Central Nervous System (Q155) GECHPOR LOVE VIVORN
1 ឱសថសណ្តំ Hypnotic drugs (médicament hypnotiques) ត្រូវបានប្រើប្រាស់ដើម្បី ព្យាបាល៖
A រោគចិត្ត (Psychosis/Psychose)
B វិបត្តិទាក់ទងនឹងដំណេក (Sleep disorders/troubles du sommeil)
C ការងងុយដេកខ្លាំង (Narcolepsy/Narcolepsie)
D Parkinsonian disorders/ troubles parkinsoniens
2 តើឱសថខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺ ដេកពុំលក់ (Insomnia/insomnie) ?
A Benzodiazepine
B Imidazopyridine
C Barbiturates/ barbituriques
D ចម្លើយ A,B,C
3 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាស្រឡាយ ឬ ដេរីវេរបស់ Benzodiazepine ?
A Zolpidem
B Flurazepam
C Secobarbital
D Phenobarbitone/ phénobarbital
4 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមមួយណា ដែលជាស្រឡាយ ឬ ដេរីវេរបស់ barbituric acid/ acide barbiturique ?
A Flurazepam
B Zaleplon
C Thiopental
D Triazolam
5 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាស្រឡាយ ឬ ដេរីវេរបស់ Imidazopyridine ?
A Pentobarbital
B Temazepam
C Zolpidem
D Chloral hydrate
6 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលការស្រូបចូលរបស់វាទៅក្នុងឈាម មានលក្ខណៈយឺត ?
A Phenobarbital
B Flurazepam
C Triazolam
D Temazepam
7 តើ Barbiturate/ barbiturique ខាងក្រោមណាមួយ ជាឱសថដែលមានសកម្មភាពខ្លីបំផុត (Ultra-short-acting drugs/médicaments d’action ultracourte) ?
A Secobarbital
B Amobarbital
C Thiopental
D Phenobarbital
8 តើស្រឡាយ ឬដេរីវេរបស់ Barbituric acid/ acide barbiturique ខាងក្រោមមួយណា ជាឱសថដែលមាន elimination half-life/ demie-vie d’élimination ចំនួន ៤-៥ ថ្ងៃ?
A Secobarbital
B Thiopental
C Phenobarbital
D Amobarbital
9 តើ Hypnotic benzodiazepine/ benzodiazépine hypnotique ខាងក្រោមមួយណាមាន elimination half-life/ demie-vie d’élimination ខ្លីជាងគេ?
A Temazepam
B Triazolam
C Flurazepam
D Diazepam
10 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមមួយណា ដែលបង្កឲ្យមាន Cumulative and residual effects/ effets cummulatifs et résiduels ជាងគេ?
A Zolpidem
B Temazepam
C Phenobarbital
D Triazolam
11 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ បង្កើនសកម្មភាពរបស់ប្រព័ន្ធអង់ស៊ីមថ្លើមដែលធ្វើមេតាបូលីសឱសថ (Hepatic drug-metabolizing enzyme systems/ systèmes enzymatiques hépatiques pour le métabolisme des médicaments) ជាងគេ?
A Phenobarbital
B Zolpidem
C Flurazepam
D Zaleplon
12 ការបង្កើនការសំយោគ (induction) អង់ស៊ីមថ្លើម ដែលធ្វើមេតាបូលីសឱសថ (Hepatic microsomal drug-metabolizing enzyme / enzymes microsomes hépatiques pour le métabolisme des médicaments) បង្កឲ្យមាន៖
A ភាពស៊ាំ (tolerance) ទៅនឹង Barbiturate/ barbituriques
B ឥទ្ធិពលថែមត្រួតលើគ្នា (Cumulative effects/effets cumulatifs)
C ការញៀនផ្លូវកាយ (Development of physical dependence / développement de la dépendance physique)
D ដំណើរធេងធោងឈឺក្បាល នៅថ្ងៃបន្ទាប់ (« Hangover » effects / effets de gueule de bois)
13 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលមិនផ្លាស់ប្តូរសកម្មភាពរបស់អង់ស៊ីមថ្លើម ដែលធ្វើមេតាបូលីសឱសថ (Hepatic drug-metabolizing enzymes / enzymes hépatiques pour le métabolisme des médicaments) ?
A Flurazepam
B Zeleplon
C Triazolam
D ចម្លើយ A,B,C
14 Barbiturates/ barbituriques បង្កើនល្បឿនមេតាបូលីសរបស់ ៖
A Anticoagulants
B Digitalis compounds/ composés digitaliques
C Glucocorticoids
D ចម្លើយ A,B,C
15 តើសារធាតុខាងក្រោមមួយណា ដែលបញ្ឈប់មេតាបូលីសរបស់ថ្នាំសណ្តំ (Hypnotics/hypnotiques) នៅថ្លើម?
A Flumazenil
B Cimetidine
C Phenytoin
D Theophylline
16 ក្នុងចំណោមកត្តាខាងក្រោម តើកត្តាណាមួយមានឥទ្ធិពលលើបរិមាណឱសថសណ្តំក្នុងខ្លួន (Biodisposition of hypnotic agents / biodisposition des agents hypnotiques) ?
A ការខូចមុខងារថ្លើម (Hepatic functions/fonctions hépatiques) ដែលបណ្តាលមកពីជំងឺផ្សេងៗ
B អាយុច្រើន
C "ការកើនឡើង ឬ ការថយចុះនៃសកម្មភាព Microsomal enzyme/ enzyme microsomial ដែលបង្កឡើងដោយឱសថផ្សេងៗ"
D ចម្លើយ A,B,C
17 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាជម្រើសល្អសម្រាប់ប្រើចំពោះមនុស្សចាស់ ?
A Phenobarbital
B Flurazepam
C Temazepam
D Secobarbital
18 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលជាជម្រើសល្អសម្រាប់មនុស្សដែលមានមុខងារ ឬ ដំណើរការថ្លើមមានកម្រិត (Limited hepatic function/fonction hépatique limitée) ?
A Zolpidem
B Amobarbital
C Flurazepam
D Pentobarbital
19 ចូរជ្រើសរើសយន្តការសកម្មភាពរបស់ barbiturates/ barbituriques នៅកម្រិតប្រើជាថ្នាំសណ្តំ ៖
A ធ្វើឲ្យ GABA-gated Chloride Channels/ canaux chlorures activés par GABA បើកបានយូរ
B បើក chloride channels/ canaux chlorure ដោយផ្ទាល់
C ធ្វើអោយ Chloride Channels/ canaux chlorures បើកញាប់
D ចម្លើយ A,B,C
20 Imidazopyridines គឺជា ៖
A Partial agonists of brain 5-HT1A receptors / agonistes partiels des récepteurs 5HT1A centraux
B Selective agonists of BZ1 (omega 1) subtype of BZ receptor / agonistes sélectifs du sous-type BZ1 (omega 1) du récepteur aux benzodiazépines
C Competitive antagonists of BZ receptors / antagonistes compétitifs des récepteurs BZ
D Nonselective antagonists of both BZ1 and BZ2 receptor subtypes / antagonistes non sélectifs des récepteurs BZ1 et BZ2
21 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយដែលជា Positive allosteric modulator of GABA-A receptor function / modulateur allostérique positif des fonctions de récepteurs GABA-A ?
A Zaleplon
B Flurazepam
C Zolpidem
D ចម្លើយ A,B,C
22 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយដែលជា selective agonist of BZ1 receptor subtype / agoniste sélectif du sous-type de récepteurs BZ1 ?
A Flurazepam
B Zolpidem
C Triazolam
D Flumazenil
23 តើឱសថសណ្តំ (Hypnotic/hypnotique) ខាងក្រោមណាមួយ ដែលអាចមានអំពើ លើ BZ1 and BZ2 receptor subtypes/ sous-types de récepteurs BZ1 et BZ2 ទាំង២?
A Zaleplon
B Phenobarbital
C Flurazepam
D Zolpidem
24 តើសារធាតុណាមួយខាងក្រោមដែលជា Competitive antagonist of BZ receptor / antagoniste compétitif des récepteurs BZ ?
A Flumazenil
B Picrotoxin
C Zolpidem
D Temazepam
25 Flumazenil បញ្ឍប់សកម្មភាពរបស់ ៖
A Phenobarbital
B Morphine
C Zolpidem
D Ethanol
26 តើសារធាតុណាមួយខាងក្រោម ដែលមានឥទ្ធិពលលើការភ្ជាប់របស់ GABA ?
A Flurazepam
B Bicuculline
C Thiopental
D Zolpidem
27 តើសារធាតុខាងក្រោមណាមួយ ដែលបិទ Chloride channel /canaux chlorure ដោយផ្ទាល់ ?
A Secobarbital
B Flumazenil
C Zaleplon
D Picrotoxin
28 តើសារធាតុខាងក្រោមណាមួយ ដែលគេចូលចិត្តប្រើប្រាស់ជាងគេក្នុងការព្យាបាលការដេកមិនលក់ (Insomnia/insomnie) ?
A Barbiturates/ Barbituriques
B Hypnotic benzodiazepines/ benzodiazépines hypnotiques
C Ethanol
D Phenothiazide
29 ចូរជ្រើសរើសលក្ខណៈចាំបាច់សម្រាប់ថ្នាំសណ្តំ (hypnotic/hypnotique) ដ៏ល្អមួយ?
A ចាប់ផ្តើមធ្វើសកម្មភាពរហ័ស (rapid onset/commencement rapide) ហើយសកម្មភាពមានរយៈពេលគ្រប់គ្រាន់
B មានផលប៉ះពាល់បន្តិចបន្តួចលើទម្លាប់ដេក (Sleep patterns/habitudes de sommeil)
C បង្កឲ្យមានដំណើរធេងធោងឈឺក្បាល នៅថ្ងៃបន្ទាប់ (Hangover effects / effets de gueule de bois) បន្តិចបន្តួច
D ចម្លើយ A,B,C
30 ទោះបីជា Benzodiazepines ត្រូវបានគេបន្តប្រើជាឱសថជម្រើសទីមួយ សម្រាប់ ការព្យាបាលការដេកមិនលក់ (Insomnia/insomnie) ក៏ដោយ ប៉ុន្តែវា៖
A អាចបង្កឲ្យមាននូវការញៀនផ្លូវចិត្ត និងការញៀនផ្លូវកាយ (Psychological and physical dependence / dépendance psychologique et physique)
B បង្កឲ្យមានការធ្លាក់ចុះប្រព័ន្ធសរសៃប្រសាទកណ្តាលថែមទៀត (Synergistic depression of CNS / dépression synergique du système nerveux central) ជាមួយឱសថដ៏ទៃទៀត (ជាពិសេសអាល់កុល)
C បង្កឲ្យមានសល់ការងោកងុយ នៅពេលថ្ងៃ (Residual drowsiness and daytime sedation / somnolence résiduelle etsédation diurne)
D ចម្លើយ A,B,C
31 តើឱសថសណ្តំក្រុម benzodiazepines ខាងក្រោមណាមួយ ដែលអាចបង្កឲ្យមានការដេកមិនលក់ឡើងវិញ (Rebound insomnia/insomnie de rebond) ?
A Triazolam
B Flurazepam
C Temazepam
D ចម្លើយ A,B,C
32 ចូរជ្រើសរើសឱសថសណ្តំ (Hypnotic/hypnotiques) ណាមួយដែលអាចភ្ជាប់ដោយជម្រើសទៅនឹង BZ1 receptor subtype / sous-type de récepteur BZ1 ហើយសម្រួល GABAergic inhibition / inhibition GABAergique ៖
A Thiopental
B Zolpidem
C Flurazepam
D Phenobarbital
33 តើប្រយោគខាងក្រោមណាមួយដែលត្រឹមត្រូវ ទាក់ទងនឹង Zolpidem ?
A មានឥទ្ធិពលតិចតួចលើ ទម្លាប់ដេក (Sleep patterns/habitudes de sommeil)
B ប្រឈមនឹងការកើតមានការស៊ាំ (Tolerance) និងការញៀន (dependence) តិចជាងការប្រើថ្នាំសណ្តំក្រុម benzodiazepines
C មានឥទ្ធិពលបន្ធូរសាច់ដុំ និង anticonvulsant តិចតួច
D ចម្លើយ A,B,C
34 តើឱសថសណ្តំ (Hypnotic/hypnotique) ណាមួយដែលត្រូវបានប្រើប្រាស់តាមសរសៃវ៉ែន សម្រាប់ធ្វើឲ្យសន្លប់ (Anesthesia/anesthésie) ?
A Thiopental
B Phenobarbital
C Flurazepam
D Zolpidem
35 ខាងក្រោមនេះ តើមួយណាជាមូលហេតុនៃការស្លាប់ ដែលទាក់ទងនឹងការប្រើប្រាស់ឱសថសណ្តំ (Hypnotics/hypnotiques) ហួសកម្រិត ?
A Depression of medullar respiratory center / dépression du centre respiratoire médulaire
B Hypothermia / hypothermie
C Cerebral edema / œdème cérébral
D Status epilepticus / état de mal épileptique
36 កម្រិតពុល (Toxic doses/doses toxiques) នៃឱសថសណ្តំ (Hypnotics/hypnotiques) ដែលអាចបង្កឲ្យមានការខូចដំណើរឈាមរត់ (circulatory collapse/collapsus circulatoire) បណ្តាលមកពី ៖
A ការរាំងខ្ទប់ alpha adrenergic receptors / récepteurs adrénergiques alpha
B ការកើននៃ Vagal tone / tonus vagal
C សកម្មភាពលើ Medullar vasomotor center / centre vasomoteur médulaire
D ចម្លើយ A,B,C
37 យន្តការសកម្មភាពរបស់ Antiseizure drugs/ médicaments antiépileptiques គឺ៖
A បង្កើន GABAergic(inhitory) transmission/transmission GABAergique(inhibitrice)
B "បន្ថយ Excitatory transmission (usually glutamatergic) / transmission excitatrice (généralement glutamatergique)"
C ធ្វើឲ្យប្រែប្រួលដល់ ionic conductance/ conductance ionique
D ចម្លើយ A,B,C
38 តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយដែលបង្កើន GABA-mediated inhibition/ inhibition médiée par GABA ៖
A Ethosuximide
B Carbamazepine
C Phenobarbital
D Lamotrigine
39 តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយ ដែលមានសកម្មភាពសំខាន់លើ T-type calcium channel/ canaux calciques voltage dépendants de type-T ក្នុង thalamic neurons/ neurones thalamiques ?
A Carbamazepine
B Lamotrigine
C Ethosuximide
D Phenytoin
40 តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយ ដែលធ្វើឲ្យ voltage-dependent sodium channels/ canaux sodiques voltage-dépendants គ្មានសកម្មភាព?
A Lamotrigine
B Carbamazepin
C Phenytoin
D ចម្លើយ A,B,C
41 តើឱសថ Antiseizure drugs/ médicaments antiépileptiques ខាងក្រោមណាមួយដែលរារាំងឥទ្ធិពលកណ្តាល (central effects/effets centraux) នៃ excitatory amino acids/ acides aminés excitateurs ?
A Ethosuximide
B Lamotrigine
C Diazepam
D Tiagabine
42 ឱសថប្រើប្រាស់សម្រាប់ព្យាបាល Partial and generalized tonic-clonic seizures / crises partielles et généralisées tonico-cloniques de l’épilepsie គឺ៖
A Carbamazepine
B Valproate
C Phenytoin
D ចម្លើយ A,B,C
43 តើឱសថខាងក្រោមណាមួយជាឱសថប្រឆាំងនឹង myoclonic seizure/ convulsion myoclonique ?
A Primidone
B Carbamazepine
C Clonazepam
D Phenytoin
44 តើឱសថខាងក្រោមណាមួយ ជាឱសថមានប្រសិទ្ធភាពជាងគេក្នុងការព្យាបាល generalized tonic-clonic status epilepticus/ état de crise épileptique tonico-clonique généralisée របស់មនុស្សពេញវ័យ ?
A Lamotrigine
B Ethosuximide
C Diazepam
D Zonisamide
45 តើប្រយោគខាងក្រោមណាមួយ ដែលត្រឹមត្រូវទាក់ទងនឹង Phenytoin ?
A វាបិទ Sodium channels/ Canaux sodiques
B "វាភ្ជាប់នឹង Allosteric regulatory site/ site régulatrice allostérique ដែលស្ថិតលើ receptor/ récepteur GABA-BZ និងបង្កើនរយៈពេលបើក chloride channels /canaux chlorure"
C "ឥទ្ធិពលរបស់វាលើចរន្តកាល់ស្យូមនាំឲ្យបន្ថយនូវ Low-threshold (T-type) current/ courant calcique de type T à seuil bas"
D វាបញ្ឈប់អង់ស៊ីម GABA-transaminase ដែលជាកាតាលីករនៃ GABA breakdown/ dégradation du GABA
46 Phenytoin ត្រូវបានប្រើបា្រស់ក្នុងការព្យាបាល ៖
A Petit mal epilepsy/ épilepsie de type petit mal
B Grand mal epilepsy/ épilepsie tonico-clonique
C Myoclonique seizures/ convulsion myoclonique
D ចម្លើយ A,B,C
47 ផលរំខានដែលអាស្រ័យនឹងកម្រិតប្រើ (Dose-related adverse effect /Effets indésirables dose-dépendants) របស់ Phenytoin គឺ៖
A ការញៀនផ្លូវកាយនិងផ្លូវចិត្ត (Physical and psychological dependence/dépendance physique et psychologique)
B ការរើខ្លាំងឡើងវិញនៃ grand mal epilepsy/ épilepsie tonico-clonique
C ការហើមអញ្ចាញធ្មេញ (Gingival hyperplasia/hyperplasie gingivale)
D Extrapyramidal symptoms/ symptômes extrapyramidaux
48 ការថយចុះនៃ granulocytes, ការរោលរាលក្រពះពោះវៀន (gastrointestinal irritation /irritation gastrointestinale), ការហើមអញ្ចាញធ្មេញ (gingival hyperplasia/hyperplasie gingivale), ការដុះរោមមុខ (facial hirsutism/hirsutisme facial) គឺជាផលរំខាន (adverse effects/effets indésirables) របស់ឱសថ៖
A Phenobarbital
B Carbamazepin
C Valproate
D Phenytoin
49 "Antiseizure drug / médicament antiépileptiques ដែលបង្កើនការសំយោគអង់ស៊ីម មីក្រូសូមថ្លើមគឺ៖ "
A Lamotrigine
B Phenytoin
C Valproate
D ចម្លើយទាំងអស់ខាងលើមិនត្រឹមត្រូវទេ
50 ឱសថជម្រើសសម្រាប់ព្យាបាល Partial seizures/ épilepsies partielles គឺ៖
A Carbamazepine
B Ethosuximide
C Diazepam
D Lamotrigine
51 យន្តការសកម្មភាពរបស់ Carbamazepine មានលក្ខណៈស្រដៀងនឹងយន្តការសកម្មភាពរបស់៖
A Benzodiazepine
B Valproate
C Phenytoin
D Ethosuximide
52 តើឱសថណាមួយខាងក្រោមដែលមានប្រសិទ្ធភាពក្នុងការព្យាបាល Trigeminal neuralgia/ névralgie trigéminée ?
A Primidone
B Topiramat
C Carbamazepine
D Lamotrigine
53 ផលរំខានដែលទាក់ទងនឹងកម្រិតប្រើ ដែលជួបប្រទះជាញឹកញាប់របស់ Carbamazepine គឺ៖
A ការមើលឃើញអ្វីៗដូចជាពីរៗ (Diplopia/diplopie), វិកលដំណើរ(ataxia/ataxie), ចង្អោរ
B ការហើមអញ្ចាញធ្មេញ (Gingival hyperplasia/hyperplasie gingivale), ការដុះរោមមិនប្រក្រតីចំពោះស្ត្រី (hirsutism/hirsutisme)
C ការស្ងប់អារម្មណ៏(Sedation), ការញៀនផ្លូវកាយ និងផ្លូវចិត្ត (physical and psychological dependence/dépendance physique et psychologique)
D ជំងឺខ្វាក់មាន់ (Hemeralopia/héméralopie), មូលសញ្ញាខ្សោយសាច់ដុំ (myasthenic syndrome/syndrome myasthénique)
54 ឱសថជម្រើសសម្រាប់ព្យាបាល Status epilepticus/ crises épileptiques របស់ទារក និងកុមារគឺ ៖
A Phenobarbital sodium
B Clonazepam
C Ethosuximide
D Phenytoin
55 តើឱសថខាងក្រោមណាមួយដែលភ្ជាប់នឹង Allosteric regulatory site/ site régulatrice allostérique នៃ GABA-BZ receptor/ récepteur GABA-BZ ហើយបង្កើនរយៈពេលនៃការបើករបស់ Chloride channel/ canaux chlorure?
A Diazepam
B Valproate
C Phenobarbital
D Topiramate
56 តើផលរំខាន (Adverse effect/effet indésirable) ខាងក្រោមណាមួយ ដែលបង្កឡើងដោយ Phenobarbital ?
A ការញៀនផ្លូវកាយនិងផ្លូវចិត្ត (Physical and psychological dependence /dépendance physique et psychologique)
B ការរើខ្លាំងនៃ grand mal epilepsy/ épilepsie tonico-clonique
C ការស្ងប់អារម្មណ៏ (Sedation/sédation)
D ចម្លើយ A,B,C
57 តើ Anti seizure drug/ médicament antiépileptique ណាមួយខាងក្រោមជា Prodrug/ promédicament ដែលបន្ទាប់ពីការរងមេតាបូលីស វាក្លាយទៅជា Phenobarbital ?
A Phenytoin
B Primidone
C Felbamate
D Vigabatrin
58 តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយ ដែលជា ស្រឡាយនៃ Phenyltriazine ?
A Phenobarbital
B Clonazepam
C Lamotrigine
D Carbamazepine
59 យន្តការសកម្មភាពនៃ Vigabatrin គឺ៖
A មានអំពើដោយផ្ទាល់លើ GABA receptor-chloride channel complex/ complexe de canal chlorure-récepteur GABA
B រារាំងអង់ស៊ីម GABA aminotransferase
C រាំងខ្ទប់ NMDA receptor/ récepteur NMDA តាមរយៈ Glycine binding site/ site de liaison de la glycine
D រារាំង GABA neuronal reuptake/ recapture neuronale de GABA នៅត្រង់ synapses
60 សារធាតុខាងក្រោមណាមួយដែលជា Irreversible inhibitor/ inhibiteur irréversible របស់ GABA aminotransferase (GABA-T)៖
A Diazepam
B Phenobarbital
C Vigabatrin
D Felbamate
61 Tiagabine ៖
A រាំងខ្ទប់ Neuronal and glial reuptake of GABA/ recapture neuronale et gliale de GABA នៅត្រង់ Synapses
B រារាំង GABA-T ដែលជាកាតាលីករនៃការបំបែករបស់ GABA
C បិទ T-type calcium channel/ canaux calciques de type T
D បញ្ឍប់ Glutamate transmission/ transmission glutamatergique នៅត្រង់ AMPA/Kainate receptors / récepteurs AMPA/Kainate
62 យន្កការសកម្មភាពរបស់ Topiramate និង Felbamate គឺ៖
A បន្ថយ Excitatory glutamatergic neurotransmission/ transmission excitatrice glutamatergique
B រារាំង Voltage sensitive sodium channels/ canaux sodiques voltage-dépendants
C បង្កើន Inhibitory gabaergic neurotransmission/ neurotransmission inhibitrice gabaergique
D ចម្លើយ A,B,C
63 ឱសថជម្រើសសម្រាប់ព្យាបាល petit mal (absence seizure)/ épilepsie de type petit mal គឺ៖
A Phenytoin
B Ethosuximide
C Phenobarbital
D Carbamazepine
64 តើផលរំខានខាងក្រោមណាមួយ ដែលបង្កឡើងដោយ Ethosuximide ?
A ប្រតិកម្មក្រពះ-ពោះវៀន ដូចជា មិនឃ្លានអាហារ មានការឈឺចាប់ ចង្អោរ ក្អួត
B ការរើខ្លាំងនៃ grand mal epilepsy/ épilepsie tonico-clonique
C ភាពរហិតរហៃមួយរយៈ ឬ អស់កម្លាំង
D ចម្លើយ A,B,C
65 Valproate មានប្រសិទ្ធភាពយ៉ាងខ្ពស់ប្រឆាំងនឹង៖
A Petit mal (absence seizure)/ épilepsies de type petit mal
B Myclonic seizures/ épilepsies myocloniques
C Generalized tonic-clonic seizures/ épilepsies généralisées tonico-cloniques
D ចម្លើយ A,B,C
66 ឱសថជម្រើសសម្រាប់ព្យាបាល Myoclonic seizures/ convulsions myocloniques គឺ៖
A Valproate
B Phenobarbital
C Phenytoin
D Felbamate
67 មូលហេតុដែលគេនិយមប្រើ Ethosuximide ជាង Valproate ក្នុងការព្យាបាល Uncomplicated absence seizure/ épilepsie de type petit mal non compliquée គឺ៖
A Ethosuximide មានប្រសិទ្ធភាពជាង
B Valproate មាន idiosyncratic hepatotoxicity/ hépatoxicité idiosyncrasique
C Ethosuximide មានសកម្មភាពធ្វើឲ្យប្រព័ន្ធសរសៃប្រសាទកណ្តាលធ្លាក់ចុះជាង
D ចម្លើយ A,B,C
68 យន្តការសកម្មភាពនៃ Valproate គឺ៖
A សម្រួលសកម្មភាពរបស់ Glutamic acid decarboxylase ដែលជាអង់ស៊ីមសម្រាប់ផលិត GABA និងបន្ថយសកម្មភាពរបស់ GABA aminotransferase ដែលជាអង់ស៊ីមសម្រាប់បំបែក GABA (បង្កើន accumulation នៃ GABA)
B រារាំង Voltage sensitive sodium channels/ canaux sodiques voltage-dépendants
C រារាំង Low-threshold (T-type) calcium channels/ canaux calcique à seuil bas de (type T)
D ចម្លើយ A,B,C
69 តើ Anti seizure drug/ médicament antiépileptiques ខាងក្រោមណាមួយជាស្រឡាយ នៃ sulfonamide ដែលរាំងខ្ទប់ Sodium channels/ canaux sodiques និងមាន សមត្ថភាពបន្ថែមក្នុងការរារាំង T-type calcium channel/ canaux calcique de type T?
A Tiagabine
B Zonisamide
C Ethosuximide
D Primidone
70 តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយដែលជា Benzodiazepine receptor agonist/ agoniste du récepteur benzodiazépine ?
A Phenobarbital
B Phenytoin
C Carbamazepine
D Lorazepam
71 តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយដែលមានសកម្មភាពដោយផ្ទាល់លើ GABA receptor-chloride channel complex / complexe de canal chlorure-récepteur GABA ?
A Vigabatrin
B Diazepam
C Gabapentin
D Valproate
72 ផលប្រយោជន៏របស់ Benzodiazepine ត្រូវបានកម្រិត (limited/limité) ដោយសារ ៖
A ភាពស៊ាំ (tolerance/tolérance)
B រោគសញ្ញា Atropine-like
C Psychotic episodes/ épisodes psychotiques
D Myasthenic syndrome/ syndrome myasthénique
73 តើ Anti seizure drug/ médicament antiépileptique ខាងក្រោមណាមួយ ដែលអាច បង្កឲ្យមានភាពពុលដល់ទារកក្នុងផ្ទៃ (teratogenicity/tératogénicité) ?
A Phenytoin
B Valproate
C Topiramate
D ចម្លើយ A,B,C
74 ឥទ្ធិពលដ៏មានគ្រោះថ្នាក់បំផុតនៃ Anti seizure drug/ médicament antépileptique បន្ទាប់ពីការប្រើលើសកម្រិតហួសហេតុនោះ គឺ៖
A សកម្មភាពដង្ហើមធ្លាក់ចុះ (Respiratory depression/dépression respiratoire)
B រំខានដល់ប្រព័ន្ធផ្លូវអាហារ (Gastrointestinal irritation/irritation gastrointestinale)
C ជ្រុះសក់ (Alopecia/alopécie)
D ងងុយដេក (sedation/sédation)
75 តើ Neurons/ neurones ណាមួយ ដែលទាក់ទងនឹងជំងឺ Parkinson ?
A Cholinergic neurons/ neurones cholinergiques
B GABAergic neurons/ neurones GABAergiques
C Dopaminergic neurons/ neurones dopaminergiques
D ចម្លើយ A,B,C
76 មូលដ្ឋានសរីររោគ សម្រាប់ព្យាបាលជំងឺ Parkinson គឺ៖
A ការបាត់បង់ dopaminergic neurons/ neurones dopaminergiques
B ការបាត់បង់ cholinergic neurons/ neurones cholinergiques ខ្លះៗ
C ការបាត់បង់កោសិកា GABAergic/ GABAergiques
D ការបាត់បង់ glutamatergic neurons/ neurones glutamatergiques
77 តើ Neurotransmitter/ neurotransmetteur ណាមួយដែលពាក់ព័ន្ធនឹងជំងឺ Parkinson ?
A Acetylcholine
B Adrenaline
C Nor-adrennaline
D histamine
78 គោលបំណងសំខាន់សម្រាប់ការព្យាបាល Parkinsonien disorder/ trouble parkinsonien គឺ ៖
A ដើម្បីរក្សាតុល្យភាពនៃឥទ្ធិពល cholinergic និង dopaminergic នៅលើ basal ganglia/ ganglion de base ជាមួយនឹងឱសថ anti muscarinic
B ដើម្បីរក្សាសកម្មភាព dopaminergic ដោយប្រើ levodopa និង dopamine agonist/ agoniste dopaminergique
C ដើម្បីបន្ថយសកម្មភាព glutamatergic ដោយប្រើ glutamate antagonist / antagoniste glutamatergique
D ចម្លើយ A,B,C
79 តើឱសថខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការព្យាបាលវិបត្តិ Parkinson ?
A Phenytoin
B Selegiline
C Haloperidol
D Fluoxetine
80 តើសារធាតុខាងក្រោមណាមួយដែលជា Precursor/ précurseur របស់ Dopamine ?
A Bromocriptine
B Levodopa
C Selegiline
D Amantadine
81 មូលហេតុដែលគេយក Levodopa, precursor/ précurseur របស់ Dopamine មកប្រើជំនួស Dopamine ក្នុងការព្យាបាលជំងឺ Parkinson គឺ ៖
A Dopamine មិនអាចឆ្លងកាត់របាំងឈាម-ខួរក្បាល (blood-brain barrier /barrière hémato-encéphalique)
B Dopamine អាចបង្កឲ្យមានប្រតិកម្ម psychotic/ psychotique ភ្លាមៗ
C ចំពោះមនុស្ស Dopamine រងនូវមេតាបូលីសយ៉ាងខ្លាំង
D ចម្លើយ A,B,C
82 តើសារធាតុខាងក្រោមណាមួយដែលជា peripheral dopa decarboxylase inhibitor / inhibiteur périphérique de la dopa décarboxylase ?
A Tolcapone
B Clozapine
C Carbidopa
D Selegiline
83 យន្តការសកម្មភាពរបស់ Carbidopa គឺ៖
A ភ្ញោចការសំយោគ, ការបញ្ចេញ (release/liberation), ការចាប់យកមកវិញ (reuptake/recapture) នៃ Dopamine
B រារាំងសកម្មភាពរបស់ Dopadecarboxylase
C ភ្ញោច dopamine receptors/ récepteurs dopaminergiques
D រារាំងអង់ស៊ីម Catechol-O methyltransferase
84 នៅពេលដែល Carbidopa និង Levodopa ត្រូវបានប្រើប្រាស់ក្នុងពេលជាមួយគ្នា៖
A បរិមាណ Levodopa ក្នុងឈាមមានការកើនឡើង រីឯ Drug half-life / demie-vie du médicament វែងជាងមុន
B កម្រិតប្រើ levodopa អាចថយចុះយ៉ាងខ្លាំង (រហូតដល់ ៧៥%) ឯផលពុលបន្ទាប់បន្សំ ក៏ត្រូវបានកាត់បន្ថយដែរ
C មុនការកកើតឥទ្ធិពលមានប្រយោជន៍ មានរយៈពេលខ្លីមួយដែលឱសថគ្មានសកម្មភាព
D ចម្លើយ A,B,C
85 តើឱសថខាងក្រោមណាមួយ ដែលផ្សំឡើងពី Carbidopa និង Levodopa នៅក្នុង អត្រាកំណត់មួយច្បាស់លាស់?
A Selegiline
B Sinemet
C Tolkapone
D Biperiden
86 ការរោលរាលនៅក្រពះ-ពោះវៀន, ឥទ្ធិពលលើបេះដូង និងសរសៃឈាម រួមបញ្ចូលទាំង បេះដូងលោតញាប់, សង្វាក់បេះដូងមិនទៀង និងសម្ពាធឈាម ធ្លាក់ចុះពេលងើប ព្រមទាំងវិបត្តិផ្លូវចិត្ត ជាផលរំខានរបស់ ៖
A Amantadine
B Benztropine
C Levodopa
D Selegiline
87 តើឱសថខាងក្រោមណាមួយ ដែលមានផលប្រយោជន៏ជាងគេក្នុងការប្រឆាំងនឹង Behavioral complications/ complications comportementales របស់ Levodopa?
A Tolcapone
B Clozapine
C Carbidopa
D Pergolide
88 តើ វីតាមីន ខាងក្រោមណាមួយ ដែលបន្ថយផលល្អរបស់ Levodopa ដោយសារវាបង្កើនមេតាបូលីសខាងក្រៅខួរក្បាល (extracerebral metabolism/métabolisme extracérébral) របស់ Levodopa?
A Pyridoxine
B Thiamine
C Tocopherol
D Riboflavin
89 តើឱសថខាងក្រោមណាមួយ ដែលបន្ថយឥទ្ធិពលរបស់ Levodopa តាមរយៈ Junctional blockade of dopamine action/ blocage jonctionel dopaminergique ?
A Reserpine
B Haloperidol
C Chlorpromazine
D ចម្លើយ A,B,C
90 តើឱសថខាងក្រោមណាមួយដែលជា D2 receptor Agonist/ agoniste des récepteurs D2 ហើយដែលមានសកម្មភាព antiparkinsonian/ antiparkinsonienne ?
A Sinemet
B Levodopa
C Bromocriptine
D Selegiline
91 តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល hyperprolactinemia/ hyperprolactinémie ?
A Benztropine
B Bromocriptine
C Amantadine
D Levodopa
92 តើសារធាតុខាងក្រោមណាមួយដែលជា Inhibitor of monoamine oxidase B / inhibiteur de la monoamine oxidase B ?
A Levodopa
B Amantadine
C Tolcapone
D Selegiline
93 តើមូលហេតុមិនចង់បានខាងក្រោមណាមួយ ដែលជាមូលហេតុសំខាន់នាំឲ្យមានការជៀសវាងការប្រើប្រាស់ Levodopa ជាមួយ Inhibitor of both forms of monoamine oxidase/ inhibiteur des deux formes de la monoamine oxydase ?
A សកម្មភាពដង្ហើមធ្លាក់ចុះ
B ការឡើងសម្ពាធឈាមបន្ទាន់
C ប្រតិកម្មផ្លូវចិត្តខ្លាំង
D ប្រព័ន្ធឈាមរត់ និងប្រព័ន្ធសរសៃប្រសាទកណ្តាលធ្លាក់ចុះ
94 តើសារធាតុ selective catéchol-O methyltransferase inhibitor/ inhibiteur selectif de catéchol-O methyltransferase ខាងក្រោមណាមួយ ដែលពន្យាសកម្មភាពរបស់ Levodopa ដោយសារបន្ថយមេតាបូលីសនៅជាយ (peripheral metabolism / métabolisme périphérique) របស់ Levodopa ?
A Carbidopa
B Clozapine
C Tolcapone
D Rasagiline
95 តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលជាសារធាតុប្រឆាំងនឹងវីរុស ដែលគេយកមកប្រើក្នុងការបង្កាជំងឺ Influenza A2 ?
A Selegiline
B Sinemet
C Pergolide
D Amantadine
96 យន្តការសកម្មភាពនៃ amantadine គឺ៖
A រារាំង glutaminergic neurotransmission/ transmission glutamatergique
B រាំងខ្ទប់ excitatory cholinergic system/ système cholinergique excitateur
C រារាំងអង់ស៊ីម Dopa decarboylase
D រារាំងអង់ស៊ីម Catechol-O methyltrasferase
97 តើឱសថ antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយដែលជា anticholinergic agent/ agent anticholinergique ?
A Amantadine
B Selegiline
C Trihexyphenidyl
D Bromocriptine
98 ការច្របូកច្របល់ផ្លូវចិត្ត(mental confusion/confusion mentale) ការស្រមើស្រមៃ (hallucinations) និង peripheral Atropine-like toxicity/ toxicité périphérique de type atropinique ដូចជា cycloplegia/ cycloplégie, សង្វាក់បេះដូងញាប់, ទល់នោម និងទល់លាមក ជាផលរំខានរបស់៖
A Sinemet
B Benztropine
C Tolkapone
D Bromocriptine
99 តើឱសថ Antiparkinsonian/ antiparkinsonien ខាងក្រោមណាមួយ ដែលគួរតែជៀសវាង ចំពោះអ្នកមានជំងឺទឹកដក់ក្នុងភ្នែក (glaucoma/glaucome) ?
A Selegilin
B Levodopa
C Bromocriptine
D Trihexyphenidyl
100 Alcohol/ alcool អាចបង្កឲ្យមាន៖
A ការចុះខ្សោយប្រព័ន្ធសរសៃប្រសាទកណ្តាល
B ការរីកសរសៃឈាម
C ការចុះជាតិស្ករក្នុងឈាម
D ចម្លើយ A,B,C
101 Alcohol /alcool ៖
A បង្កើនសីតុណ្ហភាពរាងកាយ
B បន្ថយការបាត់បង់សីតុណ្ហភាពរាងកាយ
C បង្កើនការបាត់បង់សីតុណ្ហភាពរាងកាយ
D មិនធ្វើឲ្យមានការប្រែប្រួលសីតុណ្ហភាពរាងកាយទេ
102 ឥទ្ធិពលនៃការផឹកស្រាមធ្យមទៅលើ Plasma lipoproteins/ lipoprotéines plasmatiques គឺ៖
A បង្កើនបរិមាណ HDL ក្នុងឈាម
B បង្កើនបរិមាណ LDL ក្នុងឈាម
C បន្ថយបរិមាណ HDL ក្នុងឈាម
D បង្កើនបរិមាណ VLDL ក្នុងឈាម
103 តើការប្រែប្រួលមេតាបូលីសខាងក្រោមណាមួយ ដែលអាចទាក់ទងនឹងការប្រើប្រាស់អាល់កុលដោយបំពានរ៉ាំរ៉ៃ(Chronic acohol abuse/abus alcoolique chronique)?
A កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ (Hyperglycemia/hyperglicémie)
B កំហាប់ Phosphate ក្នុងប្លាស្មាកើនឡើង
C ការបាត់បង់ Potassium និង Magnesium កម្រិតធ្ងន់
D កំហាប់ Sodium ក្នុងសេរ៉ូមថយចុះ
104 តើសារធាតុខាងក្រោមណាមួយ ដែលជាអ្នករារាំងអង់ស៊ីម aldehyde dehydrogenase ?
A Fomepizole
B Ethanol
C Disulfiram
D Naltrexone
105 តើសារធាតុខាងក្រោមណាមួយដែលជា Opioid antagonist/ antagoniste opioïde ?
A Amphetamine
B Naltrexone
C Morphine
D Disulfiram
106 អាល់កុល ធ្វើឲ្យមានការកើនឡើងភ្លាមៗនៃកំហាប់ Local របស់៖
A Dopamine
B Opioid
C Serotonine
D ចម្លើយ A,B,C
107 ការគ្រប់គ្រងលើ មូលសញ្ញាបពា្ឈប់ (syndrome de sevrage) ឬ ផ្តាច់ស្រា គឺ៖
A ធ្វើឲ្យមានឡើងវិញនូវតុល្យភាពនៃ potassium, magnesium និង phosphate
B ព្យាបាលដោយ thiamine
C ជំនួសអាល់កុលដោយឱសថសណ្តំ ដែលមានសកម្មភាពរំងាប់អារម្មណ៍យូរ
D ចម្លើយ A,B,C
108 តើឱសថខាងក្រោមណាមួយ ដែលបន្ថយចំណង់ស្រាខ្លាំង ឬ បន្ថយភាពសប្បាយ នៅពេលផឹកស្រាលើកក្រោយទៀត ?
A Disulfiram
B Amphetamine
C Naltrexone
D Diazepam
109 រោគសញ្ញាដែលបណ្តាលមកពីការរួមបញ្ចូល Disulfiram និងអាល់កុល គឺ៖
A សម្ពាធឈាមឡើងខ្ពស់ភ្លាមៗដែលនាំឲ្យមាន cerebral ischemia and edema/ischémie cérébrale et oedème cérébrale
B ចង្អោរ ក្អួត
C ការចុះខ្សោយចលនាដង្ហើម និងប្រកាច់
D ប្រតិកម្មរោគចិត្តស្រួចស្រាវ
110 តើការប្រើរួមបញ្ចូល Disulfiram និង Ethanol នាំឲ្យមានការកើនឡើងនៃសារធាតុ ខាងក្រោមមួយណា?
A Formaldehyde
B Acetate
C Formic acid/ acide formique
D Acetaldehyde
111 ចូរជ្រើសរើសរបៀបព្យាបាលជាក់លាក់នៃការពុលកម្រិតធ្ងន់ដោយមេតាណុល៖
A Dialysis/ dialyse ដើម្បីបង្កើនការបញ្ចេញចោលមេតាណុល
B Alkalinization/ alcalinisation ដើម្បីប្រឆាំងនឹង metabolic acidosis/ acidose métabolique
C ការបំបាត់មេតាបូលីសដោយ alcohol dehydrogenase ដែលបង្កើតឲ្យមានផលិតផលពុល
D ចម្លើយ A,B,C
112 តើសារធាតុខាងក្រោមណាមួយ ដែលអាចប្រើបា្រស់ជាថ្នាំបន្សាប នៅពេលពុលដោយ Ethylene glycol និងមេតាណុល ?
A Disulfiram
B Fomepizol
C Naltrexone
D Amphetamine
113 តើយន្តការសកម្មភាពនៃ fomepizol ទាក់ទងនឹងការរារាំងអង់ស៊ីមខាងក្រោមមួយណា ?
A Aldehyde dehydrogenase
B Acetylcholinesterase
C Alcohol dehydrogenase
D Monoamine oxidase
114 ឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក (antalgiques opioïdes) គួរតែ៖
A បន្ថយការឈឺចាប់កម្រិតធ្ងន់
B ធ្វើឲ្យមានការបាត់បង់ការដឹង (sensation)
C បន្ថយការថប់បារម្ភ និងមានឥទ្ធិពលធ្វើឲ្យស្ងប់អារម្មណ៍
D បង្កឲ្យមានសភាពគ្មានកម្លាំង និងងោកងុយ
115 Chemical mediator of nociceptive pathway/ médiateur chimique de la voie nociceptive មានដូចខាងក្រោមនេះ លើកលែងតែ៖
A Enkephalins
B Kinins
C Prostaglandins
D Substance P
116 តើប្រភេទនៃ opioid receptor/ récepteur opioïde ខាងក្រោមណាមួយ ដែលទទួលខុសត្រូវក្នុងការធ្វើឲ្យមាន អារម្មណ៍សុខស្រួល ឬ សប្បាយ (Euphoria/euphorie) និងឲ្យចលនាដង្ហើមចុះខ្សោយ (Respiratory depression/dépression respiratoire)?
A Kappa(κ) receptors/ récepteurs kappa
B Delta(δ) receptors/ récepteurs delta
C Mu(µ) receptors/ récepteurs mu
D ចម្លើយ A,B,C
117 "ចូរចង្អុលបង្ហាញប្រភេទនៃ opioid receptor/ récepteur opioïde ដែលទទួលខុសត្រូវ ក្នុងការធ្វើឲ្យមាន អារម្មណ៍មិនសុខស្រួល (Dysphoria/dysphorie) និងភ្ញោចចលនាសរសៃឈាម (Vasomotor stimulation/stimulation vasomotrice)?"
A Kappa(κ) receptors/ récepteurs kappa
B Delta(δ) receptors/ récepteurs delta
C Mu(µ) receptors/ récepteurs mu
D ចម្លើយ A,B,C
118 តើឱសថបំបាត់ការឈឺចាប់ខាងក្រោមណាមួយ ដែលជាស្រឡាយរបស់ Phenanthrene ?
A Fentanyl
B Morphine
C Methadone
D Pentazocine
119 តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជាស្រឡាយរបស់ Phenylpiperidine ?
A Codeine
B Dezocine
C Fentanyl
D Buprenorphine
120 តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយដែលជា Strong mu(µ) receptor agonist/ agoniste fort du récepteur mu ?
A Naloxone
B Morphine
C Pentazocine
D Buprenorphine
121 តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជា Natural agonist/ agoniste naturel ?
A Meperidine
B Fentanyl
C Morphine
D Naloxone
122 តើឱសថបំបាត់ការឈឺចាប់ប្រភេទធ្វើអោយងងុយដេក ខាងក្រោមណាមួយ ដែលជា antagonist or partial mu(µ) receptor agonist/ antagoniste ou agoniste partiel de récepteur mu ?
A Fentanyl
B Pentazocine
C Codeine
D Methadone
123 តើសារធាតុខាងក្រោមណាមួយដែលជា full antagonist of opioid receptors / antagoniste plein des récepteurs opioïdes ?
A Meperidine
B Buprenorphine
C Naloxone
D Butorphanol
124 ឥទ្ធិពលសំខាន់លើប្រព័ន្ធប្រសាទកណ្តាល នៃឱសថបំបាត់ការឈឺចាប់ពពួក Opioid ដែលមានសមត្ថភាពភ្ជាប់ជាមួយ mu(µ) receptor/ récepteur mu គឺ៖
A ការលែងដឹងឈឺចាប់ (Analgesia/analgésie)
B ការចុះខ្សោយចលនាដង្ហើម (Respiratory depression/dépression respiratoire)
C ការមានអារម្មណ៍សុខស្រួលក្នុងខ្លួន (Euphoria/euphorie)
D ចម្លើយ A,B,C
125 តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលអាចបង្កឲ្យមានអារម្មណ៍មិនសុខស្រួល (dysphoria) ការថប់បារម្ភ (anxiety) និងការស្រមើស្រមៃ (hallucination) ?
A Morphine
B Fentanyl
C Pentazocine
D Methadone
126 តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលមានកម្លាំងបំបាត់ការឈឺចាប់ និងមានលក្ខណៈធ្វើអោយចលនាដង្ហើមចុះខ្សោយ 80ដងច្រើនជាងmorphine និងមានប្រសិទ្ធភាពជាង Morphine ក្នុងការរក្សាស្ថេរភាពនៃលោហិតថាមពល (Hemodynamic stability/stabilité hémodynamique) ?
A Fentanyl
B Pentazocine
C Meperidine
D Nalmefene
127 Fentanyl អាចធ្វើឲ្យមានការចុះខ្សោយចលនាដង្ហើម (respiratory depression) យ៉ាងសំខាន់ ដោយសារ៖
A ការរារាំងយន្តការដកដង្ហើមនៅ brain stem/ tronc cérébral
B ការបំបាត់ Cough reflex/ réflexe de la toux ដែលនាំឲ្យមានការស្ទះផ្លូវដង្ហើម
C ការកើតមាន truncal rigidity/ rigidité tronculaire
D ចម្លើយ (A) និង (C)
128 Strong mu(µ) receptor agonists/agonists forts des récepteurs mu ភាគច្រើនធ្វើឲ្យមាន៖
A ការឡើងសម្ពាធឈាមខ្ពស់
B ការឡើងសម្ពាធអាទែរសួត (Pulmonary arterial pressure/pression artérielle pulmonaire) និងចលនាសាច់ដុំបេះដូង (Myocardial work/travail du myocarde)
C ការរីកសរសៃឈាមខួរក្បាល ដែលបង្កឲ្យមានការកើនឡើងនៃ Intracranial pressure/ pression intracranienne
D ចម្លើយ A,B,C
129 តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលអាចធ្វើឲ្យមានការឡើងសម្ពាធអាទែរសួត (Pulmonary arterial pressure/pression artérielle pulmonaire) និងចលនាសាច់ដុំបេះដូង (Myocardial work/travail du myocarde)?
A Morphine
B Pentazocine
C Meperidine
D Methadone
130 Morphine បណ្តាលឲ្យមានឥទ្ធិពលដូចខាងក្រោម លើកលែងតែ៖
A ទល់លាមក
B រីកបំពង់ទឹកប្រមាត់
C ទល់នោម
D រួមទងសួតតូចៗ
131 កម្រិតព្យាបាល (Therapeutic doses/dose thérapeutiques) នៃឱសថបំបាត់ការឈឺចាប់ពពួក Opioid គឺ៖
A បន្ថយសីតុណ្ហភាពរាងកាយ
B បង្កើនសីតុណ្ហភាពរាងកាយ
C បន្ថយការបាត់បង់កម្តៅរាងកាយ
D ពុំមានឥទ្ធិពលលើសីតុណ្ហភាពរាងកាយទេ
132 តើឱសថបំបាត់ការឈឺចាប់ពពួក Opioid ខាងក្រោមណាមួយ ដែលគេប្រើសម្រាប់សម្រាលការឈឺចាប់ស្រួចស្រាវកម្រិតធ្ងន់នៃ renal colic/ colique rénale (acute, severe pain of renal colic) ?
A Morphine
B Naloxone
C Methadone
D Meperidine
133 ការប្រជុំរោគវិនិច្ឆ័យបី សម្រាប់សម្គាល់ការប្រើឱសថពពួក Opioid ហួសកម្រិតគឺ៖
A រីកកូនក្រមុំភ្នែក សន្លប់ ដកដង្ហើមញាប់
B សន្លប់ ចលនាដង្ហើមធ្លាក់ចុះ និងរួមកូនក្រមុំភ្នែក
C រីកកូនក្រមុំភ្នែក រងារញាក់ និងចុកពោះ
D រួមកូនក្រមុំភ្នែក ញ័រ ក្អួត
134 តើសារធាតុខាងក្រោមមួយណា ដែលសម្រាប់ព្យាបាលក្នុងករណីប្រើ opioid លើសកម្រិតខ្លាំង ?
A Pentazocine
B Methadone
C Naloxone
D Remifentanyl
135 ចូរចង្អុលបង្ហាញ pure opioid antagonist/ antagoniste opioide pur ដែលមាន half-life / demi-vie ១០ម៉ោង ៖
A Naloxone
B Naltrexoneb
C Tramadol
D Pentazocine
136 ផ្ទុយពីmorphine, methadone ៖
A ធ្វើអោយមានភាពសាំ និងការញៀនផ្លូវកាយយឺតជាង
B មានប្រសិទ្ធិភាពជាង បើប្រើតាមមាត់
C ការផ្តាច់ methadone មិនសូវមានកម្រិតធ្ងន់ ក៏ប៉ុន្តែមានរយៈពេលយូរជាង
D ចម្លើយ A,B,C
137 តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលជា partial mu(µ) receptor agonist/ agoniste partiel des récepteurs mu ?
A Morphine
B Methadone
C Buprenorphine
D Sufentanyl
138 ចូរចង្អុលបង្ហាញ partial mu(µ) receptor agonist/ agoniste partiel des récepteurs mu ដែលមានកម្លាំងបំបាត់ការឈឺចាប់ 20-60ដង ខ្លាំងជាង morphine និងមានរយៈពេលធ្វើសកម្មភាពយូរជាង ៖
A Pentazocine
B Buprenorphine
C Nalbuphine
D Naltrexone
139 តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលជា strong kappa(κ) receptor agonist and a mu(µ) receptor antagonist/ agoniste fort des récepteurs kappa(κ) et antagoniste des récepteurs mu(µ) ?
A Naltrexone
B Methadone
C Nalbuphine
D Buprenorphine
140 តើឱសថបំបាត់ការឈឺចាប់ពពួក opioid មួយណាដែលមានឥទ្ធិពល mu(µ) agonist/ agonist mu(µ) ខ្សោយ និងមានសកម្មភាពរារាំងការចាប់យកទៅវិញនូវ noradrenaline និង serotonin ក្នុងប្រព័ន្ធប្រសាទកណ្តាល?
A Loperamide
B Tramadol
C Fluoxetine
D Butorphanol
141 ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក Non-narcotic analgesics /analgésiques non narcotiques មានប្រសិទ្ធភាពជាចម្បងប្រឆាំងនឹងជំងឺដែលទាក់ទងជាមួយ ៖
A ការរលាក ឬ ការខូចជាលិកា
B របួស (Trauma/traumatisme)
C Myocardial infarction/ infarctus du myocarde
D ការវះកាត់
142 ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក (Non-narcotic) ធ្វើអោយ៖
A ចលនាដង្ហើមចុះខ្សោយ
B មានឥទ្ធិពលបញ្ចុះកម្តៅ
C មានអារម្មណ៍សុខស្រួលក្នុងខ្លួន
D ញៀនផ្លូវកាយ (Physical dependence/dépendance physique)
143 "ខាងក្រោមនេះសុទ្ធតែជាឱសថបំបាត់ការឈឺចាប់ ដែលមិនធ្វើអោយងងុយដេក លើកលែងតែ៖ "
A Paracetamol
B Acetylsalicylic acid
C Butorphanol
D Ketorolac
144 ចូរជ្រើសរើសឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ដែលជាស្រឡាយរបស់ paraaminophenol ៖
A Analgin
B Aspirin
C Baclophen
D Paracetamol
145 តើឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ខាងក្រោមមួយណា ជាស្រឡាយរបស់ salicylic acid ?
A Phenylbutazone
B Ketamine
C Aspirin
D Tramadol
146 ចូរជ្រើសរើសសារធាតុស្រឡាយរបស់ pirazolone ៖
A Methylsalicylate
B Analgin
C Paracetamol
D Ketoralac
147 តើឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ខាងក្រោមមួយណាដែលរារាំង cyclooxygenase (COX) ក្នុងប្រព័ន្ធប្រសាទកណ្តាល?
A Paracetamol
B Ketorolac
C Acetylsalicylic acid
D Ibuprofen
148 ឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ភាគច្រើនមាន៖
A ឥទ្ធិពល បំបាត់រលាក
B ឥទ្ធិពលបំបាត់ការឈឺចាប់
C ឥទ្ធិពល បញ្ចុះកម្តៅ
D ចម្លើយ A,B,C
149 ចូរចង្អុលបង្ហាញឱសថបំបាត់ការឈឺចាប់ដែលមិនធ្វើអោយងងុយដេក ដែលគ្មានឥទ្ធិពលបំបាត់រលាក ៖
A Naloxone
B Paracetamol
C Metamizole
D Aspirin
150 "ខាងក្រោមនេះជាប្រយោគត្រឹមត្រូវស្តីពី Aspirin លើកលែងតែ: "
A វារាំងជាសំខាន់ cyclooxygenase នៅជាយៗ (peripheric)
B វាគ្មានឥទ្ធិពលបំបាត់រលាកទេ
C វារាំងកំណកប្លាកែត
D វាភ្ញោចការដកដង្ហើមដោយសកម្មភាពផ្ទាល់លើ respiratory center/ centre respiratoire
151 ខាងក្រោមនេះសុទ្ធតែជាផលរំខានរបស់ aspirin លើកលែងតែ៖
A រលាកក្រពះ ដែលមានការសឹកដាច់
B ភាពស៊ាំ និងការញៀនផ្លូវកាយ
C ការហូរឈាមបណ្តាលមកពីការថយចុះនៃកំណកប្លាកែត
D ការខ្សោយតម្រងនោម ជាលក្ខណៈត្រឡប់
152 ផលប្រយោជន៍របស់ Analgin ត្រូវបានកំណត់ព្រំដែនមានកម្រិតដោយសារ ៖
A Agranulocytosis/ agranulocytose
B ការសឹកដាច់ និងហូរឈាមក្នុងក្រពះ
C Methemoglobinemia/ méthémoglobinémie
D ការស្តាប់មិនឮច្បាស់
153 Methemoglobinemia/ méthémoglobinémie អាចជាផលរំខានរបស់ ៖
A Aspirin
B Paracetamol
C Analgin
D Ketorolac
154 ចូរជ្រើសរើសឱសថ antiseizure/ antiépileptique ដែលមានឥទ្ធិពលបំបាត់ការឈឺចាប់៖
A Carbamazepine
B Ethosuximide
C Phenytoin
D Clonazepam
155 តើឱសថ non-opioid ខាងក្រោមមួយណាដែលជា antidepressant/ antidépresseurដែលមានសកម្មភាពបំបាត់ការឈឺចាប់?
A Iproniazide (IMAO)
B Moclobemide
C Tranylcypramine
D Amitriptyline
{"name":"Central Nervous System (Q155) GECHPOR LOVE VIVORN", "url":"https://www.quiz-maker.com/QPREVIEW","txt":"1 ឱសថសណ្តំ Hypnotic drugs (médicament hypnotiques) ត្រូវបានប្រើប្រាស់ដើម្បី ព្យាបាល៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
More Quizzes
Are you red or blue gay?
1056489
Qualification test to become Our friend
11619
Which appeal affects you the most?
5292
E-Safety Quiz
1160
Discover Ella's World!
1059
ARE YOU A TRUE COW WHISPERER?
840
2018 World Cup Quiz
420
Name the Flags
311627
80400
Big dick daddy
100
Do you have any recommendations in new papers today?
100
Are you DJ or Anti-DJ?
630