MCQ OBG (Part B) Ratini !!!
ស្រ្តីម្នាក់អាយុ២៤ឆ្នាំមានផ្ទៃពោះលើកដំបូងគភ៌អាយុ៨សប្តាហ៍មកធ្វើការពិគ្រោះដោយមានការធ្លាក់ឈាមពណ៌ក្រហម។ ក្នុងបណ្តាការព្យាបាលរៀបរាប់ខាងក្រោមដែលអាចធ្វើបានតើការព្យាបាលណាមួយដែលមិនចាំបាច់ធ្វើការវែកញែកនៅពេលដែលយើងធ្វើអេកូទៅឃើញថាគភ៌នោះនៅវិវត្តល្អជាធម្មតា?
ព្យាបាលដោយប្រើថ្នាំជំពូក / sympathico mimétique /Sympathico minmetic
ព្យាបាលដោយប្រើថ្នាំជំពូក / progestéronique / Progesterone
ព្យាបាលដោយប្រើថ្នាំជំពូក / antispasmodique / Autispasm
ព្យាបាលដោយប្រើថ្នាំជំពូក / oestrogénique / Estrogenmjj
ស្រ្តីម្នាក់មកធ្វើការពិគ្រោះជាមួយអ្នកដោយមានរមាស់នៅនិងតំបន់ទ្វារមាស។ពេលធ្វើការពិនិត្យ យើងឃើញរន្ធទ្វារឡើងក្រហមគ្របដោយ សដូចកាកកំបោរ។តើអ្នកគិតថាជាអ្វី?
ជាជំងឺ gonococcie
ជាការបង្ករោគដោយ gardnerella vaginalis
ជាការបង្ករោគដោយ candidas albicans
ការបង្ករោគដោយ trichomonas vaginalis
ជាការបង្ករោគដោយ streptocoque B
តើយើងត្រូវនឹកដល់រោគវិនិច្ឆ័យអ្វីនិងត្រូវរកអ្វីខ្លះចំពោះស្រ្តីម្នាក់មានកំពស់១,៦២ ម ទម្ងន់ ៦៩គក្រ ដែលបានបាត់រដូវតាំងពី៤ខែហើយតែតេស្តរកមើលគភ៌អវិជ្ជមាន និងមាន hirsutisme មធ្យម?
មានដុំជា adénome à prolactine / Proglactine adenoma
ចង្កោមសញ្ញាដុំទឹកច្រើននៃក្រពេញអូវែរ (syndromes des ovaires polykystiques) / Polycystic ovarian syndrome
បាត់រដូវប្រភព hypothalamique / Hypothalamus
ចង្កោមសញ្ញា Sheehan (syndrome de Sheehan) / Sheehan syndrome
" ចង្កោមសញ្ញា insensibilité aux androgens / Audrogen insensibility syndrome"
តើការព្យាបាលបថមអ្វីខ្លះដែលអ្នកសំណូមពរធ្វើដល់ស្រ្តីម្នាក់អាយុ៣០ឆ្នាំមានដុំនៅនិងជ្រុងខាង ក្រៅនិងខាងលើនៃដោះខាងស្តាំទំហំ១សង្ទីម៉ែត្រតែមិនមានកូនកណ្តុរក្លៀកឡើយហើយការពិនិត្យ ដោយ mammographie /mammography ឃើញមានរូបភាព spiculée និងmicrocalcifications ច្រើន?
