋាកនៅក្នុងបន្ទប់សង្រោះបន្ទាន់ បានសង្កេតឃើញកុមារម្នាក់អាយុ ៤ឆ្នាំ មានសញ្ញាកើនសំពាធក្នុងខួរក្បាលបន្ទាប់ពីធ្លាក់ពីលើកង់ កើតចេញពី កាប៉ះទង្គិច។ តើសញ្ញា និងរោគសញ្ញាខាងក្រោមមួយណាដែលជាមូលហេតុ ទាក់ទងនឹងរោគខាងលើ ?
A បង្ហើយខាងមុខប៉ោង
B ក្អួតញឹកញាប់
C ដេកនៅម៉ោង​១០ យប់
D គ្មានសមត្ថភាពអានពាក្យខ្លីៗក្នុងចំងាយ ៤៥ស.ម
46 កុមារម្នាក់មានលេចចេញចំណុចក្រហមលើស្បែក។ តើសញ្ញាខាងក្រោមណាមួយបញ្ជាក់ថាកុមានមានជំងឺកញ្រ្ជិល?
A នៅលើភ្នាសខាងក្នុងមាត់មានចំនុច ស​ ខៀវ
B មានអុជក្រហមលើស្បែកនៃដងខ្លួន និងរាលដាលទៅជាយខាង
C មានគ្រុនតិចតួច
D នៅលើស្បែកមានចេញបន្ទាលត្រអាក
47 "កុមារម្នាក់ឃើញនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ស្បែកមានចំនុចក្រហមពេញខ្លួន (Scarlet fever/ ជំងឺអុតក្តាម)។ តើចំនុចពិពណ៌នាខាងក្រោមណាមួយនៃជំងឺអុតក្តាម មិនត្រឹមត្រូវ ?"
A ជំងឺអុតក្តាមបណ្តាលមកពីបាក់តេរី Streptococcus group A
B អណ្តាតពណ៌ក្រហម (strawberry tongue)
C ចំនុចក្រហមតូចៗកើតលើក្រអូមមាត់ខាងលើផ្នែកខាងក្រោយ
D ដើមកពណ៌ក្រហម និងហើម
48 "កុមារម្នាក់មានទំងន់ ៣០គ.ក្រ មកដល់បន្ទប់គ្លីនិកដោយមានរមាស (itching) ពេញខ្លួនដោយសាអាលែហ្សីនៃប្រតិកម្មសត្វល្អិតខាំ។ ថ្នាំ Diphenhydramine (Benadryl) 25mg ត្រូវបានប្រើឲ្យ៣ដងក្នុង១ថ្ងៃ។ កំរិតត្រឹមត្រូវនៃថ្នាំប្រើលើកុមារគឺ 5mg/kg/day។ តើវេជ្ជបញ្ជាណាមួយខាងក្រោមជាវេជ្ជបញ្ជាត្រឹមត្រូវ ?"
A វាជាការប្រើកំរិតថ្នាំត្រឹមត្រូវ
B កំរិតប្រើថ្នាំនេះតិច
C កំរិតប្រើថ្នាំនេះខ្ពស់
D កំរិតប្រើថ្នាំនេះនឹងត្រូវបង្កើន​ឬបន្ថយទាក់ទងនៅលើរោគសញ្ញា
49 ម្តាយយកកូនអាយុ ២ខែ ម្នាក់ទៅបន្ទប់គី្លនិកសំរាប់ពិនិត្យ។ កាលដែលនាងទៅគ្លីនីកនោះ ព្រោះនាងបារម្មណ៏ពីកូននាងមានពងស្វាសតែមួយ (one of testis scotal sac)។ តើប្រយោគខាងក្រោមណាមួយត្រឹមត្រូវ ?
A ជាធម្មតាពងស្វាសធ្លាក់ចុះនៅពេលកើត
B កុមារនឹងតម្រូវឲ្យអន្តាគមន៏វះកាត់
C កុមារសង្ស័យថាមានពងស្វាសតែមួយចំហៀង
D ជាធម្មតាពងស្វាសត្រូវចុះក្រោមនៅអាយុមុន១ឆ្នាំ
50 កុមារម្នាក់មានទឹកក្នុងថង់ពងស្វាសនៅពេលមកត្រួតពិនិត្យសុខភាព ពេលអាយុ ១ខែ ក្រោយកើត។ ថង់ពងស្វាសមានសភាពតូចជាងពេលកើតប៉ុន្តែមើលឃើញទឹកពេលឆ្លុះបញ្ចាំង។ តើអនុសាសន៏ណាមួយខាងក្រោមដែលគិលានុបដ្ឋាកត្រូវផ្តល់ទៅកុមារ ?
A ម៉ាសាក្រលៀន ១ថ្ងៃ២ដង រហូតដល់ទឹកថង់ពងស្វាសថយចុះ
B បញ្ជូនទៅមនី្ទរពេទ្យធ្វើការវះកាត់
C មិនបាច់ព្យាបាលព្រោះទឹកនោះនឹងជ្រាបបាត់ទៅវិញជាធម្មតា
D រក្សាកុមារក្នុងស្ថានភាពរាបស្មើ ដេកផ្ងាររហូតដល់ទឹកថយអស់
0
{"name":"MATERNAL NEONATAL & CHILD HEALTH 1 (Q1-50)", "url":"https://www.quiz-maker.com/QNMW2P7X5","txt":"1 នៅក្នុងក្បួនលេខ៤របស់លោក Batholonew's បញ្ជាក់ថាពេលបាតស្បូនទ្បើងមកដល់ពាក់កណ្តាលរវាងផ្ចិត និងចុងស្រួចនៃឆ្អឹងសន្ទះទ្រូង (xyphoid process) គឺត្រូវបានកំណត់ថាកូនមានអាយុ (age of gestation = AOG) ៖, 2 នៅក្នុងជំហានទី១នៃវិធាន Leopold's (Leopold's maneuver step #1) អ្នកបានស្ទាបផ្នែកទន់ ហើយប៉ះកនែ្លងរឹង (mass)។ ការបកស្រាយត្រឹមត្រូវនៃការប៉ះនេះគឺជា ៖, 3 អ្នកបានអនុវត្តវិធាន Leopold's ហើយរកឃើញដូចតទៅ៖ ទំរង់ហុចគូថ ខ្នង ទារក នៅខាងស្តាំពោះម្តាយ។ ផែ្អកលើការរកឃើញនេះ អ្នកអាចឮសំលេងបេះដូងកូន (Point of Maximum Intensity=PMI) ខ្លាំងនៅត្រង់កនែ្លងណា ?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker