MATERNAL NEONATAL & CHILD HEALTH 7 (Q221-250)

221 ទារកគ្រប់ខែអាយុ៣ថ្ងៃ មានទម្ងន់ពេលកើត ៣ ៩១២ក្រាម។ថ្ងៃនេះទារកត្រូវបានបំបៅដោយទឹកដោះគោម៉្សៅនិងមានទម្ងន់៣ ៥៧២ក្រាម។ តើសេចក្តីណែនាំណាមួយដែលគិលានុបដ្ឋាកគួរផ្តល់ទៅស្ត្រី?
A បន្តការបំបៅរៀងរាល់៣ទៅ៤ម៉ោងម្តង​ព្រោះការស្រកទម្ងន់ជាករណីធម្មតា
B រាយការណ៍ទៅគ្រូពេទ្យប្រសិនបើទម្ងន់នៅបន្តចុះក្នុងកំឡុងពេល២ឬ៣ថ្ងៃក្រោយ
C ប្តូរពីទឹកដោះគោម៉្សៅទៅជាការបំបៅទឹកសណ្តែកដោយសារអតុល្យភាពទឹកដោះគោម៉្សៅ
D ប្រើប្រភេទទឹកដោះគោម៉្សៅដែលមានកាល់ឡូរីខ្ពស់ដើម្បីបង្ការការចុះទម្ងន់បន្ថែមទៀត
222 ទារិកាដែលទើបនឹងកើតបាន១០នាទីកន្លងទៅ និងមានសុខភាពល្អស្ថិតក្នុងស្ថានភាពធម្មតាក្នុងប្រអប់រក្សាកម្តៅ។តើគិលានុបដ្ឋាកត្រូវធ្វើដូចម្តេចដើម្បីបង្ការការបាត់បង់កម្តៅដោយបរិយាកាសជុំវិញ?
A យកទារិកាទៅដាក់ឱ្យឆ្ងាយពីមាត់បង្អួច
B ត្រូវប្រាកដថាទារិកាមិនប៉ះនឹងខ្យល់ត្រជាក់
C ជូតសម្ងួតស្បែកទារិកាដោយប្រើកន្សែង
D ដាក់ទារិកាឱ្យឆ្ងាយពីខ្យល់ត្រជាក់​ បំពង់ខ្យល់ឬចំហាយផ្សេងៗ
223 "គិលានុបដ្ឋាកបានបង្រៀនស្ត្រីពីហេតុផលដែលទារកត្រូវទទួលការចាក់ថ្នាំ Vitamin K ភ្លាមក្រោយសម្រាល។ តើការរៀបរាប់របស់ស្ត្រីណាមួយខាងក្រោមនេះដែលបញ្ជាក់ថាគាត់បានទទួលការបង្រៀនដោយជោគជ័យ?"
A កូនរបស់ខ្ញុំគ្មានប្រភេទបាក់តេរីធម្មតានៅក្នុងពោះវៀនដើម្បីបង្កើតជាតិVitaminនេះ
B កូនរបស់ខ្ញុំត្រូវប្រឈមមុខនឹងបញ្ហាដែលទាក់ទងនឹងលទ្ធភាពធ្វើឱ្យឈាមកក
C គ្រាប់ឈាមសដែលកូនរបស់ខ្ញុំបានបង្កើតក្នុងកំឡុងពេលនៅក្នុងផ្ទៃត្រូវបានបំផ្លាញដោយVitamin K
D ថ្លើមកូនរបស់ខ្ញុំមិនអាចផលិតVitamin Kគ្រប់គ្រាន់ក្រោយកើត
224 គិលានុបដ្ឋាកបង្រៀនស្ត្រីជាម្តាយរបស់ទារកពីការវិវឌ្ឍន៏នៃប្រព័ន្ធញាណដឹង (Sensory System) របស់ទារក។ ដើម្បីធ្វើឱ្យប្រសើរថែម ទៀតនូវការអភិវឌ្ឍន៏ញាណ តើចំណុចមួយណាខាងក្រោមនេះដែលគិលានុបដ្ឋាកគួរបង្រៀនស្ត្រី?
A និយាយដោយសម្លេងបង្អូសវែងៗដើម្បីឱ្យទារកមានការចាប់អារម្មណ៍
B ដាក់ទារកចម្ងាយ​៣០សម.ពីមុខស្ត្រីដែលអាចមើលឃើញច្បាស់
C ឈ្លីថ្ពាល់ទារកដោយចុងដោះស្ត្រីនិងដាក់មាត់ទារកផ្ទាល់ទៅនឹងក្បាលដោះស្ត្រី
D បំបៅទារកដោយទឹកដោះគោម៉្សៅដែលមានរស់ជាតិផ្អែមខ្លាំងដើម្បីភ្ញោជការបំបៅដោះ
225 ស្ត្រីម្នាក់ទើបសម្រាលកូនលើកដំបូងបានបីថ្ងៃ។ គិលានុបដ្ឋាកបានសង្កតឃើញថាស្ត្រីនោះលាបម៉្សៅលើគូទទារកមុននឹង ស្លៀកខោទឹកនោមឱ្យទារក ។ តើការរៀបរាប់ណាមួយពីការលាបម៉្សៅលើគូទទារកដែលគិលានុបដ្ឋាកគួរប្រាប់ទៅស្ត្រី?
A វាអាចវិវឌ្ឍន៏ទៅជាជំងឺរលាកសួត
B វាអាចបង្ការការរលាក​ក្រហមកន្ទួលលើស្បែកដោយការប្រើខោទឹកនោម
C វាអាចរក្សាភាពស្អិតពីស្បែកទារកនិងខោទឹកនោម
D ទារកអាចនឹងមានប្រត្តិកម្មអាឡែកហ្ស៊ីនៅពេលក្រោយ
226 "គិលានុបដ្ឋាកបានបង្រៀនស្ត្រីទើបសម្រាលកូនជាលើកដំបូងដែលបានបំបៅកូនគ្រប់ខែរបស់គាត់ដោយដបមុនពេលអនុញាតិឱ្យចេញពីមន្ទីរពេទ្យ។ តើសញ្ញាណាមួយខាងក្រោមនេះដែល ស្ត្រីត្រូវមកជួបគ្រូពេទ្យ ប្រសិនបើកូនគាត់៖"
A ងាយដេកលក់បន្ទាប់ពីការបំបៅ
B ខ្ជាក់ទឹកដោះគោចេញប្រមាណមួយស្លាបព្រាបាយក្រោយបំបៅ
C បន្ទោរបង់លាមករាវនិងមាន​ពពុះ
D បន្ទោរបង់លាមកលឿងស្រាល​ពី​មួយទៅពីរដងក្នុង១ថ្ងៃ
227 "គិលានុបដ្ឋាកបានបង្រៀនស្ត្រីទើបសម្រាលកូនជាលើកដំបូងពីការបំបៅទារកដោយដប។ តើចំណុចមួយណាខាងក្រោមនេះ ដែលបង្ហាញថាស្ត្រីបានយល់ដឹងក្រោយការបង្រៀន?"
A ដាក់ទារកលើខ្នងក្រោយបំបៅ
B រលាក់ទារកបន្ទាប់ពីបៅបាន​១​ប្រហែល​៣០​មល
C ដាក់ក្បាលដបបំបៅ៣ភាគ៤ទៅក្នុងមាត់ទារក
D តម្រង់ក្បាលដបបំបៅទៅក្នុងក្រអូមមាត់ទារក
228 តើចំណុចមួយណាខាងក្រោមនេះដែលគិលានុបដ្ឋាក គួរលើកទឹកចិត្តស្ត្រីទារកគ្រប់ខែឱ្យធ្វើក្រោយពីសម្រាលបាន៩០នាទី?
A បំបៅទារក
B ទុកឱ្យទារកដេក
C លេងជាមួយទារកដើម្បីឱ្យវាស្គាល់
D ប្តូរខោក្រដាសទារក
229 "គិលានុបដ្ឋាកបានធ្វើការប៉ាន់ប្រម៉ាណយាងរហ័សចំពោះទារកទើបសម្រាលនិងរកឃើញថាទារកគ្មានដកង្ហើម។បន្ទាប់ពីជូតសម្ងួតទារករួចតើគិលានុបដ្ឋាកត្រូវធ្វើដូចម្តេច?"
A វាយតម្លៃពិន្ទុ Apgar​​ដំបូង
B ដាក់ទារកក្នុងស្ថានភាព​ភ្ងើយក្បាលបន្តិច
C ផ្តល់អុកសីហ្សែន
D ចាប់ផ្តើមធ្វើការសង្កត់ទ្រូង
230 ទារក ៣៥០០ក្រាម ត្រូវបានសម្រាលតាមទ្វារពេលអាយុគ៌ភបាន៣៨សប្តាហ៍។ ក្រោយសម្រាលបាន៥នាទីទារកមានសញ្ញាដូចខាងក្រោម: ចង្វាក់បេះដូង១១០ មានសម្លេងថ្ងូរម្តងម្កាល (intermittent grunting) និងមានចង្វាក់ដង្ហើម៧០ ខ្សោយសាច់ដុំ គ្មានការឆ្លើយតបពេលភ្ញោច ព្រមទាំងស្លេកស្លាំងពេញរាងកាយ។ តើទារកមានពិន្ទុ Apgar ប៉ុន្មាន?
A ២
B ៣
C ៤
D ៦
231 ទារកមានស្លេស្មយ៉ាងច្រើន។តើសញ្ញាណាមួយខាងក្រោមនេះ ដែលគិលានុបដ្ឋាកគិតថាអាចកើតឡើងពេលធ្វើការប៉ាន់ប្រមាណក្រោយពេលបូមស្លេស្ម?
A បេះដូងដើរយឺត
B ចលនាភ្នែកធ្មេចបើកៗ
C ប្រកាច់
D បេះដូងដើរញាប់
232 "គិលានុបដ្ឋាកបានពិនិត្យទារកគ្រប់ខែសម្រាលតាមទ្វារ និងរកឃើញថានៅទងផ្ចិតទារកមានសរសៃវ៉ែនមួយ និងអាទែរមួយ។ គាត់បានរាយការណ៍ជូនវេជ្ជបណ្ឌិតផ្នែកកុមារ ព្រោះថាភាពមិនធម្មតាដែលបានសង្កេតឃើញនេះ ជាសញ្ញានៃ៖"
A ប្រព័ន្ធដង្ហើមមិនធម្មតា
B ប្រព័ន្ធសាច់ដុំ​ឆ្អឹងមិនធម្មតា
C ប្រព័ន្ធបេះដូងសរសៃឈាមមិនធម្មតា
D ទម្រង់មុខមិនធម្មតា
233 "គិលានុបដ្ឋាកបានធ្វើការវាស់ក្បាលនិងទ្រូងទារកគ្រប់ខែ បន្ទាប់ពីកើតភ្លាម និងបានធ្វើការប្រៀបធៀបរង្វាស់ទាំងពីរ។ តើចំណុចខាងក្រោមមួយណាដែលគិលានុបដ្ឋាករំពឹងថានឹងរកឃើញពីការវាស់ទំហំរង្វង់ក្បាល?"
A វាស្មើនឹងរង្វាស់ទំហំរង្វង់ទ្រូង
B វាប្រហែលជាធំជាងរង្វាស់ទំហំរង្វង់ទ្រូង​២​សម
C វាប្រហែលជាតូចជាងរង្វាស់ទំហំរង្វង់ទ្រូង​៣​សម
D វាប្រហែលជាធំជាងរង្វាស់ទំហំរង្វង់ទ្រូង​៤​សម
234 "ការវាយតម្លៃលើកដំបូងចំពោះទារិកាគ្រប់ខែក្រោយកើតបាន៤ម៉ោង បង្ហាញថាវាមានបង្ហើយផ្នែកខាងមុខធម្មតា។ តើរូបរាង ខាងក្រោមនេះណាមួយដែលគិលានុបដ្ឋាកធ្វើការកត់ត្រាក្នុងសំណុំលិខិត?"
A បង្ហើយរាងពងក្រពើ
B បង្ហើយរាង៤ជ្រុង
C បង្ហើយរាងដូចគ្រាប់ពេជ្រ
D បង្ហើយរាងត្រីកោណ
235 "គិលានុបដ្ឋាកបានធ្វើការប៉ាន់ប្រមាណអាយុគ៌ភរបស់ទារកសម្រាលគ្រប់ខែ។ តើការអង្កេតមួយណាខាងក្រោមនេះដែលគិលានុបដ្ឋាករំពឹងថាអាចនឹងរកឃើញ?"
A ត្រចៀកសំប៉ែតប៉ះក្បាល
B គ្មានស្នាមជ្រួញនៅថង់ពងស្វាស
C ស្នាមជ្រួញនៅបាតជើងមាននៅពេញជើង
D សញ្ញាបួនជ្រុងដូចបង្អួចនូវមុំ៩០​ដឺក្រេ
236 " គិលានុបដ្ឋាកបានធ្វើការប៉ាន់ប្រមាណពេញលេញលើទារកគ្រប់ខែ។ តើសញ្ញាមួយណាខាងក្រោមនេះដែលគិលានុបដ្ឋាក ចាប់អារម្មណ៍និងធ្វើការរាយការណ៍ជូនគ្រូពេទ្យឯកទេសជំងឺកុមារ"
A Red reflex ក្នុងភ្នែក
B សម្លេង ថ្ងូរ grunting ​ពេលដកដង្ហើមចេញ
C ចង្វាក់ដង្ហើម​៤៥ដងក្នុងមួយនាទី
D ការលយចេញទម្រង់ឆ្អឹង Xiphoid
237 "គិលានុបដ្ឋាកបានបង្រៀនស្ត្រីពីreflexធម្មតាចំពោះទារកគ្រប់ខែ ។ តើចលនាreflexនៅកដែលទារកធ្វើណាមួយខាងក្រោម នេះដែលស្ត្រីរៀបរាប់ បញ្ជាក់ថាគាត់បានយល់ដឹងក្រោយពីបានបង្រៀន?"
A ឈានដើរយ៉ាងលឿនពេលដែលទប់ឲ្យឈរត្រង់ក្បែរកន្លែងដែលមានផ្ទៃរឹង
B ទាញដៃទាំងពីរ​និង​មិនកម្រើកចង្កាពីក្រោយចំណុចកែងដៃ
C ងាកក្បាលទៅឆ្វេង​លាតសន្ធឹងអវយវៈឆ្វេងនិងទាញអវយវៈស្តាំចូល
D សន្ធឹងនិងដាក់ផ្នែកខាងក្នុងនៃដៃនិងជើងចូលក្នុងដោយកន្ធែកម្រាមជើង
238 ស្ត្រីទើបសម្រាលកូនលើកដំបូងបានបង្ហាញភាពព្រួយបារម្មណ៍ដោយសួរថា ហេតុអ្វីបានជាកូនគាត់ភ្នែកស្រលៀង។ តើចំណុចខាងក្រោមណាមួយដែលគិលានុបដ្ឋាក គូរដាក់បញ្ចូលក្នុងការបង្រៀនស្ត្រីដែលមានទារកមានជំងឺស្រលៀងភ្នែក?
A ភ្នែកទារកមិនអាចមើលចំពន្លឺនៅពេលនេះបានទេ
B ទារកខ្វះសាច់ដុំសម្របសម្រួលភ្នែក
C ទារកអាចនឹងមានជំងឺបាយភ្នែកពីកំណើត
D ទារកអាចមើលឃើញវត្ថុចម្ងាយឆ្ងាយបានភ្លាមៗ
239 "គិលានុបដ្ឋាកបានធ្វើការពិនិត្យរាងកាយទារកគ្រប់ខែដែលទើបនឹងកើត។ តើចំណុចខាងក្រោមណាមួយដែលជាមូលហេតុនាំ ឲ្យគិលានុបដ្ឋាកត្រូវរាយការណ៍ជូនគ្រូពេទ្យ?"
A ស្នាមជ្រួញជ្រៅកាត់បាតជើងទាំងសងខាង
B កណ្តាស់ញឹកញាប់ពេលធ្វើការប៉ាន់ប្រម៉ាណ
C មានស្នាមជ្រួញតែមួយនៅលើបាតដៃទាំងសងខាង
D គ្មានរោមលើស្បែកទារក
240 គិលានុបដ្ឋាកបានធ្វើការប៉ាន់ប្រមាណទារកគ្រប់ខែដែលទើបនឹងកើតបាន២ម៉ោង ដែលមានចង្វាក់បេះដូង១១០ដងក្នុងមួយ នាទី ទារកបាត់ដង្ហើមពី២៥ទៅ៣០វិនាទីនិងស្វាយជុំវិញបបូរមាត់។ គិលានុបដ្ឋាកត្រូវរាយការណ៍ជូនគ្រូពេទ្យ។ តើស្ថានភាព មួយណាខាងក្រោមនេះដែលគិលានុបដ្ឋាកគិតថាអាចកើតឡើងចំពោះទារកតាមរយះការរកឃើញនូវសញ្ញាខាងលើ?
A ការបាត់ដង្ហើម
B រលាកសួតនិងទងសួត
C ការហូរឈាមក្នុងថតក្រោមនៃបេះដូងឆ្វេង
D រលាក​កន្លើត​
241 ស្ត្រីទើបសម្រាលកូនលើកដំបូងបានសួរថា”តើពេលណាទើបបង្ហើយកូនខ្ញុំបិទជិត? ”តើចម្លើយណាមួយខាងក្រោមនេះដែលគិលានុបដ្ឋាកគួរប្រាប់ទៅស្ត្រី?
A បង្ហើយកូនអ្នកនឹងបិទក្នុងរយៈពេលពី​២​ទៅ​៣ខែ
B បង្ហើយកូនអ្នកនឹងបិទក្នុងរយៈពេលពី​៦​ទៅ​៨ខែ
C បង្ហើយកូនអ្នកនឹងបិទក្នុងរយៈពេលពី​៩​ទៅ​១០ខែ
D បង្ហើយកូនអ្នកនឹងបិទក្នុងរយៈពេលពី១​២​ទៅ​១៨ខែ
242 គិលានុបដ្ឋាកបានធ្វើការប៉ាន់ប្រមាណទារកគ្រប់ខែដែលទើបនឹងកើត។ តើចំណុចខាងក្រោមណាមួយដែលជាមូលហេតុនាំឲ្យគិលានុបដ្ឋាកត្រូវរាយការណ៍ជូនគ្រូពេទ្យ?
A គ្មានទឹកភ្នែក
B ទំហំ​ កែវភ្នែកទាំងពីរ (corneas) មិនស្មើគ្នា
C កូនក្រមុំរូមតូចពេលត្រួវពន្លឺភ្លើង
D មានចំណុចក្រហមមូលក្នុងកូនក្រមុំភ្នែកពេលពិនិត្យដោយឧបករណ៍ពិនិត្យភ្នែក
243 ការប៉ាន់ប្រមាណរបស់ទារកអាយុ២៤ម៉ោង បង្ហាញឱ្យឃើញដូចខាងក្រោមនេះ ភ្នែកបិតជិត ស្បែកពណ៌ផ្កាឈូក មិនមាន សញ្ញានៃចលនាគ្រប់ភ្នែក ចង្វាក់បេះដូងលោត ១២០ដង /នាទី និងចង្វាក់ដង្ហើម ៣៥ដង /នាទី។ តើចំនុចណាមួយខាង ក្រោមនេះដែលអាចកើតមានតាមរយៈលទ្ធផលនៃការប៉ាន់ប្រមាណ?
A ការបញ្ឈប់ការប្រើប្រាស់ឱសថ
B រយៈពេលដំបូងនៃការមានប្រតិកម្ម
C សភាពដេកលង់លក់ជ្រៅ
D មានវិបត្ដិផ្លូវដង្ហើម
244 "ស្ត្រីម្នាក់បានសម្រាលទារកប្រុសមានទម្ងន់ពេលកើត ៣.២គក្រ កាលពី ២៤ម៉ោងមុននិងបានត្អូញត្អែរអំពីការឈឺ ចាប់ក្នុងស្បូន ។ នេះគឺជាកូនទីពីររបស់គាត់ហើយគាត់កំពុងតែបំបៅដោះ ។ តាមរយៈការប៉ាន់ប្រមាណរបស់អ្នកបង្ហាញឱ្យ ដឹងកំពូលស្បូន (fundus) រឹងនិងនៅចំកណ្ដាល១សមខាងក្រោមផ្ចិត ។ សូមជ្រើសរើសសកម្មភាពថែទាំដំបូងរបស់អ្នកៈ"
A បង្រៀនស្ត្រីឱ្យបំបៅកូនដោយដបសម្រាប់រយៈពេល ៣៦ម៉ោង ឬ រហូតដល់បាត់ឈឺ
B ដាក់ភួយកម្ដៅមួយនៅលើពោះរបស់គាត់
C ពន្យល់ថា ទាំងនេះគឺជាការធម្មតា សម្រាប់ស្ត្រីដែលមានកូនលើកទីពីរ
D ផ្ដល់ថ្នាំប៉ារ៉ាសេតាម៉ុលមានជាតិកូដេអ៊ីន ដើម្បីឱ្យគាត់អាចបន្ដបំបៅដោះបាន
245 "ស្ត្រីម្នាក់បានសម្រាលទារិកាមានទម្ងន់ពេលកើត ២.៧២គក្រ កាលពី៦ម៉ោងមុន។ វាគឺជាការប្រសូតជាធម្មតា ។ គិលានុបដ្ឋាកបានកត់សម្គាល់លើការប៉ាន់ប្រមាណនៅតំបន់ប៉េរីនេ ដែលមានហើម និង មានជាំតិចតួច។ ស្ត្រីប្រាប់ថាការឈឺចាប់របស់គាត់គឺ កម្រិតលេខ១នៃរង្វាស់ការឈឺចាប់ ។ សកម្មភាពថែទាំរបស់អ្នកគួរធ្វើគឺៈ"
A បន្ដស្អំទឹកកកនៅលើតំបន់ប៉េរីនេ
B ជួយស្ត្រីឱ្យអង្គុយត្រាំទឹក (Sitz bath).
C លើកទឹកចិត្ដគាត់ឱ្យបន្ទោរបង់ញឹកញាប់
D ផ្ដល់ថ្នាំអ៊ីប៊ុយប្រូហ្វែន(Ibuprofen) ៨០០មក្រ
246 "ដើម្បីកាត់បន្ថយការប្រឈមមុខនឹងសម្ពាធឈាមធ្លាក់ចុះក្នុងស្ថានភាពឈ (Orthostatic hypotension) ក្នុងកំឡុងពេលពីរបីម៉ោងដំបូងក្រោយពីប្រសូតគិលានុបដ្ឋាកគួរតែៈ"
A ជួយស្ត្រីទៅបន្ទប់ទឹកដោយប្រើប្រាស់រទេះរុញ
B កាច់អំពូលដែលមានជាតិអាម៉ូញាក់​ឱ្យស្ត្រីហឺតចូលមុនពេលងើប
C ជួយស្ត្រីឱ្យអង្គុយនៅផ្នែកចំហៀងគ្រែ ក្នុងរយៈពេលពីរបីនាទី មុនពេលក្រោកឈរ
D វាស់សម្ពាធឈាមស្ត្រី មុនពេលជួយគាត់ទៅបន្ទប់ទឹក
247 ចូរជ្រើសរើសការរៀបរាប់មួយដែលបញ្ជាក់ថា ស្ត្រីមានការស្ទះទឹកដោះដំណាក់កាលដំបូង៖
A បញ្ហានេះអាចកើតឡើងចំពោះស្ត្រីដែលបំបៅដោះកូន
B បញ្ហានេះបណ្តាលមកពីការកើនឡើងនូវចរន្តឈាមនិង ប្រព័ន្ធទឹករងៃក្នុងដោះ
C ដោះឡើងធំ តឹង ហើយ ក្ដៅនៅពេលប៉ះ
D បញ្ហានេះនឹងធូរស្រាលក្នុងរយៈពេល ២៤ ទៅ ៣៦ ម៉ោង
248 "ក្នុងកំឡុងពេលបង្រៀនស្ត្រីមុនពេលចេញទៅផ្ទះវិញ អ្នកកំពុងតែវាយតម្លៃថាស្ត្រីត្រូវការ ព័ត៌មានអំពីការពន្យារកំណើត ។ សូមជ្រើសរើសការឆ្លើយតបដែលបញ្ជាក់ថាស្ត្រីយល់ដឹងមិនត្រឹមត្រូវទេហើយត្រូវការព័ត៌មានបន្ថែម៖ "
A ខ្ញុំនឹងធ្វើការបំបៅដោះឱ្យបានរយៈពេល៦ខែ។ យើងនឹងចាប់ផ្ដើមប្រើប្រាស់ស្រោមអនាម័យ ក្រោយ​ពីពេលខ្ញុំមានរដូវដំបូង
B "ប្ដីរបស់ខ្ញុំកំពុងតែធ្វើការវះកាត់បំពង់មេជីវិត (ក្រៀវ)។ យើងនឹងប្រើប្រាស់ស្រោមអនាម័យរហូត​ដល់​ការវិភាគទឹកកាម លើកទីពីរបញ្ជាក់ថាអវត្ដមានមេជីវិតឈ្មោល"
C ខ្ញុំមានគម្រោងប្រើប្រាស់កងដាក់ក្នុងស្បូន ។ យើងនឹងប្រើប្រាស់ស្រោមអនាម័យរហូតដល់ខ្ញុំបាន​ទទួលការដាក់កង
D "ខ្ញុំបានប្រើសន្ទះ(Diaphragm)មួយមុនពេលមានផ្ទៃពោះលើកនេះ ហើយនឹងមានគម្រោងប្រើសន្ទះចាស់ របស់ខ្ញុំឡើងវិញ"
