Hematology (Q40) GECHPOR LOVE VIVORN

1 ចូររកឃ្លាត្រឹមត្រូវដែលបញ្ជាក់ពីគោលការណ៍នៃការរាប់កោសិកាឈាមក្រហម(red blood cell/Globule rouge)៖
A សំអាងលើការពង្រាវឈាមជាមួយនឹងសូលុយស្យុងអាស៊ីតអាសេទិក ប្រើ Hemocytometer / Hémocytomètre និងមីក្រូទស្សន៍ Objective x10
B សំអាងលើការពង្រាវឈាមជាមួយនឹងសូលុយស្យុង Formol citrate ប្រើ Hemocytometer / Hémocytomètre និងមីក្រូទស្សន៍ Objective x40
C សំអាងលើការពិនិត្យគំនៀសឈាម (blood smear/étalement) បំពាក់ព៌ណ ដោយ May-Grunwald Giemsa និងមីក្រូទស្សន៍ objective x100
D សំអាងលើការពិនិត្យគំនៀសឈាមបំពាក់ព៌ណដោយ Cresyl Blue Brillant / Bleu de crésyl brillant) និងមីក្រូទស្សន៍ objective x100
2 ខាងក្រោមនេះសុទ្ធតែជាសំភារៈ និងប្រតិករដែលចាំបាច់សម្រាប់ការរាប់កោសិកាឈាមស (WBC/GB) លើកលែងតែមួយ គឺ៖
A មីក្រូទស្សន៍
B មីក្រូពីប៉ែត (Micropipette 200-1000 µL & 10-100 µL)
C បំពង់សាក និងទម្របំពង់សាក
D ប្រេង Immersion
3 រកឃ្លាមួយត្រឹមត្រូវ ដែលបញ្ជាក់ពីមូលហេតុនៃការកៀសឈាម (smear / étalement) លើផ្ទៃឡាម គឺដើម្បី៖
A ឲ្យកោសិកាឈាមបែក ដែលធ្វើឲ្យស្រួលពិនិត្យមើលផ្នែកខាងក្នុងកោសិកា
B ឲ្យកោសិកាតំរៀបគ្នាមួយស្រទាប់ក្នុងទម្រង់ធម្មតា ដែលធ្វើឲ្យស្រួលមើល រូបរាងកោសិកា
C ឲ្យកោសិការីកធំជាងធម្មតា ដែលធ្វើឲ្យងាយស្រួលមើលរូបរាងកោសិកា
D គ្មានចម្លើយណាមួយត្រឹមត្រូវ
4 ខាងក្រោមនេះ សុទ្ធតែជាឈ្មោះឧបករណ៍សម្រាប់វិភាគតេស្តក្នុងផ្នែកលោហិតសាស្រ្ត តើមួយណាដែលគេប្រើសម្រាប់ធ្វើ ESR / VS (Erythrocyte Sedimentation Rate / Vitesse de sédimentation)?
A Micropipette 200-1000 µL
B Hemocytomer, Neubauer / Hémocytomètre Neubauer
C Red Blood Cell Counter / numération du GR
D Westergren Tubes & their support / Tubes de Westergren et leur support
5 "តើអ្វីជាគោលបំណងនៃការធ្វើគំនៀស (smear/Étalement) ឈាម បំពាក់ព៌ណ ដោយ Cresyl Blue Brillant / Bleu de crésyl brillant? "
A កំណត់អត្តសញ្ញាណប្រភេទកោសិកាឈាមស
B ការរាប់ចំនួនរ៉េទីគុយឡូស៊ីត
C កំណត់រូបរាងមិនធម្មតានៃកោសិកាឈាមក្រហម
D កំណត់រកមេរោគៈ ប៉ារ៉ាស៊ីត គ្រុនចាញ់
6 ក្នុងចំណោមប្រតិករខាងក្រោម តើមួយណាដែលប្រើសម្រាប់រាប់ប្លាកែត (Platelet/ Plaquette)?
A សូលយស្យុង អាស៊ីតអាសេទិក
B សូលុយស្យុង Formol-Citrate
C សូលុយស្យុង New Methylene Blue / bleue de Méthylène
D សូលុយស្យុង Oxalate ammonium 1%
7 តើឃ្លាមួយណាដែលត្រឹមត្រូវ ចំពោះទីតាំងផលិតកោសិកាឈាម (Hematopoiesis/Hématopoièse) ក្នុងរយៈពេលនៃការលូតលាស់ Fetus, Infants / Foetus, Enfants ? រកចម្លើយ មួយណាដែលត្រឹមត្រូវជាងគេ :
A ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់) ថ្លើម
B ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់) ថ្លើម ផាល
C Yolk sac / Sac vitellin ថ្លើម អណ្តើក ខួរឆ្អឹង (គ្រប់ឆ្អឹងទាំងអស់)
D Yolk sac, thymus
8 កោសិកាខាងក្រោមទាំងអស់នេះ សុទ្ធតែគេឃើញមានស្ថិតនៅក្នុងខួរឆ្អឹង លើកលែងតែ៖
A Adipocytes
B Macrophages
C Osteoblasts / Ostéblastes
D Thymocytes
9 កោសិកាខាងក្រោមនេះ សុទ្ធតែជា stroma cells / cellule stroma លើកលែងតែមួយវានោះ គឺជា៖
A Adipocytes
B Fibroblasts / fibroblastes
C Reticulum cells / cellules Réticulum
D Reticulocytes
10 តើមុខងារមួយណាក្នុងចំណោមមុខងារខាងក្រោមនេះ ដែលមិនមែនជាមុខងាររបស់ hematopoietic growth factors / facteurs de croissance hématopoiétique ?
A Proliferation
B Differentiation
C Suppression of apoptosis / suppression de l’apoptose
D Functional inactivation / inactivation fonctionnelle
11 ខាងក្រោមនេះ សុទ្ធតែជាកោសិកាដែលបង្កើតដោយ mesenchymal stem cells / cellules souches de la mésenchyme លើកលែងតែមួយ គឺ៖
A Muscle cells / cellules musculaires
B Osteoblasts / Ostéoblates
C Vascular endothelial tissues / tissu vasculaire endothélial
D Myeloid cells / cellules myéloïdes
12 "កោសិកាដែលមានលក្ខណៈខាងក្រោម៖ មិនមាន Nuclear DNA / ADN nucléaire, មាន RNA / ARN ក្នុងស៊ីតូប្លាស់ មានវត្តមាននៅក្នុងខួរឆ្អឹង និងក្នុងឈាម គឺជា៖"
A Pronormoblast / pronormoblaste
B Normoblast / normoblaste
C Reticulocyte / réticulocyte
D Mature RBC / GR mature
13 តើសរីរៈណាមួយ ដែលផលិត erythropoietin / érythropoiétine ច្រើនជាងគេបំផុត?
A ថ្លើម
B លំពែង
C តម្រងនោម
D ផាល
14 តើកត្តាសំខាន់ជាងគេបំផុតមួយណា ដែលនាំឲ្យមានការភ្ញោចការផលិត Erythropoietin / Erythropoiétine ?
A សម្ពាធអុកស៊ីហ្សែន (O2) នៅក្នុងសួតធ្លាក់ចុះ
B សម្ពាធអុកស៊ីហ្សែន (O2) នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ
C សម្ពាធអុកស៊ីហ្សែន (O2) នៅក្នុងជាលិកាតម្រងនោមកើនឡើង
D សម្ពាធឧស្ម័នកាបូនិក (CO2) នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ
15 ចូររកលក្ខខណ្ឌមួយដែលមិនត្រឹមត្រូវ ក្នុងចំណោមលក្ខខណ្ឌខាងក្រោមដែលបង្កឲ្យសម្ពាធ អុកស៊ីហ្សែន នៅក្នុងជាលិកាតម្រងនោមធ្លាក់ចុះ?
A ភាពស្លេកស្លាំង (anemia/anémie)
B នៅពេលអុកស៊ីសែនបរិយាកាសចុះទាប
C ការបំពេញមុខងារបេះដូង ឬ សួតមានភាពខ្ចោះ
D ពេលមានគ្រួសក្នុងតម្រងនោម (Renal calculi/calcul rénal)
16 Normoblasts / normoblastes អាចមានវត្តមាននៅក្នុង peripheral blood / sang périphérique ក្នុងករណី៖
A មនុស្សធម្មតា
B Extramedullary erythropoiesis / érythropoièse extramédullaire ឬ ជំងឺខួរឆ្អឹងមួយចំនួន
C សម្ពាធ O2 ក្នុងជាលិកាតម្រងនោមធ្លាក់ចុះ
D ការបំពេញមុខងាររបស់បេះដូងមិនបានល្អ
17 ខាងក្រោមនេះសុទ្ធតែជាកត្តា ឬ precursor / précurseur ដែលធ្វើឲ្យ erythropoiesis / érythropoièse មានប្រសិទ្ធិភាព លើកលែងតែមួយ៖
A លោហៈ (Fe, Co)
B វីតាមីន (B12, B6, B2 folate, vitamin C, vitamin E)
C Hormones (Androgens, thyroxine)
D Thrombopoietin / Thrombopoiétine
18 Hemoglobin / hémoglobine ដែលលេចចេញក្នុងឈាមបន្ទាប់ពីអាយុពី 3 ទៅ 6ខែ មាន polypeptides 4ខ្សែ (2 ខ្សែអាល់ហ្វា និង 2 ខ្សែបែតតា) ដែលខ្សែនីមួយៗមានបង្គុំ Heme និងមានម៉ាស់ម៉ូល 68 000។ ទាំងនេះគឺជាលក្ខណៈរបស់Hemoglobin / hémoglobine មួយណា?
A Hb A
B Hb A2
C Hb F
D Hb H
19 ចូររកចម្លើយដែលត្រឹមត្រូវជាងគេបំផុត ចំពោះមុងងាររបស់ Hemoglobin / Hemoglobine ៖
A នៅក្នុងសសៃអាកទែរ ដឹកនាំ O2 ពីសួតទៅឲ្យជាលិកា
B នៅក្នុងសសៃវ៉ែន ដឹកនាំ CO2 ពីជាលិកាទៅសួត
C នៅក្នុងសសៃអាកទែរ ដឹកនាំ CO2 ពីជាលិកាទៅសួត
D ចម្លើយ (A) និង (B)
20 Methemoglobinemia / méthémoglobinémie គឺជា៖
A Hb ដែលមានវត្តមានអ៊ីយ៉ុងដែកវ៉ាឡង់ 2 (Fe++)
B Hb ដែលមានវត្តមានអ៊ីយ៉ុងដែកវ៉ាឡង់ 3 (Fe3+)
C Hb ដែលមានវត្តមានអ៊ីយ៉ុងស្ពាន់ធ័រ (S)
D Hb ដែលមានវត្តមានបង្គុំមេទីល (methyl)
21 ខាងក្រោមជាមូលហេតុ ឬ លក្ខខណ្ឌដែលនាំឲ្យមាន methemoglobinemia / méthémoglobinémie លើកលែងតែ មួយគឺ៖
A ភាពខ្វះខាតពីកំណើតនៃ NADH
B ភាពសួពូជនៃភាពមិនធម្មតារចនាសម្ព័ន្ធរបស់ Hb M
C សារធាតុពុល ឬ ឱសថមួយចំនួនធ្វើអុកស៊ីតកម្មទៅលើ Hb
D ភាពសំបូរនៃ NADH នៅក្នុងឈាម
22 នៅពេលមានកង្វះវីតាមីន B12 និង folate បង្កឲ្យកោសិកាឈាមក្រហមមាន រូបរាងជា៖
A Microcyte
B Macrocyte
C Target cells / cellules cibles
D Stomatocyte
23 ជំងឺស្លេកស្លាំង (anemia/anémie) ត្រូវបានគេកំណត់ថាជាការថយចុះនៃ៖
A កំហាប់ជាតិដែក
B កំហាប់ Hb
C មាឌកោសិកាឈាមក្រហម (parked cell volume ឬ Hématocrite)
D ចំនួនកោសិកាឈាមក្រហម (RBC/GR)
24 Effective erythropoiesis / Erythropoièse effective ត្រូវបានគេវាយតម្លៃដោយ៖
A ការរាប់ចំនួនកោសិកាឈាមក្រហម
B ការរាប់ចំនួន Reticulocytes
C ការធ្វើ Erythrocyte indices / indices érythrocytaire
D ការពិនិត្យខួរឆ្អឹង (Bone marrow examination/myélogramme)
25 ក្នុងចំណោមអង់ស៊ីម ឬ ប្រូតេអ៊ីនខាងក្រោម សុទ្ធតែមានជាតិដែក លើកលែងតែមួយ គឺ៖
A Cytochromes
B Succinyl dehydrogenase
C Catalase
D Ceruloplasmin / Céruléoplasmine
26 ក្នុងចំណោមប្រភេទប្រជាជនខាងក្រោម តើប្រភេទមួយណាដែលត្រូវការជាតិដែកប្រចាំថ្ងៃ ច្រើនជាងគេបំផុត?
A បុរសពេញវ័យ
B ស្រ្តីអស់ដូវ
C ស្រ្តីពេញវ័យកំពុងមានរដូវ
D ស្រ្តីអាយុពី 12 ទៅ 15 ឆ្នាំ
27 ខាងក្រោមនេះសុទ្ធតែជាមូលហេតុនៃកង្វះជាតិដែក លើកលែងតែមួយ គឺ៖
A ការបាត់បង់ឈាមរ៉ាំរ៉ៃ (chronic blood loss/perte sanguine chronique)
B ការបាត់បង់ឈាមស្រួចស្រាវ (acute blood loss/perte sanguine aigüe)
C តម្រូវការជាតិដែកកើនឡើង
D ការព្យាបាលដោយ erythropoietin / érythropiétine
28 "ក្នុងចំណោមលក្ខខណ្ឌខាងក្រោម តើលក្ខខណ្ឌណាខ្លះដែលបង្កឲ្យ MCV & MCHC / VGM et TCMH (Mean Corpuscular Volume & Mean Corpuscular Hemoglobin Concentration / Volume globulaire moyen & Teneur corpusculaire moyenne en hémoglobine) ថយចុះយ៉ាងច្បាស់? 1. កង្វះជាតិដែក (Iron deficiency/déficience en Fer) 2. ភាពហើមរលាក ឬ ភាពកាច ( inflammatory or malignancy / inflammation ou malignité) 3. Thalassemia trait (α & β) / Thalassémies 4. Sideroblastic anemia / anémie sidéroblastique 5. B12 & folate deficiency / Déficience en B12 et folate"
A "1 & 2 ត្រឹមត្រូវ "
B 1 & 3 ត្រឹមត្រូវ
C 1 & 4 ត្រឹមត្រូវ
C 1 & 4 ត្រឹមត្រូវ
29 ចំពោះ Macrocytic anemia / anémie macrocytaire កោសិកាឈាមក្រហម មាន ទំហំខុសពីធម្មតា ។ តើតម្លៃ MCV / VGM (Mean Corpuscular Volume/Volume globulaire moyen) មួយណាដែលត្រឹមត្រូវ?
A > 95 fL
B = 95 fL
C > 90 fL
D = 90 fL
30 ចូររកឃ្លាមួយដែលមិនត្រឹមត្រូវ ចំពោះ Megaloblastic anemia / anémie mégaloblastique ៖
A គឺជាភាពស្លេកស្លាំងដែល erythroblasts / érythroblastes នៅក្នុងខួរឆ្អឹងបង្ហាញពីលក្ខណៈ មិនធម្មតា
B ជាប់ទាក់ទងទៅនឹងភាពទុំរបស់ណ្វៃយ៉ូ យឺតជាងភាពទុំរបស់ស៊ីតូប្លាស់
C ជាប់ទាក់ទងទៅនឹងភាពខ្ចោះរបស់ណ្វៃយ៉ូនៃការសំយោគ DNA / ADN
D បង្កឡើងដោយកង្វះជាតិដែក
31 ចំពោះមនុស្សពេញវ័យ តើ hématopoïèse / hematopoiesis ធ្វើនៅទីណា?
A ក្នុងឆ្អឹងវែង
B ក្នុងឆ្អឹងសំប៉ែត
C ក្នុងថ្លើម
D ក្នុងអណ្តើក
32 មនុស្សប្រុសម្នាក់អាយុ 20ឆ្នាំ ត្រូវមានចំនួន hémoglobine / hemoglobin ចន្លោះពី៖
A 11-12 g/dl នៃឈាម
B 16-20 g/dl
C 13 à 17 g/dl
D 50 à 60 g/dl
33 តើម៉ូលេគុលមួយណា ដែលទទួលខុសត្រូវក្នុងការស្តុកជាតិដែក (Fe) ក្នុងសារពាង្គកាយ៖
A transferrine
B hemoglobin / hémoglobine
C ferritine / Ferritin
D hémosidérine / hemosiderin
34 តើកោសិកាឈាមមួយណា ដែលមាន peroxydase ច្រើនជាងគេ?
A គោលិកាក្រហម
B polynucléaire neutrophile / neutrophil
C ប្លាកែត
D polynucléaire basophile / basophil
35 "តើអាយុកាលរបស់ réticulocyte / reticulocyte នៅក្នុងឈាម មានប៉ុន្មាន? "
A 3 ម៉ោង
B 2-3 ថ្ងៃ
C 7 ថ្ងៃ
D 10 ថ្ងៃ
37 តើវីតាមីនណាខ្លះ ដែលចូលរួមក្នុង érythropoïèse / erythropoiesis នៅពេលសំយោគ ADN (Acide désoxyribonucléique/DNA)?
A វីតាមីន B6 និង B2
B វីតាមីន B2 និង B5
C វីតាមីន B9 និង B12
D វីតាមីន C និង E
38 តើអង់ស៊ីមមួយណា ដែលជាកាតាលីករនៃជីវសំយោគ (biosynthèse/biosynthesis) របស់ hème / heme ?
A (G6PD) glucose 6 phosphate dehydrogenase
B Isomérase / isomerase
C Porphyrin-III oxidase / Porphyrine-III oxydase
D Hexokinase
39 តើប្រូតេអ៊ីនណា ដែលភ្ជាប់គ្រោងឆ្អឹងទៅនឹងផ្ទៃភ្នាស ហើយដែលបង្កើតនូវ liaisons / links ជាមួយ spectrine ផង និង protéine bande 3 / band 3 protein ផង ?
A Actine / actin
B Protéine C réactive (CRP)
C Fibrinogène / fibrinogen
D Ankyrine/ankyrin
40 នៅក្នុងប្លាស្មា ជាតិដែក (Fe) បានត្រូវភ្ជាប់ទៅនឹង glycoprotéine មួយ ឈ្មោះ tranferrine។ តើកោសិកាណាដែលទទួលជា intermédiaire / intermediate រវាង Erythroblasts និង transferrine ?
A polynucléaire neutrophile / neutrophil
B ប្លាកែត
C macrophage
D lymphocyte T / T-cells
36 តើអ្វីទៅជា corps de Howell Jolly / Jolly’s body ?
A ជាសត្វល្អិតនៅក្នុងពោះវៀន
B ជា dégradation / damage នៃ hémoglobine / hemoglobin
C ជាបំណែកនៃក្រូម៉ូសូមដែលផ្តាច់ចេញក្នុងរយៈពេលនៃមីតូស(mitose/mitosis)
D ជាមីក្រុបនៅក្នុងគោលិកាក្រហម (GR/RBC)
{"name":"Hematology (Q40) GECHPOR LOVE VIVORN", "url":"https://www.quiz-maker.com/QPREVIEW","txt":"1 ចូររកឃ្លាត្រឹមត្រូវដែលបញ្ជាក់ពីគោលការណ៍នៃការរាប់កោសិកាឈាមក្រហម(red blood cell\/Globule rouge)៖, 2 ខាងក្រោមនេះសុទ្ធតែជាសំភារៈ និងប្រតិករដែលចាំបាច់សម្រាប់ការរាប់កោសិកាឈាមស (WBC\/GB) លើកលែងតែមួយ គឺ៖, 3 រកឃ្លាមួយត្រឹមត្រូវ ដែលបញ្ជាក់ពីមូលហេតុនៃការកៀសឈាម (smear \/ étalement) លើផ្ទៃឡាម គឺដើម្បី៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker