Physiologie ( OSCE )
1-គោលិកាគ្រាប់ឈាមក្រហមនឹងរីកប៉ោងខ្លាំងបំផុត នៅពេលគេដាក់វាទៅក្នុង សូលុយស្សុងមួយដែលមាន៖
A. 100 mmol CaCl2
B. 150 mmol NaCl
C. 250 mmol KCl
D. 250 mmol urea/urée
2-ប្រសិនបើកំហាប់អ៊ីយ៉ុង K+ ខាងក្រៅកោសិកាកើនឡើងពី 4 meq/L ទៅ 10 meq/L :
A. សក្តានុពលភ្នាសនឹងមានសញ្ញា អវិជ្ជមានកាន់តែខ្លាំង
B. ការដឹកនាំសូដ្យូមនឹងកើនឡើង (The sodium conductance will increase/ la conductance du sodium va s’accroitre )
C. ការដឹកនាំប៉ូតាស្សូមនឹងកើនឡើង(Potassium conductance will increase / conductance du potassium va s’accroitre)
D. ភ្នាសកោសិកានឹងមានរំញោច (excitable/excitable) កាន់តែខ្លាំង
3-ការបំបាត់សកម្មភាពរបស់ Na-K pump / pompe Na-K នឹងបង្កអោយមាន៖
A. ការកើនឡើងមាឌវត្ថុរាវក្នុងកោសិកា
B. ការកើនឡើងកំហាប់ K+ ក្នុងកោសិកា
C. Hyperpolarization / Hyperpolarisation នៃសក្តានុពលភ្នាសកោសិកា
D. ការកើនឡើងនៃរំញោចនៃកោសិកា ប្រសាទ
4-ការរំញោចភ្នាសកោសិកានឹងកើនឡើងយ៉ាងខ្លាំងបំផុតដោយ៖
A Na+ នៅខាងក្រៅកោសិកាកើនឡើង
B K+ នៅខាងក្រៅកោសិកាកើនឡើង
C Cl- នៅខាងក្រៅកោសិកថយចុះ
D Ca2+ នៅខាងក្រៅកោសិកាថយចុះ
5-Resting potential / potentiel de repos របស់ភ្នាសកោសិកាប្រសាទ ពឹងផ្អែកជាចម្បងទៅលើជម្រាលកំហាប់ (concentration gradient / gradient de concentration) របស់៖
A ប៉ូតាស្យូម
B សូដ្យូម
C កាល់ស្យូម
D ក្លរួ
6-តើប្រូតេអ៊ីនសាច់ដុំណាមួយដើរតួសំខាន់ក្នុងការកន្ត្រាក់ទាំង សាច់ដុំរលោងផង និង សាច់ដុំឆ្នូតផង?
A Calmodulin
B Troponin
C Tropomyosin
D Actin
7-តើពាក្យ ឬ ឃ្លាណាខ្លះដែលមានទំនាក់ទំនងយ៉ាងជិតទៅនឹង endplate potential/ potentiel de la plaque motrice របស់ ទីប្រសព្វសរសៃប្រសាទសាច់ដុំ (neuromuscular junction / jonction neuromusculaire) ?
A ឆ្លើយតបទាំងអស់ ឬគ្មានឆ្លើយតប
B Depolarization / dépolarisation
C Hyperpolarization / hyperpolarisation
D សក្តានុពលដែលសកម្មភាព (Action potential/Potentiel action)
8-នៅក្នុងសរសៃប្រសាទមួយ ទំហំនៃសក្តានុពលសកម្មភាព (magnitude of the action potential/ampleur du potentiel d’action) អាស្រ័យទៅលើ ៖
A ទំហំនៃការរំញោច (Magnitude of the stimulus/ampleur du stimulus)
B កំហាប់ប៉ូតាស្យូមនៅក្នុងកោសិកា
C កំហាប់សូដ្យូមនៅក្រៅកោសិកា
D សក្តានុពលពេលភ្នាសសំរាក (resting membrane potential/potentiel de repos de la membrane)
9-បរិមាណកម្លាំងដែលបង្កើតដោយសាច់ដុំឆ្អឹង អាចកើនឡើងដោយសារ ៖
A ការកើនឡើងនូវកំហាបអ៊ីយ៉ុង Mg2+ ខាងក្រៅកោសិកា
B ការថយចុះកំហាប់អ៊ីយ៉ុង Ca2+ ខាងក្រៅកោសិកា
C ការកើនឡើងនូវសកម្មភាពរបស់ acetylcholine esterase
D ការថយចុះចន្លោះរយៈពេលកន្ត្រាក់សាច់ដុំ
10-អត្រាសាយភាយនៃភាគល្អិតឆ្លងកាត់ភ្នាសកោសិកានឹងកើនឡើង ប្រសិនបើ៖
A ផ្ទៃនៃភ្នាសកោសិកាមានទំហំតូច
B កំរាស់នៃភ្នាសកោសិកាកើនឡើង
C ទំហំនៃភាគល្អិតកើនឡើង
D ភាពរលាយរបស់ភាគល្អិតនៅក្នុងខ្លាញ់ថយចុះ
11-Periodic Hyperkalemie paralysis / Paralysie hyperkaliémique périodique ត្រូវបានសម្គាល់ដោយសារកំហាប់ប៉ូតាស្យូមឡើងខ្ពស់ និង ខ្សោយសាច់ដុំ។ ក្នុងចំណោម ឃ្លាខាងក្រោមនេះ តើមួយណាដែលអាចជាមូលហេតុធ្វើអោយសាច់ដុំខ្សោយ ហើយដែលជាលទ្ឋផលនៃការកើនឡើងកំហាប់ ប៉ូតាស់ស្យូម នៅខាងក្រៅកោសិកា?
A Hyperpolarization / hyperpolarisation នៃកោសិកាសាច់ដុំ
B ការធ្វើឲ្យបាត់សកម្មភាព channels / canaux សូដ្យូម ឆ្លងកាត់ភ្នាសកោសិកាសាច់ដុំ
C ការបញ្ចេញ neurotransmitters/neurotransmetteurs ពី alpha motoneurons/ neurones moteurs alpha កើនឡើង
D ការដឹកនាំប៉ូតាស់ស្សូមក្នុងកោសិកាសាច់ដុំ ថយចុះ
12-លំហូររបស់កាល់ស្យូមចូលក្នុងកោសិកា គឺជាសមាសភាព ឬ ភាគមួយចាំបាច់នៃដំណាក់កាលកើនឡើងនៃសក្តានុពលសកម្មភាពក្នុង ៖
A សាច់ដុំថតក្រោមបេះដូង
B សាច់ដុំរលោងរបស់ពោះវៀនតូច
C សរសៃសាច់ដុំឆ្អឹង
D ផ្នែក body / corps របស់កោសិកាប្រសាទ
13-សក្តានុពលភ្នាសកោសិកានឹងបាត់បង់ប៉ូល (depolarize/dépôlariser) យ៉ាងច្រើនបំផុត ប្រសិនបើភាពជ្រាបរបស់ភ្នាសកោសិកាកើនឡើងសម្រាប់៖
A ប៉ូតាស់ស្យូម និង ប៉ូតាស់ស្យូម
B សូដ្យូម
C ក្លរ
D សូដ្យូម
14-ការបញ្ជូនសារនៅទីប្រសព្វ រវាងសរសៃប្រសាទឈឺចាប់ (synaptic transmission between pain fibers/transmission synaptique entre les fibres de la douleur) ពីស្បែកទៅ កោសិកាប្រសាទនៃខួរឆ្អឹង (spinal cord neurons/neurones de la moelle épinière) ត្រូវបានធ្វើឡើងតាមរយៈ៖
A Acetylcholine
B Substance P
C Endorphins / Endorphines
D Somatostatin / Somatostatine
15-តើនៅក្នុងចំណោមដំណើរការដឹកនាំខាងក្រោមមួយណាដែល សារធាតុ ធ្វើចលនាតាមជម្រាលអេឡិចត្រូគីមី (electrochemical gradient/gradient électrochimique)?
A សូដ្យូមចេញក្រៅកោសិកាប្រសាទ
B កាល់ស្យូមចូលក្នុង sarcoplasmic reticulum / réticulum sarcoplasmique
C អ៊ីដ្រូសែន ចូលក្នុងលំហរបំពង់ distal របស់ nepron / néphron
D ជាតិស្ករចូលទៅក្នុងជាលិកាខ្លាញ់ (adipose tissue/tissue adipeux)
16-NMDA (N-methyl-D-Aspartate) receptor /Récepteur NMDA ត្រូវបានធ្វើឲ្យ មានសកម្មភាពដោយសារ៖
A Glycine
B Acetylcholine
C Substance P
D Histamine
17-សម្ពាធឈាមកើនឡើង និងអត្រាសង្វាក់បេះដូងថយចុះក្នុងការឆ្លើយតបទៅនឹង :
A ការហាត់ប្រាណ
B ការកើនឡើងសីតុណ្ហភាពក្នុងខ្លួន
C ការស្ថិតនៅទីតាំងខ្ពស់
D ការឡើងសម្ពាធក្នុងលលាដ៍ក្បាល
18-ក្នុងកំឡុងពេលធ្វើលំហាត់ប្រាណ ចំនួនឈាមដែលបាញ់ចេញពីបេះដូងក្នុង 1នាទី (cardiac output/débit cardiaque) កើនឡើងដោយសារ៖
A ការធន់នៃសរសៃឈាមដោយរំញោចសរសៃប្រសាទសាំប៉ាទិក (sympathetic)
B ការរីកនៃសរសៃវ៉ែន
C ការថយចុះមាឌឈាមនៅពេលចុង diastole
D ការកើនឡើងការកន្ត្រាក់ថតក្រោមបេះដូង
19-Electrocardiogram (ECG) មានប្រសិទ្ធភាពខ្ពស់ក្នុងការរុករកការថយចុះនៃ៖
A ការកន្ត្រាក់ថតក្រោមបេះដូង
B សម្ពាធឈាមមធ្យម
C ភាពធន់សរុបសរសៃឈាមជាយៗ (peripheral/périphérique)
D លំហូរឈាមក្នុងសរសៃឈាម coronary / coronaire
20-ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ (aerobic exercise/exercise aérobique) លំហូរឈាមនៅតែមានលំនឺងនៅក្នុង៖
A ស្បែក
B បេះដូង
C ខួរក្បាល
D សាច់ដុំឆ្អឹង
21-អង់ស៊ីមដែលទទួលខុសត្រូវសំរាប់បង្កើត fibrin monomers /des monomères de fibrine គឺ៖
A Heparin / héparine
B Plasminogen / Plasminogène
C Thrombin / Thrombine
D Kininogen / Kininogène
22-សម្ពាធក្នុងសរសៃវ៉ែនកណ្តាល (central vein/veines centrales)កើនឡើងដោយសារ៖
A ការថយចុះមាឌឈាម
B ការកើនឡើងនៃចលនាសរសៃវ៉ែន
C ការកើនឡើងនៃភាពធន់សរុបរបស់សរសៃឈាមជាយៗ (peripheral/périphérique)
D ការថយចុះនៃសង្វាក់បេះដូង
23-ភាពជ្រាបរបស់សរសៃឈាមតូចឆ្មារ (Capillary permeability/perméabilité capillaire ) មានលក្ខណៈទាបបំផុតនៅក្នុង ៖
A តំរងនោម
B ផាល (rate)
C ថ្លើម
D ខួរក្បាល
24-ការហូរឈាមឆ្លងកាត់សរីរាង្គមួយ អាចកើនឡើងដោយសារមានការថយចុះនៃ៖
A អង្កត់ផ្ចិតរបស់សរសៃអាកទែ
B ចំនួននៃសរសៃអាកទែដែលបើក
C សម្ពាធសរសៃអាកទែ
D អត្រាអេម៉ាតូគ្រីត
25-ការថយចុះសម្ពាធក្នុង carotid sinus / sinus carotidien នឹងបណ្តាលអោយការ ថយចុះ ៖
A អត្រាចង្វាក់បេះដូង
B ការកន្ត្រាក់របស់សាច់ដុំបេះដូង
C Total peripheral resistance / Résistance périphérique total
D ការប្រព្រឹត្តរបស់សរសៃវ៉ែន (Venous compliance/Compliance veneuse)
26-ភាគរយនៃ total cardiac output / débit cardiaque total ចែកចាយទៅសរីរាង្គតែមួយគត់ ទាក់ទងខ្លាំងបំផុតទៅលើ ៖
A ស្ថានភាពកន្ត្រាក់បេះដូង
B ទំហំ (magnitude) នៃសំពាធឈាម
C ទំហំ (magnitude) នៃសំពាធឈាមពេល diastole
D resistance ផលធៀបនៃការធន់ (resistance) សរសៃឈាមរបស់សរីរាង្គ ទៅនឹងការធន់សរសៃឈាមជាយៗ (peripheral/périphérique) ទាំងមូល
27-Warfarin (Coumarin) ជាឱសថប្រឆាំងឈាមកក ដែលជារឿយៗគេប្រើវាលើអ្នកជំងឺដែលមាន Heart attack / Crise cardiaque ។ ក៏ប៉ុន្តែ បើសិនជាគេប្រើឱសថនេះច្រើនហួស អ្នកជំងឺអាចហូរឈាម។ គេអាចព្យាបាលការហូរឈាមដោយសារ Warfarin នេះ ដោយប្រើ ៖
A Aspirin / Aspirine
B Heparin / Héparine
C t-PA (tissue plasminogen activator) / Activateur plasminogène tissulaire
D Vitamin K
28-Citrate គឺជាសារធាតុប្រឆាំងនឹងការកកឈាមដ៏មានប្រយោជន៍ ដោយសារសកម្មភាពរបស់វា៖
A ជា Buffer basic groups of coagulation factors / Groupements basiques tamponés de facteurs de coagulation
B ភ្ជាប់ជាមួយ factor XII
C វាភ្ជាប់ជាមួយ វីតាមីន K
D វាចាប់យក calcium
29-សរសៃ Lymph / lymphe ខុសពីប្រព័ន្ធសសៃឈាមតូច (capillaries/capillaires) ដែលក្នុងនោះវា៖
A មានភាពជ្រាបតិច
B មិនមានកើតឡើងដោយសារការតតម្រៀបគ្នានៃអង់ដូតេល្យូម
C គ្មាន valves
D មិនមាននៅក្នុងប្រព័ន្ធសរសៃប្រសាទកណ្តាល
30-តើឃ្លាខាងក្រោមនេះ ណាមួយកើនឡើងក្នុងពេលធ្វើលំហាត់ប្រាណ?
A សម្ពាធឈាមនៅពេល diastole
B Central vascular resistance / résistance vasculaire central
C សម្ពាធអុកស៊ីសែនក្នុងសរសៃវ៉ែន
D លំហូរឈាមទៅតម្រងនោម
31-ការចែកចាយឈាមក្នុងចំណោមសរីរាង្គនានានៃខ្លួនមនុស្ស ត្រូវបានធ្វើឲ្យត្រូវដោយការតម្រូវភាពធន់នៃ៖
A Arteries / Artères
B Arteriols / Artérioles
C Precapillary sphinters / Sphincter précapillaires
D Postcappilary venules / Vènules postcapillaires
32-អ្នកជំងឺម្នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យជា anaphylactic shock / choc anaphylactique ជាជាង hypovolemic shock / choc hypovolémique ពីព្រោះ ៖
A Cardiac output / débit cardiacque កើនឡើងខ្ពស់ជាងធម្មតា
B ការកន្ត្រាក់ថតក្រោមបេះដូង (ventricle/ventricule) ខ្លាំងជាងធម្មតា
C ភាពធន់របស់សរសៃឈាមទាំងមូល កើនឡើងខ្ពស់ជាងធម្មតា
D Creatinin / Créatinine ក្នុងឈាមកើនឡើងខ្ពស់ជាងធម្មតា
33-វិតាមីន B12 ត្រូវបានស្រួបជាដំបូងនៅក្នុង៖
A ក្រពះ
B Duodenum
C Jejunum
D Ileum / IIéon
34-អ័រម៉ូន paracrine សំខាន់ ដែល មានជាប់ទាក់ទងទៅនឹង ការត្រួតពិនិត្យបែប inhibitory feedback/ retroaction inhibitrice នៃការបញ្ចេញអាស៊ីតក្នុងក្រពះគឺ
A Gastrin
B Somatostatin
C Histamine
D Enterogastrone
35-តើសារធាតុមួយណាខាងក្រោមនេះ ជា putative inhibitory neurotransmitter / neurotransmetteur inhibiteur putatif ដែលទទួលខុសត្រូវក្នុងការរលាសាច់ដុំផ្លូវអាហារ?
A Dopamine
B Vasoactive intestinal peptide / peptide intestinal vasoactif
C Somatostatin
D Substance P
36-អរ័ម៉ូន ដែលមានទំនាក់ទំនងទៅនឹងការធ្វើបំលាស់ទីរបស់ motor complexes / complexes moteurs គឺ៖
A Gastrin / gastrine
B Motilin / Motiline
C Secretin / Secrétine
D Cholecystokinin / Cholecystokinine
37-Basal acid output / débit d’acide basal កើនឡើងដោយសារ៖
A Acidification of the antrum / Acidification de l’antre
B ការប្រើ H2 receptor antagonist / Antihistaminique H2
C Vagotomy / Vagotomie
D Alkalinzation of the antrum / Alcalisation de l’antre
38-បន្ទាប់ពីការបញ្ចេញ trypsinogen / trypsinogène (ទម្រង់អកម្ម) ទៅក្នុង duodenum / duodénum អង់ស៊ីមខាងក្រោមនេះបានបំប្លែង trypsinogenទៅជា trypsin (ទម្រង់សកម្ម) ដោយសារ៖
A Enteropeptidase
B Procarboxypeptidase
C Pancreatic lipase
D Trypsin ដែលបញ្ចេញពីមុន
39-យន្តការសំខាន់សំរាប់ការស្រូប សួដ្យូម ពីពោះវៀនតូច គឺ៖
A ការប្តូរគ្នានៃ Na+-H+
B ការដឹកនាំរួម(Cotransport) ជាមួយ potassium
C electrogenic transport / transport electrogènique
D Neutral NaCl absorption / Absorption neutre de NaCl
40-ការកាត់ចេញផ្នែកដំបូងបង្អស់របស់ពោះវៀនតូច នាំអោយមានការចុះថយនៃ៖
A Basal acid output / débit d’acide basal
B Maximal acid output / débit d’ acide maximal (សមិទ្ធិផលអាស៊ីតអតិបរមា)
C ការបញ្ចេញសារធាតុរាវពីក្រពះ
D ការបញ្ចេញអង់ស៊ីមពីលំពែង
41-តើការកន្ត្រាក់ថង់ទឹកប្រម៉ាត់ ត្រូវបានពិពណ៌នាដោយត្រឹមត្រូវតាមឃ្លាមួយណាខាងក្រោមនេះ?
A ការកន្ត្រាក់ថង់ទឹកប្រម៉ាត់ ត្រូវបានបញ្ឈប់ដោយអាហារសំបូរខ្លាញ់
B ការកន្ត្រាក់ថង់ទឹកប្រម៉ាត់ ត្រូវបានបញ្ឈប់ដោយអាស៊ីតអាមីណេនៅក្នុង duodenum / duodénum
C ការកន្ត្រាក់ថង់ទឹកប្រម៉ាត់ ត្រូវរំញោចដោយសារ atropine
D ការកន្ត្រាក់ថង់ទឹកប្រម៉ាត់ កើតឡើងដោយសារការឆ្លើយតបទៅនឹង cholecystokinin / cholécystokinine
42-Acidification of the duodenum / acidification de duodénum នឹង ៖
A បន្ថយការបញ្ចេញ bicarbonate ពីលំពែង
B បង្កើនការបញ្ចេញអាស៊ីតក្រពះ
C បន្ថយការបញ្ចេញចំណីអាហារពីក្រពះ
D បង្កើនការកន្ត្រាក់ថង់ទឹកប្រម៉ាត់
43-តើប្រយោគខាងក្រោមណាមួយដែលអធិប្បាយពីកោសិកា crypt cells របស់ពោះវៀនតូចជាប្រយោគត្រឹមត្រូវ?
A កោសិកានេះមាន microvilli / microvillosité ដែលមានការលូតលាស់ល្អ
B កោសិកានេះទទួលខុសត្រូវក្នុងការស្រូប នៃ NaCl និងទឹក
C កោសិកានេះមាន ចំនួនយ៉ាងច្រើននៃ brush border hydrolase / hydrolase de bordure en broche
D កោសិកានេះទទួលខុសក្នុងការបញ្ចេញ (sécrétion)នៃ NaCl និងទឹក
44-តើស្ករដូចខាងក្រោមនេះណាមួយ ត្រូវបានស្រូបនៅក្នុងពោះវៀនតូចតាមរយៈ facilitated diffusion / diffusion facile ?
A Glucose
B Galactose
C Fructose
D Sucrose
45-នៅក្នុងកំហាប់ដែលមានក្នុងរបបអាហារនៃពួកវិតាមីន តើវីតាមីនណាមួយត្រូវបានស្រូបដំបូងតាមរយៈការសាយភាយ (diffusion)?
A Vitamine C
B Folate
C Vitamine D
D Niacin
46-ដោយធ្វើការប្រៀបធៀបទៅនឹងអាស៊ីតខ្លាញ់ដែលមានខ្សែកាបោនវែង ពួកអាស៊ីតខ្លាញ់ដែលមានខ្សែកាបោនមធ្យម ៖
A ត្រូវបានខ្ចប់ជា Chylomicrons ផងដែរ
B អាចត្រូវបានប្រើប្រាស់ជាប្រភពកាឡូរី ចំពោះអ្នកដែលមានជំងឺស្រូបមិនល្អ
C មានច្រើននៅក្នុងរបបអាហារ
D មិនសូវរលាយក្នុងទឹក
47-តើការរៀបរាប់អំពីដំណើរការនៃការស្រូបវីតាមីន B12 ណាមួយដែលត្រឹមត្រូវ?
A ចំពោះមនុស្ស Intrinsic factor / Facteur intrinsèque ត្រូវបានបញ្ចេញដោយ chief cells / cellules principales នៃក្រពេញក្រពះ
B វីតាមីន B12 ចងភ្ជាប់ជាមួយ intrinsic factor / facteur intrinsèque នៅក្នុងក្រពះ
C ចំពោះមនុស្សពេញវ័យ ការស្រូបវីតាមីន B12 ធ្វើឡើងតាមបណ្តោយពោះវៀនតូច
D ការស្រូបវីតាមីននេះ មានការថយចុះចំពោះអ្នកជំងឺខ្សោយលំពែង
48-ការបញ្ចេញ chyme ទៅក្នុងផ្នែកដំបូងនៃពោះវៀនតូច នឹង៖
A បង្កើនការបញ្ចេញទឹកអាស៊ីតក្នុងក្រពះ
B បន្ថយការបញ្ចេញ bicarbonate ពីលំពែង
C បង្កើនការបញ្ចេញសារធាតុរឹងពីក្រពះ
D បង្កើន segmentation របស់ពោះវៀនតូច
49-ប្រូតេអ៊ីនដឹកនាំ ដែលទទួលខុសត្រូវសំរាប់ការនាំចូលគ្លុយកូសទៅក្នុងកោសិកា ពោះវៀនតូច ហៅថា៖
A Glut-2 (Glucose transporter 2 / Transporteur du glucose 2)
B Glut-5 (Glucose transporter 5 / Transporteur du glucose 5)
C SGLT1 (Sodium-dependent glucose transporter 1 / Transporteur 1 du glucose dépendant du sodium)
D SGLT2 (Sodium-dependent glucose transporter 1 / Transporteur 2 du glucose dépendant du sodium)
50-ការស្រូបចូលក្នុងឈាមនៃអាស៊ីតខ្លាញ់ដែលមានខ្សែកាបោនខ្លី (short-chain fatty acid / acide gras à chaîne courte) កើតឡើងស្ទើរតែទាំងស្រុងពី៖
A ក្រពះ
B Duodenum
C Jejunum
D Colon
51-ADH (antidiuretic hormone/Vasopressine) នឹងត្រូវបញ្ចេញដោយ posterior pituitary / post-hypophyse នៅពេលមាន៖
A ការថយចុះកំហាប់ Na+ ក្នុងប្លាស្មា
B ការថយចុះបរិមាណប្លាស្មា
C ការថយចុះកំហាប់ K+ ក្នុងប្លាស្មា
D ការថយចុះ pH ក្នុងប្លាស្មា
52-ចំនួនប្រហាក់ប្រហែលនៃជាតិ glucose ដែលតំរងនោមរបស់អ្នកជំងឺម្នាក់ស្រូបយកឡើងវិញ (reabsorption) គឺ៖
A 0 mg/mn
B 120 mg/mn
C 165 mg/mn
D 200 mg/mn
53-ប្រសិនបើ សារធាតុមួយកើតឡើងនៅក្នុងសរសៃអាកទែតម្រងនោម តែមិនមាន នៅសរសៃវែនតម្រងនោមទេ ៖
A clearance / clairance របស់វាស្មើនឹងអត្រាច្រោះរបស់ glomerule
B វាត្រូវតែស្រូបយកឡើងវិញដោយសារតម្រងនោម
C កំហាប់ក្នុងទឹកនោមរបស់វា ត្រូវតែខ្ពស់ជាងកំហាប់នៅក្នុងប្លាស្មា
D Clearance / clairance របស់វាស្មើនឹងលំហូរប្លាស្មានៅក្នុងតម្រងនោម
54-ការបំផ្លាញ supraoptic nuclei / noyau supraoptique របស់ខួរក្បាល នឹងបង្កើតឲ្យមានការប្រែប្រួលដូចខាងក្រោម នូវមាឌ និងកំហាប់ទឹកនោមណាមួយ? (សន្មត់ថាការផឹកទឹកស្មើនឹងការបាត់បង់ទឹក)
A មាឌទឹកនោមកើនឡើង និងទឹកនោមមានភាពរាវខ្លាំង
B មាឌទឹកនោមកើនឡើង និងទឹកនោមមានភាពខាប់ខ្លាំង
C មាឌ និងកំហាប់ទឹកនោមធម្មតា
D មាឌទឹកនោមថយចុះ និងទឹកនោមមានភាពរាវខ្លាំង
55-តើការវិលត្រឡប់ទៅរកភាពធម្មតាណាមួយ នៅពេលកំពុងមាន chronic respiratory acidosis / acidose respiratoire chronique ?
A Alveolar Ventilation / Ventilation alvéolaire
B Arterial PCO2 / PCO2 artérielle
C Arterial PO2 / PO2 artérielle
D កំហាប់អ៊ីយ៉ុងអ៊ីដ្រូសែនក្នុងសរសៃអាកទែ
56-pH នៃក្នុងសារធាតុរាវនៅក្នុង distal nephron / tube distal អាចទាបជាង pH នៃសារធាតុរាវនៅក្នុង proximal tubule / tube proximal ពីព្រោះ ៖
A gradient របស់ sodium មាននៅគ្រប់ជញ្ជាំង (wall/paroi) នៃ distal nephron / tube distal ធំជាងនៅគ្រប់ជញ្ជាំងនៃ proximal tubule / tube proximal
B មាន buffer / tampon ច្រើននៅក្នុងសារធាតុរាវរបស់ distal nephron/tube distal ជាងនៅក្នុង proximal tubule / tube proximal
C អ៊ីយ៉ុងអ៊ីដ្រូសែនបានបញ្ចោញនៅក្នុង distal nephron / tube distal ច្រើនជាងនៅក្នុង proximal tubule / tube proximal
D តំណភ្ជាប់ដ៏តូចចង្អៀត (tight junctions/jonctions étroite) របស់ distal nephron / tube distal ធ្វើឲ្យជ្រាបសារធាតុរលាយតិចជាងនៅក្នុង proximal tubule / tube proximal
57-តើប្រយោគណាមួយ ស្តីអំពី Renin / Rénine ជាប្រយោគត្រឹមត្រូវ?
A វាត្រូវបញ្ចេញដោយ proximal tubule / tube proximal
B ការបញ្ចេញ Renin / Rénine នៅពេលបាត់បង់សូដ្យូម និងទឹកពីក្នុងឈាម
C ការបញ្ចេញ Renin / Rénine ត្រូវបានជំរុញដោយការកើនឡើងសម្ពាធមធ្យមនៃអាកទែតម្រងនោម
D Renin / Rénine បំប្លែង angiotensinogen / angiotensinogène ទៅជា angiotensin I / angiotensine I
58-ការកែតម្រូវតម្រងនោមពេលមានការលើសប៉ូតាស្យូមក្នុងឈាម នឹងបណ្តាលឲ្យមាន៖
A Alkalosis / alcalose
B Acidosis / acidose
C ការបញ្ចេញ HCO3- កើនឡើង
D ការបញ្ចេញ H+ កើនឡើង
59-បុរសម្នាក់ផឹកទឹក ២ លីត្រ ដើម្បីបំពេញនូវការបាត់បង់ទឹកតាមការបែកញើសពេលធ្វើលំហាត់ប្រាណ។ បើប្រៀបធៀបជាមួយស្ថានភាពមុនពេលបែកញើស ៖
A ធាតុទឹកក្នុងកោសិកាគាត់នឹង ទៅជាhypertonic / hypertonique
B ធាតុទឹកក្រៅកោសិកាគាត់នឹង ទៅជាhypertonic / hypertonique
C មាឌទឹកនៅខាងក្នុងកោសិកាគាត់ នឹងកើនឡើង
D មាឌទឹកនៅខាងក្រៅកោសិកាគាត់ កើនឡើង
60-បរិមាណ potassium ដែលបញ្ចេញតាមតម្រងនោមនឹងថយចុះ ប្រសិនបើ ៖
A លំហូរនៅបំពង់ Distal របស់តំរងនោម កើនឡើង
B Aldosterone ក្នុងចរន្តឈាម កើនឡើង
C ការនាំចូលប៉ូតាស្យូមតាមអាហារ កើនឡើង
D ការស្រួបឡើងវិញនៃ Na+ ដោយបំពង់ distal ថយចុះ
61-ការថយចុះនៃភាពទប់ទល់របស់សរសៃអាកទែ afferent នៃ glomerulus / glomérule របស់តម្រងនោម នឹងបន្ថយ ៖
A លំហូរប្លាស្មាក្នុងតម្រងនោម
B ភាគដែលច្រោះ (The Filtration fraction / Fraction de filtration)
C សំពាធ Oncotic / oncotiques នៃឈាមក្នុងសរសៃឈាម peritubular / péritubulaire
D គ្មានចម្លើយណាមួយត្រឹមត្រូវ
62-Metabolic alkalosis / alcalose métabolique នឹងត្រូវគេពិនិត្យឃើញនៅលើអ្នកជំងឺដែលមាន៖
A aldosterone កើនឡើង (Hyperaldosteronism/hyperaldostéronisme)
B Hyperventilation
C រាគបន្តបន្ទាប់
D តំរងនោមខ្សោយ
63-ការកើនឡើងនូវកំហាប់ NaCl ក្នុងសារធាតុរាវក្នុងបំពង់ ascending limb of loop of Henle /tube ascendant de Henle បណ្តាលអោយ macula densa បញ្ចេញ៖
A ADH
B Aldosterone
C Adenosine
D Renin / Rénine
64-Metabolic acidosis / Acidose métabolique បណ្តាលមកពី៖
A ស្ថានភាពថយចុះនៃ aldosterone (Hypoaldosteronism/hypoaldostéronisme)
B Hyperventilation
C ប៉ូតាស្យូមក្នុងឈាមថយចុះ
D មាឌឈាមថយចុះ
65-ដោយបន្ថែមទៅលើការបង្កើនភាពជ្រាបរបស់ collection duct / tube de collection ចំពោះទឹក ADH បង្កើនភាពជ្រាបរបស់ collection duct / tube de collection ចំពោះ៖
A អ៊ីដ្រូសែន
B Ammonium
C ប៉ូតាសស្យូម
D អ៊ុយរ៉េ
66-Potassium ខាងក្រៅកោសិការបស់អ្នកជំងឺដែលកម្រិត ប៉ូតាស់ស្យូម ក្នុងឈាមកើនឡើង អាចត្រូវបានថយចុះដោយសារការប្រើ៖
A Atropine
B Epinephrine
C Glucagon
D Lactic acid / Acide lactique
67-មាឌសារធាតុរាវខាងក្រៅកោសិការបស់បុគ្គលធម្មតា គឺប្រហាក់ប្រហែល៖
A ៥% នៃម៉ាស់ខ្លួនមនុស្ស
B ១០% នៃម៉ាស់ខ្លួនមនុស្ស
C ២០% នៃម៉ាស់ខ្លួនមនុស្ស
D ៤០% នៃម៉ាស់ខ្លួនមនុស្ស
68-តើរោគសញ្ញាខ្សោយតម្រងនោមមួយណាខាងក្រោមនេះ ដែលបណ្តាលមកពីការបាត់បង់ អ័រម៉ូន ដែលបង្កើតដោយតម្រងនោម?
A ហើម (Edema/Oedème)
B Hypertension
C ខ្វះគ្រាប់ក្រហាម ឬ ស្លេកស្លាំង (Anemia/Anémie)
D Uremia / Urémie
69-ឥទ្ធិពលរបស់ អាំងស៊ុយលីន ទៅលើការដឹកនាំ គ្លុយកូស គឺ៖
A អាចបង្កឲ្យមានការដឹកនាំបញ្ច្រាសជម្រាល (gradient) កំហាប់
B ជំរុញការដឹកនាំចូលទៅក្នុង adipocytes
C ជំរុញការដឹកនាំឆ្លងកាត់អេពីតេល្យូមរបស់បំពង់តម្រងនោម
D ជំរុញការដឹកនាំចូលទៅក្មុងខួរក្បាល
70-តើសកម្មភាពរបស់ glucagon ខាងក្រោមនេះណាមួយត្រឹមត្រូវ?
A វាជំរុញការបំបែក glycogen នៅក្នុងសាច់ដុំ
B វាបង្អាក់ការបញ្ចេញ អាំងស៊ុយលីន
C វារំញោច gluconeogenesis / gluconéogénèse នៅក្នុងថ្លើម
D វារារាំង adenyl cyclase
71-ការចាក់អ័រម៉ូនទីរ៉ូអ៊ីត (thyroid hormone/hormone thyroide) ទៅលើមនុស្ស នឹង៖
A បន្ថយអត្រាប្រើប្រាស់អុកសីសែន
B បង្កើនការសំយោគប្រូតេអ៊ីនសាច់ដុំ
C បន្ថយតំរូវការពពួកវីតាមីន
D បង្កើនកំហាប់កូឡេស្តេរូលក្នុងប្លាស្មា
72-ឥទ្ធិពលនៃជំងឺ primary hyperaldosteronism / hyperaldosteronisme primaire (Conn’s syndrome / syndrome de Conn) រួមមាន៖
A Hypertension
B កម្រិតប៉ូតាស់ស្យូមក្នុងឈាមកើនឡើង
C មាឌវត្ថុរាវនៅក្រៅកោសិកាថយចុះ
D សមត្ថភាពធ្វើទឹកនោមខាប់របស់តម្រងនោមកើនឡើង
73-ការកាត់ក្រពេញលើតម្រងនោម Adrenalectomy/Adrénolectomie ធ្វើអោយកើតមាន:
A ការកើនឡើងជាតិស្ករក្នុងឈាម ដោយសារថយចុះប្រសិទ្ធិភាពរបស់ insuline
B ការកើនឡើងនៃការចល័ត និងការប្រើប្រាស់ជាលិកាខ្លាញ់
C ការបញ្ចេញជាតិទឹកតាមតម្រងនោមកើនឡើង និងការបាត់បង់សូដ្យូមតាមទឹកនោម
D ភាពធន់ទៅនឹងប្រឆាំងការឆ្លងរោគ និង shock កាន់តែប្រសើរឡើង
74-សកម្មភាពនៃ angiotensin II / Angiotensine II រួមមាន ៖
A ពង្រីកសរសៃអាកទែរតូចៗនៅជាយៗ (peripheral arteriole / atériole périphérique)
B ជំរុញការបញ្ចេញជាតិអំបិលតាមបំពង់តម្រងនោម
C បន្ថយការបញ្ចេញ aldosterone
D ធ្វើឲ្យមានការស្រេចទឹក
75-Islets of Langerhans / ilôt de Langerhans របស់លំពែង៖
A ត្រូវបានគេឃើញជាបឋមនៅក្បាលលំពែង
B មានចំនួន ៣០% នៃទម្ងន់លំពែងទាំងមូល
C មាន ៦ ប្រភេទកោសិកាក្រពេញ
D បញ្ចេញ insulin / insuline និង glucagon
76-Progesterone ៖
A ត្រូវបានបញ្ចេញដោយ corpus luteum / corps lutéal
B ការបញ្ចេញដោយសុក កើនឡើងនៅអាទិត្យទី ៦ នៃការមានផ្ទៃពោះ
C អត្រាក្នុងប្លាស្មា កើនឡើងពេលកំពុងមានរដូវ
D អត្រាក្នុងប្លាស្មា ស្ថេរបន្ទាប់ពីមាន implantation
77-ប្រសិទ្ធិភាពនៃការព្យាបាលដោយឱសថប្រឆាំងការរលាក (Anti-inflamatory / anti-inflamatoire) ត្រូវបានគេគិតថា បណ្តាលមកពី៖
A ភាពជ្រាបនៃភ្នាសសសៃឈាមតូចៗ (capillary/capilaire) កើនឡើង
B ការផលិត leukotrienes កើនឡើង
C ការបញ្ចេញ pyrogen / pyrogène ពី granulocyte កើនឡើង
D ការធ្វើភ្នាស lysosome របស់កោសិកាមានស្ថេរភាព
78-អ័រម៉ូនដែលមានរចនាសម្ព័ន្ឌជាប់ទាក់ទងខ្លាំងបំផុតទៅនឹង gastrin / gatrine គឺជា៖
A Secretin / Sécrétine
B Cholecystokinin / Cholécystokinine
C Motilin / Motiline
D Vosoactive intestinal polypeptide / polypeptide intestinal vasoactive
79-តើអ័រម៉ូនណាមួយដូចខាងក្រោមនេះ ដែលធ្វើឲ្យមានឥទ្ធិពលជីវសាស្ត្រ ដោយធ្វើឲ្យ receptor / récepteur នៅនឹងភ្នាសកោសិកាមានសកម្មភាព?
A Progesterone
B Estrogens / Estrogène
C Cortisol
D Epinephrine
80-អ័រម៉ូនដែលទទួលខុសត្រូវភ្ញោចការបញ្ចេញទឹកដោះ គឺ៖
A Oxytocin / Oxytocine
B Progesterone
C Estradiol
D Insulin / Insuline
81-មុខងារសំខាន់នៃ capillaries/capillaires គឺ ៖
A បញ្ជូនឈាមត្រឡប់ទៅបេះដូងវិញ
B បង្កើតភាពស៊ាំ
C ដឹកនាំឈាមសម្បូរអុកស៊ីសែន
D ការផ្លាស់ប្តូរឧស្ម័ន
82-ឈ្មោះសារធាតុដែលត្រូវបានផ្លាស់ប្តូរឆ្លងកាត់តាមរយៈជញ្ជាំង នៃ capillaries/capillaires បានគឺ ៖
A ទឹករងៃ
B កាបូនឌីអុកស៊ីត
C ជាតិទឹក
D អរម៉ូន
83-ជញ្ជាំង capillary/capillaire ត្រូវបានបង្កើតឡើងពីកោសិកា ៖
A Nerve cells/Cellules nerveuses
B Muscle cells/Cellules musculaires
C Endothelial cells/Cellules endothéliales
D Epithelial cells/Cellules épithéliales
84-សរសៃឈាម capillaries/capillaires មានទំហំ ៖
A 15-20 µm
B 8-10 µm
C 25-30 µm
D 5-10 µm
85-លើកលែងសរសៃឈាមវ៉ែនសួត (Pulmonary vein/Veines pulmonaires) ប្រភេទនៃឈាមក្នុងសរសៃឈាម វ៉ែនទាំងអស់នោះ គឺ ជាប្រភេទឈាម ៖
A Oxyhaemoglobin/Oxyhémoglobine
B Deoxygenated/Désoxygéné
C Red blood cells/Globules rouges
D Oxygenated/Oxygéné
86-តើសរសៃឈាមវ៉ែនណាមួយដែលដឹកនាំឈាមសំបូរដោយអុកស៊ីសែន ៖
A Superior Vena Cava/Veine cave supérieure
B Portal Vene/Veine porte
C Pulmonary vein/Veine pulmonaire
D Inferior Vena Cava/Veine cave inférieure
87-ប្រព័ន្ធសរសៃប្រសាទ គឺជាមជ្ឈមណ្ឌលនៃសកម្មភាពផ្លូវចិត្ត (the center of all mental activity/Centre de toutes les activités centrales) លើកលែងតែ ៖
A ការគិត (thinking/pensée)
B ការរៀន (learning/apprentissage)
C ការរំលាយអាហារ digesting/digestion)
D ការចងចាំ (memory/mémoire)
88-ដូចប្រព័ន្ធផ្សេងទៀតនៅក្នុងរាងកាយ,ប្រព័ន្ធសរសៃប្រសាទត្រូវបាន ផ្សំឡើងពីសរីរាង្គសំខាន់ៗ គឺ ៖ ខួរក្បាល,ខួរឆ្អឹងខ្នង, សសៃប្រសាទ និង ៖
A Ganglia/ganglion
B Axon/Axone
C Neurons/Neurones
D Bone/Os
89-ខួរក្បាលនិងខួរឆ្អឹងខ្នងគឺជាសរីរាង្គនៃ ៖
A ប្រព័ន្ធសរសៃប្រសាទស្វយ័ត (Autonomic nervous system /System nerveux autonome)
B ប្រព័ន្ធសរសៃប្រសាទកណ្តាល Central nervous system /System nerveux central )
C ខួរឆ្អឹងខ្នង (Cerebrospinal fluid/Liquide cérébrospinal)
D ប្រព័ន្ធសរសៃប្រសាទជាយ (Peripheral nervous system /Système nerveux périphérique)
90-ស្រទាប់នៃស្រោមខួរក្បាលនិងខួរឆ្អឹងខ្នង មានចំនួន ៖
A មួយស្រទាប់
B ពីរស្រទាប់
C បីស្រទាប់
D បួនស្រទាប់
91-មួយណាជាផ្នែកសំខាន់ក្នុងចំណោមផ្នែកសំខាន់ជាមូលដ្ឋានទាំង បីនៃណឺរ៉ូន (neuron/neurone)៖
A Axon/Axone
B Myelin/Myéline
C Pons
D Bone/Os
92-មុខងារមួយនៃប្រព័ន្ធទឹករងៃ (lymphatic system/Système lymphatique) ធ្វើដើម្បីបញ្ជូន ជាតិទឹកដែលលើសត្រឡប់ទៅឈាមវីញគឺ ៖
A Clear/clair
B Interstitial/interstitiel
C red-colored/colorée en rouge
D Thoracic/thoracique
93-Thymus មានទំហំធំនៅក្នុងវ័យ ៖
A ជំទង់ ( teen/adolescent )
B ទារក (infant/enfant)
C ចាស់ (adult/adulte)
D គ្រប់ការ (puberty/puberté)
94-Thymus មានទំហំរួមតូចវិញបន្ទាប់ពីវ័យ ៖
A ជំទង់ ( teen/adolescent )
B ទារក (infant/enfant)
C ចាស់ (adult/adulte)
D គ្រប់ការ (puberty/puberté)
95-តើណាមួយដែលត្រូវបានកោសិកានៃរាងកាយស្រូបយកនិងប្រើប្រាស់ ពីអាហារដែលបានពីដំណើរការរំលាយ អាហារ ?
A ខ្លាញ់
B អង់ស៊ីម
C ម៉ូលេគុល
D វត្ថុរាវ
96-ផ្លូវរំលាយអាហាររួមមាន ៖ មាត់, បំពង់អាហារ, ក្រពះ, ពោះវៀនតូច, ពោះវៀនធំ និង
A pharynx
B larynx
C pancreas
D Liver/foie
97-ចលនាដែលជំរុញភាគល្អិតម្ហូបអាហារអោយទៅមុខជាលំដាប់តាម រយៈបំពង់រំលាយអាហារត្រូវបានគេហៅថា ៖
A Peristalsis/Peristaltisme
B Rhythm/Rythme
C Mastication
D Hydrolysis/Hydrolyse
98-ជញ្ជាំងនៃបំពង់រំលាយអាហារ (digestive tract )មាន ៤ ស្រទាប់ គឺmucosa, submucosa, muscular layerនិង
A lumen
B lamina propria
C serous layer or serosa/Couche séreuse
D muscularis mucosa/Mucus musculaire
99-មុខងាររបស់ឆ្អឹងរួមមាន៖បញ្ចូលការគាំទ្រ,ការការពារ,ចលនា,ការផ្ទុករ៉ែនិង៖
A ការស្រូបបឺតជាតិទឹក
B ការបង្កើតកោសិកាឈាម
C ការកំចាត់ជាតិពុល
D ការបង្កើតភាពស៊ាំរបស់រាងកាយ
100-ជាលិកាឆ្អឹងមាន ២ ប្រភេទគី Compact និង .
A Yellow marrow/moelle jaune
B Spongy (Cancellous) Bone/Os spongieux
C Periosteum/Perioste
D Osseous tissue/Tisssu osseux
101-ឆ្ឆឹងចាប់ផ្តើមថយចុះនូវការលូតលាស់នៅអំឡុងអាយុប្រមាណជា ៖
A ១៥ ឆ្នាំ
B ៩ ឆ្នាំ
C ២០ ឆ្នាំ
D ២៨ ឆ្នាំ
102-ឆ្អឹងវែងជាឆ្អឹងដែលមានរូបរាងសម្គាល់រាងវែងកណ្តាលហៅថា Diaphysis /Diaphyse និងមានត្រម៉ោងរីកធំនៅចុងសងខាងហៅថា៖
A Lunate
B Carpals
C Epiphysis/Epiphyse
D Spongy bone/Os spongieux
103-គ្រោងឆ្អឹងរបស់មនុស្សពេញវ័យជាធម្មតាមានឆ្អឹងចំនួន៖
A ១៩០
B ២២០
C ១៨៥
D ២០៦
104-សន្លាក់ឆ្អឹងមាន ៖
A ៥ ប្រភេទ
B ៣ ប្រភេទ
C ២ ប្រភេទ
D ៤ប្រភេទ
105-ដំណើរការជំរុញឈាមក្នុងសរសៃឈាមវ៉ែនចូលទៅក្នុងបេះដូងវិញ ប្រព្រឹត្តទៅបានដោយមានការចូលរួមចំណែកពី ៖ ប្រើះក្នុងសរសៃឈាមវ៉ែន(Pocket Valves ) ,សាច់ដុំរលីងដែលមាននៅតាមជញ្ជាំងសរសៃឈាមវ៉ែន(Smooth Muscle ),ចលនាដកដង្ហើម ( Respiratory Pump ), កម្លាំងស្រូបទាញរបស់សរសៃឈាមវ៉ែនផ្នែកខាងលើ (Gravity ) និង
A កំលាំងច្របាច់របស់បេះដូង
B ចលនារបស់សាច់ដុំឆ្អឹង
C ការសម្រាកស្ងៀម
D ការរំលាយអាហារ
106-មុខងាររបស់ឈាមមានដឹកជញ្ជូនសារធាតុផ្សេងៗ, រក្សាលំនឹងក្នុងរាងកាយ បង្កើតកំណកឈាម, និង
A រក្សាចង្វាក់បេះដូងបានស្មើ
B ការពាររោគ
C រំលាយខ្លាញ់
D បំបែកជាតិស្ករ
107-បរិមាណប្លាស្មាក្នុងឈាមសរុបមានប្រមាណជា ៖
A ៣០.០០%
B ៤០.០០%
C ៦០.០០%
D ៨០.០០%
108-Haemoglobin/Hemoglobine មានអាចជួយអោយឈាមមានលក្ខណៈជា ៖
A Deoxygenated/Désoxygéné
B Oxygenated/Oxygéné
C Acidosis/Acidose
D Leukophilia/Leucophilie
109-សួតទាំង ២ របស់មនុស្សមានក្លែប ( lobes ) ច្រើនដែលក្នុងនោះជាទូទៅ សួតខាង ស្តាំមានក្លែបសរុបចំនួន ៖
A ២ ក្លែប
B ៣ ក្លែប
C ៤ ក្លែប
D ៥ ក្លែប
110-នៅក្នុងលក្ខខណ្ឌធម្មតាមនុស្សពេញវ័យមានចង្វាក់ដង្ហើមក្នុង ១ នាទីចំនួន ៖
A ៨ ទៅ ១០ ដង
B ១២ ទៅ ១៥ ដង
C ២០ ទៅ ២៥ ដង
D ៣០ ទៅ ៣៥ ដង
111-ផ្នែកផ្លូវដង្ហើមខាងក្រោម (Parts of the lower Respiratory Tract/Parties de la voie respiratoire basse) រួមមាន ៖Trachea/Trachee, Bronchi/Bronche, Bronchioles, Alveoli/Alvéoles, និង
A Larynx
B Diaphragm/Diaphragme
C Pharynx
D Epiglottis/Epiglotte
112-ផ្នែកផ្លូវដង្ហើមខាងលើ (Parts of the Upper Respiratory Tract/Parties de la voie respiratoire haute) រួមមាន ៖ Mouth/Bouche, Pharynx ,Larynxនិង
A nose & nasal cavity/Nez et cavité nasale,
B Sinus
C Esophagus/Oesophage
D Epiglottis/Epiglotte
113-តម្រងនោម (Kidneys/reins) ទំាង២ស្ថិតនៅចន្លោះ ៖
A ឆ្អឹងកងខ្នងទ្រូងទី ៧ និងឆ្អឹងកងខ្នងចង្កេះទី ១
B ឆ្អឹងកងខ្នងទ្រូងទី ៩និងឆ្អឹងកងខ្នងចង្កេះទី ២
C ឆ្អឹងកងខ្នងទ្រូងទី ១០និងឆ្អឹងកងខ្នងចង្កេះទី ២
D ឆ្អឹងកងខ្នងទ្រូងទី ១២ និងឆ្អឹងកងខ្នងចង្កេះទី ៣
114-ប្លោកទឹកនោម មនុស្សពេញវ័យក្នុងស្ថានភាពមិនមានការចាល់ទឹកនោម អាចផ្ទុកទឹកនោមបានចំណុះពី៖
A ៣០០ ទៅ៥០០ មល
B ៤០០ ទៅ ៦០០ មល
C ៥០០ ទៅ៧០០ មល
D ៦០០ ទៅ៨០០ មល
115-ក្នុងលក្ខខណ្ឌធម្មតា សារជាតិ (Urinary substance/Substance urinaire) ដែលត្រូវបានបញ្ចេញតាមទឹកនោមមាន ៖
A ជាតិស្ករ
B ជាតិពណ៌កើតពីមេតាបូលីសរបស់ថ្លើម និងប្រម៉ាត់
C ជាតិសាច់
D គ្រាប់ឈាមក្រហម
116-ពងស្វាស ( Testes/Testicules) មាននាទី ៖
A ផលិតទឹកកាម
B ផលិតគ្រាប់ឈាមស
C ផលិតមេជីវិតឈ្មោល (sperm/sperme )និងអ័រម៉ូនផ្លូវភេទបុរស
D ផលិតឋាមពល
117-ក្នុងស្ថានភាពធម្មតា មួយមីលីលីត្ររបស់ទឹកកាមមនុស្សប្រុសមានមេជីវិត ឈ្មោល(sperm/sperme) សរុបចំនួន ៖
A ១ លាន ទៅ ៣ លានមេជីវិតឈ្មោល
B ១៥ លាន ទៅ ៥០ លានមេជីវិតឈ្មោល
C ២០ លាន ទៅ ៦០ លានមេជីវិតឈ្មោល
D ៥០ លាន ទៅ ១៥០ លានមេជីវិតឈ្មោល
118-Ovaries/Ovaire មាននាទី បញ្ចេញ hormone ភេទស្ត្រី ( Estrogen /Oestrogène, Progesterone ) និង .
A បញ្ចេញទឹករំអឹល
B អភិវឌ្ឍន៏ gonads/gonades
C កន្លែងកោសិកាបង្កកំណើត
D រក្សាគត៌
119-ការបញ្ចេញពងអូវុលកើតមានជាធម្មតានៅក្នុងអំឡុង ៖
A ថ្ងៃទី ១៣ នៃវដ្តរដូវរបស់ស្រ្តី
B ថ្ងៃទី ១០ នៃវដ្តរដូវរបស់ស្រ្តី
C ថ្ងៃទី ១៤ នៃវដ្តរដូវរបស់ស្រ្តី
D ថ្ងៃទី ២៨ នៃវដ្តរដូវរបស់ស្រ្តី
120-ជាធម្មតាពងអូវុល មានជីវិតនៅក្នុងដៃស្បូន១ ភាគ ៣ ផ្នែកខាងក្រៅដើម្បី រង់ចាំការបង្កកំណើតក្នុងអំឡុងពេល
A ៨ ទៅ ១២ ម៉ោង
B ២៤ ទៅ ៤៨ ម៉ោង
C ៣ ទៅ ៥ ថ្ងៃ
D ៤ ទៅ ៥ ថ្ងៃ
121-ស្រទាប់ស្បូន ដែលមានការពាក់ពន្ធ័ដល់ការខូចខាតទៅជាឈាមរដូវ គឺ ៖
A ស្រទាប់ Endocardium/endocarde
B ស្រទាប់ Myometrium/myomètre
C ស្រទាប់ Endometrium/endomètre
D ស្រទាប់ Perimetrium/périmètre
122-ទ្វារមាស មាននាទីសម្រាប់ ឲ្យឈាមរដូវហូរចេញមកខាងក្រៅបាន, រួមភេទ ,ឱ្យទារកចេញមកខាងក្រៅបាន និងសម្រាប់ ៖
A រក្សាគត៌
B បញ្ចេញមកខាងក្រៅនូវរាល់សារធាតុផេ្សងៗ
C បញ្ចេញទឹកនោម
D ផលិតកោសិកាភេទស្រ្តី ឬ ពង
123-មុខងាររបស់សាច់ដុំគឺ ភាពកន្ត្រាក់ (contractibility/contractibilité), បង្កើត ចលនា(for movement/pour mouvement), ចូលរួមរក្សាលំនឹងរាងកាយ ( body stability/stabilité corporelle)និង ៖
A បង្កើតភាពស៊ាំ
B បង្កើតកំដៅរាងកាយ
C បង្កើតទឹករងៃ
D បង្កើតគ្រាប់ឈាម
124-សាច់ដុំជាប់ឆ្អឹង មានលក្ខណៈ ៖
A ធ្វើសកម្មភាពបែបឆន្ទៈ (voluntary muscles/muscles volontaires)
B ស្ថិតនៅតាមជញ្ជាំងខាងក្នុងនៃសរីរៈ
C ធ្វើសកម្មភាពបែបអឆន្ទៈ (Involuntary muscles/muscles involontaires )
D រលោង ( smooth/lisse )
125-ក្នុងចំណោមជាលិកាខាងក្រោមមានជាលិកា មួយ ដែលមិនមានចំណែក ក្នុងការបង្កើតសាច់ដុំឆ្អឹងគឺ ៖
A connective tissue/tissue conjonctive, (ជាលិកាតភ្ជាប់ )
B nerve tissue/Tissu nerveux (ជាលិកាសរសៃប្រសាទ )
C blood or vascular tissue/sang et tissu vaculaire (ជាលិកាសរសៃឈាម )
D Epithelial tissues/Tissus épithéliales (ជាលិកាគ្របដណ្តប់)
126-សាច់ដុំរលោងមាននៅតាមជញ្ជាំងខាងក្នុងសរីរៈ ខាងក្រោមលើកលែងតែ ៖
A ក្រពះ
B បំពង់អាហារ
C ទងសួត
D ស្រោមសួត
127-សាច់ដុំបេះដូងមានសមត្ថភាពធន់ទៅនឹងការអស់កំលាំងដោយសារ កត្តាខាងក្រោម លើកលែងតែ ៖
A មានបរិមាណ mitochondria/mitochondries ច្រើនដែលវាមានផ្ទុក អង់ហ្សីម និង ប្រូតេអ៊ីនអាចជួយដល់ដំណើរការបង្កើតឋាមពលពី ស្ករ និងខ្លាញ់ពីក្នុងអាហារ។
B មានអេម៉ូក្លូប៊ីនច្រើន ងាយក្នុងការដឹកជញ្ជូនអុកស៊ីហែ្សន។
C មានការបញ្ជាដោយផ្ទាល់ពីប្រព័ន្ធប្រសាទកណ្តាល
D មានការផ្គត់ផ្គង់ឈាមដ៏ល្អ
128-ការដាក់ឈ្មោះឲ្យសាច់ដុំត្រូវបានដោយផ្អែកលើទំហំ, រូបរាង, ទិសដៅសរសៃសាច់ដុំ, កន្លែងតាំងនៅរបស់សាច់ដុំ, ចំនួនខ្នែងសាច់ដុំដែលបែងចែក, ប្រភពដែលសាច់ដុំតភ្ជាប់ និង ៖
A មុខងាររបស់សាច់ដុំ
B ពណ៌សម្បុររបស់សាច់ដុំ
C សកម្មភាពសាច់ដុំ
D ប្រវែងរបស់សាច់ដុំ
129-សាច់ដុំកន្ត្រាក់ទៅបានដោយសារតែមានការចូលរួមពីកត្តា ខាងក្រោមលើកលែងតែ ៖
A មានរំញោចពីសរសៃប្រសាទរំញោច
B មានការចូលរួមធ្វើសកម្មភាពពីប្រសាទចលករ (motor neuron /neurone moteur)
C មានសរសៃពួរ ( tendon )
D មាន ATP (Adenosine triphosphate)
{"name":"Physiologie ( OSCE )", "url":"https://www.quiz-maker.com/QPREVIEW","txt":"គោលិកាគ្រាប់ឈាមក្រហមនឹងរីកប៉ោងខ្លាំងបំផុត នៅពេលគេដាក់វាទៅក្នុង សូលុយស្សុងមួយដែលមាន៖, ប្រសិនបើកំហាប់អ៊ីយ៉ុង K+ ខាងក្រៅកោសិកាកើនឡើងពី 4 meq\/L ទៅ 10 meq\/L :, ការបំបាត់សកម្មភាពរបស់ Na-K pump \/ pompe Na-K នឹងបង្កអោយមាន៖","img":"https://www.quiz-maker.com/3012/images/ogquiz.png"}
More Quizzes
Para termos certeza que o método irá funcionar para você, responda essas 2 perguntas:
320
Ice Lore
24120
Seberapa Tahu Kamu #TentangADHD ?
520
101500
Epic seven skystone hack ios android
100
SAMANTHAS BIRTHDAY!!!!
1160
The Ultimate Quirky Quiz
10518
Test Quiz
210
3rd Quarterly Test in Filipino-Part 1
15812
Boost Me Up
11611
Nizar
520
Movember Awareness Quiz
15845