Area I 2.Microbiologie (Q67-131)

67.ក្មេងម្នាក់អាយុ 2ឆ្នាំ ត្រូវបានទទួលអោយចូលសំរាកពេទ្យដោយមូលហេតុ រលាកស្រោមខួរស្រួចស្រាវ (méningite aiguë/acute meningitis)។ ការបំពាក់ពណ៌ Gram បានបង្ហាញអោយឃើញវត្តមានមេរោគ Gram វិជ្ជមាន មានរាងដូចដំបងខ្លី (court bâtonnet/short rods) ។ ម្តាយរបស់កេ្មងនោះបានបញ្ជាក់ថា កូនរបស់គាត់ បានទទូលការចាក់វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរគ្រប់សព្វអស់ហើយ។ តើមូលហេតុណាមូយដែលសង្ស័យខ្លាំងជាងគេ ក្នុងការបណ្តាលអោយមាន ជំងឺនេះ ៖
A.N. meningitidis , groupe A
B.N. meningitidis , groupe B
C.Listeria
D.S. pneumoniae
68.ច្រកចូល (porte d’entrée/portal of entry) ជាទូទៅរបស់ C. tetani ដែលជាមេរោគបង្កអោយមានជំងឺ តេតាណូស (tetanus) គឺ៖
A.ស្បែក
B.ប្រដាប់រំលាយអាហារ (tractus gastro-intestinal/gastrointestinal tract)
C.ប្រដាប់ដកដង្ហើម (tractus respiratoire/respiratory tract)
D.ប្រដាប់បន្តពូជ (tractus génital/genital tract)
69.ជាទូទៅ មេរោគ របេង ឆ្លងតាមរយៈ ៖
A.ស្បែក
B.ប្រដាប់រំលាយអាហារ (tractus gastro-intestinal/gastrointestinal tract)
C.ប្រដាប់ដកដង្ហើម (tractus respiratoire/respiratory tract)
D.ប្រដាប់បន្តពូជ (tractus génital/genital tract)
70.ជំងឺ ដោយសារ shigella (Shigellose/Shigellosis) បានជួបប្រទះជាញឹកញាប់បំផុតចំពោះអ្នកធ្វើដំណើរចូលក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ការបង្ករោគដោយ មេរោគនេះ អាចកើតឡើងបានតាមរយៈ ៖
A. ស្បែក
B. ប្រដាប់រំលាយអាហារ (tractus gastro-intestinal/gastrointestinal tract)
C. ប្រដាប់ដកដង្ហើម (tractus respiratoire/respiratory tract)
D. ប្រដាប់បន្តពូជ (tractus génital/genital tract)
71.បុគ្គលម្នាក់មានជំងឺ ប្រមេះ (gonorrhea) ។ គាត់ទំនងជាឆ្លងជំងឺនេះ ភាគច្រើនតាមរយៈ ៖
A.ស្បែក
B.ប្រដាប់រំលាយអាហារ (tractus gastro-intestinal/gastrointestinal tract)
C.ប្រដាប់ដកដង្ហើម (tractus respiratoire/respiratory tract)
D.ប្រដាប់បន្តពូជ (tractus génital/genital tract)
72.ថ្នាំអង់ទីប៊ីយ៉ូទិក ដែលជាជម្រើសសម្រាប់ព្យាបាលជំងឺ គ្រុនរលាកសួត ដោយ pneumocoque (pneumonie à pneumocoque/pneumococcal pneumonia) គឺ៖
A.Penicilline
B.Ampicilline
C.Erythromycine
D.Vancomycine
73.ថ្នាំអង់ទីប៊ីយ៉ូទិក ដែលជាជម្រើសសម្រាប់ព្យាបាលជំងឺ រលាកបំពង់ក ដោយ streptocoque ( pharyngite à streptocoque/streptococcal pharyngitis) គឺ ៖
A.Penicilline
B.Ampicilline
C.Erythromycine
D.Vancomycine
74.ជម្រើសនៃការព្យាបាល (traitement au choix/therapy of choice) ជំងឺ entérocolite pseudomembraneuse / pseudomembranous enterocolitis គឺ៖
A.Penicilline
B.Ampicilline
C.Erythromycine
D.Vancomycine
75.ដើម្បីបណ្ដុះ (isoler/isolate) បាក់តេរី spécifique/specific មួយ ចេញពីវត្ថុវិភាគ​​​ ​ គ្លីនីក (échantillons cliniques/clinical specimens) ជាការចាំបាច់ត្រូវប្រើថ្នាលបណ្តុះ សិប្បនិម្មិតផ្សេងៗ (milieux de culture artificiel/artificial media)។ ថ្នាលបណ្តុះខ្លះ គឺជា milieu sélectif / selective media ប៉ុន្តែមួយចំនួនខ្លះទៀត ជា millieux non sélectif / nonselective media ។ C. diphtheria ប្រហែលជាមានការលំបាកបណ្ដុះចេញពីវត្ថុសំណាក ច្រមុះបំពង់ក (nasopharynx) ប្រសិនបើមិនបានប្រើថ្នាលបណ្តុះពិសេស ។ ថ្នាលបណ្តុះ ពិសេសនេះ គឺ៖
A.Agar du sang de mouton / sheep blood agar
B.Löffler
C.Agar Thayer-Martin
D.Thiosulfate-Citrate-Bile salt Sucrose (TCBS)
76.ដើម្បីបណ្ដុះ(isoler/isolate) បាក់តេរី spécifique / specific មួយ ចេញពីវត្ថុវិភាគគ្លីនីក (échantillons cliniques/clinical specimens) ជាការចាំបាច់ត្រូវប្រើថ្នាលបណ្តុះ សិប្បនិម្មិតផ្សេងៗ (divers milieux de culture artificiel/artificial media)។ ថ្នាលបណ្តុះ ខ្លះគឺជា milieu sélectif / selective media ប៉ុន្តែមួយចំនួនខ្លះទៀត ជា millieu non sélectif / nonselective media ។ តើ S. aureus មានរូបភាពខាងក្រៅ (apparence / appearance) អាចសំគាល់បាននៅលើ ថ្នាលបណ្តុះ មួយណាខាងក្រោមនេះ ៖
A.Agar du sang de mouton / sheep blood agar
B.Löffler
C.Agar Thayer-Martin
D.Thiosulfate-Citrate-Bile salt Sucrose (TCBS)
77.ដើម្បីស្គាល់បាក់តេរីមិនធម្មតាមួយ (bacterie anormale/abnormal bacteria) ជាការចាំបាច់ត្រូវដឹងថា តើបាក់តេរីប្រភេទណាមួយ ដែលមានច្រើនជាងគេនៅក្នុង flore ធម្មតា (flore normal/normal flora) នៃកន្លែងមួយចំនួនលើរូបរាងកាយ ។ តើអតិសុខុមប្រាណមួយណា ដែលមានបរិមាណច្រើនជាងគេនៅក្នុង vagin / vagina ហើយវាប្រហែលជាអាចមានតូនាទីការពារផងដែរ ។
A.Streptocoque α-hemolytique / hemolytic streptococcus
B.Lactobacillus
C.S. epidermidis
D.E. coli
78.ទៅតាមទ្រឹស្តី (idée/idea) សកម្មភាពរបស់អង់ទីប៊ីយ៉ូទិកមួយ ឆ្ពោះទៅលើ cible microbienne / microbial target ដែលមិនឃើញមាននៅក្នុងកោសិកាថនិកសត្វ (cellules des mammifères/mammalian cells) ។ តាមលក្ខណៈស្តង់ដានេះ តើអង់ទីប៊ីយ៉ូទិកមួយណា ដែលគេបានរំពឹងទុកថាមានសភាពពុលខ្លាំងចំពោះមនុស្ស៖
A.Penicilline
B.Mitomycine
C.Cephalosporine
D.Bacitracine
79.E. coli មានរន្ធ (pores/porins) ពីរជាចំបងស្ថិតនៅភ្នាសខាងក្រៅរបស់វា (membrane externe/outer membrane) ។ រន្ធនោះមានតូនាទីសំរាប់៖
A.ធ្វើអោយ mesosome មានលំនឹង (stabilisation de mesosome / stabilization of the mesosome)
B.ធ្វើមេតាបូលីស នៃ métabolites intermédiaires phosphorylés / phosphorylated intermediates
C.បញ្ជូនម៉ូលេគុលតូចៗឆ្លងកាត់ភ្នាសក្រៅ (membrane externe / outer membrane)
D.ធ្វើអោយមានលំនឹងសេរ៉ូឡូស៊ិកនៃអង់ទីហ្សែន O (stabilisation sérologique de l’antigène O / serologic stabilization of the O antigen)
80.Penicilline ដែលមានទំហំរង្វង់សកម្មភាពទូលាយ (à large spectre/broad-spectrum) និងមានសកម្មភាព anti-pseudomonas គឺ៖
A.Piperacilline
B.Cefoperazone
C.Ceftriaxone
D.Ciprofloxacine
81.Cephalosporine ជំនាន់ទី3 ដែលមានសកម្មភាពបឋម (activité primaire / primary activity) ប្រឆាំងនឹង Pseudomonas aeruginosa គឺ៖
A.Piperacilline
B.Cefoperazone
C.Ceftriaxone
D.Ciprofloxacine
82.អង់ទីប៊ីយ៉ូទិក ពពួក Quinolone ដែលមានសកម្មភាពទូលាយលើបាក់តេរី Gram- negative និង Gram-positive គឺ ៖
A.Piperacilline
B.Cefopérazone
C.Ceftriaxone
D.Ciprofloxacine
83.តើ អង់ទីប៊ីយ៉ូទិក មួយណាខាងក្រោមនេះ ដែលរារាំងសកម្មភាពអង់ស៊ីម dihydrofolate réductase / dihydrofolate reductase ?
A.Penicilline
B.Amdinocillin
C.Amphotericine
D.Trimethoprime
84.តើ អង់ទីប៊ីយ៉ូទិក មួយណាដែលភ្ជាប់នឹង Penicillin-binding protein 2 (PBP-2) ?
A.Trimethoprime
B.Amdinocillin
C.Amphotericine
D.Chloramphenicol
85.យើងស្គាល់លក្ខណៈសំគាល់របស់ Streptocoque pneumoniae ដោយសារ ៖
A.capsule polysaccharide répétitif de glucose / repeating polysaccharide capsule of glucose និង acide glucuronique / glucuronic acid
B.ប្រូតេអ៊ីននៃភ្នាសក្រៅ protéines membrannaires externes / outer-membrane proteins
C.γ-glutamyl polypeptidique / γ-glutamyl polypeptide
D.acide hyaluronique / Hyaluronic acid
86.ជំងឺ Trachome/Trachoma ជាមូលហេតុចំបងមួយ ដែលបណ្តាលអោយភ្នែកខ្វាក់។ តើឃ្លាមួយណាដែលបញ្ជាក់យ៉ាងច្បាស់ពីជំងឺនេះ ៖
A.វាបណ្តាលមកពី C. trachomatis
B.ការព្យាបាលដ៏ប្រសើរបំផុតរបស់ជំងឺនេះគឺ cephalosporine systémique / systemic cephalosporine និង tetracycline ophthalmique / opthtalmic tetracyclin
C.វាប៉ះពាល់លើប្រជាជន 400លាននាក់ នៅតំបន់ប៉ាស៊ីហ្វិកភាគខាងលើ (Pacific Rim)
D.វាជាទំរង់មួយនៃការរលាក uvée រ៉ាំរ៉ៃ (uvéite chronique/chronic uveitis)
87.Chlamydiae ជា bacille Gram négatif / Gram-negative rods តូចៗ ដែលគេស្មានថា ជា វីរុស ។ តើឃ្លាខាងក្រោមមួយណា ដែលកំណត់លក្ខណៈច្បាស់លាស់របស់ Chlamydiae ហើយដែលខុសគ្នាពី វីរុស ៖
A.សំយោគ protéines ដោយឯករាជ្យ
B.កបនឹងភ្នាក់ងារប្រឆាំងមីក្រុប (sensibilité aux antimicrobiens / susceptibility to antimicrobial agents)
C.បង្កើតកូនចៅក្នុងកោសិកា (reproduction intracellulaire / intracellular reproduction)
D.សំយោគ ATP
88.តើអតិសុខុមប្រាណមួយណាខាងក្រោម ដែលជាមូលហេតុបណ្តាលអោយមានជំងឺ pneumonie primitive atypique / primary atypical pneumonia ចំពោះមនុស្ស?
A.M. hominis
B.M. orale
C.M. pneumoniae
D.M. fermentans
89.តើអតិសុខុមប្រាណមួយណាខាងក្រោម ដែលជាមូលហេតុបណ្តាលអោយមានជំងឺរលាកទ្វារមូត្រ ដែលមិនមែនដោយសារមេរោគប្រមេះ (urétrite non-gonococcique / nongonococcal urethritis) ចំពោះមនុស្ស ?
A.M. hominis
B.M. orale
C.M. pneumoniae
D.U. urealyticum
90.តើអតិសុខុមប្រាណមួយណាខាងក្រោម ដែលជាធម្មតា រស់នៅក្នុងក្រអូមមាត់ (cavité orale/oral cavity) របស់មនុស្សដែលមានសុខភាពល្អ ?
A.M. hominis
B.M. orale
C.M. peumoniae
D.M. fermentans
91.តើអតិសុខុមប្រាណមួយណាខាងក្រោម ដែលជាធម្មតា រស់នៅក្នុងប្រដាប់ បន្តពូជរបស់ស្រ្តី (tractus genital femelle/female genital tract) ប៉ុន្តែវាអាចបង្កអោយមានជំងឺផ្លូវដង្ហើមស្រួចស្រាវ (maladie respiratoire aiguë/acute respiratory illness) ?
A.M. hominis
B.M. orale
C.M. pneumoniae
D.M. fermentans
92.អ្នកជំងឺ អេដស៏ (AIDS) ម្នាក់ មានក្អកជាប្រចាំ (toux persistante/persistent cough) និងមានការផ្លាស់ប្តូរអាការៈបន្តិចម្តងៗ (changement progressif du comportement / progressive behavioral changes) បន្ទាប់ពីបានបរិភោគ Hamburger ដែលចំអិនមិនឆ្អិនល្អតាំងពីប៉ុន្មានសប្តាហ៍មុន។ ទឹកខួរឆ្អឹងខ្នង (LCR/CSF) របស់គាត់ត្រូវបានបូមយកទៅពិនិត្យវិភាគ រួច ជាលទ្ធផលគេសង្កេតឃើញមានវត្តមាន អតិសុខុមប្រាណ មានរាងដូចផ្សិត (levure-like) និងមានសំបកស្រោមស្រោប ពីក្រៅ។ ផ្អែកលើការសង្កេតនេះ តើអតិសុខុមប្រាណនេះ អាចជាអ្វី ៖
A.Toxoplasma
B.Cryptosporidium
C.Candida
D.Cryptococcus
93.គេអាចស្គាល់ C. albicans បាន តាមរយៈការពិនិត្យមីក្រូទស្សន៍លើជាលិកាដែលវាបង្ករោគ (tissus infectés/infected tissues) ដោយសារវត្តមាននៃ ៖
A.sphérules / spherules ដែលក្នុងនោះមាន endospores
B.granules métachromatiques / metachromatic granules
C.ផ្សិត (levures/yeasts) និង pseudohyphae
D.Asci ដែលក្នុងនោះមាន 2-8 ascospores
94.ការបង្ករោគលើមនុស្សដោយព្រូនសំប៉ែត Taenia saginata ក្នុងសាច់គោ ជាទូទៅមិនធ្ងន់ធ្ងរដូចជាព្រូនសំប៉ែត Teania solium ក្នុងសាច់ជ្រូកទេ ពីព្រោះ ៖
A.ដំណើរស្ទះពោះវៀនស្រួចស្រាវ (occlusion intestinale aigüe / acute intestinal stoppage) មិនសូវកើតមកពីការបង្ករោគដោយព្រូនសំប៉ែតក្នុងសាច់គោទេ
B.ការជ្រៀតចូលលុកលុយរបស់កូនដង្កូវ (invasion de larve/larval invasion) មិនដែលកើតមានទេ នៅក្នុងការបង្ករោគដោយព្រូនសំប៉ែតក្នុងសាច់គោ
C.ជាតិពុល (dérivé toxique/toxic by-products) មិនបង្កឡើងពីមេព្រូនសំប៉ែត ក្នុងសាច់គោទេ
D.ពងព្រូនសំប៉ែត ក្នុងសាច់គោធ្វើអោយមានការរោលរលាក (irritation) តិចតួចដល់ muqueuse ប្រដាប់រំលាយអាហារ
95.ការវិភាគលាមករបស់អ្នកជំងឺម្នាក់ បានបង្ហាញអោយឃើញនូវវត្ថុតូចៗ មានរូបរាងដូចជាគ្រាប់អង្ករ ។ ការពិនិត្យដោយមីក្រូទស្សន៍បានបង្ហាញថា វាជា proglottides ។ អតិសុខុមប្រាណនៅក្នុងលាមករបស់អ្នកជំងឺនេះ ភាគច្រើនប្រហែលជា ៖
A.Enterobius vermicularis
B.Ascaris lumbricoïdes
C.Necator americanus
D.T. saginata
96.ប៉ារ៉ាស៊ីតមួយដែលអាចជា ផ្សិត (champignon/fungus) ហើយដែលវាសំដែងចេញជារោគសញ្ញាគ្លីនីក ដំបូង នៅលើអ្នកជំងឺ អេដស៍ លើសពី 60% ។ អតិសុខុមប្រាណនេះ គឺ៖
A.Microsporidium
B.Cryptosporidium
C.Pneumocystis
D.Blastocystis
97.អ្នកជំងឺប្តូរតម្រងនោមម្នាក់ មិនបានទទួលនូវការផ្សាំសាច់ទេ (rejet de greffe / graft rejection) ព្រមទាំងមានកើត pneumonie / pneumonia ទៀត។ ការវិភាគលាមករបស់គាត់បានបង្ហាញវត្តមាន កូនដង្កូវ Rhabditiforme។ ការតាមដានជាបន្តទៀត បានបង្ហាញវត្តមានដង្កូវដូចគ្នានេះនៅក្នងកំហាករបស់គាត់។ eosinophile នៅក្នុងឈាមរបស់គាត់មិនមានការកើនឡើងទេ។ អតិសុខុមប្រាណនេះ ភាគច្រើន ប្រហែលជា ៖
A.Necator
B.Hymenolepis
C.Ascaris
D.Strongyloïdes
98.អាមីប (Amibes/amebae) ដែលជាប៉ារ៉ាស៊ីតក្នុងខ្លួនមនុស្ស ត្រូវបានរកឃើញ នៅក្នុងប្រហោងក្រអូមមាត់ និងពោះវៀន (cavité orale et tractus intestinal / oral cavity and intestinal tract)។ តើឃ្លាមួយណាខាងក្រោម ដែលបានអត្ថាធិប្បាយយ៉ាងត្រឹមត្រូវបំផុត អំពីអាមីបពោះវៀន (Amibes intestinales) នេះ ៖
A.ជាទូទៅវាមិនបង្កអោយមានជំងឺទេ (non pathogène/nonpathogenic)
B.វាអាចបណ្តាលអោយមានការរលាកស្រោមពោះ (péritonite/peritonitis) និង អាប់សែ ថ្លើម (abcès du foie/liver abscesses)
C.ជាទូទៅ ការចម្លងរបស់វាគឺដោយសារ trophozoïtes
D.វាកើតមានច្រើនជាងគេនៅក្នុង duodénum / duodenum
99.Schistosomiase / Schistosomiasis ជាជំងឺដែលមានលក្ខណៈជាប្រតិកម្ម granulomateuse (réaction granulomateuse/granulomatous reaction) ទៅនឹង ពង ឬ ក៏ផលិតផលផេ្សងៗរបស់ប៉ារ៉ាស៊ីត នៅកន្លែងដែលវាទំលាក់ពង (oviposition)។ តើរោគសញ្ញាគ្លីនីកមួយណា ដែលសំដែងចេញក្នុងករណីនេះ ៖
A.hyperplasie នៅនឹងជញ្ជាំងផ្លោកនោម (hyperplasie du paroi de la vessie / bladder wall hyperplasia)
B.Embolie pulmonaire / pulmonary embolism
C.កើតអណ្តើក (splénomégalie/splenomegaly)
D.បេះដូងមានភាពមិនធម្មតា (anomalie cardiaque/cardiac abnormalities)
100.ព្រូន trematodes ធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈពិភពលោក ដោយបង្កឲ្យមានទាំង អត្រាជំងឺ (morbidité/morbidity) និងអត្រាមរណភាព (mortalité/mortality)។ តើអតិសុខុមប្រាណមួយណា ដែលជ្រៀតចូលតាមស្បែក រាតត្បាត (endémie/endemia) តាមតំបន់អាហ្វ្រិក និងអាមេរិចឡាទីន ហើយពងរបស់វាមានបន្លាធំនៅសងខាង (ses oeufs ont de grandes épines latérales / lateral spine on its eggs) ៖
A.Paragonimus
B.Clonorchis
C.Schistosoma mansoni
D.Schistosoma japonicum
101.ព្រូន trematodes ធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈពិភពលោក ដោយបង្កឲ្យមានទាំង អត្រាជំងឺ (morbidité/morbidity) និងអត្រាមរណភាព (mortalité/mortality)។ តើអតិសុខុមប្រាណមួយណា ដែលការបង្ករោគ របស់វា ប្រហែលជាបណ្តាលមកពីការបរិភោគសាច់ត្រីឆៅ ដែលមានពងព្រូន operculé (oeuf operculé/operculated egg) ហើយវាបង្កជម្ងឺដល់ថ្លើម ៖
A.Paragonimus
B.Clonorchis
C.Schistosoma mansoni
D.Schistosoma japonicum
102.ព្រូន trematodes ធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈពិភពលោក ដោយបង្កឲ្យមានទាំង អត្រាជំងឺ (morbidité/morbidity) និងអត្រាមរណភាព (mortalité/mortality)។ តើអតិសុខុមប្រាណមួយណា ដែលចម្លងរោគដោយជ្រៀតចូលតាមស្បែក រាតត្បាត (endémie/endemia) នៅតំបន់អាស៊ី ហើយ ពងរបស់វាមានបន្លាតូចនៅសងខាង (petites épines latérales/small lateral spine) ៖
A.Paragonimus
B.Clonorchis
C.Schistosoma mansoni
D.Schistosoma japonicum
103.ព្រូន trematodes ធ្វើឲ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈពិភពលោក ដោយបង្កឲ្យមានទាំង អត្រាជំងឺ (morbidité/morbidity) និងអត្រាមរណភាព (mortalité/mortality)។ តើអតិសុខុមប្រាណមួយណា ដែលចម្លងរោគដោយជ្រៀតចូលតាមស្បែក រាតត្បាត (endémie/endemia) តាមតំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ា (Moyen Orient/Middle East) ហើយពងរបស់វាមានបន្លាធំៗ នៅខាងចុង (grandes épines terminales/large terminal spines) ៖
A.Paragonimus
B.Clonorchis
C.Schistosoma mansoni
D.Schistosoma haematobium
104.វិធីសាស្រ្តជាដំបូង សំរាប់ការធ្វើរោគវិនិច្ឆ័យរបស់ប៉ារ៉ាស៊ីតក្នុងលាមក គឺការបំពាក់ពណ៌លើ étalement de selle / smear of feces។ ផ្ទុយទៅវិញ ចំពោះជំងឺបង្ករោគដោយប៉ារ៉ាស៊ីតខ្លះ មធ្យោបាយផ្សេងទៀតប្រហែលជាទទួលបានលទ្ធផល ល្អជាង។ ចំពោះ G. lambia ការធ្វើរោគវិនិច្ឆ័យបានល្អប្រសើរបំផុត ដោយ៖
A.ការពិនិត្យលើ ruban d’écouvillon de cellophane / cellophane tape swab
B.បច្ចេកទេស Baermann
C.ពង្រាវវត្ថុវិភាគ (Dilution) និងការរាប់ចំនួនពង
D.តេស្ត immuno-enzymatique (EIA)
105.វិធីសាស្រ្តដំបូង សំរាប់ធ្វើរោគវិនិច្ឆ័យរបស់ប៉ារ៉ាស៊ីតក្នុងលាមក គឺការបំពាក់ពណ៌លើ étalement de selle / smear of feces ។ ផ្ទុយទៅវិញ ចំពោះជំងឺបង្ករោគដោយប៉ារ៉ាស៊ីតខ្លះ មធ្យោបាយផ្សេងទៀត ប្រហែលជាទទួលបានលទ្ធផលល្អជាង។ ចំពោះ E. histolytica ការធ្វើរោគវិនិច្ឆ័យបានល្អប្រសើរបំផុត ដោយ៖
A.ការថតឆ្លុះ sigmoïde (sigmoïdoscopie/sigmoïdoscopy) និងការបូមយក mucus ពី lésions / lesions
B.បច្ចេកទេស Baermann
C.ពង្រាវវត្ថុវិភាគ (Dilution) និងការរាប់ចំនួន ពង
D.ការពិនិត្យលើ ruban d’écouvillon de cellophane / cellophane tape swab
106.វិធីសាស្រ្តដំបូង សំរាប់ការធ្វើរោគវិនិច្ឆ័យរបស់ប៉ារ៉ាស៊ីតក្នុងលាមក គឺការបំពាក់ ពណ៌លើ étalement de selle / smear of feces ។ ផ្ទុយទៅវិញ ចំពោះជំងឺបង្ករោគដោយប៉ារ៉ាស៊ីតខ្លះ មធ្យោបាយផ្សេងទៀតប្រហែលជាទទួលបានលទ្ធផលល្អជាង។ វិធីសាស្រ្តដ៏ល្អប្រសើរបំផុតសំរាប់តាមដានរក កូនដង្កូវ (larve/larvae) Strongyloïde គឺ ៖
A.ការថតឆ្លុះ sigmoïde (sigmoïdoscopie/sigmoïdoscopy) និងការបូមយក mucus ពី lésions / lesions
B.បច្ចេកទេស Baermann
C.ពង្រាវវត្ថុវិភាគ (Dilution) និងការរាប់ចំនួន ពង
D.តេស្ត immuno-enzymatique (EIA)
107.វិធីសាស្រ្តដំបូង សំរាប់ការធ្វើរោគវិនិច្ឆ័យរបស់ប៉ារ៉ាស៊ីតក្នុងលាមក គឺការបំពាក់ ពណ៌លើ étalement de selle / smear of feces ។ ផ្ទុយទៅវិញ ចំពោះជំងឺបង្ករោគដោយប៉ារ៉ាស៊ីតខ្លះ មធ្យោបាយផ្សេងទៀតប្រហែលជាទទួលបានលទ្ធផលល្អជាង។ តើ Ascaris ត្រូវបានសង្កេតឃើញយ៉ាងច្បាស់បំផុត ដោយវិធីសាស្រ្តមួយណាខាងក្រោម៖
A.ការថតឆ្លុះ sigmoïde (sigmoïdoscopie/sigmoïdoscopy) និងការបូមយក mucus ពី lésions / lesions
B.បច្ចេកទេស Baermann
C.ពង្រាវវត្ថុវិភាគ (Dilution) និងការរាប់ចំនួន ពង
D.តេស្ត immuno-enzymatique (EIA)
108.អ្នកកាប់ជ្រូកម្នាក់ ត្រូវបានគេដឹងថា បានបរិភោគ Hamburger ឆៅ ហើយគាត់កើត chorio-rétinite / chorio retinitis ។ ការធ្វើតេស្តដោយពណ៌ Sabin Feldman (Sabin Feldman dye) គឺវិជ្ជមាន។ អ្នកជំងឺនេះ ប្រហែលជាទទូលនូវការចម្លងរោគ៖
A.Trichinose / Trichinosis
B.Schistosomiase / Schistosomiasis
C.Toxoplasmose / Toxoplasmosis
D.Larva migrans viscéral / visceral larva migrans
109.ព្រានទាក់សត្វព្រៃម្នាក់ បាននិយាយប្រាប់ថា គាត់មានការឈឺចាប់នៅសាច់ដុំ និងមានហើមភ្នែក ។ គាត់បានរាយការណ៍ថា គាត់បានបរិភោគសាច់ខ្លាឃ្មុំ ជាប្រចាំ។ គាត់ប្រឈមនឹងគ្រោះថ្នាក់នៃការចម្លងរោគ ៖
A.Trichinose / Trichinosis
B.Schistosomiase / Schistosomiasis
C.Toxoplasmose / Toxoplasmosis
D.Giardiase / Giardiasis
110.Megacaryocytes មានតួនាទីតិចតូចនៅក្នុងការឆ្លើយតបរបស់ប្រពន្ធ័ភាពស៊ាំ (réponse immunitaire) ។ កោសិកាប្រភេទនេះ ត្រូវបានគេស្គាល់ផងដែរ ថាជា៖
A.lymphocytes B / B lymphocytes
B.lymphocytes T / T lymphocytes
C.cytokines
D.plaquettes / platelets
111.ថ្នាក់អង្គបដិបក្ខ (classe de l’anticorps/antibody species) ដែលប្រហែលជាបានប្រើប្រាស់ច្រើនជាងគេនៅក្នុងការធ្វើពិសោធន៍វិភាគ គឺ៖
A.IgA
B.IgD
C.IgE
D.IgG
112.និស្សិតមហាវិទ្យាល័យម្នាក់អាយុ 19ឆ្នាំ មានលេចចេញកន្ទួលរោល (éruption cutanée / rash)។ នាងធ្វើការពាក់កណ្តាលពេល នៅក្នុងមន្ទីរគ្លីនីក ជំងឺអេដស៍ ចំពោះកុមារ។ គេបានបូមឈាមរបស់នាងដើម្បីធ្វើតេស្តរក anticorps spécifique / specific antibody នឹង វីរុស Chicken-pox ( VZV/varicella-zoster) ។ តើអង្គបដិបក្ខថ្នាក់មួយណា ដែលអ្នករំពឹងថានឹងរកឃើញ ប្រសិនបើនាងមានភាពស៊ាំទៅនឹង វីរុស Chicken-pox ៖
A.IgA
B.IgD
C.IgE
D.IgG
113.អ្នកជំងឺម្នាក់ ជាបុរសអាយុ 34ឆ្នាំ បានជួបជាមួយគ្រូពេទ្យ។ គាត់បានប្រាប់គ្រូពេទ្យថា គាត់អស់កំលាំង ស្រកទំងន់ បែកញើសពេលយប់ និងហើមកូនកណ្តុរ (oedème des ganglions/swollen glands) ។ គ្រូពេទ្យក៏បានសង្កេតឃើញផងដែរថា គាត់មានកើតជំងឺផ្សិតនៅនឹងមាត់ (mycose buccale/oral yeast) ។ តើតេស្ត មួយណាដែលភាគច្រើន អាចបញ្ជាក់បានពីមូលហេតុនៃបញ្ហានេះ ៖
A.តេស្តសំរាប់ lymphocytes T CD8 / CD8 lymphocytes
B.តេស្ត HTLV 1 (human T-lymphotropic virus type 1)
C.តេស្ត HIV-ELISA
D.តេស្តសំរាប់ mononucléose infectieuse / infectious mononucleosis
114.អ្នកជំងឺដែលមានកង្វះ compléments / complement C5 រហូតដល់ C9 ភាគច្រើនអាចមាន ការបង្ករោគដោយ ៖
A.AIDS
B.Meningococcus
C.Pneumococcus
D.Giardiase / Giardiasis
115.cytokines មានលក្ខណៈ (propriétés/properties) យ៉ាងហោចចំនួន ១០។ តើលក្ខណៈមួយណាខាងក្រោម ដែលជាលក្ខណៈរបស់ cytokines ៖
A.Mitogenèse / mitogenesis
B.Lipides de lymphocytes B / B-cell lipids
C.Activation de lipopolysaccharide / LPS activation
D.Différenciation de lymphocyte T / T-cell differentiation
116.មុខងារចំបងរបស់ lymphocyte T នៅក្នុងការឆ្លើយតបរបស់ប្រពន្ធ័ភាពស៊ាំ មានក្នុងចំណុចមួយ នៃចំណុចទាំងឡាយខាងក្រោម ៖
A.ស្គាល់ épitopes / epitopes ដែលបង្ហាញដោយម៉ូលេគុល complexe majeur d’histocompatibilité / histocompatiblity complex នៅលើផ្ទៃរបស់កោសិកា
B.ភ្ជាប់ compléments / complements
C.phagocytose / phagocytosis
D.ផលិត អង្គបដិបក្ខ (production des anticorps/production of antibodies)
117.តើឃ្លាមួយណាខាងក្រោម ដែលអត្ថាធិប្បាយបានយ៉ាងត្រឹមត្រូវ អំពីលក្ខណៈរបស់ interleukine 1 ( IL-1 ) ៖
A.វាជាផលិតផលមានស្រឡាយមកពីម៉ាក្រូហ្វាស (produit dérivé de macrophage / macrophage-derived product)
B.វាមិនភ្ញោច (activer/activate) lymphocyte B
C.វាប្រហែលជាភ្ញោចកោសិកា B cytotoxique (stimuler lymphocyte B cytotoxique / stimulate cytotoxic B cells
D.វាមានទម្រង់ជីវសកម្មតែមួយគត់ (une seule forme biologique active / biologycal active form )
118.interleukine 1 (IL-1) ជា cytokine ដែលមានសកម្មភាពខ្លាំង (cytokine puissant / potent cytokine) ។ វាត្រូវបានអត្ថាធិប្បាយយ៉ាងត្រឹមត្រូវ ដោយឃ្លាមួយ ខាងក្រោម ៖
A.ការសំយោគ IL-1 បានត្រូវទប់ស្កាត់ដោយម៉ាក្រូហ្វាសសកម្ម
B.វាអាចផលិតដោយកោសិកា natural killer (cellule NK)
C.វាបញ្ចេញឥទ្ធិពលរបស់វាទៅលើ lymphocyte T និង lymphocyte B ដូចជា co-stimulateur / costimulator មួយ
D.វាជា multimère / multimeric និងវាផ្សំឡើងដោយ protéine លើសពីមួយ
119.Complément / complement ជាសេរីនៃ protéines de l’hôte / host proteins ដែលមាន សារៈសំខាន់យ៉ាងខ្លាំង ដោយផ្តល់នូវការការពារពីការវាយលុក និងជ្រៀតចូល នៃអតិសុខុមប្រាណពីខាងក្រៅ។ តើឃ្លាមួយណាខាងក្រោម ដែលអត្ថាធិប្បាយ យ៉ាងត្រឹមត្រូវអំពី complément / complement ៖
A.complément / complement រារាំង phagocytose / phagocytosis
B.agglutination នៃអតិសុខុមប្រាណ កើតឡើងបានដោយសារវត្តមានរបស់ complément / complement ប៉ុន្តែ complément / complement មិនរំលាយ (lyse) អតិសុខុមប្រាណទេ
C.complément / complement ដើរតួនាទីតិចតួច នៅក្នុងការឆ្លើយតបនៃការរលាក (réponse inflammatoire/inflammatory response)
D.complément / complement ការពារ hôte / host ពីការបង្ករោគដោយ Pneumococcus និង Haemophilus តាមរយៈ complément / complement C1 , C2 និង C4
120.Immunoglobuline មួយ ដែលមុខងាររបស់វាគេមិនទាន់ស្គាល់ច្បាស់ ប៉ុន្តែវាមានវត្តមាននៅលើផ្ទៃខាងក្រៅរបស់ lymphocyte B / B lymphocyte ។ វាប្រហែលជាមានមុខងារជា récepteur de l’antigène / antigen receptor ។ តើ Ig មួយណា ដែលមានលក្ខណៈខាងលើនេះ?
A.IgG
B.IgM
C.IgE
D.IgD
121.តើ Immunoglobuline មួយណា ដែលបានឃើញមានជាដំបូងក្នុង réponse primaire de l’immunité / primary immune response និងវាមានវត្តមានជា monomère នៅលើ ផ្ទៃខាងក្រៅរបស់ lymphocyte B ប៉ុន្តែវាជា pentamère នៅក្នុង sérum ?
A.IgG
B.IgM
C.IgE
D.IgA
122.តើ Immunoglobuline មួយណា ដែលសម្រួល immediate hypersensitivity / hypersensibilité immédiate ហើយវាមានការទាក់ទងនៅក្នុងការឆ្លើយតបរបស់ប្រពន្ធ័ភាពស៊ាំទៅនឹង ប៉ារ៉ាស៊ីត ។
A.IgG
B.IgM
C.IgE
D.IgA
123.តើ Immunoglobuline មួយណា ដែលជាអង្គបដិបក្ខបឋម (primary/primaire) នៅក្នុង ទឹកមាត់ ទឹកភ្នែក និងទឹកដែលបញ្ចេញដោយពោះវៀន និងប្រដាប់ភេទ (liquide de sécrétions intestinales et génitales / intestinal and genital secretions) ?
A.IgG
B.IgM
C.IgE
D.IgA
124.តើ Immunoglobuline មួយណា ដែលជាអង្គបដិបក្ខមានបរិមាណច្រើនលើសលុប នៅក្នុង réponse secondaire de l’immunité / secondary immune response ហើយ Immunoglobuline នេះ មាន 4 sous-classes / subclasses ?
A.IgG
B.IgM
C.IgE
D.IgA
125.អ្នកជម្ងឺម្នាក់ មានកម្រិត anticorps anti-hépatite delta / antibody to delta agent កើនឡើង ។ តើអ្នកសង្ស័យលើអ្វីខ្លាំងជាងគេ?
A.érythème infectieuse / fifth disease
B.ដែលអាចជា varicelle / chickenpox
C.ដែលអាចជា panencéphalite sclérosante sub-aigüe / subacute sclerosing panencephalitis
D.ដែលអាចជាការបង្ករោគដោយ វីរុស រលាកថ្លើមប្រភេទ B
126.ភាគច្រើន ប៉ុន្តែមិនមែនទាំងអស់នៃករណី រលាកថ្លើម គឺបណ្តាលមកពី វីរុស រលាកថ្លើម ប្រភេទ A (HAV) វីរុសរលាកថ្លើម ប្រភេទ B (HBV) និងវីរុសរលាកថ្លើម ប្រភេទ non-A non-B (វីរុសរលាកថ្លើម C)។ នៅពេលធ្វើរោគវិនិច្ឆ័យ HAV ដោយមន្ទីរពិសោធន៍ ជាទូទៅអាចធ្វើបានដោយការតាមដានរក អង្គបដិបក្ខ IgG និង IgM ប្រឆាំងនឹង HAV ប៉ុន្តែការធ្វើរោគវិនិច្ឆ័យរបស់ HBV មានភាពស្មុគ្រស្មាញជាង។ ការតាមដានរក អង្គបដិបក្ខ ប្រឆាំងនឹងអង់ទីហ្សែន HBs (AgHBs) ឆ្លុះបញ្ចាំងនូវ ៖
A.ការបង្ករោគស្រួចស្រាវ (ដំណាក់កាល incubation/incubation period)
B.ការបង្ករោគស្រួចស្រាវ (ដំណាក់កាល aiguë/acute phase)
C.ក្រោយការបង្ករោគ (ដំណាក់កាល aiguë/acute phase)
D.ការមានភាពស៊ាំនឹងជំងឺ Immunisation / Immunization
127.ដើម្បីតាមដានរកទាំង អង្គបដិបក្ខ និង អង់ទីហ្សែន យើងឃើញមានតេស្ត immunologique ផ្សេងៗ ដែលអាចប្រើប្រាស់បាន។ តើតេស្តមួយណាខាងក្រោម ដែលផ្សំរួមចូលគ្នារវាង diffusion sur gel / gel diffusion និង immunoélectrophorèse / immunoelectrophoresis ហើយដែលអាចអនុវត្តបានសំរាប់តែ អង់ទីហ្សែន មានបន្ទុកអគ្គីសនីអវិជ្ជមាន (antigène à charge négatif/negative charge antigen) ៖
A.Agglutination au latex / latex agglutination (LA)
B.Enzyme-linked immunosorbent assay (ELISA)
C.Enzyme multiplied immunoassay test (EMIT)
D.Counter immunoelectrophorèse (CIE)
128.ដើម្បីតាមដានរកទាំង អង្គបដិបក្ខ និង អង់ទីហ្សែន យើងឃើញមានតេស្ត immunologique / immunologic ផ្សេងៗ ដែលអាចប្រើប្រាស់បាន។ តើតេស្ត មួយណាខាងក្រោម ដែលទាក់ទងនឺងវត្តមាននៃ proteine A នៅលើ souches / strains មួយចំនួនរបស់ Staphylococcus aureus ៖
A.Agglutination au latex / latex agglutination (LA)
B.Enzyme-linked immunosorbent assay (ELISA)
C.Enzyme multiplied immunoassay test (EMIT)
D.Coagglutination (COA)
129.ដើម្បីតាមដានរកទាំង អង្គបដិបក្ខ និង អង់ទីហ្សែន យើងឃើញមានតេស្ត immunologique / immunologic ផ្សេងៗ ដែលអាចប្រើប្រាស់បាន។ តើតេស្តមួយណាខាងក្រោម ដែលប្រើប្រាស់យ៉ាងទូលំទូលាយ សំរាប់តាមដានរក វត្តមាន អង់ទីហ្សែនរបស់ មីក្រុប (antigènes microbiens/microbial antigens) បានយ៉ាងឆាប់រហ័ស (5 នាទី ឬ តិចជាងនេះ) ? particules inertes / inert particles ទាំងនោះ sensibles / sensitized ជាមួយអង់ទីហ្សែន ឬ ជាមួយអង្គបដិបក្ខ ។
A.Agglutination au latex / latex agglutination (LA)
B.Enzyme-linked immunosorbent assay (ELISA)
C.Enzyme multiplied immunoassay test (EMIT)
D.Counter immunoelectrophoresis (CIE)
130.កម្រិត (Titre) អង្គបដិបក្ខប្រឆាំង វីរុស Epstein-Barr (EBV) VCA anti-IgG មាន 1:80 ហើយ Titre របស់អង្គបដិបក្ខនៃ EBV ទៅនឹង early antigen / antigène précoce (EA) មាន 1:320 ។ តើលទ្ធផលនេះ អាចអោយយើងគិតទៅដល់ជំងឺមួយណាខាងក្រោម ៖
A.Mononucléose infectieuse chronique / chronic infectious mononucleosis
B.Syphilis primaire / primary syphilis
C.Scarlatine / scarlet fever
D.Pneumonie primitive atypique / primary atypical pneumonia
131.លទ្ធផលវិជ្ជមាននៃតេស្ត RPR ( reactive rapid plasma reagin) នាំអោយយើងគិតទៅដល់ជំងឺមួយណាខាងក្រោម ៖
A.Mononucléose infectieuse chronique / chronic infectious mononucleosis
B.Syphilis primaire / primary syphilis
C.Scarlatine / scarlet fever
D.Pneumonie primitive atypique / primary atypical pneumonia
0
{"name":"Area I 2.Microbiologie (Q67-131)", "url":"https://www.quiz-maker.com/QULHZFIJB","txt":"67.ក្មេងម្នាក់អាយុ 2ឆ្នាំ ត្រូវបានទទួលអោយចូលសំរាកពេទ្យដោយមូលហេតុ រលាកស្រោមខួរស្រួចស្រាវ (méningite aiguë\/acute meningitis)។ ការបំពាក់ពណ៌ Gram បានបង្ហាញអោយឃើញវត្តមានមេរោគ Gram វិជ្ជមាន មានរាងដូចដំបងខ្លី (court bâtonnet\/short rods) ។ ម្តាយរបស់កេ្មងនោះបានបញ្ជាក់ថា កូនរបស់គាត់ បានទទូលការចាក់វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរគ្រប់សព្វអស់ហើយ។ តើមូលហេតុណាមូយដែលសង្ស័យខ្លាំងជាងគេ ក្នុងការបណ្តាលអោយមាន ជំងឺនេះ ៖, 68.ច្រកចូល (porte d’entrée\/portal of entry) ជាទូទៅរបស់ C. tetani ដែលជាមេរោគបង្កអោយមានជំងឺ តេតាណូស (tetanus) គឺ៖, 69.ជាទូទៅ មេរោគ របេង ឆ្លងតាមរយៈ ៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker