Area II 1.ផ្នែកទី១៖ Pharmacokinetics/pharmacocinétique (80-158)
80.តើថ្នាំស្ពឹក (local anesthetic/ anesthésique local) មួយណាដែលមានឥទ្ធិពលបានយូរជាងគេ ក្នុងចំណោមថ្នាំខាងក្រោម?
Lidocaine
Bupivacaine
Procaine
Mepivacaine
81.តើបង្គុំ ionizable (ionizable group/ groupement ionisable) ទទួលខុសត្រូវចំពោះអ្វី?
សក្តានុភាព (potency/ puissance) និងភាពពុល
រយៈពេលធ្វើសកម្មភាព
លទ្ធភាពជ្រាបទៅដល់កន្លែងធ្វើសកម្មភាព (site of action)
ចម្លើយ A,B,C
82.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) មួយណាដែលជា ester នៃ benzoic acid/ acide benzoïque ?
Lidocaine
Procaine
Ropivacaine
Cocaine
83.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) មួយណាដែលជា ester នៃ paraaminobenzoic acid/ acide paraaminobenzoïque ?
Mepivacaine
Cocaine
Procaine
idocaine
84.តើថ្នាំស្ពឹក (Local anesthetics/ anesthésique local) មួយណាដែលជាដេរីវេនៃ acetanilide ?
Tetracaine
Lidocaine
Cocaine
Procaine
85.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) ខាងក្រោមមួយណា ដែលជា ដេរីវេនៃ toluidine ?
Lidocaine
Bupivacaine
Prilocaine
Procaine
86.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) ខាងក្រោមមួយណា ដែលជា ដេរីវេនៃ thiophene ?
Procaine
Ultracaine
Lidocaine
Mepivacaine
87.ថ្នាំស្ពឹក (Local anesthetic/ anesthésique local) គឺជា៖
បាសខ្សោយ
អាស៊ីតខ្សោយ
អំបិល
ចម្លើយទាំងអស់ខាងលើមិនត្រឹមត្រូវ
88.ក្នុងការព្យាបាល តើមូលហេតុអ្វីបានជាគេផលិតថ្នាំស្ពឹក (Local anesthetic/ anesthésique local) ក្រោមទម្រង់ជាអំបិល ?
មានភាពពុលតិច និងសក្តានុភាពខ្លាំងជាង
មានស្ថេរភាពខ្ពស់ និងរលាយក្នុងខ្លាញ់បានច្រើនជាង
ធ្វើឲ្យខូចជាលិកាតិចតួច និងមានសក្តានុភាពជាង
មានស្ថេរភាពជាង និងរលាយក្នុងទឹកបានច្រើនជាង
89.តើប្រយោគណាដែលមិនត្រឹមត្រូវសំរាប់ថ្នាំស្ពឹក (Local anesthetic/ anesthésique local) ?
នៅក្នុងជាលិកា វាស្ថិតនៅក្រោមទម្រង់ជាបាសដែលគ្មានបន្ទុក (uncharged base/ base non ionisée) ឬ ក្រោមទម្រង់ជាកាចុង
ទម្រង់ជាកាចុង ជ្រៀតចូលភ្នាសជីវសាស្រ្តបានស្រួលជាងទម្រង់ដែលគ្មានបន្ទុក
ថ្នាំស្ពឹក (Local anesthetic/ anesthésique local) មានឥទ្ធិពលតិចបំផុតនៅកន្លែងជាលិកាដែលរលាក
pH ទាបនៅក្នុងជាលិកាដែលរលាក បន្ថយការបំបែកនៃម៉ូលេគុល non ionized molecules/ molécules non ionisées
90.តើប្រយោគមួយណាខាងក្រោមដែលមិនត្រឹមត្រូវចំពោះមេតាបូលីសរបស់ថ្នាំស្ពឹក (Local anesthetic/ anesthésique local) ?
មេតាបូលីសរបស់ថ្នាំស្ពឹក (Local anesthetic/ anesthésique local) កើតឡើងនៅនឹងកន្លែងដែលប្រើ
មេតាបូលីសកើតឡើងនៅក្នុង ប្លាស្មា ឬ ថ្លើម ប៉ុន្តែមិនមែននៅកន្លែងដែលប្រើទេ
បង្គុំ Ester នៃ anesthetics/anesthésiques ដូចជា procaine បានរងមេតាបូលីស ក្នុងចរន្តឈាមដោយអង់ស៊ីម pseudocholinesterase
បង្គុំអាមីដដូចជា lidocaine បានរងមេតាបូលីសក្នុងថ្លើមដោយអង់ស៊ីម microsomal mixed function oxidases/ oxidases microsomiales à fonction mixte
91.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) មួយណា ដែលជាជំរើសល្អសម្រាប់អ្នកមានជំងឺថ្លើម?
Lidocaine
Bupivacaine
Procaine
Etidocaine
92.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) មួយណា ដែលគេចូលចិត្តប្រើសំរាប់អ្នកដែលខ្វះអង់ស៊ីម pseudocholinesterase?
Procaine
Ropivacaine
Tetracaine
Benzocaine
93.យន្តការចម្បងរបស់ថ្នាំស្ពឹក (Local anesthetic/ anesthésique local) គឺ៖
ធ្វើឲ្យ ligand-gated potassium channels/ canaux potassiques ligand-dépendants មានសកម្មភាព
រាំងខ្ទប់ voltage-gate sodium channels/ canaux sodiques voltage-dépendants
ភ្ញោច voltage-gated N-type calcium channels/ canaux calciques voltage-dépendants
រាំងខ្ទប់ GABA-gated chloride channels/ canaux chlorure dépendants du GABA
94.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) មួយណា ដែលរលាយក្នុងទឹកបានច្រើនជាងគេ?
Tetracaine
Etidocaine
Procaine
Bupivacaine
95.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) មួយណា ដែលរលាយក្នុងខ្លាញ់ច្រើនជាងគេ ?
Bupivacaine
Lidocaine
Mepivacaine
Procaine
96.ឱសថដែលរលាយក្នុងខ្លាញ់ច្រើន គឺជាឱសថ :
មានសក្តានុភាពខ្លាំង
មានរយៈពេលធ្វើសកម្មភាពយូរ
ភ្ជាប់ទៅនឹងប្រូតេអ៊ីនបានច្រើន
ចម្លើយ A,B,C
97.តើសរសៃ (fiber/fibre) មួយណាដែលត្រូវបានរាំងខ្ទប់មុនគេ នៅពេលប្រើថ្នាំស្ពឹក?
សរសៃ (fiber/ fibre) ប្រភេទ A alpha
សរសៃ (fiber/ fibre) ប្រភេទ B & C
សរសៃ (fiber/ fibre) ប្រភេទ A beta
សរសៃ (fiber/ fibre) ប្រភេទ A gamma
98.តើមុខងារណាមួយដែលត្រូវបានរាំងខ្ទប់ក្រោយគេ នៅពេលប្រើថ្នាំស្ពឹក?
ការឈឺចាប់ សីតុណ្ហភាព
Muscle Spindles/ fuseaux neuromusculaires
មុខងារធ្វើចលនា (motor function/ fonction motrice)
ការប៉ះពាល់ សម្ពាធ
99.តើសរសៃ (fiber/ fibre) ណាមួយដែលចូលរួមក្នុងការបញ្ជូនការឈឺចាប់នៅ ប្រេកង់ខ្ពស់ (high frequency/ haute fréquence) ?
សរសៃ (fiber/ fibre) ប្រភេទ A delta និងប្រភេទ C
សរសៃ (fiber/ fibre) ប្រភេទ A alpha
សរសៃ (fiber/ fibre) ប្រភេទ B
សរសៃ (fiber/ fibre) ប្រភេទ A beta
100.តើថ្នាំស្ពឹក(Local anesthetic/anesthésique local) ណាមួយដែលគេប្រើជាថ្នាំសម្រាប់ ព្យាបាលជំងឺសង្វាក់បេះដូងមិនទៀងទាត់ (anti arrythmic/ anti arythmique) ?
Cocaine
Lidocaine
Bupivacaine
Ropivacaine
101.ចូរចង្អុលបង្ហាញផ្លូវនៃការប្រើថ្នាំស្ពឹក ដែលទាក់ទងទៅនឹងការចាក់ទៅក្នុង epidural or subarachnoid spaces/ espaces épidurales ou sous-arachnoidiennes ?
ការស្ពឹកនៅនឹងកន្លែង
ការស្ពឹកដោយជ្រៀតចូល (infiltrative anesthesia / anesthésie infiltrative)
ការស្ពឹកតាមតំបន់
ការស្ពឹកតាមឆ្អឹងខ្នង
102.ការជ្រើសរើសប្រភេទថ្នាំស្ពឹកសម្រាប់ដំណើរការណាមួយ ជាធម្មតាត្រូវផ្អែកទៅលើ :
រយៈពេលធ្វើសកម្មភាពរបស់ឱសថ
ភាពរលាយក្នុងទឹករបស់ឱសថ
សមត្ថភាពជ្រៀតចូលឆាប់រហ័សឆ្លងកាត់ស្បែក ឬ ភ្នាស ដោយមាននិន្នាការជ្រាបចេញតិចតួចពីកន្លែងប្រើ
ចម្លើយ A,B,C
103.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) ណាមួយដែលធ្វើសកម្មភាព រយៈពេលខ្លី ?
Procaine
Tetracaine
Bupivacaine
Ropivacaine
104.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) ណាមួយដែលធ្វើសកម្មភាព រយៈពេលវែង?
Lidocaine
Bupivacaine
Procaine
Mepivacaine
105.ឥទិ្ធពលស្ពឹករបស់ឱសថដែលមានរយៈពេលធ្វើសកម្មភាពខ្លី ឬ មធ្យម មិនអាច ពន្យារពេល ដោយការបន្ថែមឱសថ :
Adrenaline
Noradrenaline
Dopamine
Phenylephrine
106.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) ណាមួយដែលគេប្រើសម្រាប់ឲ្យ ស្ពឹកតែលើផ្ទៃសើៗ ឬ ផ្ទាល់នៅនឹងកន្លែង ?
Cocaine
Tetracaine
Procaine
Bupovacaine
107.តើថ្នាំស្ពឹក (Local anesthetic/ anesthésique local) ណាមួយដែលគេប្រើជាចំបង សំរាប់ធ្វើឲ្យស្ពឹកនៅតំបន់ណាមួយ ៖
Dibucaine
Bupivacaine
Tetracaine
Cocaine
108.ក្នុងចំណោមថ្នាំស្ពឹកខាងក្រោមនេះ តើមួយណាដែលធ្វើឲ្យមានការស្ពឹក Infiltrative និង regional ?
Procaine
Lidocaine
Mepivacaine
ចម្លើយ A,B,C
109.ចូរជ្រើសរើសថ្នាំស្ពឹកដែលប្រើតាមឆ្អឹងខ្នង ៖
Tetracaine
Cocaine
Dibucaine
Bupivacaine
110.ក្នុងចំណោមថ្នាំស្ពឹកខាងក្រោម ណាមួយជាថ្នាំស្ពឹកសកល (universal anesthetic/ anesthésique universel) ?
