part A
1 កុមារម្នាក់អាចដើរបានល្អដោយតោងគ្រឿងសង្ហារឹម ប៉ុន្តែ ញរ័បន្តិចបន្តួចនៅពេលដើរតែម្នាក់ឯង។ នាង ប្រើដង្កៀបដើម្បីចាប់វត្ថុរឹងមួយដុំ ហើយនាងអាចបោះគូបមួយចូលទៅក្នុងពែងមួយបន្ទាប់ពីវា ត្រូវបានបង្ហាញទៅនាង។ នាងបានព្យាយាមសង់គូបពីរដោយភាពជោគជ័យ។តើនាងស្ថិតនៅក្នុងអាយុណា ?
E ១ឆ្នាំ
B ៤ខែ
C ៦ខែ
D ៩ខែ
A ២ខែ
2 កុមារ អាយុ១ឆ្នាំម្នាក់ មានសុខភាពល្អ ប៉ុន្តែ ឪពុកម្តាយមានការបារម្ភអំពីការផ្តល់ថ្នាំបង្ការដល់កុមារ ។ ក្នុងចំលើយខាងក្រោម តើចំលើយមួយណាដែលជាការហាមឃាត់ក្នុងការចាក់ថ្នាំបង្ការ DTaP លើកទីបួន ( diphtheria និងtetanus toxoid និង pertussis acellular) ?
A "កុមារកំពុងប្រើថ្នាំ amoxicillin សំរាប់ព្យាបាល រលាកត្រចៀកកណ្ដាល ខ / ប្រវត្តិគ្រួសារធ្លាប់មានប្រតិកម្មជាមួយ ថ្នាំបង្ការ DTaP គ/ ធ្លាប់មានប្រវត្តិ spasms infantile ឃ/ កុមារកំពុងក្ដៅខ្លួនខ្លាំង 39 អង្សារសេ (102.2 ° F) ង/ ធ្លាប់ ប្រកាច់រយៈពេលយូរ បន្ទាប់ពីទទួលថ្នាំបង្ការ DTaP លើកចុងក្រោយ ៦ ថ្ងៃ "
B ប្រវត្តិគ្រួសារធ្លាប់មានប្រតិកម្មជាមួយ ថ្នាំបង្ការ DTaP
C ធ្លាប់មានប្រវត្តិ spasms infantile
D កុមារកំពុងក្ដៅខ្លួនខ្លាំង 39 អង្សារសេ (102.2 ° F)
E ធ្លាប់ ប្រកាច់រយៈពេលយូរ បន្ទាប់ពីទទួលថ្នាំបង្ការ DTaP លើកចុងក្រោយ ៦ ថ្ងៃ
3 កុមារអាយុ ៨ ខែ បានមកដល់ផ្នែកសង្គ្រោះបន្ទាន់ ដែលមានប្រវត្តិរាគរូសនិងអត់បៅ ២ថ្ងៃហើយ។ ការ ពិនិត្យយ៉ាងរហ័ស បង្ហាញថា កុមារមានភាពល្ហិតល្ហៃ ចង្វាក់បេះដូង180 ក្នុងមួយនាទី ចង្វាក់ដង្ហើម 30ក្នុងមួយនាទី និង សម្ពាធឈាមទាបសម្រាប់អាយុកុមារ ។ កុមារមាន ស្បែកយារ , capillary refill time ៥ វិនាទី និងត្រជាក់ចុងដៃចុងជើង។ ក្នុងចំលើយខាងក្រោម តើសូលុយស្យុងមួយណា ដែលសមស្របបំផុតសំរាប់ព្យាបាលជំងឺរបស់កុមារនេះ ?
A Dextrose 5% in 1/4 normal saline (D5 1/4 NS)
B Dextrose 5% 1/2 in normal saline (D5 1/2 NS)
C Normal saline
D Whole blood
E Dextrose ១០% in water (D10W)
4 "កុមារ អាយុ ២០ ខែម្នាក់ ត្រូវបាននាំមកផ្នែកសង្រ្គោះបន្ទាន់ដោយសារ ក្តៅខ្លួន និងរញ៉ាំរញ៉ូវ និង មិនព្រមកំរើកជើងខាងស្ដាំ។ ការពិនិត្យរាងកាយ បង្ហាញថា ជង្គង់ស្តាំហើម ប៉ោង ហើយឈឺ ដែលប្រឆាំងនឹងចលនាអកម្ម ។ ក្នុងចំលើយខាងក្រោម តើចំលើយមួយណា ដែលត្រឹមត្រូវក្នុងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺនេះ ? "
A ការពិនិត្យទឹកសន្លាក់
B ការថតជង្គង់
C Erythrocyte sedimentation rate (ESR)
D CBC and differential
E Blood culture
5 ក្មេងប្រុសម្នាក់អាយុ ៥ ឆ្នាំ ត្រូវបាននាំចូលទៅផ្នែកសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីត្រួវបាន កូនឆ្កែ ដែលបានចាក់ថ្នាំបង្ការគ្រប់គ្រាន់ របស់អ្នកជិតខាង ខាំ ខណៈពេលដែលកុមារនោះ ប៉ុនប៉ងស្លៀកពាក់ អោយឆ្កែ ដូចជាsuperhero មួយ។ កុមារនេះ (បានទទួលថ្នាំបង្ការត្រឹមត្រូវហើយ ) មានដាច់រហែកសាច់ តិចតួច នៅដើមដៃខាងស្ដាំ តែរបួសឈប់ហូរឈាមហើយ ។ ការពិនិត្យប្រពន្ធ័សាច់ដុំ និងប្រពន្ធ័ប្រសាទ គឺធម្មតាទាំងស្រុង ហើយ ជាតិទឹកក្នុងខ្លួនក៏មិនបានបាត់បង់ដែរ ។ តើការព្យាបាលគួរមានអ្វីខ្លះ ក្នុងចំណោមឃ្លាខាងក្រោមនេះ ?
A បង្ហូរទឹកលាងសំអាត និងប្រើថ្នាំផ្សះសំរាប់ការពារ
B រំលឹកចាក់ថ្នាំបង្ការជំងឺតេតាណូស និងប្រើ tetanus toxoid នៅមុខរបួស
C លាងសំអាតរបួសដោយប្រុងប្រយ័ត្ន (Copious irrigation)
D ចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតលើកដំបូង ដល់កុមារ
E សំលាប់ឆ្កែ ហើយធ្វើការពិនិត្យជាលិកាខួរក្បាល ដើម្បីរកមេរោគឆ្កែឆ្កួត
6 "នេះជាផ្នែកមួយនៃ ការណែនាំទុកជាមុនរបស់អ្នក ចំពោះប្ដីប្រពន្ធដែលទើបនឹងក្លាយជាឪពុកម្ដាយគេថ្មីៗ អំពីទារកដែលមានសុខភាពល្អអ្នកផ្ដល់ យោបល់ទៅលើស្ថានភាពគេងរបស់ទារក តើឃ្លាខាងក្រោមណាមួយដែលត្រឹមត្រូវ ? "
A ដេកផ្ងា
B ដេកផ្កាប់មុខ
C seated position
D Trendelenburg position
E ដេកអង្រឹង
7 "កុមារម្នាក់អាយុ១៤ ឆ្នាំ មានអាការៈ ឈឺក្បាល សម្ពាធឈាមខ្ពស់ ហើម និងនោមតិចព៌ណក្រហម ។ ចូរផ្គូរផ្គងលក្ខខណ្ឌគ្លីនិកខាងលើ ជាមួយនឹងមូលហេតុដែលសមរម្យជាងគេ ? "
A Glomerulonephritis
B ភាពស្លេកស្លាំងធ្ងន់ធ្ងរ
C គាំងបេះដូង
D Ventricular septal defect (VSD)
E Arteriovenous malformation
8 "ម្តាយម្នាក់ បានទូរស័ព្ទមកអ្នក យ៉ាងតក់ក្រហល់ ពីព្រោះនាងត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន ជំងឺអុតស្វាយ ។ នាងបានសំរាលកូនមួយរយៈពេល ៧ ថ្ងៃហើយដែលជាទារកគ្រប់ខែមានការបៅការបត់ជើងធំនិងបត់ជើងតួច ធម្មតា ។ ទារកនេះ អត់មានក្ដៅខ្លួនទេហើយហាក់ដូចជាមានសុខភាពល្អ ។ ក្នុងឃ្លាខាងក្រោម តើឃ្លាមួយណាដែលជា ការព្យាបាល ដ៏ត្រឹមត្រូវបំផុត ? "
