Organotropic Agents (Q109) GECHPOR LOVE VIVORN

1 តើក្រុមឱសថមួយណាដែលត្រូវបានយកទៅប្រើប្រាស់សម្រាប់ព្យាបាល ជំងឺហឺត ?
A Methylxanthines
B M-cholinoblocking agents/antagoniste des récepteurs cholinergiques muscariniques
C Beta2-stimulants/stimulants des récepteurs Bêta2 adrénergiques
D ចម្លើយ A,B,C
2 ចូរជ្រើសរើសឱសថ non-selective beta adrenomimetic/ bêta mimétique non selectif ៖
A Salbutamol
B Isoprenaline
C Salmeterol
D Terbutaline
3 ចូរជ្រើសរើសផលរំខានរបស់ពពួក non-selective beta adrenomimetic/ bêta mimétique non selectif ៖
A ការធ្លាក់ចុះនៃមណ្ឌលបញ្ជាប្រព័ន្ធផ្លូវដង្ហើម
B បេះដូងលោតញាប់
C ការរួមសរសៃឈាមនៅជាយ (peripheral vasoconstriction/vasoconstriction périphérique)
D ស្ងួតមាត់
4 ចូរជ្រើសរើសឱសថពង្រីកទងសួត ដែលស្ថិតក្នុងក្រុម Xanthines ៖
A Atropine
B Orciprenaline
C Adrenaline
D Theophylline
5 យន្តការសកម្មភាពរបស់ Methylxanthines គឺ៖
A រារាំងអង់ស៊ីម phosphodiesterase
B ភ្ញោច beta2 adrenoreceptor/ récepteur bêta2-adrénergique
C រារាំងការផលិត inflammatory cytokines/ cytokines inflammatoires
D រារាំង M-cholinoreceptors/ récepteurs muscariniques
6 តើឱសថ M-cholinoblocking/ antagonistes des récepteurs muscariniques មួយណាដែលត្រូវបានប្រើជាពិសេស សម្រាប់ព្យាបាលជំងឺហឺត ?
A Salbutamol
B Ipratropium
C Platophylline
D Terbutaline
7 តើមួយណាជាផលរំខានរបស់ Theophylline ?
A បេះដូងលោតយឺត
B តម្រូវការអុកស៊ីសែនក្នុងសាច់ដុំបេះដូងកើនឡើង
C ការធ្លាក់ចុះនៃមណ្ឌលបញ្ជាប្រព័ន្ធដង្ហើម
D ការកើនឡើងនៃសម្ពាធឈាមក្នុងសរសៃអាក់ទែ
8 ខាងក្រោមនេះជាឱសថ Glucocorticoids ប្រើប្រាស់តាមការហឺត លើកលែងតែ ៖
A Triamcinolone
B Beclometasone
C Sodium cromoglycate
D Budesonide
9 ចូរជ្រើសរើសឱសថ ដែលជាអ្នករារាំងអង់ស៊ីម 5-lipoxygenase ៖
A Budesonide
B Sodium cromoglycate
C Zileutin
D Beclometasone
10 ចូរជ្រើសរើសឱសថដែលជា leucotriene receptor antagonist/ antagoniste des récepteurs des leucotriènes ៖
A Sodium cromoglycate
B Zafirlucast
C Zileutin
D Triamcinolone
11 ចូរជ្រើសរើសវិធីចម្បងសម្រាប់ការព្យាបាល ជំងឺដំបៅខូងក្រពះ (peptic ulcer /ulcère peptique) ៖
A បន្សាបជាតិអាស៊ីតក្នុងក្រពះ
B បំបាត់ Helicobacter pylori
C រារាំងការបញ្ចេញអាស៊ីតក្នុងក្រពះ
D ចម្លើយ A,B,C
12 ការបញ្ចេញជាតិអាស៊ីតក្រពះ ស្ថិតក្រោមឥទ្ធិពលរបស់សារធាតុខាងក្រោម លើកលែងតែ៖
A Histamine
B Acetylcholine
C Serotonin
D Gastrin
13 តើឱសថខាងក្រោមណាមួយ ដែលស្ថិតក្នុងក្រុម proton pump inhibitors / inhibiteurs des pompes à protons ?
A Pirenzepine
B Ranitidine
C Omeprazole
D Trimethaphan
14 សារធាតុខាងក្រោមសុទ្ធតែបង្កើនការបញ្ចេញរបស់ក្រពេញក្រពះ លើកលែងតែ :
A Pepsin
B Gastrin
C Histamine
D Carbonate mineral water/ eau minérale carbonatée
15 ចូរជ្រើសរើសឱសថដែលជា H2 receptor antagonist/ antagoniste des récepteurs H2 ៖
A Omeprazole
B Pirenzepine
C Carbenexolone
D Ranitidine
16 ឱសថខាងក្រោមទាំងអស់ សុទ្ធតែជា proton pump inhibitors/ inhibiteurs des pompes à protons លើកលែងតែ៖
A Pantoprazole
B Omeprazole
C Famotidine
D Rabeprazole
17 ចូរជ្រើសរើសឱសថដែលស្ថិតក្នុងក្រុម M1-cholinoblockers/ antagoniste des récepteurs muscariniques M1 ៖
A Cimetidine
B Ranitidine
C Pirenzepine
D Omeprazole
18 តើឱសថខាងក្រោមណាមួយ អាចធ្វើឱ្យមានការឡើងដោះចំពោះមនុស្សប្រុស?
A Omeprazole
B Pirenzepine
C Cimetidine
D Sucralfate
19 ចូរជ្រើសរើសឱសថ ដែលបង្កើតជារបាំងការពារទៅនឹង HCl និង Pepsin ?
A Ranitidine
B Sucralfate
C Omeprazole
D Pirenzepine
20 ខាងក្រោមនេះសុទ្ធតែជាឱសថ antacids/ anti-acides លើកលែងតែ៖
A Misoprostol
B Maalox
C Mylanta
D Almagel
21 ចូរចង្អុលបង្ហាញឱសថដែលបណ្តាលឲ្យមាន metabolic alkalosis/ alcalose métabolique ៖
A Sodium bicarbonate
B Cimetidine
C Pepto-Bismol
D Carbenexolone
22 ចូរជ្រើសរើសឱសថដែលបណ្តាលឲ្យ ទល់លាមក ៖
A Sodium bicarbonate
B Aluminium Hydroxide
C Magnesium Oxide
D ចម្លើយ A,B,C
23 ខាងក្រោមនេះ សុទ្ធតែជាឱសថបង្កើនចលនាក្រពះ-ពោះវៀន លើកលែងតែ៖
A Papaverine
B Metoclopramide
C Domperidone
D Cisapride
24 "ចូរជ្រើសរើសឱសថធ្វើឲ្យក្អួតដែលមានសកម្មភាពទៅលើប្រព័ន្ធប្រសាទ កណ្តាល (central) :"
A Ipecacuanha derivatives /derivés d’Ipecacuanha
B Promethazine
C Tropisetron
D Apomorphine hydrochloride /chlorhydrate d’apomorphine
25 ចូរជ្រើសរើសយន្តការសកម្មភាពបំបាត់ក្អួតរបស់ Metoclopramide :
A ឥទ្ធិពល រាំងខ្ទប់ H1 and H2-receptor /récepteurs H1 et H2
B ឥទ្ធិពល ភ្ញោច M-cholinoreceptor/récepteur muscarinique
C ឥទ្ធិពល រាំងខ្ទប់ D2-dopamine and 5-HT3-serotonin receptor / récepteurs dopaminergiques D2 et sérotoninergique 5-HT3
D ឥទ្ធិពល រាំងខ្ទប់ M-cholinoreceptor/récepteur muscarinique
26 ខាងក្រោមទាំងអស់នេះជាឱសថបំបាត់ក្អួត លើកលែងតែ៖
A Metoclopramide
B Ondansetron
C Chlorpromazine
D Apomorphine hydrochloride / chlorhydrate d’apomorphine
27 "ចូរចង្អុលបង្ហាញឱសថបំបាត់ក្អួតដែលទាក់ទងទៅនឹង ពពួក neuroleptics / neuroleptiques : "
A Metoclopramide
B Nabilone
C Tropisetron
D Prochlorperazine
28 ឱសថខាងក្រោមទាំងអស់នេះបន្ថយ intestinal peristalsis /péristaltisme intestinal លើកលែងតែ៖
A Loperamide
B Cisapride
C Methyl cellulose
D Magnesium aluminium silicate
29 ចូរចង្អុលបង្ហាញ ឱសថបន្ទន់លាមកដែលស្ថិតក្នុងក្រុម osmotic laxatives / laxatifs osmotiques :
A Docusate sodium
B Bisacodyl
C Phenolphthalein
D Sodium phosphate
30 យន្តការសកម្មភាពរបស់ឱសថ stimulant purgatives / purgatifs stimulants គឺ៖
A បង្កើនមាឌកាកសំណល់រឹង non-absorbable
B បង្កើន motility / motilité និង secretion
C ធ្វើអោយខូច consistency / consistance របស់លាមក
D បង្កើនចំណុះទឹក water content /teneur en eau
31 ចូរជ្រើសរើសឱសថដែលធ្វើអោយរលាកពោះវៀន និងបង្កើន peristalsis / péristaltisme :
A Phenolphthalein
B Methyl cellulose
C Proserine
D Mineral oil / huile minérale
32 ចូរជ្រើសរើសឱសថដែលរារាំង peristalsis / péristaltisme :
A ប្រេងល្ហុង (Castor oil/huile de ricin)
B Bisacodyl
C Loperamide
D Sorbitol
33 ខាងក្រោមនេះ ជាធម្មតាមានទាក់ទងក្នុងការធ្វើឲ្យមានជំងឺខ្សោយបេះដូង លើកលែងតែ៖
A របួស ឬ ដំបៅបេះដូងដែលធ្វីឲ្យ cardiac output/ debit cardiaque ថយចុះ
B ការកើនឡើងនៃ peripheral vascular resistance/ résistance vasculaire périphérique
D ការកើនឡើងនៃ retention សូដ្យូម និងទឹក
C ការថយចុះនៃ preload/ précharge
34 វិធីសាស្រ្តខាងក្រោមនេះ ត្រូវបានណែនាំឲ្យប្រើនៅដំណាក់កាលដំបូងនៃការព្យាបាលអ្នកជំងឺដែលខ្សោយបេះដូង លើកលែងតែ៖
A បន្ថយការប្រើអំបិល
B ប្រើ Verapamil
C ប្រើ ACE inhibitors/ Inhibiteurs de l’enzyme de conversion
D ប្រើឱសថបញ្ចុះទឹកម៉ូត្រ
35 ឱសថខាងក្រោមជា cardiac glycosides/ glycosides cardiaques លើកលែងតែ៖
A Digoxin
B Strophantin K
C Amrinone
D Digitoxin
36 ឱសថ non-glycoside positive inotropic/ inotrope positif non-glycosidique គឺ៖
A Digoxin
B Strophantin K
C Dobutamine
D Digitoxin
37 ម៉ូលេគុលស្ករក្នុងរចនាសម្ព័ន្ធរបស់ glycosides មានឥទ្ធិពលលើ៖
A សកម្មភាពលើកកម្លាំងបេះដូង
B លក្ខណៈស៊ីនេទិច
C លក្ខណៈពុល
D ចម្លើយ A,B,C
38 Aglycone មានសារៈសំខាន់សម្រាប់ ៖
A ការភ្ជាប់ជាមួយប្រូតេអ៊ីនប្លាស្មា
B Half-life/ demi-vie
C សកម្មភាពលើកកម្លាំងបេះដូង
D មេតាបូលីស
39 ចូរជ្រើសរើសសារធាតុដែលជាស្រឡាយរបស់រុក្ខជាតិ Foxglove (Digitalis)៖
A Digoxin
B Strophantin K
C Dobutamine
D Amrinone
40 ប្រយោគខាងក្រោមដែលទាក់ទងនឹង cardiac glycosides/ glycosides cardiaques សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A វារារាំង Na+/K+ -ATPase ហេតុនេះបង្កើន កំហាប់ Ca++ ក្នុងកោសិកាសាច់ដុំបេះដូង
B វាបណ្តាលឲ្យ vagal tone/ tonus vagal ថយចុះ
C ក្មេងស៊ាំនឹងកម្រិតប្រើខ្ពស់របស់ digitalis ជាងមនុស្សពេញវ័យ
D មូលហេតុញឹកញាប់បំផុតនៃការពុល digitalis គឺជាការប្រើស្របពេលជាមួយ diuretics ដែល ធ្វើឲ្យអស់ K+
41 ប្រយោគខាងក្រោមដែលទាក់ទងនឹង cardiac glycosides/ glycosides cardiaques សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A វារារាំងសកម្មភាពរបស់ Na+/K+ -ATPase
B វាបន្ថយកំហាប់ Ca++ ក្នុងកោសិកាសាច់ដុំបេះដូង
C វាបង្កើន vagal tone/ tonus vagal
D វាមាន therapeutic index/ index thérapeutique ទាបណាស់
42 ប្រយោគខាងក្រោមដែលទាក់ទងនឹង cardiac glycosides/ glycosides cardiaques សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A Digoxin ជាសារធាតុ inotrope ខ្សោយ
B Digoxin បង្កើន vagal tone/ tonus vagal
C Digoxin មាន half-life/ demi-vie វែងជាង digitoxin
D Digoxin ធ្វើសកម្មភាព ដោយរារាំង Na+/K+ -ATPase
43 ការពុល cardiac glycosides/ glycosides cardiaque ត្រូវបានស្ដែងចេញជា៖
A ការប្រែប្រួលគំហើញ
B សង្វាក់ថតក្រោមបេះដូងញាប់
C វិបត្តិផ្លូវអាហារ
D ចម្លើយ A,B,C
44 តើឱសថខាងក្រោមណាមួយ ដែលមានប្រយោជន៍សម្រាប់ព្យាបាល ដំណើរលោតខុសសង្វាក់បេះដូង ដែលបណ្តាលមកពី digitalis ?
A Verapamil
B Amiodarone
C Lidocaine
D Propanolol
45 ឱសថដែលជា selective beta-1 agonist/ agoniste sélectif des récepteurs bêta-1 adrénergique គឺ៖
A Digoxin
B Dobutamine
C Amrinone
D Dopamine
46 តើឱសថ inotropic/ inotrope ខាងក្រោមមួយណា ដែលធ្វើឲ្យកើតមាន tolerance ក្រោយរយៈពេលប្រើ ២-៣ថ្ងៃ ?
A Amrinone
B Amiodarone
C Dobutamine
D Adenosine
47 តើឱសថខាងក្រោមមួយណា ដែលរារាំងការបំបែក cAMP ក្នុងសាច់ដុំរលោងរបស់សរសៃឈាម?
A Digoxin
B Dobutamine
C Amrinone
D Dopamine
48 តើឱសថខាងក្រោមមួយណា ដែលមានប្រយោជន៍សម្រាប់ព្យាបាលជំងឺខ្សោយបេះដូងតាមរយៈការបង្កើនភាព inotropic/ inotrope និងការបន្ថយ afterload/ postcharge?
A Amiodarone
B Amrinone
C Propanolol
D Enalapril
49 តើឱសថខាងក្រោមមួយណា ដែលធ្វើសកម្មភាពដោយរារាំង type III cyclic nucleotide phosphodiesterase/ phosphodiestérase des nucleotides cycliques de typeIII?
A Amiodarone
B Milrinone
C Propanolol
D Enalapril
50 ប្រយោគខាងក្រោមទាំងអស់ដែលស្តីពី សារធាតុរារាំង typeIII phosphodiesterase / phosphodiestérase de typeIII សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A វាបង្កើនកំហាប់ cAMP ក្នុងកោសិកាសាច់ដុំបេះដូង
B វាបន្ថយ afterload/ postcharge
C វាមានភាពស៊ាំខ្វែង (cross-tolerance/tolerance croisée) គួរឲ្យកត់សម្គាល់ជាមួយ beta-receptor agonists/ agonistes des récepteurs bêta
D វាមានទាក់ទងជាមួយការប្រឈមមុខនឹងដំណើរលោតខុសសង្វាក់បេះដូង
51 ខាងក្រោមនេះជាឱសថប្រើសម្រាប់ព្យាបាលជំងឺ congestive heart failure / insuffisance cardiaque congestive កម្រិតធ្ងន់ លើកលែងតែ៖
A Verapamil
B Digoxin
C Dobutamine
D Dopamine
52 ឱសថដែលត្រូវបានប្រើញឹកញាប់ជាងគេ ក្នុងជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ គឺ៖
A Cardiac glycosides/ glycosides cardiaques
B Diuretics/ diurétiques
C Angiotensin-converting enzyme inhibitors/ inhibiteurs de l’enzyme de conversion de l’angiotensine
D ចម្លើយ A,B,C
53 ប្រយោគខាងក្រោមទាំងអស់ដែលស្តីពី angiotensin converting enzyme (ACE) inhibitors/ inhibiteurs de l’enzyme de conversion de l’angiotensine (ECA) សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A វាធ្វើសកម្មភាព ដោយរារាំងសមត្ថភាពរបស់ renin/ rénine ក្នុងការប្តូរ angiotensinogen ទៅជា angiotensin I
B Enalapril ជា prodrug/ promédicament ដែលត្រូវបានប្តូរទៅជា active metabolite/ métabolite actif
C វាបន្ថយការបញ្ចេញ aldosterone
D វាអាចធ្វើឲ្យមាន hyperkalemia/ hyperkaliémie ក្នុងករណីប្រើរួមបញ្ចូលជាមួយ potassium-sparing diuretic/ diurétique épargneur potassique
54 ឥទ្ធិពលខាងក្រោមទាំងអស់របស់ ACE inhibitors/ inhibiteurs de l’enzyme de conversion de l’angiotensine អាចមានប្រយោជន៍ក្នុងការព្យាបាលជំងឺខ្សោយ បេះដូង លើកលែងតែ៖
A វាបន្ថយ afterload/ postcharge
B វាបង្កើនអត្រា catecholamine ក្នុងឈាម
C វាបន្ថយ reactive myocardial hypertrophy/ hypertrophie myocardique réactive
D វាបង្កើន myocardial beta-1 adrenergic receptor density/ densité des récepteurs bêta-1 myocardique
55 ប្រយោគខាងក្រោមទាំងអស់ដែលស្តីពីការប្រើ angiotensin-converting enzyme (ACE) inhibitors/ inhibiteurs de l’enzyme de conversion de l’angiotensine ក្នុងការព្យាបាលជំងឺខ្សោយបេះដូង សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A វាកែលម្អលោហិតថាមពល (hemodynamics/hémodynamique) ដោយបន្ថយ afterload / postcharge
B វាអាចបង្កើនអត្រា plasma cholesterol/ cholesterol plasmatique
C វាអាចពន្យឺតការវិវត្តន៍នៃជំងឺខ្សោយបេះដូងដោយរារាំង myocardial and vascular remodeling / remodelage myocardique et vasculaire
D វាជាសារធាតុដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ
56 ជំងឺចុកទ្រូង (Angina pectoris/angine de poitrine) គឺជា៖
A ការឈឺតឹងណែនក្នុងទ្រូងកម្រិតធ្ងន់ ជួនកាលរាលពីតំបន់ precordium / précordiale ទៅស្មាឆ្វេង និងចុះមកតាមដៃ ដែលបណ្តាលមកពីការផ្តល់ឈាមមិនគ្រប់គ្រាន់ទៅបេះដូង ដែលជាធម្មតាបង្កដោយ coronary disease / maladie coronaire
B ទម្រង់ដ៏គ្រោះថ្នាក់មួយដែលកើតឡើងជាញឹកញាប់ នៃដំណើរលោតខុស សង្វាក់បេះដូង ដែលត្រូវបានសម្គាល់ដោយ ការកន្ត្រាក់រហ័ស មិនទៀង ទាត់នៃថតក្រោមរបស់បេះដូង ជំនួសឲ្យការកន្ត្រាក់ធម្មតា ដែលនាំឲ្យ មានការបាត់បង់ជីពចរ
C ស្ថានភាពប្រព័ន្ធឈាមរត់ដែលក្នុងនោះសមត្ថភាពរបស់បេះដូងក្នុងការបូមឈាមចុះខ្សោយ
D "ចម្លើយ A,B,C "
57 ក្រុមឱសថខាងក្រោមទាំងអស់ដែលមានប្រយោជន៍ក្នុងជំងឺចុកទ្រូង (Angina pectoris/angine de poitrine) សុទ្ធតែបន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង និងបង្កើនការផ្តល់អុកស៊ីសែនទៅសាច់ដុំបេះដូង លើកលែងតែ៖
A Nitrates and nitrite drugs/ médicaments nitrates et nitrites (Nitroglycerin, Isosorbide dinitrate)
B Calcium channel blockers/ inhibiteurs des canaux calciques (Nifedipine, Nimodipine)
C Beta-adrenoceptor-blocking drugs/ bloqueurs des récepteurs bêta-adrénergiques (Atenolol, Metoprolol)
D Potassium channel openers/ ouvreurs des canaux potassiques (Minoxidil)
58 តើក្រុមឱសថណាមួយ ដែលគេប្រើក្នុងជំងឺចុកទ្រូង (Angina pectoris/angine de poitrine) ហើយដែលមានសកម្មភាពបន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង និងមិនបង្កើនការផ្តល់អុកស៊ីសែនទៅសាច់ដុំបេះដូង ?
A Nitrates and nitrite drugs/ médicaments nitrates et nitrites (Nitroglycerin, Isosorbide dinitrate)
B Myotropic coronary dilators/ dilatateurs coronariens myotrophiques (Dipyridamole)
C Potassium channel openers/ ouvreurs des canaux potassiques (Minoxidil)
D Beta-adrenoceptor-blocking drugs/ bêta-bloquants (Atenolol, Metoprolol)
59 តើក្រុមឱសថណាមួយ ដែលគេប្រើក្នុងជំងឺចុកទ្រូង ហើយដែលមានសកម្មភាព បង្កើនការផ្តល់ oxygen ទៅសាច់ដុំបេះដូង និងមិនបន្ថយតម្រូវការ oxygen របស់សាច់ដុំបេះដូង?
A Beta-adrenoceptor-blocking drugs/ bêta-bloquants (Atenolol, Metoprolol)
B Myotropic coronary dilators/ dilatateurs coronariens myotrophiques (Dipyridamole)
C Calcium channel blockers/ inhibiteurs des canaux calciques(Nifedipine, Nimodipine)
D Potassium channel openers/ ouvreurs des canaux potassiques (Minoxidil)
60 តើប្រយោគខាងក្រោមមួយណា ដែលទាក់ទងនឹងយន្តការសកម្មភាពរបស់ nitrate ជាប្រយោគត្រឹមត្រូវ?
A សារធាតុដែលសកម្មក្នុងការព្យាបាលក្នុងក្រុមនេះ អាចបញ្ចេញ nitric oxide (NO) ទៅក្នុងជាលិកាគោលដៅនៃសាច់ដុំរលោងរបស់សរសៃឈាម
B Nitric oxide (NO) ជាអ្នកជំរុញ soluble guanylyl cyclase ដ៏មានប្រសិទ្ធភាព និងអាចធ្វើសកម្មភាពតាមយន្តការនេះ
C Nitrates ដែលមានប្រយោជន៍ក្នុងជំងឺចុកទ្រូង ធ្វើសកម្មភាពបន្ថយតម្រូវការ oxygen របស់សាច់ដុំបេះដូង និងបង្កើនការផ្តល់អុកស៊ីសែនទៅសាច់ដុំបេះដូង
D ចម្លើយ A,B,C
61 តើឱសថ nitrates និង nitrite មួយណាដែលមានសកម្មភាពយូរ ?
A Nitroglycerin ដាក់ក្រោមអណ្តាត (sublingual)
B Isosorbide dinitrate ដាក់ក្រោមអណ្តាត (Isordil, Sorbitrate)
C Amyl nitrite, inhalant (Aspirols, Vaporole)
D Sustac (glyceryl trinitrate)
62 តើឱសថ nitrates និង nitrite មួយណាដែលមានសកម្មភាពខ្លី?
A Nitroglycerin 2%, ointment/ pommade(Nitrol)
B Nitroglycerin, oral sustained-release/ orale à libération prolongée (Nitrong)
C Amyl nitrite, inhalant (Aspirols, Vaporole)
D Sustac (glyceryl trinitrate)
63 តើឱសថ nitrates និង nitrite មួយណាដែលគេប្រើសម្រាប់បង្ការ ការចុកទ្រូង ភ្លាមៗ (angina attack/crise d’angine) ?
A Nitroglycerin 2%, ointment/ pommade (Nitrol)
B Nitroglycerin, oral sustained-release/ orale à liberation prolongée (Nitrong)
C Isosorbide mononitrate (Ismo)
D ចម្លើយ A,B,C
64 រយៈពេលសកម្មភាពរបស់ nitroglycerin ដាក់ក្រោមអណ្តាត គឺ៖
A 10-30 នាទី
B 6-8 ម៉ោង
C 3-5 នាទី
D 1ម៉ោង 30នាទី ទៅ 2ម៉ោង
65 ប្រយោគខាងក្រោមដែលទាក់ទងនឹងយន្តការនៃឥទ្ធិពលគ្លីនីកល្អរបស់ nitrate សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A បន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង
B បន្ថយការកន្ត្រាក់របស់ coronary artery/ artères coronaires
C ធ្វើឲ្យ perfusion ទៅកាន់ ischemic myocardium/ myocarde ischémique បានល្អឡើង
D បង្កើនការប្រើប្រាស់អុកស៊ីសែនរបស់សាច់ដុំបេះដូង
66 ខាងក្រោមនេះជាផលបន្ទាប់បន្សំរបស់ឱសថ nitrates និង nitrite លើកលែងតែ៖
A សម្ពាធឈាមធ្លាក់ចុះពេលងើប សង្វាក់បេះដូងលឿន
B វិបត្តិ ផ្លូវក្រពះ ពោះវៀន
C ឈឺក្បាលដូចគេដំ (Throbbing headache/mal de tête lancinant)
D ភាពស៊ាំ (tolerance)
67 ប្រយោគខាងក្រោមដែលទាក់ទងនឹងយន្តការសកម្មភាពនៃ calcium channel blockers/ inhibiteurs calciques សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A សារធាតុសកម្មក្នុងការព្យាបាលក្នុងក្រុមនេះ អាចបញ្ចេញ nitric oxide(NO) ក្នុងជាលិកាគោលដៅនៃសាច់ដុំរលោងរបស់សរសៃឈាម
B Calcium channel blockers/ inhibiteurs calciques ភ្ជាប់ទៅនឹង L-type calcium channel sites/ sites des canaux calciques de type L
C Calcium channel blockers/ Inhibiteurs calciques ដែលមានប្រយោជន៍ក្នុងការព្យាបាលជំងឺចុកទ្រូង មានសកម្មភាពបន្ថយតម្រូវការអុកស៊ីសែនរបស់សាច់ដុំបេះដូង និងបង្កើនការផ្តល់អុកស៊ីសែនដល់សាច់ដុំបេះដូង
D Calcium channel blockers/ Inhibiteurs calciques បន្ថយចរន្តកាល់ស្យូមកាត់ភ្នាសកោសិកា ដែលទាក់ទងនឹងការសម្រួលសាច់ដុំរលោងក្នុងរយៈពេលវែង និងការបន្ថយភាពកន្ត្រាក់របស់សាច់ដុំបេះដូង
68 ក្នុងចំណោមសារធាតុបំបាត់ជំងឺចុកទ្រូង (angina pectoris/ angine de poitrine) ខាងក្រោម តើមួយណាជា calcium channel blocker/ Inhibiteur calcique ?
A Nitroglycerin
B Dipyridamole
C Minoxidil
D Nifedipine
69 ក្នុងចំណោមឥទ្ធិពលលើប្រព័ន្ធបេះដូងសរសៃឈាម (cardiovascular system / système cardiovasculaire) ខាងក្រោម តើមួយណាទាក់ទងទៅនឹង calcium channel blocker/ inhibiteurs calciques?
A បន្ថយភាពធន់ (resistance) របស់សរសៃឈាមនៅជាយៗ
B បន្ថយភាពកន្ត្រាក់របស់បេះដូង និងក្នុងករណីខ្លះបន្ថយ cardiac output
C បន្ថយការកន្ត្រាក់របស់ coronary artery/ artères coronaires
D ចម្លើយ A,B,C
70 ការប្រើប្រាស់គ្លីនីកចម្បងរបស់ calcium channel blockers/ Inhibiteurs calciques គឺ៖
A ជំងឺចុកទ្រូង (Angina pectoris/angine de poitrine)
B ជំងឺសម្ពាធឈាមឡើងខ្ពស់
C ជំងឺ Supraventricular tachyarrhythmias/ tachyarythmie supraventriculaire
D ចម្លើយ A,B,C
71 ក្នុងចំណោមសារធាតុបំបាត់ជំងឺចុកទ្រូង (Angina pectoris/angine de poitrine) ខាងក្រោម តើមួយណាជា myotropic coronary dilator/ dilatateur coronarien myotrophique ?
A Dipyridamole
B Validol
C Atenolol
D Alinidine
72 ក្នុងចំណោមសារធាតុបំបាត់ជំងឺចុកទ្រូង (Angina pectoris/angine de poitrine) ខាងក្រោម តើមួយណាជាឱសថ beta-adrenoceptor-blocking/ bêta-bloquant ?
A Dipyridamole
B Validol
C Atenolol
D Alinidine
73 សារធាតុខាងក្រោមសុទ្ធតែជាឱសថរាំងខ្ទប់ beta1-adrenoceptor/ récepteur beta-1 adrénergique ដោយជម្រើសលើបេះដូង ដែលគេប្រើក្នុងជំងឺចុកទ្រូង (Angina pectoris/angine de poitrine) លើកលែងតែ៖
A Metoprolol
B Talinolol
C Atenolol
D Propranolol
74 ក្នុងចំណោមសារធាតុបំបាត់ជំងឺចុកទ្រូងខាងក្រោម តើមួយណាទាក់ទងទៅនឹង reflex coronary dilators / réflexes dilatateurs coronaries?
A Dipyridamole
B Validol
C Atenolol
D Alinidine
75 ក្នុងចំណោមឱសថបំបាត់ជំងឺចុកទ្រូង (angina pectoris/ angine de poitrine) ខាងក្រោម តើមួយណាជាអ្នកបើក potassium channel/ canaux potassiques ?
A Dipyridamole
B Validol
C Atenolol
D Minoxidil
76 តើឱសថខាងក្រោមណាមួយ ដែលបន្ថយសម្ពាធឈាមដោយមានអំពើលើ vasomotor centers/ centre vasomoteur នៅក្នុងប្រព័ន្ធប្រសាទកណ្តាល ?
A Labetalol
B Clonidine
C Enalapril
D Nifedipine
77 ខាងក្រោមនេះសុទ្ធតែជាឱសថបញ្ចុះសម្ពាធឈាម ដែលមានអំពើលើប្រព័ន្ធប្រសាទកណ្តាល លើកលែងតែ៖
A Methyldopa
B Clonidine
C Moxonidine
D Minoxidil
78 តើឱសថ ganglioblocking/ ganglioplégiques ខាងក្រោមមួយណា ដែលគេប្រើសម្រាប់ព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់?
A Hydralazine
B Tubocurarine
C Trimethaphan
D Metoprolol
79 ចូរជ្រើសរើសឱសថ ដែលមានសកម្មភាព nonselective beta-adrenoblocking / bêta-bloquant non sélectif ៖
A Atenolol
B Propranolol
C Metoprolol
D Nebivolol
80 ចូរជ្រើសរើសឱសថ ដែលជាអ្នករាំងខ្ទប់ដោយជម្រើសនៃ beta-1 adrenoreceptors/ récepteurs bêta-1 adrénergiques ៖
A Labetalol
B Prazosin
C Atenolol
D Propranolol
81 ចូរជ្រើសរើសឱសថ ដែលជាអ្នករាំងខ្ទប់ alpha and beta adrenoreceptors / récepteurs alpha et bêta ៖
A Labetalol
B Verapamil
C Nifedipine
D Metoprolol
82 តើឱសថខាងក្រោមណាមួយ រារាំង angiotensin-converting enzyme/ enzyme de conversion de l’angiotensine ?
A Captopril
B Enalapril
C Ramipril
D ចម្លើយ A,B,C
83 តើឱសថខាងក្រោមណាមួយ ដែលជាអ្នកពង្រីកសរសៃឈាមដោយផ្ទាល់ ?
A Labetalol
B Clonidine
C Enalapril
D Nifedipine
84 ចូរជ្រើសរើសសារធាតុបញ្ចុះទឹកម៉ូត្រ ដែលគេប្រើសម្រាប់ព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់ ?
A Losartan
B Dichlothiazide
C Captopril
D Prazosin
85 តើឱសថណាមួយរាំងខ្ទប់ alpha-1 adrenergic receptors/ récepteur alpha-1 adrénergique ?
A Prazosin
B Clonidine
C Enalapril
D Nifedipine
86 តើឱសថខាងក្រោមណាមួយ ដែលធ្វើឲ្យ alpha-2 adrenergic receptors/ récepteurs alpha-2 adrénergiques មានសកម្មភាព ?
A Labetalol
B Phentolamine
C Clonidine
D Enalapril
87 តើឱសថខាងក្រោមណាមួយ ដែលជាអ្នករារាំងការសំយោគ renin/ rénine ?
A Propranolol
B Enalapril
C Diazoxide
D Losartan
88 តើឱសថខាងក្រោមណាមួយជា non-peptide angiotensin II receptor antagonist / antagoniste des récepteurs de l’angiotensine II ?
A Clonidine
B Captopril
C Losartan
D Diazoxide
89 តើឱសថខាងក្រោមណាមួយ ដែលជាអ្នកធ្វើឲ្យ potassium channel/ canaux potassiques មានសកម្មភាព ?
A Nifedipine
B Saralasin
C Diazoxide
D Losartan
90 ប្រយោគខាងក្រោមទាំងអស់ទាក់ទងនឹង angiotensin II សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A វាជា peptide hormone/ hormone peptidique
B វាភ្ញោចការសំយោគ aldosterone
C Angiotensin I មានកម្លាំងប្រហាក់ប្រហែលនឹង angiotensin II
D វាជាអ្នកបង្រួមសរសៃឈាមដ៏ខ្លាំងមួយ
91 តើឱសថខាងក្រោមណាមួយ ដែលគេហាមប្រើចំពោះអ្នកមានជំងឺហឺត ?
A Labetalol
B Clonidine
C Enalapril
D Nifedipine
92 តើឱសថខាងក្រោមណាមួយ ដែលត្រូវបានផ្លាស់ប្តូរទៅជា active metabolite / métabolite actif ក្រោយការស្រូបចូល ?
A Labetalol
B Clonidine
C Enalapril
D Nifedipine
93 តើឱសថខាងក្រោមណាមួយ ដែលតាមធម្មតាអាចធ្វើឲ្យបេះដូងលោតញាប់បន្តិចបន្តួច ?
A Propranolol
B Clonidine
C Enalapril
D Nifedipine
94 ប្រយោគខាងក្រោមទាំងអស់ដែលទាក់ទងនឹងឱសថពង្រីកសរសៃឈាម សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A Hydralazin ធ្វើអោយបេះដូងលោតញាប់
B Nifedipine ជា dopamine receptor antagonist/ antagoniste des récepteurs dopaminergiques
C Nitroprusside ពង្រីកសរសៃឈាម អាកទែរ និងវ៉ែន
D Minoxidil អាចធ្វើអោយមាន hypertrichosis/ hypertrichose
95 ប្រយោគខាងក្រោមទាំងអស់ដែលស្តីពី verapamil សុទ្ធតែត្រឹមត្រូវ លើកលែងតែ៖
A វារាំងខ្ទប់ L-type calcium channels/ canaux calciques de type-L
B វាបង្កើនសង្វាក់បេះដូង
C វាបន្ធូរសាច់ដុំរលោងនៃអាកទែរ coronary/ coronaire
D វាធ្វើអោយភាពកន្ត្រាក់របស់បេះដូងចុះខ្សោយ
96 ចូរជ្រើសរើសផលរំខានរបស់ clonidine ៖
A មូលសញ្ញា Parkinson
B ឥទ្ធិពលរម្ងាប់អារម្មណ៍ និងសណ្តំ
C Agranulocytosis and aplastic anemia/ agranulocytose et anémie aplasique
D ក្អកស្ងួត និងចលនាដង្ហើមចុះខ្សោយ
97 មូលហេតុដែលប្រើ beta-blockers/ beta-bloquants សម្រាប់ព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់ គឺ៖
A ការពង្រីកសរសៃឈាមនៅជាយៗ
B ការបន្ថយមាឌឈាម
C ការបន្ថយការងារបេះដូង
D ការធ្វើអោយ vasomotor center/ centre vasomoteur ចុះខ្សោយ
98 សារធាតុបង្រួមសរសៃឈាមដែលកើតពីក្នុងខ្លួន ហើយដែលអាចភ្ញោចការបញ្ចេញ aldosterone ពីក្រពេញ suprarenal/ surrénal គឺ៖
A Angiotensinogen
B Angiotensin I
C Angiotensin II
D Angiotensin-converting enzyme/ enzyme de conversion de l’angiotensine
99 ចូរជ្រើសរើសក្រុមឱសថបញ្ចុះសម្ពាធឈាម ដែលបន្ថយមេតាបូលីសរបស់ bradykinin ៖
A Ganglioblockers/ ganglioplégiques
B Alfa-adrenoblockers/ alpha-bloquants
C Angiotensin-converting enzyme inhibitors/ inhibiteurs de l’enzyme de conversion de l’angiotensine
D Diuretics/ diurétiques
100 Hydralazine (សារធាតុពង្រីកសរសៃឈាម) អាចធ្វើឲ្យមាន ៖
A ការប្រកាច់, extrapyramidal disturbances/ troubles extrapyramidaux
B សង្វាក់បេះដូងញាប់, lupus erhythromatosis/ lupus érythémateux
C ជំងឺរលាកថ្លើមស្រួចស្រាវ
D Aplastic anemia/ anémie aplasique
101 ចូរជ្រើសរើសសារធាតុពង្រីកសរសៃឈាមដែលបញ្ចេញ NO ៖
A Nifedipine
B Hydralazine
C Minoxidil
D Sodium nitroprusside
102 មូលហេតុដែលគេប្រើឱសថបញ្ចុះទឹកម៉ូត្រ សម្រាប់ព្យាបាលជំងឺសម្ពាធឈាម ឡើងខ្ពស់ គឺ៖
A វារាំងខ្ទប់ adrenergic transmission/ transmission adrénergique
B វាបន្ថយមាឌឈាម និងបរិមាណអ៊ីយ៉ុង Na+ ក្នុង endothelium របស់សរសៃឈាម
C វាធ្វើឲ្យប្រព័ន្ធ renin-angiotensin-aldosterone ខ្សោយ
D វាធ្វើឲ្យ vasomotor center/ centre vasomoteur ខ្សោយ
103 ចូរជ្រើសរើសឱសថបញ្ចុះទឹកម៉ូត្រ ដែលជា aldosterone antagonist/ antagoniste de l’aldostérone ៖
A Furosemide
B Spironolactone
C Dichlothiazide
D Captopril
104 ចូរជ្រើសរើសឱសថបញ្ចុះទឹកម៉ូត្រ ដែលមានឥទ្ធិពលខ្លាំង និងរហ័ស ៖
A Furosemide
B Spironolactone
C Dichlothiazide
D Indapamide
105 ជំងឺប្រកាំង គឺជាវិបត្តិមួយដែលមានការទាក់ទងជាមួយ ៖
A កំណកឈាមក្នុងសរសៃឈាមខួរក្បាល
B ការហូរឈាមក្នុងខួរក្បាល
C ដំណើរមិនប្រក្រតី នៃការធ្វើអោយរៀបរយដល់កម្លាំងសរសៃឈាមខួរក្បាល
D សាច់ដុះក្នុងខួរក្បាល
106 តើស្រឡាយរបស់ Indol ខាងក្រោមណាមួយ ត្រូវបានប្រើសម្រាប់ព្យាបាល វិបត្តិស្រួចស្រាវ នៃជំងឺប្រកាំង (acute migraine attack/crise aiguë de la migraine)?
A Paracetamol
B Sumatriptan
C Ergotamine
D Metoclopramide
107 តើស្រឡាយរបស់ Ergot ខាងក្រោមណាមួយ ត្រូវបានប្រើសម្រាប់ព្យាបាល វិបត្តិស្រួចស្រាវ នៃជំងឺប្រកាំង (acute migraine attack/crise aiguë de la migraine)?
A Paracetamol
B Sumatriptan
C Ergotamine
D Metoclopramide
108 តើស្រឡាយរបស់ lysergic acid/ acide lysergique ខាងក្រោមណាមួយ ត្រូវបានប្រើសម្រាប់បង្ការ វិបត្តិនៃជំងឺប្រកាំង ?
A Metoclopramide
B Methysergide
C Sumatriptan
D Ergotamine
{"name":"Organotropic Agents (Q109) GECHPOR LOVE VIVORN", "url":"https://www.quiz-maker.com/QPREVIEW","txt":"1 \"ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖ \"","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker