NURSING PRACTICES FOR ADULTS MEDICINE/SURG 11 (Q501-550)

501 ក្រុមគ្រួសារនៃ អ្នកជំងឺវង្វេងវង្វាន់ dementia ម្នាក់ បង្ហាញពីការព្រួយបារម្ភ ទៅគិលានុ បដ្ឋាក អំពីអ្នកជំងឺដើរគ្មានទិសដៅនៅពេលយប់ ។ គេខ្លាចថា អ្នកជំងឺអាចភ្ញាក់ក្រោកឡើង នៅពេលដែលគេកំពុងតែដេកលក់ ហើយចេញទៅក្រៅ ។ ដំបូន្នានដ៍ល្អបំផុតរបស់គិលានុបដ្ឋាកសម្រាប់ពួគេគឺ៖
A ដាក់បង្ខាំងដោយអាវកាក់ (vest restraint) ម្យ៉ាងនៅពេលយប់
B ធ្វើការបង្ហាញការជាក់ស្ដែងជាប់ជានិច្ច
C រៀនពីបច្ចេកទេសការកែប្រែ អាកប្បកិរិយាខ្លះៗ
D ចាក់សោទ្វារខាងក្រៅ នៅក្នុងកន្លែងថ្មី
502 "គិលានុបដ្ឋាក កំពុងតែធ្វើផែនការថែទាំសម្រាប់សេចក្ដីត្រូវការ អាហារូបត្ថម្ភ នៃអ្នកជំងឺម្នាក់ ដែលមានជំងឺ Alzheimer ។ ផែនការដ៍ល្អបំផុត គឺត្រូវមានផ្នែកអាហារ
A អាហារច្រោះត្រងត្រូវបានផ្ដល់តាមសឺរ៉ាំងមួយ
B "អាហារដែលអ្នកជំងឺអាចកាត់បាន ដើម្បីរក្សាការរវល់ និង មិនភ្លេចពីចំណាប់ អារម្មណ៍​ក្នុងការហូប"
C អាហារដែលញុំាដោយម្រាមដៃ ជាច្រើនដងក្នុងមួយថ្ងៃ
D អាហារទឹកមានជាតិប្រូតេអ៊ីនខ្ពស់
503 នៅពេលធ្វើការប៉ាន់ប្រមាណ អ្នកជំងឺវង្វេងវង្វាន់dementia ម្នាក់ឲ្យស្លៀកពាក់ សកម្មភាពជាដំបូងរបស់ គិលានុបដ្ឋាក គួរតែ ៖ផ្ដល់ឲ្យ ៖"
A ហុចសម្លៀកបំពាក់ឲ្យគាត់ ហើយ ប្រាប់ឲ្យគាត់សម្លៀកពាក់
B ហុចសម្លៀកបំពាក់ម្ដងមួយៗឲ្យគាត់ ហើយ ប្រាប់ឲ្យគាត់ស្លៀកពាក់
C ជួយគាត់សម្លៀកពាក់ម្ដងមួយៗ ដោយបង្រៀនឲ្យចំៗ ដូចជា “សូមសូកដៃរបស់អ្នកនៅក្នុងប្រហោងនេះ ”
D ស្លៀកពាក់ ”បំពាក់ឲ្យអ្នកជំងឺ ដោយគ្មានការជួយពីអ្នកជំងឺ
504 ការណែនាំបង្ហាញការពិត គឺមានប្រយោជន៍ណាស់ សម្រាប់អ្នកជំងឺខ្លះ ដែលមានការវង្វេងវង្វាន់ ។ គិលានុបដ្ឋាកប្រើបច្ចេកទេសនេះនៅលើអ្នកជំងឺ ដែលមានរោគវិនិច្ឆ័យ ៖
A បណ្ដុំរោគសញ្ញាសរីរាង្គខួរក្បាល (organic brain syndrome)
B ជម្ងឺវង្វេងវង្វាន់ dementiaដោយសារភាពចាស់ជរា (senile dementia)
C ជរាភាព(senility)
D ភាពវង្វេងវង្វាន់ស្រួចស្រាវ
505 នៅក្នុងការប៉ាន់ប្រមាណអ្នកជំងឺដើម្បីរកលទ្ធភាពនៃការវង្វេងវង្វាន់ គិលានុបដ្ឋាកគួរតែចងចាំថាប្រភេទនៃការវង្វេងវង្វាន់ ចំបងពីរ គឺ ៖
A វង្វេងវង្វាន់ដោយសារភាពចាស់ជរាស្រួចស្រាវនិង រុំារ៉ៃ
B វង្វេងវង្វាន់បណ្ដោះអាសន្ន និង ជាប់រហូត
C ការរវើរវាយ និង វង្វេងវង្វាន់ដោយសារភាពចាស់ជរា
D វង្វេងវង្វាន់និង វិកលចរិតដោយសារភាពចាស់ជរា
506 គិលានុបដ្ឋាក កំពុងតែប៉ាន់ប្រមាណអ្នកជំងឺដែលមានរោគវិនិច្ឆ័យ ដោយមានការរវើរវាយ ។ អ្នកជំងឺយំហើយយំទៀតស្រែករកប្ដីរបស់គាត់ ។ អន្ដរាគមន៍ជាដំបូង ដោយគិលានុបដ្ឋាក គួរតែ៖
A ផ្ដល់ Haldol តាមវេជ្ជបញ្ជា
B ធ្វើការបង្ខាំងទប់ ដូច្នេះអ្នកជំងឺនឹងមិនមានគ្រោះថ្នាក់
C ប្រាប់អ្នកជំងឺដោយស្ងាត់ស្ងៀមថា គាត់គឺនៅក្នុងមន្ទីរពេទ្យ ហើយប្ដីរបស់គាត់គឺមិនស្ថិតនៅទីនោះទេ
D ហៅប្ដី ហើយប្រាប់ថា គាត់ចាំបាច់ត្រូវមកស្នាក់នៅជាមួយប្រពន្ធរបស់គាត់
507 នៅពេលអនុញ្ញាតឲ្យអ្នកជំងឺសម្រាកពេទ្យម្នាក់ ដែលបានក្លាយជាវង្វេងវង្វាន់ថ្មីៗ គិលានុបដ្ឋាកប្រាប់ក្រុមគ្រួសារឲ្យមើល បញ្ជីថ្នាំទាំងអស់ ដែលអ្នកជំងឺកំពុងតែប្រើប្រាស់ ។ គាត់ដឹងថាថ្នាំដែលអាចបណ្ដាលឲ្យមានការ វង្វេងវង្វាន់ (confusion)គឺ ៖
A amoxicillin
B acetaminophen
C furosemide
D digoxin
508 អ្នកជំងឺម្នាក់មានការវង្វេងវង្វាន់ ដែលចាប់ផ្ដើមភ្លាមៗ ហើយបាត់ទៅវិញ តិចជាងមួយសបា្ដហ៍ ។ គិលានុបដ្ឋាកគួរតែអាចបញ្ជាក់រកឲ្យឃើញបញ្ហានេះ ជា ៖
A ជម្ងឺវង្វេងវង្វាន់ dementia
B ភាពវង្វេងវង្វាន់ស្រួចស្រាវ (acute confusion)
C រោគសញ្ញានៃ ជំងឺ Huntington
D ជម្ងឺវង្វេងវង្វាន់ dementia ដោយសារភាពចាស់ជរា (senile dementia)
509 គិលានុបដ្ឋាកកំពុងតែរៀបចំបន្ទប់មួយសម្រាប់អ្នកជំងឺម្នាក់ ត្រូវបានបញ្ជូនមកពីផ្នែកសង្គ្រោះបន្ទាន់ដោយមានរោគវិនិច្ឆ័យរវើរវាយ (delirium)។ គិលានុបដ្ឋាកគួរតែប្រាកដថា បន្ទប់គឺ ៖
A មានភ្លើងភ្លឺច្បាស់
B រួមជាមួយអ្នកជំងឺម្នាក់ទៀត
C មើលឃើញពីកន្លែងធ្វើការរបស់គិលានុបដ្ឋាក
D ងងឹតនិងស្ងៀមស្ងាត់
510 គិលានុបដ្ឋាកថែទាំអ្នកជម្ងឺវង្វេងវង្វាន់ dementia កត់សម្គាល់ឃើញថា អ្នកជំងឺដេកមិនលក់ស្ទើររាល់យប់ ។ សកម្មភាពដែលសមស្រប បំផុតរបស់គិលានុបដ្ឋាកគួរតែ ៖
A ផ្ដល់ថ្នាំដេកលក់តាមវេជ្ជបញ្ជា
B ប្រាប់អ្នកជំងឺថា វាគឺជាពេលយប់ ហើយគាត់ត្រូវតែទៅដេក
C ពិនិត្យកំណត់ត្រាអ្នកជំងឺ ឲ្យឃើញថាគាត់បានដេកក្នុងពេលថ្ងៃ
D ដាក់អ្នកជំងឺនៅលើគ្រែ និង លើករនាំងគ្រែចំហៀងឡើងលើ
511 នៅពេលធ្វើការប៉ាន់ប្រមាណអ្នកជំងឺ ដើម្បីរកការប្រឈមមុខនៃការមានភាពរវើរវាយ ឬ ជម្ងឺវង្វេងវង្វាន់ dementia គិលានុបដ្ឋាក គួរដឹងថា ជំងឺទាំងពីរនេះច្រើនកើតឡើងនៅលើ ៖
A កុមារ
B យុវវ័យ
C មនុស្សវ័យកណ្ដាល
D មនុស្សចាស់ជរា
512 គិលានុបដ្ឋាកកំពុងតែពិភាក្សាពីការថែទាំអ្នកជំងឺវង្វេងវង្វាន់ dementia ជាមួយក្រុមគ្រួសារមួយ ។ គិលានុបដ្ឋាកគួរតែឲ្យដំបូន្មានដល់ ក្រុមគ្រួសារដើម្បីការពារអ្នកជំងឺពីការដើរដោយគ្មានទិសដៅ ដោយ ៖
A ដាក់ការបង្ខាំងដោយអាវកាក់ម្យ៉ាង ដើម្បីរក្សាអ្នកជំងឺនៅលើគ្រែ ឬនៅក្នុងរទេះរុញ
B ចាក់សោនៅលើទ្វារណាមួយដែលវាអាចមានគ្រោះថ្នាក់សម្រាប់អ្នកជំងឺ ដើម្បីបើក(ឧទាហរណ៍ទ្វារខាងក្រៅឬទូថ្នាំ)
C "មាននរណាម្នាក់រំលឹកអ្នកជំងឺ យ៉ាងហោចរាល់ ២ម៉ោងម្ដង ថាគាត់ត្រួវតែមិន ចេញ ទៅក្រៅដោយខ្លួនឯង"
D "ចាត់ឲ្យមានប្រព័ន្ធឲ្យរង្វាន់ សម្រាប់ពេលវេលាដែលអ្នកជំងឺស្ថិតនៅ ទីកន្លែង ដែលក្រុមគ្រួសារបានស្នើសុំ"
513 អ្នកជំងឺសួរគិលានុបដ្ឋាកថា “គ្រូពេទ្យរបស់ខ្ញុំនិយាយថា ពេលខ្លះខ្ញុំមានការវង្វេងវង្វាន់ ពីព្រោះខ្ញុំមានជំងឺវង្វេងវង្វាន់ dementia សរសៃឈាម (vascular dementia) ។ តើមានអ្វីជាមូលហេតុធ្វើឲ្យខ្ញុំមានជំងឺនោះ? ”ការឆ្លើយតបរបស់គិលានុបដ្ឋាកដ៍សមស្របបំផុត គឺ ៖
A វាជាទូទៅបណ្ដាលមកពីខូចខាតកោសិកាខួរក្បាល ពីព្រោះតែការផ្ដល់ឈាមមិនគ្រប់គ្រាន់ដូចជា មានស្រ្តូកតិចតួច (small stroke)
B វាប្រហែលគ្រាន់តែជាសកម្មភាពអគ្គីសនីមិនធម្មតាខ្លះ នៅក្នុងខួរក្បាលរបស់អ្នក
C អ្នកប្រហែលជាមានដុំសាច់ក្នុងខួរក្បាល
D ខ្ញុំប្រាកដថា គាត់នឹងពន្យល់អ្នកនៅពេលក្រោយទៀត
514 អ្នកជំងឺដែលត្រូវបានកំណត់ពេលវេលាសម្រាប់ធ្វើតេស្ដសំណល់ក្រោយការនោម(postvoid residual) គួរតែត្រូវបានបង្រៀនដោយគិលានុបដ្ឋាកឲ្យ ៖
A ហៅគិលានុបដ្ឋាកភ្លាមបន្ទាប់ពីនោមរួច
B ក្រោយពីនោមរួចម្តងមក ត្រូវរង់ចាំ ១០នាទី ហើយនោមម្ដងទៀត
C នោមទៅក្នុងប្រដាប់រង្វាស់លំហូរ
D ជៀសវាងការផឺកទឹកឬភេសជ្ជះ រយៈពេល ៨ម៉ោង មុនពេលធ្វើតេស្ដ
515 ការបង្ហាត់ហ្វឹកហ្វឺនប្លោកនោម ត្រូវបានធ្វើចំពោះអ្នកជំងឺម្នាក់ ដែលមានប្រវត្ដិនៃការនោមដោយមិនដឹងខ្លួន។ ក្នុងការណែនាំដំបូង គិលានុបដា្ឋកគួរតែអោយអ្នកជម្ងឺ ៖
A រង់ចាំរហូតដល់មានអារម្មណ៍ជម្រុញឲ្យនោម
B កុំនោមញឹកញាប់ច្រើនជាង រាល់ ៤ ម៉ោង ទៅ ៦ម៉ោង ម្ដង
C នោមរៀងរាល់ ២ ទៅ ៣ម៉ោងម្តង នៅពេលភ្ញាក់
D នោមនៅពេលណាក៍បានឲ្យតែមានអារម្មណ៍ចង់នោម
516 អ្នកជំងឺដែលមានរបួសខួរឆ្អឹងខ្នងម្នាក់ បានចាប់ផ្តើមហាត់ធ្វើរេផ្លិចដើម្បីធ្វើឲ្យអស់ទឹកនោមពីក្នុងបោ្លកនោម ។ ពេល ដាក់សុងទឹកនោម ដើម្បីពិនិត្យមើលចំណុះនៃសំណល់ទឺកនោម គិលានុបដ្ឋាកយល់ថា ការបង្ហាត់ពីរេផ្លិច គឺមានប្រសិទ្ធិភាព បើចំណុះសំណល់ទឺកនោមតិចជាង ៖
A ១០០មល
B ២០០មល
C ៤០០មល
D ៥០០មល
517 អ្នកជំងឺប្រុសម្នាក់ដែលមានការនោមដោយមិនដឹងខ្លួន បានប្រើកាតេទែរផ្នែកខាងក្រៅមួយ(condom)។ គិលានុបដ្ឋាកធ្វើការប៉ាន់ប្រមាណបច្ចេកទេសដាក់ឧបករណ៍របស់អ្នកជំងឺ ។ គិលានុបដ្ឋាក គួរតែបង្រៀនអ្នកជំងឺបន្ថែមទៀត ប្រសិនគាត់បានអនុវត្តការខុសឆ្គងណាមួយខាងក្រោម ៖
A លាងសម្អាតលឹង្គជាមួយទឹកពពុះសាប៊ូក្ដៅឧណ្ឌៗ ហើយសម្ងួតវាចេញឲ្យបានល្អមុនពេលដាក់ឧបករណ៍
B បិតបង់ស្អិតជុំវិញលឹង្គដើម្បីរក្សាឧបករណ៍ឲ្យមានសុវត្ថិភាព
C ប្រើបង់បិតយឺតស្រាប់ និង រុំជារាងរមូរមួល ដើម្បីឲ្យឧបករណ៍ជាប់ល្អ
D "ប៉ាន់ប្រមាណលឹង្គដោយប្រុងប្រយ័ត្ន ដើម្បីរកសញ្ញាណាមួយនៃការរោលក្ដៅ ក្រហាយ មុនពេលដាក់ឧបករណ៍"
518 អ្នកជំងឺម្នាក់រៀបរាប់ថា ” ខ្ញុំលេចនោម រាល់ពេលខ្ញុំក្អក ” ។ គិលានុបដ្ឋាកកត់ចំណាំបញ្ហា នេះជា៖
A រេផ្លិចនៃការនោមដោយមិនដឹងខ្លួន
B ការហូរលើសលុបនៃការនោមដោយមិនដឹងខ្លួន
C ជម្រុញនៃការនោមដោយមិនដឹងខ្លួន
D ឥទ្ធិពលបញ្ចេញ នៃការនោមដោយមិនដឹងខ្លួន
519 អ្នកជំងឺ ដែលបានធ្វើរោគវិនិច្ឆ័យថាមាន ការនោមមិនដឹងខ្លួន និងមានកង្វល់ stress ។ គិលានុបដ្ឋាកគួរតែបង្រៀនអ្នកជំងឺឲ្យ ៖
A កំណត់ជាតិទឹកចូល ឲ្យតិចជាង ១០០០មល ក្នុង ១ ថ្ងៃ
B ជៀសវាងភេសជ្ជះ ដូចជា តែ កាហ្វេ និង កូកាកូឡា
C ពន្យារពេលនោមរហូតដល់អ្នកមានអារម្មណ៍ចង់នោម
D នោម មិនឲ្យញឹកញាប់លើសពី រាល់ ៤ម៉ោងម្ដង
520 គិលានុបដ្ឋាកថែទាំជំងឺតាមផ្ទះ កំពុងតែធ្វើការវាយតម្លៃអំពីផ្ទះរបស់អ្នកជំងឺចាស់ជរាម្នាក់ ដើម្បីប៉ាន់ប្រមាណទៅលើបញ្ហាសុវត្ថិភាពផ្សេងៗ ។ គិលានុបដ្ឋាក កត់ចំណាំឃើញថា កត្ដាបរិស្ថានដែលអាចនាំឲ្យមាន ការនោមដោយមិនដឹងខ្លួន ប្រភេទfunctional incontinence គឺ ៖
A ពន្លឺភ្លើងនៅក្នុងបន្ទប់ទឹក
B ទីតាំងនៃបន្ទប់អ្នកជំងឺនៅទល់មុខបន្ទប់ទឹកនៅខាងចុងផ្ទះ
C បង្កាន់ដៃស្ថិតនៅជុំវិញបង្គន់ និង អាងទឹក
D បន្ទប់អ្នកថែទាំស្ថិតនៅជិតបន្ទប់អ្នកជំងឺ
521 ប្រវត្ដិជំងឺពីមុន អាចមានទំនាក់ទំនងទៅនឹង ការនោមដោយមិនដឹងខ្លួន។ គិលានុបដ្ឋាកគួរតែប្រាកដដើម្បីសួរអ្នកជំងឺជា ពិសេស អំពី ៖
A ជំងឺទឹកនោមផ្អែមប្រភេទ២ (diabtes mellitus)
B ដំបៅពងទឹក
C ការឡើងសម្ពាធឈាម
D ការឈឺសរសៃប្រសាទ trigeminal
522 អ្នកជំងឺដែលត្រូវបានអនុញ្ញាតឲ្យចូលសម្រាកពេទ្យ ដោយសារការនោមដោយមិនដឹងខ្លួនបាន ឲ្យបញ្ជីថ្នាំទៅគិលានុបដ្ឋាកដែលគាត់កំពុងតែបានប្រើប្រាស់នៅផ្ទះ។ គិលានុបដ្ឋាក កត់ចំណាំថា ថ្នាំដែលអាចផ្ដល់ឲ្យអ្នកជំងឺមានការនោមដោយ មិនដឹងខ្លួនបានគឺ ៖
A Citrucel (methylcellulose)
B Valium (diazepam)
C Zocor (simvastatin)
D Lanoxin (digoxin)
523 គិលានុបដ្ឋាកកំពុងតែបង្រៀនអ្នកជំងឺ ពីទម្រង់ការសម្រាប់យកសំណាកទឹកនោមតាមវិធីស្អាត ។ អ្នកជំងឺបានព្យាយាមជា ច្រើនដង ប៉ុន្ដែមានការលំបាកយល់ពីការបង្រៀន ។ សកម្មភាពដ៍ប្រសើរបំផុតរបស់គិលានុបដ្ឋាក គឺ ៖
A យកសំណាកវិភាគអ្វីក៍ដោយ ឲ្យតែអ្នកជំងឺបានយក
B ផ្ដល់កន្ថោរស្អាតដល់អ្នកជំងឺដើម្បីយកសំណាកវិភាគ
C អញ្ជើញឲ្យបុគ្គលិកផ្នែកមន្ទីរពិសោធន៍ មកយកសំណាកទឹកនោម
D ហៅគ្រូពេទ្យ ដើម្បីចេញវេជ្ជបញ្ជាដាក់សុងទឹកនោម
524 អ្នកជំងឺដែលត្រូវបានធ្វើការកំណត់ពេលវេលាសម្រាប់ធ្វើតេស្ដ Urodynamic បានសួរគិលានុបដ្ឋាកថា ហេតុអ្វីគាត់ចាំបាច់ធ្វើតេស្ដនេះ។ ការឆ្លើយតបដ៍ប្រសើរបំផុតរបស់គិលានុបដ្ឋាក គឺ៖
A ដើម្បីធ្វើតេស្ដលទ្ធភាពចំណុះ នៃបោ្លកនោម
B ដើម្បីពិនិត្យមើលបរិមាណទឹកនោមដែលសល់នៅក្នុងបោ្លកនោម ក្រោយពេលអ្នក​នោមរួច
C ដើម្បីតេស្ដមុខងារនៃសរសៃប្រសាទ និង សាច់ដុំ នៃប្លោកនោម
D ដើម្បីសង្កេតមើលផ្លូវហូរអឆន្ទៈនៃទឹកនោម
525 "គិលានុបដ្ឋាកទទួលបានអ្នកជំងឺម្នាក់ ដែលទើបបានធ្វើ cystoscopy ។ គិលានុបដ្ឋាកកត់ចំណាំថា ទឹកនោមអ្នកជំងឺមានពណ៌ស៊ីជំពូរ ។ សកម្មភាពដំបូងរបស់គិលានុបដ្ឋាក គឺ ៖"
A ហៅគ្រូពេទ្យ
B កត់់ត្រាការប៉ាន់ប្រមាណ នៅក្នុងសំណុំលិខិតអ្នកជំងឺ
C លើកទឹកចិត្ដអ្នកជំងឺ ឲ្យផឹកទឹកបានច្រើន
D រៀបចំអ្នកជំងឺត្រឡប់ទៅវះកាត់វិញ
526 "គិលានុបដ្ឋាកត្រូវបានគេហៅទៅបង្រៀនអ្នកជំងឺ ពីការធ្វើលំហាត់ប្រាណ Kegel ។ អ្នកជំងឺគួរតែត្រូវបានបង្រៀនឲ្យ កន្ដ្រាក់សាច់ដុំនោមដើម្បីបញ្ឈប់លំហូរនៃទឹកនោម ។ បច្ចេកទេសសមស្របគឺ ៖"
A កន្ដ្រាក់រយៈពេល ៣ ទៅ ៤ វិនាទី និង សម្រាករយៈពេល ១០ វិនាទី
B កន្ដ្រាក់រយៈពេល ១០ វិនាទី និង សម្រាករយៈពេល ១០ វិនាទី
C កន្ដ្រាក់រយៈពេល ១០ វិនាទី និង សម្រាករយៈពេល ៣ ទៅ ៤ វិនាទី
D កន្ដ្រាក់រយៈពេល ៣ ទៅ ៤ វិនាទី និង សម្រាករយៈពេល ៣ ទៅ ៤ វិនាទី
527 "គិលានុបដ្ឋាកកំពុងតែរំលឹកពីផែនការថែទាំអ្នកជំងឺមានប្រវត្ដិនោមដោយមិនដឹងខ្លួន ។ អ្នកជំងឺប្រើស្រោមអនាម័យសម្រាប់ ស្រ្តី (pessary)ដើម្បីបង្ការការហូរទឹកនោម ។ ការថែទាំស្រោមអនាម័យនេះគួរ ៖"
A យកចេញដោយកំណត់ពេល ដើម្បីសម្អាត
B បាញ់លាងសម្អាតរាល់ថ្ងៃ ជាមួយសូលុយស្យុងលាងសម្អាត
C ពិនិត្យមើលសម្រាប់ការដាក់បានសមរម្យ មួយខែម្ដង
D បន្ធូរកំបោ្លកដោយកំណត់ពេល
528 អ្នកជំងឺដែលមានការនោមដោយមិនដឹងខ្លួន គឺមានការប្រឈមមុខនឹង ការបង្ករោគនៅផ្លូវនោមនិងគ្រួសផ្លូវនោម។ គិលានុបដ្ឋាកគួរបង្រៀនអ្នកជំងឺ និង ក្រុមគ្រួសារអ្នកជំងឺថា វិធីសាស្រ្តដ៍ល្អប្រសើរបំផុតដើម្បីបង្ការផលវិបាកទាំងនេះគឺ ៖
A "កំណត់ការផឹកទឹកនិងភេសជ្ជះ របស់អ្នកជំងឺ និង ភាពញឹកញាប់នៃការហូរទឹកនោម មិនដឹខ្លួន"
B ត្រូវប្រាកដថាកាលវិភាគនោមរបស់អ្នកជំងឺ គឺមិនឲ្យលើសពី ៤ ម៉ោងម្ដង
C ប្រើសុងទឹកនោម
D "លើកទឹកចិត្ដឲ្យអ្នកជំងឺនោម យ៉ាងហោចរាល់ ២ម៉ោង និងទទួលយកជាតិទឹក យ៉ាងតិច ២០០០មល រាល់ថ្ងៃ"
529 អ្នកជំងឺដែលមានបញ្ហាការហូរលាមកដោយមិនដឹងខ្លួន អាចមានផលល្អពីការផ្លាស់ប្ដូរនៅក្នុងរបបអាហាររបស់គាត់។ គិលានុបដ្ឋាកគួរលើកទឹកចិត្ដអ្នកជំងឺឲ្យទទួល ទាន៖
A ផ្លែឈើ និង បន្លែ ឆៅ
B ដំឡូងបារាំង និង នំប៉័ង
C កាហ្វេ និង តែ
D ផ្លែព្រូនហាល និង ទឹកទំពាំងបាយជូរ
530 នៅពេលគិលានុបដ្ឋាកបង្រៀនអ្នកជំងឺ អំពីការគ្រប់គ្រងនៃ ការហូរលាមកដោយមិនដឹងខ្លួនខ្លាំង គាត់គួរតែប្រាកដថាអ្នកជំងឺ អោយយល់ថា កត្ដាសំខាន់ដ៏ចំបងមួយក្នុងចំណោមកត្ដាជាច្រើន គឺ ៖
A ប្រើប្រេងខនិជ រាល់ថ្ងៃ
B ការបញ្ចេញចោលទៀងពេល
C ផ្តល់ថ្នាំបញ្ចុះលាមករាល់ថ្ងៃ
D ប្រើប្រាស់ប្រេងខនិជ រយៈពេលយូរ
531 គិលានុបដ្ឋាកកំពុងប្រមូលព័ត៌មាននៅលើទម្លាប់ធម្មតានៃពោះវៀនរបស់អ្នកជំងឺ។ អ្នកជំងឺប្រាប់គិលានុបដ្ឋាកថា ចលនាពោះ វៀនរបស់គាត់ ជាធម្មតាកើតឡើងរៀងរាល់ព្រឹកក្រោយពីញុំាអាហារពេលព្រឹក។ គិលានុបដ្ឋាកយល់ថា នេះគឺដោយសារ ៖
A លាមកហូរខ្លាំងពេក
B រេផ្លិច ក្រពះពោះវៀន
C ភាពពិបាករេផ្លិចដោយស្វ័យប្រវត្តិ
D ខ្សោយការត្រួតត្រារបស់ស្វាំងទែរ
532 រោគវិនិច្ឆ័យអ្នកជំងឺមានការបន្ទោរបង់លាមកមិនដឹងខ្លួន គួរតែត្រូវបានបង្រៀនដោយគិលានុបដ្ឋាកឲ្យ ៖
A ទទួលយកថ្នាំបញ្ចុះរាល់ថ្ងៃ
B បង្កើនជាតិសរសៃនៅក្នុងចំណីអាហារ
C ធ្វើលំហាត់ប្រាណសាច់ដុំត្រគាក
D ផ្ដល់ថ្នាំបញ្ចុះលាមករាល់ថ្ងៃ
533 គិលានុបដ្ឋាកអាចវាយតម្លៃជាវិជ្ជមាននៃប្លោកនោមទទេ ប្រសិនបើការដាក់សុងក្រោយពីការនោមរួច បានបរិមាណទឹកនោមតិចជាង ៖
A ១២៥មល
B ១០០មល
C ៧៥មល
D ៥០មល
534 គិលានុបដ្ឋាកកំពុងតែសម្អាតអ្នកជំងឺ មានការបន្ទោរបង់លាមកដោយមិនដឹងខ្លួន នៅពេលគាត់និយាយ “នេះគឺគួរឲ្យអៀន ខ្មាស់ណាស់ ហើយវាធ្វើឲ្យខ្ញុំពិតជាខឹង ”។ ការឆ្លើយតបដ៍ប្រសើបំផុតរបស់គិលានុបដ្ឋាក គឺ ៖
A កុំបារម្ភអំពីវា វាគឺជាការងាររបស់ខ្ញុំ ដើម្បីសម្អាតអ្នកឲ្យបានស្អាត
B អ្នកគួរតែហៅខ្ញុំឲ្យបានឆាប់ ហើយវានឹងមិនបានកើតឡើងឡើយ
C តើអ្នកមានអារម្មណ៍ខឹង ហើយខ្មាស់អៀនឬ ?
D តើអ្នកនឹងអនុញ្ញាតឲ្យគ្រួសារសម្អាតអ្នកបែបហ្នឹងឬ ?
535 អ្នកជំងឺមានការបន្ទោបង់លាមកមិនដឹងខ្លួន គួរតែត្រូវបានបង្រៀនអំពី សារៈសំខាន់នៃការថែរក្សាស្បែកឲ្យបាន ល្អ ។ ការបង្រៀនរបស់គិលានុបដ្ឋាកគួរតែផ្ដោតអារម្មណ៍ នៅលើការបង្រៀនអ្នកជំងឺឲ្យ ៖
A សម្អាតបរិវេណជុំវិញរន្ធគូទ ឲ្យបានសព្វក្រោយពេលបន្ទោរបង់ម្ដងៗ
B ប្រើថង់លាមក
C ផ្លាស់ប្ដូរសម្លៀកបំពាក់មួយថ្ងៃម្ដង
D ប្រើថ្នាំបញ្ចុះលាមកដោយគ្មានវេជ្ជបញ្ជារាល់ថ្ងៃ
536 គិលានុបដ្ឋាកដឹងថា ការមានសញ្ញាលេចឡើងនូវការបន្ទោបង់លាមកដោយមិនដឹងខ្លួនគឺប្រហែលជា ជាលទ្ធផលនៃ ៖
A ជំងឺពោះវៀនធំ-រន្ធគូទ
B រេផ្លិចក្រពះពោះវៀនធំ
C ការទល់លាមក
D ការខូចខាតសរសៃប្រសាទ
537 ការរកអោយឃើញនូវការប្រឈមមុខជាមួយជំងឺមហារីក គឺជាជំនាញប៉ាន់ប្រមាណរបស់គិលានុបដ្ឋាកគ្រប់រូប ។ សញ្ញានិង បណ្តុំរោគសញ្ញាជំងឺមហារីកដែល កើតមានញឹកញាប់ជាងគេ រួមមាន ៖
A ទិដ្ឋភាពនៃការផ្លាស់ប្ដូរតំបន់ស្បែកថ្មីៗ ដែលមើលទៅមិនដូចភិនភាគជាលិកានៅជុំវិញ
B ការប៉ះពាល់ទៅនឹងការជួសជុលថ្នល់ ដោយចាក់បេតុងក្រាលថ្មីៗរាបស្មើ
C ក្អក និង ផ្ដាសសាយ ដែលឆ្លើយតបយ៉ាងលឿនទៅនឹង ថ្នាំ អំពីស៊ីលីន និង តែ​ទឹកឃ្មុំ
D ការភ្លេចជាញឹកញាប់នៃការពិនិត្យសុខភាពដោះ
538 អ្នកជំងឺកំពុងតែបានទទួលវគ្គមួយទៀតនៃការព្យាបាលដោយជាតិគីមី ជាការព្យាបាលជំងឺមហារីករបស់គាត់ បន្ទាប់ពីការ ព្យាបាលដោយកាំរស្មីពីមុនខ្លះៗ ។ គាត់សួរអំពីពាក្យមហារីកជាច្រើន ដែលគាត់បានឮទាក់ទងទៅនឹងគាត់។ ការបកស្រាយ ដ៏ត្រឹមត្រូវនៃពាក្យទាំងនេះ សម្រាប់អ្នកជំងឺ គឺថា ៖
A alopecia ទាក់ទងនឹង ភាពស្រអាប់នៃស្បែកនៅតំបន់មហារីករបស់គាត់
B "carcinogen ទាក់ទងនឹង សម្ភារៈខ្លះនៅក្នុងបរិស្ថានរបស់គាត់ ដូចជា បារី រូបធាតុ ម្យ៉ាងដែលមិនឆេះ និង បារត ។"
C biotherapy ទាក់ទងនឹង ចំណីអាហារពិសេស និង វីតាមីនជាក់លាក់ ដែលគាត់នឹងត្រូវការទទួលយ ជាគោល ការណ៍ទៀងទាត់ពីពេលនេះ ។
D antineoplastic ទាក់ទងនឹង ថ្នាំដែលបង្កើនការសាយភាយនៃជំងឺមហារីករបស់គាត់
539 គិលានុបដ្ឋាករាប់បញ្ចូលនៅក្នុងផែនការបង្រៀនថា ដុំមហារីក (malignant tumor) គឺស្រដៀងគ្នាទៅនឹងដុំមិនមែនមហារីក (benign tumor) ពីព្រោះ វាទាំងពីរ ៖
A មានកោសិកាដែលដូចយ៉ាងពិតទៅនឹង ជាលិកាដើមកំណើតទាំងនោះ
B ធ្វើដំណើរយ៉ាងលឿនទៅជ្រៀតជ្រែកនិងបំផ្លាញជាលិកាដទៃទៀតនិងសរីរាង្គ
C ជានិច្ចកាលលូតលាស់និងរីកដុះដាលទ្វេរគុណយ៉ាងលឿនបំផុតប្រកួប្រជែងដើម្បីរកទីកន្លែង និង សារជាតិ ហើយ បណ្ដាលឲ្យមានការឈឺចាប់ខ្លាំងក្លា ។
D "អាចសង្កត់លើជាលិកាជុំវិញជិតខាង ដូចជាសរសៃប្រសាទ និង សរសៃឈាម បណ្ដាលឲ្យឈឺចាប់"
540 គិលានុបដ្ឋាកពន្យល់ថា ដុំសាច់ ដែលមានប្រភពពីជាលិកានៅក្នុងស្បែក គឺជា ៖
A carcinomas
B lymphomas
C melanomas
D sacromas
541 អ្នកជំងឺម្នាក់ត្រូវបានគេកំណត់ពេលសម្រាប់ធ្វើការព្យាបាលដោយប្រើប្រាស់សារធាតុគីមី ( chemotherapy) ក្នុងរយៈពេល ប្រហែល ៣០ នាទី ។ ថាសអាហារពេលព្រឹកបានយកមកដល់ ហើយត្រូវបានរៀំបចំនៅក្នុងផ្នែកនេះ។ ការអន្ដរាគមន៍ដ៏ល្អ បំផុតរបស់គិលានុបដ្ឋាកគឺ ៖
A ជម្រុញលើកទឹកចិត្ដអ្នកជំងឺឲ្យញុំាអាហារពេលព្រឹកទាំងអស់ដើម្បីបង្កើនកម្លាំងរបស់គាត់ក្នុងការប្រយុទ្ធជាមួយនឹងជំងឺមហារីក។ រលឹកអ្នកជំងឺថាអាហារពេលព្រឹកគឺញុំាប្រហែល ១/៣ នៃបរិមាណអាហារប្រចាំថ្ងៃ។
B ស្ដាប់អ្នកជំងឺដោយប្រុងប្រយត្ន័ពីការព្រួយបារម្ភផ្សេងៗដែលអ្នកជំងឺប្រាប់ឲ្យដឹងអំពីការព្យាបាលនេះ។អនុញ្ញាត្តឲ្យ គាត់កាន់ថាសអាហាររបស់គាត់រហូតដល់ពេលព្យាបាលរួច។
C អនុញ្ញាតឲ្យគាត់ហៅក្រុមគ្រួសារមក និង បង្ហាញខ្លួនបន្ទាប់ពីព្យាបាលរួច។ជម្រុញលើកទឹកចិត្ដអ្នកជំងឺយ៉ាងហោចណាស់ឲ្យផឹកទឹកក្រូច និង កាហ្វេ។
D ផ្ដល់យោបល់ឲ្យអ្នកជំងឺស្នើសុំថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំង ១ដូស ជំនួសការញុំាពីព្រោះការព្យាបាលនេះគឺឈឺចាប់ខ្លាំងណាស់។
542 គិលានុបដ្ឋាកពន្យល់ថាថ្នាំដូចជា Cannabinoid Benadryl និង Vistraril ជារឿយៗត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ សម្រាប់អ្នកជំងឺមហារីក ដើម្បីជួយ ៖
A ជម្រុញឲ្យមានការបាត់លទ្ធភាពនៃការចងចាំដើម្បីកាត់បន្ថយការភ័យខ្លាចនៃការស្លាប់និង ការបាត់បង់ប្រាក់ចំណូល
B រក្សាសារធាតុរាវដើម្បីការពារការបាត់បង់ជាតិទឹក
C គ្រប់គ្រង ក្អួតចង្អោរ និង ជំងឺបាត់រសជាតិដែលបណ្ដាលមកពីការព្យាបាល
D គ្រប់គ្រង ជំងឺរាករយៈពេលខ្លី ឬ ការទល់លាមដែលមានការឈឺចាប់
543 "កំឡុងពេលងូតទឹកដោយដុសថ្នមៗ ស្នាមជាំថ្មីជាច្រើនត្រូវបានលេចចេញឡើងនៅផ្នែកខាងលើនៃដើមដៃនិង ភ្លៅរបស់អ្នកជំងឺមហារីក។ ការយល់ដឹងពីមូលហេតុដែលអាចកើតមានឡើង និងសកម្មភាពដ៏ត្រឹមត្រូវរបស់គិលានុបដ្ឋាកសម្រាប់ការ រកឃើញទាំងនេះគឺថា ៖"
A អ្នកជំងឺពិតជាបានដួលពីយប់មិញ ខណៈពេលដើរទៅបន្ទប់ទឹក។ បង្រៀនអ្នក ជំងឺប្រើប្រាស់កណ្ដឹងសម្រាប់ចុចហៅនៅពេលត្រូវការជំនួយបើសិនចាំបាច់។
B អ្នកជំងឺអាចមានការសាយភាយនូវកំណកឈាមនៅក្នុងសសៃឈាម។ទំហំ ទ្រង់ទ្រាយទីកន្លែង ពណ៌ និង ឈឺត្រូវតែបានរាយការណ៍ និង កត់ត្រាឲ្យបានល្អិតល្អន់។
C ការលើសបរិមាណសារធាតុរាវនៅក្នុងសសៃឈាមកំពុងកើតឡើងដោយសារការព្យាបាលប្រើប្រាស់សារធាតុគីមី (chemotherapy។ តាមដានឲ្យបានដិតដល់នូវការចូល និងចេញជាតិទឹក(strict I/O)និង កំណត់នូវសារធាតុរាវរបស់អ្នកជំងឺ។
D "អ្នកជំងឺត្រូវែតមានថ្នាំប្រឆាំងការប្រកាច់ ដែលបណ្ដាលឲ្យមានការបោកដៃ និងជើង និង ស្នាមជាំ។ កត់ត្រាពីការ រកឃើញទាំងនេះ និង ទ្រាប់រនាំងគ្រែ ខាងៗ។"
544 អ្នកជំងឺម្នាក់ដែ់លមានជំងឺមហារីកស្ថិតក្នុងដំណាក់កាល T4 N2 M2 ត្រូវបានគេបែងចែកសម្រាប់ធ្វើការថែទាំ។ តើអ្វីទៅ ជាការប្រែសម្រួលព័ត៌មានដ៏ល្អបំផុតនៅក្នុងដំណាក់កាលនេះក្នុងការធ្វើផែនការថែទាំសម្រាប់អ្នកជំងឺ?ឲ្យសះស្បើយគឺធ្វើបានចំពោះដុំដំបូងតែប៉ុណ្ណោះ។"
A ជាដំបូងមានការរួមតូចនៃដុំ ទោះបីជា lymph node នៅតែមានការពាក់ពន្ធ័ក៏ដោយ។ បង្រៀនអ្នកជំងឺថានេះគឺជា ព័ត៌មានល្អទេ។
B ឥឡូវនេះ ដុំដំបូងមានប្រតិកម្មទៅនឹងបន្សំនៃការព្យាបាលដោយសារធាតុគីមី និងវិទ្យុសកម្ម ( radiation)។ ឥឡូវនេះអ្នកជំងឺ គួរតែទទួលថ្នាំបំបាត់ការឈឺចាប់ស្រាលៗឲ្យបានច្រើន
C ដុំដំបូងគឺវារីកធំគួរសម និង រាលដាលទៅ lymph glands និងតំបន់ឆ្ងាយៗ។ការប៉ះថ្នមៗ និងជាពិសេសការស្ដាប់ ដែលទាក់ទងនឹងការព្យាបាលនឹងមានសារៈប្រយោជន៍
D "បន្ទាប់ពីការព្យាបាលដោយវិទ្យុសកម្មជាបន្ដបន្ទាប់ ការរីករាលដាលទៅតំបន់ឆ្ងាយៗនៅតែមានដដែល។ពន្យល់អ្នកជំងឺ ក្នុងការទទួលយកនូវការព្យាបាល ឲ្យសះស្បើយគឺធ្វើបានចំពោះដុំដំបូងតែប៉ុណ្ណោះ។"
545 គិលានុបដ្ឋាកត្រូវប៉ាន់ប្រមាណអ្នកជំងឺប្រើប្រាស់ Adramycin ដោយប្រុងប្រយ័ត្នបំផុត នៅពេលដែលអ្នកជំងឺត្អួញត្អែរពី ៖
A ចង្អោរ
B ការរំខាននៃកាមើល
C ឈឺក្បាល និង វិលមុខ
D ចង្វាក់បេះដូងលោតញាប់
546 ជាការបន្ថែមដែលគួរតែត្រូវបានធ្វើនៅក្នុងផែនការថែទាំពេលដែលធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកដោះត្រូវបានធ្វើមុនដំបូងនៅដំណាក់កាល T1 N0 M0 គឺ ៖
A "ការប្រឈមមុខនឹងភាពច្របូកច្របល់ក្នុងការមើលឃើញរូបភាពរាងកាយទាក់ទងទៅនឹងការគំរាមកំហែងនៃការធ្វើការផ្លាស់ប្តូរដែលមានគ្រោងទុក ជាមុន។"
B ការប្រឈមមុខនឹងការថប់បារម្ភទាក់ទងទៅនឹងលទ្ធផលនៃការព្យាបាល
C ការប្រឈមមុខនឹងការបង្ករោគទាក់ទងទៅនឹងការចុះថយនៃចំនួនគ្រាប់ឈាមស
D ការប្រឈមមុខនឹងភាពគ្មានប្រសិទ្ធិភាពនៃការដោះស្រាយបញ្ហាទាក់ទងទៅនឹងការរំពឹងទុករបស់ប្ដីចំពោះការព្យាបាលដែលបានកំណត់ទុកជាមុន
547 គិលាបុដ្ឋាកពិគ្រោះយោបល់ថាទីកន្លែងដែលច្រើនកើតមានជំងឺមហារីកញឹកញាប់ជាងគេនៅក្នុងខ្លួនរបស់ស្ដ្រីពេញវ័យគឺ៖
A ដោះ
B សួត
C តម្រងនោម
D ស្បូន
548 សញ្ញាប្រកាសអាសន្នពីជំងឺមហារីកដែលសមស្របសម្រាប់បង្រៀនដល់ប្រជាជនគឺ ៖
A ឈឺខ្លាំងនៅក្នុងកន្លែងដូចជា : ត្រគាក ឬ ក្រលៀន ក្រោយពីយួរថ្នាំលាបច្រើនលីត្រឡើងលើជណ្ដើរ និង លាប កន្លែងជួសជុសរថយន្ដ
B កូនដុំមួយនៅលើកំភួនជើងដែលរីកធំជាងមួយខែ និង រីកធំក្រោយពេលបានប៉ះកំដៅ២សប្តាហ៍នៅមាត់សមុទ្រ។
C រាកយ៉ាងតិច ២ ថ្ងៃ ក្រោយដំណើរកំសាន្ដពេញមួយថ្ងៃនៅមាត់សមុទ្រ
D ដុំដ៏ឈឺចាប់មួយនៅក្រោមផ្ចិតដែលបាត់ទៅវិញនៅពេលចុច ប៉ុន្ដែចេញក្រៅវិញនៅពេលកណ្ដាស់ ឬ ក្អកខ្លាំង។
549 គិលានុបដ្ឋាកប្រុងប្រយ័ត្នថាទីកន្លែងដែលច្រើនកើតមានជំងឺមហារីកញឹកញាប់ជាងគេនៅក្នុងខ្លួនរបស់មនុស្សប្រុសពេញវ័យគឺ
A ពោះវៀនធំ
B សួត
C លំពែង
D ប្រ៉ូស្តាត (prostate)
550 គិលានុបដ្ឋាកប៉ាន់ប្រមាណការចាប់ផ្ដើមទទួលយកដំបូងនៃរោគវិនិច្ឆ័យជំងឺមហារីកពេលអ្នកជំងឺ ៖
A ចាប់ផ្ដើមបង្ហាញសកម្មភាពនៅក្នុងអាកប្បកិយាសប្បាយរីករាយ
B សួរអំពីក្រុមជួយគាំទ្រ
C សោកស្ដាយការបាត់បង់សុខភាព
D ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់គាត់យ៉ាងសកម្ម
0
{"name":"NURSING PRACTICES FOR ADULTS MEDICINE\/SURG 11 (Q501-550)", "url":"https://www.quiz-maker.com/QOMJ6579E","txt":"501 ក្រុមគ្រួសារនៃ អ្នកជំងឺវង្វេងវង្វាន់ dementia ម្នាក់ បង្ហាញពីការព្រួយបារម្ភ ទៅគិលានុ បដ្ឋាក អំពីអ្នកជំងឺដើរគ្មានទិសដៅនៅពេលយប់ ។ គេខ្លាចថា អ្នកជំងឺអាចភ្ញាក់ក្រោកឡើង នៅពេលដែលគេកំពុងតែដេកលក់ ហើយចេញទៅក្រៅ ។ ដំបូន្នានដ៍ល្អបំផុតរបស់គិលានុបដ្ឋាកសម្រាប់ពួគេគឺ៖, 502 \"គិលានុបដ្ឋាក កំពុងតែធ្វើផែនការថែទាំសម្រាប់សេចក្ដីត្រូវការ អាហារូបត្ថម្ភ នៃអ្នកជំងឺម្នាក់ ដែលមានជំងឺ Alzheimer ។ ផែនការដ៍ល្អបំផុត គឺត្រូវមានផ្នែកអាហារ, 503 នៅពេលធ្វើការប៉ាន់ប្រមាណ អ្នកជំងឺវង្វេងវង្វាន់dementia ម្នាក់ឲ្យស្លៀកពាក់ សកម្មភាពជាដំបូងរបស់ គិលានុបដ្ឋាក គួរតែ ៖ផ្ដល់ឲ្យ ៖\"","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker