II. ការព្យាបាលដោយប្រើឱសថ: អង់ទីប៊ីយ៉ូទិក

"ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖ "
សារធាតុអសរីរាង្គ ឬ សំយោគ ដែលសម្លាប់ ឬ រារាំងការលូតលាស់របស់អតិសុខុមប្រាណដទៃ
សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលសម្លាប់ ឬ រារាំងការ លូតលាស់របស់ អតិសុខុមប្រាណដទៃ
សារធាតុដែលផលិតចេញពីអតិសុខុមប្រាណមួយចំនួន និងសារធាតុសំយោគស្រដៀងនឹងវា ដែលរារាំងការលូតលាស់របស់កោសិកាសារពាង្គកាយ
សារធាតុសំយោគស្រដៀងនឹងសារធាតុធម្មជាតិ ដែលសម្លាប់ពពួកប្រូតូសូអ៊ែ (protozoa/protozoaire) និងព្រូន
"គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖ "
ការវិនិច្ឆ័យគ្លីនីកដោយផ្អែកលើកត្តាជីវមីក្រូសាស្ត្រ
ការសំគាល់ច្បាស់លាស់ពីការបង្ករោគដោយបាក់តេរី និង microorgnism’s susceptibility/ sensibilité des microorganismes
ផ្លូវប្រើ កម្រិតប្រើ ចំនួនដងនៃការប្រើ និងរយៈពេលនៃការព្យាបាល សមស្រប
ចម្លើយ A,B,C
រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial/ antibactérienគឺ:
មិនតិចជាង ១ថ្ងៃ
មិនតិចជាង ៥ថ្ងៃ
មិនតិចជាង ១០ ទៅ ១៤ថ្ងៃ
មិនតិចជាង ៣ អាទិត្យ
គោលបំណងនៃការប្រើ anti-microbial/ antimicrobiens រួមបញ្ចូលគ្នាគឺ ៖
ផ្តល់ឥទ្ធិពលបន្ថែម (synergism/synergie) ក្នុងករណីដែលឱសថមួយមុខ ពុំមានប្រសិទ្ធភាពក្នុងការ សម្លាប់មេរោគ
ផ្តល់វិសាលភាពក្នុងការប្រឆាំងនឹងមេរោគ (broad spectrum/spectre large)
បង្ការភាពធន់ (resistance) ភ្លាមៗ
ចម្លើយ A,B,C
ខាងក្រោមនេះគឺជាយន្តការនៃភាពធន់ (resistance) របស់បាក់តេរីទៅនឹងឱសថ antimicrobial/ antimicrobiens លើកលែងតែ ៖
ការដឹកនាំសកម្ម (active transport/transport actif) ឱសថចេញពី អតិសុខុមប្រាណ ឬ/និង អ៊ីដ្រូលីសនៃឱសថតាមរយៈអង់ស៊ីមរបស់អតិសុខុមប្រាណ
ការកើនឡើងនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ
ការប្រែប្រួលគោលដៅរបស់ឱសថ
ការថយចុះនៃការចាប់យកឱសថរបស់អតិសុខុមប្រាណ
ឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide) គឺ ៖
រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី
រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង
បំផ្លាញកោសិកាបាក់តេរី
បង្កើតនូវបាក់តេរីមានទម្រង់ L
តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលសម្លាប់បាក់តេរី (bactericidal effect/effet bactericide)?
Tetracycline
Macrolides
Penicillins
ចម្លើយ A,B,C
ឥទ្ធិពលរារាំងការលូតលាស់របស់បាក់តេរី (bacteriostatic effect / effet bactériostatique) គឺ ៖
រារាំងការបំបែកខ្លួនរបស់កោសិកាបាក់តេរី
រារាំងការលូតលាស់របស់កោសិកាបាក់តេរីដែលនៅក្មេង
បំផ្លាញកោសិកាបាក់តេរី
បង្កើតនូវបាក់តេរីមានទម្រង់ L
តើក្រុមអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណា មានឥទ្ធិពលរារាំងការលូតលាស់ របស់បាក់តេរី (bacteriostatic effect/effet bactériostatique)?
Carbapenems
Macrolides
Aminoglycosides
Cephalosporins
តើអង់ទីប៊ីយ៉ូទីកខាងក្រោមមួយណាមាន beta-lactam ring/ noyau bêta-lactam នៅក្នុងរចនាសម្ព័ន្ធគីមីរបស់វា?
Penicillins
Cephalosporins
Carbapenems និង monobactams
ចម្លើយ A,B,C
ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក macrolides ៖
Neomycin
Doxycycline
Erythromycin
Cefotaxime
ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក carbapenems ៖
Aztreonam
Amoxicillin
Imipinem
Clarithromycin
ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក monobactams ៖
Ampicillin
Bicillin-5
Aztreonam
Imipinem
ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក cephalosporins ៖
Streptomycin
Cefaclor
Phenoxymethylpenicillin
Erythromycin
ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម Lincozamides ៖
Erythromycin
Lincomycin
Azithromycin
Aztreonam
ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទីក tetracyclines ៖
Doxycycline
Streptomycin
Clarithromycin
Amoxicillin
អង់ទីប៊ីយ៉ូទីកខាងក្រោមនេះ ស្ថិតក្នុងក្រុម aminoglycosides លើកលែងតែ ៖
Gentamycin
Streptomycin
Clindamycin
Neomycin
ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងស្រឡាយនៃ nitrobenzene ៖
Clindamycin
Streptomycin
Azithromycin
Chloramphenicol
ចូរជ្រើសរើសឱសថដែលស្ថិតនៅក្នុងក្រុម glycopeptides ៖
Vancomycin
Lincomycin
Neomycin
Carbenicillin
អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគជញ្ជាំងកោសិកាបាក់តេរី គឺ ៖
អង់ទីប៊ីយ៉ូទីក Beta-lactam
Tetracyclines
Aminoglycosides
Macrolides
អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគ RNA របស់បាក់តេរី គឺ ៖
Erythromycin
Rifampin
Chloramphenicol
Imipinem
អង់ទីប៊ីយ៉ូទីក ដែលទៅកែបែ្រភាពជ្រាបនៃភ្នាសកោសិកា គឺ ៖
Glycopeptides
Polymyxins
Tetracyclines
Cephalosporins
ខាងក្រោមនេះជា អង់ទីប៊ីយ៉ូទីក ដែលរារាំងការសំយោគប្រូតេអ៊ីនក្នុងកោសិកា បាក់តេរី លើកលែងតែ ៖
Macrolides
Aminoglycosides
Glycopeptides
Tetracyclines
ជីវសំយោគនៃ Penicillins មានឥទិ្ធពលប្រឆាំងនឹង ៖
Gram-positive និង gram–negative cocci, Corynebacterium diphtheria, Spirochetes, Clostridium gangrene
Corynebacterium diphtheria, mycobacteries
Gram-positive cocci, Viruses
Gram-negative cocci, Rickettsia, ការបង្ករោគដោយពួកផ្សិត
តើឱសថខាងក្រោមមួយណា ដែលធន់នឹងជាតិអាស៊ីតរបស់ក្រពះ ?