Procaine
Ropivacaine
Lidocaine
Bupivacaine
111.ប្រយោគទាក់ទងនឹង Cocaine ទាំងឡាយខាងក្រោម សុទ្ធតែត្រឹមត្រូវ លើកលែងតែ ៖
Cocaine ត្រូវបានប្រើជាញឹកញាប់សម្រាប់ ច្រមុះ និងបំពង់ក
ការប្រើ Cocaine ត្រូវមានការកំណត់ ព្រោះវាអាចញៀនខ្លាំង
Cocaine បន្ថយសកម្មភាពសាច់ដុំបេះដូង និងពង្រីកសរសៃឈាមជាយ (peripheric/ périphérique)
Cocaine ធ្វើឲ្យបេះដូងលោតញាប់ និងសរសៃឈាមរួមតូច
112.តើថ្នាំស្ពឹកមួយណាខាងក្រោម ដែលពុលដល់បេះដូងជាងគេ?
Procaine
Bupivacaine
Lidocaine
Mepivacaine
113.ថ្នាំស្ពឹកភាគច្រើនអាចធ្វើឲ្យ ៖
សកម្មភាពមិនប្រក្រតីនៃ pacemaker បេះដូង, រំញោច និងការបញ្ជូនព័ត៌មានថយចុះ
កម្លាំងកន្រ្តាក់របស់បេះដូងថយចុះ
សកម្មភាពរបស់បេះដូង និងសរសៃឈាមថយចុះ (cardiovascular collapse/ collapsus cardiovasculaire)
ចម្លើយ A,B,C
114.ក្នុងចំណោមថ្នាំស្ពឹកខាងក្រោម តើណាមួយធ្វើឲ្យមាន Methemoglobinemia/ Méthémoglobinémie ?
Prilocaine
Procaine
Lidocaine
Ropivacaine
115.Procaine មានលក្ខណៈដូចខាងក្រោម លើកលែងតែ ៖
វាមានសម្ព័ន្ធអេស្ទែរ
ផលិតផលមេតាបូលីសរបស់វាអាចរារាំងសកម្មភាពរបស់ Sulfonamides
វាជ្រៀតចូលយ៉ាងងាយទៅក្នុងស្បែក និងភ្នាស
វាមានសកម្មភាពខ្លី
116.ប្រយោគទាក់ទងនឹង lidocaine ខាងក្រោមសុទ្ធតែត្រឹមត្រូវ លើកលែងតែ ៖
វាជាថ្នាំស្ពឹកសកល (universal anesthetic/ anesthésique universel)
វាមានសម្ព័ន្ធអេស្ទែរ
វាត្រូវបានប្រើប្រាស់យ៉ាងច្រើនជាឱសថព្យាបាលជំងឺសង្វាក់បេះដូង មិនទៀងទាត់
វារងមេតាបូលីសនៅថ្លើម
117.ក្នុងចំណោមថ្នាំស្ពឹកខាងក្រោម តើមួយណាដែលច្រើនតែធ្វើឲ្យមានប្រតិកម្មអាល្លែកស៊ី ?
Lidocaine
Bupivacaine
Procaine
Ropivacaine
118.Tetracaine មានលក្ខណៈដូចខាងក្រោម លើកលែងតែ ៖
យឺតក្នុងការចាប់ផ្តើមធ្វើសកម្មភាព
មានសក្តានុភាពទាប
ធ្វើសកម្មភាពបានយូរ
មានភាពពុលខ្លាំង
119.ប្រយោគទាក់ទងនឹង bupivacaine សុទ្ធតែត្រឹមត្រូវ លើកលែងតែ ៖
វាមានភាពពុលតិចតួចដល់បេះដូង
វាមានសម្ព័ន្ធអាមីដ (amide)
វាជាឱសថដែលមានសកម្មភាពយូរ
ការចាក់តាមសរសៃវ៉ែនអាចធ្វើឲ្យប្រកាច់ (Seizures)
120.Acetylcholine មិនមែនជា specific neurotransmitter / neurotransmetteur spécifique ទេនៅ៖
Sympathetic ganglia / ganglion sympathique
Sympathetic postganglionic nerve endings / terminaison nerveuse postganglionnaire du système sympatique
Parasympathetic ganglia / ganglion parasympathique
Parasympathetic postganglionic nerve endings / terminaison nerveuse postganglionnaire du système parasympathique
121.Muscarinic receptors / récepteurs muscariniques មានទីតាំងនៅ៖
Autonomic ganglia / ganglion autonome
ទីប្រសព្វរវាងសាច់ដុំជាប់ឆ្អឹង និង neurone
Autonomic effector cells / cellules effectrices du système nerveux autonome
Sensory carotid sinus baroreceptor zone / zone barorécepteur du sinus carotidien sensoriel
122.ចូរបង្ហាញទីតាំងនៃប្រភេទ M2 cholinoreceptor / récepteur cholinergique M2 ៖
បេះដូង
ក្រពេញ
សាច់ដុំជាប់ឆ្អឹង
ជាលិកាដែលបង្កើតជាស្រទាប់ក្នុង របស់បេះដូង ឬ សរសៃឈាម
123.រោគសញ្ញានៃការពុលផ្សិតមានដូចខាងក្រោម លើកលែងតែ៖
ចេញទឹកមាត់ ចេញទឹកភែ្នក ចង្អោរ ក្អួត
ស្ងួតមាត់ ក្តៅខ្លួនខ្លាំង មមាល (hallucination)
ឈឺក្បាល ចុកពោះ
បេះដូងលោតយឺត សម្ពាធឈាមថយចុះ shock/choc
124.តើ cholinomimetic agent / agent cholinomimétique ណាមួយដែលមានសកម្មភាព ផ្ទាល់?
Edrophonium
Physostigmine
Carbachol
Isoflurophate
125.ខាងក្រោមនេះ មួយណាមិនមែនជាលក្ខណៈរបស់ carbachol ៖
វាបន្ថយសម្ពាធនៅក្នុងភ្នែក
វាបណ្តាលអោយរីកកូនក្រមុំភ្នែក
វាមានទាំងឥទ្ធិពល nicotinic/ nicotinique និង muscarinic/ muscarinique
វាធន់នឹង acetylcholinesterase
126.Acetylcholine មិនត្រូវបានយកទៅប្រើការក្នុងការព្យាបាលទេ ដោយសារតែ៖
វាពុលខ្លាំងពេក
វាទាមទារការប្រើកម្រិតខ្ពស់
វារងប្រតិកម្មបំបែកដោយទឹកលឿនពេក
វាមានតម្លៃខ្ពស់
127.ឱសថ Parasympathomimetic/ Parasympathomimétiques បណ្តាលអោយ៖
ទងសួតរីក
កូនក្រមុំភ្នែករីក
បេះដូងលោតយឺត
ទល់លាមក
128.ក្នុងចំណោម Cholinomimetic / Cholinomimétique ដែលមានសកម្មភាពផ្ទាល់ខាងក្រោម តើមួយណាមានសកម្មភាព muscarinic/ muscarinique ជាចំបង?
Bethanechol
Carbachol
Acetylcholine
ចម្លើយទាំង៣ខាងលើមិនត្រឹមត្រូវ
129.តើ cholinomimetic/ cholinomimétique ដែលមានសកម្មភាពផ្ទាល់ខាងក្រោមនេះ ណាមួយមានសកម្មភាពខ្លីជាងគេ?
Acetylcholine
Methacholine
Carbachol
Bethanechol
130.ខាងក្រោមនេះ មួយណាមិនមែនជាលក្ខណៈរបស់ Betanechol ៖
វាធន់ខ្លាំងទៅនឹងប្រតិកម្មបំបែកដោយទឹក
វាមានសកម្មភាព muscarinic/ muscarinique សុទ្ធសាធ
វាត្រូវបានប្រើសម្រាប់ព្យាបាល ការហើមប្លោកនោម
វាមានឥទ្ធិពល nicotinic និង muscarinic
131.ខាងក្រោមនេះ តើមួយណាមិនមែនជាលក្ខណៈរបស់ pilocarpine ?
វាជា Alkaloid/ alcaloïde ដែលមាន amine បី
វាធើ្វអោយកូនក្រមុំភ្នែករួមតូច និង បន្ថយសម្ពាធក្នុងភ្នែក
វាបន្ថយសកម្មភាពបព្ចោញ និងសកម្មភាពធ្វើចលនារបស់ពោះវៀន
វាមានសារៈសំខាន់ក្នុងការព្យាបាលទឹកដក់ក្នុងភែ្នក (glaucoma/glaucome)
132.តើ cholinomimetic/cholinomimétique ខាងក្រោមមួយណាដែលមានខ្សែស្រឡាយ (derivate/dérivé) ពីដើមឈើហើយមានសក្តានុភាពទាបជាង nicotine តែមានវិសាលភាពសកម្មភាពស្រដៀងគ្នា?
Lobeline
Pilocarpine
Carbochol
Acetylcholine
133.តើ Cholinomimetic / cholinomimétique ខាងក្រោម មួយណាមានសកម្មភាពមិនផ្ទាល់ ?
Lobeline
Edrophonium
Pilocarpine
Carbachol
134.យន្តការសកម្មភាពនៃ cholinomimetic agents/ agents cholinomimétiques ដែលមានសកម្មភាពមិនផ្ទាល់គឺ៖
ភ្ជាប់ទៅនឹង muscarinic or nicotinic receptors/ récepteurs muscariniques ou nicotiniques និងធ្វើឲ្យ receptors/ récepteurs ទាំងនោះមានសកម្មភាព
រារាំងប្រតិកម្មបំបែកដោយទឹកនៃ acetylcholine ដែលបង្កើតក្នុងខ្លួន (endogenous acetylcholine/ acetylcholine endogène)
ភ្ញោចអង់ស៊ីម acetylcholinesterase
បព្ចោញ acetylcholine ពីទីកន្លែងរក្សាទុក
135.ខាងក្រោមនេះ តើមួយណាជាសារធាតុរារាំង cholinesterase ដោយ លក្ខណៈត្រឡប់ (reversible)?
Isoflurophate
Carbachol
Physostigmine
Parathion
136.ខាងក្រោមនេះ តើមួយណាជាសារធាតុរារាំង cholinesterase ដោយ លក្ខណៈមិនត្រឡប់ (irreversible) ?
Physostigmine
Edrophonium
Neostigmine
Isoflurophate
137.តើសារធាតុមួយណា ដែលធ្វើឲ្យអង់ស៊ីម Cholinesterase សកម្មឡើង ៖
Pralidoxime
Edrophonium
Pilocarpine
Isofluorophate
138.Isofluorophate បង្កើនឥទ្ធិពលខាងក្រោម លើកលែងតែ៖
ការចេញទឹកភ្នែក
ការរីកទងសួត
ការកន្រ្តាក់សាច់ដុំ
ការចេញទឹកមាត់
139.ខាងក្រោមនេះ មួយណាជាសារធាតុរារាំងអង់ស៊ីម Cholinesterase និងមាន ឥទ្ធិពលបន្ថែមជា nicotinic agonist/ agoniste nicotinique ដោយផ្ទាល់ ៖
Edrophonium
Carbachol
Neostigmine
Lobeline
140.សារធាតុរារាំងអង់ស៊ីម Cholinesterase មិនធ្វើឲ្យ ៖
បេះដូងលោតយឺត
កម្លាំងកន្រ្តាក់សាច់ដុំកើនឡើង ជាពិសេសក្នុងករណីខ្សោយសាច់ដុំ ដោយសារ myasthenia gravis/ myasthénie
កូនក្រមុំភ្នែករួមតូច និងសម្ពាធក្នុងភែ្នកថយចុះ
សម្ពាធឈាមឡើងខ្លាំង និងបេះដូងលោតលឿន
141.ក្នុងចំណោម Cholinomimetics ខាងក្រោម តើណាមួយដែលគេនិយមប្រើ សំរាប់ព្យាបាលជំងឺទឹកដក់ក្នុងភ្នែក (glaucoma/ glaucome)?
Pilocarpine
Lobeline
Acetylcholine
Neostigmine
142.ខាងក្រោមនេះ មួយណាជា Organophosphate Cholinesterase Inhibitor/ inhibiteur de la cholinestérase organophosphoré ដែលត្រូវបានផលិតជាសូលុយស្យុងទឹកសម្រាប់ការប្រើដាក់ភ្នែក និងរក្សាសកម្មភាពរបស់វាបានរយៈពេលមួយសបា្តហ៍៖
Physostigmine
Edrophonuim
Echothiophate
Neostigmine
143.ក្នុងចំណោម Cholinomimetics ខាងក្រោម តើណាមួយដែលគេនិយមប្រើសំរាប់ ដំណើរស្ទះពោះវៀនតូច (paralytic ileus) និងជំងឺខ្សោយប្លោកនោម (atony of the urinary bladder/ atonie de la vessie)?
Lobeline
Neostigmine
Pilocarpine
Echothiophate
144.តាមធម្មតា ក្នុងវិធីព្យាបាលរយៈពេលយូររោគខ្សោយសាច់ដុំ (myasthenia / myasthénie) តើឱសថណាមួយដែលត្រូវបានយកមកប្រើប្រាស់ ?
Edrophonium
Neostigmine
Echothiophate
Carbachol
145.ខាងក្រោមនេះ មួយណាជា Cholinesterase Inhibitor/ inhibiteur de la cholinestérase ដែលអាចជ្រៀតចូល Blood-brain barrier/ barrière hémato-encéphalique ៖
Physostigmine
Edrophonium
Neostigmine
Piridostigmine
146.តើ Cholinomimetic/ cholinomimétique ណាមួយ ដែលត្រូវបានប្រើសំរាប់ព្យាបាលការពុល Atropine ?
Neostigmine
Carbachol
Physostigmine
Lobeline
147.រោគសញ្ញានៃការភ្ញោចខ្លាំងទៅលើ Muscarinic receptors/ récepteurs muscariniques រួមមានដូចខាងក្រោម លើកលែងតែ៖
ចុកពោះ, រាក
ចេញទឹកមាត់ច្រើន, ស្លេស្មច្រើន
កូនក្រមុំភ្នែករួមតូច, បេះដូងលោតយឺត
ខ្សោយសាច់ដុំជាប់ឆ្អឹងទាំងអស់
148.សភាពនៃការភ្ញោចខ្លាំងទៅលើ Muscarinic Receptors/ récepteurs muscariniques ដោយសារ Pilocarpine និងអេស្ទែររបស់ Choline ត្រូវបានរាំងខ្ទប់ជាលក្ខណៈ ប្រកួតប្រជែង (blocked competitively/ bloqué compétitivement) ដោយ៖
Edrophonium
Atropine
Pralidoxime
Echothiophate
149.ខាងក្រោមនេះជាឥទ្ធិពលនៃការពុលដោយការប្រើ nicotine កម្រិតខ្ពស់ លើកលែងតែ៖
សម្ពាធឈាមធ្លាក់ចុះ និងបេះដូងលោតយឺត
ប្រកាច់ សន្លប់ និងបាត់ដង្ហើម
រាំងខ្ទប់ Skeletal muscle depolarization/ depolarization du muscle squelettique និង respiratory paralysis/ paralysie respiratoire
សម្ពាធឈាមឡើងខ្ពស់ និងបេះដូងលោតមិនទៀងទាត់
150.សញ្ញាដែលលេចចេញដំបូងនៃការពុលស្រួចស្រាវ (acute intoxication/intoxication aiguë) ដោយ Cholinesterase inhibitors/ inhibiteurs de la cholinestérase រួមមានដូចខាងក្រោម លើកលែងតែ៖
ចេញទឹកមាត់ និងបែកញើស
រីកកូនក្រមុំភ្នែក
រួមទងសួត
ក្អួត និងរាក
151.ក្នុងចំណោមឱសថខាងក្រោម តើមួយណាដែលគេប្រើសំរាប់ព្យាបាល ការពុលស្រួចស្រាវ (acute intoxication/ intoxication aiguë) ដោយ organophosphate cholinesterase inhibitor/ inhibiteur de la cholinesterase organophosphoré ៖
Atropine
Pilocapine
Pralidoxime
Edrophonium
152.ក្រុមឱសថដែលរាំងខ្ទប់ nicotinic receptor/ récepteur nicotinique មាន៖
A.ឱសថរាំងខ្ទប់ Ganglion
B.ឱសថស្រដៀងនឹង Atropine
C.ឱសថរាំងខ្ទប់ Neuromuscular junction/ jonction neuromusculaire
ចម្លើយ A និង C
153.M3 receptor subtype/ sous-type de récepteur M3 មានទីតាំង ៖
នៅសាច់ដុំបេះដូង (myocardium/myocarde)
នៅ sympathetic postganglionic neurons/ neurones postganglionnaires du système nerveux sympathique
នៅលើភ្នាសកោសិកាប្រតិបត្តិ (effector cell/ cellule effectrice) នៃកោសិកាក្រពេញ និងកោសិកាសាច់ដុំរលោង
នៅលើ motor end plates/ plaques motrices
154.ក្នុងចំណោមឱសថខាងក្រោម តើមួយណាជាអ្នករាំងខ្ទប់ muscarinic and nicotinic receptor/ récepteur muscarinique et nicotinique ?
Atropine
Benztropine
Hexamethonium
Succinylcholine
155.ក្នុងចំណោមសារធាតុខាងក្រោម ណាមួយជាឱសថរាំងខ្ទប់ muscarinic receptor / récepteur muscarinique ?
Scopolamine
Pipecuronium
Trimethaphan
Pilocarpine
156.ក្នុងចំណោមសារធាតុខាងក្រោមនេះ តើមួយណាជាឱសថរាំងខ្ទប់នៅ ganglion (ganglion blocking agent/ agent bloquant ganglionnaire) ?
Homatropine
Hexamethonium
Rapacuronium
Edrophonium
157.ក្នុងចំណោមសារធាតុសម្រួលសាច់ដុំជាប់ឆ្អឹង (Skeletal muscle relaxant/ relaxant du muscle squelettique) ខាងក្រោម ណាមួយជា depolarizing agent/ agent dépolarisant ?
Vencuronium
Scopolamin
Succinylcholine
Hexamethonium
158.ក្នុងចំណោមឱសថខាងក្រោម តើឱសថមួយណាជាអ្នកសម្រួលសាច់ដុំ ដោយរបៀប nondepolarizing/ non dépolarisant (nondepolarizing muscle relaxant/ relaxant musculaire non dépolarisant) ?
Pancuronium
Succinylcholine
Hexamethonium
Scopolamine
{"name":"Area II 1.ផ្នែកទី១៖ Pharmacokinetics\/pharmacocinétique (80-158)", "url":"https://www.quiz-maker.com/QQVF16GT0","txt":"80.តើថ្នាំស្ពឹក (local anesthetic\/ anesthésique local) មួយណាដែលមានឥទ្ធិពលបានយូរជាងគេ ក្នុងចំណោមថ្នាំខាងក្រោម?, 81.តើបង្គុំ ionizable (ionizable group\/ groupement ionisable) ទទួលខុសត្រូវចំពោះអ្វី?, 82.តើថ្នាំស្ពឹក (Local anesthetic\/ anesthésique local) មួយណាដែលជា ester នៃ benzoic acid\/ acide benzoïque ?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}