A ដាក់ទារកដាច់ដោយឡែកពីម្តាយ
B ដាក់ទារកអាយសំរាកនៅមន្ទីរពេទ្យ ក្នុងអគារដាច់ដោយឡែក
C ប្រើ Acyclovir ចំពោះទារក
D ប្រើ varicella – zoster immunoglobulin ចំពោះទារក
E ផ្ដល់ដំបូន្មានដល់ម្ដាយអោយបន្តការថែទាំទារកអោយបានទៀងទាត់
9 "នៅសប្ដាហ៍ទី ៤៣ នៃគភ៌ ទារកមួយដែលតូច វែង ត្រូវបានសំរាលចេញមក ។ ទារកនេះមានអាការៈ គាំងដង្ហើម ទន់ ស្លេកស្លាំង និងគ្របដណ្តប់ដោយទឹកភ្លោះដែលមានពណ៌ដូចស៊ុបសណ្ដែក ។ ក្នុងឃ្លាខាងក្រោម តើឃ្លាមួយ ណាដែលជាដំណាក់កាលមុនគេហើយល្អបំផុត ក្នុងការសង្រ្គោះទារក នៅក្នុងបន្ទប់សំរាល ? "
A Intubation និង suction នៃ trachea ; ការផ្តល់អុកស៊ីសែន
B Artificial ventilation with bag mask
C Chest compressions
D Administration of 100% oxygen by mask
E Catheterization of the umbilical vein
10 "ម្តាយរបស់ទារកម្នាក់ដែលមានអាយុ ២ សប្តាហ៍ បានប្រាប់ថា ចាប់តាំងពីពេលកើតមក កូនគាត់ គេងច្រើន គាត់ត្រូវតែដាស់នាងជារៀងរាល់ ៤ ម៉ោងម្ដងដើម្បីបំបៅ ហើយនាងបៅទឹកដោះគោបានតែ ៣០ម.ល នៅពេលដែលបៅម្ដងៗ ។ នាងកត់សំគាល់ថា កូនរបស់នាងមានលាមករឹង ។ តាមកាពិនិត្យរបស់អ្នក បង្ហាញថា ទារកមានទំងន់ និង ប្រវែងធម្មតា ប៉ុន្តែ មានក្បាលធំ ។ ចង្វាក់បេះដូង គឺ ៧៥ ដងក្នុង១នាទី និង សីតុណ្ហភាព ៣៥0C ។ ទារកនៅមានលឿង ។ អ្នកកត់សំគាល់ថា បង្ហើយខាងមុខ និង ខាងក្រោយ រីកធំ ពោះប៉ោង និងមាន hernia umbilical ។ ឃ្លាខាងក្រោមណាមួយដែលបញ្ជាក់ពីរោគវិនិច្ឆ័យខាងលើ? "
A Congenital hypothyroidism
B Congenital megacolon ( Hirschsprung disease )
C Sepsis
D Infantile botulism
E Normal development
11 "ការពិនិត្យ Echographie តាមដានផ្ទៃពោះមុនកំណើត បានបង្ហាញថា ទារកភេទប្រុសហើយមាន meningomyelocele ។ ម្តាយម្នាក់ដែលមានអាយុ ២៤ឆ្នាំ ហើយមានគក៌ជាលើកទី១ ត្រូវបានប្រាប់កូនរបស់គាត់នឹងត្រូវធ្វើការវះកាត់បន្ទាប់ពីសំរាលរួច ។ អ្នកផ្ដល់ដំបូន្មានដល់គាត់ អំពីមូលហេតុ នៃភាពមិនប្រក្រតីនេះ និង ការប្រឈមមុខចំពោះការមានគក៌លើកក្រោយទៀត ដែលអាចនឹងមានបញ្ហាដូចគ្នា ។ សូមជ្រើសរើសប្រយោគមួយខាងក្រោម ៖ "
A ជំងឺនេះជាជំងឺតំណពូជ តាមរបៀប autosomal recessive
B ការធ្វើរោគវិនិច្ឆយ័មុនកំណើត អាចធ្វើបានតាមរយៈ detection of very low levels of alphafetoprotein នៅក្នុងទឹកភ្លោះ
C ការមានគក៌លើកក្រោយៗ គឺមិនមានការប្រឈមនឹងហានិភ័យកើនឡើងទេ បើប្រៀបធៀបទៅនឹងចំនួនប្រជាជនទូទៅ
D ការបន្ថែម Folate ទៅលើចំណីអាហាររបស់ម្ដាយ អាចនាំអោយមានការថយចុះនូវការកើតមានឡើងនៃបញ្ហានេះ
E គ្មានកត្តាបរិស្ថាន រឺក៏ កត្តាសង្គមទេ ដែលបង្ហាញថាមានឥទ្ធិពលទៅលើការកើតមានឡើងនៃជំងឺនេះ
12 "រោគសញ្ញានៃជំងឺរលាកស្រោមខួរក្បាលចំពោះកុមារ អាចខុសពីមនុស្សពេញវ័យ ។ សញ្ញាមួយក្នុងចំនោមសញ្ញាខាងក្រោម នៃជំងឺរលាកស្រោមខួរក្បាលដែលមានសារៈសំខាន់ចំពោះអ្នកជំងឺពេញវ័យជាងចំពោះទារកដែលមានអាយុ ៤ ខែ ? "
A Lethargy
B Jaundice
C ការក្អួត
D សញ្ញា Brudzinski
E Hypothermia
13 "អ្នកត្រូវបានគេហៅមកដើម្បីសំរាលកូនអោយស្រ្តីម្នាក់ដែលមិនមានការតាមដានសុខភាពមុនសំរាលទេ ។ នាង កំពុងតែឈឺពោះ ប៉ុន្តែ គ្មានប្រវត្តិនៃការបែកទឹកភ្លោះទេ។ ការពិនិត្យនៅ ផ្នែកសង្គ្រោះបន្ទាន់បានបង្ហាញថាទឹកភ្លោះមានបរិមាណតិចតួច ។ ពេលដែលអ្នកទទួលទារកទៅបន្ទប់ថែទាំទារក តើអ្នកគួរតែវាយតំលៃដោយប្រុងប្រយត្ន័ចំពោះទារកនៅរោគវិច្ឆ័យមួយណា ? "
A Anencephaly
B Trisomy 18
C Renal agenesis
D Duodenal atresia
E Tracheo fistulaesophageal
14 "ឈាមដែលបានបូមរួច របស់ទារក គ្រប់ខែមានអាយុ៣ថ្ងៃម្នាក់ត្រូវបានផ្ញើសម្រាប់ពិនិត្យរកជំងឺដែលធ្ងន់ធ្ងរ ហើយអាចមានផលវិបាកជាអចិន្រ្តៃយ៍ បើសិនជាមិនបានព្យាបាលអោយទាន់ពេលវេលា និង សមរម្យទេនោះ។ ចូរជ្រើសរើសការព្យាបាលមួយដ៏សមស្របបំផុត នៅក្នុង Hypothyroidism "
A Special infant formula
B ការព្យាបាលដោយអ័រម៉ូន
C ការព្យាបាលដោយវីតាមីន
D ប្រើថ្នាំផ្សះ ដើម្បីការពារ
E ពន្លឺព្រះអាទិត្យ
15 "ក្មេងប្រុសម្នាក់អាយុ ១០ឆ្នាំ ជាអ្នកបោះបាល់ពូកែក្នុងក្រុមបាល់បោះមួយបានឈឺកប្រហែល ២អាទិត្យហើយ ប៉ុន្តែ មិនបានប្រាប់នរណាទេ ពីព្រោះ គេខ្លាចខកការប្រកួត។ ចាប់តាំងពីមានកុមារជាច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសន្លាក់នៅក្នុងតំបន់ត្រូវបានគេធ្វើរោគវិច្ឆ័យថាមានជំងឺរលាកសន្លាក់ ម្តាយរបស់កុមារនោះក៏មានការបារម្ភថាគេក៏អាចមានបញ្ហាដូចគ្នាដែរ។ អ្នកប្រាប់ម្តាយកុមារនោះថាមានសញ្ញាជាច្រើនដែលអាចជួបប្រទះដើម្បីធ្វើរោគវិនិច្ឆ័យ ។ ប៉ុន្តែសញ្ញាមួយក្នុងចំណោមសញ្ញាដូចខាងក្រោមនេះ ? "
A Carditis
B Arthralgia
C Erythema marginatum
D Chorea
E Subcutaneous nodules
16 "កុមារម្នាក់អាយុ ១៨ខែ ដែលពីមុនមកមានសុខភាពល្អ ហើយរហ័សរហួន មានអាការៈ តឹងច្រមុះម្ខាងនិងហូរសំបោរធំក្លិនស្អុយ ។ ពិនិត្យកុមារ គឺ មិនមានអ្វីគួរអោយកត់សំគាល់ទេ ។ ក្នុងឃ្លាខាងក្រោម តើមួយណាដែលជារោគវិនិច្ឆ័យដ៏សមស្របបំផុត? "
A Foreign body
B Nasal polyps
C Frontal sinusitis
D Deviated septum
E Choanal atresia
17 "កុមារម្នាក់ដែលបានទទួលថ្នាំបង្ការត្រឹមត្រូវ មានអាយុ ២ ឆ្នាំ បានមកដល់បន្ទប់ សង្គ្រោះបន្ទាន់ ដោយមានអាការៈ គ្រុនក្តៅតិចតួច ក្អកខ្លាំងៗ និង ដកដង្ហើមលឺៗ រយៈពេលច្រើនថ្ងៃហើយ។ ពីរ បីម៉ោងមុននេះ គេមានក្ដៅខ្លួនខ្លាំង ៤០ អង្សារសេ(១០៤០F) និងមើលទៅ មានទឹកមុខ toxic។ គេមានសំ លេង stridor ទាំងដង្ហើមចេញនិងដង្ហើមចូល ។ ក្រុមគ្រួសារគេ ប្រាប់ថា មិនមានហូរទឹកមាត់ទេ ហើយ ពេលដែលគេផឹកទឹក ហាក់ដូចជាមិនមានការឈឺចាប់ដែរ ។ ការធ្វើពិនិត្យដោយlaryngoscopy ឃើញថា epiglottis ធម្មតា ។ តើការព្យាបាលមួយណាឃ្លាខាងក្រោមត្រឹមត្រូវ? "
A Intubation និង intravenous antibiotics
B ហឺត epinephrine និង ផឹក steroids
C steroids Inhaled
D Observation in a cool mist tent
E ផឹកថ្នាំផ្សះ និង តាមដាន
18 "ក្មេងស្រីម្នាក់អាយុ 10 ឆ្នាំ ផ្ដាសាយ14 ថ្ងៃហើយ។ 2 ថ្ងៃមុនមកជួបអ្នក នាង គ្រុនក្តៅ39° C ហូរសំបោរជាខ្ទុះ ឈឺមុខ និងក្អកពេលថ្ងៃ។ ការពិនិត្យច្រមុះបន្ទាប់ពីលាងច្រមុះរួចហើយ ឃើញថា មានខ្ទុះក្នុង middle meatus ។ ក្នុងឃ្លាខាងក្រោម តើមួយណាដែលជារោគវិនិច្ឆ័យដ៏សមស្របបំផុត? "
A Brain abscess
B Maxillary sinusitis
C Streptococcal throat infection
D Sphenoid sinusitis
E Middle ear infection
19 "អ្នកត្រូវបានភ្ញាក់ឡើងនៅពេលយប់ ដោយសារកូនប្រុស អាយុ 2 ឆ្នាំ ដែលមានអាការៈ ដកដង្ហើមលឺៗនៅពេលដង្ហើមចូល មានផតនៅតាមចន្លោះឆ្អឹងជំនី ស្លាបច្រមុះផឹតផត និងក្អក ខ្លាំងៗ ។កុមារនេះមានបញ្ហារលាកផ្លូវដង្ហើមផ្នែកខាងលើ តិចតួច 2 ថ្ងៃមកហើយ។ តើ ការព្យាបាលខាងក្រោមនេះមួយណា ដែលត្រូវធ្វើ ? "
A ប្រើ short acting bronchodilators និង a 5 day course of steroids
B Intubation និង antibiotics
C តាមដាន hypoxia និង ការខ្វះជាតិទឹក
D ហឺត epinephrine និង ប្រើ steroids មួយដូស
E Rigid bronchoscopy
20 "ក្មេងស្រីម្នាក់អាយុ ៨ ឆ្នាំ មានជំងឺហឺតកំរិតមធ្យមដែលគ្រប់គ្រងបានល្អ ។ ការព្យាបាលរបស់នាងរួមមាន ការប្រើ short acting β -agonists ម្តងម្កាល , ហិតស្រូប(Inhaled) steroids រាល់ថ្ងៃ និងleukotriene inhibitors ។ នាង មានដុំពណ៌សៗ នៅលើភ្នាស់សើមនៃមាត់ Buccal mucosa)។ ក្នុងចំណោមចម្លើយខាងក្រោមតើអ្នកណែនាំឱ្យយកមួយណា ? "
A ធ្វើតេស្ដមេរោគអេដស៍
B ធ្វើតេស្ដលើស្បែក រកមេរោគរបេង
C ការវាស់ serum immunoglobulins
D បញ្ឈប់ការប្រើប្រាស់ថ្នាំជំងឺហឺតទាំងអស់របស់នាង
E លាងសំអាតមាត់របស់នាង បន្ទាប់ពី ហឺតថ្នាំ
21 "អ្នកទើបតែបានផ្ដល់ ការចាក់នូវ pollen extract ដល់ក្មេងប្រុសម្នាក់អាយុ ១០ ឆ្នាំ ដែលជាវេជ្ជបញ្ជារបស់ allergist របស់គាត់ ។ អ្នកបន្ត ទៅពិនិត្យ អ្នកជំងឺបន្ទាប់ទៀត នៅពេលដែល ក្មេងប្រុសនោះ ចាប់ផ្តើម រអ៊ូរពី ការចង្អោរនិងអារម្មណ៍ប្លែកនៅក្នុងទ្រូងរបស់គេ។ អ្នកសំគាល់ឃើញថា មុខរបស់គេ ឡើងក្រហម និង មានសំលេងខ្សាវៗ ហើយ តឹង ។ ក្នុងឃ្លាខាងក្រោម តើមួយណាជាការព្យាបាលដែលជាអាទិភាពមុនគេ នៅក្នុង anaphylaxis ? "
A រៀបចំ សម្រាប់ endotracheal intubation
B ការចាក់ សាច់ដុំ នៃ diphenhydramine
C ផ្ដល់អុកស៊ីសែន
D ការចាក់ ក្រោមស្បែក នៃ 1:1000 epinephrine
E អោយ corticosteroids
22 "ទារកម្នាក់អាយុ១៨ ខែ ធ្លាប់មានសុខភាពល្អពីមុន ត្រូវបានដាក់ដាច់ដោយឡែកពីក្រុមគ្រួសាររបស់គាត់ ក្នុងបន្ទប់មួយ ។ ក្រុមគ្រួសារឃើញថា ចាប់ផ្ដើមក្អកភ្លាមៗ ដែលបាត់ទៅវិញក្នុងរយៈពេល២៣នាទី។ បន្ទាប់មកអ្នកជម្ងឺ មានសភាពដូចជាធម្មតាវិញ លើកលែង តែមានការកើនឡើងនៃការហូរទឹក មាត់ និង មិនព្រមញ៉ាំចំណីអាហារតាមមាត់ ។ ក្នុងឃ្លាខាងក្រោម តើមួយណាជាការពន្យល់ដែលត្រឹមត្រូវជាងគេក្នុងស្ថានភាពរបស់ទារកនេះ ? "
A gastroesophageal reflux ធ្ងន់ធ្ងរ
B Foreign body ក្នុងផ្លូវដង្ហើម
C Croup
D Epiglottitis
E Foreign body ក្នុងបំពង់អាហារ
23 ទារកមួយអាយុ ៦ សប្តាហ៍ មានអាការៈ ដកដង្ហើមញាប់ និង ក្អក។ តាមការពិនិត្យ អ្នក សំគាល់ឃើញថា ទារកនេះ គ្មានក្ដៅខ្លួនទេ ចង្វាក់ដង្ហើម ៦៥ ដងក្នុងមួយនាទី និងអុកស៊ីសែន៩៤ % ។ ការពិនិត្យរាងកាយ មាន rales និង rhonchi ។ តាមប្រវត្តិជំងឺ របស់ទារកនេះ គឺ ធ្លាប់ឈឺភ្នែកម្ខាងនៅអាយុ ៣ អាទិត្យ ដែលត្រូវបានព្យាបាលដោយថ្នាំ antibiotic ។ ក្នុងឃ្លាខាងក្រោម តើ ភ្នាក់ងារបង្ករោគ មួយណា ដែលអាចជាមូលហេតុនៅក្នុងជំងឺរបស់កុមារនេះ ?
A Neisseria gonorrhoeae
B Staphylococcus aureus
C Group B streptococcus
D Chlamydia trachomatis
E Herpesvirus
24 អ្នកជំងឺហឺតម្នាក់ ក្នុងចំណោម អ្នកជំងឺហឺតរបស់អ្នក មកពិនិត្យសុខភាព។ ម្តាយ ប្រាប់ថា កុមារហាក់បីដូចជាត្រូវការ albuterol ប្រចាំថ្ងៃ ជាពិសេសនៅពេលហាត់ប្រាណ និងនាងមានក្អកខ្លាំង ដែលបានដាស់នាងពីដំនេក ប្រហែល ពីរដងក្នុងមួយសប្តាហ៍។ ជីដូន របស់នាងបានណែនាំនាងអោយចិញ្ចឹមកូនឆ្កែតូចមួយ សំរាប់ព្យាបាលជំងឺហឺតរបស់នាង ប៉ុន្តែ ម្តាយរបស់នាង ឃើញថា គ្មានភាពខុសគ្នាទេ តាំងពីការមកដល់នៃសត្វចិញ្ចឹមនេះ។ វិធានការក្នុងការការព្យាបាលសមស្រប រួមមានដូចខាងក្រោមនេះ?
A ប្រើ Short acting , inhaled β agonists ពេលណាហត់
B ប្រើ leukotriene ប្រចាំថ្ងៃ ជាមួយ short acting β-agonist
C ហឺត nedocromil ជាមួយ short acting β-agonist
D Medium-dose, ហឺត corticosteroids ជាមួយ short acting β-agonists
E High-dose, ហឺត corticosteroids ជាមួយ theophylline និង short acting β-agonists
25 ក្មេងប្រុសម្នាក់អាយុ ១០ ឆ្នាំ មានអាការៈ ឈឺពោះប្រហែល ២ ឆ្នាំហើយ។ វា កើតឡើងនៅពេលយប់ ក៏ដូចជាពេលថ្ងៃដែរ ។ ជួនកាល កុមារ មានក្អួតបន្ទាប់ពីចាប់ផ្ដើមឈឺ ។ បរិមាណឈាម តិចតួច ត្រូវបានរកឃើញនៅក្នុងលាមករបស់គេ ។ ឪពុករបស់គេ ក៏មានការឈឺក្រពះញឹកញាប់ដែរ ។ ក្នុងឃ្លាខាងក្រោម តើមួយណាដែលជារោគវិនិច្ឆ័យដ៏សមស្របបំផុត ?
A Peptic ulcer
B Appendicitis
C Meckel diverticulum
D Functional abdominal pain
E Pinworm infestation
26 កុមារម្នាក់អាយុ ៣ឆ្នាំ មកការិយាល័យរបស់អ្នក ដោយសារតែទល់លាមក។ ម្តាយកត់សម្គាល់ថា ចាប់តាំងពីកើតមក និងទោះបីជាប្រើថ្នាំបន្ទន់លាមក ញឹកញាប់ក៏ដោយ ក៏កូនគាត់នៅតែជុះតែម្ដង ក្នុងមួយសប្តាហ៍ ។ គេមិនដែលរាករូសទេ ។ កុមារនោះ ជាទារកកើតគ្រប់ខែ ហើយ គ្មានផលវិបាកពេលមានគក៌ទេ ។ ទារកនេះ បានសំរាកពេទ្យ មួយថ្ងៃបន្ថែមទៀតនៅពេលកើតភ្លាម ដោយសារតែ គេ អត់ជុះ រយៈពេល ៤៨ ម៉ោង ប៉ុន្តែ តាំងពីពេលនោះ មក គេមិនដែលសំរាកពេទ្យទៀតទេ ។ ការវាយតម្លៃដំបូង របស់កុមារនេះ គួរតែរួមបញ្ចូលមានដូចខាងក្រោម ?
A ការវាយតំលៃ ផ្នែកផ្លូវចិត្តរបស់កុមារ សំរាប់ ការទល់លាមក និងជំនួយ របស់ឪពុកម្ដាយ
B A barium enema និង rectal manometry
C Plain films of the abdomen
D Dietary log និង observation
E ចាប់ផ្ដើមប្រើថ្នាំ antispasmodic
27 "ស្ត្រីម្នាក់អាយុ ១៧ ឆ្នាំទើបតែសំរាលកូនបាន៦ សប្តាហ៍ ។ នាង បានមកបន្ទប់សង្គ្រោះបន្ទាន់ដោយសារតែ កើតលឿង ឈឺពោះ ចង្អោរ ក្អួត និង គ្រុនក្ដៅ ។ ការពិនិត្យទៅ ត្រូវបានកត់សម្គាល់ថា មានលឿងឈឺនៅផ្នែក right upper quadrant with guarding និងការពិនិត្យសួតឃើញធម្មតា , ការថតសួត ឃើញធម្មតា ។ ក្នុងឃ្លាខាងក្រោម តើ ការធ្វើ តេស្តមួយណា ដែលអាចបង្ហាញពីមូលហេតុនៃជំងឺនេះ ? "
A Serum chemistries
B Complete blood count (CBC) ដែលមាន platelets និង differential
C Ultrasound នៃ the right upper quadrant
D Upper GI series
E Hepatitis panel
28 "កុមារម្នាក់អាយុ ៨ ឆ្នាំ បានប៉ះទង្កិចត្រូវពោះ ដោយចៃដន្យ ដោយសារ ព្រនង់សំរាប់លេងកីឡា baseball ។ ច្រើននាទី បន្ទាប់ពី ប៉ះទង្គិចហើយ កុមារនោះ ហាក់បីដូចជា ធម្មតា។២៤ ម៉ោង ក្រោយមកកុមារមានអាការៈដូចជាក្ដៅខ្លួន ឈឺពោះចាក់ ទៅផ្នែកខាងក្រោយ និង ក្អួតជាប់រហូត ។ នៅ ពេលពិនិត្យ កុមារ ហាក់ដូចជា មិនសុខស្រួលសោះ ។ ពោះ ឡើងតឹង ជាមួយនឹង សំលេង ពោះវៀនថយចុះ ប៉ុន្តែ ជាពិសេស ការឈឺនេះ នៅត្រង់ចុងដង្ហើម ( midepigastric) ជាមួយនឹងguarding ( defance ) ។ ក្នុងឃ្លាខាងក្រោម តើ ការធ្វើ តេស្តមួយណា ដែលអាចបញ្ជាក់ ពីរោគវិនិច្ឆ័យបាន ? "
A Serum amylase levels
B CBC ជាមួយ differential និង platelets
C Serum total និង direct bilirubin levels
D Abdominal radiograph
E Electrolyte panel
29 កុមារអាយុ ១០ ខែម្នាក់ ត្រូវបានទទួលចិញ្ចឹមពីប្រទេស Guyana មានប្រវត្តិ យំ ៥ម៉ោង ជាមួយនឹងអាការៈ ជង្គង់ អឹប ទ្រូង ។ នៅតាមផ្លូវមក បន្ទប់សង្គ្រោះបន្ទាន់ កុមារជុះលាមកមានលាយឈាម ។កុមារ មិនមានក្អួតទេ ហើយ មិនព្រមបៅចាប់តាំងពីចាប់ផ្តើមយំ ។ ការពិនិត្យរាងកាយ សំគាល់ឃើញថា ទារកឆាប់ខឹងម៉ួរម៉ៅ ហើយ ពោះរបស់កុមារមានការលំបាកក្នុងការពិនិត្យ ដោយសារតែកុមារយំជាប់រហូត ។ សីតុណ្ហភាព របស់គេ គឺ ៣៨.៨ ° C (១០១.៨ ° F) ។ rectal ampulla គឺទទេ ប៉ុន្តែ មានដុំឈាមខ្លះៗ នៅលើម្រាមដៃ ដែលពិនិត្យនោះ ។ ក្នុងឃ្លាខាងក្រោម តើ ការសិក្សាមួយណា ដែលមានប្រយោជន៍ជាងគេ ក្នុងការព្យាបាល ជាបន្ទាន់ នៃជំងឺនេះ ?
A បណ្ដុះលាមក (Stool culture)
B ការពិនិត្យលាមក រកមើល ពងព្រូន និង ប៉ារ៉ាស៊ីត
C Air contrast enema
D ការពិនិត្យនៃ blood smear
E ការសិក្សាពីកំណកឈាម (Coagulation studies)
30 កុមារម្នាក់អាយុ ១២ ខែ តែងតែក្អួតចំណីអាហារចេញមកវិញ ចាប់តាំងពី នាងមានអាយុ ១ ខែ ។ ការលូតលាស់របស់នាង គឺ 95th percentile ហើយនាង គ្មានរោគសញ្ញាអ្វីទេ។ ការពិនិត្យរាងកាយ ក៏មិនមានសញ្ញាអ្វីសំខាន់ដែរ ។តើឃ្លាមួយណាខាងក្រោមនេះ ជា រោគវិនិច្ឆ័យដែលសមស្របជាងគេ ?
A Pyloric stenosis
B Partial duodenal atresia
C Hypothyroidism
D Gastroesophageal reflux
E Tracheoesophageal fistula
31 "ក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ មានប្រវត្តិ រាករូស ឈឺពោះ (ជាធម្មតាឈឺជុំវិញផ្ចិតនិងក្រោយអាហារ)គ្រុនក្តៅនិងស្រកទម្ងន់ រយៈពេល ៩ ខែហើយ។នាង ធ្លាប់មានបញ្ហាជុះលាយឈាមជាច្រើនដំណាក់កាលហើយ(several episodes) ។ តើឃ្លាមួយណាខាងក្រោមនេះ ជា រោគវិនិច្ឆ័យដែលសមស្របជាងគេ ? "
A រលាកខ្នែងពោះវៀនរ៉ាំរ៉ៃ
B រលាក លំពែងរ៉ាំរ៉ៃ
C Crohn disease
D Bulimia
E Galllstones
32 ក្មេងប្រុសម្នាក់អាយុ ៤ ឆ្នាំ ទើបតែត្រូវបាន ទទួលយកទៅចិញ្ចឹមដោយអង្គការអន្តរជាតិចិញ្ចឹមកុមារ ហើយត្រូវ បានកត់សម្គាល់ឃើញថា មានរាកសុទ្ធតែទឹកចង្អោរ ភើ និងឈឺពោះ ។ ទំងន់របស់កុមារ តិចជាង 5th percentile សំរាប់អាយុរបស់កុមារ ។ ក្នុងឃ្លាខាងក្រោម តើ ការសិក្សាមួយណា ដែលមានប្រយោជន៍ជាងគេ ក្នុងការធ្វើ រោគវិនិច្ឆ័យ ?
A CBC និង differential
B ESR
C ពិនិត្យ អេកូ ពោះ
D ការសិក្សាមុខងារថ្លើម
E ការពិនិត្យលាមកដោយ មីក្រូទស្សន៍ ដើម្បីរក ពងព្រូន និង ប៉ារ៉ាស៊ីត
33 "ទារកម្នាក់អាយុ ៦សប្តាហ៍ត្រូវបាន សំរាកពេទ្យ ដោយសារតែកើតលឿង ។ ការពិនិត្យឈាម ដែលធ្វើនៅពេលពិគ្រោះជំងឺបង្ហាញថា total bilirubin មាន 12 mg /dl ជាមួយនឹងdirect bilirubine 3.5 mg/dl។ តើចម្លើយខាងក្រោមដែលត្រឹមត្រូវជាងគេ ? "
A ABO incompatibility
B Choledochal cyst
C Rh incompatibility
D ជំងឺ Gilbert
E Crigler-Najjar syndrome
34 "កុមារម្នាក់អាយុ ២ ឆ្នាំ មកដល់ បន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីបានលេប ថ្មពិល ( button battery )នៃ វត្ថុក្មេងលេងរបស់នាង ។ នាងកំពុងដកដង្ហើម យ៉ាងមានភាពសុខស្រួល ដោយគ្មានសំលេង stridor ។ ការថតសួត បង្ហាញថា ថ្មពិលនៅជាប់នឹងបំពង់អាហារ ( esophagus )។ តើចម្លើយខាងក្រោម មួយណា ដែលត្រឹមត្រូវជាងគេ ? "
A ធ្វើអោយក្អួត ដោយប្រើ សេរ៉ូ ipecac
B សំរាកពេទ្យដើម្បីតាមដាន និង ថតសួត បន្ទាប់ទៀត ដើម្បី មើលពីចលនា របស់ថ្មពិល
C អោយទៅផ្ទះវិញ ដោយភ្ជាប់ ជាមួយ នឹង ឧបករណ៏ពិនិត្យលាមក ដើម្បីតាមដាន រកថ្មពិលនេះ
D ចាប់យកថ្មពិល ចេញជាបន្ទាន់ ដោយប្រើ endoscopy
E លើកទឹកចិត្ត អោយកុមារ ញ៉ាំតាមមាត់ ដើម្បីជួយ រុញអោយថ្មពិលចេញ
35 "ទារករវៀសរវៃម្នាក់ មានប្រវត្តិ រាករូស ២ថ្ងៃហើយមានអាការៈដូចជា បង្ហើយផត ចង្វាក់បេះដូងញាប់ភ្នែកខូង និង ផ្នត់ស្បែកពោះ រលាយឺត។ តើឃ្លាខាងក្រោមនេះ មួយណាជាភាគរយនៃការបាត់បង់ ? ជាតិទឹក ដែលត្រឹមត្រូវ ? "
A តិចជាង ១ ភាគរយ
B ១ ទៅ ៥ ភាគរយ
C ៥ ទៅ ៩ ភាគរយ
D ១០ ទៅ ១៥ ភាគរយ
E ច្រើនជាង ២០ ភាគរយ
36 "ទារកម្នាក់អាយុ៩ខែត្រូវបាននាំយកមក បន្ទប់សង្គ្រោះបន្ទាន់ ដោយរថយន្តសង្គ្រោះ ។កុមារមាន ក្អួត និងរាក ទឹកនោមថយចុះ ជាច្រើនថ្ងៃ។ ឪពុកម្តាយ បានកត់សម្គាល់ថា ព្រឹកនេះ ទារកពិបាកដាស់ឱ្យភ្ញាក់ ។ ទម្ងន់របស់នាង គឺ ៩ គីឡូក្រាម បានស្រកចុះពី ១១ គីឡូក្រាម ជាទំងន់ដែលបានថ្លឹង ១ សប្តាហ៍ មុនពេលពិនិត្យសុខភាពនៅអាយុ ៩ ខែ ។ អ្នក ឃើញថាចង្វាក់បេះដូង និងសម្ពាធឈាម ធម្មតា។ នាង ល្ហិតល្ហៃ ហើយ ស្បែករបស់ នាងដូចជាស្ងួត ។ បន្ទាប់ពី បញ្ជាក់ថាស្ថានភាពដង្ហើមរបស់នាង មានស្ថេរភាពអ្នក សុំ វិភាគ អេឡិចត្រូលីត ដោយ អ្នក រំពឹងថានឹងមានភាពមិនប្រក្រតី ។អ្នក ចាប់ផ្តើម ផ្ដល់ជាតិទឹកតាមសរសៃឈាម ។តើសូលុយស្យុងមួយណាដែលល្អបំផុតសម្រាប់ចាក់បង្ហូរចូលតាមសរសៃឈាមដំបូងបង្អស់(initial IV bolus )? "
A One-fourth normal saline ( 38.5 mEq sodium/ L)
B D10 water ( 100 g glucose /L )
C Normal saline ( 154 mEq sodium / L )
D 3% saline ( 513 mEq sodium / L)
E Fresh-frozen plasma
37 "អ្នកកំពុងដាក់អោយ កុមារីម្នាក់អាយុ ៣ខែសំរាកពេទ្យ ដោយសារអាការៈ អត់បៅក្អួតនិងរាក ៣ថ្ងៃ ហើយ។ នៅក្នុងកន្លែងសង្គ្រោះបន្ទាន់ electrolytes របស់នាង បង្ហាញថា:សូដ្យូម 157 mEq / L , ប៉ូតាស្យូម 2,6 mEq/ L,ក្លរួ120 mEq /L ប៊ីកាបូណាត 14 mEq / L , creatinine 1.8 mEq / L , blood urea nitrogen ( BUN ) 68 mEq / L និង ស្ករ 195mEq / L ។កុមារ ត្រូវបានគេផ្តល់ទឹកដោយបង្ហូរ( bolus) នៅក្នុងកន្លែងសង្គ្រោះបន្ទាន់ ហើយបន្ទាប់មក នាងមាន ទឹកនោមវិញ ។ តើ ឃ្លាខាងក្រោម មួយណា ជាការព្យាបាលបន្ទាប់ ទៀតដែលសមរម្យបំផុត ? "
A បង្រ្គប់ជាតិទឹកយឺតៗ ក្នុងរវាង ៤៨ ម៉ោង
B បន្ត បំពេញជាតិទឹកយ៉ាងលឿន ដោយប្រើ saline ១/៤ ( ១/៤ NSS)
C Packed កោសិកាឈាមក្រហម (RBCs)
D បង្រ្គប់ជាតិទឹកធម្មតា
E Urinary electrolytes
38 "ម្តាយរបស់ទារក អាយុ ៦ខែម្នាក់មានការបារម្ភថា កូនគាត់ប្រហែលដុះធ្មេញ ។ តើអ្នកពន្យល់ម្តាយថាធ្មេញទី១ ដែល ត្រូវដុះចេញមក ក្នុង កុមារភាគច្រើន គឺមួយណា ? "
A Mandibular central incisors
B Maxillary lateral incisors
C Maxillary first molars
D Mandibular cuspids (canines)
E First premolars (bicuspids)
39 "កុមារម្នាក់អាយុ ១៥ ឆ្នាំ ជាមនុស្សដែលតមសាច់ កំពុងត្រូវបានព្យាបាលជំងឺរបេង ដែលវិវត្តអោយមាន peripheral neuropathy ។ ចំពោះកុមារដែលបង្ហាញខាងលើ ចូរជ្រើសរើសវីតាមីន រឺសារធាតុគីមីជំនួស មួយដែល សមស្របបំផុត ដើម្បី ព្យាបាល ក្នុងស្ថានភាពដែលបានពិពណ៌នា ។ "
A វីតាមីន A
B វីតាមីន B6
C វីតាមីន C
D ជាតិដែក
E វីតាមីន K
40 ទារកមួយអាយុ ៣ ថ្ងៃ ដែលត្រូវបានកើតនៅផ្ទះ ត្រូវបាននាំយកមកកន្លែងសង្គ្រោះបន្ទាន់ ដោយមានអាការៈ លាមកលាយឈាម ក្អួតឈាម និង មាន កន្តួលក្រហម លើស្បែក ។ កន្លែងកាត់ស្បែកចុងលិង្គ នៅកំពុងមាន ហូរឈាមតិចៗ ។ចំពោះ កុមារដែលបានបង្ហាញខាងលើ ចូរជ្រើសរើសវីតាមីន រឺ សារធាតុគីមីជំនួស មួយដែល សមស្របបំផុត ដើម្បី ព្យាបាល ក្នុងស្ថានភាពដែល បានពិពណ៌នា ។
A វីតាមីន A
B វីតាមីន B6
C វីតាមីន C
D ជាតិដែក
E វីតាមីន K
41 "ក្មេងប្រុសម្នាក់អាយុ ៤ ឆ្នាំ ដែលធ្លាប់មាន ប្រវត្តិ រលាកតំរងនោមបីដងមាន សម្ពាធឈាម 135/90mmHg ។ កុមារអាចមានរោគសញ្ញាណាមួយដូចខាងក្រោម នេះ? "
A Multiple cranial nerve palsy
B ឈឺក្បាល
C Hyporeflexia
D បរិមាណទឹកនោមកើនឡើង
E hypertrophy ventricular ខាងស្តាំ
42 "ក្មេងប្រុសម្នាក់អាយុ ៤ ឆ្នាំ ហើយ ក្រុមគ្រួសាររបស់គេ ទើបតែ បានចូលទស្សនាសួន កំសាន្តក្នុងតំបន់នាពេលថ្មីៗនេះ ។សមាជិកគ្រួសារ មួយចំនួនធំបានមានជំងឺរលាកក្រពះ និង ពោះវៀន ដោយមានគ្រុនក្ដៅ និង រាក ប៉ុន្តែ លាមករបស់កុមារអាយុ ៤ ឆ្នាំ នេះ គឺខុសប្លែកពី គេបន្តិចដោយមានឈាម ។ ម្តាយ របស់កុមារ បាននិយាយថាក្នុងពេល ២៤ ម៉ោងមុននេះកុមារមានភាពស្លេកស្លាំង និង ល្ហិតល្ហៃនាងប្រាប់ថាមុខរបស់កុមារ មើលទៅហើមហើយ កុមារ នោម តិចតួចប៉ុណ្ណោះ ។ ការវាយតំលៃតាមមន្ទីរពិសោធន៏ បង្ហាញថា hematocrit 28 % និង platelet 72,000 / mm3 ។ នៅក្នុងទឹកនោម មានឈាម និង ប្រូតេអ៊ីន ។តើរោគវិនិច្ឆយ័ ខាងក្រោម មួយណា ដែល ពន្យល់អំពីរោគសញ្ញាទាំងនេះ ? "
A Henoch-Schönleinpurpura
B IgA nephropathy
C Intussusception
D Meckel diverticulum
E Hemolytic-uremic syndrome
43 ក្មេងប្រុសម្នាក់អាយុ ១២ ឆ្នាំ មកផ្នែកសង្គ្រោះបន្ទាន់ នៅពាក់កណ្ដាលយប់ ដោយសារតែ ឈឺពងស្វាសខ្លាំងក្លា តាំងពីម៉ោង ៧ ល្ងាចមក ។ ក្មេងនោះមិនមានប្រវត្តិ គ្រោះថ្នាក់ប៉ះទង្គិច ទេ ។ តើឃ្លាខាងក្រោម មួយណាជាជំហានដំបូងគេ ដែលសមរម្យបំផុត ក្នុង ការ ព្យាបាល ?
A សុំពិគ្រោះយោបល់ ជាមួយផ្នែកវះកាត់ ភ្លាមៗ
B សុំ radioisotope scan ជាបន្ទាន់
C សុំ urinalysis និង Gram stain សម្រាប់បាក់តេរី
D រៀបចំ សំរាប់ ការពិនិត្យ អេកូ
E សុំ ការពិនិត្យ Doppler
44 ក្មេងប្រុសម្នាក់អាយុ ៧ ឆ្នាំ មានការឈឺពោះយ៉ាងខ្លាំង និង កន្តួលក្រហម នៅផ្នែក ខាងក្រោយនៃជើង និង គូទ ក៏ដូចជា ដើមដៃ របស់គេ ។ ការវិភាគមន្ទីរពិសោធន៍បង្ហាញ ថាមាន proteinuria និង microhematuria ។ អ្នក ធ្វើរោគវិនិច្ឆយ័ជា Henoch-Schönlein រឺ anaphylactoid purpura ។ ជាការបន្ថែមទៅនឹង ការឈឺពោះ និង កន្តួលក្រហម តើឃ្លាខាងក្រោមមួយណាដែលអាចកើតមានបន្ថែម ?
A ខ្សោយតំរងនោមរ៉ាំរ៉ៃ
B ការរលាកសន្លាក់ ឬ ឈឺសន្លាក់
C ប្រកាច់
D lymphadenopathy តែម្ខាង
E Bullar nonpurulent conjunctivitis
45 " ឥឡូវនេះក្មេងប្រុសម្នាក់អាយុ ៧ ឆ្នាំ ដែលបានមកជួបអ្នកជាលើកចុងក្រោយតាំងពី ២ សប្តាហ៍មុនដោយសារការរលាកផ្លូវដង្ហើម ផ្នែកខាងលើតិចតួច ដែលបង្កដោយវីរុស កំពុងស្ថិតនៅក្នុងបន្ទប់ពិគ្រោះជំងឺរបស់អ្នក ។ ថ្ងៃនេះ ក្មេងប្រុសមានអាការៈ គ្រុនក្ដៅ ataxia ទន់ខ្សោយ ឈឺក្បាល និង ក្អួត ។ នៅក្នុងបន្ទប់ពិនិត្យ ក្មេងប្រុសមាន កន្ត្រាក់ផ្នែកខាងឆ្វេងបែប tonico-clonic រយៈពេល ៣ នាទី ។ អ្នកបាន បញ្ជូនក្មេង ប្រុសនេះទៅកាន់មន្ទីរពេទ្យ និង សុំថត MRI នៃខួរក្បាល។ លទ្ធផល បង្ហាញថាមាន disseminated multifocal white matter lesions that enhance with contrast ។ តើឃ្លាខាងក្រោមនេះ រោគវិនិច្ឆ័យ របស់ ក្មេងប្រុសនេះ ទំនងជាមានដូចខាងក្រោម ?"
A Multiple sclerosis
B Acute disseminated encephalomyelitis
C Malignant astrocytoma
D ជំងឺរលាកស្រោមខួរក្បាល ដោយពួកបាក់តេរី
E Neurocysticercosis
46 ការពិនិត្យ ទឹកខួរឆ្អឹងខ្នង នៃ កុមារអាយុ ៨ ឆ្នាំម្នាក់ ដែលមាន គ្រុនក្ដៅតិចតួច ជាមួយ នឹង ការរឹងក ហើយ មាន stupor intermittent បង្ហាញដូចតទៅ គ្រាប់ឈាមស 85 /μL (lymphocytes ទាំងអស់), Gram stain អវិជ្ជមាន , ប្រូតេអ៊ីន 150 mg/ dL , និង ស្ករ 15 mg/ dL ។ CT ស្កេន ដោយចាក់ថ្នាំ បង្ហាញថាមាន enhancement of the basal cisterns ដោយ contrast material ។ តើឃ្លាខាងក្រោមួយណាជារោគវិនិច្ឆ័យ ត្រឹមត្រូវជាងគេ ?
A Tuberous sclerosis
B ជំងឺរលាកស្រោមខួរក្បាល ដោយសារ មេរោគរបេង
C ជំងឺដាច់សរសៃឈាមខួរក្បាល
D ជំងឺរលាកស្រោមខួរក្បាល ស្រួចស្រាវ ដោយសារ បាក់តេរី
E Pseudotumorcerebri
47 "កុមារម្នាក់អាយុ ៦ ឆ្នាំ ត្រូវបាន សំរាកពេទ្យ ដើម្បីតាមដាន ដោយសារកុមារ បានសន្លប់បាត់ស្មារតី រយៈពេលខ្លី បន្ទាប់ពីបានធ្លាក់នៅពេលយោលទោងនៅសួនកុមារ ។ កុមារមានសញ្ញា unilateral pupillary dilatation , focal seizure , depressed consciousness ញឹកញាប់ និង hemiplegia ។ តើឃ្លាខាងក្រោមមួយណាដែលជាជំរើសត្រឹមត្រូវជាងគេ នៅពេលនេះ?"
A Spinal tap
B CT ស្កេន
C បំពេញជាតិទឹកយ៉ាងឆាប់រហ័ស
D Naloxone
E Gastric decontamination ដោយប្រើ charcoal
48 ឪពុកម្តាយរបស់កុមារម្នាក់អាយុ ២ ឆ្នាំ នាំនាងមក ផ្នែកសង្គ្រោះបន្ទាន់ បន្ទាប់ពីនាងបានប្រកាច់ ។ ទោះបីជាឪពុកម្តាយរបស់នាង បានប្រាប់ថា នាងមានសុខភាពល្អក៏ដោយ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ សញ្ញាជីវិត បង្ហាញពីសីតុណ្ហភាព 39 ° C ។ ឥឡូវនេះនាងកំពុងរត់លេងនៅក្នុងបន្ទប់ ។ តើឃ្លាណាមួយដូចខាងក្រោមនេះដែលអ្នកនឹងជ្រើសរើសដើម្បីអោយស្ថានភាពរបស់កុមារល្អបំផុត ?
A គ្រាប់ឈាមស ក្នុងទឹកឆ្អឹងខ្នង គឺ ១០០ / μL
B ការពិនិត្យ មាន Otitis media
C ការប្រកាច់ មានរយៈពេល ៣០ នាទី
D កុមារ ត្រូវបានកើតអត់គ្រប់ខែ ដោយមាន ការហូរឈាមក្នុងខួរក្បាល
E ក្រុមគ្រួសារ បានប្រាប់ថា កូនគាត់មាន right sided tonic – clonic activity តែប៉ុណ្ណោះ។
49 កុមារម្នាក់អាយុ ១៨ ខែ មកដល់ផ្នែកសង្គ្រោះបន្ទាន់ ដោយសារ មានការប្រកាច់ទូទៅ tonic-clonic យ៉ាងខ្លី ។ ឥឡូវនេះ កុមារមាន សីតុណ្ហភាព 40° C។ ក្នុង អំឡុងពេលធ្វើការបូមទឹកឆ្អឹងខ្នង ( ដែលមានលក្ខណៈធម្មតា ) កុមារ បានរោគសុទ្ធតែទឹក ដែលមានលាយឈាម និង សំបោរ ទៀត ។ តើ រោគវិនិច្ឆ័យមួយណាខាងក្រោម ដែលសមស្របជាងគេ ចំពោះជំងឺនេះ ?
A Salmonella
B Enterovirus
C Rotavirus
D Campylobacter
E Shigella
50 ក្មេងស្រីម្នាក់អាយុ ៣ ឆ្នាំ មានក្អក ហើយបានធ្វើរោគវិនិច្ឆ័យជាជំងឺក្អកមាន់ ដោយធ្វើ nasopharyngeal culture ។ ក្មេងស្រីនេះមានប្អូនដែលជាទារកទើបនិងកើត។ ម្តាយប្រាប់ថា ខ្លួនគាត់បានទទូលថ្នាំបង្ការរូចហើយតាំងពីនៅកុមារ ។ តើប្រយោគមួយណាក្នុងឃ្លាខាងក្រោមដែលត្រឹមត្រូវ ចំពោះស្ថានភាពនេះ ?
A ម្តាយរបស់ក្មេងស្រីនេះ គ្មានការប្រឈម នឹងទទួលជំងឺនេះទេ ពីព្រោះ គាត់មានប្រព័ន្ឋការពារគ្រប់គ្រាន់ហើយ។
B Hyperimmune globulin មានប្រសិទ្ធិភាពក្នុងការ ការពារទារក
C ការប្រឈមគ្រោះថ្នាក់របស់ទារក ផ្អែកទៅលើ ស្ថានភាពនៃភាពស៊ាំ របស់ម្តាយ
D Erythromycin គួរតែត្រូវបានផ្ដល់ទៅអោយទារក
E បងស្រីអាយុ ៣ឆ្នាំ គួរតែទទួលថ្នាំបង្ការ pertussis បន្ថែមមួយដូសទៀត
51 ទារកម្នាក់អាយុ ១៦ថ្ងៃ មានអាការៈ គ្រុនក្ដៅ ឆាប់ខឹងមួម៉ៅ អត់បៅ និង បង្ហើយប៉ោង ។ ទឹកខួរឆ្អឹងខ្នង បង្ហាញថាមាន gram positive cocci ។ តើរោគវិនិច្ឆ័យមួយណា ក្នុងឃ្លាខាងក្រោម ដែលសមស្របជាងគេ ?
A Listeria monocytogenes
B Group A streptococci
C Group B streptococci
D Streptococcus pneumoniae
E Staphylococcus aureus
52 "ទារកម្នាក់អាយុ ១៤ ខែ ស្រាប់តែមាន ក្ដៅខ្លួនភ្លាមៗ 40.2° C ។ ការពិនិត្យរាងកាយ បង្ហាញថាទារកមានភាពរហស័រហួន សកម្ម ដែលបៅទឹកដោះគោ ដោយស្រេចឃ្លាន។ រាងកាយ គ្មានភាពមិនប្រក្រតី គួរអោយកត់សម្គាល់ទេ ។ គ្រាប់ឈាមស 22 000 / μL ដោយមាន polymorphonuclear leukocytes 78 % ក្នុងនោះមាន 18% ជា ទំរង់ band form ។ តើរោគវិនិច្ឆ័យមួយណា ក្នុងឃ្លាខាងក្រោម ដែលសមស្របជាងគេ ?"
A Pneumococcal bacteremia
B Roseola
C Streptococcosis
D Typhoid fever
E Diphtheria
53 ឪពុកម្ដាយរបស់អ្នកជំងឺ ដែលមានអាយុ ៣ ឆ្នាំម្នាក់ ធ្លាប់បានមកតាមដាននៅគ្លីនិករបស់អ្នក ។ ថ្មីៗនេះគាត់បាននាំកូនរបស់ពួកគាត់តាមគំរោងធ្វើដំណើរ ចំនួន ៥ ថ្ងៃ ដើម្បីទៅលេងយាយតានៅទ្វីបអាហ្រ្វិក ។ក្នុងពេលធ្វើដំណើរគ្រប់គ្នាគឺមានសុខភាពល្អ ប៉ុន្តែចាប់តាំងពីត្រលប់មកវិញបានប្រហែល ១០ ថ្ងៃ ក្មេងប្រុសនេះ មានអាការៈ ក្ដៅខ្លួន ស្រួចស្រាល់ ក្ដៅបាត់ ៗ ហើយរួមជាមួយនឹងឈឺក្បាល បែកញើស និងចង្អោរ។ ឪពុកម្តាយមិនសូវបានចាប់អារម្មណ៏ទេ ដោយសារកុមារហាក់ដូចជាមានសភាពធម្មតា លើកលែងតែ ការអស់កម្លាំងនៅចន្លោះពេលក្ដៅខ្លួន ។ ឥឡូវនេះពួកគាត់ មានអារម្មណ៍ថាកូនគាត់ មើលទៅ ដូចស្លេកបន្តិច និងភ្នែករបស់គាត់ មានពណ៌លឿង ។ ឃ្លាខាងក្រោមតើ មួយណាជា ប្រភព នៃបញ្ហារបស់គេ ?
A ជំងឺរលាកថ្លើមប្រភេទ A IgG និង IgM titers
B រាប់គ្រាប់ឈាម (CBC) ជាមួយ smear (រកមេរោគគ្រុនចាញ់)
C Hemoglobin electrophoresis
D ការធ្វើតេស្តស្បែករកមេរោគរបេង
E រលាកថ្លើមប្រភេទ B ដែល IgG និង IgM titers
54 កុមារីម្នាក់អាយុ ១៤ ឆ្នាំ បានភ្ញាក់ពីដំនេក ដោយសារតែ ឈឺបំពង់កតិចតួច គ្រុនក្ដៅនិង កន្ទួលក្រហម maculopapular ពាសពេញ ។ ក្នុងពេល24 ម៉ោង បន្ទាប់មកនាងមានហើមតឹង កដៃ និង ភ្នែកក្រហម ។ លើសពីនេះទៀត គ្រូពេទ្យរបស់នាងបានកត់សម្គាល់ថាមានហើមកូនកណ្ដុរ នៅ ក និង ក្បាល ផ្នែកខាងក្រោយ ។ 4 ថ្ងៃបន្ទាប់ពីចាប់ផ្ដើមនៃជំងឺរបស់នាង កន្ទួលក្រហម បានបាត់ទៅវិញ ។ តើ រោគវិនិច្ឆ័យមួយណា ក្នុងឃ្លាខាងក្រោម ដែលសមស្របជាងគេ ?
A Rubella
B Rubeola
C Roseola
D Erythema infectiosum
E Erythema multiforme
55 កុមារម្នាក់អាយុ ២ ខែ មក កន្លែងសង្គ្រោះបន្ទាន់ ដោយមាន គ្រុនក្ដៅ ២ ថ្ងៃហើយ ក្អួត កន្ទួលក្រហម និងកើនឡើងភាពល្ហិតល្ហៃ ។នៅក្នុងរថយន្តសង្គ្រោះ កុមារមានការប្រកាច់ទូទៅ tonic-clonic រយៈពេល ៣ នាទី ដែលត្រូវបានបញ្ឈប់ដោយ lorazepam ។ កុមារមិនឆ្លើយតបទេនៅពេលបូមឈាម ឬនៅពេលដែលចាក់ម្ជុល IV ប៉ុន្តែកុមារនៅតែមានចេញឈាមតិចៗពីស្បែក ត្រង់កន្លែងចាក់ម្ជុលនោះ។ ពេលពិនិត្យ បង្ហើយខាងមុខដែលនៅចំហរ ឃើញថា មានសភាពប៉ោងតឹង។ ការពិនិត្យឈាម CBC របស់កុមារ បង្ហាញគ្រាប់ឈាមស 30 000 / μL ដោយមាន 20% ជាទំរង់ band forms។ តើបញ្ហាណាមួយរបស់ទារកដូចខាងក្រោមនេះដែលត្រួវហាមឃាត់ក្នុងការបូមទឹកឆ្អឹងខ្នង ?
A Uncorrected bleeding diathesis
B បង្ហើយ ប៉ោង
C ការខ្វះជាតិទឹក
D ប្រវត្តិជំងឺប្រកាច់ថ្មីៗ
E គ្រាប់ឈាមស កើនឡើង ជាមួយ មាន bacteremia
56 ២ សប្តាហ៍បន្ទាប់ពីមានរោគសញ្ញា វីរុស កុមារម្នាក់អាយុ ២ ឆ្នាំ មានលេចចេញ ស្នាមជាំ និង កន្តួលក្រហមពេញខ្លួន ជាពិសេសនៅជើងទាំងពីរ។ ថ្លើម អណ្ដើក និង កូនកណ្ដុរ គ្មានរីកធំទេ។ ការពិនិត្យក៏គ្មានអ្វីគួរអោយកត់សំគាល់ទេ ។ ការពិនិត្យឈាម គឺមានអេម៉ូក្លូប៊ីន អេម៉ាតូក្រីត និង គ្រាប់ឈាមស (WBC)និងផ្សេងៗទៀតមានលក្ខណៈ ធម្មតា។ចំនួន platelet គឺ15 000 /μL ។តើរោគវិនិច្ឆ័យមួយណា ក្នុងឃ្លាខាងក្រោម ដែលសមស្របជាងគេ ?
A Von Willebrand (VWD)
B leukemia ស្រួចស្រាវ
C Idiopathic (immune) thrombocytopenic purpura (ITP)
D Aplastic anemia
E Thrombotic thrombocytopenic purpura
57 តាមការពិនិត្យឈាម (CBC) របស់កុមារម្នាក់អាយុ ១ ឆ្នាំ បានកត់សម្គាល់ឃើញថាមាន microcytic anemia។ ការតាមដាន hemoglobin electrophoresis បង្ហាញថាមានការកើនឡើង កំហាប់ hemoglobin A2។ តើកុមារនេះមានជំងឺណាមួយ ដូចខាងក្រោមនេះ ?
A កង្វះជាតិដែក
B β-thalassemia trait
C Sickle cell anemia
D Chronic systemic illness
E Lead poisoning
58 កុមារម្នាក់អាយុ ១ ឆ្នាំ ដែលមានសុខភាពល្អ មកដល់បន្ទប់ពិគ្រោះជំងឺរបស់អ្នក ដើម្បីពិនិត្យសុខភាព និង ទទូលថ្នាំបង្ការ ។ ឪពុកម្តាយរបស់គាត់ គ្មានការព្រួយបារម្ភអ្វីទេ។ នៅថ្ងៃបន្ទាប់ការពិនិត្យគ្រាប់ឈាមដែលអ្នកបានសុំវិភាគជាទម្លាប់ ដើម្បីរក anemia នោះ គឺឃើញមានភាគរយនៃ eosinophils ឡើងដល់ 30 % ។ឃ្លាខាងក្រោមតើមួយណាជាការពន្យល់ដែលត្រឹមត្រូវជាងគេ ?
A ការឆ្លងបាក់តេរី
B allergic rhinitis រ៉ាំរ៉ៃ
C ការបង្ករោគ ដោយពួកផ្សិត
D Helminth infestation
E ជំងឺរបេង
59 ក្មេងស្រីម្នាក់អាយុ ១៥ ឆ្នាំ បានមកដល់បន្ទប់ពិគ្រោះជំងឺរបស់អ្នក ដោយសារ រាំងរដូវ ។ តាមការពិនិត្យរបស់អ្នក អ្នកបានរកឃើញថានាងមានគក៌ ។ បន្ទាប់ពី ប្រាប់ដំណឹងនេះហើយ អ្នក បន្តពន្យល់ ម្ដាយវ័យក្មេង ពីការប្រឈម គ្រោះថ្នាក់ខ្ពស់ នៃផលវិបាកដែលទាក់ទងនឺងការមានផ្ទៃពោះ នេះ ។ តើឃ្លាមួយណាខាងក្រោមនេះ ដែលត្រឹមត្រូវជាងគេ ?
A កូន ភ្លោះ
B ទារក មានគីឡូ តិច
C Hypotension
D ការឡើងទម្ងន់ហួសកំរិត
E ទារក មាន genetic defects
{"name":"part A", "url":"https://www.quiz-maker.com/QQZKCWH","txt":"1 កុមារម្នាក់អាចដើរបានល្អដោយតោងគ្រឿងសង្ហារឹម ប៉ុន្តែ ញរ័បន្តិចបន្តួចនៅពេលដើរតែម្នាក់ឯង។ នាង ប្រើដង្កៀបដើម្បីចាប់វត្ថុរឹងមួយដុំ ហើយនាងអាចបោះគូបមួយចូលទៅក្នុងពែងមួយបន្ទាប់ពីវា ត្រូវបានបង្ហាញទៅនាង។ នាងបានព្យាយាមសង់គូបពីរដោយភាពជោគជ័យ។តើនាងស្ថិតនៅក្នុងអាយុណា ?, 2 កុមារ អាយុ១ឆ្នាំម្នាក់ មានសុខភាពល្អ ប៉ុន្តែ ឪពុកម្តាយមានការបារម្ភអំពីការផ្តល់ថ្នាំបង្ការដល់កុមារ ។ ក្នុងចំលើយខាងក្រោម តើចំលើយមួយណាដែលជាការហាមឃាត់ក្នុងការចាក់ថ្នាំបង្ការ DTaP លើកទីបួន ( diphtheria និងtetanus toxoid និង pertussis acellular) ?, 3 កុមារអាយុ ៨ ខែ បានមកដល់ផ្នែកសង្គ្រោះបន្ទាន់ ដែលមានប្រវត្តិរាគរូសនិងអត់បៅ ២ថ្ងៃហើយ។ ការ ពិនិត្យយ៉ាងរហ័ស បង្ហាញថា កុមារមានភាពល្ហិតល្ហៃ ចង្វាក់បេះដូង180 ក្នុងមួយនាទី ចង្វាក់ដង្ហើម 30ក្នុងមួយនាទី និង សម្ពាធឈាមទាបសម្រាប់អាយុកុមារ ។ កុមារមាន ស្បែកយារ , capillary refill time ៥ វិនាទី និងត្រជាក់ចុងដៃចុងជើង។ ក្នុងចំលើយខាងក្រោម តើសូលុយស្យុងមួយណា ដែលសមស្របបំផុតសំរាប់ព្យាបាលជំងឺរបស់កុមារនេះ ?","img":"https://www.quiz-maker.com/3012/images/ogquiz.png"}