កាត់ដោះ(mastectomie) / mastectomy ស្តាំចោល
"កាត់ដោះរួមជាមួយកៀរយកកូនកណ្តុរក្លៀក (mastectomie et curages axillaire) / mastectomy and axillary lymph node removal)
កាត់យកដុំនិងកៀរយកកូនកណ្តុរក្លៀកបើលទ្ធផលពិនិត្យសាច់ភ្លាមនោះថាមិនប្រក្រតី (Tumorectomie et curage axillaire selon les données de la biopsie extemporanée)
ធ្វើ Chimiothérapie / Chymotheraphy
ធ្វើ Radiothérapie / Radiotherapy
ក្នុងបណ្តាអ័រម៉ូនរៀបរាប់ខាងក្រោមតើអ័រម៉ូនណាមួយដែលគេត្រូវតែរុករកនៅពេលមានការបាត់ រដូវក្រោយពីបានប្រើថ្នាំពន្យារកំណើត៖
F.S.H
L.H
17 bêta-oestriol
Prolactine
Progestérone
ទៅតាមចំណេះដឹងនៅពេលបច្ចុប្បន្ននេះ herpès genital នៃស្រ្តីមានផ្ទៃពោះ៖
កើតឡើងដោយសារវីរុស herpès simplex ២ប្រភេទ(HSV-1,HSV-2)
"ធ្វើអោយមានការប៉ះពាល់ដល់កូនតែនៅពេលដែលម្តាយកើតមានការបង្ក រោគបថម (primo-infection de la mere) / Primo-infection of mother
"ធ្វើអោយមានការប៉ះពាល់ដល់កូនង៉ែតទើបកើតតែនៅពេលដែលម្តាយ មានការបង្ករោគបថម"
ជាលក្ខ័ណ្ឌអោយធ្វើការវះកាត់យកកូនបើជំងឺនេះកើតនៅត្រីមាសចុងក្រោយមុនពេលសំរាល
"អាចបង្ការដោយការព្យាបាលជាប្រព័ន្ធដោយ aciclovir នៅត្រីមាសចុង ក្រោយ នៃគភ៌។
ភ្ញៀវម្នាក់អាយុ៣១ឆ្នាំមកដល់ពេលនេះមានរដូវទៀងទាត់ មកពិគ្រោះជាមួយអ្នកដោយសារបាត់រដូវ ២ខែរួចមកហើយ។ការពិនិត្យគ្លីនិកបានឃើញថាស្បូនប៉ោងធំនិងCuls de sacទន់។តើអ្នកគួរសុំការពិនិត្យ អមគ្លីនិកអ្វីនៅគ្រាដំបូងនេះ?
ធ្វើអេកូសាស្រ្តអាងត្រគាក (Echographie pelvienne)/ Pelvic ultrasound
Hystéroscopie / Hysteroscopy
Hystérographie / Hysterography
រង្វាស់កំរិត bêta HCG ក្នុងប្លាស្មា(Bêta HCG Plasmatique) / Beta HCG Plasmatic
រង្វាស់កំរឹត prolactine ក្នុងឈាម(prolactinémie) / prolactinemia)
តើកាលៈទេសៈណាមួយដែលមិនមែនជាហានិភ័យដល់ការគំរាមសំរាលមុនគ្រប់ខែ?
សុកពាំងមាត់ស្បូន(Placenta Praevia)
ស្បូនខុសទំរង់ពីកំណើត( malformation uterine)
ការបង្តរោគផ្លូវម៉ូត្រ( infection urinaire)
Anencéphalie sans hydramnios
មាត់ស្បូន-កស្បូនចំហ( Béance cervico-isthmique)
តើអ្នកត្រូវតែធ្វើអ្វីនៅពេលដែលគ្នៀរកោសិកាមាត់ស្បូន (Frottis cervico-vaginal) / screening cervico-vaginalឃើញមានកោសិកាមហារីក?
ជៀរមាត់ស្បូនរាងជាសាជី(conisation du col) / cervical conization
ធ្វើ hémogramme / Full blood count និង VS
ធ្វើ hémogramme / Full blood count និង VS
ធ្វើ lymphographie / Lymphography
ធ្វើការថតសួត( radiographie pulmonaire) / Pulmonary Radiography
មហារីកមាត់ស្បូនដំណាក់កាល IB អាចសមស្របជាមួយលក្ខណៈដែលរៀបរាប់ខាងក្រោម លើកលែងតែមួយណា?
Cancer épidermoíde du col utérin / Squamous cancer of cervix
Adénocarcinome du col utérin / Adenocarcinoma of cervix
Cancer micro-invasif / Micro invasif cancer
Cancer micro-invasif / Micro invasif cancer
Cancer avec extension lymphatique / cancer with lymph metastasis
ឃើញមានការធ្លាក់ឈាម(ménorragie) ចំពោះស្រ្តីម្នាក់ក្នុងវ័យបន្តពូជត្រូវរំពឹងគិតទៅដល់ជំងឺអ្វីជាដំបូង?
មហារីកមាត់ស្បូន( cancer du col) / cervical cancer
ដុំសាច់ក្នុងស្បូន( fibrome utérin) / uterine fibroma
មហារីកនៃ endomètre ( Cancer de l’endomètre)/Edometrum cancer
ស្បូនខុសទំរង់ពីកំណើត ( malformation uterine) / Uterine malformation
ស្បូនស្អិត ( synéchie) / Synechia
ស្រ្តីម្នាក់អាយុ៣០ឆ្នាំកំពុងមានកងក្នុងស្បូនបានកើតមានការឈឺចាប់ក្នុងចំហៀងពោះម្ខាងតាំងពី៤៨ម៉ោងកន្លងទៅ។ បន្ទាប់មករាលដាលពេញពោះរួមទាំងមានការធ្លាក់ឈាម។ គាត់មិនមានគ្រុនក្តៅនិង មិនមានហេតុផលបាត់ រដូវឡើយ។ស្ថានភាពទូទៅរបស់គាត់នៅជាប្រក្រតី។ ការលូកទ្វារមាសឃើញមាន ការឈឺចាប់ពេញពោះ។
យើងអាចទាត់ចោលកូនក្រៅស្បូន
យើងអាចទាត់ចោលការរលាកដៃស្បូន
ជាការធ្លាក់ឈាមដោយសារកងក្នុងស្បូន
គេត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីធ្វើរោគវិនិច្ឆ័យ
ត្រូវធ្វើ coelioscopie ភ្លាម / endoscopy
ការតាមដានគភ៌ហួសខែ គឺធ្វើ៖
ការសិក្សាពីសភាពទឹកភ្លោះក្រោយពីធ្វើការបំបែកស្រោមទឹកភ្លោះ
ការសិក្សាពីសភាពទឹកភ្លោះដោយ amniocentèse / amniocentesis
ធ្វើរង្វាស់កំរិតនៃការបញ្ចេញ stéroïde / steroid តាមទឹកនោម
ស្រាវជ្រាវរកអាយុនៃគភ៌ដោយអេកូសាស្រ្ត
ធ្វើ cardiotocographie / cardiotocography ជាប្រចាំ
ការព្យាបាលគំរាមសំរាលមុនខែនៅសប្តាហ៍ទី២៨នែការបាត់រដូវគឺធ្វើគ្រប់សមាសភាពខាង ក្រោម លើកលែងតែមួយណា?
បំបាត់ស្បូនកន្តា្រក់ដោយ bêta mimétiques / β mimetic
បំបាត់ស្បូនកន្តា្រក់ដោយ inhibiteurs calciques / calcium channel blocker
សំរាកនៅនិងគ្រែ
ធ្វើការចងមាត់ស្បូនបន្ទាន់( cerclage en urgence) / emergency strapping
ធ្វើ Corticothérapie / corticosteroid therapy
ផលវិបាកនៃដុំស្បូនពេលមានគភ៌ ដែលច្រើនតែជួបញឹកញាប់គឺ៖
ដុំរមួល( torsion)
បង្ករោគ (infection)
រលួយគ្មានក្លាយរោគ(nécrobiose aseptique) / Aseptic necrobiosis
ធ្លាក់ឈាម (métrorragies) / Metrorrhagia
ក្លាយជាមហារីក(dégénérescence maligne)/malignancy degeneration
តើសមាសភាពណាដែលសមស្របជាងគេសំរាប់ធ្វើការតាមដានមហារីកមាត់ស្បូនដែលបានព្យាបាលហើយ?
Bêta microglobuline / β microglobulin
ការតាមដានគ្លីនិកបន្តបន្ទាប់ទៀងទាត់
Scintigraphie osseuse / Bone Scintigraphy
តាមដានដោយធ្វើគ្នៀរកោសិកាទៀងទាត់
Alpha foeto-protéine / AFP
ទឹកនោមផ្អែមដែលមិនហ្នឹងហ្នដោយសាររបបអាហារតែម្យ៉ាងនិងnon cétosique នៃស្រ្តីមានគភ៌ត្រូវធ្វើការព្យបាលដោយ៖
Sulfamides hypoglycémiants de demi vie courte / Sulfonamide Hypoglycemic of short Half-Life
Sulfamides hypoglycémiants indépendament de la durée de leur demi vie / Sulfonamide Hypoglycemic independently of the length of thier half- life
Biguanides
Insuline
Associations sulfamides et biguanides/ Associations sulfonamide and biguanide
ស្រ្តីក្មេងម្នាក់អាយុ២៧ឆ្នាំប្រើកងក្នុងស្បូនមកពីគ្រោះជំងឺដោយសារមានការធ្លាក់ឈាមក្រោយបាត់រដូវ១០ថ្ងៃ។ការពិនិត្យគ្លីនិកឃើញធម្មតា។អ្នកសង្ស័យថាជាគភ៌ក្រៅស្បូន។អ្នកត្រូវធ្វើៈ
ណាត់ជួបនិងពិនិត្យគ្លីនិកជាមួយគាត់នៅ៤ឬ៥ថ្ងៃក្រោយ
ធ្វើ Coelioscopie / Endoscopy
ធ្វើ Hystéroscopie / Hysteroscopy
ធ្វើរង្វាស់ HCG និងធ្វើអេកូ
ធ្វើរង្វាស់ progesterone
ស្រ្តីមានគភ៌ម្នាក់សន្មតថាខ្លួននៅក្នុងស្ថានភាពបារម្ភធុញថប់ហើយសុំធ្វើការទម្លាក់កូនចោល។ការទម្លាក់កូនអាចធ្វើៈ
ចន្លោះពី១០ទៅ១៥សប្តាហ៍នៃការបាត់រដូវ
មុន១២សប្តាហ៍នៃការបាត់រដូវ
មុន១០សប្តាហ៍នៃការបាត់រដូវ
មុន១៥សប្តាហ៍នៃការបាត់រដូវ
មិនមានសំណើរណាមួយអាចយកជាបានការឡើយ
ចំពោះស្រ្តីមានគភ៌តើត្រូវការកាល់ស្យូមក្នុងមួយថ្ងៃប៉ុន្មាន?
២០០មីល្លីក្រាម/១ថ្ងៃ
៦០០មីល្លីក្រាម/១ថ្ងៃ
១ក្រាម/១ថ្ងៃ
២ក្រាម/១ថ្ងៃ
១៤ក្រាម/១ថ្ងៃ
ការសុំធ្វើការទំលាក់កូន(នៅកម្ពុជា)អាចធ្វើទៅបានរហូតដល់ៈ
១០សប្តាហ៍នៃគភ៌
១៤សប្តាហ៍នៃគភ៌
១០សប្តាហ៍នៃការបាត់រដូវ
១២សប្តាហ៍នៃគភ៌
៨សប្តាហ៍នៃការបាត់រដូវ
តើស្ថានភាពណាដែលមិនអាចជាហានិភ័យដល់គំរាមសំរាលមុនគ្រប់ខែ?
សុកពាំងមាត់ស្បូន
គភ៌កូនភ្លោះ
ការបង្ករោគផ្លូវម៉ូត្រ
Anencéphalie sans hydramnios / Anencephaly Polyhydramnios
ជំងឺទឹកនោមផ្អែម
ជំងឺ toxoplasmose congenital អាចធ្វើអោយមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃលើកលែងតែមួយគឺអ្វី?
Anémie hémolytique+ hépatosplénomégalie / Hemolytic anemia + Hepatosplenomegalia
Hydrocéphalie/ Hydrocephlus
Calcifications intracraniennes / Intracrabial Calcification
Choriorétinite et cataracte / Chorioretinitis and Cataract
Cardiopathie congenital / Congenital Heart Disease
ការបង្ករោគផ្លូវទឹកម៉ូត្រចំពោះស្រ្តីមានគភ៌ៈ
ជាប្រភពនៃការគំរាមសំរាលមុនគ្រប់ខែ
តែងមានរោគសញ្ញាជានិច្ច(Symtomatique)
មានឳកាសកើតឡើងដោយសារមានការសង្កត់លើប្រព័ន្ធផ្លូវម៉ូត្រជាពិសេសខាងឆ្វេង
តម្រូវអោយធ្វើ urographie intraveineuse / intravenous urography
ត្រូវធ្វើការព្យាបាលតែនៅពេលណាដែលមានជារោគសញ្ញា
រោគវិនិច្ឆ័យនៃភាពស្រុតសរីរាង្គបន្តពូជ( Prolapsus genital)ធ្វើឡើងៈ
ដោយការពិនិត្យគ្លីនិក
ដោយធ្វើអេកូសាស្រ្ត
ដោយ hystérographie / Hysterography
នៅពេលកំពុងធ្វើការវះកាត់
ពុំមានចម្លើយណាមួយត្រឹមត្រូវឡើយ
ការរកឃើញថាជាcarcinome / carcinoma in situ ចំពោះស្រ្តីម្នាក់អាយុ៣០ឆ្នាំដោយធ្វើការច្រឹបសាច់តម្រង់ទិសដោយ colposcopie ទាមទារអោយធ្វើៈ
ច្រឹបសាច់សារជាថ្មី
ធ្វើការពិនិត្យដោយធ្វើគ្នៀរកោសិកានៅ៣ខែក្រោយម្តងទៀត
កាត់ស្បូនទាំងអស់ (Hysterectomie totale) / Total Hysterectomy
កោសរន្ធកស្បូន
ចៀរមាត់ស្បូនជារាងសាជី (conisation / Conization)
ភ្ញៀវម្នាក់អាយុ៥៧ឆ្នាំលែងមានរដូវហើយពុំមានប្រវត្តិវេជ្ជសាស្រ្តនិងសល្យសាស្ត្រអ្វីឡើយឃើញ មានការធ្លាក់ឈាមពណ៌ក្រហម។ក្នុងបណ្តារោគ វិនិច្ឆ័យដែលយើងមាន តើណាមួយដែលយើងត្រូវគិតមុនគេ?
Polype de l’endocol / Polyp of the endocervix
Cystadénocarcinome de l’ovaire / Ovarian Cystadenocarcinoma
Hyperplasie glandulokystique / Hyperplasia glandulocystic
Fibromyome / Fibromyoma
Adénocarcinome de l’endomètre / Endometrium adenocacinoma
ការសម្រាលមិនគ្រប់ខែគឺជាការសម្រាលមុនៈ
៣៤សប្តាហ៍នៃការបាត់រដូវ
៣៥សប្តាហ៍នៃការបាត់រដូវ
៣៦សប្តាហ៍នៃការបាត់រដូវ
៣៧សប្តាហ៍នៃការបាត់រដូវ
៣៨សប្តាហ៍នៃការបាត់រដូវ
ជំងឺ herpès genital maternel / Maternal genital herpes មានគ្រោះថ្នាក់សម្រាប់ទារកក្នុងផ្ទៃ។ តើអ្វីមួយដែលជាសំណើរ ពិតប្រាកដ?
ការបង្ករោគបថម (primo infection) អាចអោយកូនខុសលក្ខណៈ(tératogène) / Teratogen
វាអាចបង្កអោយមានជា encephalite néonatale / Neonatal encephalitis
ការបង្ករោគលើម្តាយត្រូវធ្វើការតាមដានការប្រែប្រួលនៃ IgM spécifiques / IgM Specific
ការបង្ករោគលើម្តាយត្រូវធ្វើការតាមដានការប្រែប្រួលនៃ IgG spécifiques / Ig G Specific
ការព្យាបាលដោយ acyclovir ត្រូវហាមឃាត់ចំពោះកុមារតូចអាយុមុន១ឆ្នាំ
ក្នុងពេលប្រកាសថាមានគភ៌ តើការពិនិត្យអមគ្លីនិកណាមួយខាងក្រោម ដែលចាំបាច់ត្រូវតែធ្វើ?
រោគវិនិច្ឆ័យ immunologique / Immunological នៃគភ៌
រក Protéine / Proteine ក្នុងទឹកនោម
រក Glycémie / Glycemia
ធ្វើតេស្តរកជំងឺស្វាយ
ធ្វើអេកូសាស្រ្ត
{"name":"MCQ OBG (Part B) Ratini !!!", "url":"https://www.quiz-maker.com/QUT4XPX","txt":"ស្រ្តីម្នាក់អាយុ២៤ឆ្នាំមានផ្ទៃពោះលើកដំបូងគភ៌អាយុ៨សប្តាហ៍មកធ្វើការពិគ្រោះដោយមានការធ្លាក់ឈាមពណ៌ក្រហម។ ក្នុងបណ្តាការព្យាបាលរៀបរាប់ខាងក្រោមដែលអាចធ្វើបានតើការព្យាបាលណាមួយដែលមិនចាំបាច់ធ្វើការវែកញែកនៅពេលដែលយើងធ្វើអេកូទៅឃើញថាគភ៌នោះនៅវិវត្តល្អជាធម្មតា?, ស្រ្តីម្នាក់មកធ្វើការពិគ្រោះជាមួយអ្នកដោយមានរមាស់នៅនិងតំបន់ទ្វារមាស។ពេលធ្វើការពិនិត្យ យើងឃើញរន្ធទ្វារឡើងក្រហមគ្របដោយ សដូចកាកកំបោរ។តើអ្នកគិតថាជាអ្វី?, តើយើងត្រូវនឹកដល់រោគវិនិច្ឆ័យអ្វីនិងត្រូវរកអ្វីខ្លះចំពោះស្រ្តីម្នាក់មានកំពស់១,៦២ ម ទម្ងន់ ៦៩គក្រ ដែលបានបាត់រដូវតាំងពី៤ខែហើយតែតេស្តរកមើលគភ៌អវិជ្ជមាន និងមាន hirsutisme មធ្យម?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}