Penicillin G
Penicillin V
Carbenicillin
Procaine penicillin
តើឱសថខាងក្រោមមួយណា ដែលធន់នឹងអង់ស៊ីម penicillinase ?
Oxacillin
Amoxicillin
Bicillin-5
Penicillin G
"ខាងក្រោមនេះ ជាឱសថដែលមានឥទ្ធិពលយូរ លើកលែងតែ៖ "
Penicillin G
Procaine penicillin
Bicillin-1
Bicillin-5
យន្តការនៃឥទិ្ធពល antibacterial/ antibactérien របស់ penicillins គឺ ៖
រារាំងការធ្វើ transpeptidation ក្នុងជញ្ជាំងកោសិកាបាក់តេរី
រារាំងអង់ស៊ីម beta-lactamase របស់បាក់តេរី
ជំរុញសកម្មភាព endogenous proteases/ proteases endogènes ដែលទៅបំផ្លាញជញ្ជាំងកោសិកាបាក់តេរី
ជំរុញសកម្មភាព endogenous phospholipases/ phospholipases endogènes ដែលនាំឲ្យមានការប្រែប្រួលភាពជ្រាបរបស់ភ្នាសកោសិកា
ចូរជ្រើសរើស Beta-lactamase inhibitor/ inhibiteur des bêta-lactamases សម្រាប់ប្រើផ្គូបជាមួយ penicillins ៖
Clavulanic acid/ acide clavulanique
Sulbactam
Tazobactam
ចម្លើយ A,B,C
Cephalosporines គឺជាថ្នាំដែលគេជ្រើសយកមកព្យាបាល ៖
ការបង្ករោគដោយពពួកមេរោគ Gram(-)
"ការបង្ករោគដោយពពួកមេរោគ Gram(+) "
ការបង្ករោគដោយពពួកមេរោគ Gram(-) និង Gram(+) ក្នុងករណីប្រើ penicillins គ្មានប្រសិទ្ធភាព
ការបង្ករោគដោយពពួក bacteroides តែប៉ុណ្ណោះ
ឱសថខាងក្រោមសុទ្ធតែជា អង់ទីប៊ីយ៉ូទីក ដែលសិ្ថតនៅក្នុងក្រុម macrolides លើកលែងតែ ៖
Erythromycin
Clarithromycin
Lincomycin
Roxythromycin
Tetracyclins មានផលរំខាន (unwanted effects/effets indésirables) ដូចតទៅ ៖
រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន, phototoxicity/ phototoxicité
ពុលថ្លើម, ឥទ្ធិពល anti-anabolic / anti-anabolique
ឆ្មេញលូតលាស់មិនល្អ (Dental hypoplasia/hypoplasie dentaire) និង ខូចទ្រង់ទ្រាយឆ្អឹង (Bone deformities/ déformations des os)
ចម្លើយ A,B,C
ចូរជ្រើសរើសឱសថដែលសិ្ថតក្នុងក្រុម អង់ទីប៊ីយ៉ូទីក aminoglycosides ៖
Erythromycin
Gentamycin
Vancomycin
Polymycin
Aminoglycosides មានឥទ្ធិពលមិនចង់បានដូចតទៅ ៖
Pancytopenia/ pantocytopénie
ពុលថ្លើម (hépatotoxicity/hépatotoxicité)
ខូចត្រចៀក (ototoxicity/ototoxicité), ពុល nephron (néphrotoxicity/néphrotoxicité)
រលាកភ្នាសស្តើងនៅក្រពះ និងពោះវៀន
Chloramphenicol មានផលរំខាន ដូចតទៅ ៖
ពុល nephron (néphrotoxicity/néphrotoxicité)
Pentocytopenia/ pantocytopénie
ពុលថ្លើម (hépatotoxicity/hépatotoxicité)
ខូចត្រចៀក (ototoxicity/ototoxicité)
ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Lincozamides ៖
មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ (broad spectrum/spectre large) និងមានឥទ្ធិពលសម្លាប់បាក់តេរី
មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram negative cocci
មានដែនសកម្មភាពប្រឆាំងនឹងមេរោគទូលាយ និងមានឥទ្ធិពលរារាំងការរីកលូតលាស់របស់បាក់តេរី
មានឥទ្ធិពលចម្បងលើមេរោគ anaerobic ពពួក Gram positive cocci
តើមួយណាជាផលរំខានរបស់ Lincozamides ?
ពុល nephron (néphrotoxicity/néphrotoxicité)
ធ្វើអោយកើតមហារីក
Pseudomembranous colitis/ colite pseudomembraneuse
ការរោលរាល (irritation) ដល់សរីរាង្គរបស់ប្រព័ន្ធផ្លូវដង្ហើម
ចូរជ្រើសរើសលក្ខណៈសម្គាល់របស់ Vancomycin ៖
វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកានិងមានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram negative
វាជា glycopeptide ដែលផ្លាស់ប្តូរភាពជ្រាបរបស់ភ្នាសកោសិកាហើយមាន សកម្មភាពប្រឆាំងពពួកបាក់តេរី anaerobic/ anaérobiques
វាជាអង់ទីប៊ីយ៉ូទីក beta lactam ដែលរារាំងការសំយោគជញ្ជាំងកោសិកាហើយមានសកម្មភាពប្រឆាំងតែពពួក Pseudomonas aeruginosa
វាជា glycopeptide ដែលរារាំងការសំយោគជញ្ជាំងកោសិកា ហើយ មានសកម្មភាពប្រឆាំងតែពពួកបាក់តេរី Gram positive
តើមួយណាជាឥទ្ធិពលមិនចង់បានរបស់ Vancomycin ?
Pseudomembranous coplitis/ colite pseudomembraneuse
ពុលថ្លើម
Red neck syndrome/ syndrome de l’homme rouge និងរលាកសរសៃវ៉ែន(phlebitis/phlébite)
ចម្លើយ A,B,C
តើឱសថខាងក្រោមណាមួយ ដែលត្រូវបានគេប្រើសំរាប់ព្យាបាលការបង្ករោគជាលក្ខណៈ systemic and deep/ systémique et profonde ដោយពពួកផ្សិត?
Co-trimoxazol
Griseofulvin
Amphotericin B
Nitrofungin
តើឱសថខាងក្រោមមួយណា ដែលត្រូវបានគេប្រើសំរាប់ព្យាបាលជំងឺស្បែក ដែលបង្កដោយមេរោគផ្សិត?
Nystatin
Griseofulvin
Amphotericin B
Vancomycin
តើឱសថខាងក្រោមមួយណា ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺ Candidiasis/ candidose ?
Griseofulvin
Nitrofungin
Myconazol
Streptomycin
ឱសថប្រឆាំងនឹងមេរោគផ្សិតខាងក្រោមនេះសុទ្ធតែជា អង់ទីប៊ីយ៉ូទីក លើកលែងតែ៖
Amphotericin B
Nystatin
Myconazol
Griseofulvin
យន្តការសកម្មភាពរបស់ Amphotericin B គឺ៖
រារាំងការសំយោគជញ្ជាំងកោសិកា
រារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត
រារាំងការសំយោគ DNA
កែប្រែការជ្រាបរបស់ភ្នាសកោសិកា
ពពួក Azoles មានឥទ្ធិពលប្រឆាំងនឹងមេរោគផ្សិតដោយសារ ៖
ការរារាំងការសំយោគជញ្ជាំងកោសិកា
ការរារាំងការសំយោគប្រូតេអ៊ីនរបស់មេរោគផ្សិត
ការបន្ថយការសំយោគ ergosterol
ការរារាំងការសំយោគ DNA
តើឱសថខាងក្រោមមួយណា ដែលកែប្រែការជ្រាបនៃភ្នាសកោសិការបស់ពពួក Candida?
Amphotericin B
Ketoconazole
Nystatin
Terbinafine
Amphotericin B មានផលរំខាន ដូចខាងក្រោម ៖
ជំងឺសរសៃប្រសាទ
ខ្សោយតម្រងនោម, ជំងឺស្លេកស្លាំង
ជំងឺឡើងសម្ពាធឈាម, ជំងឺបេះដូងលោតមិនទៀងទាត់
ពុលដល់ខួរឆ្អឹង
ចូរជ្រើសរើសឱសថដែលស្ថិតក្នុងក្រុម អង់ទីប៊ីយ៉ូទីក ដែលមានរចនាសម្ព័ន្ធជាPolyene ៖
Nystatin
Ketoconazole
Griseofulvin
ចម្លើយ A,B,C
លក្ខណៈនៃ Amphotericin B មានដូចខាងក្រោមនេះ លើកលែងតែ៖
ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺផ្សិតក្នុងចរន្តឈាម (systemic mycosis/mycose systémique)
មានការស្រូបយឺតពីប្រព័ន្ធរំលាយអាហារ
មិនមានការពុល nephron (nephrotoxicity/néphrotoxicité)
មានឥទ្ធិពលលើការជ្រាបនៃភ្នាសកោសិការបស់ផ្សិត
Sulfonamides មានប្រសិទ្ធិភាពប្រឆាំងទៅនឹង ៖
បាក់តេរី និង Chlamydia
Actinomyces
Protozoa/ protozoaires
ចម្លើយ A,B,C
យន្តការនៃឥទ្ធិពលប្រឆាំងនឹងបាក់តេរីរបស់ Sulfonamides គឺ៖
រារាំងអង់ស៊ីម dihydropteroate reductase
រារាំងអង់ស៊ីម dihydropteroate synthase
រារាំងអង់ស៊ីម cyclooxygenase
ជំរុញសកម្មភាពអង់ស៊ីម DNA gyrase
ការរួមបញ្ចូលគ្នា Sulfonamides ជាមួយ Trimethoprim គឺ៖
បន្ថយឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides
បង្កើនសកម្មភាពប្រឆាំងមេរោគ
បន្ថយសកម្មភាពប្រឆាំងមេរោគ
បង្កើនការបញ្ចេញចោល Sulfonamides
អនុភាពរបស់ Sulfonamides ត្រូរបានបន្ថយក្នុងករណីប្រើប្រាស់ជាមួយ ៖
ថ្នាំបញ្ចុះជាតិស្ករ ប្រភេទលេប
ថ្នាំស្ពឹក ដែលជាស្រឡាយនៃ Para-aminobenzoic acid
ថ្នាំស្ពឹក ដែលជាស្រឡាយនៃ benzoic acid
ថ្នាំបំបាត់ការឈឺចាប់ ប្រភេទមិនញៀន
មធ្យោបាយខាងក្រោមមួយណា ចាំបាច់ក្នុងការបង្ការការកករ (precipitation) នៃ Sulfonamides និងក្រាមក្នុងទឹកនោម (cristalluria/cristallurie) ៖
ផឹកភេសជ្ជៈដែលមាន pH អាស៊ីត
ផឹកភេសជ្ជៈដែលមាន pH បាស
ផឹកភេសជ្ជៈដែលមានជាតិប្រៃ
តមភេសជ្ជៈ
Sulfonamides មានឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) ចំពោះប្រព័ន្ធឈាមដូចខាងក្រោមនេះ ៖
ជំងឺស្លេកស្លាំង ដែលបណ្តាលមកពីការបែកគ្រាប់ឈាម
ចំនូនប្លាកែតថយចុះ
Granulocyte ថយចុះ
ចម្លើយ A,B,C
យន្ដការសកម្មភាពរបស់ Trimethoprim គឺ៖
រារាំងអង់ស៊ីម cyclooxygenase
រារាំងអង់ស៊ីម dihydrofolate reductase
រារាំងអង់ស៊ីម dihydropteroate synthase
រារាំងអង់ស៊ីម DNA gyrase
តើមួយណាជាឥទ្ធិពលមិនចង់បាន (unwanted effects/effets indésirables) របស់ Sulfonamides ?
វិបត្តិដំណើរការផលិតគោលិកាឈាម និងប្លាកែត
ក្រាមក្នុងទឹកនោម (cristalluria/cristallurie)
ចង្អោរ ក្អួត និងរាក
ចម្លើយ A,B,C
តើឱសថមួយណាខាងក្រោម ដែលមានប្រសិទ្ធភាពប្រឆាំងតែជាមួយ mycobacteria/ mycobactéries ?
Isoniazid
Streptomycin
Rifampin/ rifampicine
Kanamycin
តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីមួយ (first line/première ligne) ?
PAS
Isoniazid
Kanamycin
Pyrazinamide
តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជាជម្រើសទីពីរ (second line/deuxième ligne) ?
Isoniazid
PAS
Rifampin/ rifampicine
Streptomycin
តើឱសថប្រឆាំង mycobacteria/ mycobactéries មួយណាដែលជា hydrazide នៃ isonicotinic acid/ acide nicotinique ?
Rifampin/ rifampicine
Isoniazid
Ethambutol
Pyrazinamide
យន្ដការសកម្មភាពរបស់ Isoniazid គឺ៖
រារាំងការសំយោគប្រូតេអ៊ីន
រារាំងការសំយោគ mycolic acid/ acide mycolique
រារាំងការសំយោគ RNA
រារាំងការសំយោគ ADP
យន្តការសកម្មភាពរបស់ Rifampin/ Rifampicine គឺ៖
រារាំងការសំយោគ mycolic acid/ acide mycolique
រារាំងការសំយោគ DNA dependent RNA polymerase
រារាំងអង់ស៊ីម topoisomerase II
រារាំងការសំយោគ cAMP
យន្តការសកម្មភាពរបស់ Cycloserine គឺ៖
រារាំងការសំយោគ mycolic acid/ acide mycolique
រារាំងការសំយោគ RNA
រារាំងការសំយោគជញ្ជាំងកោសិកា
រារាំងការសំយោគ pyridoxalphosphate
យន្តការសកម្មភាពរបស់ streptomycin គឺ៖
រារាំងការសំយោគជញ្ជាំងកោសិកា
រារាំងការសំយោគ ប្រូតេអ៊ីន
រារាំងការសំយោគ RNA និង DNA
រារាំងការជ្រាបរបស់ភ្នាសកោសិកា
ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Rifampin / rifampicine គឺ៖
វិលមុខ ឈឺក្បាល
ជ្រុះសក់
Flu-like syndrome/ syndrome pseudo-grippal, tubular necrosis/ nécrose tubulaire
ពុលថ្លើម
ឥទ្ធិពលដែលមិនចង់បាន (unwanted effects/effets indésirable) របស់ Isoniazid គឺ៖
ពុលដល់បេះដូង
ពុលដល់ថ្លើម ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy / névropathie périphérique)
ជ្រុះសក់
ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire)
ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ Ethambutol គឺ៖
ពុលដល់បេះដូង
ពុលដល់ប្រព័ន្ធការពាររាងកាយ (immunity system/système immunitaire)
retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte)
ពុលដល់ថ្លើម
ឥទ្ធិពលដែលមិនចង់បាន(unwanted effects/effets indésirable) របស់ streptomycin គឺ
ពុលដល់បេះដូង
ពុលដល់ថ្លើម
retrobulbar neuritis/ nevrite rétrobulbaire ព្រមទាំងការមើលមិនឃើញពណ៌ ក្រហម បៃតង (red-green color blindness/cécité des couleurs rouge-verte)
ខូចត្រចៀក ពុល nephron
យន្តការសកម្មភាពរបស់អាស៊ីត aminosalicylic គឺ៖
រារាំងការសំយោគ អាស៊ីត Mycolic
រារាំងការសំយោគ folate
រារាំង DNA dependent RNA polymerase
រារាំងអង់ស៊ីម DNA gyrase
ឱសថ antimycobacterial/ antimycobactériens ខាងក្រោម មានឥទ្ធិពលសម្លាប់បាក់តេរី លើកលែងតែ៖
Pyrazinamide
Streptomycin
Rifampin/ rifampicine
Isoniazid
ការព្យាបាលជំងឺរបេងដោយការរួមបញ្ចូលឱសថច្រើនមុខ ត្រូវបានប្រើសម្រាប់៖
បន្ថយភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ
បង្កើនភាពធន់ (resistance) របស់ Mycobacterium ទៅនឹងឱសថ
បន្ថយសកម្មភាពប្រឆាំងនឹងមេរោគ
បន្ថយ Biotranformation របស់ឱសថប្រឆាំងនឹង Mycobacteria/ mycobacterie
ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial /antibactérien) ដែលជាស្រឡាយរបស់ Nitrofurane ៖
Nitrofurantoin
Trimethoprim
Ciprofloxacin
Nystatin
ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Nitro-imidazole ៖
Clavulanic acid
Metronidazole
Nitrofurantoin
Doxycycline
ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Quinolone ៖
Nitrofurantoin
Nalidixic acid
Streptomycin
Metronidazole
ចូរជ្រើសរើសឱសថប្រឆាំងនឹងបាក់តេរី (Antibacterial/antibactérien) ដែលជាស្រឡាយនៃ Fluroquinolone គឺ៖
Chloramphenicol
Nitrofurantoin
Nalidixic acid
Ciprofloxacin
ជំងឺដែលកបនឹង Nitrofuranes គឺ៖
ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ
ជំងឺផ្លូវនោម និងផ្លូវអាហារ ដែលបង្កដោយមេរោគ
ជំងឺស្វាយ
ជំងឺរបេងសួត
ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ nitrofuranes ៖
ចង្អោរ ក្អួត
ប្រតិកម្ម allergic
ភាពស្លេកស្លាំងបណ្ដាលមកពីការបែកគ្រាប់ឈាម (hemolytic anemia / anemie hemolytique)
ចម្លើយ A,B,C
ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ Metronidazole ៖
ចង្អោរ, ក្អួត, រាក, រលាកមាត់ (stomatitis/stomatite)
សម្ពាធឈាមកើនឡើង
វិបត្តិដំណើរឈាមរត់នៅបរិវេណ (peripheral blood circulation / circulation sanguine peripherique)
ចម្លើយ A,B,C
យន្តការសកម្មភាពរបស់ fluoroquinolone គឺ ៖
រារាំងអង់ស៊ីម phospholipase C
រារាំងអង់ស៊ីម DNA gyrase
រារាំងការសំយោគកោសិកាបាក់តេរី
កែប្រែការជ្រាបនៃភ្នាសកោសិកា
Fluoroquinolones មានសកម្មភាពប្រឆាំងទៅនឹង ៖
មេរោគ Gram negative តែប៉ុណ្ណោះ
Mycoplasmas និង Chlamydia
មេរោគ Gram positive តែប៉ុណ្ណោះ
មេរោគ Gram-negative and positive ជាច្រើន រួមទាំង Mycoplasmas និងChlamydia
ចូរជ្រើសរើសឥទ្ធិពលមិនចង់បាន (unwanted effects/effets indesirables) របស់ fluoroquinolones ៖
ការស្រមើស្រមៃ (hallucination)
ឈឺក្បាល, វិលមុខ, ដេកមិនលក់
សម្ពាធឈាមកើនឡើង
ពុលដល់ប្រពន្ធ័ការពាររាងកាយ (immunity system/syteme immunitaire)
ឱសថ fluoroquinolones កបនឹង ៖
ជំងឺផ្លូវនោមដែលបង្កដោយមេរោគ
ជម្ងឺរាកបណ្តាលមកពីបាក់តេរី
ជំងឺផ្លូវនោម និងផ្លូវដង្ហើមដែលបង្កដោយមេរោគ
ជំងឺផ្លូវដង្ហើមដែលបង្កដោយមេរោគ
ឱសថជម្រើសសម្រាប់ព្យាបាល ជម្ងឺស្វាយ គឺ ៖
Gentamycin
Penicillin
Chloramphenicol
Doxycycline
ចូរជ្រើសរើសឱសថសម្រាប់បង្ការនិងព្យាបាលជម្ងឺគ្រុនចាញ់ ៖
Chloroquine
Quinidine
Quinine
Sulfonamides
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួកអាមីប ៖
Nitrofurantoin
Iodoquinol
Pyrazinamide
Mefloquine
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺដែលបណ្តាលមកពីពពួក Trichomonas:
Metronidazole
Suramin
Pyrimethamine
Tetracycline
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ Toxoplasmosis/ toxoplasmose ៖
Chloroquine
Tetracyclin
Suramin
Pyrimethamine
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺ balantidiasis/ balantidiose ៖
Azitromycin
Tetracycline
Quinine
Trimethoprim
ចូរជ្រើសរើសឱសថ សម្រាប់ព្យាបាលជម្ងឺ leishmaniasis/ leishmaniose ៖
Pyrimethamine
Albendazole
Sodium stibogluconate
Tinidazole
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជម្ងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ 8-aminoquinoline ៖
Doxycycline
Quinidine
Primaquine
Chloroquine
ខាងក្រោមនេះ សុទ្ធតែជាឱសថព្យាបាលជម្ងឺគ្រុនចាញ់ដែលជាស្រឡាយនៃ 4-quinoline លើកលែងតែ ៖
Chloroquine
Mefloquine
Primaquine
Amodiaquine
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដែលជាស្រឡាយនៃ pyrimidine ៖
Mefloquine
Pyrimethamine
Quinidine
Chloroquine
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ trypanosomosis / trypanosomose ៖
Melarsoprol
Metronidazole
Tetracycline
Quinidine
ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពល gametocidal / gametocytocide ៖
Mefloquine
Primaquine
Doxycycline
Sulfonamides
ឱសថព្យាបាលជំងឺគ្រុនចាញ់ខាងក្រោមមានឥទ្ធិពលទៅលើ Schizonts ក្នុងឈាម លើកលែងតែ ៖
Mefloquine
Chloroquine
Primaquine
Quinidine
ចូរជ្រើសរើសឱសថព្យាបាលជំងឺគ្រុនចាញ់ ដែលមានឥទ្ធិពលទៅលើ tissue schizonts/ schizontes tissulaires ៖
Mefloquine
Chloroquine
Quinidine
Primaquine
ចូរជ្រើសរើសក្រុម អង់ទីប៊ីយូទីក ដែលមានឥទ្ធិពលព្យាបាលជំងឺគ្រុនចាញ់ ៖
Aminoglycosides
Tetracyclins
Carbapenems
Penicillins
ចូរជ្រើសរើសឱសថសម្លាប់អាមីប ដែលប្រើសម្រាប់ព្យាបាលទម្រង់គ្មានរោគសញ្ញានៃជំងឺ ពោះវៀន ដែលបង្កឡើងដោយអាមីប ៖
Chloroquine
Diloxanide
Emetine
Doxycylcline
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅពោះវៀន ៖
Metronidazole និង Diloxanide
Diloxanide និង Streptomycin
Diloxanide និង Iodoquinol
Emetine និង Metronidazole
ចូរជ្រើសរើសឱសថសំរាប់ព្យាបាលជំងឺ Amebiasis/ amibiase នៅថ្លើម ៖
Diloxanide ឬ iodoquinol
Tetracycline ឬ doxycycline
Metronidazole ឬ emetine
Erythromycin ឬ azitromycin
ចូរជ្រើសរើសឱសថដែលសម្លាប់អាមីបនៅក្នុងពោះវៀន (Luminal amoebicide / amoebicide luminal) ៖
Metronidazole
Emetine
Doxycycline
Diloxanide
ចូរជ្រើសរើសឱសថដែលប្រើសម្រាប់ព្យាបាល Extra luminal amebiasis/ amibiase extra luminale ៖
Iodoquinol
Metronidazole
Diloxanide
Tetracycline
ចូរជ្រើសរើសឱសថដែលទប់ស្កាត់ការបញ្ជូន Acetylcholine នៅចំណុចប្រសព្វ myoneural របស់ព្រូន (helminthes) ៖
Levamisole
Mebendazole
Piperazine
Niclosamide
ចូរជ្រើសយកឱសថដែលជាស្រឡាយ ឬ ដេរីវេនៃ salicylamide ៖
Praziquantel
Piperazine
Mebendazole
Niclosamide
ចូរជ្រើសរើសឱសថដែលរារាំងការធ្វើ oxidative phosphorylation/ phosphorylation oxidative នៅក្នុងប្រភេទព្រូនមួយចំនួន ៖
Niclosamide
Piperazine
Praziquantel
Mebendazole
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺ neurocysticercosis/ neurocysticercose ៖
Praziquantel
Pyrentel
Piperazine
Bithionol
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឹបង្កដោយពពួក nematodes ៖
Niclosamide
Praziquantel
Bithionol
Pyrentel
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestodes ៖
Piperazine
Pyrentel
Praziquantel
Ivermectin
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កឡើងដោយពពួក trematode ៖
Bithionol
Ivenmectin
Pyrantel
Metronidazole
ចូរជ្រើសរើសឱសថដែលជាស្រឡាយ ឬ ដេរីវេរបស់ Benzimidazole ៖
Praziquantel
Mebendazole
Suramin
Pyrantel
តើឱសថមួយណាដែលមានដែនសកម្មភាព (spectrum) ទូលំទូលាយសម្រាប់ព្យាបាលជំងឺបង្កដោយពពួក cestode, trematode និង taenia solium ៖
Piperazine
Ivermectine
Praziquantel
Pyrantel
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយ ascaris lumbricoides និង enterobius vermicularis ៖
Bithionol
Pyrantel
Prazuquantel
Suramin
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក strongyloides ៖
Niclosamide
Praziquantel
Bithionol
Ivermectin
ចូរជ្រើសរើសឱសថសម្រាប់ព្យាបាលជំងឺបង្កដោយពពួក echinococcus ៖
Suramin
Mebendazole or Albendazole
Piperazine
Iodoquinol
ឱសថប្រឆាំងនឹងវិរុសខាងក្រោមនេះ សុទ្ធតែជាសារធាតុស្រដៀងទៅនឹង nucleosides លើកលែងតែ៖
Acyclovir
Zidovudine
Saquinavir
Didanozine
តើឱសថមួយណាជាដេរីវេ ឬ ស្រឡាយនៃ adamantane ?
Didanozine
Rimantadine
Gancyclovir
Foscarnet
តើឱសថមួយណាជាស្រឡាយរបស់ pyrophosphate ?
Foscarnet
Zidovubine
Vidarabine
Acyclorvir
តើឱសថមួយណារារាំងការសំយោគ DNA របស់វីរុស ?
Interferon
Saquinavir
Amantadine
Acyclovir
តើឱសថមួយណាដែលរារាំង uncoating/ décapsidation នៃ RNA របស់វីរុស ?
Vidarabine
Rimantadin
Acyclovir
Didanozine
តើឱសថមួយណារារាំងអង់ស៊ីម reverse transcriptase/ transcriptase inverse របស់ វីរុស?
Zidovudine
Vidarabine
Rimantadin
Gancyclovir
តើឱសថមួយណារារាំងអង់ស៊ីម proteases របស់វីរុស ?
Rimantadin
Acyclovir
Saquinavir
Zalcitabine
តើឱសថមួយណាជាជម្រើសសម្រាប់ព្យាបាលជំងឺដែលបង្កដោយវីរុស herpes និង cytomegalovirus ?
Saquinavir
Interferon alfa
Didanozine
Acyclovir
តើឱសថមួយណារារាំងអង់ស៊ីម nonnucleoside reverse transcriptase/ transcriptase inverse non nucléosidique ?
Zidovudine
Vidarabine
Nevirapine
Gancyclovir
ឱសថប្រឆាំងវីរុសខាងក្រោមសុទ្ធតែជា antiretroviral/ antirétroviraux លើកលែងតែ៖
Acyclovir
Zidovudine
Zalcitabine
Didanozine
តើឱសថមួយណា ដែលត្រូវបានប្រើសម្រាប់បង្ការ ជំងឺផ្ដាសាយប្រភេទA ៖
Acyclovir
Rimantadine
Saquinavir
Foscarnet
តើឱសថម្រាប់ព្យាបាលជំងឺឆ្លង HIV មួយណាដែលជាដេរីវេ ឬ ស្រឡាយនៃ nucleosides ?
Acyclovir
Zidovudine
Gancyclovir
Trifluridine
តើឱសថប្រឆាំងនឹងវីរុសមួយណាជា endogenous proteins/ protéines endogènes ?
Amantadine
Saquinavir
Interferon alfa
Pencyclovir
តើឱសថប្រឆាំងនឹងវីរុសមួយណាដែលជា nucleoside revers transcriptase inhibitors / inhibiteur de la transcriptase inverse nucléosidique ?
Didanosine
Gancyclovir
Nevirapine
Vidarabine
ឱសថប្រឆាំងនឹងវីរុសខាងក្រោម សុទ្ធតែជាឱសថព្យាបាលជំងឺផ្ដាសាយ (anti-influenza) លើកលែងតែ៖
Acyclovir
Amantadine
Interferons
Rimantadine
ចូរជ្រើសរើសផលរំខានរបស់ zidovudine ៖
ស្រមើស្រមៃ, វិលមុខ
ស្លេកស្លាំង, ចំនួន neutrophil ថយចុះ, ចង្អោរ, ដេកមិនលក់
សម្ពាធឈាមកើនឡើង, ក្អួត
ជំងឺសរសៃប្រសាទបរិវេណ (peripheral neuropathy/neuropathie périphérique)
ចូរជ្រើសរើសផលរំខានរបស់ acyclovir ប្រើតាមសរសៃវ៉ែន ៖
ខ្សោយតម្រងនោម ញ័រ រវើរវាយ (delirium/délire)
កន្ទួលក្រហម រាក ចង្អោរ
ឈឺសរសៃប្រសាទ ឈឺពោះ
ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ ដេកមិនលក់
ចូរជ្រើសរើសឱសថដែលអាចធ្វើអោយឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy / neuropathie périphérique) និងដំបៅមាត់ ៖
Acyclovir
Zalcitabine
Zidovudine
Saquinavir
ចូរជ្រើសរើសផលរំខានរបស់ didanozine ៖
ការស្រមើស្រមៃ វិលមុខ ដេកមិនលក់
ភាពស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ
សម្ពាធឈាមកើនឡើង ក្អួត រាក
ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង រាក និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie)
ចូរជ្រើសរើសផលរំខានរបស់ indinavir ៖
សម្ពាធឈាមថយចុះ ក្អួត វិលមុខ
គ្រួសក្នុងតំរងនោម ចង្អោរ ពុលថ្លើម
ឈឺសរសៃប្រសាទនៅជាយ (peripheral neuropathy/neuropathie périphérique) រលាកលំពែង និងកំហាប់អាស៊ីតអ៊ុយរីចនៅក្នុងឈាមកើនឡើង (hyperuricemia/hyperuricémie)
ស្លេកស្លាំង ចំនួនneutrophilថយចុះ ចង្អោរ
ចូរជ្រើសរើសឱសថខាងក្រោម ណាមួយដែលបណ្តាលឲ្យមាន ចង្អោរ រាក ឈឺពោះ និង រលាកច្រមុះ ៖
Acyclovir
Zalcitabine
Zidovudine
Saquinavir
ឥទ្ធិពលខាងក្រោមសុទ្ធសឹងជាគុណវិបត្តិនៃឱសថប្រឆាំងនឹងជំងឺមហារីក លើកលែងតែ៖
មានភាពជម្រើសតិច សម្រាប់កោសិកាមហារីក
មុខងារខួរឆ្អឹងធ្លាក់ចុះ
ការលូតលាស់នៃសរសៃឈាមថ្មីធ្លាក់ចុះ (depression of angiogenesis / dépression de l’angiogenèse)
ប្រព័ន្ធសុំានឹងជំងឺធ្លាក់ចុះ
ការប្រើថ្នាំប្រឆាំងនឹងជំងឺមហារីកដោយការផ្សំចូលគ្នាបានត្រឹមត្រូវ គឺដើម្បី ៖
ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការខុសៗគ្នា
ផ្តល់ប្រសិទ្ធិភាពកើន(synergism/synergie) ដែលបានមកពីការប្រើរួមបញ្ចូល គ្នានៃឱសថប្រឆាំងនឹងរោគមហារីក ដែលមានយន្តការដូចៗគ្នា
ផ្តល់ការភ្ញោចដល់ប្រព័ន្ធសុំានឹងជំងឺ
ផ្តល់ការភ្ញោចដល់ការរីកដុះដាលនៃកោសិកា
ចូរជ្រើសរើស ថ្នាំប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ chloroethylamine ៖
Methotrexate
Cisplatine
Cyclophosphamide
Carmustine
ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេឬ ស្រឡាយនៃ ethylenimine ៖
Mercaptopurine
Thiotepa
Chlorambucil
Procarbazine
ចូរជ្រើសរើសក្រុមឱសថជាអរម៉ូន ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមហារីក ៖
Mineralocorticoid និង glucocorticoid
Glucocorticoid និង gonadal hormone/ hormones sexuelles
Gonadal hormone/ hormones sexuelles និង somatotropine
Insuline
ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ក្រុម Alkylating agent/ agent alkylant ដែលជាដេរីវេ ឬ ស្រឡាយនៃ alkylosulfonate ៖
Fluorouracil
Carboplatin
Viblastine
Busulfan
ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីក ដែលមានប្រភពពីរុក្ខជាតិ ៖
Dactinomycin
Vincristine
Methotrexate
Procarbazine
យន្តការសកម្មភាពរបស់ក្រុម alkylating agent/ agent alkylant គឺ ៖
បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធប្រូតេអ៊ីន
បង្កើតអីយ៉ុង កាបូញ៉ូម (carbonium ion) ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធ DNA
ជា structural antagonism ប្រឆាំងនឹង purine និង pyrimindine
រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA
"ចូរជ្រើសរើសឱសថប្រឆាំងនឹងជំងឺមហារីកដែលជា antagonist របស់ pyrimidine ៖ "
Fluorouracil
Mercaptopurine
Thioguanine
Methotrexate
Methotrexate គឺជា ៖
antagonist របស់ purine
antagonist របស់អាស៊ីត folic
អង់ទីប៊ីយ៉ូទីក
alkylating agent/ agent alkylant
ចូរជ្រើសរើសឱសថ អង់ទីប៊ីយ៉ូទីក សម្រាប់ការព្យាបាលជំងឺមហារីកដោយ សារធាតុគីមី ៖
Cytarabine
Doxorubicine
Gentamycine
Etoposide
Fluorouracil ស្ថិតក្នុងក្រុម ៖
អង់ទីប៊ីយ៉ូទីក
antimetabolite
អាល់កាឡូអ៊ីតនៃរុក្ខជាតិ
កត្តាបង្កើនការលូតលាស់របស់ខួរឆ្អឹង (bone marrow growth factor/facteur de croissance de la moelle osseuse)
ចូរជ្រើសរើសយន្តការសកម្មភាពនៃឱសថប្រឆាំងនឹងជំងឺមហារីក ដែលជា អាល់កាឡូអ៊ីតនៃរុក្ខជាតិ ៖
រារាំងការសំយោគ RNA អាស្រ័យទៅនឹង DNA
Cross-linking of DNA/ réticulation de l’ AND
បញ្ឈប់មីតូសនៅដំណាក់កាលមេតាផាស (metaphase)
រារាំងអង់ស៊ីម aromatase ដោយមិនជម្រើស
ការហាមប្រើជាទូទៅ សម្រាប់ឱសថប្រឆាំងនឹងជំងឺមហារីក គឺ ៖
មុខងារខួរឆ្អឹងធ្លាក់ចុះ
ការបង្ករោគស្រួចស្រាវ
ការខ្សោយថ្លើម និង/ឬ តំរងនោមកម្រិតធ្ងន់
ចម្លើយ A,B,C
យន្តការសកម្មភាពរបស់ methotrexate គឺ៖
រារាំងសកម្មភាពរបស់ dihydrofolate reductase
ជំរុញការញែកមុខងាររបស់កោសិកា
catabolic depletion/ déplétion catabolique របស់ asparagine នៅក្នុងសេរ៉ូម
ចម្លើយ A,B,C
ចូរជ្រើសយកឱសថប្រឆាំងនឹងជំងឺមហារីកដែលជា លោហអសរីរាង្គសាំញ៉ាំ inorganic metal complexes/ complexes métalliques inorganiques ៖
decarbazine
Cisplatin
Methotrexate
Vincristine
ចូរជ្រើសយក indication របស់ estrogenes នៅក្នុង oncological practice/ pratique oncologique ៖
មហារីកគ្រាប់ឈាមស
មហារីក prostate
មហារីក edometrium/ endomètre
ដុំពកខួរក្បាល
ឱសថខាងក្រោមនេះសុទ្ធតែជាស្រឡាយ ឬដេរីវេនៃ nitrosoureas លើកលែងតែ៖
Carmustine
Vincristine
Lomustine
Semustine
ចូរជ្រើសយកក្រុមឱសថ ដែលត្រូវបានប្រើជាឱសថជំនួសក្នុងការព្យាបាលជំងឺមហារីក ៖
Cytoprotectors/ cytoprotecteurs
Bone marrow growth factors/ facteurs de croissance de la moelle osseuse
Antimetastatic agent/ agent antimétastasique
ចម្លើយ A,B,C
ចូរជ្រើសយកក្រុមឱសថដែលរារាំង estrogen ៖
Leuprolide
Tamoxifen
Flutamide
Anastrozole
ចូរជ្រើសយកឱសថ anti-androgen ៖
Flutamide
Aminogluthetimide
Tamoxifen
Testosterone
ចូរជ្រើសយកឱសថដែលរារាំងអង់ស៊ីម aromatase ៖
Octreotide
Anastrozole
Flutamide
Tamoxifen
ចូរជ្រើសយកឱសថដែលស្ថិតក្នុងក្រុម agonists របស់ gonadotropine-releasing hormone/ hormone libérant la gonadotropine ៖
Leuprolide
Tamoxifen
Flutamide
Anastrozole
0
{"name":"II. ការព្យាបាលដោយប្រើឱសថ: អង់ទីប៊ីយ៉ូទិក", "url":"https://www.quiz-maker.com/Q0UHFP1","txt":"\"ពាក្យ អង់ទីប៊ីយ៉ូទិក មានន័យថា៖ \", \"គោលការណ៍ទូទៅនៃការព្យាបាលជំងឺបង្កដោយមេរោគគឺ៖ \", រយៈពេលអប្បបរមានៃការព្យាបាលដោយឱសថ Antibacterial\/ antibactérienគឺ:","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
Powered by: Quiz Maker