249 "ស្ត្រីម្នាក់សម្រាលកូនកាលពី១០ម៉ោងមុន។ គាត់ធ្លាប់សម្រាលកូនដោយមិនមានផលវិបាក ហើយកូនរបស់ គាត់គឺគ្រប់ខែ ដោយមានពិន្ទុអាប់ហ្កា (Apgar scores) ៩ នៅនាទីទី១ និងនាទីទី៥។ ក្នុងពេលការ ធ្វើការប៉ាន់ប្រមាណ អ្នកកត់សម្គាល់ ឃើញថា គាត់ឃ្លានអាហារ ហើយគាត់បានរៀបរាប់ប្រាប់ដល់អ្នក អំពីបទពិសោធន៍នៃការសម្រាលកូនរបស់គាត់។ អ្នកបានរំលឹកគាត់ឱ្យធ្វើការផ្លាស់ប្ដូរកន្ទបកូន និងបំបៅកូនគាត់ ។ យោងទៅលើការប់ាន់ប្រមាណនេះ អ្នកបញ្ជាក់ថាគាត់គឺៈ"
A មានការពិបាកបង្កភាពស្និតស្នាលជាមួយកូនបស់គាត់
B មិនព្រួយបារម្ភអំពីសេចក្ដីត្រូវការរបស់កូនគាត់
C ក្នុងដំណាក់កាលមកសួរសុខទុក្ខ
D បង្ហាញពីភាពទទួលខុសត្រូវក្នុងភាពជាស្ត្រី
250 "ស្ត្រីអាយុ២៥ឆ្នាំដែលមានគ៌តដំបូងម្នាក់បានសម្រាលកូនរួចកាលពី២ម៉ោងមុន។ តាមរយះការប៉ាន់ប្រមាណអ្នកកត់សម្គាល់ឃើញថា ផ្នែកកំពូលស្បូនមានភាពរឹង និង នៅចំកណ្ដាល ។ គាត់កំពុងហូរឈាមតិចៗ។ កម្រាលគ្រែសើមជោគដោយឈាម។ យោងតាមការរកឃើញ និង ការសង្កេត ទាំងនេះ អ្នកសង្ស័យថា គាត់កំពុងតែស្តែងចេញនូវ សញ្ញា និងរោគសញ្ញានៃការហូរឈាមក្រោយសម្រាលភ្លាមដែលទាក់ទងនឹងៈ"
A ខ្សោយសាច់ដុំស្បូន
B ដាច់រលាតនៅកស្បូន ឬ ទ្វារ
C សល់កម្ទេចសុកនៅក្នុងស្បូន
D មានដុំសាច់នៅក្នុងស្បូន
0
{"name":"MATERNAL NEONATAL & CHILD HEALTH 7 (Q221-250)", "url":"https://www.quiz-maker.com/QSB48NU72","txt":"221 ទារកគ្រប់ខែអាយុ៣ថ្ងៃ មានទម្ងន់ពេលកើត ៣ ៩១២ក្រាម។ថ្ងៃនេះទារកត្រូវបានបំបៅដោយទឹកដោះគោម៉្សៅនិងមានទម្ងន់៣ ៥៧២ក្រាម។ តើសេចក្តីណែនាំណាមួយដែលគិលានុបដ្ឋាកគួរផ្តល់ទៅស្ត្រី?, 222 ទារិកាដែលទើបនឹងកើតបាន១០នាទីកន្លងទៅ និងមានសុខភាពល្អស្ថិតក្នុងស្ថានភាពធម្មតាក្នុងប្រអប់រក្សាកម្តៅ។តើគិលានុបដ្ឋាកត្រូវធ្វើដូចម្តេចដើម្បីបង្ការការបាត់បង់កម្តៅដោយបរិយាកាសជុំវិញ?, 223 \"គិលានុបដ្ឋាកបានបង្រៀនស្ត្រីពីហេតុផលដែលទារកត្រូវទទួលការចាក់ថ្នាំ Vitamin K ភ្លាមក្រោយសម្រាល។ តើការរៀបរាប់របស់ស្ត្រីណាមួយខាងក្រោមនេះដែលបញ្ជាក់ថាគាត់បានទទួលការបង្រៀនដោយជោគជ័យ?\"","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker