Dr. Arun PrakPhay - Chirurgie 07/ 01/ 2017
2 បុរសអាយុ៧៨ឆ្នាំម្នាក់មានប្រវត្តិជម្ងឺសរសៃឈាមបេះដូង( coronary artery disease)និងមានរោគក្លនលូនតែមិនទាន់មានសញ្ញាគ្រោះថ្នាក់នៅឡើយ (asymptomatic reducible inguinal hernia) ចង់វះកាត់រៀបចំឡើងវិញ ( requests an elective hernia repair). តើអ្នកត្រូវពន្យល់យ៉ាងដូចម្តេចដើម្បីអោយគាត់យល់ព្រមពន្យាការវះកាត់របស់គាត់?
A "សរសៃឈាមបេះដូងចៀសវាងការវះកាត់បីខែដំបូង វះកាត់ Coronary artery bypass យ៉ាងតិច បីខែ/ (Coronary artery bypass surgery 3 mo earlier)"
B មានប្រវត្តិជក់បារី (A history of cigarette smoking)
C កសរសៃវ៉ែនជូហ្គូឡា (Jugular venous distension)
D លើសឈាម (Hypertension)
E លើសខ្លាញ់ក្នុងឈាម (Hyperlipidemia)
3 ក្រោយការវះកាត់បើកពោះ (celiotomy), ជាធម្មតារយៈពេលប៉ុន្មាន ចលនាក្រពះពោះវៀនត្រលប់មកធម្មតាវិញ?
A ក្រពះក្រោយ៤ម៉ោង ពោះវៀនតូចក្រោយ២៤ម៉ោង និងពោះវៀនធំក្រោយការលេបអាហារលើកដំបូង។
B ក្រពះក្រោយ២៤ម៉ោង ពោះវៀនតូចក្រោយ៤ម៉ោង និងពោះវៀនធំក្រោយ៣ថ្ងៃ
C ក្រពះក្រោយ៣ថ្ងៃ ពោះវៀនតូចក្រោយ៣ថ្ងៃនិងពោះវៀនធំក្រោយ៣ថ្ងៃ
D ក្រពះក្រោយ២៤ម៉ោង ពោះវៀនតូចក្រោយ២៤ម៉ោង និងពោះវៀនធំក្រោយ២៤ម៉ោង
E ក្រពះក្រោយ៤ម៉ោង ពោះវៀនតូចក្រោយវះកាត់រួចភ្លាម និងពោះវៀនធំក្រោយ២៤ម៉ោង
4 តើប្រភេទវះកាត់មួយណាដែលអាចជួយបន្តជីវិតអ្នកជម្ងឺអេដស៏បានយូរជាងគេ?
A កាត់អណ្តើកដើម្បី AIDS-related idiopathic thrombocytopenic purpura
B ការវះកាត់ពោះវៀនធំដើម្បីបើកផ្លូវអោយវីរុសស៊ីតូមេហ្គាឡូបង្ករោគ (Colonic resection for perforation secondary to cytomegalovirus infection)
C កាត់ថង់ប្រម៉ាត់ដើម្បីព្យាបាលការរលាកថង់ប្រម៉ាត់
D ចោះបំពង់ខ្យល់ដាក់ ventilator-dependent ចំពោះអ្នកជម្ងឺពិបាកដកដង្ហើម
E កាត់ក្រពះចំពោះអ្នកជម្ងឺហូរឈាមក្រពះដោយសារ lymphoma ឬ Kaposi’s sarcoma
5 អ្នកជម្ងឺក្រឹនថ្លើមម្នាក់ដែលមានបញ្ហាឈាមកកដោយសារការសំយោគរបស់ថ្លើមមិនដំណើរការ អ្នកជម្ងឺត្រូវកាត់ថង់ប្រម៉ាត់ជាបន្ទាន់។ដើម្បីបង្ការការហូរឈាមពេលវះ គេមានផែនការបញ្ចូលប្លាស្មាស្រស់ ( fresh frozen plasma)។ តើល្អបំផុតគេគួរអនុវត្តន៌ក្នុងពេលណា?
A ពេលថ្ងៃមុនថ្ងៃវះកាត់ (The day before surgery)
B ពេលយប់មុនការវះកាត់ (The night before surgery)
C ក្នុងពេលរោបចំវះកាត់វះកាត់ (On call to surgery)
D ក្នុងពេលវះកាត់ (Intraoperatively)
E ក្នុងបន្ទប់សម្រាកក្រោយវះកាត់ (In the recovery room)
6 "អ្នកជម្ងឺបុរសអាយុ៥៥ឆ្នាំមានសុខភាពធម្មតាម្នាក់ ក្រោយវះកាត់ថ្លើមមួយផ្នែកបាន៣ថ្ងៃ គេសង្កេតឃើញ មានឈាមលាយប្លាស្មាហូរចេញពីមុខរបួសវះ។ មុខរបួសវះចង្អូរកណ្តាលលើផ្ចឹតប្រវែង១០សង្ទីម៉ែត្រ ដាច់ចេញពីគ្នា ( upper midline abdominal fascia) ល្អបំផុតតើគ្រូពេទ្យគួរធ្វើអ្វី? "
A កាត់ថ្នរចេញនិងបិទមុខរបួសដោយស្បៃស្តេរីលសើម
B ចាប់ផ្តើមប្រើអង់ទីប៊ីយ៉ូទិកតាមសរសៃវ៉ែន
C ចងរឹតពោះរបៀប Scultetus
D ដេរមុខរបួសឡើងវិញនៅបន្ទប់វះកាត់
E សម្រាកលើគ្រែ (Bed rest)
7 ក្រោយកាត់មហារីកពោះវៀនស៊ីកម៉ា (sigmoid colectomy)៥ថ្ងៃ មុខរបួសវះដាច់ចេញពីគ្នានិងមានលេចចេញឈាមលាយប្លាស្មាជាច្រើន។ ពិនិត្យមុខរបួស ដាច់ចេញពីគ្នាយ៉ាងខ្លាំង។ ការព្យាបាលបន្ត ល្អបំផុតគេគួរធ្វើអ្វី?
A បើកទូលាយមុខរបួសដើម្បីបង្ហូរកាកសំណល់ចេញពីមុខរបួស
B យកសារធាតុរាវទៅបណ្តុះមេរោគនិងក្រោយមានលទ្ធផលប្រើអង់ទីប៊ីយ៉ូទិកសមស្រប
C ប្រើបង់បិទភ្ជឹតគែមមុខរបួសឡើងវិញដោយប្រុងប្រយ័ត្ន
D បញ្ជូនត្រលប់ទៅបន្ទប់វះកាត់ភ្លាម
E អនុវត្តការចងរឹតពោះរបៀប Scultetus binder
8 រោគសញ្ញានិងចង្កោមរោគសញ្ញានៃការបែកគ្រាប់ឈាមដោយសារប្រតិកម្មការបញ្ចូលឈាមគឺ?
A ឡើងកម្តៅ (Hypothermia) ខ្លួនឡើងត្រជាក់ខ្លាំង
B សម្ពាធឈាមកើនខ្ពស់ (Hypertension)
C ទឹកនោមច្រើន (Polyuria)
D ហូរឈាមខុសធម្មតា (Abnormal bleeding)
E ស្រកៀរស្បែកតំបន់បញ្ចូលឈាម (Hypesthesia at the transfusion site)
9 គ្រូពេទ្យវះកាត់គួរផ្តោតការយកចិត្តទុកដាក់លើតេស្តណាអំពីតួនាទីឈាមកក ចំពោះអ្នកជម្ងឺដែលបានប្រើថ្នាំ ប្រឆាំង រលាកឬថ្នាំបន្ថយការឈឺចាប់?
A APTT
B PT
C រយៈពេលរឹបទីឡាស (Reptilase time)
D រយៈពេលឈាមហូរ (Bleeding time)
E រយៈពេលត្រុមប៊ីន (Thrombin time)
10 សារធាតុបន្សាបដំបូងបង្អស់ ក្រោយពេលវះកាត់គឺ៖
A សារធាតុជាសាខានៃអាមីណូអាស៊ីត
B សារធាតុមិនមែនជាសាខានៃអាមីណូអាស៊ីត
C កេតូន (Ketone)
D គ្លីកូសែន (Glycogen)
E គ្លុយកូស (Glucose)
11 ការធ្វើរោគវិន្និច្ឆ័យតាមរយៈឧបករណ៌ឆ្លុះកាត់ជញ្ជាំងពោះ ( laparoscopy) តើគេមិនអនុវត្តចំពោះអ្នកជម្ងឺណា?
A អ្នកជម្ងឺដែលហើមតឹងក្រោយរបួសបញ្ឆឹតពោះដោយគ្រាប់កាំភ្លើង
B អ្នកជម្ងឺមានស្ថេរភាពក្រោយរបួសដោយរបួសចាក់នៅជញ្ជាំងទ្រូងផ្នែកខាងក្រោម
C អ្នកជម្ងឺដែលមានដុំពកសាច់នៅក្បាលលំពែង
D ស្រ្តីវ័យក្មេងដែលមានការឈឺចាប់នៅអាងត្រគាកនិងមានគ្រុនក្តៅ
E អ្នកជម្ងឺមនុស្សចាស់កំពុងនៅក្នុងបន្ទប់សង្រ្គោះដោយសង្ស័យខ្វះឈាមចិញ្ចឹមនៅពោះវៀន(intestinal ischemia)
12 ស្រ្តីអាយុ២៣ឆ្នាំក្រោយវះកាត់ក្រពេញទីរ៉ូអ៊ីតទាំងមូលដោយសារកាស៊ីណូម៉ា (carcinoma)ក្រពេញ ទីរ៉ូអ៊ីត។ ក្រោយវះកាត់បានពីរថ្ងៃ គាត់ចាប់ផ្តើមត្អូញថាមានអារម្មណ៍ចាក់ស្កៀបនៅដៃទាំងពីរ។ គាត់មានសភាពរសាប់រសល់យ៉ាងខ្លាំងហើយក្រោយមកត្អូញរមួលក្រពើ។ ការព្យាបាលត្រូវចាប់ ផ្តើមយ៉ាងដូចម្តេច?
A 10 mL ម៉ាញ៉េស្យូមស៊ុលហ្វាត 10% ចាក់តាមសរសៃ
B វីតាមីនដេ (D) លេប
C 100 µg Synthroid លេប
D បន្តបញ្ចូលតាមសរសៃកាល់ស្យូមគ្លុយកូណាត (Calcium Gluconate)
E កាល់ស្យូមគ្លុយកូណាតលេប (calcium gluconate)
13 កង្វះកាល់ស្យូមក្នុងឈាមជាការរួមផ្សំជាមួយ៖ (Hypocalcemia is associated with)
A អាស៊ីតដូសស៊ីស (Acidosis)
B ECG: ចន្លោះ QT ខ្លី (Shortened QT interval)
C កំរិត ម៉ាញ៉េស្យូមក្នុងឈាមចុះទាប (Hypomagnesemia)
D ក្រហាយសាច់ដុំបេះដូង (Myocardial irritability)
E កំរិតប្រូតេអ៊ីនក្នុងឈាមកើនខ្ពស់ (Hyperproteinemia)
14 សារធាតុរាវក្នុងរាងកាយដែលមានអេឡិចត្រលីត (Na+, K+, C1−) ដូចក្នុងរីនជើរឡាក់តាតគឺ៖
A ទឹកមាត់ (Saliva)
B សារធាតុរាវនៅក្នុងពោះវៀនតូច (Contents of small intestine)
C សារធាតុរាវនៅក្នុងពោះវៀនធំខាងស្តាំ (Contents of right colon)
D សារធាតុរាវបញ្ចេញដោយលំពែង (Pancreatic secretions)
E សារធាតុរាវបញ្ចេញដោយក្រពះឬរសក្រពះ (Gastric juice)
15 សូលុយស្យុងពីរដែលត្រូវបានគេប្រើញឹកញាប់ដើម្បីរក្សាតុល្យភាពសារធាតុរាវនិងអេឡើចត្រូលីត ក្នុងការព្យាបាលអ្នកជម្ងឺក្រោយវះកាត់គឺដិចស្រ្តូ៥%ក្នុងសូដ្យូមក្លរីដ 0.9% (5% dextrose in 0.9% sodium chloride) និង សូលុយស្យុងឡាក់តាតរីនជើរ ( lactated Ringer’s solution) តើលក្ខណៈខាងក្រោមនេះមួយណាត្រឹមត្រូវសំដៅលើ 5% dextrose in 0.9% saline ?
A វាមានផ្ទុកអ៊ីយ៉ុងសូដ្យូមដូចជាមួយប្លាស្មាដែរ
B វាអាចផ្តល់ក្នុងបរិមាណដ៏ច្រើនដោយមិនប៉ះពាល់ធ្ងន់ធ្ងរដល់តុល្យភាពអាស៊ីត-បាស
C វាជាមានសម្ពាធអូស្មូទិក (អាសាវ័ណ) ដូចគ្នាជាមួយប្លាស្មា
D វាមាន pH ស្មើនឹង 7.4 (It has a pH of 7.4)
E វាអាចពង្រាវអាស៊ីតដូស (It may cause a dilutional acidosis)
16 "សូលុយស្យុងពីរដែលត្រូវបានគេប្រើញឹកញាប់ដើម្បីរក្សាតុល្យភាពសារធាតុរាវនិងអេឡើចត្រូលីត ក្នុងការព្យាបាលអ្នកជម្ងឺក្រោយវះកាត់គឺដិចស្រ្តូ៥%ក្នុងសូដ្យូមក្លរីដ 0.9% (5% dextrose in 0.9% sodium chloride) និង សូលុយស្យុងឡាក់តាតរីនជើរ ( lactated Ringer’s solution) លក្ខណៈខាងក្រោមមួយណាត្រឹមត្រូវ សំដៅលើសូលុយស្យុងឡាក់តាតរីនជើរ ? "
A វាមានផ្ទុកអ៊ីយ៉ុងសូដ្យូមខ្ពស់ជាងប្លាស្មា
B "វាសមស្របបំផុតក្នុងការជំនួសការបាត់បង់សារធាតុរាវតាមបំពង់សុងក្រពះដាក់ តាមច្រមុះ"
C វាមានសម្ពាធអូស្មូទិកដូចជាមួយនឹងប្លាស្មា
D វាមានpH ទាបជាង7.0
E វាអាចធ្វើអោយមានមេតាបូលីសអាស៊ីតដូសយ៉ាងខ្លាំង
17 រោគសញ្ញានិងចង្កោមរោគសញ្ញាដំបូងដែលកើតមានជាមួយជម្ងឺ sepsis គឺ៖
A ដង្ហើមអាស៊ីតដូស៊ីស (Respiratory acidosis)
B បរិមាណឈាមបញ្ចេញពីបេះដូងទាប (Decreased cardiac output)
C កំរិតជាតិស្ករក្នុងឈាមទាប (Hypoglycemia)
D អុកស៊ីសែនក្នុង អាទែរនិងវ៉ែនមានការខុសគ្នាកាន់តែខ្លាំងឡើង
E សរសៃឈាមក្រោមស្បែករីក
18 ជ្រើសរើសសមាសធាតុ (គិតជា meq/L)នៅក្នុងផ្លូវរំលាយអាហារដែលមានសមាសភាពអ៊ីយ៉ុងត្រឹមត្រូវ (ក្នុងទឹកមាត់) (ជ្រើសរើសយករូបមន្តមួយ)
A Na=140 , K=5 , C1=104 , HCO3=30
B Na=140 , K=5 , C1=75 , HCO3=115
C Na=60 , K=10 , C1=130 , HCO3=0
D Na=10 , K=26 , C1=10 , HCO3=30
E Na=60 , K=30 , C1=40 , HCO3=50
19 ជ្រើសរើសសមាសធាតុ (គិតជាmeq/L)នៅក្នុងផ្លូវរំលាយអាហារដែលមានសមាសភាពអ៊ីយ៉ុងត្រឹមត្រូវ (ក្នុងរសក្រពះ) (ជ្រើសរើសយករូបមន្តមួយ)
A Na=140 , K=5 , C1=104 , HCO3=30
B Na=140 , K=5 , C1=75 , HCO3=115
C Na=60 , K=10 , C1=130 , HCO3=0
D Na=10 , K=26 , C1=10 , HCO3=30
E Na=60 , K=30 , C1=40 , HCO3=50
20 (ជ្រើសរើសយករូបមន្តមួយ) (ក្នុងពោះវៀនតូច) (ជ្រើសរើសយករូបមន្តមួយ)
A Na=140 , K=5 , C1=104 , HCO3=30
B Na=140 , K=5 , C1=75 , HCO3=115
C Na=60 , K=10 , C1=130 , HCO3=0
D Na=10 , K=26 , C1=10 , HCO3=30
E Na=60 , K=30 , C1=40 , HCO3=50
21 មូលហេតុសរីរវិទ្យានៃការខ្វះអុកស៊ីសែនក្នុងឈាមមួយណាជួបប្រទះញឹកញាប់ជាងគេ?
A ខ្យល់ដង្ហើមទាប (Hypoventilation)
B ការជ្រាបអុកស៊ីសែនចូលកូនថង់សួតមិនពេញលេញ
C ជម្រាបខ្យល់ដង្ហើមមិនស្មើគ្នា (Ventilation-perfusion inequality)
D មានលេចធ្លាយក្នុងសួត (Pulmonary shunt flow)
E កើនកំរិតគោលិកាក្រហម 2,3-diphosphoglycerate (2,3-DPT)
22 "ជាទូទៅដើម្បីអនុត្តន៍ការវះកាត់មួយ គេត្រូវផ្គត់ផ្គង់ដង្ហើមយ៉ាងដូចម្តេច? (Generally accepted indications for mechanical ventilatory support include)"
A សំពាធ O2ទាបជាង70 kPa និង PCO2 ខ្ពស់ជាង50 kPa ធៀបនឹងបរិយាកាសក្នុងបន្ទប់
B សម្ពាធ O2 រវាងកូនថង់សួតនិងអាទែរ ខុស គ្នា 150 kPa ពេលដកដង្ហើមជាមួយ O2100%
C សមត្ថភាព (ចំណុះ) ជីវិត40–60 mL/kg (Vital capacity of 40–60 mL/kg)
D អត្រាសង្វាក់ដង្ហើមលើសពី៣៥ដងក្នុងមួយនាទី
E អត្រានៃចំនួន dead spacetidal (VD/VT)ទាបជាង 0.6
23 ប្រតិកម្មបែកគ្រាប់ឈាមដោយសារការបញ្ចូលឈាមមិនត្រូវគ្នា ការព្យាបាលត្រឹមត្រូវបំផុតគឺ៖
A ជម្រុញការបញ្ចេញទឹកនោមដោយប្រើម៉ានីតុល៥០% ចំនួន 250 ml
B ព្យាបាលការគ្មានទឹកនោមដោយសារធាតុរាវនិងប៉ូតាស្យូម
C ធ្វើអោយកំរិតអាស៊ីតទឹកនោមខ្ពស់ដើម្បីបង្ការកកអេម៉ូក្លូប៊ីនក្នុងបំពង់តម្រងនោម
D ដកវត្ថុក្រៅរាងកាយ (foreign bodies) ចេញ, ដូចជា Foley catheters, ដែលជាមូលហេតុធ្វើអោយមានផលវិបាកហូរឈាម
E បញ្ឈប់ការបញ្ចូលឈាមជាបន្ទាន់។
24 តើគេត្រូវរួមផ្សំប្រភេទថ្នាំស្ពឹកតាមផ្លូវដង្ហើមមួយណា ដើម្បីកបង្កើនប្រសិទ្ធភាពថ្នាំសណ្តំទូទៅ តាមផ្លូវដង្ហើម?
A Diethyl ether
B Nitrous oxide
C Halothane
D Methoxyflurane
E Trichloroethylene
25 ដូប៉ាមីន (Dopamine) ជាថ្នាំ ដែលត្រូវបានគេប្រើប្រាស់ញឹកញាប់ចំពោះអ្នកជម្ងឺធ្ងន់ធ្ងរព្រោះ?
A នៅកំរិតខ្ពស់វាបង្កើនលំហូរឈាមនៅ សរីរាង្គខាងក្នុង
B "នៅកំរិតខ្ពស់បង្កើនលំហូរក្នុងសរសៃឈាមបេះដូងកូរ៉ូណែរ (coronary flow)"
C នៅកំរិតទាបវាបន្ថយល្បឿនសង្វាក់បេះដូង
D នៅកំរិទាបវាធ្វើអោយភាពយឺតនៃសរសៃឈាមបរិមណ្ឌលថយចុះ
E វារារាំងការរំដោះចេញនូវកាតេកូបាឡាមីន( catecholamine)
26 យន្តការបំពេញ(ប៉ះប៉ូវ)ក្នុងពេលមានការហូរឈាមស្រួចស្រាវគឺ ?
A បន្ថយលំហូរឈាមក្នុងសរសៃឈាមបេះដូងនិងខួរក្បាល
B បន្ថយការកន្រ្តាក់សាច់ដុំបេះដូង
C ពង្រីកសរសៃឈាមក្នុងតម្រងនោមនិងសរីរៈខាងក្នុង
D បង្កើនល្បឿនសង្វាក់ដង្ហើម (Increased respiratory rate)
E បន្ថយការស្រូបយកសូដ្យូមនៅតម្រងនោម (Decreased renal sodium resorption)
27 យុវតីអាយុ១៨ឆ្នាំម្នាក់ឡើងកន្ទាលត្រអាកនិងពិបាកដកដង្ហើមក្រោយចាក់ថ្នាំប៉េនីស៊ីលីន។ សម្ពាធឈាម 120/60 mm Hg សង្វាក់បេះដូង 155 beats/min, និងសង្វាក់ដង្ហើម 30 breaths/min។ ការព្យាបាលគឺ៖
A បញ្ចូលអុកស៊ីសែន (Intubation)
B ថ្នាំ Epinephrine
C ថ្នាំ Beta blockers
D ថ្នាំ Iodine
E បញ្ចូលសារធាតុរាវ (Fluid challenge)
28 កំណកឈាម ក្នុងពេលបញ្ចូលឈាម មានការរួមផ្សំជាមួយ ៖ ( During blood transfusion, clotting of transfused blood is associated with)
A ការមិនចុះសម្រុងរវាងក្រុមឈាម ABO (ABO incompatibility)
B ការមិនចុះសម្រុងនៃក្រុមឈាមដែលមានចំនួនតិច (Minor blood group incompatibility)
C ការមិនចុះសម្រុងនៃប្រភេទឈាម Rh (Rh incompatibility)
D ការបញ្ចូលឆ្លងកាត់ Ringer’s lactate (Transfusion through Ringer’s lactate)
E ការបញ្ចូលឆ្លងកាត់ ដិចស្រ្តូ៥%និងទឹក (Transfusion through 5% dextrose and water)
29 ក្នងចំណោមអ្នកជម្ងឺសម្រាកក្នុងបន្ទប់សង្រ្គោះបន្ទាន់ ត្រូវទទួលរបបអាហារអោយបានត្រឹមត្រូវ តើអ្វីជាភស្តុតាងបញ្ជាក់អំពីភាពត្រឹមត្រូវនៃរបបអាហារ?
A កំរិតបញ្ចេញនីត្រូសែនតាមទឹកនោម (Urinary nitrogen excretion levels)
B កំរិតប្រូតេអ៊ីនសរុបក្នុងសេរ៉ូម (Total serum protein level)
C កំរិតអាល់ប៊ុយមីនក្នុងសេរ៉ូម (Serum albumin level)
D កំរិតបញ្ចូល transferrin ក្នុងសេរ៉ូម Serum transferrin levels
E ផលចែកនៃដង្ហើម (Respiratory quotient)
30 គ្រោះថ្នាក់នៃការបូមរសក្រពះដោយសារកាដឺទែរចូលទៅក្នុងផ្លូវដង្ហើម ការព្យាបាលដំបូងត្រូវធ្វើអ្វី?
A បញ្ចូលទុយោក្នុងបំពង់ខ្យល់ និងការបូមស្លេស (Tracheal intubation and suctioning)
B ព្យាបាលដោយស្តេរ៉ូអ៊ីត( Steroids)
C ចិញ្ចឹមអាហារដោយសារធាតុរាវតាមសរសៃវ៉ែន (Intravenous fluid bolus)
D ចោះនៅគ្រីកូទីរ័យ (Cricothyroidotomy)
E សំពាធវិជ្ជមានខ្យល់ដង្ហើមចេញខ្ពស់ (High positive end expiratory pressure)
31 "នៅក្នុងការអនុវត្តន៍ចោះបំពង់ខ្យល់ អ្វីដែលជាអត្ថិភាព? (In performing a tracheostomy, authorities agree that)"
A សាច់ដុំ strap អាចត្រូវបំបែកពីគ្នា (The strap muscles should be divided)
B ចង្កេះក្រពេញទីរូអ៊ីតមិនត្រូវបានប៉ះពាល់ (The thyroid isthmus should be preserved)
C បំពង់ខ្យល់គួរចោះនៅកង់ទី២ ឬទី៣
D ផ្លូវចោះគឺត្រូវកាត់ទទឹង (Only horizontal incisions should be used)
E ចោះបំពង់ខ្យល់ត្រឹមត្រូវគឺគេច្រើនចោះនៅគ្រីកូទីរ័យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់
32 "សម្ពាធឈាមវ៉ែនសង់ត្រាល់ អាចធ្លាក់ទាបដោយសារ៖ Central venous pressure (CVP) may be decreased by "
A ស្ទះសរសៃឈាមក្នុងសួត (Pulmonary embolism)
B កើនបរិមាណឈាម (Hypervolemia)
C សម្ពាធខ្យល់ដង្ហើមវិជ្ជមាន (Positive-pressure ventilation)
D ខ្យល់ចូលក្នុងសួត (Pneumothorax)
E Sepsis ដោយសារពពួកមេរោគក្រាមអវិជ្ជមាន (Gram-negative sepsis)
33 "ការស្វិតសាច់ដុំនៅប្រអប់ដៃ អាចបណ្តាលមកពីរបួសសរសៃប្រសាទណា? (Wasting of the intrinsic muscles of the hand can be expected to follow injury of the)"
A សរសៃប្រសាទយូណា (Ulnar nerve)
B សរសៃប្រសាទរ៉ាដ្យាល់ (Radial nerve)
C សរសៃប្រសាទប្រាស៊ីយ៉ាល់ (Brachial nerve)
D សរសៃប្រសាទអាក់ស៊ីឡារី (Axillary nerve)
E សរសៃប្រសាទតេណានិងអ៊ីប៉ូតេណា (Thenar and hypothenar nerves)
34 សំដៅលើការសះស្បើយរបួស តើលក្ខណៈមួយណាត្រឹមត្រូវ?
A កូឡាជែនទៅដល់ជាអតិបរិមា ប្រហែលជាមួយអាទិត្យក្រោយរបួស
B ម៉ូណូស៊ីតដើរតួនាទីសំខាន់ក្នុងការសះស្បើយរបួសធម្មតា
C ហ្វីប្រូប្លាសលេចមុខក្នុងរបួស ក្នុងចន្លោះ២៤ទៅ៣៦ម៉ាងក្រោយរបួស
D តួនាទីរបស់ម៉ូណូស៊ីតក្នុងការសះស្បើយរបួសគឺ លេបនិងកំទេចមេរោគ
E "អត្ថិភាពនៃការសះស្បើរបួសជាដំបូងគឺជាតួនាទីរបស់សរសៃកូឡា ជែនប្រភេទ១"
35 ក្នុងខណៈដែលអ្នកប្រចាំការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ មានក្មេងប្រុស១២ឆ្នាំម្នាក់មកដល់ ក្នុងសភាពឈឺចាប់ និងរលាកនៅបាតជើងឆ្វេងផ្នែកខាងមុខ( over the ball of his left foot)និងស្នាមក្រហមឆ្នូតលាត សន្ធឹងឡើងលើនៅផ្នែកខាងក្នុងកំភួនជើង។ ក្មេងប្រុសចាំថាបានដករណបឈើពីបាតជើងមុននេះមួយថ្ងៃ។ តើនេះជាការករោគដោយមេរោគណា?
A ក្លូស្ទ្រីដ្យូមពែកហ្វ្រាំងហ្សង់ (Clostridium perfingens)
B ក្លូស្ទ្រីដ្យូមតេតានី (Clostridium tetani)
C ស្តាហ្វីឡូកូក (Staphylococcus)
D អេស្សីរីស្សីយ៉ា (Escherichia coli)
E ស្ត្រឹបតូកូក (Streptococcus)
36 "ការពិពណ៌នាខាងក្រោម មួយណាគឺជាការរបួសបណ្តាសរសៃពួរនៅប្រអប់ដៃ?The true statement regarding tendon injuries in the hand is "
A "សរសៃពួរបត់ម្រាមដៃស្រទាប់រាក់ ច្បាមបញ្ចប់នៅឆ្អឹងម្រាមដៃថ្នាំងទី១ (Flexor digitorum superficially inserts on the distal phalanx) "
B "សរសៃពួរបត់ម្រាមដៃស្រទាប់ជ្រៅ ច្បាមបញ្ចប់នៅឆ្អឹងម្រាមដៃថ្នាំងកណ្តាល (Flexor digitorum profundus inserts on the middle phalanx) "
C "សរសៃពួរបត់ម្រាមដៃស្រទាប់រាក់ កើតចេញពីសាច់ដុំ common muscle belly (The tendons of flexor digitorum superficialis arise from a common muscle belly) "
D លទ្ធផលល្អបំផុតដើម្បីជួសជុលសរសៃពួរបត់ ដែលរបួសនៅក្នុង fibroosseous tunnel (zone 2)
E "ដំណើរការនៃការសះស្បើយរបួសសរសៃពួរគឺការកកើតដុំសាច់សរសៃពួរ (The process of healing a tendon injury involves formation of a tenoma) "
37 ចំពោះករណីខាងក្រោមតើមួយណាដែលចាត់ទុកថាសម្អាតរបួសក្រខ្វក់ (ឆ្លងរោគ) ?
A កាត់ថង់ប្រម៉ាត់ ដោយសារក្រួសប្រម៉ាត់
B ការវះកាត់ជម្ងឺក្លនលូន ដោយការភ្ជឹតភ្ជាប់គ្នា (mesh repair)
C ការវះកាត់ដុំសាច់ដោះ ដោយកាត់សំអាតដុំសាច់ដល់ក្លៀក
D វះកាត់ខ្នែងពោះវៀនដោយសារអាប់សែបិទមុខ
E "របួសដោយសារគ្រាប់កាំភ្លើង ប៉ះពាល់ពោះវៀនតូចនិងពោះវៀន ស៊ីចម៉ា "
38 បុរសអាយុ២៥ឆ្នាំម្នាក់ត្រូវបានបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ ក្រោយរលាកពេលភ្លើងឆេះអាគារ។ គាត់មានអាការៈ ពងទឹកនិងស្បែកឡើងក្រហម នៅមុខ, អវយវៈលើឆ្វេង និងទ្រូង និងរោលដៃស្តាំ។ គាត់ស្ថិតក្នុងអា ការៈឡេះឡះ សម្ពាធឈាមធ្លាក់ចុះ សង្វាក់បេះដូងលឿន។ តើការព្យាបាលដូចចម្លើយខាងក្រោម មួយ ណាត្រឹមត្រូវ?
A មិនគួរប្រើថ្នាំអង់ទីប៊ីយ៉ូទិកនឹងកន្លែង ព្រោះវានឹងជួយជម្រុញអោយការលូតលាស់របស់មេរោគដែលប្រឆាំងថ្នាំ
B ចាំបាច់ត្រូវត្រូវចៀរសំអាតជាលិកាមុខនិងដៃរលាកអោយបានរហ័ស
C ការវះសម្លាកគួរ អនុវត្តន៍ តែពេលណាមានរបួសសរសៃប្រសាទធ្ងន់ធ្ងរ
D ចៀរសម្អាតរលាកកំរឹត៣ឬ កំរឹត២ជ្រៅ ជាទូទៅគេអនុវត្តន៍នៅថ្ងៃទី៣ ទៅទី៧ ក្រោយរលាក
E ការប៉ះស្បែកចំរៀកក្រាស គួរត្រូវបានគេអនុវត្តភ្លាមលើសម្លាកកំរឹតបី ក្នុងគោលបំណងបង្ការ បាត់បង់ជាតិទឹក
39 បុរសអាយុ២៥ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ក្រោយរលាកពេលភ្លើងឆេះអាគារ។ គាត់មានអាការៈ ពងទឹកនិងស្បែកឡើងក្រហម នៅមុខ, អវយវៈលើឆ្វេង និងទ្រូង ខ្លោចដៃស្តាំ។ គាត់ស្ថិតក្នុងអា ការៈឡេះឡះ សម្ពាធឈាមធ្លាក់ចុះ សង្វាក់បេះដូងលឿន។ តើលក្ខណៈខាងក្រោមមួយណាត្រឹមត្រូវចំពោះអ្នកជម្ងឺរលាកខាងលើនេះ?
A ប្រើថ្នាំប៉េនីស៊ីលីនកម្រឹតខ្ពស់ដើម្បីបង្ការទុកមុន
B ចាក់ថ្នាំបង្ការតេតាណូសគឺមិនចាំបាច់ទេបើសិនជាអ្នកជម្ងឺបានចាក់ថ្នាំបង្ការមុននេះបីឆ្នាំ
C ផ្ទៃរលាកនេះមានប្រមាណ៦០%នៃផ្ទៃសរុបដងខ្លួនដោយប្រើច្បាប់លេខ៩
D អាំងឌីកាទ័រសមស្របបំផុតសម្រាប់ការបង្រ្គប់ជាតិទឹកគឺអត្រានៃសង្វាក់បេះដូង
E គួរបញ្ចូលទុយយោដកដង្ហើមភ្លាមដើម្បីការពារផ្លូវដង្ហើម និងដកដង្ហើមដោយអុកស៊ីសែន
40 តើលក្ខណៈខាងក្រោមមួយណាត្រឹមត្រូវចំពោះ carpal tunnel syndrome ?
A វាកម្រកើតមានឡើងក្រោយការប៉ះទង្គិចណាស់
B វាអាចកើតមានឡើងនៅលើអ្នកមានផ្ទៃពោះ
C វាច្រើនជាមូលហេតុដែលធ្វើអោយស្ពឹកក្រោយការដើរជាច្រើនម៉ោង
D វាច្រើនរួមផ្សំជាមួយ ជម្ងឺសរសៃឈាម (It is often associated with vascular compromise)
E ការព្យាបាលដោយការវះកាត់គឺដើម្បីរំដោះ extensor retinaculum
41 ការព្យាបាល leukoplakia នៅក្នុងមាត់គឺ៖
A គ្រប់របួសទាំងឡាយត្រូវកាត់ចេញ តាមរយៈ ឧបករណ៍ឆ្លុះ biopsy.
B ប្រើអង់ទីប៊ីយ៉ូទិកនឹងកន្លែង (Application of topical antibiotics)
C ព្យាបាលដោយកាំរស្មីក្នុងកម្រឹតទាប (Low-dose radiation therapy)
D ជ្រើសរើសធ្មេញដាក់អោយសមស្រប (Ascertaining that dentures fit properly)
E ព្យាបាលនឹងកន្លែងដោយសារធាតុគីមី
42 សំដៅលើការចុះខ្សោយក្រពេញ adrenal cortical តើការពិពណ៌នាខាងក្រោម មួយណាត្រឹមត្រូវ?
A ជាការព្យាបាលដោយស្តេរ៉ូអ៊ីតគឺមិនមានប្រសិទ្ធភាព
B ជាធម្មតាវាជាផលវិបាកនៃការរាលដាលនៃមហារីកពីកន្លែងផ្សេង ដូចជាសួត ឬដោះ ទៅកាន់ ក្រពេញអាដ្រេណាល់
C ការចុះខ្សោយក្រពេញ adrenal រ៉ាំរ៉ៃ (ជំងឺ Addison) អ្នកជំងឺមុនវះកាត់ អាចដឹងតាមរយៈសញ្ញាមួយចំនួន៖ ជាតិស្ករក្នុងឈាមខ្ពស់ សូដ្យូមមក្នុងឈាមខ្ពស់ និងប៉ូតាស្យូមក្នុងឈាមទាប (hyperglycemia, hypernatremia, and hypokalemia)
D ការស្លាប់ដោយមិនបានព្យាបាលជំងឺចុះខ្សោយក្រពេញអាដ្រេណាល់រ៉ាំរ៉ៃ អាចកើតឡើងក្នុងពេលវះកាត់
E មូលហេតុញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ន គឺករោគដោយសារ របេងរ៉េស៊ីស្តង់ថ្នាំ
43 ស្រ្តីអាយុ៣៥ឆ្នាំម្នាក់បានពិនិត្យដោះដោយម៉ាមូក្រាមលើកទីមួយ។ តើរូបភាពម៉ាម៉ូក្រាហ្វិកដែលគេទទួលបានបែបណា ទើបតម្រូវអោយធ្វើប៊ីយ៉ូបស៊ីបន្តទៀត?
A ដុំពកក្នុងដោះមានអង្កត់ផ្ចឹតធំជាង២មីល្លីម៉ែត្រ
B ចង្កោមដុំពកតូចៗក្នុងដោះមានចំនួនស្មើឬលើសពី៥ក្នុង១សង្ទីម៉ែត្រការ៉េ
C ជាដុំរឹងមួយដែលអាចបាត់ទៅវិញនៅពេលសង្កត់
D ដុំពកតូចៗមានរាងជាទ្រនាប់ (Saucer-shaped microcalcifications)
E ដុំពកដោះរឹងមិនស្មើសាច់ជាច្រើន (Multiple round well-circumscribed breast densities)
44 រោគវិនិ្នច្ឆ័យ ជំងឺកើនមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត ដោយឯកឯង (primary hyperparathyroidism)?
A សេរ៉ូមអាស៊ីតហ្វូសហ្វាតាសលើសពី 120 IU/L
B សេរ៉ូមអាល់កាលីនលើសពី 120 IU/L
C សេរ៉ូមកាល់ស្យូមលើសពី 11 mg/dL
D កាល់ស្យូមក្នុងទឹកនោមក្រោម 100 mg/day
E កំរិតអ័រម៉ូនប៉ារ៉ាទីរ៉ូអ៊ីតក្រោម 5 pmol/L
45 តើគេផ្តល់សូម៉ាតូស្តាទីន (Somatostatin) នៅក្នុងទម្រង់ការណាមួយ ?
A រារាំង(Inhibition)កោសិកាអាដ្រេណូគ័រទីកាល់
B រារាំង(Inhibition) កោសិកាអាល់ហ្វានៃលំពែង
C ភ្ញោច (Stimulation) កោសិកា antral gastrin ក្រពះ
D រំញោច (Stimulation) ការបញ្ចេញនៃកោសិកាក្នុងផ្នែកដើមពោះវៀនតូច (duodenum)
E ភ្ញោចចលនាផ្លូវរំលាយអាហារ
46 តើការអធិប្បាយខាងក្រោម មួយណាត្រឹមត្រូវ សំដៅលើ Cushing syndrome secondary to adrenal adenoma?
A 40–60% នៃ Cushing syndrome ទាំងអស់ បណ្តាលមកពី Adrenal adenomas
B ជាទូទៅការព្យាបាល lateralizing the tumors មុនវះកាត់ដោយទម្រង់ការគីមីជីវៈ និង កាំរស្មីអ៊ិច មិនទទួលបានជោគជ័យទេ
C ត្រូវធ្វើការត្រួតពិនិត្យក្រពេញអាដ្រេណាល់ទាំងសងខាង
D ចំពោះដុំពកធម្មតា (មិនស្មុគស្មាញ) ការវះកាត់បើកពោះត្រូវបានគេអនុវត្តជាទូទៅ
E ការព្យាបាលក្រោយវះកាត់ ដោយប្រើគ័រទីកូអ៊ីត គឺដើម្បីបង្ការការចុះខ្សោយមុខងារអាដ្រេណាលីន
47 ស្រ្តីអាយុ៤០ឆ្នាំម្នាក់មានដុំគីស១ទៅ២សង្ទីម៉ែត្រនៅក្នុងដោះ ។ មិនឃើញមានហើមកូនកណ្តុរនៅក្លៀក ទេ។ តើគេត្រូវតាមដានអ្វីបន្តទៀត?
A ត្រូវពិនិត្យឡើងវិញភ្លាមក្រោយពេលអស់រដូវ
B ត្រូវកាត់យកដុំគីសទៅពិនិត្យកោសិកាភ្លាម
C ត្រូវបូមយកដុំគីសទៅវិភាគកោសិកា
D ធ្វើហ្ល្វុយអ័រស្កូពី (Fluoroscopically) ដោយប្រើម្ជុលនាំផ្លូវនៅនឹងកន្លែងដើម្បីពិនិត្យកោសិកា
E ថតដោះដោយម៉ាម៉ូក្រាហ្វី និងវាយតម្លៃឡើងវិញក្រោយទទួលបានលទ្ធផល
48 សំដៅលើ papillary carcinoma នៃក្រពេញទីរ៉ូអ៊ីត តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ ជាងគេបំផុត?
A ការរាលដាលទៅសរីរាង្គផ្សេងទៀតមានដោយកម្រ ការរីកធំនៅនឹងកន្លែងគឺលឿន ការស៊ីចូលទៅក្នុងបំពង់ខ្យល់ និង រីកសរសៃឈាមតែងកើតមានជានិច្ច
B ការសង្កត់និងរាលដាលទៅសរីរាង្គផ្សេងទៀតមិនអាចកើតមានឡើយ ដែលបង្កើតជាពាក្យ កាកស៊ីណូម៉ាក្លែងក្លាយ (carcinoma misleading)
C ការរាលដាលចូលទៅក្នុងឆ្អឹង ជួបប្រទះញឹកញាប់ និងក្លាយទៅជាការបំផ្លាញឆ្អឹង ជាពិសេស ឆ្អឹងកង។
D វាច្រើនតែរាលដាលទៅក្នុងកូនកណ្តុរនៅក ទៅឆ្ងាយជាងនេះ និងរាលដាលទៅក្បែរខាង មានដោយកម្រ។
E ការរាលដាលយ៉ាងឆាប់រហ័ស ទៅបណ្តាសរីរាង្គដូចជា៖ថ្លើម សួត និងខួរឆ្អឹង អត្រាអ្នកអាច រស់បាន៥ឆ្នាំ មានប្រហែល១០%។
49 បើសិនជាគេថត CT scanពោះផ្នែកខាងលើ រកឃើញដុំម៉ាស់៣សង្ទីម៉ែត្រនៅក្នុងក្រពេញអាដ្រេណាល់ដោយចៃដន្យ។ តើជំហ៊ានបន្ទាប់នៃការវិភាគនិងការព្យាបាល គេធ្វើអ្វីសមស្របជាងគេ?
A ពិនិត្យបន្ថែម (Observation)
B ធ្វើ ប៊ីយ៉ូបស៊ី តាមស៊ីធីស្កែនដោយម្ជុលនាំផ្លូវ (CT-guided needle biopsy)
C កាត់ដុំម៉ាស់ចេញ (Excision of the mass)
D វាស់ការបញ្ចេញកាតេកូឡាមីនក្នុងទឹកនោម
E ធ្វើតេស្តគ័រទីសុល (Cortisol provocation test)
50 ស្រ្តីម្នាក់បានជួបគ្រោះថ្នាក់ របួសនៅដើមទ្រូង ដោយបុកនឹងចង្កូតរថយន្ត ។ ទាក់ទងនឹងការរលួយជាលិកាខ្លាញ់នៃដោះ ( fat necrosis of the breast) របស់គាត់ តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ?
A ស្ទើរទាំងអស់នៃអ្នកជំងឺ មានប្រវត្តិប៉ះទង្គិច
B របួសជាទូទៅមិនឈឺចាប់ និងរលាយទៅវិញ
C វាជាឪកាស ក្លាយជាមហារីកដោះ
D វាពិបាកក្នុងការបែងចែកអោយដាច់ពី (ឬអោយប្រាកដថា) មហារីកដោះណាស់
E អនុវត្តទម្រង់ការកាត់យកចេញ (Excision exacerbates the process)
51 ការធ្វើរោគវិន្និច្ឆ័យត្រឹមត្រូវបំផុតចំពោះអ្នកជំងឺម្នាក់ដែលមាន៖ លើសឈាម, hypo kalemia និងមានដុំពកខាងលើតម្រងនោមទំហំ៧សង្ទីម៉ែត្រគឺ៖
A Hypernephroma
B Cushing’s disease
C Adrenocortical carcinoma
D Pheochromocytoma
E Carcinoid
52 សំដៅលើជំងឺ Pagetតើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ?
A ជាទូទៅ នឹងក្លាយទៅជាជំងឺ Paget នៃឆ្អឹង។
B មានវត្តមានជាមួយជំងឺត្រអកជុំវិញក្បាលដោះ (nipple-areolar eczematous changes)
C មិនមានហើមកូនកណ្តុរនៅក្លៀកទេព្រោះ វាជាគ្រាន់តែជារោគសញ្ញា intraductal carcinoma នៃប៉ុណ្ណោះ។
D "មានចំនួន១០ទៅ១៥% នៃមហារីកដោះថ្មីត្រូវបានគេធ្វើរោគ វិន្និច្ឆ័យឃើញ"
E ក្នុងពេលដែលមានវត្តមានជាដុំម៉ាស់ ការព្យាបាលដ៏ត្រឹមត្រូវបំផុតគឺវះកាត់ដ៏ទូលាយ១។
53 បុរសអាយុ៤០ឆ្នាំម្នាក់មានប្រវត្តិជំងឺរលាកក្រពះជាយូរមកហើយ ការព្យាបាលដោយថ្នាំមិនបានគាប់ប្រសើឡើងទេ ទើបគាត់ចូលសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កំរិតសេរ៉ូមហ្គាស្រ្តីន កើនឡើងគួរអោយកត់សម្គាល់ ។ តាមរយៈ ការវះបើកពោះឃើញមានដុំម៉ាស់តូចមួយស្ទាបឃើញនៅកន្ទុយលំពែង ។ ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ ទាក់ទងនឹងសភាពអ្នកជំងឺ?
A ហីស្តាមីនឬអាហារប្រូតេអ៊ីននឹងធ្វើអោយកើនការបញ្ចេញអាស៊ីត
B ការចាក់បញ្ចូលសេក្រេទីន អាចទប់ស្កាត់ការបញ្ចេញអាស៊ីត
C ដុំម៉ាស់លំពែងប្រហែលជាទើបចាប់ផ្តើម
D ការកាត់ផ្នែកខាងចុងលំពែង ជាជម្រើសនៃការព្យាបាល
E H2 receptor antagonists មិនបានផលចំណេញអ្វី ពីការព្យាបាលសភាពនេះទេ
54 ផលវិបាកជាទូទៅនៃការកាត់ក្រពេញទីរ៉ូអ៊ីត មានផលវិបាកមួយដែលគួរបង្ការគឺ៖
A របួសសរសៃ recurrent laryngeal nerve
B របួសសរសៃ superior laryngeal nerveC
C ចង្កោមរោគសញ្ញានៃកំរិតកាល់ស្យូមក្នុងឈាមចុះទាប
D ក្រពេញទីរ៉ូអ៊ីតកាន់តែធ្ងន់ធ្ងរឡើង (Thyroid storm)
E ហូរឈាមក្រោយវះកាត់និងកកឈាមក្នុងរបួស
55 ក្រោយការកែតម្រូវអ្នកជំងឺម្នាក់ដែលមានកម្រិតកាល់ស្យូមក្នុងឈាមខ្ពស់ (hypercalcemia) តាម រយៈការបំពេញជាតិទឹក និងបញ្ចុះ ទឹកនោមតិចតួចដោយ (furosemide)តើការព្យាបាលដ៏ត្រឹមត្រូវបំផុតគឺ ?
A ចាក់ដោយស្តេរ៉ូអ៊ីតក្នុងកម្រិតបរិមាណថេរ
B ព្យាបាលដោយកាំរស្មីចំពោះការរាលដាលទៅក្នុងឆ្អឹង
C កាត់៣/៤នៃក្រពេញប៉ារ៉ាទីរ៉ូអ៊ីត
D វះកនិងកាត់អាដេណូមក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (parathyroid adenoma)
E ចៀសវាងត្រូវពន្លឺថ្ងៃ, តម វីតាមីនដេ និង អាហារធ្វើពីផលិតផលទឹកដោះ
56 ស្រ្តីអាយុ៣៦ឆ្នាំម្នាក់ មានដុំម៉ាស់ទំហំ១.៥សង្ទីម៉ែត្រនៅក្រពេញទីរ៉ូអ៊ីតខាងស្តាំ។ ការវិភាគលើសារធាតុដែលបូមចេញមក មានផ្ទុក papillary neoplasm។ លទ្ធផលស្កែនដុំម៉ាស់មានសភាព “ Cold” លទ្ធផលអ៊ុលត្រាសោន មានសភាពរឹង ។ តើការព្យាបាលរបៀបណាដែលមិនគួរអនុវត្តន៍ ?
A កាត់ក្លែបស្តាំក្រពេញទីរ៉ូអ៊ីត
B កាត់ក្រពេញទីរ៉ូអ៊ីតពាក់កណ្តាលចេញ
C កាត់ក្រពេញទីរ៉ូអ៊ីតទាំងស្រុង
D កាត់ក្រពេញទីរ៉ូអ៊ីតទាំងស្រុងព្រមទាំងធ្វើការកាត់ lymph node
E កាត់ក្រពេញទីរ៉ូអ៊ីតដោយ 131I radioactive
57 លក្ខណៈពិតនៃសារធាតុហូរចេញពីក្បាលដោះគឺ ៖
A សារធាតុ ហូរចេញខាប់ឬរាវ អាចជាសារធាតុសរីវិទ្យាធម្មតា
B ការហូរចេញដែលឃើញច្បាស់ជាករណីត្រូវធ្វើប៊ីយ៉ូបស៊ី
C ការហូរឈាមបង្ហាញថាជាជំងឺកាចនៅស្រទាប់ក្រោម
D ការហូរចេញទឹកដោះ (ហ្គាឡាក់តូស) បង្ហាញថាជាជំងឺកាចនៅស្រទាប់ក្រោម
E ការហូរចេញដោយសារជំងឺ គឺច្រើនហូរទាំងសងខាង
58 សំដៅលើ ជំងឺ Cushingនិងចង្កោមរោគសញ្ញា Cushing លក្ខណៈខាងក្រោមនេះតើមួយណាជាលក្ខណៈពិត ?
A ជំងឺ Cushing ស្ទើរតែទាំងអស់ បណ្តាលមកពី ក្រពេញអាដេណូគ័រទីកាល់រីកធំ
B ការផលិត ACTH លើស ជាលក្ខណៈតែមួយគត់នៃចង្កោមរោគសញ្ញា Cushing
C រោគសញ្ញាគ្លីនិកនៃជំងឺ Cushing និងចង្កោមរោគសញ្ញា Cushing គឺដូចគ្នាបេះបិទ
D Neoplasms នៃក្រពេញពីទ្វីទែរក៏ដូចជា អាដ្រេណាល់ ជាមូលហេតុតែមួយគត់នៃ ចង្កោមរោគសញ្ញា Cushing
E ជំងឺ Cushing មិនអាចព្យាបាលជាឡើយ។
59 ស្រ្តីអាយុ៣៤ឆ្នាំម្នាក់ឧស្សាហ៍សន្លប់។ តម្រឹតអាំងស៊ុយលីនសេរ៉ូមរបស់គាត់ ក្នុងពេលនោះកើន ឡើងគួរអោយកត់សម្គាល់។ តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវចំពោះសភាពអ្នកជំងឺនេះ?
A ការរបួសសំខាន់គឺប្រហែលជាកោសិកា α-cell tumor នៃលំពែង
B ជាទូទៅការរបួសគឺច្រើនកន្លែង
C ការរបួសទាំងនេះជាទូទៅគឺកាច (malignant)
D កម្រឹតកាល់ស្យូមក្នុងសេរ៉ូម អាចឡើងខ្ពស់
E គាត់គួរត្រូវត្រួតពិនិត្យបន្ថែមក្រែងមាន pheochromocytoma រួមផ្សំ
60 ជំងឺមហារីកដោះ កើតថ្មី ´៖ The incidence of breast cancer
A មានចំនួនកើនឡើងតាមអាយុ
B មានចំនួនថយចុះតាំងពីឆ្នាំ១៩៤០មក
C មានទំនាក់ទំនងជាមួយនឹងការហូបរបបអាហារខ្លាញ់
D មានទំនាក់ទំនងជាមួយនឹងការផឹកកាហ្វេ
E មានទំនាក់ទំនងជាមួយនឹងការរបបអាហារសំបូរវីតាមីនសេ
61 ដុំសាច់ ( Tumor) មិនអាចស្ទាបឃើញ, មានកូនកណ្តុរជាប់គ្នាពីមួយទៅមួយ, មិនឃើញមានការរាលដាលទៅកន្លែងផ្សេង ។ តាមការពិពណ៌នាគ្លីនិកខាងលើ ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប
A តំណាក់កាល I (Stage I)
B តំណាក់កាល II (Stage II)
C តំណាក់កាល III (Stage III)
D តំណាក់កាល IV (Stage IV)
E កាស៊ីណូម៉ារលាក (Inflammatory carcinoma)
62 ដុំពក៥.០សង្ទីម៉ែត្រ គ្លីនីកមាន កូនកណ្តុរមានចលនានៅរួមខាង(ជាមួយដុំពក) មិនឃើញមានការរាលដាលទៅសរីរាង្គផ្សេងទៀត។ តាមការពិពណ៌នាគ្លីនិកខាងលើ ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប
A តំណាក់កាល I (Stage I)
B តំណាក់កាល II (Stage II)
C តំណាក់កាល III (Stage III)
D តំណាក់កាល IV (Stage IV)
E កាស៊ីណូម៉ារលាក (Inflammatory carcinoma)
63 "ដុំពក២.១សង្ទីម៉ែត្រ គ្លីនីកមិនមានកូនកណ្តុរ មិនឃើញមានការរាលដាលទៅសរីរាង្គផ្សេងទៀត។ តាមការពិពណ៌នាគ្លីនិកខាងដើម ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប ? "
A តំណាក់កាល I (Stage I)
B តំណាក់កាល II (Stage II)
C តំណាក់កាល III (Stage III)
D តំណាក់កាល IV (Stage IV)
E កាស៊ីណូម៉ារលាក (Inflammatory carcinoma)
64 ដុំពកមិនអាចស្ទាបឃើញ តែដោះរីកធំនិងក្រហម ពិនិត្យគ្លីនិកមាន កូនកណ្តុរខាងលើឆ្អឹងដងកាំបិត មានសញ្ញានៃការរាលដាល។ តាមការពិពណ៌នាគ្លីនិកខាងដើម ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប?
A តំណាក់កាល I (Stage I)
B តំណាក់កាល II (Stage II)
C តំណាក់កាល III (Stage III)
D តំណាក់កាល IV (Stage IV)
E កាស៊ីណូម៉ារលាក (Inflammatory carcinoma)
65 "ដុំពក៥.០សង្ទីម៉ែត្រ ពិនិត្យគ្លីនីកមិនមានកូនកណ្តុរ មានការបាក់ឆ្អឹងជំនីដោយសារជំងឺ។ តាមការពិពណ៌នាគ្លីនិកខាងដើម ចូរជ្រើសរើស តំណាក់កាលមហារីកដោះអោយបានសមស្រប? "
A តំណាក់កាល I (Stage I)
B តំណាក់កាល II (Stage II)
C តំណាក់កាល III (Stage III)
D តំណាក់កាល IV (Stage IV)
E កាស៊ីណូម៉ារលាក (Inflammatory carcinoma)
66 "បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាវ។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក ។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ២ .៥សង្ទីម៉ែត្រ នៅផ្នែកខាងក្រោមនៃខ្នែងពោះវៀន) "
A កាត់ខ្នែងពោះវៀន
B កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច
C កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
D កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
E កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប
67 "បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាវ។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ ១សង្ទីម៉ែត្រ នៅផ្នែកខាងលើខ្នែងពោះវៀន) "
A កាត់ខ្នែងពោះវៀន
B កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច (Segmental ileal resection)
C កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
D កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
E កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប
68 "បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាល់។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ ០.៥ សង្ទីម៉ែត្រ ជាមួយនឹង serosal umbilication in the ileum ) "
A កាត់ខ្នែងពោះវៀន (Appendectomy)
B កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច (Segmental ileal resection)
C កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
D កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
E កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប
69 "បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាល់។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ ១.០ សង្ទីម៉ែត្រ នៅផ្នែកកណ្តាលខ្នែងពោះវៀន , មានរបួស រឹង ស្លេកពណ៌ ទំហំ ១.០ សង្ទីម៉ែត្រនៅម្តុំក្លែបស្តាំនៃថ្លើម។) "
A កាត់ខ្នែងពោះវៀន (Appendectomy)
B កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច (Segmental ileal resection)
C កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
D កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
E "កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប (Hepatic wedgeresection and appropriate bowel resection) "
70 "បុរសអាយុ៤៣ឆ្នាំម្នាក់មានរោគសញ្ញានិងចង្កោមរោគសញ្ញា រលាកស្រោមពោះនៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ។ គ្លីនិកនិងទិន្ន័យផ្សេងទៀតបង្ហាញពីជំងឺ រលាកខ្នែងពោះវៀនស្រួចស្រាល់។ ពេលបើកពោះឃើញមានដុំពក យកដុំសាច់ពិនិត្យស្រស់ភ្លាមៗ វាមានលក្ខណៈជាមហារីក។ ចំពោះដុំពកដែលបានអធិប្បាយខាងលើ ចូរជ្រើសរើស វិធីវះកាត់ដ៏សមស្របបំផុត ? (ដុំពកមានទំហំ ៣.៥ សង្ទីម៉ែត្រ រាលចូលទៅផ្នែកខាងដើមពោះវៀនធំ និង រាលចូលទៅក្នុងថ្លើម,)"
A កាត់ខ្នែងពោះវៀន (Appendectomy)
B កាត់ផ្នែកខ្លះនៃខាងចុងពោះវៀនតូច (Segmental ileal resection)
C កាត់ផ្នែកខាងដើមពោះវៀនធំ (Cecectomy)
D កាត់មួយចំហៀងខាងស្តាំពោះវៀនធំ (Right hemicolectomy)
E កាត់មួយផ្នែកនៃថ្លើមនិងកាត់ផ្នែកខ្លះនៃពោះវៀនអោយសមស្រប
71 អូមេប្រាសូលត្រូវបានបន្ថែមអោយ H2 antagonistsជាការព្យាបាលដំបៅក្រពះ និងដំបៅឌុយអូដេណូម ស្រួចស្រាវ គឺដើម្បី ?
A ទប់ស្កាត់ការបំផ្លាញភ្នាសដោយសារ មេតាបូលីសថ្នាំប្រឆាំងរលាកមិនមែនស្តេរ៉ូអ៊ីត(NSAIDs)
B បង្កើនប្រសិទ្ធភាពការពារកោសិកាដោយផ្ទាល់ B
C ជាទ្រនាប់ឬសម្រាប់រំលាយអាស៊ីតក្រពះ (Buffering gastric acids)
D រារាំងកោសិកាប៉ារីយេតាល់ hydrogen-potassium-ATPase
E រារាំងការបញ្ចេញហ្គាសស្រ្តីននិងការផលិតអាស៊ីតនៃកោសិកាប៉ារីយេតាល់
72 ភស្តុតាងបញ្ជាក់ថាការកាត់ផាល (ឬអណ្តើក) អាចមានផលល្អចំពោះអ្នកជំងឺ ដែលមាន ការហូរឈាមក្រោមស្បែក ដោយសារចំនួនប្លាកែតក្នុងឈាមតិចតួច(ដោយមិនដឹងមូលហេតុ) ពីព្រោះ?
A វាបញ្ជាក់ថាផាលរីកធំ (A significant enlargement of the spleen)
B ចំនួនរ៉េទីគូឡូស៊ីតកើនឡើង (A high reticulocyte count)
C មានសមាសធាតុមេហ្គាការីយ៉ូស៊ីតជាច្រើនក្នុងខួរឆ្អឹង
D ចំនួនប្លាកែត (ប្លេតឺលែត)កើនឡើងក្នុងពេលព្យាលដោយគ័ទីសូន
E អ្នកជំងឺមានអាយុ តិចជាង៥ឆ្នាំ (Patient age of less than 5 years)
73 តើការព៌ណនាខាងក្រោមមួយណា ត្រឹមត្រូវ ទាក់ទងនឹងការមិនមានរន្ធទ្វារវច្ចមគ្គ ?
A ការមិនមានរន្ធទ្វារវច្ចមគ្គជួបប្រទះលើបុរសច្រើនជាងស្រ្តី
B ៩០%លើបុរស តែ៥០%លើស្រ្តី ចុងរិចតូមនៅខាងក្រោមសាច់ដុំ levator ani complex
C ជាទូទៅរ៉ិចតូម បញ្ចប់នៅ blind pouch (The rectum usually ends in a blind pouch)
D អាចផ្ទុកលាមកបានច្រើនជាងបើសិនជាវាចុះទៅដល់ខាងក្រោមសាច់ដុំ levator ani
E ព្យាបាលអោយបានត្រឹមត្រូវជាបន្ទាន់ផលប៉ះពាល់កាយវិភាគវិទ្យា ជាតម្រូវការចាំបាច់ដើម្បី បង្ការការសេសសល់លាមក។
74 អ្នកជំងឺមានប្រវត្តិគ្រួសារមានប៉ូលីប ទទួលបានការកាត់ធ្វើរោគវិន្និច្ឆ័យ។ តើប្រភេទប៉ូលីបមួយណា ដែលត្រូវបានគេរកឃើញនៅពេលនេះ?
A Villous adenoma
B Hyperplastic polyp
C Adenomatous polyp
D Retention polyp
E ប៉ូលីបក្លែងក្លាយ (Pseudopolyp)
75 តើផលវិបាក មួយណាដែលធ្ងន់ធ្ងរជាងគេ ក្រោយធ្វើទ្វារលាមកសិប្បនិម្មិត(colostomy) ?
A ហូរឈាម (Bleeding)
B ខូចខាតស្បែក (Skin breakdown)
C ក្លនលូនច្រើនកន្លែងនៅទ្វារលាមក (Parastomal hernia)
D ធ្លាយពោះវៀនធំនៅពេលលាងសំអាត (Colonic perforation during irrigation)
E ការចុះខ្សោយមាត់ទ្វារលាមក (Stomal prolapse)
76 តើការអធិប្បាយមួយណាត្រឹមត្រូវ សំដៅលើមហារីក លំពែង ?
A ករណីភាគច្រើន គ្រាន់តែមានខាន់លឿងស្បែកនិងភ្នាសតែប៉ុណ្ណោះ
B CTស្កែន ការថតសរសៃឈាម និងការថតពោះមិនអាចព្យាករណ៍ ដើម្បីធ្វើការវះកាត់ទេ
C បើអ្នកជំងឺចេញខាន់លឿង អត្រានៃការអាចវះកាត់បានគឺតិចជាង៥%
D ក្នុងពេលធ្វើរោគវន្និច្ឆ័យឃើញជំងឺមហារីកលំពែង គឺ៩៩% មានការរាលដាលទៅហើយ
E អត្រារស់បាន៥ឆ្នាំក្រោយដំណើរការ Whipple (កាត់លំពែងនិងឌុយអូដេណូម) គឺ៣០ទៅ៤០%
77 ស្រ្តីអាយុ៤៥ឆ្នាំម្នាក់ត្រូវបានរកឃើញថាធ្លាយដំបៅឌុយអូដេណូម ក្រោយពី៦ម៉ោង ចេញរោគសញ្ញាដំបូង។ គាត់ធ្លាប់មានប្រវត្តិ ព្យាបាលដោយថ្នាំ ជំងឺដំបៅក្រពះរ៉ាំរ៉ៃ បានធូរស្បើយ។ គេត្រូវជ្រើសរើសដំណើរការព្យាបាលមួយណា ក្នុងចំណោមខាងក្រោម?
A ដេរបិទរន្ធធ្លាយធម្មតា
B កាត់តួសរសៃ vagus និងធ្ចើពីល័រសិប្បនិម្មិត
C កាត់ផ្នែកខាងក្រោមក្រពះនិងតួសរសៃ vagus
D ជ្រើសរើសការកាត់ សរសៃ vagus
E កាត់ក្រពះមួយចំហៀង
78 "ស្រ្តីអាយុ៤៥ឆ្នាំម្នាក់ត្រូវបានរកឃើញថាធ្លាយដំបៅឌុយអូដេណូម ក្រោយពី៦ម៉ោងនៃការចេញរោគសញ្ញាដំបូង។ គាត់ធ្លាប់មានប្រវត្តិព្យាបាលដោយថ្នាំ ជំងឺដំបៅក្រពះរ៉ាំរ៉ៃ បានធូរស្បើយ ។ ៦សប្តាហ៍ក្រោយវះកាត់ អ្នកជំងឺត្អូញថា ក្រោយហូបអាហារខ្សោយកម្លាំង បែកញើស មមើរមមាយ ចុកពោះ រាគរូស។ តើការព្យាបាលមួយណាត្រឹមត្រូវបំផុត ក្នុងចំណោមខាងក្រោម ៖ "
A ថ្នាំបំបាត់ឈឺចាប់ដូចជា៖ Lomotil
B ណែនាំពីរបបអាហារ និងផ្តល់ដំបូន្មានអំពីរោគសញ្ញានឹងថយចុះក្រោយ៣ខែវះកាត់
C ណែនាំពីរបបអាហារ និងផ្តល់ដំបូន្មានអំពីរោគសញ្ញានឹងថយចុះ តែមិនគ្រោះថ្នាក់ទេ
D ជំរុញ neuroendocrine tumor (e.g., carcinoid)
E រៀបចំធ្វើ Roux- en-Y gastrojejunostomy
79 បុរសអាយុ៥៥ឆ្នាំម្នាក់ ត្អូញឈឺចាប់រ៉ាំរ៉ៃនៅតំបន់ចុងដង្ហើម (epigastric) ឆ្លុះក្រពះដោយអង់ដូស្កូប បង្ហាញថា មានដំបៅទំហំ២សង្ទីម៉ែត្រ នៅចុងក្រោមកំណោងតូច (distal lesser curvature)។ ការវិភាគកោសិកាបង្ហាញថាមិនមានជាលិកាកាចទេ។ ក្រោយការព្យាបាលសាកល្បងដោយ H2 blockade និងប្រឆាំងអាស៊ីត ដំបៅមិនមានប្រែប្រួលទេ។ ការព្យាបាលសមស្របនៅពេលនេះគឺ?
A សាកល្បងព្យាបាលឡើងវិញដោយថ្នាំ
B កាត់ដំបៅនៅនឹងកន្លែង
C កាត់ក្រពះតាមរបៀប Billroth I partial gastrectomy
D កាត់បំបែកសរសៃ Vagus និងកាត់ក្រពះតាមរបៀប Billroth I partial
E កាត់សរសៃ Vagus និងធ្វើពីល័រសិប្បនិម្មិត
80 បុរសអាយុ៦០ឆ្នាំម្នាក់ ចូលមន្ទីរពេទ្យដោយសារការក្អួតឈាម។ សំពាធឈាម 100/60 mmHg ការពិនិត្យឃើញមានអណ្តើក(ផាល)រីកធំ និង មានទាចទឹក អេម៉ាតូក្រីត ២៥% បូមទឹកក្រពះ៣០០មីល្លីលីត្រមានឈាមស្រស់។ ក្រោយសង្រ្គោះដឹងខ្លួនឡើងវិញ អ្នកជំងឺគួរទទួលការព្យាបាលបន្តគឺ៖
A ដាក់ឆ្នុកបាល់ឡុងតាមបំពង់អាហារ (Esophageal balloon tamponade)
B លេបបារីត (Barium swallow)
C ថតសរសៃឈាម (Selective angiography)
D ឆ្លុះក្រពះតាមអង់ដូស្កូបតាមបំពង់អាហារ (Esophagogastroscopy)
E វះបើកពោះដើម្បីព្យាបាល (Exploratory celiotomy)
81 ក្នុងពេលវះកាត់មហារីក ពោះវៀនធំជ្រុងថ្ថ្លើម ( carcinoma of the hepatic flexure of the colon) គេ មិនអាចកាត់បន្តការរាលដាលរបស់វាថែម៣សង្ទីម៉ែត្រទៅគែមក្លែមស្តាំនៃថ្លើមទេ។តើ គ្រូពេទ្យវះកាត់ គួរធ្វើអ្វី?
A បញ្ចប់ការវះកាត់ ត្រួតពិនិត្យអ្នកជំងឺដើម្បីរកការរាលដាលផ្សេងទៀត និងមានផែនការព្យា បាលបន្ត ក្រោយវាយការពិនិត្យវាយតម្លៃរួច
B អនុវត្តការកាត់ចំហៀងខាងស្តាំពោះវៀនធំ និងកាត់ក្លែបស្តាំថ្លើម
C អនុវត្តការកាត់ចំហៀងខាងស្តាំពោះវៀនធំ និងគែមរាលដាលរបស់វា
D អនុវត្តការចោះផ្នែកដើមពោះវៀនធំ និងរៀបចំកាលវិភាគវះកាត់ក្រោយការព្យាបាលជាប្រព័ន្ធដោយសារធាតុគីមី
E អនុវត្តការកាត់នៅនឹងកន្លែងមហារីក និងរៀបចំផែនការព្យាបាលដោយកាំរស្មី លើរបួសនៅ ថ្លើម។
82 បុរសអាយុ៤២ឆ្នាំម្នាក់ ធ្លាប់មានប្រវត្តិ ប្រើថ្នាំប្រឆាំងរលាកមិនមែនស្តេរ៉ូអ៊ីត (NSAIDs) មានរលាកក្រពះផ្ទួនៗ។ សង្ស័យថា មានមេរោគ Helicobacter pylori។ តើការពណ៌នាខាងក្រោមមួយណា ត្រឹមត្រូវ?
A តាមរូបសាស្រ្តវិទ្យា៖ មេរោគជាពពួកក្រាម(+) ជាសរីរាង្គមានរាងដូច ដងវាយតឺនីស
B រោគវិន្និច្ឆ័យអាចធ្វើឡើងដោយតេស្តសេរ៉ូឡូជី ឬ តេស្តដង្ហើមអ៊ុយរ៉េ
C ការធ្វើរោគវិន្និច្ឆ័យជាធម្មតា គឺទទួលបានពីការបណ្តុះមេរោគលើកាកសំណល់ក្នុងក្រពះ
D ការព្យាបាលមានប្រសិទ្ធភាពបំផុតនិងការបង្ការជំងឺនេះគឺប្រើថ្នាំតែមួយមុខក្នុងគោលបំណង លុបបំបាត់មេរោគ H. pylori។
E សរីរាង្គ (មេរោគ) នេះងាយលប់បំបាត់
83 តើក្លនលូនប្រភេទមួយណា ដែលចូលតាមផ្លូវ spermatic cord ចន្លោះសាច់ដុំ cremaster?
A ភ្លៅ (Femoral)
B អាំងហ្គីណាល់ផ្ទាល់ (Direct inguinal)
C អាំងហ្គីណាល់ប្រយោល (Indirect inguinal)
D Spigelian
E Interparietal
84 "ស្រ្តីអាយុ៧០ឆ្នាំម្នាក់ មានអាការៈ ក្អួត ចង្អោរ ហើមតឹងពោះ ចុកម្តងៗនៅផ្នែកកណ្តាលនៃពោះ។ គាត់មិនធ្លាប់មានប្រវត្តិវះកាត់ទេ តែមានប្រវត្តិក្រួសផ្លូវប្រម៉ាត់ជាយូរមកហើយ តែគាត់បដិសេធការវះកាត់។ កាំរស្មីអ៊ិចពោះ មានដុំរឹងមូលមួយនៅតំបន់ពោះខាងក្រោមនិងខាងស្តាំ នៃពោះ ។ ការព្យាបាលដ៏ត្រឹមត្រូវគឺ៖ "
A វះដើម្បីកាត់ចុងពោះវៀនតូចនិងដើមពោះវៀនធំ (Ileocolectomy)
B វះដើម្បីកាត់ថង់ប្រម៉ាត់ (Cholecystectomy)
C វះដើម្បីចោះចុងពោះវៀនតូច (Ileon)និងទាញចេញ (Ileotomy and extraction)
D ដាក់សុងក្រពះតាមច្រមុះដើម្បីបន្ថយសំពាធ (Nasogastric tube decompression)
E អង់ទីប៊ីយ៉ូទិកតាមសរសៃវ៉ែន (Intravenous antibiotics)
85 តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ សំដៅលើ ជំងឺ Hirschsprung ?
A វាត្រូវបានព្យាបាលជំហ៊ានដំបូងដោយចោះដាក់ទ្វារលាមកសិប្បនិម្មិត
B ការធ្វើរោគវិន្និច្ឆ័យត្រឹមត្រូវបំផុតនៅលើទារកទើបកើតដោយបារីយ៉ូមអេនីម៉ា(BE)
C លក្ខណៈរបស់វាគឺ មិនមានកូនកណ្តុរនៅលើពោះវៀនធំទទឹង
D វារួមផ្សំការកើនឡើងជំងឺថ្មី នៃភាពមិនធម្មតារបស់ ផ្លូវបន្តពូជនិងម៉ូត្រ
E ជាជំងឺពីកំណើតដែលជួបប្រទះញឹកញាប់បំផុត ធ្វើអោយការបន្ទោរបង់មិនដឹងខ្លួន
86 ភាពខុសធម្មតានៃជញ្ជាំងពោះពីកំណើតខាងក្រោមនេះ ជាទូទៅតើមួយណាដែលបាត់ទៅវិញដោយឯកឯងនៅអាយុ ៤ឆ្នាំ ?
A ក្លនលូននៅផ្ចឹត (Umbilical hernia)
B Patent urachus
C Patent omphalomesenteric duct
D Omphalocele
E Gastroschisis
87 ការកាត់ថង់ប្រម៉ាត់តាមរយៈអង់ដូស្កូប ត្រូវបានគេអនុវត្តចំពោះករណីចង្កោមរោគសញ្ញាក្រួសផ្លូវប្រម៉ាត់ ក្នុងលក្ខខ័ណ្ឌមួយណាក្នុងចំណោមខាងក្រោម ?
A ក្រឹនថ្លើម (Cirrhosis)
B អត្ថិភាពវះកាត់ពោះខាងលើ (Prior upper abdominal surgery)
C សង្ស័យថាមានមហារីកថង់ប្រម៉ាត់ ( Suspected carcinoma of the gall bladder)
D ជំងឺធាត់ (Morbid obesity)
E ជំងឺឈាមកក (Coagulopathy)
88 កុមារដែលមាន ទ្វារលាមក ខុសធម្មតាពីកំណើត (anorectal anomalies) មានទំនោរធ្វើអោយមានសរីរាង្គផ្សេងទៀតខុសធម្មតាដែរ។ តើភាពខុសធម្មតាមួយណាក្នុងចំណោមខាងក្រោម?
A ភាពខុសធម្មតានៃឆ្អឹងកងក (Abnormalities of the cervical spine)
B ទឹកក្នុងខួរក្បាល (Hydrocephalus)
C ចង្អៀតឌុយអូដឺណូម (Duodenal atresia)
D ជំងឺបេះដូង (Heart disease)
E ល្អក់កែវភ្នែក (Corneal opacities)
89 ស្រ្តីអាយុ៤៨ឆ្នាំម្នាក់ ស្រាប់តែឈឺចាប់នៅតំបន់ខាងក្រោមនិងខាងស្តាំនៃពោះ ក្នុងខណៈកំពុងលេងតឺនីស។ ការឈឺចាប់កាន់តែខ្លាំងឡើង ១ថ្ងៃក្រោយមកគាត់ត្រូវបានបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ ដោយសារក្តៅខ្លួនតិចតួច គ្រាប់ឈាមស ១៣.០០០ និងត្អូញធំអាហារ ចង់ក្អួតជាប្រចាំ ឈឺ ដូចគេចាក់នឹងកាំបិតនៅតំបន់ផ្នែកក្រោមនិងស្តាំនៃពោះ។ ការពិនិត្យឃើញ គាត់មានការឈឺចាប់នៅ តំបន់ផ្នែកក្រោមនិងស្តាំនៃពោះ ជាមួយនឹងការកន្រ្តាក់សាច់ដុំ ដែលនេះបណ្តាលមកពីម៉ាស់ មួយ។ អ៊ុលត្រាសោន ឃើញមានដុំម៉ាស់មួយនៅជញ្ជាំងពោះ។ តើក្នុងចំណោមរោគវិន្និច្ឆ័យខាងក្រោមនេះមួយណាដែលទំនងជាត្រឹមត្រូវជាងគេ ?
A រលាកខ្នែងពោះវៀនស្រួចស្រាល់ (Acute appendicitis)
B មហារីកដើមពោះវៀនធំ (Cecal carcinoma)
C ឈាមកកនៅស្រោមរិចតូម (Hematoma of the rectus sheath)
D គីសអូវ៉ែររមួល (Torsion of an ovarian cyst)
E រលាកថង់ប្រម៉ាត់ (Cholecystitis)
90 ដើម្បីបញ្ជាក់អោយការព្យាបាលសមស្រប នៃជំងឺក្លនលូននៅសាច់ដុំសន្ទះទ្រូង (sliding hiatal hernia)។ ជំហ៊ានដំបូងគេគួរធ្វើ ដើម្បីបានផលល្អបំផុត ?
A លេបបារីតដោយថត cinefluoroscopy ក្នុងពេលធ្វើ Valsalva maneuver
B ថតអង់ដូស្កូបទន់
C ត្រួតពិនិត្យ pH បំពង់អាហារក្នុង២៤ម៉ោង
D វាស់ទំហំក្លនលូន
E វាយតម្លៃប្រវត្តិនៃការជក់និងផឹករបស់អ្នកជំងឺ
91 តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ សំដៅលើមូលហេតុនៃការស្ទះផ្លូវប្រម៉ាត់ខាន់លឿង?
A ការកើនឡើង SGOT និង SGPT ជាទូទៅរួមផ្សំជាមួយស្ទះផ្លូវប្រម៉ាត់ខាន់លឿង
B ពេលសង្ស័យស្ទះនៅខាងក្រៅថ្លើម តេស្តដំបូងគួរធ្វើ endoscopic ultrasonography (EUS)
C ដុំពក Klatskin វាគ្រាន់តែធ្វើអោយបំពង់ក្រៅថ្លើមរីកតែប៉ុណ្ណោះ
D ការថតស្កែនថ្លើមលំពែងនឹងបញ្ជាក់បន្ថែមអោយការធ្វើរោគវិន្និច្ឆ័យអំពីស្ទះផ្លូវប្រម៉ាត់ខាន់លឿង
E មហារីកក្បាលលំពែងអាចធ្វើអោយមានការឈឺចាប់នៅខាងក្រោយលើសពី៨០%នៃអ្នកជំងឺ
92 កុមារ៩ឆ្នាំម្នាក់ពីមុនមានសុខភាពល្អធម្មតា ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ ដោយសារ ហូរឈាមភ្លាមៗចេញពីផ្លូវអាហារខាងលើ។ ការហូរឈាមនេះបណ្តាលមកពីអ្វី ?
A រីកសរសៃឈាមបំពង់អាហារ
B ចង្កោមរោគសញ្ញា Mallory-Weiss
C រលាកក្រពះ (Gastritis)
D ដំបៅក្រពះ (A gastric ulcer)
E ដំបៅឌុយអូដឺណូម (A duodenal ulcer)
93 តើExamណាមួយល្អបំផុតដែលអាចកំណត់ Staging មុនការវះកាត់និងការប្រឹក្សាចំពោះអ្នកជំងឺមហារីក Rectun ៖
A ឆ្លុះមើលតាមទ្វារបាត (Rigid proctoscopy)
B បារីយ៉ូមអ៊ីណេម៉ា (Barium enema)
C MRI អាងត្រគាក
D CT អាងត្រគាក
E អង់ដូស្កូពីតាមទ្វារបាត (Rectal endosonography)
94 ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ អំពីការស្រូបតាមពោះវៀនតូច ?
A រាល់សារធាតុចិញ្ចឹម ខ្លាញ់ក្នុងទឹកដោះត្រូវបានរំលាយនិងស្រូបយកនៅចុងឌុយអូដេណូម
B ការស្រូបយកកាបូអ៊ីដ្រាតក្នុងអាហារធម្មតាប្រព្រឹត្តទៅយ៉ាងពេញលេញនៅក្នុងអ៊ីលីយ៉ូម
C នៅក្នុងចង្កោមរោគសញ្ញាពោះវៀនខ្លី (short gut syndrome) របបអាហារមានកាបូអ៊ីដ្រាត ច្រើន នឹងឃើញនៅមានក្នុងកាកសំណល់លាមក
D អាល់ដូស្តេរ៉ូនកាត់បន្ថយសូដ្យូមឆ្លងកាត់ភ្នាសពោះវៀន
E បណ្តាអង់ស៊ីមរបស់ brush border នៃពោះតូចអាចរំលាយនិងស្រូបយកតិចជាង៥%នៃ ចំនួនមធ្យមប្រូតេអ៊ីនអាហារក្នុងពេលអវត្តមានរបស់លំពែង។
96 ការស្ទះមិនពេញលេញ ឌុយអូដឺណូម បន្ទាប់ពី annular pancreas ចូរជ្រើសរើសការព្យាបាលសមស្រប ?
A ទម្រង់ការ Whipple (A Whipple procedure)
B ភ្ជាប់ដោយផ្ទាល់ក្រពះទៅផ្នែកកណ្តាលពោះវៀនតូច (Gastrojejunostomy)
C កាត់សរសៃវិញ្ញាណ Vagus និងភ្ជាប់ដោយផ្ទាល់ក្រពះទៅផ្នែកកណ្តាលពោះវៀនតូច
D កាត់ផ្នែកខ្លះនៃ annular pancreas (Partial resection of the annular pancreas)
E ភ្ជាប់ដោយផ្ទាល់ផ្នែកដើមទៅផ្នែកកណ្តាលពោះវៀនតូច (Duodenojejunostomy)
97 តើសារធាតុឬសភាពមួយណាក្នុងចំណោមខាងក្រោមដែលអាចជួយជំរុញចលនាពោះវៀន?
A ការភ័យខ្លាច (Fear)
B ហ្គាសស្រ្តីន (Gastrin)
C សេក្រេទីន (Secretin)
D អាសេទីលកូលីន (Acetylcholine)
E កូឡេស៊ីស្តូគីនីន (Cholecystokinin)
98 ក្នុងចំណោមការពិព៌ណនាខាងក្រោមតើមួយណាត្រឹមត្រូវ ទាក់ទងនឹង មហារីកបំពង់អាហារ (carcinoma of the esophagus)?
A អាល់កុលត្រូវបានចាត់ទុកថាជាកត្តាធ្វើអោយមាន precipitating
B Squamous carcinoma គឺជាប្រភេទ cardioesophageal junction ជួបញឹកញាប់ជាងគេ
C វាកើតឡើងច្រើននៅលើបុរស (It has a higher incidence in males)
D វាកើតឡើងច្រើនជាងធម្មតាលើអ្នកជំងឺរលាកបំពង់អាហារធ្ងន់ធ្ងរ (corrosive esoiphagitis)
E ការវះកាត់ជាមធ្យោបាយព្យាបាលដ៏ប្រសិទ្ធភាព
99 បុរសអាយុ៣០ឆ្នាំម្នាក់ មានដំបៅផ្នែកខាងដើមពោះវៀនតូច(ឌុយអូដឺណូម) តម្រូវអោយវះកាត់ ព្រោះ ការឈឺចាប់ពិបាកទ្រាំ និងធ្លាប់មានហូរឈាម។ កម្រឹតហ្គាស្រ្តីនសេរ៉ូមលើសពី 1000 pg/mL (កំរិតធម្មតា 40–150 pg/mL)លើការបែងចែកជាបី ។ គួរនិយាយប្រាប់អ្នកជំងឺអំពីការជ្រើសរើស វិធី វះកាត់មួយណា?
A កាត់សរសៃវិញ្ញាណ Vagus និងវះកាត់បង្កើតពីល័រ
B អត្ថិភាពលើការកាត់កាត់សរសៃវិញ្ញាណ Vagus និងកាត់ដុំសាច់ចេញ
C កាត់១ភាគធំនៃក្រពះ (Subtotal gastrectomy)
D កាត់ក្រពះទាំងមូល (Total gastrectomy)
E កាត់ផ្នែកខ្លះនៃលំពែង (Partial pancreatectomy)
100 "តើរោគសញ្ញាគ្លីនិកសាមញ្ញបំផុតលើជំងឺហ្វីប្រូហ្សនៅខាងក្រោយស្រោមពោះគឺ The most common clinical presentation of idiopathic retroperitoneal fibrosis is "
A ស្ទះបង្ហូរនោម (Ureteral obstruction)
B ហើមជើង (Leg edema)
C ខ្ចកជើង (Calf claudication)
D លឿងស្បែកភ្នាស (Jaundice)
E ស្ទះពោះវៀន (Intestinal obstruction)
101 នៅក្នុងផែនការព្យាបាលមហារីកអេពីឌែមទំហំ 2.8សង្ទីម៉ែត្រនៅទ្វារវច្ចមគ្គ ការព្យាបាលដំបូងសមស្រប ជាងគេគឺ
A កាត់ Abdominoperineal
B កាត់ទូលាយដុំម៉ាស់និងកូនកណ្តុរនៅក្រលៀនទាំងសងខាង
C ព្យាបាលដោយកាំរស្មីនៅនឹងកន្លែង
D ព្យាបាលជាប្រព័ន្ធដោយសារធាតុគីមី
E រួមផ្សំរវាងការព្យាបាលដោយកាំរស្មីនិងសារធាតុគីមី
102 ការវះកាត់ក្នុងជំងឺ Crohn ត្រូវបានគេអនុវត្ត ក្នុងលក្ខណៈណាមួយ ?
A ស្ទះពោះវៀន (Intestinal obstruction)
B មានរន្ធធ្លាយនៅអាការៈខាងក្នុង
C មានរន្ធធ្លាយនៅចុងពោះវៀនតូវនិងពោះវៀនធំឡើង
D មានរន្ធធ្លាយនៅ Enterovaginal
E Free perforation
103 តើមេរោគមួយណាដែលមានទំនាក់ទំនងជិតស្នឹតទៅនឹងជំងឺដំបៅក្រពះនិងដំបៅឌុយអូឌឺណាល់ ជាងគេ ?
A Campylobacter
B Cytomegalovirus
C Helicobacter
D Mycobacterium aviumintracellulare
E Yersinia enterocolitica
104 តើក្នុងចំណោមការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវទាក់ទងនឹង adenocarcinoma លំពែង?
A ច្រើនកើតឡើងនៅលើតួនៃក្រពេញ
B អត្រារស់បាន៥ឆ្នាំ គឺ ១ទៅ២%
C វាមិនអាចវះកាត់បានឡើយ បើមានការឈឺចាប់និងមានខាន់លឿងស្បែកភ្នាស
D ជាទូទៅមិនអាចវះកាត់ បានទេបើសិនជាវាកើតនៅតួឬកន្ទុយលំពែងនិង មិនមាននៅបំពង់ប្រម៉ាត់រួម
E វារួមផ្សំជាមួយជំងឺទឹកនោមសាប(ទឹកនោមផ្អែមប្រភេទ១) (diabetes insipidus)
105 ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវទាក់ទងនឹងពោះវៀនលូនចូលគ្នា ( intussusception) លើកូនក្មេង ?
A អត្រានៃការកើតឡើងវិញក្រោយការព្យាបាលគឺខ្ពស់
B វាច្រើនចាប់ផ្តើមដោយជំងឺវីរុសផ្លូវរំលាយអាហារ
C គួរផ្តល់អាហារតាមសរសៃវ៉ែនពី១ទៅ២សប្តាហ៍មុនធ្វើការវះកាត់
D ការព្យាបាលដោយជលាស្តាទិក (Hydrostatic reduction)មិនមានវះកាត់ កំរទទួលបានជោគជ័យណាស់
E ប្រភេទសាមញ្ញបំផុតកើតឡើងនៅកន្លែងភ្ជាប់គ្នារវាងពោះវៀនធំចុះនិងពោះវៀនស៊ិចម៉ា
106 ស្រ្តីអាយុ៣២ឆ្នាំម្នាក់ចូលមន្ទីរពេទ្យ ដោយសារមុននេះ២៤ម៉ោង មានចុកពោះនៅម្តុំខាងក្រោមនិងខាងស្តាំពោះ។ គាត់បានវះកាត់រលាកខ្នែងពោះវៀន និងចេញទៅផ្ទះបួនថ្ងៃហើយ ។ នៅខាងចុងខ្នែងពោះវៀនមានដុំសាច់(carcinoid tumor) ប៉ុនទំហំ១.២សង្ទីម៉ែត្រ។ តើការពណ៌នាខាងក្រោមមួយណាត្រឹមត្រូវ?
A អ្នកជំងឺគួរទទួលការណែនាំអោយ វះកាត់ ចុងពោះវៀនតូច-ដើមពោះវៀនធំ (ileocolectomy)
B ទីតាំងច្រើនជួបប្រទះបំផុតនៃ carcinoids គឺខ្នែងពោះវៀន
C ជាងពាក់កណ្តាល នៃអ្នកជំងឺ carcinoid tumors មានចង្កោមរោគសញ្ញា carcinoma
D ដុំពកជា apudoma (The tumor is an apudoma)
E បណ្តុំរោគសញ្ញា carcinoma ហាក់កើតឡើងតាមការរាលដាលតាមប្រព័ន្ធវ៉ែនព័កប៉ុណ្ណោះ
107 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវសំដៅលើក្លនលូន (direct inguinal hernia) ដោយផ្ទាល់?
A វាកើតឡើងច្រើនបំផុតនៅលើស្រ្តី
B វាលូនចេញនៅខាងក្នុងប្រព័ន្ធសរសៃឈាមអេពីហ្គាសស្រ្តីកក្រោម
C "វាអាចត្រូវបានបើកនិងចងនៅមាត់ខាងក្នុង (They should be opened and ligated at the internal ring)"
D ជាទូទៅវាលូនចូលទៅក្នុងថង់ស្រោមពងស្វាសនៃបុរស
E ជាទូទៅការលូនចូលត្រូវ ជាប់គាំងច្រើនជាងក្លនលូនដោយប្រយោល
108 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវសំដៅលើ stress ulceration?
A វាជាដំបៅ ពិតប្រាកដរាលចូលទៅក្នុងសាច់ដុំនិងភ្នាស
B ជាទូទៅវាច្រើនកើតនៅ antrum នៃក្រពះ
C ការកើនឡើងនៃការបញ្ចេញអាស៊ីតក្រពះត្រូវបានគេចាត់ទុកថាជាមូលហេតុរបស់វា
D វាកើតឡើងច្រើនកន្លែង
E វាដូចជាកើតឡើងក្រោយ ស្ហុកនិងសិបស៊ីស តែមួយចំនួនមិនដឹងមូលហេតុ ក្រោយការវះកាត់ធំ ការប៉ះទង្គិច ឬ រលាក។
109 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវទាក់ទងនឹងការរលាកផ្លូវប្រម៉ាត់ ( cholangitis) ?
A មេរោគដែលតែងបង្កជំងឺញឹកញាប់ជាងគេគឺ Staphylococcus aureus
B រោគវិន្និច្ឆ័យត្រូវបានធ្វើឡើងតាមរបៀប Charcot triad
C ជំងឺកើតឡើងដំបូងពេលនៅក្មេង អ្នកជំងឺមានប្រព័ន្ធភាពស៊ាំខ្សោយ
D ការកាត់ថង់ប្រម៉ាត់ជាជម្រើសសម្រាប់អ្នកជំងឺនេះ
E ការវះកាត់ជាករណីតែមួយគត់ដែលត្រូវអនុវត្ត ក្រោយធ្វើរោគវិន្និច្ឆ័យថារលាកផ្លូវប្រម៉ាត់
110 បុរសអាយុ៨៨ឆ្នាំម្នាក់ មានប្រវត្តិខ្សោយតម្រងនោមតំណាក់កាលចុងក្រោយ ជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ និងការរាលដាលមហារីកសួតទៅខួរក្បាល បច្ចុប្បន្នមានជំងឺរលាកថង់ប្រម៉ាត់ស្រួច ស្រាវ។ ក្រុមគ្រួសារចង់ព្យាបាលគាត់ ។ តើគួរជ្រើសរើសការព្យាបាលមួយណា ?
A ចោះថង់ប្រម៉ាត់ (Tube cholecystostomy)
B វះកាត់ថង់ប្រម៉ាត់ (Open cholecystectomy)
C កាត់ថង់ប្រម៉ាត់តាមរយៈអង់ដូស្កូប (Laparoscopic cholecystectomy)
D អង់ទីប៊ីយ៉ូទិកតាមសរសៃវ៉ែនបន្ទាប់មកជ្រើសរើសការកាត់ថង់ប្រម៉ាត់
E បំបែកក្រួសប្រម៉ាត់រួច ព្យាបាលដោយអាស៊ីតប្រម៉ាត់រយៈពេលវែង
111 របួស Dieulafoyនៅក្រពះ មានលក្ខណៈដូចខាងក្រោម
A របួសយ៉ាងធំនៅភ្នាសនិងស្រទាប់ក្រោម, ប្រព័ន្ធសរសៃឈាមផុយស្រួយ
B តែងតែហូរឈាមឡើងវិញ ក្រោយព្យាបាលដោយអង់ដូស្កូប
C មានហូរឈាមឈាមច្រើនដែលតម្រូវអោយកាត់ក្រពះ១ភាគធំ
D ទីតាំងរបស់វាស្ថិតនៅផ្នែកខាងលើនៃក្រពះ
E មានការប្រែប្រួលអាស៊ីត-ប៉ិបទីតនៅភ្នាសក្រពះ
112 ក្នុងពេលធ្វើការវះកាត់រលាកខ្នែងពោះវៀនស្រួចស្រាវ គេបានរកឃើញដុំម៉ាស់មួយទំហំ ៤សង្ទីម៉ែត្រនៅផ្នែកកណ្តាលនៃខ្នែងពោះវៀន ។ ការកាត់ពិនិត្យភ្លាមៗ វាជាដុំសាច់ (carcinoid tumor) ។ តើការព៌ណនាខាងក្រោមមួយណាត្រឹមត្រូវ?
A ជាករណីមិនត្រូវវះកាត់
B ការកាត់មួយកំណាត់ខាងស្តាំនៃពោះវៀនធំ គួរបានត្រូវគេអនុវត្ត
C ៥០%នៃករណីនេះ នឹងវិវត្តន៍ទៅជា ចង្កោមរោគសញ្ញា កាកស៊ីណ័យទេ (carcinoid syndrome)
D ដុំសាច់កាកស៊ីណ័យ (Carcinoid tumors) រីកធំឡើងចេញពីកោសិកា islet
E ចង្កោមរោគសញ្ញា កាកស៊ីណ័យ (carcinoid syndrome) អាចកើតឡើងតែក្នុងករណីមាន ការរាលដាលនៃមហារីកថ្លើមប៉ុណ្ណោះ។
113 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវទាក់ទងនឹង rectal carcinoid tumors ?
A ការកាត់តាមអង់ដូស្កូប អាចធ្វើបានក្នុងករណីដុំសាច់តូចជាង២សង្ទីម៉ែត្រ
B អ្នកជំងឺតែងមានចង្កោមរោគសញ្ញា carcinoid syndrome
C ដុំសាច់រីកធំយ៉ាងលឿន
D ការកើតឡើងវិញនៅនឹងកន្លែង គឺមានដោយកម្រក្រោយការវះកាត់ទាំងស្រុងលើកទីមួយ
E វាអាចក្លាយជា carcinoid syndrome ពេលអវត្តមាននៃ ការរាលដាលទៅថ្លើម
114 ការវះកាត់ប៉ូលីពក្នុងថង់ប្រម៉ាត់ត្រូវបានគេអនុវត្តក្នុងករណីមួយណា?
A ទំហំធំជាង០.៥សង្ទីម៉ែត្រ
B មានលេចចេញរោគសញ្ញាគ្លីនីក
C អ្នកជំងឺមានអាយុលើសពី២៥ឆ្នាំ
D មានវត្តមានប៉ូលីពតូចៗជាច្រើន
E មិនអាចមើលឃើញដោយអ៊ុលត្រាសោន
115 អ្នកជំងឺដែលបានកាត់លំពែងទាំងស្រុងអាចមានផលវិបាកអ្វី ?
A ទឹកនោមផ្អែមប្រភេទទីមួយ (Diabetes mellitus)
B កំរិតកាល់ស្យូមក្នុងឈាមកើនខ្ពស់ (Hypercalcemia)
C កំរិតហ្វូស្វ័រក្នុងឈាមកើនខ្ពស់ (Hyperphosphatemia)
D ទល់លាមក (Constipation)
E ឡើងទម្ងន់ (Weight gain)
116 "ស្រ្តីអាយុ២៨ឆ្នាំម្នាក់ ពីមុនមានសុខភាពល្អ ចូលមកបន្ទប់សង្រ្គោះបន្ទាន់ ដោយសារមុននេះ២៤ម៉ោងមានអាការៈ ធំអាហារ និងចង្អោរ ឈឺចាប់នៅផ្នែកខាងក្រោមពោះ និងឈឺខ្លាំងជាងគេនៅតំបន់ខាងក្រោមនិងខាងស្តាំពោះ។ ពិនិត្យឃើញមានសញ្ញាស្រោមពោះនៅតំបន់ខាងក្រោមនិងខាង ស្តាំពោះ សីតុណ្ហភាពក្នុងទ្វារលាមក៣៨.៣៨អង្សាសេ។ វះកាត់បើកពោះនៅតំបន់ខាងក្រោមនិងខាងស្តាំឃើញមានរន្ធធ្លាយតូចមួយនៃថង់តូចមួយរបស់ដើមពោះវៀនធំ (cecal diverticulum)។ តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវចំពោះសភាពខាងលើ ?"
A Cecal diverticula ជាមូលហេតុនៃការធ្លាយ
B Cecal diverticula ជាទូទៅមានចំនួនច្រើន
C Cecal diverticula ជាក្លនលូនភ្នាសដែលលូនចូលទៅក្នុងសាច់ដុំ
D Diverticulectomy បិទដើមពោះវៀនធំ និង កាត់ខ្នែងពោះវៀន អាចជាករណីត្រូវអនុវត្ត
E ileocolectomy ជាករណីត្រូវអនុវត្ត ពេលមានការរលាកនៅនឹងកន្លែង
117 ការពណ៌នាខាងក្រោមមួយណាត្រឹមត្រូវទាក់ទងនឹង cavernous hemangiomata នៅថ្លើមមនុស្សពេញវ័យ?
A ភាគធំក្លាយជាចង្កោមរោគសញ្ញា
B វាអាចក្លាយជាកាច
C វារីកធំក្រោមការភ្ញោចរបស់អ័រម៉ូន
D វាគួរតែកាត់ចេញដើម្បីចៀសវាងការធ្លុះធ្លាយដោយខ្លួនឯងនិងហូរឈាមគ្រោះថ្នាក់ដល់ជីវិត
E ការថតស្កែន radionucleotide ថ្លើមអណ្តើកជាមធ្យោបាយធ្វើរោគវិន្និច្ឆ័យល្អបំផុត
118 អ្នកជំងឺ៧២ឆ្នាំម្នាក់មានជំងឺដំបៅប្រភេទទី១ តាមបណ្តោយ incisura និងមានសំឡាកជាក់លាក់មួយចំនួនតាមបណ្តោយកំណោងតូចក្រពះ។ ជ្រើសរើសទម្រង់ការវះកាត់មួយសមស្របសម្រាប់អ្នកជំងឺខាងលើ?
A កាត់សរសៃ Vagus និង កាត់ផ្នែកក្រោមក្រពះ (Vagotomy and antrectomy)
B កាត់តែផ្នែកក្រោមក្រពះក្រពះប៉ុណ្ណោះ (Antrectomy alone)
C កាត់សរសៃ Vagus និង បង្កើតពីល័រថ្មី (Vagotomy and pyloroplasty)
D កាត់សរសៃ Vagus និង ភ្ជាប់ក្រពះជាមួយផ្នែកកណ្តាលពោះវៀនតូច
E កាត់ផ្នែកខាងលើក្រពះនិងសរសៃ Vagus (Proximal gastric vagotomy)
119 អ្នកជំងឺអាយុ៤៦ឆ្នាំម្នាក់ស្ទះផ្លូវចេញនៃក្រពះក្រោយជំងឺដំបៅនិងរលាកធ្ងន់ធ្ងរនៅជុំវិញពីល័រនិង កំណាត់ទី១និងទី២នៃឌុយអូដេណូម។ ចូរជ្រើសរើសទម្រង់ការវះកាត់សមស្របមួយចំពោះអ្នកជំងឺខាងលើ?
A កាត់សរសៃ Vagus និង កាត់ផ្នែកក្រោមក្រពះ (Vagotomy and antrectomy)
B កាត់តែដើមក្រពះប៉ុណ្ណោះ (Antrectomy alone)
C កាត់សរសៃ Vagus និង បង្កើតពីល័រថ្មី (Vagotomy and pyloroplasty)
D កាត់សរសៃ Vagus និង ភ្ជាប់ក្រពះជាមួយផ្នែកកណ្តាលពោះវៀនតូច
E កាត់ផ្នែកខាងលើក្រពះនិងសរសៃ Vagus (Proximal gastric vagotomy)
120 អ្នកជំងឺអាយុ៩០ឆ្នាំម្នាក់មានឈាមហូរចេញពីដំបៅឌុយអូដេណូម(duodenal ulcer)។ ចូរជ្រើសរើស ទម្រង់ការវះកាត់សមស្របមួយសម្រាប់អ្នកជំងឺនេះ?
A កាត់សរសៃ Vagus និង កាត់ផ្នែកក្រោមក្រពះ (Vagotomy and antrectomy)
B កាត់តែផ្នែកក្រោមក្រពះប៉ុណ្ណោះ (Antrectomy alone)
C កាត់សរសៃ Vagus និង បង្កើតពីល័រថ្មី (Vagotomy and pyloroplasty)
D កាត់សរសៃ Vagus និង ភ្ជាប់ក្រពះជាមួយផ្នែកកណ្តាលពោះវៀនតូច
E កាត់ផ្នែកខាងលើក្រពះនិងសរសៃ Vagus (Proximal gastric vagotomy)
121 អ្នកជំងឺអាយុ៣៦ឆ្នាំម្នាក់មាន ដំបៅពីល័រប្រភេទIII (type III pyloric ulcer) ពិបាកព្យាបាលដោយថ្នាំ ចូរជ្រើសរើស ទម្រង់ការវះកាត់សមស្របមួយសម្រាប់អ្នកជំងឺនេះ?
A កាត់សរសៃ Vagus និង កាត់ផ្នែកក្រោមក្រពះ (Vagotomy and antrectomy)
B កាត់តែផ្នែកក្រោមក្រពះប៉ុណ្ណោះ (Antrectomy alone)
C កាត់សរសៃ Vagus និង បង្កើតពីល័រថ្មី (Vagotomy and pyloroplasty)
D កាត់សរសៃ Vagus និង ភ្ជាប់ក្រពះជាមួយផ្នែកកណ្តាលពោះវៀនតូច
E កាត់ផ្នែកខាងលើក្រពះនិងសរសៃ Vagus (Proximal gastric vagotomy)
122 តើភាពមិនប្រក្រតីពីកំណើតណាមួយ នៅសាច់ដុំសន្ទះទ្រូង លើកុមារ ដែលគេជួបប្រទះញឹកញាប់ជាងគេ?
A របួសខ្ទាំសាច់ដុំសន្ទះទ្រូង (Rupture of the diaphragm)
B ក្លនលូនបំពង់អាហារនៃសាច់ដុំសន្ទះទ្រូង (Paraesophageal hiatal hernia)
C ក្លនលូនចុះឡើងនៃសាច់ដុំសន្ទះទ្រូង (Sliding hiatal hernia)
D ប្រហោងក្លនលូន Bochdalek (Foramen of Bochdalek hernia)
E ប្រហោងក្លនលូន Morgagni (Foramen of Morgagni hernia)
123 ក្លនលូន (hernia) អាចជាមូលហេតុធ្វើអោយ respiratory distress ស្រួចស្រាល់ លើកុមារ ។ តើការពិពណ៌នាភាពខុសធម្មតាខាងក្រោមមួយណាត្រឹមត្រូវ ?
A របួសខ្ទាំសាច់ដុំសន្ទះទ្រូង (Rupture of the diaphragm)
B ក្លនលូនបំពង់អាហារនៃសាច់ដុំសន្ទះទ្រូង (Paraesophageal hiatal hernia)
C ក្លនលូនចុះឡើងនៃសាច់ដុំសន្ទះទ្រូង (Sliding hiatal hernia)
D ប្រហោងក្លនលូន Bochdalek (Foramen of Bochdalek hernia)
E ប្រហោងក្លនលូន Morgagni (Foramen of Morgagni hernia)
124 ការព្យាបាលដំបូងចំពោះអ្នកជំងឺដែលចុះខ្សោយប្រព័ន្ធប្រសាទប្លោកនោម គឺវិធានការមួយណាក្នុងចំណោមចម្លើយខាងក្រោម?
A វះកាត់បង្កើនទំហំប្លោកនោម
B ដាក់កាដឺទែរដោយខ្លួនឯង (Self-catheterization)
C បង្វែរបង្ហួរនោមទៅខាងលើប្លោកនោម
D កំរិតបរិមាណសារធាតុរាវចូល ត្រូវតិចជាង៣០០មីល្លីលីត្រក្នុងមួយថ្ងៃ
E កាត់បង្ហួរនោមនៅកប្លោកនោម
125 ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវចំពោះ hypospadias?
A ច្រើនមានរួមផ្សំជាមួយ កំណោងខាងពោះនៃលឹង្គ (chordee)
B ច្រើនជាង៥០%ករណី កើតឡើងជាមួយពងស្វាសមិនចុះក្រោម
C ការភ្ជឹតមុខរន្ធនោមនៅខាងខ្នងលឹង្គមានដោយកម្រ
D ជាជម្ងឺកើតឡើងម្តងម្កាល មិនមានភស្តុតាងណាបញ្ជាក់ថាជាជម្ងឺតំណពូជទេ
E ភាគច្រើនកើតនៅចន្លោះ លឹង្គនិងស្រ្កូតូម ( The most common location is penoscrotal)
126 ដំបូន្មានចំពោះការព្យាបាលមហារីកប្លោកនោមដំណាក់កាល A (នៅរាក់និងក្រោមភ្នាស) គឺ៖
A កាត់នៅនឹងកន្លែង
B កាត់ដល់គល់ប្លោកនោម
C ព្យាបាលដោយកាំរស្មី
D ព្យាបាលដោយសារធាតុគីមីនឹងកន្លែង
E ព្យាបាលដោយសារធាតុគីមីជាប្រព័ន្ធ
127 បុរសអាយុ៣៦ឆ្នាំម្នាក់ ត្រូវបានបញ្ជូនមកកាន់បន្ទប់សង្រ្គោះបន្ទាន់ ដោយសារការចុកចាប់នៅតំបន់ កណ្ឌៀតក្អម (renal colic)។ កាំរស្មីអ៊ិចបង្ហាញថាមានក្រួសទំហំ ១.៥សង្ទីម៉ែត្រ ។ តើការពិពណ៌នាខាងក្រោម មួយណាត្រឹមត្រូវ?
A ព្យាបាលដោយមិនវះកាត់ដូចជាបង្រ្គប់ជាតិទឹកនិងបន្ថយការឈឺចាប់ មិនទទួលបានលទ្ធផលគាប់ប្រសើរទេ
B គួរធ្វើការថតកាំរស្មីអ៊ិចបន្តគ្នានៅតម្រងនោម បង្ហូរនោម ប្លោកនោម (KUB)
C ស្ទើរគ្រប់ការវិភាគទឹកនោមទាំងអស់នឹងបង្ហាញថាមានឈាមក្នុងទឹកនោម(microhematuria)
D ក្នុងពេលដែលរោគសញ្ញាទាំងឡាយត្រូវបានព្យាបាល ជំងឺនេះកម្រកើតឡើងវិញណាស់
E មានការកើនឡើងសារធាតុនីត្រូសែននិងក្រេអាទីនីន
128 ការព្យាបាលដ៏ត្រឹមត្រូវ នៃការមិនចុះក្រោមរបស់ពងស្វាសទាំងសងខាងលើកុមារ (bilateral undescended testicles)គឺ?
A វះកាត់ភ្លាមដើម្បីយកវាចុះទៅក្នុងថង់ពងស្វាស
B ព្យាបាលដោយ Chorionic gonadotropin មួយខែ មុនអាយុ១ខួប បើវាមិនទាន់ចុះ វះកាត់យកវាចុះទៅក្នុងថង់ពងស្វាស
C តាមដានរហូតដល់អាយុ២ឆ្នាំ ព្រោះជាទូទៅវាមិនទាន់ចុះភ្លាម
D តាមដានរហូតដល់អាយុ៥ឆ្នាំ បើមិនទាន់ចុះដោយខ្លួនឯង វះកាត់បង្កើតថង់ពងស្វាសមុនអាយុចូលសាលារៀន
E មិនចាំបាច់ព្យាបាល ធានាចំពោះឪពុកម្តាយថានឹងមានសាច់ដុំចូលបំពេញនិងមានការបង្កើតមេជីវិត ទោះបីពងស្វាសមិនចុះក្រោមក៏ដោយ
129 ចម្លើយខាងក្រោម តើការពណ៌នាមួយណាត្រឹមត្រូវ ចំពោះ Seminoma ?
A វាជាប្រភេទមហារីកពងស្វាសដែលតែងជួបប្រទះញឹកញាប់បំផុត
B ជាញឹកញាប់គេឃើញវារាលដាលទៅថ្លើមនិងឆ្អឹង
C ការព្យាបាលដោយកាំរស្មី មិនកបឡើយ
D អត្រារស់ក្រោយអាយុ៥ឆ្នាំមាន៥០%
E ច្រើនបង្ហាញថាមានការឈឺចាប់អវយវៈពេលពិនិត្យដោយពន្លឺឆ្លងកាត់ជាលិកា
130 ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ ដោយសារការឈឺចាប់ នៅពង ស្វាសរយៈពេល៥ម៉ោងមកហើយ។ ការឈឺចាប់ចាប់ផ្តើមយ៉ាងស្រួចស្រាវធ្វើអោយវាភ្ញាក់ពីដំណេក។ ការពិនិត្យរូបសាស្រ្ត ឃើញពងស្វាសឆ្វេងឈឺយ៉ាងខ្លាំង។ ការឈឺចាប់មិនថមថយទេ ទោះរុញឡើងលើក៏ដោយ។ វិភាគទឹកនោម មិនមានអ្វីគួរកត់សម្គាល់។ តើការពណ៌នាខាងក្រោមមួយណាត្រឹមត្រូវ ចំពោះការធ្វើរោគវិន្និច្ឆ័យនិងការព្យាបាលលើអ្នកជំងឺនេះ?
A នេះប្រហែលជាឪពុកអ្នក ឬបងប្អូនប្រុសរបស់ជំងឺមានបញ្ហាដូចគ្នានេះដែរ
B ការវះកាត់ គួរត្រូវពន្យារហូតដល់ ការថតស្កែនតិចណេចូម(technetium scan)បញ្ជាក់អោយរោគវិន្និច្ឆ័យគ្លីនិកសិន។
C ភាគច្រើននៃពងស្វាសដែលរងការរមួល អាចសង្រ្គោះបាន បើសិនបានវះកាត់ក្នុងអំឡុង២៤ម៉ោង
D បើសិនជាមានការរមួលនោះ ពងស្វាសទាំងពីរ គួរតែទទួលការវះកាត់ទម្លាក់វាចុះក្រោម (orchiopexy)
E ត្រូវធ្វើរោគវិន្និច្ឆ័យញែកចេញ ជាមួយគីសស្ពែម៉ាតូសែល (spermatocele)ផងដែរ
131 របេងផ្លូវទឹកនោមនិងផ្លូវបន្តពូជ លើបុរស ត្រូវបានគេរកឃើញតាមរយៈ ?
A មើលនឹងមីក្រូទស្សន៍ឃើញមានឈាមក្នុងទឹកនោម (Microscopic hematuria)
B មានមេរោគក្នុងទឹកនោមតែមិនមានខ្ទុះក្នុងទឹកនោមទេ (Bacteriuria without pyuria)
C មានគីសក្នុងតម្រងនោមម្ខាង (Unilateral renal cysts)
D ឈឺចាប់ ហើម អេពីឌីឌីម (Painful swelling of the epididymis)
E មានខ្យល់ក្នុងទឹកនោម (Pneumaturia)
132 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវ ទាក់ទងនឹងមហារីកប្រូស្តាត (carcinoma of the prostate)
A វាកើតឡើងក្នុងចំណោមជនជាតិអាមេរិកស្បែកខ្មៅច្រើនជាងក្រុមអាមេរិកផ្សេងទៀត
B ការពិនិត្យដោយមីក្រូទស្សន៍លើមហារីកប្រូស្តាតអាចឃើញបានតាមរយៈការកាត់ទទឹងបង្ហួរនោម នៃប្រូស្តាត ជាករណីអនុវត្តន៍ចំពោះការកាត់ដល់ឬសគល់នៃប្រូស្តាត។
C វាកើតឡើងដំបូងនៅផ្នែកកណ្តាលនៃក្រពេញ
D ជាទូទៅវារាលដាលទៅឆ្អឹង (It commonly produces osteoclastic bony metastases)c
E ការធ្វើ Screening for prostate-specific antigenទោះបីងាយស្រួលតាមផ្លូវទ្វារធំ តែមិនផ្តល់ផលប្រយោជន៍ក្នុងការរកជំងឺឃើញឡើយ។
133 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវទាក់ទងនឹង ដុំពកស្លូតនៃប្រូស្តាត ( benign) (BPH)?
A ការរីកចំរើននៃ BPH សំខាន់គឺកើតឡើងនៅផ្នែកខាងក្រៅនៃក្រពេញ
B សន្មតយកការសល់ចាល់ទឹកនោមច្រើនជាង១០០មីល្លីលីត្រ ល្បឿននៃការបញ្ចេញទឹក៣០មីល្លីលីត្រក្នុងមួយវិនាទី ឬ តិចជាង ជាភស្តុតាងបញ្ជាក់ថា មានការស្ទះការបញ្ចេញទឹកនោម
C ការកាត់ប្រូស្តាតតាមផ្លូវលើឆ្អឹងថ្ងាសចំពោះ BPH គឺដើម្បីកោសសម្អាតប្រូស្តាតទាំងមូល និង បញ្ចៀសមហារីកប្រូស្តាតក្នុងពេលអនាគត។
D ការវះកាត់ត្រូវគេបានគេអនុវត្តពេលមាន៖ ស្ទះចាល់ទឹកនោមស្រួចស្រាល់ និង រលាកផ្លូវទឹកនោមc
E BPH វាប្រឈមនឹងការក្លាយទៅជាមហារីកប្រូស្តាត
134 ក្នុងអំឡុងពេលការវះកាត់មិនស្ថេរភាព ចំពោះអ្នកជំងឺរបួសបង្ហូរនោមខាងឆ្វេង ដែលត្រូវដាច់រហែកអស់៥០% នៃរង្វង់របស់វា។ បើសិនសភាពអ្នកជំងឺមិនអំណោយផលសម្រាប់ការព្យាបាល ការព្យាបាលជំនួសគឺ៖
A ចងបង្ហូរនោមដែលរបួសនិងចោះបង្ហូរតម្រងនោមរួមខាង
B កាត់តម្រងនោម រួមខាង ( Ipsilateral nephrectomy)
C ដាក់កាដឺទែរពីចុងក្រោមបង្ហូរនោមឆ្លងកាត់របួសចាក់នៃជញ្ជាំងពោះ
D ដាក់បំពង់បង្ហូរទឹកនោមក្បែររបួស ដោយមិនចាច់រៀបចំរបួសទេដែលអាចធ្វើអោយរំខានដល់សភាពអ្នជំងឺ
E យកកំណាត់បង្ហូរនោមខាងដើមបង្ហូរចេញក្រៅតាមស្បែក
135 អ្នកថ្មើរជើងម្នាក់ត្រូវរថយន្តបុក។ នៅបន្ទប់សង្រ្គោះបន្ទាន់ ការថតកាំរស្មីអ៊ិចផ្លូវទឹកនោមប្រើថ្នាំ ពីក្រោមឡើងលើ (retrograde urethrogram) បង្ហាញថាមានបាក់ឆ្អឹងអាងត្រគាក និងមាន របួសខ្ទាំបង្ហួនោមខាងលើ ទៅដល់ urogenital diaphragm។ តើការព្យាបាលខាងក្រោមមួយណាត្រឹមត្រូវ?
A ចោះបង្ហូរតម្រងនោមតាមស្បែកជាបន្ទាន់
B ដាក់កាដឺទែរហ្វូឡីជាបន្ទាន់ តាមបង្ហួនោមចូលប្លោកនោមដើម្បីតម្រង់និងរក្សាប្រហោងនៅផ្នែកដែលរបួស
C ជួសជុលឡើងវិញជាបន្ទាន់បង្ហួនោមដែលរងរបួសក្រោយសភាពអ្នកជំងឺមានស្ថេរភាព
D វះកាត់ជាបន្ទាន់នូវអាងត្រគាកដើម្បីទប់ស្កាត់ការហូរឈាមចេញពីការបាក់ឆ្អឹងអាងត្រគាក និងដាក់បំពង់បង្ហូរឈាមកកក្នុងអាងត្រគាក
E ចោះខាងលើឆ្អឹងថ្ងាសជាបន្ទាន់ដើម្បី ដាក់បំពង់បង្ហូរប្លោកនោម
136 រហែកទ្រនាប់សន្លាក់ជង្គង់ ជាទូទៅកើតចេញពី កាលទេសៈមួយណា?
A ចលនាលាជ្រុល
B ចលនាបត់និងបង្វិល
C ចលនាបត់ខ្លាំងធម្មតា
D ដោយសារសំពាធសង្កត់ (Compression)
E បាក់កុងឌីលឆ្អឹងភ្លៅ
137 ការកន្រ្តាក់ឬរួញ Volkmann’s ischemic កើតឡើងនៅក្នុងករណីណាមួយ?
A បាក់ចន្លោះត្រូស្សង់តេនៃឆ្អឹងភ្លៅ (Intertrochanteric femoral fracture)
B បាក់ខាងលើកែងដៃ នៃឆ្អឹងដើមដៃ (Supracondylar fracture of the humerus)
C ភ្លាត់សន្លាក់ជង្គង់ទៅក្រោយ
D ការប៉ះទង្គិចញែកស្មា (Traumatic shoulder separation)
E បាក់ឆ្អឹងរបៀប Colles “silver fork” (Colles “silver fork” fracture)
138 ការភ្លាត់សន្លាក់ស្មា (glenohumeral) មិនមានផលវិបាក ជាទូទៅភ្លាត់លើកដំបូង ក្បាលឆ្អឹងដើមដៃច្រើនភ្លាត់ទៅទិសណា?
A មុខ (Anteriorly)
B លើ (Superiorly)
C ក្រោយ (Posteriorly)
D ក្រៅ (Laterally)
E កណ្តាល (Medially)
139 "ការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ការលូតលាស់បណ្តោយឆ្អឹង គឺទំនងជាបណ្តាល មកពី "
A បាក់ឆ្អឹងភ្លាត់សន្លាក់ ក្បែរខាងក្បាលឆ្អឹងណាមួយ
B បាក់ឆ្អឹង មានស្នាមបាក់កាត់ស្រទាប់ការពារក្បាលឆ្អឹង (articular cartilage) លាតសន្ធឹងដល់ក្បាលឆ្អឹង
C បាក់ទទឹងតួឆ្អឹងនៅក្បែរក្បាលឆ្អឹង
D របេះក្បាលឆ្អឹងនៅតំបន់លូតលាស់បណ្តោយឆ្អឹង
E របួសធ្ងន់ធ្ងរសង្កត់លើថាសលូតលាស់បណ្តោយឆ្អឹង
140 "ការបាក់ឆ្អឹងមួយណាដែលច្រើនកើតឡើងលើឆ្អឹងរឹងមាំធម្មតា បណ្តាល មកពីការដួល "
A បាក់របៀប Colles (Colles fracture)
B បាក់កឆ្អឹងភ្លៅ
C បាក់ចន្លោះត្រូស្សង់តេ
D បាក់ឆ្អឹងដងកាំបិត (Clavicular fracture)
E បាក់ដោយសារការសង្កត់បណ្តោយឆ្អឹង
141 ការធ្វើអត្តឃាតមិនបានសម្រេចរបស់ស្រ្តីម្នាក់ បណ្តាលអោយសរសៃវិញ្ញាណរ៉ាដ្យាល់ នៅកដៃរងការសង្កត់យ៉ាងធ្ងន់ធ្ងរ។ តើគាត់នឹងត្រូវពិការរបៀបណា?
A មិនអាចលាកដៃបាន
B មិនអាចបត់កដៃបាន
C អន្តរាយដល់សាច់ដុំប្រអប់ដៃ
D បាត់វេទនារម្មណ៍នៅថ្លើមដៃនិងមេដៃ
E បាត់វេទនារម្មណ៍នៅបាតដៃ
142 សំដៅលើ compartment syndromes តើការពិពណ៌នាខាងក្រោម មួយណាត្រឹមត្រូវ?
A ជាទូទៅរោគសញ្ញាដំបូងគឺ បាត់ជីពចរនៅចុងអវយវៈ
B ចលនាបត់អកម្មនៃគល់អវយវៈបង្កអោយមានការឈឺចាប់កើនឡើង
C ការវះកាត់បន្ធូរ(កាត់ស្រោមសាច់ដុំចេញ (fasciectomy) គឺជាមធ្យោបាយចាំបាច់តែមួយគត់ចុងក្រោយ
D រោគសញ្ញាទាំងនេះជាទូទៅបណ្តាលមកពីការបាក់ខាងលើកែងដៃនៃឆ្អឹងដើមដៃនិង បាក់តួឆ្អឹងទីប៊ីយ៉ា
E ចង្កោមរោគសញ្ញានេះជួនកាលមិនឈឺចាប់
143 ភាពផ្ទុយគ្នារវាងការតម្រង់ឆ្អឹងដោយមិនវះកាត់និងដោយការវះកាត់?
A រយៈពេលសះស្បើយខ្លីជាង
B ការរបួសជាលិកាតំបន់ឆ្អឹងបាក់តិចតួចជាង
C ប្រឈមមុខខ្ពស់នឹងការមិនដុះជាប់គ្នានៃឆ្អឹងបាក់
D កាត់បន្ថយការប្រឈមមុខនឹងការករោគ
E តម្រូវអោយធ្វើការអចល័តយូរ
144 ការប្រកាច់របៀបជំងឺឆ្កួតជ្រូក អាចបណ្តាលអោយ (ជ្រើសរើសយករបួសណាមួយ)? ការពពណ៌នាខាងក្រោម ចូរជ្រើសរើសយកប្រភេទបាក់ឆ្អឹង ឬភ្លាត់សន្លាក់មួយណាដែលជួបប្រទះញឹកញាប់ជាងគេ ?
A ការបាក់ឆ្អឹង Navicular (ឬ scaphoid)
B ការខូចទ្រង់ទ្រាយម៉ុងតេហ្សីយ៉ា (Monteggia’s deformity)
C បាក់របៀបឈើខ្ចី (Greenstick fracture)
D បាក់រមួល (Spiral fracture)
E ភ្លាត់សន្លាក់ស្មាទៅក្រោយ
145 ការរលួយជាលិកាដោយសារខ្វះឈាមចិញ្ចឹម ជាធម្មតា (ជ្រើសរើយយករបួសមួយ) បណ្តាល មកពី? តាមការពិពណ៌នាខាងក្រោម ជ្រើសរើសយកប្រភេទបាក់ឆ្អឹងឬភ្លាត់សន្លាក់ណា ដែលទំនងសមស្របជាងគេ
A ការបាក់ឆ្អឹង Navicular (ឬ scaphoid)
B ការខូចទ្រង់ទ្រាយម៉ុងតេហ្សីយ៉ា (Monteggia’s deformity)
C បាក់របៀបឈើខ្ចី (Greenstick fracture)
D បាក់រមួល (Spiral fracture)
E ភ្លាត់សន្លាក់ស្មាទៅក្រោយ
146 ភ្លាត់សន្លាក់ក្បាលឆ្អឹងរ៉ាដ្យាល់និង បាក់១/៣ខាងលើឆ្អឹងយូណា (ជ្រើសរើសយករបួសមួយ) គឺជា?តាមការពពណ៌នាខាងក្រោម ចូរជ្រើសរើសយកប្រភេទបាក់ឆ្អឹង ឬភ្លាត់សន្លាក់ មួយណាដែលទំនងជាត្រឹមត្រូវជាងគេ ?
A ការបាក់ឆ្អឹង Navicular (ឬscaphoid)
B ការខូចទ្រង់ទ្រាយម៉ុងតេហ្សីយ៉ា (Monteggia’s deformity)
C បាក់របៀបឈើខ្ចី (Greenstick fracture)
D បាក់រមួល (Spiral fracture)
E ភ្លាត់សន្លាក់ស្មាទៅក្រោយ
147 ការឈឺចាប់នៅតំបន់ anatomist’s snuffboxអាចបណ្តាលមកពី? (ជ្រើសរើសរបួសមួយ) តាមការ ពិ ពណ៌នាខាងក្រោម ចូរជ្រើសរើសយកប្រភេទបាក់ឆ្អឹង ឬភ្លាត់សន្លាក់មួយណាដែលត្រឹមត្រូវជាងគេ ?
A ការបាក់ឆ្អឹង Navicular (ឬscaphoid)
B ការខូចទ្រង់ទ្រាយម៉ុងតេហ្សីយ៉ា (Monteggia’s deformity)
C បាក់របៀបឈើខ្ចី (Greenstick fracture)
D បាក់រមួល (Spiral fracture)
E ភ្លាត់សន្លាក់ស្មាទៅក្រោយ
148 ជំងឺអ្វីដែលបណ្តាលមកពីការកើនឡើងនៃមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (hyperparathyroidism) (ជ្រើសរើសប្រ ភេទជំងឺមួយ) ។ តាមការពិពណ៌នាខាងក្រោមជ្រើសរើសប្រភេទជំងឺឆ្អឹងមួយដែលត្រឹមត្រូវជាងគេ ?
A Osteogenesis imperfecta
B ជម្ងឺឆ្អឹងឡើងរឹងដូចថ្ម (Osteopetrosis)
C Osteitis fibrosa cystica
D ជម្ងឺឆ្អឹងទន់ (Osteomalacia)
E រលាកឆ្អឹងខូចទ្រង់ទ្រាយ (Osteitis deformans)
149 ជំងឺអ្វីដែលបណ្តាលមកពីកង្វះសារធាតុរ៉ែដោយសារវិបត្តិមេតាបូលីសវីតាមីនដេ (ជ្រើសរើសយកជំងឺមួយ) ។ តាមការពិពណ៌នាខាងក្រោម ជ្រើសរើសប្រភេទជំងឺឆ្អឹងមួយ ដែលត្រឹមត្រូវជាងគេ ?
A Osteogenesis imperfecta
B ជម្ងឺឆ្អឹងឡើងរឹងដូចថ្ម (Osteopetrosis)
C Osteitis fibrosa cystica
D ជម្ងឺឆ្អឹងទន់ (Osteomalacia)
E រលាកឆ្អឹងខូចទ្រង់ទ្រាយ (Osteitis deformans)
150 ជាទូទៅការប្រែប្រួល រចនាសម្ព័ន្ធឬវិបត្តិនៃដំណើការកូឡាជែនប្រភេទ១ បណ្តាលអោយមាន ?(ជ្រើសរើសយកជំងឺ១)។ តាមការពិពណ៌នាខាងក្រោមជ្រើសរើសប្រភេទជំងឺឆ្អឹងដែលត្រឹមត្រូវជាងគេ?
A Osteogenesis imperfecta
B ជម្ងឺឆ្អឹងឡើងរឹងដូចថ្ម (Osteopetrosis)
C Osteitis fibrosa cystica
D ជម្ងឺឆ្អឹងទន់ (Osteomalacia)
E រលាកឆ្អឹងខូចទ្រង់ទ្រាយ (Osteitis deformans)
151 "វេវចនៈសព្ទ នៃពាក្យ៖ ជំងឺ Paget គឺ ( Paget’s disease)(ជ្រើសរើសយកជំងឺមួយ)។តាមការពិពណ៌នាខាងក្រោម តើប្រភេទជំងឺឆ្អឹងមួយណា គិតថាត្រឹមត្រូវជាងគេ ? "
A Osteogenesis imperfecta
B ជម្ងឺឆ្អឹងឡើងរឹងដូចថ្ម (Osteopetrosis)
C Osteitis fibrosa cystica
D ជម្ងឺឆ្អឹងទន់(Osteomalacia)
E រលាកឆ្អឹងខូចទ្រង់ទ្រាយ (Osteitis deformans)
152 ចំពោះតុល្យការ Glasgow coma scale តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវ?
A វាបម្រើអោយតុល្យការ ក្នុងការវាយតម្លៃ ផលវិបាកយូរអង្វែងរបស់ ការប៉ះទង្គិចក្បាល
B ពិន្ទុកាន់ខ្ពស់មានទំនាក់ទំនងទៅនឹងការស្លាប់កាន់តែខ្ពស់
C វាត្រូវបានរាប់បញ្ចូលទាំងការវាស់សំពាធក្នុងខួរក្បាល
D វាត្រូវបានរាប់បញ្ចូលទាំងការវាស់ប្រតិកម្មកូនក្រមុំភ្នែក
E វាត្រូវបានរាប់បញ្ចូលទាំងការឆ្លើយតបរបស់អ្នកជំងឺ
153 ដើម្បីគ្រប់គ្រង hyperventilation (រួមទាំង hypocapnia)ចំពោះអ្នកជំងឺក្រោយប៉ះទង្គិចក្បាល ជាទូទៅត្រូវផ្តល់ដំបូន្មាន ។ ចំពោះការព្យាបាលផលវិបាករបស់វាគឺ?
A បន្ថយ endogenous catecholamines
B បន្ថយកម្រឹតប៉ូតាស្យូមក្នុងចន្លោះកោសិកា
C បង្កើនរ៉េស៊ីស្តង់សរសៃឈាមខួរក្បាល
D បញ្ចូលបង្រ្គប់ metabolic alkalosis
E កែតម្រូវសម្ពាធក្នុងប្រអប់លលាដ៏ក្បាល
155 ចំពោះការបាក់ឆ្អឹងប្រអប់លលាដ៏ក្បាល ការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវ?
A ការផុងឬស្រុតឆ្អឹងលលាដ៏គឺធ្វើអោយ កម្រឹតស្មារតីអ្នកជំងឺថយចុះ ឬបាត់ទាំងស្រុង
B បាក់ឆ្អឹងស្មុគស្មាញជា ការបាក់ឆ្អឹងលលាដ៏ក្បាលនិង ដាច់រហែកសាច់ខួរក្បាល
C បំណែកឆ្អឹងនិមួយៗរំកិលចេញ លើសពី១សង្ទីម៉ែត្រ ទៅខាងក្នុង ត្រូវតែវះកាត់លើកឡើង
D សារធាតុរាវនៃខួរក្បាលនិងខួរឆ្អឹងខ្នងហូរចេញពីត្រចៀកឬច្រមុះ តម្រូវអោយមានការព្យាបាលដោយវះកាត់ទាន់ពេល
E ការបាក់ឆ្អឹងលលាដ៏ក្បាលស្ទើរតែទាំងអស់តម្រូវអោយមានការព្យាបាលដោយវះកាត់
156 រោគសញ្ញាគ្លីនិកខាងក្រោម មួយណាដែលបញ្ជាក់អំពី ការកើនឡើងភ្លាមៗនូវសម្ពាធក្នុងលលាដ៏ក្បាល
A ការដកដង្ហើមមិនស្មើ
B សម្ពាធឈាមធ្លាក់ចុះ
C សង្វាក់បេះដូងលឿន
D ហើមបាតភ្នែក (Papilledema)
E សង្កត់លើសរសៃប្រសាទខួរក្បាលទី៥
157 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវ អំពីរបួសខ្ទាំខួរក្បាល (cerebral contusions)?
A វាកើតឡើងច្រើនជាងគេនៅក្លែបអុកស៊ីពីតាល់ (occipital lobes)
B វាអាចកើតឡើងនៅផ្នែកម្ខាងទៀតនៃប្រអប់លលាដ៏ក្បាល
C វាកម្រមានរួមផ្សំជាមួយការហូរឈាមក្នុងខួរក្បាលណាស់
D វាអាចកើតឡើងដោយឯកឯងលើអ្នកជម្ងឺដែលបានប្រើថ្នាំប្រឆាំងការកកឈាម
E ថ្នាំប្រឆាំងប្រកាច់មានតួនាទីដំបូងក្នុងការព្យាបាលនូវវិបត្តិនេះ
158 ក្នុងពេលកំពុងមើលការប្រកួតវាយកូនហ្គោល បុរស៣៧ឆ្នាំម្នាក់ត្រូវកូនហ្គោលប៉ះទង្គិចផ្នែកម្ខាងនៃក្បាល ។ ក្រោយប៉ះទង្គិចគាត់នៅដឹងខ្លួននិងនិយាយប៉ប៉ាច់ប៉ប៉ោចធម្មតា តែច្រើនថ្ងៃក្រោយមក ស្រាប់តែបាត់ភាពរួសរាយរបស់គាត់ ច្រលំខ្លះៗ មិនអាចធ្វើចលនាមួយចំហៀងខ្លួនខាងស្តាំ។ (ជ្រើសរើសរោគវិន្និច្ឆ័យមួយ) ការពិពណ៌នាខាងក្រោម ជ្រើសយកប្រភេទសរសៃឈាមដែលតែងមានទំនាក់ទំនងនឹងរោគសញ្ញាខាងលើជិតស្នឹតជាងគេ?
A ដុំឈាមកកនៅ Subdural នៃខួរក្បាល (Subdural hematoma)
B ដុំឈាមកកនៅ Epidural នៃខួរក្បាល (Epidural hematoma)
C ដាច់សរសៃអាទែរ Carotid (Carotid dissection)
D ខ្ទាំខួរក្បាល (Brain contusion)
E របួសរីកសរសៃអាទែរក្នុងខួរក្បាល (Ruptured intracranial aneurysm)
159 "ស្រ្តីអាយុ៤២ឆ្នាំម្នាក់ភ្លាមៗត្អូញឈឺក្បាលយ៉ាងខ្លាំង រឹងក ខ្លាចពន្លឺ ។ ក្រោយមកបាត់ស្មារតី កូនក្រមុំភ្នែករីក។ (ជ្រើសរើសរោគវិន្និច្ឆ័យមួយ) ការពិពណ៌នាខាងក្រោម ជ្រើសយកប្រភេទសរសៃឈាមដែលតែងមានទំនាក់ទំនងនឹងរោគសញ្ញាខាងលើជិតស្នឹតជាងគេ? "
A ដុំឈាមកកនៅ Subdural នៃខួរក្បាល (Subdural hematoma)
B ដុំឈាមកកនៅ Epidural នៃខួរក្បាល (Epidural hematoma
C ដាច់សរសៃអាទែរ Carotid (Carotid dissection)
D របួសខ្ទាំខួរក្បាល (Brain contusion)
E របួសរីកសរសៃអាទែរក្នុងខួរក្បាល (Ruptured intracranial aneurysm)
1 តើរោគសញ្ញាខាងក្រោមមួយណាមិនមែនជារោគសញ្ញាតែងកើតមានឬ ក្លាស៊ីកចំពោះការបាក់បាតប្រអប់លលាដ៏ក្បាល (basal skull fracture)?
A Battle sign
B racoon eyes
C ឈាមហូរក្នុងត្រចៀកកណ្តាល (hemotympanum)
D Freedman sign
E ហូរទឹកខួរឆ្អឹងខ្នងតាមច្រមុះ/ត្រចៀក (CSF rhinnorhea/ottorrhea)
2 ស្រ្តីអាយុ១៩ឆ្នាំម្នាក់ប៉ះទង្គិចក្បាល ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ដោយក្រុមសង្រ្គោះបន្ទាន់ ។ សភាពចរន្តឈាមរបស់គាត់ ធម្មតាតែតម្រូវអោយមានជំនួយការដកដង្ហើម តាមរយៈបំពង់ដាក់ក្នុងបំពង់ខ្យល់។ រំញោចឈឺចាប់គាត់មិនបើកភ្នែកទេ ហើយមានឥរិយាបថដេកសណ្តូកខុសធម្មតា។ តើចម្លើយខាងក្រោមមួយណាមិនត្រឹមត្រូវ?
A ពិន្ទុ Glasgow របស់គាត់គឺ៣ (her GCS is 3)
B ពិន្ទុ Glasgow 8 ជាករណីត្រូវដាក់ intubation
C របួសតែក្បាលជាមូលហេតុធ្វើអោយស្ហុក
D គាត់គួរដកដង្ហើមជាមួយ pCO2 of 30-35 mm Hg
E ចម្លើយទាំងអស់សុទ្ធតែមិនត្រឹមត្រូវ (all are incorrect)
3 សំដៅលើការហូរឈាមច្រមុះ ការអធិប្បាយខាងក្រោមគឺសុទ្ធតែខុស លើកលែងតែមួយ?
A ការហូរឈាមច្រមុះកម្រកើតមានលើកុមារ
B ជាធម្មតាវាជាលទ្ធផលនៃការរបួសសរសៃឈាមច្រមុះនៅខាងក្រោយ
C វាអាចព្យាបាលបានដោយការចងសរសៃអាទែរការ៉ូទីតរួមខាង
D ការហូរឈាមច្រមុះអាចព្យាបាល cautery of Little’s area silver nitrate
E វាមិនមែនជាមូលហេតុទូទៅនៃ ការសង្រ្គោះបន្ទាន់នៃផ្នែកត្រចៀក ច្រមុះបំពង់ទេ
4 ការក្អួតអូសបន្លាយ តើភាពខុសធម្មតានៃអេឡិចត្រូលីតមានដូចម្តេច?
A "អាស៊ីដូសមេតាបូលីសអ៊ីយ៉ុងក្លរនិងកាលី ទាប (hypochloremic hypokalemic metabolic alkalosis)"
B អាល់កាឡូសមេតាបូលីសអ៊ីយ៉ុងក្លរនិងកាលីឡើងខ្ពស់ (hypochloremic hypokalemic metabolic alkalosis)
C អាស៊ីដូសមេតាបូលីស អ៊ីយ៉ុងក្លរឡើងខ្ពស់ (hyperchloremic metabolic acidosis)
D កំរិតប៉ូតាស្យូមក្នុងឈាមកើនខ្ពស់ (hyperkalemia)
E មិនមានចម្លើយនៅលើទេ
5 ករណីត្រូវអនុវត្តន៍ ការព្យាបាលដោយវះកាត់ភ្លាមៗជាជាងការព្យាបាលដោយមិនវះកាត់ចំពោះជំងឺខ្សោយសរសៃអាទែរ (arterial insufficiency)គឺ។ ចម្លើយខាងក្រោមលើកលែងតែមួយ?
A ឈឺចាប់អវយវៈនៅពេលយប់ (nocturnal limb pain)
B ដំបៅដោយសារខ្វះឈាមចិញ្ចឹម (ischemic ulceration)
C បាត់ជីពចរ (absent pulse)
D ជំងឺប្រសាទដោយសារខ្វះឈាមចិញ្ចឹម (ischemic neuropathy)
E រលួយ ម្រាមជើង (toe gangrene)
6 ចម្លើយខាងក្រោមទាំងអស់ជាករណីត្រូវវះកាត់ចំពោះ diverticulitis លើកលែងតែមួយ?
A រលាកស្រោមពោះ (peritonitis)
B នៅមានការហូរឈាម (persisting hemorrhage)
C មានរន្ធធ្លាយ (fistula)
D ធំជាង (greater than two severe attacks)
E ដុំម៉ាស់ស្ទាបឃើញនៅពោះផ្នែកក្រោមឆ្វេង
7 ចំពោះអ្នកជំងឺស្ទះពោះវៀនមេកានិក ក្រោយថតកាំរស្មីអ៊ិចធម្មតានៅពោះ គេឃើញមានសញ្ញាខាងក្រោម លើកលែងតែមួយ?
A a "step ladder" pattern
B រីករង្វេលពោះវៀនតូច
C កំរឹតទឹកខ្យល់បញ្ឈរដូចគ្នាក្នុងរង្វេលពោះវៀន (air-fluid levels at uniform height in same bowel loop)
D អវត្តមានខ្យល់នៅក្នុងពោះវៀនធំ
E "ជួរដុំខ្យល់តូចៗទិសផ្តេកប្រមូលផ្តុំនៅ valvulae conniventes (i.e.""string of pearls"")"
8 បុរសអាយុ២៨ឆ្នាំម្នាក់ ក្រោយការផឹកដ៏លើសលប់ នៅចុងសប្តាហ៍មក គាត់ការឈឺចាប់ក្នុងពោះ រាលដាលទៅក្រោយខ្នង។ តើជម្រើសនៃការធ្វើអង្កេតតេស្តឈាម និងរបៀបរោគវិន្និច្ឆ័យ គឺអ្វី?
A អេកូ(អ៊ុលត្រាសោន) ពោះ
B ស៊ីធីស្កេនពោះ
C ថតកាំរស្មីអ៊ិចធម្មតាពោះ (abdominal plain film)
D អង់ដូស្កូប cholangiopancreatography ពីក្រោមឡើងលើ
E ឆ្លុះអង់ដូស្កូប ឆ្លងកាត់ស្បែកពោះ (laparoscopy)
9 "អ្នកជិះម៉ូតូអាយុ១៨ឆ្នាំម្នាក់ ចូលមកបន្ទប់សង្រ្គោះបន្ទាន់ក្រោយគ្រោះថ្នាក់។ គាត់បានបាក់ឆ្អឹងទាំងពីរចំហ នៃកំភួនជើងស្តាំ និងបាត់ជីពចរជើង ស្តាំ។ ការព្យាបាលជាបន្ទាន់គួរធ្វើអ្វី?"
A ថតសរសៃឈាមជាបន្ទាន់
B វះកាត់ជាបន្ទាន់
C ដាក់ប្លាត្រឬរណប
D ទាញតម្រង់និងដាក់រណប
E ថតកាំរស្មីអ៊ិច (x-ray)
10 ខាងក្រោមនេះតើមួយណាជាផលវិបាកធ្ងន់ធ្ងរនៃការបាក់លើកែងដៃនៃឆ្អឹងដើមដៃ (supracondylar fracture of the humerus)?
A Compartment syndrome នៅកំភួនដៃ
B ឆ្អឹងមិនអាចដុះជាប់គ្នា
C ឆ្អឹងដុះជាប់គ្នាមិនត្រឹមត្រូវតាមកាយវិភាគវិទ្យាធម្មតាC
D របួសសរសៃប្រសាទមេដ្យាន
E ចលនាកែងដៃមានកំរិត
11 ខាងក្រោមមួយណាមិនមែនជាផលវិបាកនៃការរលាកត្រចៀកកណ្តាលដែលមិនបានព្យាបាល
A cholesteatoma
B រលាកស្រោមខួរ (meningitis)
C ធ្លាយក្រដាសត្រចៀក (tympanic membrane perforation)
D trigeminal neuralgia
E បាត់បង់ការបញ្ជូនសម្លេង (conductive hearing loss)
12 ចម្លើយខាងក្រោមជាលក្ខណៈនៃការគ្រប់គ្រងការបញ្ចេញទឹកនោម លើកលែងតែមួយ?
A ការខូចខាតស្រោមខួរក្បាលបង្កអោយមានការបង្កើនសកម្មភាពនៃសាច់ដុំប្លោកនោម
B Basal ganglia រារាំងប្លោកនោមកុំអោយធ្វើសកម្មភាពលើស
C Cerebellum សម្របសម្រួលការបញ្ចេញទឹកនោមអោយអស់
D ការខូចខាត cerebellum បង្កអោយ ចុះខ្សោយកម្លាំងសាចដុំប្លោកនោម
E "ការរបួសខាងលើនៃ brainstem បង្កអោយមានការបង្កើនតែសកម្មភាព ប្លោកនោមប៉ុណ្ណោះ"
13 បណ្តាថ្នាំខាងក្រោមតើមួយណាដែលមិនជម្រុញអោយមានការចាល់ទឹកនោម?
A sympathomimetics
B anticholinergics
C cholinergic agonists
D Tricyclic Antidepressant (TCAs)
E ថ្នាំបន្ធូរសាច់ដុំរលោង (smooth muscle depressants)
14 អ្នកជំងឺម្នាក់មានហូរឈាមនៅ subarachnoid (SAH) ដោយសារធ្លាយអាទែរមុខ-ស្តាំ ដែលរីកប៉ោង ហើយបានព្យាបាលដោយវះកាត់ក្រោយហូរឈាមពីរ ថ្ងៃ។ បីថ្ងៃក្រោយ ដៃស្តាំចុះខ្សោយទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ តើរោគវិន្និច្ឆ័យខាងក្រោមមួយណាត្រឹមត្រូវជាងគេ?
A មានទឹកក្នុងខួរក្បាល (hydrocephalus)
B រលាកស្រោមខួរ (meningitis)
C ការហូរឈាមឡើងវិញ (repeat hemorrhage)
D សរសៃឈាមរួមតូច (vasospasm)
E មិនមានចម្លើយនៅខាងលើទេ
15 ចម្លើយខាងក្រោមជាផលវិបាកនៃការកាត់អាមីដាល លើកលែងតែមួយ?
A ហូរឈាមក្រោយវះកាត់ (secondary hemorrhage)
B ឈឺចាប់ក្នុងត្រចៀក (severe otalgia)
C រលាកអាមីដាលនិងមានអាប់សែជាលិកាជុំវិញ (Quinsy)
D ចង្អៀតរន្ធច្រមុះបំពង់ក (nasopharyngeal stenosis)
E មិនមានចម្លើយនៅខាងលើទេ
16 ចម្លើយខាងក្រោមជាលក្ខណៈនៃអាការៈរលាកអាមីដាលស្រួចស្រាល់ លើកលែងតែមួយ?
A លេបអាហារឈឺចាប់ (odynophagia)
B ក្អក
C សំដៅលើការឈឺចាប់ត្រចៀក (referred otalgia)
D ជាជំងឺកូនកណ្តុរនៅក (cervical lymphadenopathy)
E ពិបាកលេបអាហារ (dysphagia)
17 ទារកអាយុ៦ខែម្នាក់មានអាការៈ mild inspiratory stridor ពីរខែមកហើយ។ ចម្លើយខាងក្រោមមួយណា ត្រឹមត្រូវ?
A Laryngomalacia
B រលាកអេពីក្លូតស្រួចស្រាល់ (acute epiglottitis)
C មានរលាក (croup)
D អាមីដាលរីកធំ (tonsillar hypertrophy)
E មានវត្ថុនៅស្ទះក្នុងផ្លូវដង្ហើម (foreign body aspiration)
18 បុរសអាយុ៤៨ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្គ្រោះបន្ទាន់ដោយ កំពុងធ្វើ ការសង្រ្គោះបេះដូងនិងផ្លូវដង្ហើម (CPR)។ ECG បង្ហាញថាមានសកម្មភាពបេះដូងតែគេស្ទាបមិនឃើញជីពចរការ៉ូទីតនៅកទេ។ តើចម្លើយខាងក្រោមមួយណាមិនមែនជាការខុសគ្នារវាងការស្ទាបមិនឃើញជីពចរដោយសារសកម្មភាពអគ្គិសនី?
A សម្ពាធឈាមទាប (hypotension)
B អត្រាប៉ូតាស្យូមក្នុងឈាមទាប (hypokalemia)
C Cardiac tamponade
D សីតុណ្ហភាពរាងកាយទាប (hypothermia)
E មានសម្ពាធខ្យល់ក្នុងប្រអប់ទ្រូង (tension pneumothorax)
19 បុរសអាយុ៨៣ឆ្នាំម្នាក់ធ្លាក់ពេលកំពុងចុះជណ្តើរ។ គាត់ត្រូវបានគេបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ ដោយមានបាក់បីកំណាត់នៃ intertrochanteric ឆ្អឹងភ្លៅ។ ក្នុងចំណោមវិធីខាងក្រោម តើគេត្រូវជ្រើសរើសវិធីមួយណាដើម្បីព្យាបាល?
A ប្តូរសន្លាក់សិប្បនិម្មិតម្ខាង (hemiarthoplasty)
B ប្តូរសន្លាក់ភ្លៅ (total hip replacement)
C ម្ជុលភ្ជាប់ឆ្អឹងច្រើនប្រភេទ (multiple pin fixation)
D bipolar arthroplasty
E វះកាត់តឆ្អឹងដោយប្រើម្ជុលនិងបន្ទះលោហធាតុ (pin and plate)
20 បុរសអាយុ៤៥ឆ្នាំម្នាក់មានប្រវត្តិគីសជាច្រើននៅតម្រងនោម (polycystic kidney disease) ដោយក្នុងពេលនោមឃើញមានឈាមតែមិនមានការឈឺចាប់ទេ។ ការងារបន្តគឺ
A មិនមានការវិភាគអមគ្លីនិកទេ ព្រោះថាការនោមឈាមទំនងជាដោយសាររបួសដោយគីសតម្រងនោម។
B មិនមានការវិភាគអមគ្លីនិកនៅពេលនេះទេ តែបើសិនពេលនោមឃើញមានឈាមដោយភ្នែកត្រូវធ្វើការអង្កេត
C អ៊ុលត្រាសោន (U/S)
D អ៊ុលត្រាសោន, urine C&S (culture and sensibility), ឆ្លុះប្លោកនោម (cystoscopy)
E
21 បុរសអាយុ៧៥ឆ្នាំម្នាក់មានប្រវត្តិនោមយប់ គាត់មិនបានបញ្ចេញទឹកនោម១០ម៉ោងមកហើយ ហើយបានត្អូញឈឺចាប់នៅផ្នែកក្រោមពោះយ៉ាងខ្លាំង។ មូលហេតុដែលសមហេតុផលជាងគេគឺ?
A Benign Prostatic Hyperplasia (BPH)
B មហារីកប្រូស្តាត (prostate cancer)
C ខ្សោយតម្រងនោម renal failure)
D រលាកផ្លូវទឹកនោម (UTI)
E រលាកប្រូស្តាត
22 ស្រ្តីអាយុ៤៣ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ ក្រោយរលាកដោយសារភ្លើងឆេះផ្ទះ ។ តាមការប៉ាន់ស្មានផ្ទៃរលាកមានប្រហែល ២០%នៃផ្ទៃសរុបដងខ្លួន រលាកកម្រឹតពីរ១១% និង កម្រឹតបី៩%។ គាត់មានទម្ងន់ដងខ្លួន៦០គ.ក្រ កំពស់១២០ស.ម។ តើអ្នកគួរចាប់ផ្តើមព្យាបាលបញ្ចូលសារធាតុរាវ តាមសរសៃវ៉ែនជាបន្ទាន់ដោយរបៀបណា?
A សេរ៉ូមប្រៃធម្មតា២០០ម.ល/ម៉ ក្នុង២៤ម៉ោង។
B សេរ៉ូមប្រៃធម្មតា៤០០ម.ល/ម៉ ក្នុង២៤ម៉ោង។
C សេរ៉ូមប្រៃធម្មតា១៥០ម.ល/ម៉ ក្នុង៨ម៉ោង បន្ទាប់មក៧៥ម.ល/ម៉ ក្នុង១៦ម៉ោងបន្ទាប់។
D សេរ៉ូមប្រៃធម្មតា៣០០ម.ល/ម៉ ក្នុង៨ម៉ោង និង១៥០ម.ល/ម៉ ក្នុង១៦ម៉ោងបន្ទាប់។
E សេរ៉ូមប្រៃធម្មតា៦០០ម.ល/ម៉ ក្នុង៨ម៉ោង បន្ទាប់ម៣០០ម.ល/ម៉ ក្នុង១៦ម៉ោងបន្ទាប់។
23 ចម្លើយខាងក្រោមជាកត្តាគ្រោះថ្នាក់ (risk factors)នៃ hepatocellular carcinoma លើកលែងតែមួយ?
A រលាកថ្លើម A
B ក្រឹនថ្លើម(cirrhosis)
C ការប្រើស្តេរ៉ូអ៊ីត (exogenous steroid use)
D hemochromatosis
E ការជក់បារី (smoking)
24 ចម្លើយខាងក្រោមមួយណាជាការរួមផ្សំជាមួយការឈឺចាប់ប្រម៉ាត់ (biliary colic)?
A ការឈឺចាប់នៅចុងដង្ហើម (epigastric pain)
B rebound tenderness
C គ្រុនលឿង (jaundice)
D រោគសញ្ញាមួកភី (Murphy sign)
E ចម្លើយទាំងអស់ខាងលើ (all of the above)
25 "យុវតីអាយុ១៦ឆ្នាំម្នាក់ដួលក្នុងពេលលេង roller-bladingដោយច្រត់បាតដៃ ស្តាំ។ នៅបន្ទប់សង្រ្គោះបន្ទាន់ កាំរស្មីអ៊ិចបង្ហាញថាបាក់ Colles fracture បិទមុខ។ បច្ចេកទេសការទាញតម្រង់សមស្របសម្រាប់បាក់កដៃនេះគឺអ្វី?"
A លាកំភួនដៃបន្តិច ផ្កាប់បាតដៃអោយអស់និងតម្រង់ឆ្អឹងយូរណា (ulnar deviation)
B បត់កំភួនដៃបន្តិច ផ្ងារបាតដៃអោយអស់និងតម្រង់ឆ្អឹងរ៉ាឌីយ៉ាល់ (radial deviation)
C លាកំភួនដៃបន្តិច ផ្ងារបាតដៃអោយអស់និងតម្រង់ឆ្អឹងយូរណា (ulnar deviation)
D បត់កំភួនដៃបន្តិច ផ្កាប់បាតដៃអោយអស់និងតម្រង់ឆ្អឹងយូរណា (ulnar deviation)
E បត់កំភួនដៃបន្តិច ផ្កាប់បាតដៃអោយអស់និងតម្រង់ឆ្អឹងរ៉ាឌីយ៉ាល់ (radial deviation)
26 ចម្លើយខាងក្រោមមួយណាមិនទំនងជាមូលហេតុនៃ avascular necrosis
A ជម្ងឺកោសិកាកណ្តៀវ (sickle cell disease)
B រលាកសន្លាក់ករោគ (septic arthritis)
C ការប្រើស្តេរ៉ូអ៊ីត
D រុំបង់តឹងពេក (constrictive dressings)
E បាក់ឆ្អឹងក្រោយការប៉ះទង្គិច (post-traumatic fracture)
27 ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវសំដៅលើការបាក់ឆ្អឹងធ្គាមក្រោម?
A ភាគច្រើនបាក់តែម្ខាង (they are predominantly unilateral)
B ការបាក់ឆ្អឹងច្រើនបំណែក កម្រកើតមាននៅក្នុងមាត់
C វាអាចមានការស្ពឹកក្នុង V2 នៃតំបន់សរសៃប្រសាទមុខ
D ការខាំធ្មេញមិនត្រូវជួរ ជារោគសញ្ញាតែងជួបប្រទះ (mal occlussion of teeth is a common sign)
E វាកម្របណ្តាលអោយមានការរឹងធ្គាមណាស់ (they seldom result in trismus)
28 ខាងក្រោមគឺជាទិដ្ឋនៃការឈឺចាប់ពេលស្រោមពងស្វាសហើម លើកលែងតែមួយគឺ?
A រមួលខ្នែងពងស្វាសជាទូទៅស្រាលមិនចាំបាច់ធ្វើការវះកាត់
B ក្អួត/ចង្អោរជាអាការៈតែងកើតមានជាញឹកញាប់នៅក្នុងការរលាកអេពីឌីឌីម
C អ៊ុលត្រាសោនអាចជួយរកឃើញមូលហេតុនៃការហូរឈាមក្នុងពងស្វាស
D ការរមួលតែងកើតមានឡើងញឹកញាប់បំផុតនៅ លើបុរសក្មេង
E រលាកពងស្វាសអាចធ្វើអោយពងស្វាសស្វិត
29 តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវសំដៅលើ Prostate-Specific Antigen (PSA)?
A គ្រប់បុរសដែលមានអាយុចាប់ពី៥០ឡើងទៅគួរត្រូវទៅធ្វើPSAតេស្ថដើម្បីរកមហារីកក្រពេញប្រូស្តាតដំណាក់កាលទីមួយ។
B PSA ជាវិធីដ៏ល្អបំផុតសម្រាប់តាមដានការវិវឌ្ឍន៍នៃជំងឺឬ តាមដានក្រោយការវះកាត់
C PSA ជាវិធីមួយមិនមានប្រយោជន៍អ្វីទេ (PSA is a useless test)
D អត្រារវាង complex PSA និង total PSA កើនឡើង ជាលក្ខណៈបង្កអោយមាន Benign Prostate Hyperplasia ច្រើនជាងមហារីកប្រូស្តាត
E ចម្លើយទាំងអស់ខាងលើ
30 ស្រ្តីអាយុ៤០ឆ្នាំម្នាក់ចូលមកបន្ទប់សង្រ្គោះបន្ទាន់ដោយមានអាការៈក្តៅ និងឈឺចាប់នៅតំបន់ ខាងឆ្វេងផ្ចឹត រាលដាលទៅក្រលៀន។ ស៊ីធីស្កែនលើរាងកាយបង្ហាញថាមានក្រួស៨មីល្លីម៉ែត្រនៅ កំណាត់ខាងដើមនៃបង្ហូរនោម(Uretere)ឆ្វេង។ តើអ្នកគួរធ្វើអ្វី?
A អោយគាត់ទៅផ្ទះ ព្រោះជំងឺក្រួសផ្លូវទឹកនោមទើបចាប់ផ្តើម
B អោយគាត់ទៅផ្ទះដោយអោយថ្នាំលេបបំបាត់ការឈឺចាប់និងប្រាប់គាត់អោយត្រលប់មកមន្ទីរពេទ្យវិញបើសិនជាមានការឈឺចាប់ក្នុង២៤ម៉ោងមិនព្រមបាត់
C អនុញ្ញាត្តិអោយចូលមន្ទីរពេទ្យ តាមដានជាប្រចាំ បង្រ្គប់ជាតិទឹក និងបន្ថយការឈឺចាប់
D អនុញ្ញាត្តិអោយចូលមន្ទីរពេទ្យ បង្រ្គប់ជាតិទឹក បន្ថយការឈឺចាប់ អង់ទីប៊ីយ៉ូទិកតាមសរសៃ (ដូចជា៖ Amp និង Gent) និងដាក់បំពង់បង្ហូរ(stenting) បើចង្កោមរោគសញ្ញាមិនថមថយ
E
31 មហារីកច្រមុះបំពង់ក (Nasopharyngeal carcinoma):
A ជាជំងឺតែងតែកើតមានច្រើនបំផុតនៅកម្ពុជា
B រោគសញ្ញាកើតមានដំបូងបង្អស់គឺឈឺច្រមុះ
C ការព្យាបាលគឺវះកាត់ដោយទូលំទូលាយ
D ត្រូវតាមដានដោយវិធី Epstein-Barr virus antibodies
E ៩០%នៃអ្នកជំងឺត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង
32 ខាងក្រោមជាកត្តាដែលរួមចំណែកធ្វើអោយ squamous cell cancers នៅក្បាលនិងក វិវឌ្ឍន៍ឆាប់រហ័ស លើកលែងតែមួយ?
A ជក់បារី (cigarette smoking)
B ការផឹកស្រា (alcohol ingestion)
C អាយុច្រើន (aging)
D ការប្រឈមជាមួយនឹងផ្សែងម៉ាស៊ីនម៉ាហ្សូត
E កាំរស្មីព្រះអាទិត្យ (solar irradiation)
34 បុរសអាយុ៦០ឆ្នាំម្នាក់មកដល់ការិយាល័យរបស់អ្នកដោយមានអាការៈឈឺចាប់នៅចង្កេះនិងជើង ហើយមានវិបត្តិនៃការបញ្ចេញទឹកនោម។ ការពិនិត្យ ឃើញ គាត់មានវេទនារម្មណ៍ថយចុះនៅតំបន់ ក្រោយគូថទាំងសងខាង ចលនាធម្មតា និងបាត់ ការកន្រ្តាក់កជើងទាំងសងខាង។ តើគេមានវិធានការដោយរបៀបណា?
A កាំរស្មីអ៊ិចធម្មតាឆ្អឹងកងចង្កេះ (plain films of the lumbar spine)
B ស៊ីធីស្កេនខួរឆ្អឹងកងចង្កេះ
C សំរាកលើគ្រែ២សប្តាហ៏ បន្ទាប់មកឆាប់ធ្វើចលនា
D វះដើម្បីកាត់ថាសទ្រនាប់ឆ្អឹងកងជាបន្ទាន់
E ប្រើថ្នាំប្រឆាំងរលាកមិនមែនស្តេរ៉ូអ៊ីត និងព្យាបាលដោយចលនា
35 "បុរសអាយុ៧២ឆ្នាំម្នាក់ ពិនិត្យឃើញមានការពិបាកនិយាយ និងខ្សោយដៃខាង ស្តាំ។ តើទីតាំងរបួស ដ៏ត្រឹមត្រូវស្ថិតនៅតំបន់ណា?"
A ក្លែបប៉ារ៉ង់តាល់ស្តាំ (right parietal lobe)
B ក្លែបហ្រ្វុងតាល់ឆ្វេង (left frontal lobe)
C ក្លែបហ្រ្វុងតាល់ស្តាំ (right frontal lobe)
D ក្លែបប៉ារ៉ង់តាល់ឆ្វេង (left parietal lobe)
E បាសាល់ហ្គង់ហ្គ្លីយ៉ា (basal ganglia)
36 ខាងក្រោមគឺជាការព្យាបាលដំបូងចំពោះអ្នកជំងឺ បាត់ស្មារតី (coma) ដោយមិនដឹងមូលហេតុ លើកលែងតែមួយ?
A សំអាតនិងរក្សាផ្លូវដង្ហើម (clear and secure the airway)
B Naloxone
C D50W 50 mL IV
D Dexamethasone 16 mg IV
E Thiamine
37 ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ត្រូវបានឪពុកម្តាយនាំចូលមន្ទីរពេទ្យ ក្រោយ ឃ្មុំទិច។ សញ្ញាជីវិតមាន៖ សម្ពាធឈាម ៧០/៤០, សង្វាក់ដង្ហើម ៣០ សង្វាក់បេះដូង១៤០ សីតុណ្ហភាព ៣៧.៥។ តើឪសថខាងក្រោមមួយណាមិនមែនជាជម្រើសនៃការព្យាបាល?
A អេពីណេហ្រ្វីន (epinephrine)
B ឌីហ្វេនអ៊ីដ្រាមីន (diphenhydramine)
C មេទីលប៉្រេដនីសូឡុង (methylprednisolone)
D សាល់ប៊ុយតូមូល (salbutomol)
E អាត្រូពីន(atropine)
38 ស្រ្តីអាយុ២៤ឆ្នាំម្នាក់មកដល់បន្ទប់សង្រ្គោះបន្ទាន់។ សម្ពាធឈាម ៩០/៦0, សង្វាក់បេះដូង៦០, សង្វាក់ដង្ហើម ៨, ល្បាយអុកស៊ីសែន៨៦% ។ ភ្នែកនៅបិទទោះបីទទួលរំញោចឈឺចាប់ក៏ដោយ ហើយស្តាប់មិនយល់ការនិយាយ។ កែងដៃនិងកដៃបត់ ប្រអប់ជើងលា។ ដូច្នេះពិន្ទុ Glasgow Coma Scale (GCS score)របស់អ្នកជំងឺគឺ៖
A 3
B 4
C 5
D 6
E 7
39 ការពិនិត្យគ្លីនិកខាងក្រោមមួយណា មិនឃើញមាននៅក្នុង ការកើនសំពាធក្នុងប្រអប់លលាដ៏ក្បាល ?
A ការខូចខាតកម្រឹតនៃស្មារតី (deteriorating level of consciousness)
B កើនសង្វាក់បេះដូងនិងកើនសំពាធឈាម
C ស្ងាប ត្អើក ក្អួត (yawning, hiccuping, vomiting)
D ប្រកាច់ (seizures)
E ខ្វិនសរសៃប្រសាទខួរក្បាលទី៦ម្ខាង
40 ការអធិប្បាយខាងក្រោមមួយណាមិនត្រឹមត្រូវ ចំពោះការករោគក្រោយវះកាត់?
A មេរោគ S. aureus ជួបប្រទះញឹកញាប់បំផុត
B ជាទូទៅមានគ្រុនក្តៅក្រោយ៣ទៅ៤ថ្ងៃ
C មានការកើនឡើងជាមួយអ្នកជំងឺទឹកនោមផ្អែម
D ការព្យាបាលសំខាន់គឺប្រើអង់ទីប៊ីយ៉ូទិក
E ប្រឈមមុខខ្ពស់ជាមួយរយៈពេលនៃការវះកាត់
41 អ្នកជំងឺដែលមានស្ទះពោះវៀនតូច តើរោគសញ្ញាមួយណាដែលអនុញ្ញាត្តិអោយធ្វើការវះកាត់?
A ឈឺចាប់ក្នុងពោះ (abdominal tenderness)
B កាំរស្មីអ៊ិចពោះឃើញមានកម្រឹតខ្យល់-ទឹក (air-fluid levels on abdominal x-ray)
C ការឈឺចាប់ក្នុងពោះយ៉ាងខ្លាំង (worsening abdominal pain)
D ក្អួតចេញលាមក
E កាំរស្មីអ៊ិចពោះឃើញមានខ្យល់ក្នុងពោះវៀនធំនិងរ៉ិចតូម
42 ស្រ្តីអាយុ៥៩ម្នាក់បានរៀបរាប់ប្រាប់គ្រូពេទ្យប្រចាំគ្រួសារថា គាត់មានដុំសាច់ក្នុងដោះទំហំ៣សង្ទីម៉ែត្រ គែមរបស់ដុំសាច់ស្មើច្បាស់ ស្ទាបមិនឈឺ។ គាត់បានចាប់ផ្តើមដឹងជាដំបូងជាច្រើនខែមកហើយ ហើយវាកាន់តែធំឡើងជាលំ ដាប់។ ម្តាយរបស់គាត់ និងម្តាយមីងខាងម្តាយគាត់ ធ្លាប់ត្រូវបានគ្រូពេទ្យធ្វើរោគវិន្និច្ឆ័យថា មានមហារីកដោះ តាំងពីគាត់អាយុជាង៥០ឆ្នាំ។ ក្រៅពីនោះគាត់មិនមានជំងឺណាផ្សេងទៀតទេ។ លទ្ធផលការធ្វើម៉ាម៉ូក្រាមបង្ហាញថាមិនមានអ្វីខុសធម្មតាទេ។ តើជំហ៊ានព្យាបាល ដ៏សមស្របបំផុតបន្តទៅទៀតគឺអ្វី?
A វះកាត់ដោះដើម្បីបង្ការ
B ធ្វើមាម៉ូក្រាម៦ខែក្រោយ
C ធ្វើមាម៉ូក្រាម១ឆ្នាំក្រោយ
D កាត់ធ្វើប៊ីយ៉ូបស៊ី
E អ៊ុលត្រាសោន (ultrasound)
43 ការអធិប្បាយខាងក្រោមមួយណាមិនត្រឹមត្រូវសំដៅ pancreatic pseudocysts?
A វាជាមូលហេតុនៃការលេចជ្រាបតាមបំពង់ (it is caused by duct leakage)
B ត្រូវបានគេសង្ស័យតាមរយៈគ្លីនិកបើសិនជា ការឈឺចាប់លើសពី២ សប្តាហ៏ ក្រោយការធ្វើរោគវិន្និច្ឆ័យថា រលាកលំពែងស្រួចស្រាវ
C ភាគច្រើនត្រូវព្យាបាលដោយវះកាត់ (majority are treated surgically)
D អន្តរាគមន៍ដោយវះកាត់ ត្រូវពន្យារដើម្បីទុកអោយដុំគីសទំពេញលក្ខណៈ
E កង្វះអេពីតេល្យូមពិត (lacks true epithelium)
44 បុរសលើសទម្ងន់អាយុ៤៥ឆ្នាំម្នាក់ បានរៀបរាប់ថាមានការឈឺចាប់នៅតំបន់ពោះខាងក្រោមឆ្វេង (left lower quadrant) របស់គាត់ និងមានប្រវត្តិចុកចាប់ក្នុងពោះមួយសប្តាហ៏ លាមករាវមិនមានឈាម និងគ្រុនក្តៅខ្លាំង។ ពិសោធន៍ឈាមឃើញគោលិកាឈាមសកើន ណឺត្រូស៊ីតកើនឡើង ( left shift) ។ តើគេត្រូវធ្វើរោគវិន្និច្ឆ័យដោយវិធីណា?
A ស៊ីធីស្កេន (CT scan)
B បារីយ៉ូមអេនេម៉ា (barium enema)
C អ៊ុលត្រាសោន
D កាំរស្មីអ៊ិចពោះធម្មតា (plain abdominal film)
E ថតសរសៃឈាម(angiography)
45 ក្មេងស្រីអាយុ១៩ឆ្នាំម្នាក់ត្រូវបាននាំចូលបន្ទប់សង្រ្គោះបន្ទាន់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូ។ ការពិនិត្យ គាត់មានពិន្ទុ GCS 10 មានហើមនៅ occipital protuberance។ តើគេត្រូវសិក្សា លើរូបភាពណាដែលត្រឹមត្រូវបំផុត?
A MRI លលាដ៏ក្បាលនិងខួរក្បាល (MRI of skull and contents)
B កាំរស្មីអ៊ិចប្រអប់លលាដ៏ (skull films)
C ស៊ីធីស្កែនក្បាលដោយមាន contrast (head CT with contrast)
D ស៊ីធីស្កែនក្បាលដោយគ្មាន contrast (head CT without contrast)
E ស៊ីធីស្កែនខួរឆ្អឹងខ្នង (CT myelogram)
46 តើគេទទួលបានរូបភាពកាំរស្មីអ៊ិចមួយណា ដែលមាននៅលើជំងឺរលាកឆ្អឹងសន្លាក់នៅជង្គង់ (osteoarthritis of the knee) ។
A សឹកគែមឆ្អឹង (marginal erosions)
B Osteopenia នៅសន្លាក់ក្បែរខាង
C បាត់បង់ articular cartilage ដោយមានការរួមចង្អៀតចន្លោះក្បាលឆ្អឹង
D ការរលួយនៅ medialondyle នៃឆ្អឹងភ្លៅ
E ការខូចទ្រង់ទ្រាយ syndesmophyte
47 ការពិពណ៌នាខាងក្រោមមួយណាមិនត្រឹមត្រូវសំដៅលើការសះស្បើយរបួស (wound healing)?
A ការកកើតជាលិកាអេពីតេល្យូមអាចកើតឡើងក្នុងអំឡុង២៤ម៉ោងក្រោយ ភ្ជឹតមុខរបួសដំបូង។
B របួសតែងរឹងមាំក្រោយ២ឆ្នាំ
C របួសបន្តរឹងមាំក្រោយការសំយោគកូឡាជែនមានតុល្យភាព
D មុខរបួសរួញត្រូវបានសម្រួលដោយ myofibroblasts ។
E ការករោគមុខរបួសកើនឡើងនៅក្នុងការសះរបួសដំណាក់កាល២ (secondary intention)
50 គ្រូពេទ្យវះកាត់ផ្នែកសរសៃប្រសាទម្នាក់មានប្រវត្តិខ្សោយដៃខាងស្តាំនៅពេលយប់ ៣សប្តាហ៏មកហើយ ភាពមិនប្រកតីនេះកើតឡើងជាច្រើននាទីទើបត្រឡប់មកធម្មតាវិញ។ ការពិនិត្យឃើញ គាត់មានការចុះខ្សោយជាមធ្យមចលនាញែកមេដៃនិងចុះខ្សោយវេទនារម្មណ៍ឈឺចាប់នៅផ្ទៃមុខមេដៃនិងចង្អុលដៃ។ ការធ្វើរោគវិន្និច្ឆ័យត្រឹមត្រូវគឺៈ
A ចង្កោមរោគសញ្ញារូងកដៃ (carpal tunnel syndrome)
B ជំងឺឬសសរសៃប្រសាទក (cervical radiculopathy)
C ស្វិតសរសៃសាំប៉ាទិករ៉េផ្លិច
D រលាកសរសៃពួរ (tendonitis)
E "ការវាយប្រហារនៃកង្វះឈាមចិញ្ចឹមតាមសរសៃអាទែរខួរក្បាល កណ្តាលឆ្វេង (left middle cerebral artery ischemic attacks)"
51 ស្រ្តីអាយុ៣៧ឆ្នាំម្នាក់ រៀបរាប់ថា៦ខែមុន បានដើរពិបាកនិងពិបាកទ្រាំនៅចង្កេះ រោគសញ្ញានេះកាន់តែខ្លាំងឡើងនៅពេលដើរ។ ការពិនិត្យមិនឃើញមានអ្វីគួរអោយកត់សម្គាល់លើកលែងតែមានការចុះខ្សោយរ៉េផ្លិចនៅសាច់ដុំលាកំភួនជើង។ កាំរស្មីអ៊ិចតំបន់ឆ្អឹងកងចង្កេះនិងគូថបង្ហាញថាមានការខូចខាតស្របទៅនឹងអាយុរបស់គាត់។ ការធ្វើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវបំផុតគឺ៖
A ក្លនលូនឆ្អឹងកងចង្កេះស្រួចស្រាវ (acute lumbar disc herniation)
B ត្បៀតឬចង្អៀតឆ្អឹងកងចង្កេះ (lumbar stenosis)
C បញ្ហាសាច់ដុំ (myopathy)
D សំពាធធម្មតានៃទឹកក្នុងខួរក្បាល (normal pressure hydrocephalus)
E ត្បៀតឬចង្អៀតឆ្អឹងកងក (cervical stenosis)
52 លក្ខណៈខាងក្រោមមួយណាដែលត្រូវបានគេឃើញកើតមានម្តងម្កាលលើ cardiac tamponade?
A លើសឈាម
B ជីពចរប៉ារ៉ាដុកសាល់ (pulsus paradoxus)
C សញ្ញា Kussmaul
D រីកសរសៃវ៉ែន jugular
E បាត់សម្លេងបេះដូង
53 ការធ្វើរោគវិន្និច្ឆ័យល្អបំផុតសម្រាប់សម្ពាធខ្យល់ចូលសួត (Tension pneumothorax) គឺ?
A ស៊ីធីស្កែន (stat CT scan)
B កាំរស្មីអ៊ិចទ្រូង (chest x-ray)
C សង្កេតមើលនិងរង់ចាំ (watch and wait)
D ការពិនិត្យគ្លីនិក (clinical exam)
E មិនមានចម្លើយខាងលើ (none of the above)
54 ចម្លើយខាងក្រោមមួយណាមិនមែនជាមូលហេតុសំខាន់នៃការហូរឈាមផ្លូវរំលាយអាហារខាងក្រោម?
A រលាកឌីវែកទីគុល(diverticulitis)
B ការលូតលាស់ខុសធម្មតានៃសរសៃឈាម (agiodysplasia)
C ការលេចធ្លាយសរសៃអាអ័កទៅផ្លូវរំលាយអាហារ (aotoenteric fistula)
D មិនមានចម្លើយខាងលើ (none of the above)
55 ចម្លើយទាំងអស់ខាងក្រោមជាដើមហេតុនៃការភ្លាត់សន្លាក់ស្មាទៅក្រោយ លើកលែងតែ?
A ស្រវឹងស្រា អេតាណុល (ethanol)
B ឆក់អគ្គិសនី (electricity)
C លំហាត់ប្រាណ (exercise)
D ឆ្កួតជ្រូក (epilepsy)
E រលាកខួរក្បាល(encephalitis)
56 ការព្យាបាលបាក់ឆ្អឹងចំហរមុខ ជានិច្ចជាកាលត្រូវអនុវត្តដូចខាងក្រោម លើកលែងតែ?
A វាយតម្លៃសភាពសរសៃឈាម និងសរសៃប្រសាទ
B តម្រង់និងតឆ្អឹង (reduction and fixation of fracture)
C លាងនិងសម្អាតរបួស
D គ្របរបួសដោយស្បៃស្តេរីល
E ដាក់ថ្នាំអង់ទីប៊ីយ៉ូទិកនឹងកន្លែងរបួស (topical antibiotic)
57 តើប្រភេទមហារីកក្រពេញទីរ៉ូអ៊ីតមួយណាដែលជួបប្រទះញឹកញាប់ជាងគេ?
A medullary
B papillary
C follicular
D lymphoma
E anaplastic
58 ខាងក្រោមនេះជាករណីដាច់ខាតត្រូវអនុវត្តការកាត់អាមីដាល (tonsillectomy)?
A ស្ទះឬឧបសគ្គផ្លូវដង្ហើម (airway obstruction)
B រលាកអាមីដាលលាប់សារចុះឡើងលើសពី៥ដង
C អាប់សែជុំវិញអាមីដាល
D អាមីដាលរីកធំ
E មានក្លឹនស្អុយមាត់
59 ការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវសំដៅចំពោះពិន្ទុ Glasgow coma scale?
A ជាពិន្ទុសម្រាប់វាយតម្លៃផលវិបាកយូរអង្វែងនៃការប៉ះទង្គិចក្បាល
B ពិន្ទុខ្ពស់មានទំនាក់ទំនងទៅនឹងអត្រាស្លាប់ខ្ពស់
C ក្នុងនោះមានវិធានការណ៍វាស់សម្ពាធក្នុងប្រអប់លលាដ៏
D រួមមានវិធានការណ៍វាស់រ៉េផ្លិចនៃប្រស្រីភ្នែក
E ក្នុងនោះមានវិធានការណ៍វាស់ការឆ្លើយតបដោយសម្លេង
60 ការគ្រប់គ្រងដង្ហើម hyperventilation (មានកម្រឹតកាបូនិកក្នុឈាមទាប) ជាទូទៅគឺក្រោយការប៉ះទង្គិចក្បាល។ ការព្យាបាលផលវិបាករបស់វាគឺ៖
A កាត់បន្ថយ (endogenous catecholamines)
B កាត់បន្ថយកម្រឹតប៉ូតាស្យូមក្នុងកោសិកា
C បង្កើនភាពធន់(resistance)នៃសរសៃឈាមខួរក្បាល
D បញ្ចូលបំពេញអាល់កាឡូស៊ីសមេតាបូលីស
E ត្រូវតាមដានសំពាធធក្នុងប្រអប់លលាដ៏
61 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវ សំដៅលើការបាក់ឆ្អឹងលលាដ៏ក្បាល?
A ការស្រុតឆ្អឹងគឺជាករណីដែលស្មារតីអ្នកជំងឺចុះខ្សោយឬបាត់បង់
B បាក់ឆ្អឹងស្មុគស្មាញគឺជាករណីដែលឆ្អឹងប្រអប់លលាដ៏ត្រូវបាក់ហើយខួរក្បាលខាងក្រោមត្រូវដាច់រហែក
C បំណែកឆ្អឹងដាច់ចេញមានទំហំធំជាង១សង្ទីម៉ែត្រទៅខាងក្នុងត្រូវទាញមកវិញដោយការវះកាត់
D ការហូរទឺកខួរឆ្អឹងខ្នងតាមត្រចៀកឬច្រមុះ ជាករណីត្រូវធ្វើការព្យាបាលដោយវះកាត់
E ស្ទើរតែគ្រប់ការបាក់ឆ្អឹងលលាដ៏ក្បាលទាំងអស់ ត្រូវព្យាបាលដោយវះកាត់
62 "យុវជនអាយុ១៨ឆ្នាំម្នាក់ចូលបន្ទប់សង្រ្គោះបន្ទាន់ក្រោយគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ។ គាត់ នៅដឹងខ្លួនធម្មតាតែសាក្សីនៅកន្លែងកើតហេតុបានឪ្យដឹង ថាគាត់វង្វេងវង្វាន់ម្តងម្កាលក្រោយគ្រោះថ្នាក់។ កាំរស្មីអ៊ិចប្រអប់លលាដ៏បង្ហាញ ថាមានបាក់ឆ្អឹងតំប៉ូរ៉ាល់(temporal)ឆ្វេង។ ក្រោយការថតកាំរស្មីអ្នកជំងឺបានបាត់ ស្មារតីមួយរំពេចនិងមានរីកប្រស្រីភ្នែក។ តើអ្នកជំងឺនេះមានបញ្ហាអ្វីកើតឡើង? "
A របួសសរសៃឈាមរីកប៉ោងបែរី (Ruptured berry aneurysm)
B ការហូរឈាមក្នុង subdural ស្រួចស្រាវ
C ការកកឈាមក្នុងអេពីឌុយរ៉ាល់ (Epidural hematoma)
D ការហូរឈាមក្នុងពោះ (Intraabdominal hemorrhage)
E របួសសរសៃវ៉ែនអាទែរដែលមានទម្រង់ខុសធម្មតា
63 លក្ខណៈគ្លីនិកខាងក្រោមមួយណា ត្រូវបានគេរកឃើញនៅក្នុងការកើនសំពាធក្នុងប្រអប់លលាដ៏ក្បាលស្រួចស្រាវ?
A ការដកដង្ហើមមិនរៀបរយ (Respiratory irregularities)
B សំពាធឈាមធ្លាក់ចុះ (Decreased blood pressure)
C សង្វាក់បេះដូងលឿនជាងធម្មតា (Tachycardia)
D Papilledema
E សរសៃប្រសាទខួរក្បាលទី៥រងការសង្កត់
64 តើការពិពណ៌នាខាងក្រោមមួយណាត្រឹមត្រូវសំដៅលើការរបួសខ្ទាំខួរក្បាល?
A វាច្រើនកើតឡើងនៅក្នុងក្លែប occipital
B វាអាចកើតឡើងនៅផ្នែកខាងផ្ទុយពីលលាដ៏ក្បាលដែលប៉ះទង្គិច.
C វាកម្រមានការរួមផ្សំជាមួយការហូរឈាមក្នុងសាច់ខួរក្បាល
D វាអាចកើតឡើងដោយឯកឯងលើអ្នកជំងឺដែលបានប្រើប្រាស់ថ្នាំប្រឆាំងការកកឈាម
E ថ្នាំប្រឆាំងការប្រកាច់មិនមានតួនាទីអ្វីទេក្នុងការព្យាបាលដំបូងនូវវិបត្តិនេះ
65 បុរសអាយុ៣៧ឆ្នាំម្នាក់ក្នុងខណៈពេលមើលការប្រកួតវាយកូនហ្គោល បានប៉ះទង្គិចត្រូវផ្នែកម្ខាងនៃក្បាលដោយកូនហ្គោល។ ក្រោយប៉ះទង្គិចគាត់នៅដឹងខ្លួននិង និយាយកម្មតា តែក្រោយប៉ុន្មានថ្ងៃ គាត់សង្កេតឃើញថា ពិបាកធ្វើចលនាកាន់តែខ្លាំងឡើង ជួនកាលវង្វេងវង្វាន់និងមិនអាចធ្វើចលនា ចំហៀងខ្លួនខាងស្តាំ។ តាមការពិពណ៌នាខាងលើ ជ្រើសរើសយកប្រភេទសរសៃឈាម ដែលទំនងជាមានការពាក់ព័ន្ធច្រើនជាងគេ?
A កកឈាមក្នុង Subdural (Subdural hematoma)
B កកឈាមក្នុង Epidural (Epidural hematoma)
C ដាច់ការ៉ូទីត (Carotid dissection)
D ខ្ទាំខួរក្បាល (Brain contusion)
E របួសសរសៃឈាមរីកប៉ោងក្នុងប្រអប់លលាដ៏ក្បាល
3 "បុរសអាយុ១៩ឆ្នាំម្នាក់ត្រូវបានបញ្ជូនមកអាគារសង្គ្រោះបន្ទាន់ដោយ សារការបាក់ចុងក្រោមឆ្អឹងដើមដៃ ( supra-condylar fracture) ។ ពេលល្ងាច ក្រោយវះកាត់ត ឆ្អឹង គាត់សង្កេតឃើញកដៃធ្លាក់ចុះ ( wrist drop) ដោយមានស្ពឹកនៅខាងក្រោយកំភួនដៃខាងក្រៅ ( dorso-radial)។ តើមូលហេតុមួយណាដែលជួបប្រទះញឹកញាប់ជាងគេ? "
A របួសសរសៃវីញ្ញាណមេដ្យាន (A median nerve injury)
B របួសសរសៃវិញ្ញាណយូណា (An ulnar nerve injury)
C របួសសរសៃវិញ្ញាណសាច់ដុំ-ស្បែក(A musculo-cutaneous nerve injury)
D របួសសរសៃវិញ្ញាណក្លៀក (An anxilliary nerve injury)
E របួសសរសៃវីញ្ញាណរ៉ាដ្យាល់ (A radial nerve injury)
4 បុរសអាយុ៧២ឆ្នាំម្នាក់ស្រាប់តែឈឺចាប់ភ្លាមៗនិងខ្សោយស្មាស្តាំ។ ការពិនិត្យ ឃើញមានវិបត្តិនៃចលនាកន្ធែកស្មា (trouble initiating abduction at the shoulder)តែការលើក ដៃទៅក្រៅ៩០ដឺក្រេ គឺធម្មតា។ តើរបួសសរសៃពួរមួយណាដែលបណ្តាលអោយមាន វិបត្តិដូចខាងលើ?
A ក្បាលពីរ (Biceps)
B ដែលតា (Deltoid)
C ស៊ូប្រាស្ពីណាទុស (Supraspinatus)
D អ៊ីនហ្វ្រាស្ពីណាទុស (Infraspinatus)
E ក្បាលបី (Triceps)
5 បុរសអាយុ២៥ឆ្នាំម្នាក់ដែលជាអ្នកសម្អាត គាត់បានរបួសមុតសើរស្បែកនៅតាមបណ្តោយកំភួនដៃឆ្វេង ប្រវែង៣សង្ទីម៉ែត្រ ដោយបំណែកកញ្ចក់ (A 25 year old man who sustains a clean, fairly superficial, 3cm long laceration to his left forearm on a piece of broken glass) ។ តើការព្យាបាលខាងក្រោមមួយណាត្រឹមត្រូវ?
A ចាំបាច់ត្រូវប្រើអង់ទីប៊ីយ៉ូទិកដើម្បីបង្ការ
B "សម្អាតអោយបានល្អឹតល្អន់ដោយសេរ៉ូមប្រៃដើម្បីបង្ការការចម្លងរោគជាជម្រើសទី១(Thorough cleansing with saline is the decontamination method of choice) "
C "ចាំបាច់ចាក់ថ្នាំបង្ការតេតាណូស (Immediate tetanus prophylaxis is required as this is a tetanus-prone wound)"
D "ចាំបាច់ត្រូវថតកាំរស្មីអ៊ិចបណ្តោយនិងជម្រៅរបួសអាចមើលឃើញ (X-ray is required even if the whole length and depth of the wound can be visualised)"
E ត្រូវដេរភ្ជឹតរបួស (The wound should be closed in layers)
6 "បុរសចូលនិវត្តន៍អាយុ៧២ឆ្នាំថតកាំរស្មីអ៊ិចដើមទ្រូង មានគំរោងត្រូវវះ កាត់។ ការថតបានបង្ហាញថាមានដុំទោលមួយទំហំ៥សង្ទីម៉ែត្រ។ តើការអធិប្បាយខាងក្រោមមួយណាមិនមែនជា សំណើសម្រាប់ធ្វើរោគ វិន្និច្ឆ័យមហារីកសួតដែលបណ្តាលអោយមានដុំទោលក្នុងសួត។"
A មានប្រវត្តិជក់បារី (Smoking history)
B អាយុច្រើន (Increasing age)
C ដុំម៉ាស់មានទំ ំធំជាង២សង្ទីម៉ែត្រ (Nodule size >2cm)
D ដុំជាកាល់ស៊ី (Nodule calcification)
E ក្អកមានឈាម (Haemoptysis)
7 បុរសអាយុ៧២ឆ្នាំម្នាក់ដួលបាក់កឆ្អឹងភ្លៅឆ្វេង( fracture of the neck of the left femur)។ ៦ថ្ងៃក្រោយពីវះកាត់តឆ្អឹង នៅកំភួនជើងនិងភ្លៅឆ្វេងហើមប៉ោង។ កំដៅ៣៧.៥ អង្សាសេ ក្រៅពីនោះមិនមានរោគសញ្ញាអ្វីទៀតទេ។ តើជំហ៊ានព្យាបាល បន្ទាប់ត្រូវធ្វើអ្វី?
A បន្តការតាមដាន (Continue observation)
B រៀបចំថតកាំរស្មីអ៊ិចធម្មតាជើងឆ្វេង
C រៀបចំធ្វើ venous duplex ultrasound ជើងឆ្វេង។
D រៀបចំធ្វើការបណ្តុះឈាមនិងចាប់ផ្តើមប្រើអង់ទីប៊ីយ៉ូទិកតាមលទ្ធផលពិសោធន៍
E "រៀបចំធ្វើការវះកាត់សន្លាក់ភ្លៅជាបន្ទាន់ (Perform hip surgery immediately)"
8 និស្សិតប្រុសអាយុ១៧ឆ្នាំម្នាក់ ដួលដោយសារជិះស្គី។ ពីរថ្ងៃក្រោយត្រូវបានបញ្ជូនមកអាគារសង្ក្រោះបន្ទាន់ដោយសារការឈឺចាប់នៅគល់មេដៃនិងតឹងណែននៅតំបន់ anatomical snuffbox/Tabatière anatomique។ ក្រៅពីនោះនៅតំបន់នេះមានហើមតែមិនមានការវៀចខុសធម្មតាទេ។ ចូរធ្វើរោគវិន្និច្ឆ័យដ៏ត្រឹមត្រូវបំផុតមួយ?
A រលាកថង់ទឹករំអិលនៃសរសៃពួរ (Tenosynovitis)
B បាក់ឆ្អឹង Scaphoid (Scaphoid fracture)
C រលាកសន្លាក់គល់មេដៃ (Base of thumb arthritis)
D ភ្លាត់សន្លាក់ radiocarpal (Dislocation of the radiocarpal joint)
E ភ្លាត់សន្លាក់ក្រោមនៃ radio-ulnar (Distal radio-ulnar dislocation)
9 បុរសអាយុ២៨ឆ្នាំម្នាក់មានពាក់ព័ន្ធទៅនឹងការប៉ះទង្គិចបុករថយន្តចំពីមុខ។ គាត់ប្រាប់ថាបានចូលតៀមផឹកស្រាជាមួយមិត្តភក្តិក្រោយមកក៏ចាកចេញបន្ទាប់ពីប្រកែកគ្នា។ គាត់ត្រូវជាប់ក្នុងរថយន្តដែលប៉ះទង្គិចយ៉ាងខ្លាំងលើភ្លៅស្តាំ។ បន្ទាប់មកត្រូវបានគេនាំចូលអាគារសង្រ្គោះបន្ទាន់ ក្នុងសភាពនៅដឹងខ្លួនធម្មតា តែជីពចរលោត 135bpm សម្ពាធឈាម 90/60 mmHg ។ ភ្លៅខាងស្តាំគាត់វៀចនិងឃើញមានចុងឆ្អឹងលៀនចេញពីរបួស។ តើការអធិប្បាយខាងក្រោម មួយណាជាពាក្យត្រឹមត្រូវចំពោះការពិពណ៌នាការបាក់ឆ្អឹងខាងលើ?
A បាក់របៀបឈើខ្ចី (Greenstick fracture)
B បាក់ឆ្អឹងដោយសារជំងឺ (Pathological fracture)
C បាក់ឆ្អឹងស្រ្តេស (Stress fracture)
D បាក់ឆ្អឹងដោតចូលគ្នា (Impacted fracture)
E បាក់ច្រើនបំណែក (Compound fracture)
10 "បានចូលតៀមផឹកស្រាជាមួយមិត្តភក្តិក្រោយមកក៏ចាកចេញបន្ទាប់ពីប្រកែកគ្នា។ គាត់ត្រូវជាប់ក្នុងរថយន្តដែលបានប៉ះទង្គិចយ៉ាងខ្លាំងលើភ្លៅស្តាំ។ បន្ទាប់មកត្រូវបានគេនាំចូលអាគារសង្រ្គោះបន្ទាន់ ក្នុងសភាពនៅដឹងខ្លួនធម្មតា តែជីពចរលោត 135bpm សម្ពាធឈាម 90/60 mmHg ។ ភ្លៅខាងស្តាំគាត់វៀចនិងឃើញមានចុងឆ្អឹងលៀនចេញពីរបួស។ តើចម្លើយខាងក្រោមនេះមួយណាទំនងជាផលវិបាកដំបូងគេ ?"
A របួសសរសៃអាទែរហ្វេម៉ូរាល់ (Femoral artery injury)
B របួសឬសសរសៃប្រសាទ S1 (S1 nerve root injury)
C របួសប្លោកនោម (Ruptured bladder)
D ស្ទះសរសៃឈាមនៅសួត (Pulmonary embolus)
E របួសឬសសរសៃប្រសាទ L5 (L5 nerve root injury)
11 ការសះស្បើយជាលិកាទន់គឺជាទំរង់ការរៀបរយមួយ។ តើចម្លើយខាងក្រោមមួយណា មិនមែនជាដំណាក់កាលក្នុងប្រភេទសះស្បើយរបួសនេះ?
A ប្រតិកម្មរលាកស្រួចស្រាវ (Acute inflammatory reaction)
B ការកកើតជាលិការសរសៃ (Formation of fibrous tissue)
C ការកកើតជាលិកាគ្រាប់ (Granuloma formation)
D ការកកើតដុំកំណកឈាម (Formation of the coagulum)
E ការកកើតសរសៃឈាម (Angiogenesis)
12 ការអធិប្បាយខាងក្រោមនេះមួយណាត្រឹមត្រូវសំដៅការព្យាបាលវះកាត់មហារីកពោះវៀនធំ-រ៉ិចតូម(Rectum)?
A ការព្យាបាលជំនួយAdjuvantជាករណីត្រូវអនុវត្តន៍លើគ្រប់អ្នកជំងឺមហារីកពោះវៀនធំ-រ៉ិចតូមមហារីកពោះវៀនធំ-រ៉ិចតូម
B គោលបំណងការព្យាបាលជំនួយAdjuvantគឺដើម្បីឲ្យសំណាងនៃការសះស្បើយកាន់តែខ្ពស់
C ការព្យាបាលជំនួយAdjuvantជាករណីត្រូវអនុវត្តន៍លើអ្នកជំងឺមហារីកពោះវៀនធំ
D ការព្យាបាលជំនួយដោយសារធាតុគីមីលើអ្នកជំងឺមហារីកពោះវៀនធំត្រូវបន្តយ៉ាងហោចណាស់១២ខែ។
E "ការព្យាបាលជំនួយAdjuvantដោយសារធាតុគីមីលើអ្នកជំងឺអាយុលើសពី៦៥ឆ្នាំគឺ មិនសមស្របទេ"
13 កុមារអាយុ៧ឆ្នាំម្នាក់ដែលមានទម្ងន់២៥គីឡូក្រាមត្រូវបានដាក់ឲ្យតមអាហារដើម្បីធ្វើSeries investigationsនិងរង់ចាំការវះកាត់។ ជាដំបូងគេអនុវត្តន៍បញ្ចូលសារធាតុទឹកធម្មតា តើបរិមាណសារធាតុរាវដែលបញ្ចូលតាមសរសៃវ៉ែនប៉ុន្មានសមស្រប?
A ១១០ មីល្លីលីត្រក្នុងមួយម៉ោង (110 ml/hr)
B ១.៥ លីត្រក្នុងមួយថ្ងៃ (1.5 l/day)
C ២៥ មីល្លីលីត្រក្នុងមួយម៉ោង (25 ml/hr)
D ២ មីល្លីលីត្រ ក្នុង ១គីឡូក្រាម ក្នុង ១ម៉ោង (2 ml/kg/hr)
E ២.៥ លីត្រក្នុង១ថ្ងៃ (2.5 l/day)
14 តើការណែនាំមួយណាទំនងជាងគេ ក្នុងតម្រូវការអាភៀន(Opioid)ចំពោះអ្នកជំងឺទទួលការវះបើកពោះ ?
A ទម្ងន់អ្នកជំងឺ (The weight of the patient)
B ការប៉ាន់ប្រមាណលើទំហំរបស់អ្នកជំងឺ
C ភេទរបស់អ្នកជំងឺ (The gender of the patient)
D អាយុរបស់អ្នកជំងឺ (The age of the patient)
E ទំហំនៃការវះកាត់ (The magnitude of the surgery)
15 ស្រ្តីអាយុ៥៥ឆ្នាំម្នាក់ កំពុងស្ថិតនៅក្នុងអាគារសង្រ្គោះបន្ទាន់ ដោយមានការឈឺចាប់នៅតំបន់ពោះខាងស្តាំផ្នែកខាងលើ២៤ម៉ោងមកហើយ ទឹកនោមពណ៌ក្រម៉ៅនិងកំដៅ៣៨.៧អង្សាសេ។ អ៊ុលត្រាសោនពោះបង្ហាញថាមានក្រួសជាច្រើនក្នុងថង់ប្រម៉ាត់និងរីកបំពង់ប្រម៉ាត់រួម(common bile duct)ទំហំ១.៥សង្ទីម៉ែត្រ។ តើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវបំផុតគឺអ្វី?
A រលាកខ្នែងពោះវៀនស្រួចស្រាវ (Acute appendicitis)
B រលាកលំពែងស្រួចស្រាវ (Acute pancreatitis)
C រលាកថង់ប្រម៉ាត់ស្រួចស្រាវ (Acute cholecystitis)
D រលាកផ្លូវប្រម៉ាត់ស្រួចស្រាវ (Acute cholangitis)
E រលាកថ្លើមស្រួចស្រាវ (Acute hepatitis)
16 តើចម្លើយខាងក្រោមមួយណាត្រឹមត្រូវសំដៅលើការព្យាបាលជំងឺរលាកភ្លើង(burns)?
A អ្នកជំងឺទាំងអស់ត្រូវព្យាបាលបង្ការដោយថ្នាំអង់ទីប៊ីយ៉ូទិក
B ជម្រៅរលាករាក់(កំរិត១)មានតែពងទឹកតូចៗប៉ុណ្ណោះមិនគួរប្រើថ្នាំបន្ថយការឈឺចាប់ទេ
C ជម្រៅរលាកជ្រៅ(កំរិត៣)ទាំងស្រុងមានការឈឺចាប់តម្រូវអោយប្រើថ្នាំបន្ថយការឈឺចាប់
D ចំពោះមនុស្សពេញវ័យគួរទទួលសេរ៉ូមប្រៃធម្មតា៣លីត្រក្នុងអំឡុង២៤ម៉ោងដំបូងដើម្បីជំនួសអោយសារធាតុរាវដែលបាត់តាមស្បែករលាក
E ការសង្រ្គោះដំបូងគឺដាក់ផ្នែកដែលរលាកត្រាំក្នុងទឹកត្រជាក់រយៈពេល២០នាទី
17 អ្នកត្រូវបានគេហៅទៅមើលបុរសអាយុ៦៥ឆ្នាំម្នាក់នៅក្នុងអាគារសល្យសាស្រ្ត។ ៥ថ្ងៃមកហើយដែល គាត់ត្រូវបានកាត់ពោះវៀនធំ១កំណាត់ដោយសារមហារីក ការឈឺចាប់ក្នុងពោះកាន់តែខ្លាំងឡើងកន្លង២៤ម៉ោងមកនេះ។ គាត់អាចនិយាយមកកាន់អ្នកបានតែមើលទៅ មានអាការៈឡេះឡះក្នុងខ្លួន។ សង្វាក់បេះដូង130/minute សម្ពាធឈាម90/60 mmHg សីតុណ្ហភាព38.5ºC សង្វាក់ដង្ហើម 32/minute ។ កំរិតល្បាយអុកស៊ីសែនខាងក្រៅរបស់គាត់គឺ 96% ក្នុងពេលទទួលអុកស៊ីសែនតាមរយៈម៉ាស់ ធម្មតា។ ជាដំបូងតើអ្នកគួរធ្វើអ្វី?
A ប្តូរដាក់ reservoir mask (non-rebreather)ដើម្បីបង្កើនការផ្គត់ផ្គង់អុកស៊ីសែន
B តម្រូវអោយធ្វើការថតកាំរស្មីអ៊ិចដើមទ្រូង (Request a chest X-ray)
C ផ្តល់សេរ៉ូមប្រៃធម្មតា១លីត្រតាមសរសៃវ៉ែន កាន់តែលឿនកាន់តែល្អ
D បូមយកយកឈាមដើម្បីធ្វើ cross-match
E ដាក់កាដឺទែរផ្លូវទឹកនោមដើម្បីតាមដានការបញ្ចេញទឹកនោម
18 តើមេរោគឈ្មោះអ្វីដែលទំនងជាមូលហេតុបង្កជំងឺរលាកស្រោមក្នុងបេះដូងភ្លាមក្រោយការវះកាត់ប្តូរប្រឹះបេះដូងសិប្បនិម្មិតច្រើនជាងគេ?
A ផ្សឹត (Fungus)
B ស្រ្តឹបតូកូក (Streptococcus)
C អង់តេរ៉ូកូក (Enterococcus)
D ស្តាហ្វីឡូកូក (Staphylococcus)
E អេម៉ូហ្វីលីស (Haemophilus)
19 "បុរសអតីតអ្នកថែសួនអាយុ៧១ឆ្នាំម្នាក់ មានអាការៈឈឺខ្នងស្រួចស្រាវដែលមានសភាពធ្ងន់ធ្ងរជាប្រចាំអស់រយៈពេល៦សប្តាហ៍មកហើយ។ ការពិនិត្យឃើញមានគមខ្នង(thoracic kyphosis) តែមិនមានវៀចទៅខាងទេ។ ឆ្អឹងកងទ្រូងផ្នែកកណ្តាលមានចលនាតិចតួច។ អ្នកសង្ស័យថាមានបាក់ដោយសារជំងឺពុកឆ្អឹង(osteoporotic fracture)។ តើចម្លើយខាងក្រោមមួយណាទំនងជាសមស្របជាងគេ ក្នុងការធ្វើតេស្តបញ្ជាក់ រោគវិន្និច្ឆ័យជំងឺដែលអ្នកសង្ស័យ?"
A កាំរស្មីអ៊ិចឆ្អឹងកងទ្រូងចង្កេះ (Thoracolumbar X-ray)
B ធ្វើTc MDP nuclear medicine bone scan ដងខ្លួនទាំងមូល
C MRI ដើមទ្រូង (MRI thorax)
D Positron Emission Tomography=PET scan
E "វាស់ដង់ស៊ីតេសារធាតុរ៉ែក្នុងឆ្អឹង (osteodensitometry) (Bone mineral density scan (osteodensitometry)"
20 បុរសអាយុ៧៩ឆ្នាំម្នាក់មានជំងឺ atrial fibrillation រ៉ាំរ៉ៃ បានត្អូញថាមានការឈឺចាប់យ៉ាងខ្លាំងនៅជុំវិញផ្ចឹតជាង១២ម៉ោងមកហើយ។ ពិនិត្យឃើញគាត់មានភាពមិនប្រក្រតី តែកំដៅធម្មតា ជីពចរ៩៦។ ពិនិត្យពោះទន់ធម្មតាតែ មិន rebound,មិនមានសញ្ញានៅនឹងកន្លែង សម្លេងពោះវៀនឭម្តងៗ។ តើរោគវិន្និច្ឆ័យខាងក្រោមមួយណាត្រឹមត្រូវ?
A ធ្លាយដំបៅក្រពះ (Perforated peptic ulcer)
B រលាកថង់ប្រម៉ាត់ស្រួចស្រាវ Acute cholecystitis)
C រលាកលំពែងស្រួសស្រាវ (Acute pancreatitis)
D រលាកឌីវ៉ែកទីគុលស្រួចស្រាវ (Acute diverticulitis)
E កង្វះឈាមនៅមេសង់តេរិចស្រួចស្រាវ (Acute mesenteric ischaemia)
21 ស្រ្តីអាយុ៦៤ឆ្នាំម្នាក់មានប្រវត្តិរមាស់ជុំវិញទ្វារវច្ចម្គ(ទ្វាលាមក)ពីរឆ្នាំមកហើយ មួយខែចុងក្រោយនេះមានការក្រហាយជាខ្លាំង។ ពិនិត្យមើលតំបន់ perineum មាន hyperkeratosis មាន leucoplakiaនិងមានដំបៅមិនស្មើសាច់ធំមួយនៅគែមទ្វារលាមកចំផ្នែកខាងក្រោយ។
A អនុវត្តការកាត់ទូលាយនៅនឹងកន្លែង (Perform a wide local excision)
B អោយប្រើក្រែមស្តេរ៉ូអ៊ីតលាប (Prescribe a steroid cream)
C "អោយអ្នកជំងឺប្រើប្រេងបន្ថយការឈឺចាប់ (nitroglycerin-base) ៥% (Patient to apply rectogesic ointment 5 percent (nitroglycerin-base)"
D អនុវត្ត internal anal sphincterotomy (Perform an internal anal sphincterotomy)
E អនុវត្តការចោះធ្វើប៊ីយ៉ូបស៊ី (Perform an incisional biopsy)
22 បុរសអាយុ៤៥ឆ្នាំម្នាក់មានពាក់ព័ន្ធនឹងគ្រោះថ្នាក់ពេលជិះម៉តូ។ ក្រោយគ្រោះថ្នាក់២សប្តាហ៍គាត់មានឈឺចាប់នៅ៖ ស្មាស្តាំ ឆ្អឹងស្លាបប្រជៀវ និងអវយវៈលើ។ តើវេទនារម្មណ៍ដែលបានរកឃើញមួយណាដែលទាក់ទងទៅនឹង C6 radiculopathy?
A ស្ពឹកនៅតំបន់ deltoid (Numbness in a patch over the deltoid)
B ក្រហាយនៅផ្នែកខាងលើសាច់ដុំ trapezius (Parasthesia over the upper trapezius)
C ស្ពឹកនៅក្នុងក្លៀក (Numbness in the axilla)
D ក្រហាយនៅ ចង្អុលដៃនិងមេដៃ (Paraesthesia of the index finger and thumb)
E ស្ពឹកនៅម្រាមកូនដៃនិងនាងដៃ (Numbness of the little and ring fingers)
23 ខាងក្រោមនេះមួយណាជាករណីមិនត្រូវអនុវត្តការចោះបើកបំពង់ខ្យល់(Tracheotomy)?
A ស្ទះផ្លូវដង្ហើមស្រួចស្រាវ (Acute airway obstruction)
B ការដកដង្ហើមអូសបន្លាយ (Prolonged ventilation)
C Recurrent bronchial toilet
D បាត់ដង្ហើមមធ្យមនៅពេលដេក (Moderate sleep apnoea)
E ការកាត់មហារីកធំនៅក្បាលនិងបំពង់ក (Major head and neck cancer resections)
24 បុរសអាយុ២៥ឆ្នាំម្នាក់ដួលច្រត់បាតដៃទៅដីក្នុងពេលកំភួនដៃលាត្រង់។ ពិនិត្យឃើញ គាត់មានការឈឺចាប់នៅ anatomical snuffbox/tabatière anatomique។ តើឆ្អឹងកដៃមួយណាដែលទំនងជាត្រូវបាក់នៅក្នុងការបាក់ឆ្អឹងនេះ
A Hamate
B Scaphoid
C Lunate
D Capitate
E Triquetral
25 លោក George Ramonez អាយុ៥៥ឆ្នាំបង្ហាញមុខនៅអាគារសង្រ្គោះបន្ទាន់ក្នុងអាការៈក្អួតឈាម។ គាត់ស្ថិតក្នុងសភាពឡេះឡះនិងស្លេកស្លាំង។ជីពចរ 130/min សំពាធឈាម80/50 mmHg, Glasgow Coma Score= 9។ ការពិនិត្យរូបសាស្រ្តឃើញមាន៖ ស្បែកភ្នាសលឿងមាន spider naeviជាច្រើននៅលើទ្រូង ដោះរីកធំ (gynaecomastia) និងថ្លើមរីកធំ។ ចូរជ្រើសរើសជំហ៊ានព្យាបាលដំបូងដ៏សមស្របមួយលើអ្នកជំងឺនេះ?
A រក្សាការពារផ្លូវដង្ហើមអ្នកជំងឺ (Protect patient’s airway)
B "បញ្ចូលសារធាតុរាវតាមសរសៃវ៉ែនដើម្បីធ្វើការសង្រ្គោះ (Intravenous fluid resuscitation)"
C បញ្ចូលគ្រាប់ឈាមក្រហម (Red blood cell transfusion)
D ឆ្លុះក្រពះដោយអង់ដូស្កូបជាបន្ទាន់ (Urgent gastroscopy)
E ធ្វើ angiogram សរសៃអាទែរពោះជាបន្ទាន់ (Urgent coeliac artery angiogram)
26 បុរសជិះម៉ូតូអាយុ២៥ឆ្នាំម្នាក់ ចូលមកអាគារសង្រ្គោះបន្ទាន់ក្នុងអាការៈឈឺចាប់នៅកណ្តាលទ្រូង ក្រោយគ្រោះថ្នាក់ចរាចរណ៍។ ជីពចរ 130/min សំពាធឈាម 90/60 mmHg។ ថតកាំរស្មីអ៊ិចឃើញមានបាក់ឆ្អឹងជំនីមួយចំនួន នៅខាងស្តាំនិងមេឌីយ៉ាស្តាំងខាងលើរីកធំ។ ពោះទន់មិនឈឺចាប់ និងមិនមានសញ្ញារបួសខាងក្រៅ។ លទ្ធផលការវាយតម្លៃរបួសក្នុងពោះដោយសូណូក្រាហ្វី គឺអវិជ្ជមាន (Abdominal Focused Assessment with Sonography for Trauma (FAST) ។តើចម្លើយខាងក្រោមមួយណាចាត់ទុកថាជាការព្យាបាលសមស្របជាងគេចំពោះអ្នកជំងឺនេះ?
A MRI ទ្រូងនិងពោះ
B Diagnostic peritoneal lavage
C Aortography
D វះកាត់ទ្រូងនិងពោះ (Exploratory thoracotomy and laparotomy)
E វះកាត់ទ្រូងនៅក្នុងអាគារសង្រ្គោះបន្ទាន់
27 ស្រ្តីអាយុ២០ឆ្នាំម្នាក់ស្ថិតក្នុងហេតុការនៃតៀមស្រាមួយ បានចូលមកក្នុងអាគារសង្រ្គោះបន្ទាន់ ក្នុងអាការៈសំពាធឈាមទាប និង មានរបួសចាក់ចូលពោះដោយកាំបិត ។ ពេលមកដល់មាន៖ ជីពចរ 140/min សំពាធឈាម 80/50 mmHg។ គាត់ត្រូវបានបញ្ចូលសេរ៉ូមប្រៃធម្មតា៣លីត្រ រួចហើយដើម្បីសង្រ្គោះភ្លាមៗ។ ការពិនិត្យឃើញរបួសប្រវែង២សង្ទីម៉ែត្រពីរនៅ តំបន់ចុងដង្ហើម។ ក្រោយការសង្រ្គោះតើបណ្តាការព្យាបាលខាងក្រោមមួយណាដែលចាត់ទុកថាត្រឺមត្រូវជាងគេ?
A វះបើកពោះដើម្បីព្យាបាលរបួស (Trauma laparotomy)
B ចោះពោះឬវះបើកពោះធ្វើរោគវិន្និច្ឆ័យ (Diagnostic laparoscopy ± laparotomy)
C Diagnostic peritoneal lavage
D "ធ្វើការវាយតម្លៃរបួសក្នុងពោះដោយសូណូក្រាហ្វីឡើងវិញ (Repeated Focused Assessment with Sonography for Trauma (FAST)"
E បន្តសង្កេតតាមដាននិងសង្រ្គោះនៅបន្ទប់វះកាត់នៃ ICU
28 កុមារអាយុ១២ឆ្នាំម្នាក់មានរបួសធ្លាយភ្លៅ ក្នុងពេលជិះកង់តាមផ្លូវ។ គាត់ត្រូវបានគេបញ្ជូនចូលអាគារសង្រ្គោះបន្ទាន់ដែលរបួសមានកំទេចកំទីខាងក្នុង។ ពេលសាកសួរ ម្តាយបានបញ្ជាក់ថា កូនគាត់បានទទួលវ៉ាក់សាំងកាលនៅអាយុ១ខួប និងម្តងទៀតមុនចូលសាលាអាយុ៥ឆ្នាំ។ តើការព្យាបាលមួយណាសមស្របជាងគេ?
A ចាក់ tetanus immune globulin មួយដូស
B ចាក់ tetanus toxoid មួយដូស
C ចាក់ tetanus toxoid បីដង
D " វាស់ការឆ្លើយតបអង់ទីបូឌីចំពោះ tetanus toxoid (Measure his antibody response to tetanus toxoid)"
E ចាក់អង់ទីប៊ីយ៉ូទិកនឹងកន្លែងរបួស
29 បុរសអាយុ៥៦ឆ្នាំម្នាក់ដែលបានសួរអ្នក GPរបស់គាត់ ទោះបីយ៉ាងណាគាត់ត្រូវធ្វើតេស្តរកមហារីកប្រូស្តាត។តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវសំដៅលើការធ្វើតេស្តរកមហារីកប្រូស្តាត(prostate cancer screening)?
A តេស្តមហារីកប្រូស្តាតលើបុរសនេះមិនចាំបាច់ទេព្រោះសាច់ញាតិក្រុមគ្រួសារមិនមានអ្នកណាកើតជំងឺនេះទេ
B ការព្យាបាលដោយវះកាត់មហារីកប្រូស្តាតដំណាក់កាលដំបូងអាចកាត់បន្ថយអត្រាស្លាប់
C តេស្តអង់ទីហ្សែនប្រូស្តាតជាក់លាក់(Prostade-Specific Antigen=PSA test)មិនអាចរកឃើញជំងឺនេះនៅដំណាក់កាលដំបូងទេ
D ការពិនិត្យជាប្រចាំមិនចាំបាច់ទេព្រោះវាថ្លៃជាងការពិនិត្យជាប្រចាំរកមហារីកដោះ
E បុរសនៅអាយុនេះមិនប្រឈមនឹងមហារីកប្រូស្តាតទេ ដូច្នេះមិនចាំបាច់ពិនិត្យតាមដានជាប្រចាំឡើយ។
30 "តើខាងក្រោមនេះ មួយណាជាអត្ថន័យនៃការបាក់ឆ្អឹងចំហរមុខ How is an ""open"" fracture defined? "
A គឺជាការបាក់ផ្នែកក្រាស(ឬតាន់)ទាំងមូលនៃឆ្អឹងមួយ
B តម្រូវអោយធ្វើការព្យាបាលតឆ្អឹងដោយវះកាត់
C តម្រូវអោយធ្វើការព្យាបាលដោយអង់ទីប៊ីយ៉ូទិក
D តម្រូវអោយធ្វើការវះកាត់ដាក់ឧបករណ៍តឆ្អឹងខាងក្នុង
E មានការរួមផ្សំជាមួយការខូចខាតស្បែក
31 ចម្លើយខាងក្រោមមួយណាដែលជួយពន្លឿនដល់ ដំណើរការសះស្បើយឆ្អឹងបាក់ធម្មតា?
A ថ្នាំគ្រាប់មុលទីវីតាមីន (Multivitamin tablets)
B ការផឹកទឹកដោះគោ (Drinking milk)
C ដាក់ប្លាត្រម្នាងសិលា (Application of a plaster of Paris cast)
D "រៀបចំឡើងវិញតាមកាយវិភាគនៃឆ្អឹងដើម្បីអោយឆ្អឹងតភ្ជាប់គ្នា (Restoring anatomical continuity of the bones) "
E ការព្យាបាលដោយថ្នាំ bisphosphonate
32 តើចម្លើយខាងក្រោមមួយណាមិនមែនជាដំណាក់កាលនៃការសះស្បើយរបួសផ្នែកទន់ធម្មតា?
A ប្រតិកម្មរលាក (Acute inflammatory reaction)
B ការបង្កើតជាលិកាសរសៃ (Formation of fibrous tissue)
C ការបង្កើតជាលិកាគ្រាប់ (Granuloma formation)
D ការបង្កើតកំណកឈាម (Formation of the coagulum)
E ការឃាត់ឈាម (Haemostasis)
33 បុរសជិះម៉ូតូអាយុ១៨ឆ្នាំម្នាក់ ត្រូវបាននាំចូលមន្ទីរពេទ្យតាមរថយន្តគិលានសង្រ្គោះ បន្ទាប់ពីដួលម៉ូតូខ្លួនឯង។ គាត់មានបាក់ស្មុគស្មាញនៃឆ្អឹងភ្លៅស្តាំនិងមានសភាពឡេះឡះព្រមទាំងវង្វេងវង្វាន់។ តើចម្លើយខាងក្រោមមួយណាមិនមែនជាអត្ថិភាពភ្លាមៗ។
A ប៉ាន់ប្រមាណខ្យល់ដង្ហើមចូលនិងស្ថានភាពបំពង់ខ្យល់ (trachea)
B ពិនិត្យស្ថានភាពផ្លូវដង្ហើមខាងលើអោយបានម៉ត់ចត់
C តេស្តរាប់គ្រាប់ឈាមគ្រប់ប្រភេទជាបន្ទាន់ (Urgent full blood count)
D មើលកម្រឹតជាតិស្ករក្នុងឈាមជាបន្ទាន់ (Urgent blood sugar level)
E បង្កើតផ្លូវចូលសរសៃវ៉ែន (Establish intravenous access)
34 បុរសអាយុ៥៧ឆ្នាំម្នាក់កំពុងរង់ចាំការវះកាត់ ត្អូញថាគាត់បានសង្កេតឃើញមានឈាមស្រស់ជាប់នៅក្រដាសអនាម័យជាច្រើនលើក ជាងពីរខែចុងក្រោយនេះ។ គាត់មានប្រវត្តិឬសដូងបាត (haemorrhoids) តាំងពីអាយុ៣០។ ការពិនិត្យឃើញតំបន់ជុំវិញទ្វារវច្ចមគ្គមានសភាពធម្មតា ចំណែកការពិនិត្យពោះវៀនត្រង់ (rectum)គឺធម្មតាដែរ។ តើសកម្មភាពដ៏ត្រឹមត្រូវបន្ទាប់គឺអ្វី?
A ធានាជូនគាត់ឡើងវិញម្តងទៀត (Reassure)
B បញ្ជូនទៅធ្វើការឆ្លុះ ពោះវៀនធំដោយអងដូស្កូប (Refer for colonoscopy)
C ពិនិត្យឡើងវិញក្រោយបីខែ (Review in 3 months)
D បញ្ជូនទៅធ្វើតេស្តឈាមក្នុងលាមក (Refer for a faecal occult blood test)
E ពិនិត្យរកកកម្រឹតអង់ទីហ្សែននៃ carcino-embryonic
35 អ្នកជំងឺម្នាក់ត្រូវដាក់កាដឺទែរទៅក្នុង epidural ដើម្បីបញ្ចូលថ្នាំស្ពឹកក្រោយវះ។ គាត់បានវះពោះចាប់ពីចុងឆ្អឹងសន្ទះទ្រូងទៅដល់ឆ្អឹងថ្ងាស (midline incision from xiphisternum to pubic symphysis)។ តើទីតាំងឆ្អឹងកងណាដែលត្រូវដាក់បញ្ចូលកាដឺទែរ ទៅក្នុង epidural?
A C7/8
B T4/5
C T9/10
D L3/4
E L5/S1
36 ចម្លើយខាងក្រោមនេះតើមួយណាដែលទំនងជាមូលហេតុ ធ្វើអោយសំពាធឈាមទាបលើអ្នកជំងឺដែលបានធ្វើ epidural infusionដើម្បីស្ពឹកនឹងកន្លែង?
A ពុលថ្នាំស្ពឹកនឹងកន្លែង (Local anaesthetic toxicity)
B រារាំង (blockade)សាំប៉ាទិក (Sympathetic blockade)
C ប្រតិកម្មការពារ (Allergy causing anaphylaxis)
D អាប់សែ Epidural (Epidural abscess)
E ឈាមកកនៅ Epidural (Epidural haematoma)
37 តើចម្លើយខាងក្រោមមួយណាដែលទំនងជាមូលហេតុធ្វើអោយស្ទះផ្លូវដង្ហើមខាងលើ ចំពោះអ្នកជំងឺបាត់ស្មារតី?
A វត្ថុក្រៅរាងកាយ (A foreign body)
B កំអួត (Vomitus)
C អណ្តាត (The tongue)
D ហើមផ្លូវដង្ហើម (Airway oedema)
E ជាលិកាបំពង់កធំហួស (Excessive pharyngeal tissue)
38 តើសមាសធាតុមួយណាអាចប្រើជារបបអាហារអ្នកជំងឺដែលត្រូវវះកាត់ពោះវៀនធំ?
A Polyethelene glycol
B Sodium sulphate
C Aluminium hydroxide
D Sodium thiopentone
E ទឹក (Water)
39 អ្នកជំងឺភេទប្រុសអាយុ២៥ឆ្នាំម្នាក់ទើបទទួលការកាត់បើកវះពោះ ថ្មីៗ។ សញ្ញាជីវិតរបស់គាត់បង្ហាញ៖សំពាធឈាម 120/80 mmHg ជីពចរ 120 per min។ សារធាតុរាវបង្ហូរតាមកាដឺទែរ in-dwelling មានចំនួន100 mlsតាំងពីពេលចេញពីបន្ទប់វះកាត់១០ម៉ោងមកហើយ។ បំពង់បង្ហូរមុខរបួសមានលាយឈាម៤៥០មីល្លីលីត្រ។ តើការងារដ៏ត្រឹមត្រូវបន្តទៀតគឺអ្វី?
A ចាក់បញ្ចូលសារធាតុ colloid មួយ unit និងបញ្ជូនទៅធ្វើ cross match ជាបន្ទាន់និងរាប់ចំនួនគ្រាប់ឈាម។ តាមដានជីពចរនិងទិន្នផលទឹកនោមក្រោយបានបញ្ចូលសារធាតុរាវ។
B តាមដានជាប្រចាំ បើសំពាធឈាមធ្លាក់ចុះ ត្រូវបន្ថែមសារធាតុរាវទៀត
C បញ្ចូលឈាមក្រុម O negative និងបញ្ជូនទៅធ្វើ cross match ជាបន្ទាន់ និងរាប់ចំនួនគ្រាប់ឈាម។តាមដានជីពចរនិងទិន្នផលទឹកនោមក្រោយបានបញ្ចូលសារធាតុរាវ។
D អោយអ្នកជំងឺលេប lasixចំនួន20 mg
E "តាមដានអ្នកជំងឺជាប្រចាំ បើទិន្នផលទឹកនោមកើនឡើងមិនចាំបាចឮធ្វើអ្វី ទៀតទេ"
40 ស្រ្តីដ៏ធាត់អាយុ៦៥ឆ្នាំម្នាក់ដែលខ្សោយតម្រងនោមបានវះកាត់បើកពោះ។ ៥ថ្ងៃក្រោយវះកាត់ មុខរបួសវះនៅកណ្តាលពោះមានជ្រាបចេញសារធាតុរាវទាំងស្រុង។ គាត់មិនមានឡើងកំដៅទេ។ តើវាទំនងជា បណ្តាលមកពីអ្វី?
A អាប់សែមុខរបួស (Wound abscess)
B មុខរបួសមិនផ្សារភ្ជាប់គ្នា (Wound dehiscence)
C ការសះស្បើយមុខរបួសធម្មតា (Normal wound healing)
D ប្រតិកម្មនៃថ្នេររបួស (Allergic reaction to the sutures)
E មានរន្ធធ្លាយពោះវៀន (Bowel fistula)
41 តើមួយណាជាសមាសធាតុល្អបំផុតដែលអាចលាបលើជាលិកាមនុស្ស ដើម្បីរារាំងឬសម្លាប់មេរោគក្នុងគោលបំណងកាត់បន្ថយការប្រឈមមុខនឹងការចម្លងមេរោគ ( reducing the risk of sepsis)?
A A disinfectant
B A sterilising agent
C An antiseptic
D An antibacterial
E An antibiotic
42 ស្រ្តីអាយុ៧៨ឆ្នាំម្នាក់មានអាការៈក្តៅខ្លួនតិចតួច សង្វាក់បេះដូងលឿន ឈឺចាប់ក្នុងពោះ។ ពិនិត្យឃើញមាន៖ ដុំម៉ាស់ឈឺមួយនៅ iliac fossaឆ្វេង (tender mass in the left iliac fossa)។ ក្រោយការសង្រ្គោះជំហ៊ានដំបូងនិងតេស្តឈាម តើអ្នកគួរធ្វើការអង្កេតអ្វីបន្តទៀតដែលសមស្របជាងគេ?
A ស៊ីធីស្កែនអាងត្រគាកនិងពោះ (Abdominal and pelvic CT scan)
B តេស្តរកឈាមក្នុងលាមក (Faecal occult blood)
C បារីយ៉ូមអាណេម៉ា (Barium enema)
D អ៊ុលត្រាសោនពោះ (Ultrasound of the abdomen)
E ឆ្លុះអង់ដូស្កូបពោះវៀនធំ (Colonoscopy)
43 អ្នកជំងឺរងការប៉ះទង្គិចម្នាក់សង្ស័យថារបួសឆ្អឹងកងក តម្រូវអោយដាក់ intubation។ តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវសំដៅលើ intubation?
A ការប្រើដៃទប់កអោយត្រង់ Manual in-line stabilisation (MILS)ដើម្បីធ្វើការឆ្លុះបំពង់កនិងដាក់ intubation ងាយស្រួល ជាង
B រណបករឹងគួរដាក់នៅនឹងកន្លែងកើតហេតុ (The hard collar should be left in place)
C ការទាញតម្រង់គួរអនុវត្តក្រោយដោះរណបករឹងចេញ
D ការប្រើដៃទប់កអោយត្រង់ (MILS) អាចទប់ក្បាលអ្នកជំងឺកុំអោយមានចលនា
E រណបកទន់គួរអនុវត្តក្រោយដាក់បំពង់ដកដង្ហើមចូលបំពង់ខ្យល់រួចហើយ (endotracheal intubation) ។
44 យុវជនអាយុ១៥ឆ្នាំម្នាក់មានអាការៈឈឺចាប់តំបន់ជុំវិញផ្ចឹត សីតុណ្ហភាពមធ្យម និងក្អួត។ បន្ទាប់ពីជាងពីរម៉ោងមកការឈឺចាប់ប្រមូល ផ្តុំនៅ right iliac fossa (pain shifts to the right iliac fossa)។ តើបណ្តារោគវិន្និច្ឆ័យខាងក្រោមមួយណាទំនងជាងគេ?
A Mesenteric lymphadenitis
B រលាកខ្នែងពោះវៀនស្រួចស្រាវ (Acute appendicitis)
C ជំងឺក្រូន (Crohn's disease)
D ជំងឺរលាកអាងត្រគាក (Pelvic inflammatory disease)
E រលាកកូនថង់ពោះវៀនមីកែល (Meckel's diverticulitis)
45 តើការខុសគ្នាសំខាន់រវាងថ្នាំរំងាប់អារម្មណ៍និងថ្នាំសណ្តំ (sedation and general anaesthesia)?
A សតិវិបល្លាស (ការខូចស្មារតី) (Amnesia)
B ខ្វះចលនាឆ្លើយតបពេលមានរំញោចឈឺចាប់
C រក្សាចលនាដង្ហើមដោយខ្លួនឯង (Maintenance of spontaneous respiration)
D មានអន្តរកម្មជាមួយ one's environment (Ability to interact with one's environment)
E បន្ថយការឈឺចាប់ (Analgesia)
46 បុរសអាយុ៥៨ឆ្នាំម្នាក់មានអាការៈឈឺចាប់និងលាមកមានឈាមស្រស់នៅពេលបត់ជើងធំ។ ការពិនិត្យឃើញមានស្នាមប្រេះនៅលើសាច់ដុះតូចៗ(skin tag)មួយនៅចំខាងក្រោយទ្វារវច្ចមគ្គ។ តើវាជារបួសពិតប្រាកដមួយណា?
A អាប់សែជុំវិញទ្វារវច្ចមគ្គ (Peri-anal abscess)
B ឬសដូងបាត (Haemorrhoids)
C រន្ធធ្លាយទ្វារវច្ចមគ្គ (Anal fistula)
D Pilonidal sinus
E ប្រេះទ្វារវច្ចមគ្គ (Anal fissure)
47 "យុវជនស្រម៉ូមអាយុ២០ឆ្នាំម្នាក់មានអាការៈឈឺចាប់យ៉ាងខ្លាំងនៅតំបន់រន្ធគូថ ( internatal cleft) ។គាត់មានសីតុណ្ហភាពរាងកាយមធ្យម ការពិនិត្យឃើញ៖ ដុំពកមួយ ឈឺ និងពណ៌ក្រហម ។ តើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវជាងគេគឺអ្វី? A hirsute 20 year old male presents with severe pain in the internatal cleft. He has a low grade temperature and on examination there is a red tender lump in that region. What is the most likely diagnosis? "
A អាប់សែជុំវិញទ្វារវច្ចមគ្គ (Perianal abscess)
B Pilonidal abscess
C រន្ធធ្លាយទ្វារវច្ចមគ្គ (Anal fistula)
D Spina bifida
E Folliculitis
48 អនុវត្តការរុំសង្កត់លើមុខរបួសវះ ( Graduated compressive stockings) ចំពោះ អ្នកជំងឺសះស្បើយពីការវះកាត់គឺដើម្បីបង្ការអ្វី?
A ការហើមជុំវិញ (Peripheral oedema)
B សំពាធសង្កត់លើដំបៅ (Pressure ulcers)
C រលាកកោសិកា (Cellulitis)
D រលាកសរសៃវ៉ែនរាក់ដោយសារស្ទះ (Superficial thrombo phlebitis)
E កកស្ទះសរសៃឈាមវ៉ែន (Venous thrombo embolism)
49 "អ្នកជំងឺម្នាក់សង្ស័យថាមានអាប់សែក្នុងពោះ (intra-abdominal abscess)តើការអធិប្បាយខាងក្រោមនេះមួយណាតំណាងអោយក្រា ហ្វិកសីតុណ្ហភាពរាងកាយរបស់គាត់? A patient with a suspected intra-abdominal abscess would have the following pattern to their temperature chart? "
A សីតុណ្ហភាព 38°C ថេរ (A constant temperature of about 38°C)
B សីតុណ្ហភាព36°C ថេរ (A constant temperature below 36°C)
C សីតុណ្ហភាពនៅពេលយប់ឡើងដល់ 40°C (Night fevers rising to 40°C)
D សីតុណ្ហភាពប្រែប្រួលពីធម្មតាដល់ 40°C
E សីតុណ្ហភាពប្រែប្រួលពី 35°C ដល់ 37.5°C
50 អ្នកជំងឺអាយុ៣៦ឆ្នាំនៅមាំទាំម្នាក់នឹងត្រូវវះកាត់ជ្រើសរើស (elective operation)ក្រោមការដាក់ថ្នាំសណ្តំ។ ៨នាទីក្រោយដាក់បញ្ចូលបំពង់ដង្ហើម ( intubation) ចូលទៅក្នុងបំពង់ខ្យល់ នាឡិកាបង្ហាញកម្រឹតកំហាប់អុកស៊ីសែនបានធ្លាក់ចុះពី 98% ទៅ 88%។ តើមូលហេតុមួយណាទំនងជាងគេ?
A ដាក់បំពង់ចូលទៅក្នុងបំពង់អាហារ (Oesophageal intubation)
B ដាក់បំពង់ចូលទៅក្នុងទងសួត (Endobronchial intubation)
C ស្វិតសួតផ្នែកខាងក្រោម (Basal atelectasis)
D ស្ទះសរសៃឈាមក្នុងសួត (Pulmonary embolism)
E ខ្យល់ចូលស្រោមសួត (Pneumothorax)
51 តើយន្តការយ៉ាងដូចម្តេចចំពោះសកម្មភាពរបស់ថ្នាំស្ពឹកលើកោសិកាសរសៃប្រសាទ?
A "រារាំងរ៉េសិបទ័រ nicotinic acetylcholine (Blockade of nicotinic acetylcholine receptors) "
B ការកើនឡើងនៃ Gamma Aminon Butyric Acid-B ដើម្បីជំរុញសកម្មភាពរ៉េសិបទ័រ
C រារាំងភ្នាស Na-K-ATPase (Blockade of the membrane Na-K-ATPase)
D "រារាំង voltage-gated sodium channels (Blockade of voltage-gated sodium channels) "
E ទប់ស្កាត់ការរំដោះចេញអាសេទីលកូលីន
52 តើ tramadol មានផលល្អជាង morphineដូចម្តេចខ្លះ?
A ធ្វើអន្តរកម្មជាមួយ antidepressants តិចជាង morphine
B មានសំពាធទៅលើការដកដង្ហើមតិចជាង (Less respiratory depression)
C ជាមូលហេតុធ្វើអោយប្រកាច់តិចជាង (Less likely to cause seizures)
D រាគតិចតួចជាង (Less diarrhoea)
E ងាយប្រឆាំងតបជាមួយ flumazenil (Easily reversed with flumazenil)
53 ស្រ្តីអាយុ៧៥ឆ្នាំម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់តាមរថយន្តគិលានសង្រ្គោះក្រោយដួលនៅផ្ទះ។ គាត់មិនអាចដើរបាន និងត្អូញឈឺនៅក្រលៀនពេលធ្វើចលនាជើងឆ្វេង។ ពិនិត្យឃើញគាត់ដេកនៅលើគ្រែដោយកំណាត់ជើងឆ្វេងរមួល។ ជើងឆ្វេងខ្លីជាងជើងស្តាំ៣សង្ទីម៉ែត្រ។ សភាពទូទៅធម្មតានិងមិនទាន់មានប្រើថ្នាំទេ។ តើការអង្កេតដ៏សមស្របជាបន្តគឺអ្វី?
A ពិនិត្យ ថង់លាមក (Rectum) និងពោះ
B ស្កែនឆ្អឹង (Bone scan)
C ថតកាំរស្មីអ៊ិចអាងត្រគាក (Plain X-ray of the pelvis)
D អ៊ុលត្រាសោនជង្គង់ (Ultrasound of the knee)
E ថតកាំរស្មីអ៊ិចសន្លាក់ភ្លៅ (Plain X-ray of the hip)
54 កុមារាអាយុ៤ឆ្នាំម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់។ ម្តាយក្មេងបានរៀបរាប់ថាវាបានធ្លាក់ពីខាងក្រោយ trampoline។ កែងដៃស្តាំហើមនិងវៀច។ បាត់ជីពចរកដៃព្រមទាំងប្រអប់ដៃស្លាំង។ កុមារនិយាយថាមានអារម្មណ៍ចម្លែកលើប្រអប់ដៃ "feels funny"។ តើរោគវិន្និច្ឆ័យដ៏សមស្របគឺអ្វី?
A ភ្លាត់សន្លាក់ក្បាលឆ្អឹងរ៉ាដ្យាល់រួមជាមួយបាក់ឆ្អឹងយូណា
B ពាក់កណ្តាលភ្លាត់សន្លាក់ក្បាលឆ្អឹងរ៉ាដ្យាល់ (Subluxed radial head)
C បាក់ចុងលើឆ្អឹងយូណា (Proximal ulnar fracture)
D បាក់ចុងក្រោមឆ្អឹងដើមដៃ (Supracondylar humeral fracture)
E បាក់អេពីកុងឌីលក្នុង (Fractured medial epicondyle)
55 កុមារាអាយុ៤ឆ្នាំម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់។ ម្តាយក្មេងបានរៀបរាប់ថាវាបានធ្លាក់ពីខាងក្រោយ trampoline។កែងដៃស្តាំហើមនិងវៀច។ បាត់ជីពចរកដៃព្រមទាំងប្រអប់ដៃស្លាំង។ កុមារនិយាយថាមានអារម្មណ៍ចម្លែកលើប្រអប់ដៃ "feels funny"។ តើការព្យាបាលជំហ៊ានដំបូងដ៏សមស្របគឺអ្វី?
A "ត្រួតពិនិត្យអំពី សភាពបញ្ជូនចរន្តប្រសាទនៃសរសៃប្រសាទជាបន្ទាន់ (Urgent nerve conduction studies)"
B លាដៃកាន់តែត្រង់កាន់តែល្អបន្ទាប់មកអចល័តនៅខាងក្រោយដោយបន្ទះក្រាស។
C ដាក់ដៃទៅក្នុងសំពត់ព្យួរ រង់ចាំការទាញតម្រង់ក្នុង២៤ម៉ោង
D ចាក់ថ្នាំស្ពឹកនឹងកន្លែងចូលទៅតំបន់ជុំវិញកែងដៃដើម្បីបន្ថយការឈឺចាប់
E ផ្តល់ដំណឹងករណីនេះទៅនាយកដ្ឋានរបំរើសហគមន៍
56 បុរសអាយុ២១ឆ្នាំម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់។ គាត់បានផឹកស្រាយ៉ាងច្រើន ហើយបានដួលក្នុងពេលព្យាយាមគេចពីការឃាត់ខ្លួន។ កជើងគាត់ហើមយ៉ាងធំនិងវៀចយ៉ាងធ្ងន់ធ្ងរ។ ជីពចរនៅខ្នងជើងមានធម្មតា ចំណែកស្បែកមិនមានដាច់រលាត់ទេ តែមានតឹងណែនលាតសន្ធឹងនៅផ្នែកខាងក្នុងកជើង។ តើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវបំផុតគឺអ្វី?
A រហែកមួយផ្នែកនៃសរសៃពួរក្នុង(deltoid)នៃកជើង
B បាក់ឆ្អឹងនិងភ្លាត់សន្លាក់កជើង (Fracture dislocation of the ankle)
C បាក់កឆ្អឹងតាលុស (talus) (Fractured neck of talus)
D បាក់ឆ្អឹងណាវីគូឡា(Navicular) (Navicular fracture)
E បាក់និងបែកឆ្អឹងកាល់កានៀល (Calcaneal) (Calcaneal crush fracture)
57 ស្រ្តីអាយុ៣៥ឆ្នាំម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់តាមរថយន្តគិលានសង្រ្គោះក្រោយឃើញដេកនៅក្នុងប្រឡាយ។ គាត់អាចនិយាយបានតែមិនអាចឆ្លើយចម្លើយជាប់ៗគ្នាបាន។ សញ្ញាជីវិតដំបូង៖ សង្វាក់បេះដូង 120 bpm សំពាធឈាម 80/40 mmHg សីតុណ្ហាភាព 38ºC សង្វាក់ដង្ហើម 28 bpm។ ដំបូងតើអ្នកគួរធ្វើអ្វីចំពោះអ្នកជំងឺនៅលើគ្រែនេះ
A ធ្វើការពិនិត្យសភាពប្រព័ន្ធប្រសាទ
B ដោះសំលៀកបំពាក់ សង្កេតមើលសញ្ញានៃរបួស
C Ask for an urgent 12 lead electrocardiogram (ECG)
D ស្តាប់សួតរបស់គាត់ (Auscultate her chest)
E បញ្ចូលកានុលក្នុងសរសៃវ៉ែន (Insert an intravenous cannula)
58 បុរសអាយុ២២ឆ្នាំម្នាក់ដែលផឹកស្រានៅក្រៅផ្ទះកាលពីយប់ត្រូវបាននាំចូលអាគារសង្រ្គោះ បន្ទាន់ ដោយបានត្អូញឈឺប្រអប់ដៃស្តាំ។ ពេលសួរនាំអ្វីដែលបានកើតឡើង គាត់បដិសេធ។ ពិនិត្យឃើញមានការឈឺចាប់នៅតាមបណ្តោយឆ្អឹងUlnaនៅប្រអប់ដៃនិងកដៃ និងមានហើមបបូរមាត់ និងជាំជុំវិញភ្នែកស្តាំ។ តើអ្នកអាចធ្វើរោគវិន្និច្ឆ័យដំបូងយ៉ាងដូចម្តេច?
A គ្រេចនៅកដៃ (A sprained wrist)
B បាក់ឆ្អឹងរបៀប Bennett (A Bennett's fracture)
C ភ្លាត់សន្លាក់ បាក់ឆ្អឹង Colles (A displaced Colles' fracture)
D បាក់ឆ្អឹងកដៃខាងក្នុង (A fracture of the medial carpal bones)
E បាក់ឆ្អឹងបាតដៃទី៥ (A fracture of the 5th metacarpal bone)
59 ស្រ្តីចំណាស់អាយុ៧៨ឆ្នាំម្នាក់មានអាការៈឈឺចាប់ពេញពោះ ហើយកាន់តែខ្លាំងឡើងក្នុងរយៈពេលពីរថ្ងៃមកហើយ។ គាត់ចង់ក្អួត និងធំអាហារ។ រយៈពេលពីរថ្ងៃមកនេះគាត់មិនបត់ជើងធំទេ។ គាត់ធ្លាប់មានជំងឺ atrial fibrillationរ៉ាំរ៉ៃនិងលើសឈាម។ ពិនិត្យឃើញគាត់មានសភាពឡេះឡះជាខ្លាំង (very unwell)និងឈឺពេញពោះពេលសង្កត់។ តើរោគ វិន្និច្ឆ័យមួយណាដែលអ្នកត្រូវដកចេញ?
A ខ្វះឈាមទៅចិញ្ចឹមនៅម៉េសង់តេរិក (Mesenteric ischaemia)
B អាប់សែកូនថង់ពោះវៀនឌីវ៉ែរទីគុល (Diverticular abscess)
C រលាកខ្នែងពោះវៀនស្រួចស្រាវ (Appendicitis)
D រលាកថង់ទឹកប្រម៉ាត់ស្រួចស្រាវ (Cholecystitis)
E រលាកលំពែងស្រួចស្រាវ(Pancreatitis)
60 ស្រ្តីអាយុ៦៥ឆ្នាំម្នាក់ពីមុនសុខភាពធម្មតា ត្រូវបានដឹកតាមរថយន្តគិលានសង្រ្គោះបន្ទាប់ពី ដួលនៅផ្ទះ។ គាត់បានបាត់ស្មារតីតែដកដង្ហើមធម្មតា។ ភ្នែកមិនបើកទេជាមួយរំញោចឈឺចាប់ តែប្រតិកម្មតបដោយ អវយវៈបត់ខុសធម្មតា។ គាត់មានតែប្រតិម្មសម្លេងថ្ងូរម្តងម្កាលប៉ុណ្ណោះ។ តើពិន្ទុ Glasgow Coma Score គឺប៉ុន្មាន?
A 0
B 3
C 6
D 9
E 12
61 បុរសអាយុ៤៥ឆ្នាំម្នាក់បាន វះកាត់ open right inguinal hernia repair with mesh for a large right inguinoscrotal hernia បីថ្ងៃមកហើយ។ គាត់ចូលមកអាគារសង្រ្គោះបន្ទាន់ដោយមានអាការៈឈឺចាប់យ៉ាងខ្លាំងនៅពងស្វាសតាំងវះរួចមក។ ការពិនិត្យ៖ មិនឃើញមានហើមក្រលៀនទេ តែមានហើមនិងឈឺចាប់តឹងណែននៅថង់ពងស្វាសខាងស្តាំ។ តើរោគវិន្និច្ឆ័យខាងក្រោម មួយណាទំនងជាត្រឹមត្រូវជាងគេ?
A រលាកពងស្វាសនិងអេពីឌីឌីម (Epidiyimo-orchitis)
B រមួលពងស្វាស (Torsion of testis)
C រលាកពងស្វាសខ្វះឈាម(Ischaemic orchitis)
D ការឈឺចាប់តំរងនោម (Renal colic)
E ក្លនលូន inguinal រើឡើងវិញ (Recurrence of the inguinal hernia)
62 បុរសអាយុ៦៥ឆ្នាំម្នាក់ មានអាការៈឈឹចាប់ក្នុងពោះនិងក្អួត រយៈពេល២ថ្ងៃមកហើយ។ គាត់ធ្លាប់មានប្រវត្តិវះដើម្បីកាត់មហារីក rectal cancer៣ឆ្នាំមកហើយ។ ពិនិត្យឃើញមាន៖ ពោះរឹងនិងហើមតឹង។ នៅបណ្តោយកណ្តាលពោះមានសម្លាកស្នាមវះ នៅកណ្តាលសម្លាកមានផ្លែទំហំ៦សង្ទីម៉ែត្រ ស្ទាបឈឺ និងមិនរួញតូច នៅពេលសង្កត់ចូល ។ កាំរស្មីអ៊ិចពោះបង្ហាញរូបភាព central bowel loops with air-fluid levelsជាច្រើន។ តើគំរោងព្យាបាលសមស្របបំផុតគឺអ្វី?
A ព្យាបាលដោយមិនវះកាត់ (Non-operative management)
B ធ្វើរោគវន្និច្ឆ័យតាមការឆ្លុះពោះជាបន្ទាន់ (Emergency diagnostic laparoscopy)
C ធ្វើ Gastrograffin ពោះវៀនតូចមួយខ្សែ (Gastrograffin small bowel series)
D ធ្វើ Gastrograffin enema (Gastrograffin enema)
E វះបើកពោះជាបន្ទាន់ (Emergency exploratory laparotomy)
63 ស្រ្តីស្គម អាយុ៨៥ឆ្នាំម្នាក់ មានដុំពកនៅក្រលៀនខាងឆ្វេង។ គាត់ត្អូញថាចង់ក្អួតនិងក្អួត ហើយធ្លាប់មានប្រវត្តិលើសឈាម និងរីកសរសៃវ៉ែន (varicose veins)។ ពិនិត្យឃើញមាន ដុំពករឹងនៅខាងក្រោមនិងខាងក្រៅនៃ pubic tubercle ខាងឆ្វេង។ ដុំពកនេះមិនរួញតូចហើយ គាត់មិនក្អកទេពេលរុញចូល។ តើរោគវិន្និច្ឆ័យមួយណាដែលទំនងបំផុត?
A Femoral hernia
B Inguinal hernia
C Saphena varix
D Lipoma
E Inguinal lymph nodes
64 ស្រ្តីអាយុ៤០ឆ្នាំម្នាក់ មានអាការៈឈឺចាប់នៅតំបន់ពោះខាងលើស្តាំ ក្រោយជួបគ្រោះថ្នាក់ ដោយរថយន្តល្បឿនលឿនបុកទល់មុខគ្នា ខណៈគាត់អង្គុយនៅកៅអីជួរមុខគេ។ មកដល់ អាគារសង្រ្គោះបន្ទាន់មាន៖ សង្វាក់បេះដូង 100 bpmនិងសំពាធឈាម 110/60 mmHg ។ ពោះរបស់គាត់តឹងល្មមនិងឈឺល្មមនៅតំបន់ខាងលើស្តាំ(mild right upper quadrant tenderness)។ ស៊ីធីស្កែនពោះនិងអាងត្រគាកបង្ហាញថាមានដាច់រហែកថ្លើមទំហំធំល្មមនិងមានសារធាតុរាវនៅជុំវិញ។ តើចម្លើយខាងក្រោមមួយណាជាគំរោងព្យាបាលត្រឹមត្រូវបំផុត?
A ទទួលចូលដើម្បីសង្កេតតាមដានអោយបានដឹតដល់
B ចោះពោះធ្វើរោគវិន្និច្ឆ័យ (Diagnostic laparoscopy)
C វះបើកពោះ (Exploratory laparotomy)
D ធ្វើ Diagnostic peritoneal lavage
E ធ្វើ Angiography +/- embolisation
65 "អ្នកត្រូវបានគេហៅទៅមើលអ្នកជំងឺច្រឡំម្នាក់នៅអាគារវះកាត់ គាត់កំពុងទទួលអុកស៊ីសែនតាមរយៈម៉ាស់ក្នុងកម្រឹត 4L/min។ តើអ្នកគួរសង្កេតមើលលក្ខណៈមួយណាដែល អាចអោយដឹងអំពីភាពធ្ងន់ធ្ងរនៃជំងឺ? You are called to see a confused patient on the surgical wards, who is currently receiving oxygen via facemask at 4L/min. Which of the following observations would suggest that the patient is critically ill? "
A សីតុណ្ហភាពរាងកាយ 39.6ºC
B សង្វាក់បេះដូង 92 bpm
C សង្វាក់ដង្ហើម 38/minute
D សំពាធឈាម110/50 mmHg
E កម្រឹតរលាយអុកស៊ីសែនខាងក្រៅ93% (Peripheral oxygen saturation of 93%)
66 អ្នកត្រូវសួរឡើងវិញអ្នកជំងឺដែលបានកាត់ក្រពះមួយផ្នែករយៈពេល៤ថ្ងៃមកហើយ។ គាត់មានប្រវត្តិជំងឺស្ទះឈាមបេះដូង (ischaemic heart)និង ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ។ ពិនិត្យឃើញមាន៖ សីតុណ្ហភាព 38.3°C សង្វាក់បេះដូង 124/min សំពាធឈាម 124/min ចុងដៃជើងក្តៅឧណ្ហៗហើយ wave-form នៃសរសៃវ៉ែន jugular មើលមិនឃើញទេ។ តើមូលហេតុមួយណាដែទំនងជាងគេនៅក្នុងឈុតឆាកនេះ?
A ករោគមុខរបួស (Wound infection)
B ស្ទះសរសៃឈាមសួត (Pulmonary embolus)
C ខ្វះ(ស្ទះ)សរសៃឈាមចិញ្ចឹមសាច់ដុំបេះដូង (Myocardial infarction)
D នៅមានការហូរឈាមនៅមុខតំណ (anastomosis) ណាមួយ
E សំពាធសង្កត់ដោយសារខ្យល់ចូលសួត (Tension pneumothorax)
67 អ្នកជំងឺប្រុស ធាត់ អាយុ៤៥ឆ្នាំម្នាក់ មានអាការៈឈឺនៅកំភួនជើង និងហើមកែងជើងខាងឆ្វេង ពីរថ្ងៃមកហើយ។ តើចម្លើយខាងក្រោមមួយណាជាការព្យាបាលត្រឹមត្រូវជាងគេ?
A រុំបង់យឺតនិងលេបថ្នាំអាស្ពីរីន ពិនិត្យឡើងវិញក្រោយ៥ថ្ងៃ
B ដេកសម្រាកនិងគងជើងឆ្វេងអោយខ្ពស់
C ស្កែន duplex ultrasound សរសៃវ៉ែនជើងឆ្វេង
D ចាក់ heparin ក្រោមស្បែក៦ថ្ងៃ (Subcutaneous heparin for 6 days)
E ថតកាំរស្មីអ៊ិចធម្មតាកែងជើង (Plain X-ray of the left ankle)
68 តើចម្លើយខាងក្រោម មួយណា មិនមែនជា ចង្កោមរោគសញ្ញាឬរោគសញ្ញា នៃកង្វះឈាម (ischaemia) អវយវៈក្រោមស្រួចស្រាវ?
A ការឈឺចាប់នៅកំភួនជើងពេលសម្រាក (Pain in the calf at rest)
B បាត់ជីពចរនៅកជើង (Absent ankle pulses)
C ស្លេកស្លាំង (Pallor)
D ខ្វិនចលនានៅកជើង/ម្រាមជើង (Paralysis of ankle/toe movement)
E ត្រជាក់ប្រអប់ជើងធៀបនឹងជើងម្ខាងទៀត
69 តើប្រភេទវះកាត់ណាមួយ ដែលក្រោយវះកាត់ ប្រឈមនឹងការកកស្ទះសរសៃវ៉ែនជ្រៅ (deep vein thrombosis=DVT)ខ្លាំងជាងគេ?
A ការប្តូរសន្លាក់ភ្លៅទាំងស្រុង (Total Hip Arthroplasty)
B កាត់ក្រពះដោយសារមហារីក (Gastrectomy for carcinoma)
C កាត់ឬសប្រូស្តាត (Radical prostatectomy)
D វះកាត់រៀបចំឡើងវិញការរីកសរសៃអាអ័ក (Open aortic aneurysm repair)
E វះកាត់ផ្នែកខាងក្រោមពោះ (Abdominoperineal resection)
70 ខាងក្រោមនេះ ជាវិធីបង្ការកកស្ទះសរសៃវ៉ែនជ្រៅក្រោយវះកាត់ តើមួយណាមានប្រសិទ្ធភាពជាងគេ បន្ទាប់ពីចោះពោះពីខាងមុខដើម្បីកាត់មហារីកពោះវៀនស៊ីចម៉ា?
A បូមសរសៃវ៉ែនប្រអប់ជើង (Venous foot pump=VFP)
B សង្កត់លស់គ្នាលើទ្រូង (Intermittent pneumatic compression=IPC)
C ប្រើថ្នាំអេប៉ារីនមានទម្ងន់ម៉ូឡេគុលទាប (Low molecular weight heparin=LMWH)
D ប្រើថ្នាំអាស្ពីរីន (Aspirin)
E "ប្រើវិធីរុំសង្កត់តាមបណ្តោយភ្លៅ (Thigh length graduated compression stocking (GCS)"
71 អ្នកជំងឺប្តូរសន្លាក់ភ្លៅទាំងមូល( Total Hip Arthroplasty=THA)ក្រោយចេញពីមន្ទីរពេទ្យ ៤សប្តាហ៏ គាត់គួរទទួលវិធីបង្ការដុំឈាមកកស្ទះសរសៃវ៉ែនមួយណា?
A ប្រើវិធីរុំសង្កត់ (Graduated compression stocking (GCS)
B ប្រើថ្នាំអាស្ពីរីន (Aspirin)
C ប្រើវ័រហ្វារីន (Warfarin)
D ប្រើថ្នាំអេប៉ារីនមានទម្ងន់ម៉ូឡេគុលទាប (Low molecular weight heparin (LMWH)
E ប្រើថ្នាំអាស្ពីរីននិងក្លរពីដូហ្គ្រែល (Aspirin and clopidogrel)
72 "បុរសអាយុ២៤ឆ្នាំម្នាក់ចូលអាគារសង្រ្គោះបន្ទាន់ក្រោយគ្រោះថ្នាក់ពេលជិះម៉ូតូ។ គាត់មានរបួសគ្រាំជញ្ជាំងទ្រូងនិងដកដង្ហើមមានការឈឺចាប់ ( respiratory distress)។ គោះទ្រូងខាងឆ្វេងមានសម្លេង resonant និងមិនមានឭសម្លេងដង្ហើមទេ។ បំពង់ខ្យល់របស់គាត់ ( trachea)វៀចទៅ ស្តាំ។ តើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវជាងគេគឺអ្វី?"
A ចង្កោមរោគសញ្ញាដកដង្ហើមឈឺចាប់ស្រួចស្រាវ (ARDS)
B ស្ទះសរសៃឈាមសួត(Pulmonary embolism)
C ខ្យល់ចូលសួតដោយឯកឯង (Spontaneous pneumothorax)
D ឈាមក្នុងសួត (Haemothorax)
E សំពាធដោយសារខ្យល់ចូលសួត(Tension pneumothorax)
73 បុរសអាយុ២៥ឆ្នាំម្នាក់មានគ្រោះថ្នាក់ពេលជិះម៉ូតូ។ គាត់បានមកដល់អាគារសង្រ្គោះបន្ទាន់ មានសញ្ញាជីវិត៖ សង្វាក់បេះដូង 130/min,សំពាធឈាម 90/60 mmHg, សង្វាក់ដង្ហើម 32/min, សីតុណ្ហភាព 36ºC, និងកំរិតអុកស៊ីសែនរលាយខាងក្រៅ 97% ។ ជាដំបូងតើអ្នកគួរធ្វើអ្វី?
A វាយតម្លៃផ្លូវដង្ហើមនិងដាក់អុកស៊ីសែនតាមម៉ាស់
B ស៊កកានុលតាមសរសៃវ៉ែននិងយកឈាមដើម្បីធ្វើ cross-match
C វាយតម្លៃឆ្អឹងកងក និងដាក់រណបរឹងនៅក
D វាយតម្លៃ Glasgow Coma Score (Assess his Glasgow Coma Score)
E សំណូមពរ ថតកាំរស្មីអ៊ិចឆ្អឹងកងកនិងទ្រូង
74 បុរសអាយុ២៥ឆ្នាំម្នាក់មានគ្រោះថ្នាក់ពេលជិះម៉ូតូ។ គាត់បានមកដល់អាគារសង្រ្គោះបន្ទាន់ មានសញ្ញាជីវិត៖ សង្វាក់បេះដូង 130/min,សំពាធឈាម 90/60 mmHg, សង្វាក់ដង្ហើម 32/min, សីតុណ្ហភាព 36ºC, និងកំរិតអុកស៊ីសែនរលាយខាងក្រៅ 97%ក្នុងបន្ទប់ ។ តើអ្នកគួរបញ្ចូលសារធាតុរាវតាមសរសៃវ៉ែនតាមរបៀបមួយណា?
A បញ្ចូល ឈាមក្រុម O negative ២ថង់ក្នុងរយៈពេលជាងកន្លះម៉ោង
B សេរ៉ូមប្រៃធម្មតា1litre រយៈពេលជាង២ម៉ោង
C 1litreដិចស្រ្តូស4%និង0.18%សេរ៉ូមប្រៃធម្មតារយៈពេលជាង១ម៉ោង
D សេរ៉ូមប្រៃធម្មតា1litre រយៈពេលជាងកន្លះម៉ោង
E 1 litre សូលុយស្យុង Hartmans រយៈពេលជាង២ម៉ោង
75 ស្រ្តីអាយុ២៤ឆ្នាំម្នាក់ រយៈពេលបីថ្ងៃមកហើយ មានអាការៈឈឺចាប់នៅផ្នែកខាងក្រោមពោះ និងមានក្តៅខ្លួន 39°C ។ គាត់ត្រូវបានចោះពោះកាត់ខ្នែងពោះវៀនដែលរលាកនិងធ្លាយ៥ ថ្ងៃមកហើយ។ ដំណើរការវះកាត់មិនស្មុគស្មាញទេហើយគាត់បានចេញពីរមន្ទីរពេទ្យ២ថ្ងៃក្រោយចូលសម្រាក។ ពិនិត្យឃើញមាន៖ កំដៅ 38.9°C ជីពចរ 120 bs/minute និងសំពាធឈាម140/70 mmHg។ ពោះតឹងល្មមនិងមានការឈឺចាប់ជាមធ្យមនៅរណ្តៅឆ្អឹងផាលខាងស្តាំ(right iliac fossa)។ មុខរបួសនៃការចោះពោះស្អាត។ តើរោគវិន្និច្ឆ័យទំនងជាត្រឹមត្រូវបំផុតគឺអ្វី?
A អាប់សែក្នុងពោះ (Intraabdominal abscess)
B លេចធ្លាយកំណាត់ខ្នែងពោះវៀនដែលបានកាត់ (Appendiceal stump leak)
C រលាកចុងខ្នែងពោះវៀនដែលបានកាត់ (Appendiceal stump appendicitis)
D រលាកផ្លូវទឹកនោម (Urinary tract infection)
E រលាកដៃស្បូន (Salpingitis)
76 បុរសម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់ក្រោយមានការប្រទុស្តរាយគ្នា។ Glasgow Coma Score=GCS = 8។ ប្រស្រីភ្នែកខាងស្តាំ រីកគួរអោយកត់សម្គាល់។ ខាងក្រោមនេះតើមួយណាដែលជាអត្ថិភាពសំខាន់ជាង?
A រៀបចំធ្វើស៊ីធីស្កែន(CT)ខួរក្បាលជាបន្ទាន់
B ផ្តល់ម៉ានីតុល (Give mannitol)
C ផ្តល់ហ្វេនីតូអ៊ីន (Give phenytoin)
D បើកផ្លូវដង្ហើម (Establish an airway)
E ត្រួតពិនិត្យរ៉េផ្លេច (Check for reflexes)
77 តើគំរបស្បែកលើជាលិកាទន់ មានលក្ខណៈណាមួយ?
A អាចរៀបចំតាមគ្រប់ រូបរាង ទំរង់ ទំហំ
B មានប្រព័ន្ធផ្គត់ផ្គង់ឈាមដោយផ្ទាល់របស់វា
C មិនអាចរៀបចំទៅតាមគ្រប់ផ្នែកនៃរាងកាយ
D មានគ្រប់ស្រទាប់នៃស្បែកនិងសាច់ដុំ
E ក្រោយពេលទទួលផលមិនប៉ះពាល់ដល់ផ្នែកខាងក្រោមនៃទីតាំងដែលផ្តល់ទេ (Does not leave a donor site behind after harvesting)
78 មានអត្ថន័យយ៉ាងដូចម្តេច ក្នុងពេលមានការឈឺចាប់ក្នុងពោះខ្លាំងៗស្រួចស្រាវ ?
A អាការៈនេះកើតឡើងយ៉ាងហោចណាស់ ១២ម៉ោងមកហើយ
B វាកាន់តែធ្ងន់ធ្ងរបើអ្នកជំងឺមិនអាចពិពណ៌នាអោយបានច្បាស់លាស់
C ការឈឺចាប់ដូចគេចាក់និងខ្លាំងឡើងនៅពេលដកដង្ហើមចូល
D ការឈឺចាប់ថេរនិងធ្ងន់ធ្ងរ (Is constant and severe)
E វាទើបចាប់ផ្តើមហើយកើនឡើងនិងខ្លាំងក្លា
79 "សំដៅលើថ្នាំបន្ថយការឈឺចាប់ ketamine តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ? Regarding analgesic doses of ketamine, which of the following statements is correct? "
A គួរផ្តល់អោយទៅអ្នកជំងឺហឺតដោយប្រុងប្រយ័ត្នបើសិនជាទងសួតរួមខ្លាំង
B វាទំនងជាមូលហេតុធ្វើអោយចង់ក្អួតនិងក្អួត
C It antagonises the effects of opiates
D វាមិនទំនងជាមូលហេតុនៃពិបាកដកដង្ហើម
E វាអាចឈឺចាប់ neuropathic យ៉ាងខ្លាំង (It may worsen neuropathic pain)
80 បុរសអាយុ៥៦ឆ្នាំម្នាក់ត្រូវបាននាំចូលអាគារសង្រ្គោះបន្ទាន់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត។ ពេលអ្នកវាយតម្លៃលើប្រព័ន្ធដង្ហើមឃើញមាន៖ ការចលនារីកសួតស្តាំថយចុះ។ គោះមានសម្លេង dull នៅផ្នែកខាងក្រោយនិងខាងក្រៅនៃសួតស្តាំ តែមានសម្លេង resonant នៅសួតខាងឆ្វេង។ គាត់មានការឈឺចាប់នៅយ៉ាងខ្លាំងនៅក្លៀកស្តាំ។ បាត់សម្លេងដង្ហើមនៅផ្នែកខាងក្រោមសួតស្តាំ និងមាន generally vesicular with occasional crackles នៅកន្លែងផ្សេងទៀត។ ផ្អែកលើរោគសញ្ញាដែលមានខាងដើម តើរោគវិន្និច្ឆ័យមួយណាទំនងជាត្រឹមត្រូវជាងគេ?
A ហូរឈាមនៅក្នុងទ្រូងខាងឆ្វេង (Haemothorax on the right)
B ខ្យល់ចូលក្នុងទ្រូងខាងស្តាំធម្មតា (Simple pneumothorax on the right)
C រលាកក្លែបក្រោមនៃសួតស្តាំ (Right lower lobe aspiration pneumonitis)
D ជំងឺហឺតធ្ងន់ធ្ងរស្រួចស្រាវ (Acute severe asthma)
E របួសគ្រាំសួតទាំងមូល (Generalised lung contusions)
81 បុរសអាយុ៤៥ឆ្នាំម្នាក់ចូលមកអាគារសង្រ្គោះបន្ទាន់ក្នុងអាការៈឈឺចាប់នៅផ្ទៃក្រៅកដៃក្រោយដួលច្រត់បាតដៃលើដី ក្នុងពេលកដៃលាអស់ ។ពិនិត្យឃើញមានការឈឺចាប់នៅ anatomical snuffbox។ កាំរស្មីអ៊ិចមិនឃើញមានការបាក់ឆ្អឹងពិតប្រាកដណាមួយទេ។ តើការបាក់ឆ្អឹងណាមួយ ដែលអ្នកសង្ស័យជាងគេ?
A បាក់ថ្នាំងទី១ឆ្អឹងមេដៃ (Fracture of the proximal thumb)
B បាក់ឆ្អឹងស្កាហ្វូអ៊ីតនៃកដៃ (Fracture of the scaphoid)
C បាក់ឆ្អឹង radial styloid (Fracture of the radial styloid)
D បាក់គល់ឆ្អឹងបាតដៃទី២ (Fracture of the base of the second metacarpal bone)
E បាក់ឆ្អឹង capitate នៃកដៃ (Fracture of the capitate)
82 បុរសអាយុ៤៥ឆ្នាំម្នាក់ មកដល់អាគារសង្រ្គោះបន្ទាន់ក្រោយកង់របស់គាត់បុកជាមួយ រថយន្ត។ គាត់នៅនិយាយធម្មតា និងមិនមានការបាត់ស្មារតីទេនៅក្នុងព្រឹត្តិការណ៍នេះ។ ការពិនិត្យមិនមានអ្វីគួរកត់សម្គាល់ទេលើកលែងតែមានជាំ ( brusing) នៅរណ្តៅគ្រាប់ភ្នែកសងខាង។ ស៊ីធីស្កែនក្បាលឃើញដុំខ្យល់តូចៗមួយចំនួននៅក្នុងប្រអប់លលាដ៏ក្បាល។
A ស្រុតឆ្អឹងលលាដ៏ក្បាល (Depressed skull fracture)
B របួសក្បាលបិទមុខ (Closed head injury)
C ឈាមកកនៅ Subdural (Subdural haematoma)
D បាក់ឆ្អឹងបាតលលាដ៏ក្បាល (Base of skull fracture)
E ឈាមកកនៅSubarachnoid (Subarachnoid haemorrhage)
83 លោកស្រី ជុប អាយុ៦០ឆ្នាំ ចូលមកអាគារសង្រ្គោះបន្ទាន់ក្រោយជិះម៉ូតូជួបគ្រោះថ្នាក់។ ការអង្កេតដំបូងឃើញ៖ ផ្លូវដង្ហើមធម្មតា ការដកដង្ហើមធម្មតា សង្វាក់ដង្ហើម២០/នាទី ជីពចរ៩០/នាទី សំពាធឈាម140/90 mmHg; Glasgow Coma Score= 15។ ការអង្កេតបន្ទាប់មិនឃើញមានអ្វីគួរកត់សម្គាល់ លើកលែងតែការឈឺចាប់នៅពេលសង្កត់ចូល ផ្នែកកណ្តាលឆ្អឹងសន្ទះទ្រូង។ ថតកាំរស្មីអ៊ិចមិនឃើញមានឈាមនិងខ្យល់ក្នុងទ្រូង ឬបាក់ឆ្អឹង ទេ។ តើរោគវិន្និច្ឆ័យមួយណាទំនងជាត្រឹមត្រូវជាងគេ?
A បាក់ឆ្អឹងសន្ទះទ្រូង (Fractured sternum)
B របួសជាលិកាទន់ (Soft tissue injury)
C បាក់ឆ្អឹងជំនី (Fractured ribs)
D របួសគ្រាំបេះដូង (Cardiac contusion)
E ដុំឈាមកកនៅមេឌីយ៉ាស្តាំង (Mediastinal haematoma)
84 ស្រ្តីអាយុ៦៥ឆ្នាំម្នាក់ចូលមកអាគារសង្រ្គោះបន្ទាន់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ។ ក្រោយការវាយតម្លៃដំបូង គាត់ត្រូវបានគេរកឃើញថាមានបាក់ឆ្អឹងដងកាំបិតខាងឆ្វេង(fractured left clavicl) និងមានរំកិលចុងឆ្អឹងបន្តិច។ បន្ទាប់ពីការចាក់ morphine5 mg ចូលសាច់ដុំ តើការព្យាបាលខាងក្រោមនេះមួយណាសមស្របបំផុត ?
A ចាក់ bupivacaine ចូល epidural ទ្រូងដើម្បីបន្ថយការឈឺចាប់
B បន្ថយការឈឺចាប់តាមខួរឆ្អឹងខ្នងដោយ bupivacaine
C វះដាក់លោហធាតុភ្ជាប់ឆ្អឹងដងកាំបិតក្រោមការប្រើថ្នាំសណ្តំ
D ដាក់លោហធាតុភ្ជាប់ឆ្អឹងខាងក្រៅក្រោមការប្រើថ្នាំស្ពឹកនឹងកន្លែង
E លេបថ្នាំបន្ថយការឈឺចាប់និងអចល័តដៃដោយប្រើសំពត់ព្យួរដៃទៅនឹងក
85 បុរសអាយុ២២ឆ្នាំម្នាក់ ចូលមកអាគារសង្រ្គោះបន្ទាន់ក្រោយគេផ្តួលពេលលេងបាល់អោប។ គាត់ត្អូញថាឈឺដៃឆ្វេងនិងមិនអាចធ្វើចលនាស្មាស្តាំព្រោះឈឺ។ កាំរស្មីអ៊ិចបង្ហាញថាតួឆ្អឹងដើមដៃ (humerus)បានបាក់នៅផ្នែកកណ្តាល និងមានរំកិលចុងឆ្អឹងបាក់បន្តិច។ ដៃឆ្វេងមានកំដៅនិងជីពចរចុងដៃធម្មតា។ វេទនារម្មណ៍នៅផ្នែកខាងលើដៃឆ្វេងក៏ធម្មតា។ តើការព្យាបាលមួយណាសមស្របបំផុតចំពោះការបាក់ឆ្អឹងដើមដៃនេះ(humeral fracture)?
A លេបថ្នាំបន្ថយការឈឺចាប់ទប់ដៃបាក់ដោយសំពត់ត្រីកោណស្ពាយ
B វះតម្រង់ឆ្អឹងនិងភ្ជាប់ឆ្អឹងខាងក្នុងដោយលោហធាតុក្រោមការប្រើថ្នាំសណ្តំ
C ភ្ជាប់ឆ្អឹងខាងក្រៅក្រោមការប្រើថ្នាំស្ពឹកនឹងកន្លែង
D ថតសរសៃឈាមអវយវៈលើដើម្បីបញ្ជាក់ថាមិនមានដាច់សរសៃអាទែរប្រាស្យាល់ឆ្វេងទេ
E ទាញតម្រង់ឆ្អឹងប្រើថ្នាំរំងាប់អារម្មណ៍
86 យុវតី១៥ឆ្នាំម្នាក់ មានអាការៈឈឺចាប់នៅរណ្តៅឆ្អឹងផាលខាងស្តាំ (right iiac fossa)១២ម៉ោងមកហើយ។ តើចង្កោមរោគសញ្ញាឬរោគសញ្ញាខាងក្រោមនេះ មួយណាដែលជាទូទៅមិនត្រូវបានគេរាប់បញ្ចូលដើម្បីធ្វើរោគវិ ន្និច្ឆ័យថាជារលាកខ្នែងពោះវៀនស្រួចស្រាវ?
A ការឈឺចាប់ចាប់ផ្តើមនៅតំបន់ជុំវិញផ្ចឹតនិងប្រមូលផ្តុំនៅរណ្តៅឆ្អឹងផាលខាងស្តាំ
B សីតុណ្ហភាពរាងកាយ 39.5oC
C ឈឺចាប់ (Tenderness) នៅនឹងកន្លែងរណ្តៅឆ្អឹងផាលស្តាំ
D អណ្តាតក្រខ្វក់និងពិបាកដកដង្ហើម (Coated tongue with bad breath)
E ការឈឺចាប់ចាប់ផ្តើមនៅតំបន់រណ្តៅឆ្អឹងផាលខាងស្តាំ
87 "ស្រ្តីអាយុ៣៥ឆ្នាំម្នាក់មានអាការៈឈឺចាប់នៅរណ្តៅឆ្អឹងផាលខាងស្តាំ ( right iliac fossa)២៤ម៉ោងមកហើយ។ គាត់មានការឈឺចាប់ល្មមពេលចុចរួចដកដៃលឿន (moderate rebound tenderness) នៅ រណ្តៅឆ្អឹងផាលខាងស្តាំ។ តើចម្លើយខាងក្រោមមួយណាដែលមិនសូវទំនងជារោគ វិន្និច្ឆ័យ ត្រូវញែកចេញ?"
A រលាកខ្នែងពោះវៀនស្រួចស្រាវ (Acute appendicitis)
B អាប់សែដៃស្បូនខាងស្តាំ (Right tubo-ovarian abscess)
C រលាកកូនកណ្តុរម៉េសង់តេរីក (Mesenteric adenitis
D បែក ovarian follicle (Mittelschmertz syndrome)
E បែកគីសអង់ដូម៉ែត្រនៃអូវ៉ែរ (Ruptured endometrial cyst of the ovary)
88 ស្រ្តីចំណាស់អាយុ៧២ឆ្នាំម្នាក់មានអាការៈឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង។ គាត់មានឈ្មោះរង់ចាំការវះកាត់ថង់ប្រម៉ាត់ ដោយសារគ្រួស ដោយប្រើឧបករណ៍អង់ដូស្កូប (laparoscopic cholecystectomy)។ ក្នុងសភាពមិនក្តៅខ្លួន ជីពចរនិងសម្ពាធឈាមធម្មតាឈឺចាប់នៅតំបន់ចុងដង្ហើម។ ជាមួយរោគវិន្និច្ឆ័យបណ្តោះអាសន្ន គឺរលាកលំពែងស្រួចស្រាវ ត្រូវបានបញ្ជាក់ថាមានការកើនឡើងកម្រឹតលីប៉ាសនិងអាមីឡាស។ តើចម្លើយខាង ក្រោមមួយណាមិនមានប្រយោជន៍ដល់ការព្យាករណ៍ភាពធ្ងន់ធ្ងរនៃការរលាកលំពែងស្រួចស្រាវនេះ?
A បរិមាណគោលិកាសកើនលើសពី 16,000
B កំរិត អាមីឡាសក្នុងសេរ៉ូមលើសពី 1,000 I/U
C អាយុលើសពី ៥៥ (Age greater than 55)
D អាល់ប៊ុយមីនក្នុងសេរ៉ូមទាបជាង 32 g/l (Serum albumin < 32 g/l)
E សំពាធអុកស៊ីសែនក្នុងអាទែរទាបជាង 60 mmHg
89 តើការប្រើថ្នាំស្ពឹកនឹងកន្លែង lignocaine លើសរីរាង្គមួយណានៅខាងក្រោមនេះ មិនមានប្រសិទ្ធភាព?
A គ័រណេ (Cornea)
B ផ្នែកខាងក្រោយបំពង់ក (Posterior pharynx)
C រន្ធត្រចៀក (Auditory canal)
D បង្ហួរនោម (Urethra)
E ភ្នាសច្រមុះ (Nasal mucosa)
90 បុរសអាយុ២៣ឆ្នាំម្នាក់មានអាការៈឈឺចាប់ក្នុងពោះក្រោយត្រូវនឹងគ្រាប់កាំភ្លើងមួយគ្រាប់នៅទ្រូងខាងឆ្វេង ( single low velocity gunshot wound to the left chest។ ផ្លូវចូលនៃមុខរបួសទំហំ3 cm នៅខាងក្រោមនិងខាងក្រៅក្បាលដោះខាងឆ្វេង ផ្លូវចេញទំហំ 6 cm នៅខាងក្រោមឆ្អឹងស្លាបប្រជៀវឆ្វេង។ បំពង់បង្ហូរទ្រូងដំបូងមានឈាម 400 ml ម៉ោងក្រោយមកជាង 50 ml។ កាំរស្មីអ៊ិចបង្ហាញថាសួតរីកធំនិងមានទឹកក្នុងស្រោមសួត។ ដំបូងសំពាធឈាម 70/20 mmHg ជីពចរ 120/min ។ បន្ទាប់ពីបញ្ចូលសេរ៉ូមប្រៃ 2 litres សំពាធឈាម 85/55 mmHg ជីពចរ110/min ។ ការធ្វើស៊ីធីស្កែនសំដៅកន្លែងប៉ះទង្គិចពោះ (focused abdominal scan in trauma)ដំបូង មិនឃើញមានអ្វីទេ។ តើជំហ៊ានព្យាបាលបន្ទាប់ទៀតគួរធ្វើអ្វី?
A ស៊ីធីស្កែនទ្រូងនិងពោះ
B ស៊ីធីស្កែនសំដៅកន្លែងប៉ះទង្គិចពោះ ឡើងវិញ (Repeat focused abdominal scan in trauma)
C បន្តការសង្កេតនិងតាមដាន(Continued observation)
D វះបើកពោះជាបន្ទាន់ (Emergency laparotomy)
E វះបើកកន្លែងរបួសដោយចាក់ថ្នាំស្ពឹកនឹងកន្លែង
91 ស្រ្តីអាយុ៤៨ឆ្នាំម្នាក់ស្រាប់តែចាប់ផ្តើមចុកពោះខាងស្តាំក្នុងពេលកំពុងលេងតឺនីស។ គាត់ បានរៀបរាប់ប្រាប់អ្នកថា ការឈឺចាប់ដូចចាក់នឹងកាំបិតនៅពោះខាងក្រោមស្តាំដោយមានក្អួតផង។ ការពិនិត្យឃើញមានក្តៅតិចតួច (37.2ºC) និងឈឺនៅផ្នែកខាងស្តាំ ក្រោមផ្ចឹតនិងមានដុំម៉ាស់មួយនៅតំបន់នេះ។ តើរោគវិន្និច្ឆ័យខាងក្រោមមួយណាទំនងជាត្រឹមត្រូវជាងគេ?
A រលាកខ្នែងពោះវៀនស្រួចស្រាវ (Acute appendicitis)
B មហារីកផ្នែកខាងដើមពោះវៀនធំ (Caecal carcinoma)
C ដុំឈាមកកក្នុងស្រោមពោះវៀនត្រង់ (Haematoma of the rectus sheath)
D រមួលដុំគីសអូវ៉ែរ (Torsion of an ovarian cyst)
E រលាកថង់ប្រម៉ាត់ស្រួចស្រាវ (Acute cholecystitis)
92 បុរសអាយុ៧២ឆ្នាំម្នាក់វះកាត់ប្តូរសន្លាក់ជង្គង់ទាំងមូល ២ថ្ងៃក្រោយវះ ឃើញមានហើមជើងនិងឈឺចាប់កំភួនជើងនៅពេលធ្វើចលនា។ តើរោគវិន្និច្ឆ័យខាងក្រោមមួយណា ទំនង ជាត្រឹមត្រូវបំផុត?
A ជាការហើមធម្មតាក្រោយវះ (Normal post operative swelling)
B ករោគសន្លាក់ស្រួចស្រាវ (Acute joint infection)
C ស្ទះឈាមក្នុងសរសៃអាទែរប៉ូព្លីតេ (Popliteal artery thrombosis)
D ហូរឈាមចូលទៅចន្លោះសន្លាក់ក្រោយវះ
E ស្ទះឈាមក្នុងសរសៃវ៉ែនជ្រៅ ក្រោយវះកាត់ (DVT)
93 បុរសអាយុ២៤ឆ្នាំម្នាក់ធ្លាក់ពីម៉ូតូ។ គាត់ត្រូវខ្វិនមួយកំណាត់ខ្លួនតាំងពីកន្លែងកើតហេតុ និងបាត់វេទនារម្មណ៍នៅកម្រឹត T10។ អ្នកពិនិត្យគាត់ឡើងវិញនៅបន្ទប់សង្រ្គោះបន្ទាន់។ ជើងទាំងពីររបស់គាត់ឡើងក្តៅឧណ្ហៗនិងត្រូវបានបញ្ចូលថ្នាំយ៉ាងត្រឹមត្រូវល្អ តែគាត់មានសង្វាក់បេះដូង លឿន (105 bpm)និងសម្ពាធឈាមទាប (85/40 mmHg)។ កម្រឹតអេម៉ូក្លូប៊ីនធម្មតា (120 g/L)។ តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ?
A គាត់ត្រូវបានគេសង្ស័យថាមានហូរឈាមខាងក្នុង និងត្រូវថតបន្តទៀតដើម្បីបញ្ជាក់ដល់រោគវិន្និច្ឆ័យ
B "គាត់ត្រូវបានគេគេសង្ស័យថាមានហូរឈាមខាងក្នុងនិងត្រូវបញ្ចូលឈាមទាំង មូល"
C ខួរឆ្អឹងខ្នងរបស់គាត់រងការប៉ះទង្គិចហើយត្រូវសង្រ្គោះដោយ crystalloid
D គាត់ជាអត្តពលិកវ័យក្មេងហើយនេះជាបញ្ហាធម្មតាសម្រាប់អាយុគាត់
E ខួរឆ្អឹងខ្នងរបស់គាត់រងការប៉ះទង្គិច ដែលអាចសះស្បើយដោយការចាក់បញ្ចូល methylprednisolone ក្នុងបរិមាណខ្ពស់តាមសរសៃវ៉ែន។
94 បុរសអាយុ៥០ឆ្នាំម្នាក់ត្រូវបានបញ្ជូនពីផ្ទះក្នុងពេលដែលគាត់មានអារម្មណ៍ឈឺខ្ទោកៗនៅចង្កេះនិងចាប់ផ្តើមឈឺភ្លាមៗយ៉ាងខ្លាំងនៅជើងឆ្វេង។ ការឈឺចាប់រាលដាលពីត្រគាកទៅខាងក្រោយភ្លៅនិងកំភួនជើង។ ការឈឺចាប់នេះមានរយៈពេល២សប្តាហ៍មកហើយ។ បច្ចុប្បន្នគាត់គាត់សង្កេតឃើញសាច់ដុំកំភួនជើងខាងឆ្វេងចុះខ្សោយ។ ជើងឆ្វេងគាត់មិនអាចឈរនៅលើម្រាមបាន។ ស៊ីធីស្កែនឆ្អឹងកងចង្កេះបង្ហាញថាថាសទ្រនាប់ឆ្អឹងកងលៀនទៅខាងឆ្វេងធ្វើអាយខូចខាតឬសសរសៃប្រសាទ S1 ។ តើការអធិប្បាយខាងក្រោមមួយណាត្រឹមត្រូវ?
A គួរត្រូវធ្វើការវះកាត់ព្យាបាល (Surgical treatment should be offered)
B "ធ្វើការព្យាបាល ដោយរូបសាស្រ្តអោយត្រឹមត្រូវយ៉ាងតិច២ខែ (Intensive physiotherapy for at least 2 months should be offered)"
C ត្រូវចាក់ស្តេរ៉ូអ៊ីតទៅក្នុងEpidural
D សម្រាកនិងថ្នាំបន្ថយការឈឺចាប់
E ".ការសម្រេចចិត្តធ្វើការវះកាត់អាស្រ័យលើទំហំនៃថាសទ្រនាប់តាមរយៈការថត MRI "
95 "ស្រ្តីអាយុ៦៥ឆ្នាំម្នាក់ដួលក្នុងខណៈដែលគាត់បំពេញការងារដោយឈរនៅក្នុងទឹកត្រជាក់។ នៅពេលដួលគាត់សង្កេតឃើញថាប្រវេប្រវាត្រូវក្បាល។ បន្ទាប់មកត្រូវបានគេនាំចូលអាគារបន្ទាន់និងធ្វើស៊ីធីស្កែន បង្ហាញថាមានឈាមនៅក្នុងបាតក្រោមនៃ cistern ( basal cisterns) ។ តើរោគវិន្និច្ឆ័យប្រហាក់ប្រហែលបំផុតគឺមួយណា? "
A ការហូរឈាមនៅ Subarachnoid (Subarachnoid haemorrhage)
B ការហូរឈាមនៅក្នុងខួរក្បាល (Intracerebral haemorrhage)
C ការហូរឈាមនៅ Epidural (Epidural haemorrhage)
D ការហូរឈាមនៅExtradural (Extradural haemorrhage)
E ការហូរឈាមនៅ Subdural (Subdural haemorrhage)
{"name":"Dr. Arun PrakPhay - Chirurgie 07\/ 01\/ 2017", "url":"https://www.quiz-maker.com/Q0ZRSVH","txt":"2 បុរសអាយុ៧៨ឆ្នាំម្នាក់មានប្រវត្តិជម្ងឺសរសៃឈាមបេះដូង( coronary artery disease)និងមានរោគក្លនលូនតែមិនទាន់មានសញ្ញាគ្រោះថ្នាក់នៅឡើយ (asymptomatic reducible inguinal hernia) ចង់វះកាត់រៀបចំឡើងវិញ ( requests an elective hernia repair). តើអ្នកត្រូវពន្យល់យ៉ាងដូចម្តេចដើម្បីអោយគាត់យល់ព្រមពន្យាការវះកាត់របស់គាត់?, 3 ក្រោយការវះកាត់បើកពោះ (celiotomy), ជាធម្មតារយៈពេលប៉ុន្មាន ចលនាក្រពះពោះវៀនត្រលប់មកធម្មតាវិញ?, 4 តើប្រភេទវះកាត់មួយណាដែលអាចជួយបន្តជីវិតអ្នកជម្ងឺអេដស៏បានយូរជាងគេ?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}